ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព

2023/09/14 01:31:23 pm        79
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង ​សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ។ដំណើរនៃការអញ្ជើញដល់របស់សម្ដេចអធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុតដោយឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ។

អ្នកក្រុងវ្លាឌីវ៉ូស្តុករបស់រុស្ស៊ី មានទស្សនៈផ្សេងៗគ្នា ជុំវិញជំនួបរបស់លោក គីម ជុងអ៊ុន និងលោក ពូទីន

2023/09/14 01:00:02 pm        98
ប្រជាជនក្រុង វ្លាឌីវ៉ូស្តុក នៅចុងបូព៌ារបស់រុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះថា ពួកគេមានអារម្មណ៍ផ្សេងៗគ្នា អំពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ទីក្រុងរបស់ពួកគេ។ ដោយនិយាយទៅកាន់សារព័ត៌មាន រ៉យទ័រ អ្នកស្រុកម្នាក់ និងអ្នកទេសចរក្នុងស្រុកម្នាក់បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អាចជាផលប្រយោជន៍ ខណៈដែលម្នាក់ទៀតសម្តែងការសង្ស័យលើសកម្មភាពនោះ។កាលវិភាគរបស់លោក គីម សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងនេះ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែកាលពីថ្ងៃពុធ (១៣ កញ្ញា) លោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាមជ្ឈមណ្ឌលអវកាស វ៉ូស្តុចឈ្នី កូសម៉ូដ្រូម ហើយបានជួបពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងការជំរុញកិច្ចសហប្រតិបត្តិការ។ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភថា លោក គីម អាចផ្តល់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលបានចំណាយស្តុកទុកយ៉ាងច្រើននៅក្នុងជម្លោះជាង១៨ខែនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធចំពោះចេតនាបែបនេះ៕

ចិនបង្ហាញផែនការសម្រាប់សមាហរណកម្មកោះតៃវ៉ាន់ ខណៈបញ្ជូននាវាទៅជុំវិញកោះស្វ័យគ្រប់គ្រង

2023/09/14 12:53:01 pm        66
ប្រទេសចិន បានបង្ហាញផែនការដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅការធ្វើសមាហរណកម្មរវាងខេត្តFujian តំបន់ឆ្នេរនិងកោះតៃវ៉ាន់ស្វ័យគ្រប់គ្រង ដោយជំរុញផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រកាន់តែជិតស្និត ខណៈកំពុងបញ្ចូននាវាចម្បាំងទៅកាន់ជុំវិញកោះនោះ ក្នុងការបង្ហាញពីកម្លាំងយោធា។ បទបញ្ជាត្រូវបានចេញរួមគ្នាដោយគណៈកម្មាធិការកណ្តាលបក្សគុម្មុន្នីសចិន និងទីប្រឹក្សារដ្ឋដែលសន្យាធ្វើឲ្យខេត្ត Fujian ទៅជាតំបន់រដ្ឋបាលមួយ សម្រាប់ការអភិវឌ្ឍន៍សមាហរណកម្មជាមួយកោះតៃវ៉ាន់ និងជាទីលំនៅដំបូងសម្រាប់ពលរដ្ឋនិងពាណិជ្ជករតៃវ៉ាន់ ដើម្បីតាំងលំនៅក្នុងប្រទេសចិន។ ឯកសារដែលត្រូវបានសាទរថាជាផែនការមេនៃការអភិវឌ្ឍន៍អនាគតរបស់កោះតៃវ៉ាន់ដោយក្រុមអ្នកជំនាញចិន ដែលបានលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កើតមានឡើងក្នុងពេលដ៏ពិបាកក្នុងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ ខណៈកោះតៃវ៉ាន់រៀបចំការបោះឆ្នោតមេដឹកនាំរបស់ខ្លួន នៅក្នុងខែមករា។ វាក៏បានកើតឡើង ខណៈប្រទេសចិន បន្តបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ជាកោះលទ្ធិប្រជាធិបតេយ្យដ៏អស្ចារ្យមានពលរដ្ឋ២៤លាននាក់ ដែលបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ទីក្រុងប៉េកាំងអះអាងសិទ្ធិជាដែនដីរបស់ខ្លួន។ យោងតាមអាជ្ញាធរកោះតៃវ៉ាន់ បានឲ្យដឹងថា មុនពេលការចេញផ្សាយរបស់ទីក្រុងប៉េកាំងនូវផែនការសមាហរណកម្មរបស់ខ្លួន នាវាផ្ទុកយន្តហោះប្រទេសចិន និងនាវាចម្បាំងចិនជាង៤០គ្រឿង ត្រូវបានដាក់ពង្រាយ នៅក្នុងដែនទឹកជិតកោះតៃវ៉ាន់ នៅសប្តាហ៍នេះ។

សហរដ្ឋអាមេរិក និងហ្វីលីពីន មានផែនការធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋាននិងមូលដ្ឋានទ័ពជើងទឹក នៅជិតកោះតៃវ៉ាន់

2023/09/14 12:36:40 pm        78
សហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងរៀបចំដើម្បីធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋាន និងមូលដ្ឋានទ័ពជើងទឹកនៅជិតកោះតៃវ៉ាន់ ខណៈដែលសម្ព័ន្ធមិត្តសន្តិសុខទាំងពីរ បានបង្កើនជំហរការពារ ចំពេលមានភាពតានតឹងជាមួយប្រទេសចិន។ប្រទេសអាស៊ីអាគ្នេយ៍ កំពុងស្វែងរកជំនួយពីសហរដ្ឋអាមេរិកក្នុងការសាងសង់ផែ និងជួសជុលផ្លូវអាកាសនៅឯមូលដ្ឋានទ័ពជើងទឹក Camilo Osias ក្នុងខេត្តកាហ្គាយ៉ាន ( Cagayan) ភាគខាងជើង ក្នុងចំណោមទីតាំងថ្មីចំនួន៤ដែលយោធាអាមេរិក អាចចូលបាន នៅក្រោមកិច្ចព្រមព្រៀងការពារជាតិដែលបានពង្រីក ដោយបានធ្វើឲ្យទីក្រុងប៉េកាំងផ្ទុះកំហឹង។កន្លែងស្តុកប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលត្រួតពិនិត្យ កំពុងត្រូវបានដាក់នៅក្នុងព្រលានយន្តហោះ Lal-lo របស់ប្រទេសហ្វីលីពីន នៅជិតកោះតៃវ៉ាន់ផងដែរ។ ក្រុមមន្ត្រីយោធាជាន់ខ្ពស់ដែលដឹកនាំដោយប្រធានទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក លោកឧត្តមនាវីឯក ចន អាគីលីណូ (John Aquilino) និងប្រធានកងកម្លាំងប្រដាប់អាវុធហ្វីលីពីន រ៉ូមេអូ ប្រាវណឺ (Romeo Brawner Jr.) បានធ្វើការត្រួតពិនិត្យទីតាំងទាំងពីរនេះ កាលពីថ្ងៃពុធ។លោកប្រាវណឺ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«យើងមិនគ្រាន់តែសម្លឹងមើលពីរបៀបដែលយើងអាចធ្វើប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងសម្លឹងមើលប្រតិបត្តិការនាពេលអនាគត ដែលយើងនឹងធ្វើផងដែរ»។«កត្តាទាំងអស់នេះ គួរតែចូលមក នៅពេលយើងសម្រេចចិត្តលើគម្រោងណាមួយ ដែលយើងពិតជានឹងបន្តនោះ»។

ប្រធានសភាអាមេរិក ប្រឈមនឹងការគំរាមកំហែងក្នុងតំណែងខ្លួន ខណៈប្រកាសបើកការស៊ើបអង្កេតលើលោក បៃដិន

