TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានខ្ពស់ជាងគេនៅកម្ពុជា បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ

2025/05/16 02:24:17 pm        283
ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បាន​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ តទៅ ។ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយ​ពេល​វឌ្ឍនភាព​ស្ពាន​បាន​សម្រេច​លទ្ធ​ផល​១០០%។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្ត​ជាមួយ​ទិដ្ឋភាព​ស្ពាន​ខ្ពស់ត្រដែត អមដោយដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹង​ឫស្សី​ជ្រុំ ដ៏ត្រជាក់ស្រេប។គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

មន្រ្ដីនាំពាក្យ៖ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាស​ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ

2025/05/15 01:51:07 pm        344
កោះកុង៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែ​ឧសភា​នេះថា ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែឧសភា និងព្រះរាជបុណ្យពិធីច្រត់ព្រះនង្គ័ល នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ២០២៥នេះ។ដោយឡែកច្រកចេញផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ)ចំណុចកំពង់សិលា និងស្រែអំបិល ក៏មាន​សភាពកកស្ទះដោយអន្លើផងដែរ ដោយបងប្អូនប្រជាពលរដ្ឋ​មាន​ដំណើរ​កម្សាន្ត​ចេញ​ទៅ​ផ្លូវ​ជាតិ​លេខ​៤៨ ឆ្ពោះទៅទស្សនាខេត្តកោះកុង ,ទីរមនីយដ្ឋាននានាតាមបណ្តោយផ្លូវជាតិលេខ៤៨ ,​ឆ្ពោះ​ទៅ​កាន់ផ្លូវជាតិលេខ១០ ទស្សនាស្ទឹងដំណាក់ក្បូន, ស្ទឹងឫស្សី​ជ្រុំ​,ស្ពាន​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា,​​តំបន់អូរសោម,ប្រម៉ោយ,ផ្លូវអន្ទង់អាំងចំណុចផ្លូវជាតិលេខ៥៥,ច្រកព្រំដែនកម្ពុជា-ថៃ(ថ្មដារ) និងតំបន់សំឡូត នៃផ្លូវជាតិលេខ១០ជាដើម។ល។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ដោយឡែក​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​១០ សម្រេចបាន ៩៩,៦០%ហើយដែរ។សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងរីករាយ​ក្នុង​ឱកាស​ឈប់​សម្រាក​ក្នុង​ទីដ៏សែនមនោរម្យ និងសុខសន្តិភាពពេញដ៏បរិបូរណ៌៕ 

ក្រុមការងារក្រសួងសាធារណការប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ ខណៈបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣%

2025/05/13 12:47:10 pm        153
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD ដោយមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃគម្រោង ព្រមទាំងតំណាងក្រុមហ៊ុនទទួលការសាងសង់។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃគម្រោង ព្រមទាំងពិនិត្យពីបញ្ហាប្រឈមដែលនៅសេសសល់ក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីឱ្យការអនុវត្តគម្រោងអាចបញ្ចប់បានទៅតាមផែនការដែលបានគ្រោងទុក។សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដែលមានវឌ្ឍនភាពគម្រោងបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣% នៃទំហំការងារសរុប ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេដោយជោគជ័យ និង​មោទនភាព​ជាទីបំផុត​

