​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)​នឹង​ចាប់​ផ្តើម​រំកិលធ្នឹមស្ពាននៅចុងសប្ដាហ៍នេះ និងសូមឲ្យពលរដ្ឋ​ប្រើប្រាស់ផ្លូវវាង​តាមផ្លូវ៦០ម៉ែត្រ​

2025/11/25 11:41:01 am        367
ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និង​ក្រុមហ៊ុន​ដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ឲ្យ​ជ្រាបថា ក្រសួង​បាន​និង​កំពុង​អនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា មាន ទី​តាំង​ភូមិ​សាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើត​នៅ​សង្កាត់​ព្រែក​ប្រា ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់​រំលង​ផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ នឹង​ត្រូវ​បាន​បិទ​ចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើចរាចរណ៍។ដូចនេះ​ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាពអ្នកដំណើរតាមផ្លូវជាតិលេខ២ ឆ្លង កាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹក​ជញ្ជូន​ អំពាវ​នាវ​ដល់​សាធារណ​ជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថី សម្ដេច​តេជោហ៊ុន សែន (ផ្លូវ៦០ម.) ដើម្បីកាត់បន្ថយការកកស្ទះ។ ក្នុងដំណើរឆ្លងកាត់ការដ្ឋាន សូម​មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្ន បន្ថយល្បឿនបើកបរ គោរព​តាម​ផ្លាក​សញ្ញាបង្ហាញ អនុវត្តតាមការផ្តល់សញ្ញានិងការ ណែនាំពីសមត្ថកិច្ច និងបុគ្គលិក​ការដ្ឋាន​សាង​សង់ ​ដើម្បីចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ការធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ដូច​បាន​ជម្រាបជូនខាងលើ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបងសម្រេចការសាងសង់ ១០០% មានលទ្ធភាពស្តុកទឹក ១៦៣​លាន​​ម៉ែត្រគូប និងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា

2025/11/24 10:06:40 am        533
នា​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូនទ្រី ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដើម្បីត្រៀម​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រា​ស់​ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បាន​សម្តែង​សេច​ក្តី​ត្រេក​អរ​សប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលសម្ដេច​បានផ្ដ​ល់​សមិទ្ធ​ផល​ជា​ច្រើន​ដល់ប្រ​ជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ និងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីបា​នអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត។ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ទំនប់ដូនទ្រី ជាទំនប់ធំទីពីរក្នុងខេត្តដែលអាចស្តុកទឹកបាន ១៦៣​លានម៉ែត្រគូបហើយ គឺជាចំណងដៃមហាសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះ​ខេត្ត​បាត់ដំបង។ ឯកឧត្តម សង្កត់ធ្ងន់ថា ទំនប់ដូនទ្រីនឹងបម្រើប្រយោជន៍ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សីដែលជាអ្នកទទួលផលផ្ទាល់ពីទំនប់នេះ។ឯកឧត្តម​អភិបាលខេត្ត បានប្ដេជ្ញាថែរក្សាសមិទ្ធផលដ៏ធំមួយនេះឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ព្រម​ទាំងអប់រំណែនាំ​ដល់​សហគមន៍​ប្រើប្រាស់​ទឹក​ និង​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​ថែ​រក្សា​ និង​បែង​ចែក​ការ​ប្រើប្រា​ស់ទឹកឱ្យមានសមធម៌។សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសាងសង់សម្រេចបាន ១០០% ហើយ ខណៈទំនប់នេះអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និង​មានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣​០០០​ហិកតា និងរដូវប្រាំងប្រមាណ ៤៥០០ហិកតា ក្នុងឃុំចំនួន១៥នៃស្រុកចំនួនបីគឺ ស្រុក​មោង​ឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ គម្រោង​នេះ​ក៏​នឹង​ចូល​រួម​ចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេស​វិស័យ​ទឹក​ស្អាត​ដែល​បម្រើ​ឱ្យ​ការ​ប្រើ​ប្រាស់​ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយ​ទឹក​ជំនន់​តាម​តំប​ន់​មួយ​ចំនួន​នៅ​ផ្នែក​ខា​ង​ក្រោម​៕