2023/09/14 12:32:21 pm        83
ប្រធានសភាអាមេរិក លោក Kevin McCarthy បានប្រឈមមុខនឹងភាពបែកបាក់នៅក្នុងក្រុមប្រឹក្សាជ្រើសតាំងកាលពីថ្ងៃពុធ (១៣ កញ្ញា) ដោយតួនាទីរបស់ខ្លួនជាសមាជិកជាន់ខ្ពស់ នៃគណបក្សសាធារណរដ្ឋនៅក្នុងសភា កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីក្រុមស្តាំនិយម ទោះបីជាលោកផ្តល់ឱ្យអ្នកអភិរក្សនិយមដ៏រឹងរូសទាំងនោះ នូវការស៊ើបអង្កេតការចោទប្រកាន់ដើម្បីទម្លាក់តំណែងប្រធានាធិបតី ដែលពួកគេចង់បានក៏ដោយ។លោក McCarthy បានទទួលរងនូវសម្ពាធជាច្រើនសប្តាហ៍ ពីក្រុមអ្នកប្រកាន់ជំហរដ៏តឹងរឹងនៃបក្សប្រឆាំង និងសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដោយការបើកការស៊ើបអង្កេតជាផ្លូវការលើប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន។ ការសម្រេចនោះបានធ្វើឱ្យសភាតំណាងរាស្ដ្រសាធារណៈចំនួន២០រូប បានប្រឆាំងនឹងសកម្មភាពនេះ ដោយជៀសវាងមិនធ្វើការបោះឆ្នោតសភាមួយថ្នាក់នោះទេ។ប៉ុន្តែសូម្បីតែបន្ទាប់ពីការប្រកាសបើកការស៊ើបអង្កេតនោះក៏ដោយ អ្នកតំណាងសភាម្នាក់ឈ្មោះ Matt Gaetz បានលើកឡើងម្តងទៀតនូវលទ្ធភាពនៃការបណ្តេញលោក McCarthy ចេញពីតំណែង នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលលោកបានយល់ព្រមធ្វើជាវាគ្មិន ដោយផ្តល់ឱ្យសមាជិកណាម្នាក់មានអំណាចក្នុងកោះហៅការបោះឆ្នោត សម្រាប់ការដកលោកចេញពីតំណែង។ខណៈសភាខិតជិតដល់ថ្ងៃផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ ដើម្បីជៀសវាងការបិទរដ្ឋាភិបាល ពេលនេះក្រុមអ្នកនយោបាយប្រកាន់ជំហររឹងត្បិតរបស់សភា កំពុងដាក់សម្ពាធលើលោក McCarthy ដើម្បីជៀសវាងការប្រើវិធានការពន្យារពេលរយៈពេលខ្លីណាមួយ ដើម្បីរក្សាទុកភ្នាក់ងារសហព័ន្ធ ដែលខកខានមិនបានរួមបញ្ចូលបទប្បញ្ញត្តិសន្តិសុខព្រំដែន និងផ្ដល់អាទិភាពដល់ក្រុមអភិរក្សផ្សេងទៀតផងដែរ៕