2025/05/09 03:39:56 pm        213
នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រប់​ដល់កម្ពុជា​វិញ​ដោយសុវត្ថិភាព បន្ទាប់ពីបាន​អញ្ជើញ​បំពេញទស្សនកិច្ចការងារ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញ​ទស្សន​កិច្ចផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តប​តាម​ការ​អញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ។ក្នុងឱកាស​បំពេញទស្សកិច្ចការងារ​ ​នៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹក​នាំ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ សម្ដេច​តេជោ អញ្ជើញដល់​ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតាភ្លាម សម្តេចតេជោ ទទួល​បាន​ការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី និងឈរអមជា​របង​ដោយ​កង​កិត្តិយស​របស់ឥណ្ឌូណេស៊ី ចាប់ពីព្រ​លានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូណេស៊ី ក្បួន​រថយន្ត​របស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូ​កិត្តិយស​ជា​ច្រើន​គ្រឿង​។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយ​ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងកងកិត្តិយសជាច្រើនរូប មាន​ទាំង​កង​កិត្តិយស​ជិះ​សេះជាក្បួនថែមទៀតផង។កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញ​ដល់​ព្រលាន​យន្ត​ហោះ ​រហូត​ដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូណេស៊ីផងដែរ។ បន្ទាប់មកសម្តេចតេជោ បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតីផងដែរ​។បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោបាន​អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅវិមានប្រធានាធិបតី។ ក្នុងជំនួបនេះសម្ដេច​តេជោ បាន​រម្លឹកឡើងថា កម្ពុជា និងឥណ្ឌូណេស៊ី​មានចំណងមិត្តភាពជាមួយគ្នា​ជាង៣៧ឆ្នាំចាប់តាំងពីកម្ពុជា​ចរចា​ស្វែង​រក​សន្តិភាព​មក​ម្លេះ ដូច្នេះ​សមិទ្ធ​ផល​របស់​កម្ពុជា​នៅ​ពេល​នេះ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ជួយ​របស់​ឥណ្ឌូ​ណេស៊ី​បាន​​ឡើយដោយសម្តេចតេជោ​បានអរគុណចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុង​ការ​ជួយ​ដល់​កម្ពុជា។នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមប្រធានាឥណ្ឌូណេស៊ីបានថ្លែង​ថា នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​សម្តេច​ជា​បុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ី​តែង​តែ​ប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយ​ទំនាស់​ដោយ​សន្តិ​វិធី​នៅ​កម្ពុជា​តាំង​ពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាល​ប្រវត្តិនេះ​ជា​គ្រឹះ​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ឥណ្ឌូណេស៊ី​លើ​គ្រប់​វិស័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី៥ ខែឧសភា​ ឆ្នាំ​២០២៥​នេះ​ដែរ​សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បាន​បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និង​ឯក​អគ្គ​រដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូណេស៊ីផងដែរ​។នៅ​​ក្នុងជំនួបនេះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន តំណាង​គណៈកម្មការ​អចិន្ត្រៃយ៍​អាស៊ាន​បាន​លើក​ឡើង​ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូល​ជា​សមាជិក​អាស៊ាននៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែល​កម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តម​បាន​រំលេច​ថា​ចាប់​តាំង​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និង​ដោះ​ស្រាយ​បញ្ហា​របស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺ​នៅ​ឆ្នាំ​២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លង​មក​ក៏​ដូច​ជា​នៅ​ថ្ងៃ​អនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។ក្នុង​ឱកាស​នោះសម្ដេចតេជោ បានរំលេចថា នៅពេលដែលស​ម្ដេចបាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​៣​ដ​​ង​នៅ​ក្នុង​កិច្ចប្រជុំអាស៊ាន កាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និ​ង​២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយ​នេះ​ជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាន​លើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេច​ក៏​មិន​បាន​ធ្វើ​ដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថា ប្រទេសទាំងអស់ ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​កំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំ និងខ្លាំង​បន្ថែម​ទៀត​ហើយ​អាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារ​ដែល​មាន​ស្រាប់​តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅ​ក្នុង​អាស៊ាន​មិន​គួរ​មើល​រំលង​នោះ​ឡើយ​។ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេស​ឥណ្ឌូណេស៊ី សម្ដេច​តេជោ បាន​អញ្ជើញ​ផ្តល់បាឋក​ថា​ពិសេស​ ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជា វិភាគ​ទាន​ដ៏​សំខាន់​ក្នុង​ការអបអរសាទរខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។​ជាមួយ​គ្នា​នេះ សម្តេចតេជោ បាន​អញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃ​កិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលា​សិក្សា​អំពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលមានការ​ចូលរួម​ដោយ​អគ្គ​លេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​ប្រចាំ​អាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការ​សង្គម​ស៊ីវិល​នៅ​ឥណ្ឌូណេស៊ីផងដែរ​។ក្រៅពីនេះ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ​ជាមួយ លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភា​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា និង​លោកសាស្ត្រាចារ្យបណ្ឌិត Dato' Sri Tahir សមាជិក​ក្រុម​ប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសមផងដែរ។ ក្នុងឱកាសជំនួបនេះ សម្ដេច​តេជោ បាន​​ប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជា​កំពុង​ខិត​ខំ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​វិនិយោគ​បរទេស​ដើម្បី​មកវិនិយោគនៅកម្ពុជា​។ក្រោយ​បញ្ចប់​បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥នេះ ដោយទទួលបានការស្វាគមន៍ និងការ​សាទរ​ជាទីមោទនៈ នៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥នេះ សម្ដេច​តជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាន​​បន្តដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​បន្ត​ទៀតនៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេ​ស្តេ​ចាប់​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​ខែ​ឧសភា​ឆ្នាំ​២០២៥។សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា បាន​អញ្ជើញដល់ទឹក​ដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ នៅ​ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣៧នាទី (ម៉ោង​នៅ​ប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥ និង៣០នាទីម៉ោងនៅកម្ពុជា នៅអាកាស​យាន​ដ្ឋាន​អន្តជា​តិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី ប្រកបដោយសុវត្ថិភាព។ក្នុងឱកាសនោះអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់កម្ពុជានាពេលនេះ រួមមាន៖ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧប​នាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីទេសចរណ៍ និង​បរិស្ថាន​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុ​អ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រី វិមានប្រធានាធិបតី។វត្តមានអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន នៅតាមដងផ្លូវចេញពីអាកាសយានដ្ឋានអន្ត​ជាតិ​ នៃទីក្រុងឌីលី មានប្រជាពលរដ្ឋ សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះ​ករ​ឈអ​ម​សង​ខាង​ផ្លូវ​ទទួល​សា្វគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអ​ញ្ជើ​ញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលនេះ។ ថ្នាក់ដឹកនាំ និងប្រជាពលរ​ដ្ឋ​ទីម័រឡេស្តេ​បាន​ចាត់​ទុក​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​ជា​ឥស្សរជន​សំខាន់​បំផុត​ដែល​បានផ្តល់កិត្តិយសធំបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។ក្នុង​ឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះដែរ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បាន​ផ្តល់​កិត្តិយស​បើក​រថយន្ត​ដោយ​ផ្ទាល់​ជូន​ដំណើរ​សម្តេចតេជោ​តាំង​ពី​អាកាស​យានដ្ឋាន​រហូត​ដល់​សណ្ឋាគារ​ដែល​សម្តេច​តេជោ និងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្តេ បាន​ចាត់ទុក សម្ដេច​តេជោជា មិត្តល្អ មិត្តជិតស្និទ្ធ បាន​មកលេងទីម័រ ។ ឯកឧត្តមថ្លែង​ថា សម្ដេច​តេជោ ​ជាអ្នករំដោះពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងជា​ស្ថាបនិក​នៃ​ប្រទេស​កម្ពុជា​សម័យ​ទំនើប ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ក៏មាន​មាន​ជំនួប​ដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើ​ណាន់​ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសជំនួបទាំងនេះ ថ្នាក់ដឹកនាំ​កំពូល​ទីម័រ​ឡេស្ដេ បាន​សម្ដែង​នូវការ​ស្វាគមន៍យ៉ាង​កក់ក្ដៅ ចំពោះសម្ដេច​តេជោ និងគណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​​បំពេញទស្សនកិច្ចផ្លូវការ​នៅទីម័រឡេស្ដេ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទីម័រឡេស្ដេច បាន​​រំលេច​​ឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយទីម័របានអរគុណ កម្ពុជា ជាពិសេសចំពោះសម្ដេច​តេជោ ដែលបាន​ខិតខំប្រឹង​ប្រែង ជ្រោមជ្រែង​ទីម័រ អាច​ឱ្យទីម័រ​អាច​​ក្លា​យជា​សមាជិក​សង្កេត​ការ​ណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាលពីកម្ពុជា​ធ្វើជាប្រធាន​ប្ដូរ​វេន​អាស៊ាន និងការ​ជ្រោម​ជ្រែង​របស់សម្ដេច​តេជោដែលនៅតែបន្ត​ជួយដល់ទីម័រដើម្បី​បានចូល​ទៅ​ក្នុង​​សមាជិក​ពេញសិទ្ធិរបស់អាស៊ាននាពេលខាង​មុខ​។សម្ដច​តេជោក៏បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែលបាន​ធ្វើ​បដិ​សណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត​ចំពោះសម្ដេច​ និង​គណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីម័រ​ជា​ថ្មី​ម្ដង​ទៀតនាពេលនេះ។ សម្ដេច​តេជោ បានរំលេចថា កាលពីឆ្នាំ​២០១៦ សម្ដេច​បានអញ្ជើញ​មក​ទីម័រ​ម្ដង​ហើនៅឆ្នាំ​២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេច​ក៏បានគត់​សម្គាល់​ពី​ភាព​រីក​ចម្រើនរបស់ទីម័រផងដែរ​។​សម្ដេច​តេជោ បាន​បញ្ជាក់ថាការ​ទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិនអាច​ធ្វើ​ទៅ​បាន​ឡើយ​​ប្រសិនបើ​ទំនាក់ទំនង​ប្រទេស​ទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ​។ សម្ដេច​តេជោ ក៏បាន​រំលេច​បន្ថែមនូវការ​ពង្រឹង​ចំណងមិត្តភាព​រវាង​កម្ពុជា និង​ទីម័រ​បន្ត​ទៀត​ទន្ទឹម​នឹង​កម្ពុជា​ និងទីម័រនាពេលនេះ បាន​បង្កើតនូវ​ទំនាក់ទំនង​ការ​ទូតជា​ផ្លូវ​ការ​អស់​រយៈ​ពេល​ប្រមាណ​២៣​ឆ្នាំ​មក​ហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក​។ តាមរយៈទំនាក់ទំនងនេះសម្ដេច​តេជោ​សង្ឃឹមថា ភាគីទាំងពីរនឹង​រួមគ្នាពង្រីក​នូវទំនាក់ទំនងបន្ថែមទៀត។ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេច​តេជោ ប្រជាជនទីម័រ រដ្ឋាភិបាលទីម័របាន​បង្ហាញនូវ​មាន​កិត្តិយដ៏ឧត្តុងឧត្តម ​និងមានមោទនភាពដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់​របស់សម្ដេច​តេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ​។ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាលទីម័រ ​បានកោតសរសើរអំពីវីរៈភាពរបស់សម្ដេច​តេជោ ដោយចាត់ទុកសម្ដេច​តេជោ គឺ​ជា​​ឥស្សរៈជន​ដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះក៏បាន​រំលេច​អំពី​ពលីកម្ម​​របស់សម្ដេច​តេជោ ក្នុង​បុព្វហេតុដើម្បីកម្ពុជាដោយបាន​ហៅសម្ដេច​តេជោថា ជាអ្នក​រំដោះ​កម្ពុជា​​ចេ​ញពីរបបប្រល័យពូជសាសន៍ និងជា​ស្ថាបនិក​កម្ពុជានៅក្នុង​សម័យទំនើប​។ ក្នុងឱកាសទស្សនកិច្ចនេះដែរសម្តេចតេជោក៏បាន​អញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យ​ប្រជុំ​ពិសេស​នៅ​រដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបប​ប្រល័យ​ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយ​មានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និងសង្គម​ស៊ីវិល​ទីម័រ​ឡេស្តេ។ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្តេចតេជោ ក្នុងការ​ជួយ​គាំទ្រ​ដល់​ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្ដេ ចូលជា​សមាជិក​ពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ បាន​បំពាក់គ្រឿង​ឥស្សរិ​យ​យស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និង​ក៏​ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធាន​ព្រឹទ្ធសភាផ​ង​ដែរ​។សូមជម្រាបថាសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា បាន​បញ្ចប់ទស្សនកិច្ចនៅប្រទេស​ឥណ្ឌូណេស៊ី និង​ទីម័រឡេស្ដេនឹងបាន​អញ្ជើញ​ធ្វើមាតិភូមិនិវត្តន៍ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ​ដោយសុវត្ថិភាព​នៅ​រសៀល​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៥នេះ៕ 

ប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ជាឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ

2025/05/09 11:10:13 am        164
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតី។ ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ពីសំណាក់ ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន៕

តំណាងបក្សនយោបាយនានានៅទីម័រឡេស្ដេ អរគុណសម្ដេចតេជោជួយជ្រោមជ្រែងទីម័រក្លាយជា​អ្នកសង្កេតការណ៍អាស៊ាន

2025/05/08 05:32:57 pm        203
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះដែរ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យ​ប្រជុំ​ពិសេស​នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គម​ស៊ីវិលទីម័រឡេស្តេ។ ក្នុងឱកាសនោះ តំណាង​បក្ស​នយោបាយ​នានា​នៅ​ទីម័រ​ដែល​ជា​សមាជិក​រដ្ឋ​សភាទីម័រ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈ​ប្រតិភូ​មក​កាន់​ទីម័រ​នា​ឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ និងអរគុណ​សម្ដេចតេជោ​បាន​ជួយ​ជ្រោម​ជ្រែងទីម័រក្លាយជាអ្នកសង្កេតការណ៍អាស៊ាន។បើតាមអ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា បន្ទាប់​ពី​ជំនួប​ជា​មួយ​លោក​ជំទាវ​ប្រធាន​រដ្ឋ​សភាទីម័រឡេស្ដេ សម្ដេចតេជោ បានបន្តទៅធ្វើបាឋកថា នៅក្នុងកិច្ចប្រជុំ​ពេញ​ពិសេស​អង្គ​របស់​រដ្ឋសភា​ទីម័រឡេស្ដេ​ដែល​ជា​បាឋកថា​កម្រ​មាន​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ពិភពលោក។មុនកិច្ចចាប់ផ្ដើមនៃបាឋកថារបស់សម្ដេចតេជោ តំណាងគណបក្សនយោបាយចំនួន ៥ នៅ​ក្នុង​សាធារណរដ្ឋ​ប្រធាធិបតេយ្យទីម័រឡេស្ដេ បានឡើងបង្ហាញចំណាប់ អារម្មណ៍រៀងៗខ្លួន ដោយ​ក្នុង​ចំណោមគណបក្សនយោបាយទាំង៥ នៅក្នុងរដ្ឋសភានៃប្រទេសទីម័រឡេស្ដេ បានបង្ហាញ​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះវត្តមានរបស់សម្ដេចតេជោ និងគណៈប្រតិភូនៅប្រទេសទីម័រឡេស្ដេ។តំណាង​គណបក្សនយោបាយទាំង៥ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និង​គណៈ​ប្រតិភូមកកាន់ទីម័រនាឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ។ បន្ថែម​ពី​លើ​នេះ បណ្ដាលសមាជិករដ្ឋសភា ដែលជាសមាជិកគណបក្សនយោបាយទាំង ៥នោះបាន​បង្ហាញ​នូវ​ការលើកឡើងដូចគ្នាដោយបានអរគុណនិងដឹងគុណចំពោះសម្ដេចតេជោ ដែល​បាន​ជួយ​ជ្រោម​ជ្រែងគ្រប់ដល់ទីម័រឡេស្ដេ ជាពិសេសគឺកា​រ​ជួយ​ជ្រោម​ជ្រែង​ទីម័រ​ឱ្យ​បាន​ចូល​ជា​សមាជិក​សង្កេតការរសប់អាស៊ាននៅឆ្នាំ២០០២ និងការជ្រោមជ្រែង​យ៉ាង​សកម្ម​របស់​សម្ដេច​តេជោ ក្នុងការ​ផ្ដល់​ឱកាស​ដល់​ទីម័រ​អាច​មាន​ឱកាស​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​នា​ពេល​ខាង​មុខ​។តំណាងគណបក្សនយោបាយទាំង ៥ សុទ្ធតែបង្ហាញនូវក្ដីដឹងគុណ និងចាត់​ទុក​នូវ​ដំណើរ​ទស្សន​កិច្ច​របស់​សម្ដេចតេជោជាផ្លូវការមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះជាទស្សនកិច្ច ប្រវត្តិ​សាស្រ្ដ​សម្រាប់​ទីម័រឡេស្ដេ។ តំណាងគណបក្សនយោបាយទាំងអស់សង្ឃឹមថា កម្ពុជា និងទីម័រ និង​ពូន​ជ្រំ​ទំនាក់​ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតទាំងនៅក្នុងក្របខណ្ឌនីតិបញ្ញត្តិ និង​នីតិ​ប្រតិបត្តិ។ ជាចុងក្រោយ តំណាង​គណប​ក្ស​នយោបាយ​ទាំង​អស់​ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិសេសរដ្ឋសភាទីម័រ គឺសុទ្ធតែបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​សម្ដេច​តេជោ ដោយតំណាងគណបក្សនយោបាយឡើងថា «មិនដឹងរកពាក្យ​អ្វី​មក​ពិពណ៌នា​ចំពោះ​ក្ដីរំភើប ក៏ដូចជាការដឹងគុណចំពោះការចូលរួមចំណែករបស់កម្ពុជា ជាពិសេស​តួអង្គ​សម្ដេច​​តេជោ ចំពោះទីម័រ។បន្ទាប់មក សម្ដេចតជោ បានថ្លែងនូវបទឧទ្ទេសនាម នៅក្នុងកិច្ចប្រជុំពេញ​អង្គ​ពិសេស​រដ្ឋ​សភាទីម័រ​ឡេស្ដេ ដោយមានចំណុចសំខាន់ចំនួន ៣ ដែលសម្ដេចតេជោ បានលើកឡើង ទី១ គឺ​ទំនាក់​ទំនង​កម្ពុជា-ទីម័រ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ រហូតមក និងទី២ គឺ​បទ​ពិសោធន៍​កម្ពុជាចូលជាសមាជិកអាស៊ាន ដោយសម្ដេចតេជោ បានរៀបរាប់ពីបទ​ពិសោធន៍​ដើម្បី​ឱ្យ​សមាជិក​សភារបស់ទីម័រ និងអ្នកចូលរួមបា​ន​ដឹង​អំ​ពីបទ​ពិសោធន៍​ទម្រាំ​តែបា​ន​ចូល​សមាជិក​អាស៊ាន​ ហើយនឹងគោលដៅ៤សំខាន់ដែលសម្ដេចសម្រេចដឹកនាំកម្ពុជាចូលសមាជិកអាស៊ាន និង​ទី២ សម្ដេចតជោបានរំលេចអំពីតួនាទីរបស់អាស៊ាន ជាពិសេសអំពីអាស៊ាន និងពិភពលោក ដើម្បី​ពង្រីក​នូវ​សក្ដានុពល​របស់​អាស៊ាន​បន្ថែម​ទៀត​ស្រប​ពេល​ដែល​អង្គការ​អន្តរជាតិ​មួយ​ចំនួន​កំពុង​តែ​ចុះខ្សោយឥទ្ធិពលនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ៕ 