អាមេនីនិយាយថា អាស៊ែបៃហ្សង់ឆ្លើយតបនឹងសំណើសន្តិភាព គម្លាតធំៗនៅតែមាន

2023/09/14 11:29:11 am        91
ប្រទេសអាស៊ែបៃហ្សង់ បានបញ្ជូនសំណើថ្មីទៅកាន់ប្រទេសអាមេនីក្នុងការកិច្ចប្រឹងប្រែងយូរអង្វែងរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែគម្លាតឆ្ងាយនៃដំណោះស្រាយ នៅតែមានរវាងភាគីទាំងពីរ។ប្រទេសអាមេនី ក៏បានដាក់សំណើររបស់ខ្លួនសុំឲ្យដកទ័ពរបស់ភាគីទាំងពីរចេញពីតំបន់ព្រំដែន។ ទីភ្នាក់ងារសារព័ត៌មាន Armenpress បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Ararat Mirzoyan ដោយនិយាយថា សំណើថ្មីរបស់អាស៊ែបៃហ្សង់ ត្រូវបានទទួលកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីព្រាងផែនការសន្តិភាព ដែលអាមេនី បានដាក់ជូននាពេលកន្លងទៅ។លោក Mirzoyan បាននិយាយថា៖ មានដំណើរការមួយ មានការពិភាក្សា...ប៉ុន្តែខ្ញុំមានកាតព្វកិច្ច បញ្ជាក់ថា មានសំណួរសំខាន់ៗដែលលើកឡើងអំពីជំហររបស់ភាគីទាំងពីរ គឺស្ថិតនៅឆ្ងាយពីគ្នាណាស់។

ឪពុកម្តាយរបស់អ្នករាយការណ៍ព័ត៌មានអាមេរិក ដែលត្រូវបានឃុំខ្លួននៅរុស្ស៊ី ស្វែងរកជំនួយនៅUN

2023/09/14 11:24:54 am        111
ឪពុកម្តាយរបស់អ្នកសារព័ត៌មានអាមេរិក លោកអ៊ីវ៉ាន ជឺស្កូវីក( Evan Gershkovich) បាននិយាយកាលពីថ្ងៃពុធថា ពួកគេចង់ឲ្យមេដឹកនាំពិភពលោកដែលនឹងកំណត់ពេលជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយឲ្យរួមគ្នាដាក់សម្ពាធសម្រាប់ការដោះលែងលោក Gershkovich ពីពន្ធនាគារ នៅរុស្ស៊ី។ លោក Gershkovich ត្រូវបានឃុំខ្លួនកាលពីខែមីនា អំឡុងធ្វើដំណើររាយការណ៍ព័ត៌មានទៅកាន់តំបន់ភ្នំ Urals ហើយត្រូវបានចោទប្រកាន់ពីបទចារកម្ម ដែលការចោទនេះ លោក រដ្ឋាភិបាលអាមេរិក និងចៅហ្វាយនាយរបស់លោកនៃសារព័ត៌មាន the Wall Street Journal លោក vehemently បានបដិសេធ។ នៅក្នុងការឃុំខ្លួនមុនការកាត់ទោសរបស់លោកកាលពីខែសីហា ត្រូវបានពន្យាពេល៣ខែ។ ឪពុករបស់លោក លោកមីខាអ៊ីល ជឺស្កូវីក(Mikhail Gershkovich) បានប្រាប់អ្នកសារព័ត៌មាន នៅអង្គការសហប្រជជាតិ ដែលនឹងបើកមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះថា«យើងគ្រាន់តែចង់ឲ្យកូនប្រុស លោក Gershkovich ត្រលប់មកផ្ទះវិញ»។ លោក Mikhail Gershkovich ដោយអមជាមួយភរិយា និងកូនស្រី បាននិយាយថា នៅសប្តាហ៍ក្រោយ មេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅទីនេះ ដើម្បីពិភាក្សាបញ្ហាសំខាន់ៗជាច្រើន។ យើងជំរុញឲ្យមេដឹកនាំពិភពលោកទាំងអស់ ឈរជាមួយលោក Evan និងអ្វីដែលលោកបង្ហាញនូវសិទ្ធជាមូលដ្ឋានចំពោះសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។ លោក បាននិយាយថា សិទ្ធទាំងនេះ គឺជាគោលការណ៏ដ៏រឹងមាំរបស់អង្គការសហប្រជាជាតិ។ ក្រុមហ៊ុន The Wall Street Journal កាលពីថ្ងៃអង្គារបាននិយាយថា គណៈកម្មាធិការរបស់អ្នកជំនាញអង្គការសហប្រជាជាតិ បានប្រកាសថាលោក Gershkovich កំពុងត្រូវបានឃុំខ្លួនយ៉ាងឃោរឃៅ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានទាមទាឲ្យដោះលែងអ្នកសារព័ត៌មានរូបនេះ និងលោក Paul Whelan និងជនជាតិអាមេរិកម្នាក់ទៀត ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីលើបទចោទប្រកាន់ចារកម្ម។ លោកស្រី និយាយថា សហរដ្ឋអាមេរិក នឹងមិនឈប់នោះទេ រហូតដល់លោក Evan និងលោក Paul ព្រមទាំងជនជាតិអាមេរិកទាំងអស់ដែលត្រូវបានឃុំខ្លួនខុស បានមកដល់ផ្ទះ និងមានសុវត្ថិភាព។