ប្រធានាធិបតីទីម័រឡេស្ដេ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ដ៏អស្ចារ្យហើយ​សម្ដេចតេជោ​ជាឥស្សរជន​ដ៏​មាន​ឥ​ទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

2025/05/08 05:16:47 pm        159
ភ្នំពេញ៖ នៅព្រឹកថ្ងៃ៨ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅ​វិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ជាកិច្ចចាប់ផ្ដើមនៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្ដេ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ទីម័រឡេស្ដេ។ ឯកឧត្តមប្រធានាធិបតី បានរំលេចឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយ​ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែង ជ្រោមជ្រែងទីម័រ អាច​ឱ្យ​ទីម័រអាចក្លាយជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាល​ពី​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោ ដែលនៅតែបន្ត​ជួយ​ដល់​ទីម័រ​ដើម្បី​បានចូល​ទៅ​ក្នុងសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលខាងមុខ។ នៅ​ក្នុងឱកាសនោះសម្ដចតេជោ បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែល​បាន​ធ្វើ​បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុតចំពោះសម្ដេច និង​គណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីម័រជាថ្មីម្ដងទៀតនាពេលនេះ។ សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៦ សម្ដេច​បានអញ្ជើញមកទីម័រម្ដងហើនៅឆ្នាំ២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេច​ក៏​បាន​គត់​សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រផងដែរ។នៅក្នុងឱកាស​នោះ​សម្ដេចតេជោ បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះករុណា ព្រះ​ម​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ។ ក្នុងជំនួបនោះ សម្ដេចតេជោ ក៏បង្ហាញ​នូវ​ក្ដី​រំភើប​យ៉ាង​ក្រៃលែង​ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​អស្ចារ្យ​​ពី​សំណាក់​ភាគី​ទីម័រ ចំពោះសម្ដេច និងគណៈប្រតិភូ ក្នុងឱកាសបំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ទីម័រ។ សម្ដេចតេជោ បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ប្រសិន​បើ​ទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមនូវការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងទីម័របន្តទៀត ទន្ទឹម​នឹង​កម្ពុជា និងទីម័រនាពេលនេះ បានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេលប្រមាណ ២៣ ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក។ តាមរយៈទំនាក់ទំនងនេះ សម្ដេច​តេជោ សង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាពង្រីកនូវទំនាក់ទំនងបន្ថែមទៀត។ នៅក្នុ​ង​ឱកាសនោះ ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ ក៏បានឆ្លើយតបទៅកាន់សម្ដេចតេជោ វិញថា ប្រជាជនទីម័រ រដ្ឋាភិបាលទីម័រ ក៏ដូចជាឯកឧត្តមផ្ទាល់ មានកិត្តិយដ៏ឧត្តុងឧត្តម និង​មាន​មោទន​ភាព​ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និង​គណៈ​ប្រតិភូ​អញ្ជើញ​មក​កាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ទីម័រឡេស្ដេ គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ដោយឯកឧត្តមចាត់ទុកសម្ដេចតេជោ គឺ​ជាឥ​ស្សរៈជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះ ឯកឧត្តម​ប្រធានា​ធិបតី បានរំលេចអំពីពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា។ ឯកឧត្តម​ប្រធានា​ធិបតី បានហៅសម្ដេចតេជោ គឺជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និង​ជា​ស្ថាបនិក​កម្ពុជានៅក្នុងសម័យទំនើប។ ដូច្នេះ គឺជាកិត្តិយសដែលឯកឧត្តមប្រធានាធិបតី, រដ្ឋាភិបាល​ទីម័រ​ក៏​ដូច​ជា​ប្រជាជន​ទីម័រ​បាន​ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្ដេច​តេជោ​នា​ឱកាស​នេះ។​ ឯកឧត្តមប្រធានាធិបតី បានរំលេចនូវការដឹងគុណជាថ្មីម្ដងទៀត ចំពោះសម្ដេច​តេជោ​ដែល​បានជួយជ្រោមជ្រែងទីម័រ ហើយសង្ឃឹមថា ទីម័រនឹងអាចចូលជាស​មាជិក​អាស៊ាន​ពេញ​សិទ្ធិ​នៅ​ពេល​ខាងមុខដ៏ឆាប់។ ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីសង្ឃឹមផងដែរថា ទីម័រឡេស្ដេនឹងអាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិនាពេលខាងមុខ។ សម្ដេចបានរំលេច​អំពីការ​ខិតខំ​ប្រឹង​ប្រែង​ជា​ពិសេស​គឺ​ជំហររ​បស់កម្ពុជា គាំទ្រទីម័រដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយសម្ដេចតេជោ បាន​រំឡេចឡើងថា ស្ថានភាពទីម័រនាពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជាកាលពីមុនចូលអាស៊ាន គឺ GDP របស់កម្ពុជា មានតែ ២៨១ ដុល្លារតែ ប៉ុន្ដែ GDP របស់ទីម័របច្ចុប្បន្នមានរហូតដល់ ១៤៥៣ ដុល្លារ ហើយបើប្រៀបធៀបកម្ពុជាកាលពីមុន និងទីម័របច្ចុប្បន្ន គឺខុសគ្នាឆ្ងាយណាស់។ សម្ដេច​តេជោបានរំលេចឡើងថា ពិតជា​សាកសម​ណាស់​នៅក្នុង​ស្ថាន​ភាព​ពេល​នេះ​ដែល​ទីម័រ​អាច​ចូល​ជា​សមាជិកអាស៊ានពេញសិទ្ធិបាន៕ 

សម្ដេចតេជោឱ្យយោបល់ដល់ទីម័រឡេស្ដេគួរយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងនាពេលខាងមុខ

2025/05/08 05:02:01 pm        186
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ ( Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រ​ឡេស្តេ នៅវិមានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្រ្ដីបានសម្ដែង​នូវការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​សម្ដេចតេជោ និងគណៈប្រតិភូដែលអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ និង​ជា​កិត្តិយសដែលឯកឧត្តមបានបដិសណ្ឋារកិច្ចសម្ដេចតេជោ និងគណៈប្រតិភូ ក្នុង​ដំណើ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្រ្ដនៅទីម័ឡេស្ដេ។ ឯកឧត្តមនាយករដ្ឋមន្រ្ដីក៏បានបង្ហាញនូវក្ដីដឹងគុណចំពោះកម្ពុជាដែលបានជ្រោមជ្រែងទីម័រឱ្យក្លាយជាសមាជិកសង្កេតការណ៍អាស៊ាននៅឆ្នាំ២០២២ ក្នុងពេល​ដែលកម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន។ និងការ​ជ្រោម​ជ្រែង​ទីម័រឡេស្ដេដើ ម្បី​អាច​ក្លាយ​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​នា​ពេល​ខាង​មុខ​។ ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែង​នូវ​ការ​អរគុណ​ចំពោះរដ្ឋាភិបាល​ទីម័រឡេស្ដេ​ដែល​បាន​ធ្វើ​នូវ​បដិ​សណ្ឋារកិច្ចដ៏អស្ចារ្យចំពោះសម្ដេចតេជោ និងគណៈប្រតិភូ។ សម្ដេចតេជោ បាន​រំលេច​ឡើង​ថា បដិសណ្ឋារកិច្ចនេះ គឺជាបដិសណ្ឋារកិច្ច​ដែល​បង្ហាញ​ពី​ភាព​រឹង​មាំនៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពី​ការពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ទីម័រ ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្ដែ​ទំនាក់​ទំនង​ផ្នែក​នយោបាយ គឺភាគីទាំងពីរ មានទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ស្អិត​រមួត​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​នយោបាយអន្តជាតិក៏ដូចគ្នាដែរ ដែលនេះបង្ហាញអំពី​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ​។ សម្ដេចតេជោ បានរំលេចដែរអំពីចំណុចខ្លាំង និងចំណុចខ្សោយរវាងប្រទេសទាំងពីរ ដោយ​សម្ដេច​តេជោ បានរំលេចថា ទីម័រឡេស្ដេចមានចំណុចខ្លាំងលើសន្ដិសុខថាមពល ឯកម្ពុជា​មាន​ចំណុច​ខ្លាំង​ខាង​សន្ដិសុខស្បៀង។ សម្ដេចបន្តថា ដូច្នេះភាគីទាំងពីរ គួរតែពង្រីក​នូវ​កិច្ច​សហការ​ដើម្បី​បំពេញ​បន្ថែម​ឱ្យគ្នាទៅវិញទៅមក។ សម្ដេចតេជោ បានផ្ដល់ជាគំនិតបន្ថែមថា ទីម័រឡេស្ដេ គួរ​យក​កម្ពុជា​ធ្វើ​ជា​មជ្ឈ​មណ្ឌលផ្គត់ផ្គង់ស្បៀងរបស់ទីម័រនាពេលខាងមុខ។ សម្ដេចតេជោ បាន​គត់​សម្គាល់​បន្ថែម​ទៀត ចំពោះការពង្រីកវិស័យអប់រំ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ សម្ដេច​បាន​លើក​ឡើងចំពោះមុខនាយករដ្ឋមន្រ្ដីទីម័រឡេស្ដេថា សម្ដេចនឹងស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្កើន​នូវ​ការ​ផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រឡេស្ដេ។ក្នុងឱកាសនោះ នាយករដ្ឋមន្រ្ដីទីម័រឡេស្ដេ បានបង្ហាញនូវ​ការ​ចាប់​អារម្មណ៍​ចំពោះគំនិត​ផ្គួច​ផ្ដើម​របស់​សម្ដេចតេជោ ដោយឯកឧត្តមបញ្ជាក់ថា នាពេលខាងមុខ ភាគីទាំងពីរ​នឹង​ជជែក​ពិភាក្សា​គ្នា​ចំពោះ​ចំណុច​ដែលសម្ដេចតេជោបានលើកឡើងនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្ដី ក៏រំលេចសារជាថ្មី ដោយ​បានអរគុណចំពោះកម្ពុជា ជាពិសេសសម្ដេចតជោ ដែលបានជួយជម្រោងជម្រែងទីម័រ។ ឯកឧត្តមបន្តថា នៅក្នុងស្ថានភាព នៃ​បញ្ហា​ពិភព​លោក​ដែល​កំពុង​ឋិត​ក្នុង​ភាព​មិន​ពិត​ប្រាកដ​បែប​នេះ កាន់តែមានសារៈសំខាន់ណាស់នៅពេលនេះ ដែលទីម័រ​អាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​បាន​។ ក្នុងឱកាសនោះសម្ដេចតេជោ មានជំនឿមុតមាំថា ប្រទេសនៅក្នុងតំបន់​អាស៊ាន​នឹង​ទទួលយ​ក​ទីម័រ​ ហើយទីម័រអាចក្លាយជាមាជិកអាស៊ានពេញសិទ្ធិ។ សម្ដេចរំលេចថា ស្ថានភាព​ទីម័រ​នា​ពេល​បច្ចុប្បន្ន​នេះ គឺសាកសមចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយ ចំណែកកម្ពុជា គឺ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងតែម្ដងក្នុងការឱ្យទីម័រចូលជាមាជិកអាស៊ាននាពេលខាងមុខ៕ 