ជប៉ុនតាមដានយ៉ាងដិតដល់នូវលទ្ធភាពការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង ទៅប្រទេសរុស្ស៊ី

2023/09/14 11:20:42 am        88
លេខាទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុនលោក Hirokazu Matsuno បានថ្លែងកាលពីថ្ងៃទី១២ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុនតាមដានយ៉ាងដិតដល់នូវការដឹកជញ្ជូនអាវុធដ៏សំខាន់ពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន លោក Matsuno បាននិយាយថា ការផ្តល់អាវុធដល់ប្រទេសរុស្ស៊ី នឹងជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់រាល់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងទាក់ទងនឹងអាវុធ និងធាតុផ្សំរបស់ពួកវា។ លោកបានបន្ថែមថា ទីក្រុងតូក្យូមានការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃសកម្មភាពនេះទៅលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុន នឹងបន្តប្រមូលផ្តុំនិងវិភាគលើព័ត៌មានចារកម្ម និងសម្របសម្រួលសកម្មភាពជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសមាជិកសហគមន៍អន្តរជាតិដទៃទៀត។មន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុននិងដៃគូរបស់ខ្លួននឹងស្វែងរកការអនុវត្តពេញលេញនូវដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រធានាធិបតីរុស្ស៊ី ទទួលយកការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ទីក្រុងព្យុងយ៉ាង

2023/09/14 11:03:25 am        93
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសរបស់ខ្លួនក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ដោយលោក គីម រំពឹងថា នឹងបន្តដំណើររបស់ខ្លួនជាមួយនឹងទស្សនកិច្ចទៅកាន់ទីតាំងផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់យោធាផងដែរ។ទីភ្នាក់ងារសារព៍ត៌មាន KRT គ្រប់គ្រងដោយរដ្ឋបាននិយាយថា លោក ពូទីន បានទទួលយកការអញ្ជើញនេះ ដោយមិនបានបញ្ជាក់ថា ពេលណាដំណើរទស្សនកិច្ចនោះអាចនឹងកើតឡើងនោះទេ។ លោក គីម បានទៅដល់តំបន់ចុងបូព៌ារបស់រុស្សី កាលពីព្រឹកថ្ងៃអង្គារ (១២ កញ្ញា) តាមរថភ្លើងពិសេស ហើយបន្តទៅភាគខាងជើងរបស់រុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន នៅឯមូលដ្ឋានបាញ់បង្ហោះរ៉ូកែតអវកាសទំនើប កូស្មូដ្រូម របស់រុស្ស៊ី។លោក គីម ត្រូវបានគេរាយការណ៍ដោយសង្ខេប អំពីព័ត៌មានលម្អិតទាក់ទងនឹងបច្ចេកទេសនៃយានអវកាសរបស់រុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ មូលដ្ឋាន កូស្មូដ្រូម ប៉ុន្តែមិនមានការលើកឡើងអំពីការផ្គត់ផ្គង់អាវុធ ការជួញដូរអាវុធ ឬជំនួយបច្ចេកទេសលើកម្មវិធីអាវុធនោះទេ៕

ប្រទេសវ៉េណេហ្ស៊ុយអេឡា បោះជំហានកាន់តែជ្រៅក្រោមឥទ្ធិពលរបស់ចិន និងដាក់សម្ពាធលើអាមេរិក

2023/09/14 10:59:57 am        121
ប្រទេសចិន និងវ៉េណេហ្ស៊ុយអេឡា បានប្រកាសថាប្រទេសទាំង២គ្រោងបង្កើនទំនាក់ទំនាក់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតី ម៉ាឌូរ៉ូ (Maduro)និងលោកប្រធានាធិបតីចិន Xi Jin Beijing។ មេដឹកនាំចិនបាននិយាយថា ប្រទេសទាំងពីរនឹងមានអ្វីដែលលោកបានហៅថា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ស្ថានភាពទាំងអស់ "ជាឋានៈខ្ពស់បំផុតទីពីរនៃឋានៈការទូតពហុកម្រិតរបស់ចិន ដែលបម្រុងទុកសម្រាប់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធ រួមទាំងប៉ាគីស្ថាន និងបេឡារុស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនដែលគ្របដណ្តប់លើវិស័យនានា រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ បន្ទាប់ពីកិច្ចពិភាក្សានេះ។ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងទាំងនោះនៅមានតិចតួចនៅឡើយ ប៉ុន្តែរាប់បញ្ចូលទាំងការវិនិយោគរបស់ចិនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្រោមការថែទាំរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ជាពិសេសផ្នែកផលិតអគ្គិសនី និងការផ្គត់ផ្គង់ទឹក និងគម្រោងប្រេងរួមគ្នា។ប្រទេសវ៉េណេហ្ស៊ុយអេឡា ក៏ជាប្រទេសនៅតំបន់អាមេរិកឡាទីនដំបូងគេ ផងដែរ ដែលនឹងចូលរួមក្នុងស្ថានីយអវកាសសា្រវជ្រាវភពព្រះចន្ទអន្តរជាតិរបស់ចិន ជាគម្រោងមានរយៈពេលយូរ ដែលនឹងសិក្សាអំពីភពព្រះចន្ទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារសាលាមតេយ្យសិក្សាអ៊ុយក្រែននៅទីក្រុង Sumy សម្លាប់មនុស្សម្នាក់
05/06/2026 09:05 PM
ប្រជុំកោះ Canary បដិសេធន៍មិនឲ្យនាវាកម្សាន្ត MV Hondius ចូលចតកំពង់ផែរបស់ខ្លួន
05/06/2026 09:05 PM
ក្រុមនាវាផ្ទុកយន្តហោះបារាំង ធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden
05/06/2026 08:05 PM
លោក Trump៖ សង្គ្រាមលើអ៊ីរ៉ង់អាចបញ្ចប់បាន បើទីក្រុងតេអេរ៉ង់យល់ព្រមតាមលក្ខខណ្ឌ
05/06/2026 08:05 PM
កូរ៉េខាងត្បូងផ្អាកពិនិត្យការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម «Project Freedom»
05/06/2026 08:05 PM
កម្មករ ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅកូឡុំប៊ី
05/06/2026 08:05 PM
មន្ត្រីឥណ្ឌូនេស៊ី៖ រថយន្តក្រុង និងរថយន្តដឹកប្រេង បុកគ្នានៅកោះ Sumatra បណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់
05/06/2026 07:05 PM
ពលរដ្ឋវេណេស៊ុយអេឡា ប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅដោយសារការដាច់ចរន្តអគ្គិសនី និងអាកាសធាតុក្តៅខ្លាំង
05/06/2026 07:05 PM
ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប Starlink ទៅកាន់ទីអវកាស
05/06/2026 07:05 PM
អូស្រ្តាលីនឹងចំណាយថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងឥន្ធនៈ
05/06/2026 07:05 PM