ប្រធានរដ្ឋសភាទីម័រឡេស្ដេចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រវត្តិសាស្រ្ដ និងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ទីម័រឡេស្ដេ

2025/05/08 04:45:22 pm        240
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ ទីក្រុងឌីលី ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ លោកជំទាវ ប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្ដេ។ លោក​ជំទាវ​បាន​ចាត់​ទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាពេលនេះ ជាដំណើរទស្សន​កិច្ច​ជា​ប្រវត្តិសាស្រ្ដ​ដែល​បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង កម្ពុជា និងទីម័រឡេស្ដេ នាពេលបច្ចុប្បន្នក៏​ដូច​ជា​ការ​ពង្រីក​ទំនាក់ទំនងទៅពេលខាងមុខ។ នៅក្នុងឱកាសនោះ លោកជំទាវបានបង្ហាញនូវក្ដីដឹងគុណចំពោះការចូលរួមដ៏សកម្ម និងការគាំទ្ររបស់កម្ពុជា ជាពិសេសភាពសកម្មរបស់សម្ដេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រឡេស្ដេឱ្យបានចូលជាសមាជិកសង្កេតការរបស់អាស៊ានកាលពីឆ្នាំ២០២២ ហើយកម្ពុជា ជាពិសេសសម្ដេចតេជោ បានបន្តជ្រំជ្រែងជួយដល់ទីម័រឡេស្ដេដើម្បីអាចចូលជាសមាជិកអាស៊ានពេញសិទ្ធនៅពេលខាងមុខ។ នៅក្នុងឱកាសនោ លោកជំទាវបានដឹងគុណដល់កម្ពុជានាពេលកន្លងមក ដែលបានជួយដល់ទីម័រឡេស្ដេក្នុងបរិបទកូវីដ-១៩ ដោយបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទីម័រឡេស្ដេក្នុងស្ថានភាពដ៏លំបាក។ លោកជំទាវបន្តថា គុណូបការៈទាំងអស់នេះ លោកជំទាវចងចាំមិនអាចបំភ្លេចសម្រាប់លោកជំទាវផ្ទាល់ក៏ដូចជាប្រជាជនទីម័រឡេស្ដេ។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានអរគុណចំពោះលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍សម្ដេចតេជោ និងគណៈប្រតិភូដែលបានមកកាន់វិមានរដ្ឋសភានៅក្នុងឱកាសនេះ។ សម្ដេចតេជោ រីករាយដែលបានជួបលោកជំទាវនៅក្នុងទឹកដីនៃទីម័រឡេស្ដេ។ សម្ដេចតេជោមានប្រសានស៍ថា ថ្ងៃនេះសម្ដេចមានបាឋកថា ដែលនឹងថ្លែងអំពីបទពិសោធន៍របស់កម្ពុជានៅក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្ដេ ដោយបាឋកថានោះនឹងរំលេចអំពីបទពិសោធន៍កម្ពុជាមុនពេលចូលជាសមាជិកអាស៊ាន បន្ទាប់មកកម្ពុជា ចូលជាសមាជិកអាស៊ាន និងទស្សនៈរបស់សម្ដេចតេជោជុំវិញអាស៊ាន និងជុំវិញពិភពលោក។ សម្ដេចតេជោ ក៏បានរំលេចទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្ដេ ដែលមកដល់ពេលនេះ គឺជាទំនាក់ទំនងដ៏រឹងមាំ, សម្ដេចក៏បានជម្រាបទៅប្រធានរដ្ឋសភាទីម័រឡេស្ដេ ដោយស្នើឱ្យបន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការភ្ជាប់ទំនាក់ទំនងបន្ថែមជាពិសេស ការពង្រីកនូវពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគ ជាមួយគ្នាបន្ថែមទៀតឱ្យបានកាន់តែល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោ ក៏បានរំលេចអំពីកិច្ចសហការគ្នាក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិដែលប្រទេសទាំងពីរត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ក្នុងឱកាសនោះសម្ដេចតេជោ ក៏បាននាំយកនូវការសួរសុខទុក្ខរបស់លោកជំទាវប្រធានរដ្ឋសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្ដេផងដែរ។ សម្ដេចថ្លែងថា ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញលោកជំទាវទៅទស្សនកិច្ចនៅកម្ពុជា ក្នុងពេលសមស្របណាមួយដែលលោកជំទាវមានពេល។ ជាការឆ្លើយតបលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្ដេបានសម្ដែងក្ដីរំភើប រីករាយ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសក្នុងការបញ្ជាក់នូវតួនាទីដ៏មានសារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរ។ លោកជំទាវបានជម្រាបសម្ដេចតេជោថា នៅពេលណាមួយលោកជំទាវនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅមុនពេលផុតអាណត្តិរបស់លោកជំទាវដោយលោកជំទាវចង់ឃើញប្រទេសកម្ពុជានាពេលខាងមុខ។ជាចុងក្រោយនៃជំនួបនោះ លោកជំទាវក៏បានអរគុណសម្ដេចតេជោ សារជាថ្មី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដល់ការផ្ដល់អាហារូបករណ៍ដល់និស្សិតរបស់ទីម័រឡេស្ដេនាពេលកន្លងមកឱ្យបានបន្តការសិក្សានៅប្រទេសកម្ពុជាដែលជាផ្នែកមួយនៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ទីម័រ។សម្ដេចតេជោក៏បានឆ្លើយតបទៅលោកជំទាវថា ចំពោះអាហារូបករណ៍នេះ សង្ឃឹមថា នៅពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជានឹងអាចពង្រីកការផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រឡេស្ដេ ដើម្បីជាការរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ទីម័រផងដែរ។ ចុងក្រោយនៃជំនួបភាគីទាំងពីរបានបង្ហាញនូវក្ដីរីករាយ និងភាពជិតស្និទ្ធជាមួយគ្នាជាទីបំផុត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាទីម័រឡេស្តេ នៅទីក្រុងឌីលី

2025/05/08 11:52:49 am        102
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៃទីក្រុងឌីលី ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយយៈពេល៣ថ្ងៃ នៅប្រទេសទីម័រឡេស្តេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ UN ថ្កោលទោសការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ដោយព្រមានពីការកើនឡើងមហន្តរាយ
06/22/2025 11:06 AM
លោក Putin និយាយថា ឱនភាពសេដ្ឋកិច្ចរុស្ស៊ី មិនត្រូវកើតឡើងឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ
06/22/2025 11:06 AM
អ្នកស្វែងរកជំនួយនៅហ្កាហ្សានៅតែបន្តជាគោលដៅ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស២៦នាក់
06/22/2025 11:06 AM
[UPDATE] លោកTrump ថ្លែងទៅកាន់ប្រជាជាតិ ក្រោយវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ និងព្រមានវាយប្រហារបន្ថែមទៀត
06/22/2025 11:06 AM
អភិបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តរមានជ័យ
06/22/2025 10:06 AM
BREAKING NEWS ÷ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍បាននិយាយថាសហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់ដោយវាយលុកទីតាំងនុយក្លេអ៊ែរចំនួនបីនៅ Fordo, Natanz និង Esfahan
06/22/2025 08:06 AM
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ព្រះមហាក្សត្រី បានប្រោសប្រទាននូវស្បៀងអាហារចាំបាច់មួយចំនួនដល់ប្រជារាស្រ្ត ដែលបន្លាស់ទីមកស្នាក់នៅបណ្ដោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដេីម
06/22/2025 07:06 AM
TOP STORY | ឆ្លើយតបថៃបិទច្រកព្រំដែនច្រកសាយតាគូ-ជប់គគីរជាឯកតោភាគី សម្ដេចធិបតីបញ្ជាឱ្យបិទច្រកទ្វារព្រំដែនជាំមួយបន្ថែមទៀតចាប់ពីថ្ងៃនេះតទៅ
06/22/2025 07:06 AM
ឯកឧត្តម គន់ គីម៖ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី នឹងខិតខំសាងសង់ផ្ទះជូនអតីតយុទ្ធជនជាង២ពាន់គ្រួសារនៅទូទាំងប្រទេស
06/21/2025 06:06 PM
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
06/21/2025 05:06 PM