កំណាត់ផ្លូវលំ និងកៅស៊ូ ប្រវែងជាង៨៤គីឡូម៉ែត្រនៅខេត្តក្រចេះ ត្រូវបាន​គណៈ​កម្មការ​ចុះ​ពិនិត្យ និង​វាយ​តម្លៃប្រគល់-ទទួល

2025/11/19 03:05:40 pm        478
គណៈកម្មាការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួលខ្សែផ្លូវ ដែលថែទាំប្រចាំ ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ក្រចេះ ​ដើម្បីសម្រួលចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ នៅ​ខេត្ត​ក្រចេះ។កំណាត់​ខ្សែផ្លូវលំ និងកៅស៊ូសរុបប្រវែង ៨៤.២០០ម៉ែត្រ ស្ថិតក្នុងស្រុក/ក្រុង ចំនួន ៥ គឺ ៖ ស្រុកឆ្លូង ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកសំបូរ។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ២១.២០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ។ ផ្លូវក្រាលល្បាយគ្រួស ល្បាយ​គ្រួសធម្មជាតិ ចំនួន ៣ខ្សែ ប្រវែងសរុប ៦៣.០០០ ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ទៅ ៦ម៉ែត្រ និង៧ម៉ែត្រ ដែលជាគម្រោងថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់​ឆ្នាំ​២០២៥​។កំណាត់ផ្លូវទាំងនេះ​ត្រូវបានត្រួតពិនិត្យ វាយតម្លៃការប្រគល់-ទទួល ពីគណៈកម្មាការក្រសួង មុន​នឹង​ប្រគល់​ជូនសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានធ្វើដំណើរប្រកបដោយការជឿជាក់ និង​ការ​ទទួល​ខុស​ត្រូវ។ដំណើរការចុះពិនិត្យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពី លោក ផូ ផារិទ្ធ រដ្ឋ​លេខាធិការ​នៃ​ក្រសួងអភិវឌ្ឍន៍ជន រួមនិងប្រតិភូ ក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយមន្រ្តីមន្ទីរជាច្រើនរូប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ដោយ សេង ម័រ 

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) សម្រេច​វឌ្ឍន​ភាព​ការងារ​ ៧០%ហើយ

2025/11/19 11:45:00 am        137
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូត​ដល់​ក្រុង​កំពង់​ចាម ​ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយ​បច្ចុប្បន្ន​ការ​ដ្ឋាន​កំពុង​សម្រុក​បន្ទាប់ពីភ្លៀងបានថមថយ និងសម្រេចបាន​​វឌ្ឍន​ភាព​ការងារ​ ៧០%ហើយ។ នេះបើ​តាមការបញ្ជាក់របស់ឯកឧត្ដម​ ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន។តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៩វិច្ឆិកានេះ ឯកឧត្ដមអ្នកនាំពាក្យ​បានបញ្ជាក់ថា គិត​ត្រឹម​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិត​ផ្លូវ​ជាតិ​លេខ​៧​ជា​បួន​គន្លង​(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)​ចាប់​ផ្តើម​ពី​ស្រុក​ជើង​ព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេច​លទ្ធ​ផល​ជា​រួម​៧០​%ហើ​យ។ ផ្អែកលើល្បឿន​នៃ​សកម្មភាពការដ្ឋាន គម្រោង​នេះអា​ច​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២៦​ខា​​ងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់​៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន​៨​(ស្មើ​ប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦​ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ឯកឧត្ដមបានបន្តថា​ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និង​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូន​ផលិត​ផល​កសិកម្ម​,កសិ​ឧស្សា​ហ​កម្ម​ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ផ្លូវជាតិ​លេខ៧ គឺ​ជា​ខ្សែ​ផ្លូវ​តភ្ជា​ប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និង​ជា​ទិស​ដៅ​ទៅ​ខេត្ត​កំពង់ធំ សៀមរាប...។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។កំណាត់​ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និង​តភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិ​លេខ​៧៦​,ផ្លូវជា​តិ​លេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃ​មហា​អនុតំបន់មេគង្គ(GMS)ផងដែរ។ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម​សូម​អំពាវ​នាវ​ដល់​អ្នក​ប្រើ​ប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេ​ខ​៧​(ស្គន់-កំពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើក​បរ​ក្នុង​ល្បឿន​មួយ​អាច​គ្រប់​គ្រង​បាន ​ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ សូម​ថ្លែង​អំណរ​គុណ​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​សង​ខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែល​មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុង​ពេល​ដំណើរ​ការដ្ឋានពង្រីក និង​លើក​កម្រិត​គុណភាពផ្លូវជាតិលេខ៧ កំពុង​ដំណើរ​ការ​យ៉ាង​មមា​ញឹក​៕

រាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធសាស្ត្រប្រែក្លាយផ្លូវជនបទពីដីល្បាយក្រួស​ ទៅជាផ្លូវកៅស៊ូ និងបេតុង

2025/11/14 04:31:18 pm        391
កំពង់ធំ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុង​ខិតខំ​អនុវត្ត​នូវ​យុទ្ធ​សាស្ត្រ​សំខាន់ៗ គឺការប្រែក្លាយផ្លូវនៅទីជបទពីប្រភេទផ្លូវដីល្បាយក្រួស ទៅជាផ្លូវកៅស៊ូ និង​ផ្លូវ​ចាក់​បេតុង ដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ហើយជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​បន្ថែម​ទៀត។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើការងារលើកកម្រិតគុណភាពផ្លូវ១ខ្សែ ប្រវែងជាង៥ពាន់ម៉ែត្រ មានចំនួន ២កំណាត់ (ផ្លូវ​កៅស៊ូ និងបេតុង) ប្រព័ន្ធលូ ស្ថិតក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម នៃក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុង​ខិត​ខំ​អភិវឌ្ឍន៍​ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញ នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា​ឌីជីថល​ ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ឯកឧត្តម​បន្តថា ទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រសំខាន់ៗ គឺទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ​ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវ​ក្រាល​កៅ​ស៊ូ​ពីរ​ជាន់​ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាម​រ​យៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុ​ញ​អភិវឌ្ឍ​សហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និង​ចលនា​ភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការ​ពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការ​រៀប​ចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បី​ចូល​រួម​ចំណែក​អនុវ​ត្ត​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និងការទទួលខុសត្រូវ។ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង ដែលមានក្រសួង​អភិវឌ្ឍន៍​ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ​ដែលរស់​នៅអ​ម​សង​ខាង​ផ្លូវ​ សូមចូលរួមថែទាំផ្លូវទាំង ២កំណាត់នេះ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និង​ជួយ​លើក​កម្ពស់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន ។ រួមទាំងអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវ​ជួយ​ទប់​ស្កាត់នូវការដឹកលើសទម្ងន់ បណ្ដាលឲ្យផ្លូវឆាប់រងការខូចខាត៕ អត្ថបទ បាន សុខរិទ្ធិ 

ប្រព័ន្ធធារាសាស្ត្រ២ ទីតាំងនៅខេត្តពោធិ៍សាត់ ផ្គត់ផ្គង់ទឹក​ជូនបង​ប្អូន​អតីត​យុទ្ធជ​ន​រាប់​រយ​គ្រួសារ​សម្រាប់​ប្រើប្រាស់ និងបង្កបង្កើនផល

2025/11/12 09:23:00 am        202
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិ​យសស​មាគ​ម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ​ដឹក​នាំ​ក្រុម​ការងា​របន្តចុះត្រួតពិនិត្យទីតាំងទំនប់ស្ទាក់ទឹក និងទំនប់បង្ហៀរទឹក ដែលបានរៀប​ចំ​ប្រព័ន្ធ​ធារា​សាស្រ្ត​ជូនបងប្អូនអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពភោគផលដំណាំ រួម​ទាំង​បង្កបង្កើនផល ស្ថិតក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ

2025/11/03 11:45:13 am        258
ស្ពាន​មិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជា​ស្ពាន​ឆ្លង​ទន្លេមេគង្គ​ជា​ប្រវត្តិសាស្រ្ត​របស់​ខេត្ត​ក្រចេះ​​នឹង​បើកជូន​ប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយ​មិន​មាន​ការ​បិទ​ចរាចរណ៍​ទៀតទេ។ នេះបើតាម​ការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន។បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និង​ការ​ងារ​បំពាក់​បង្គោល​បំ​ភ្លឺ​ស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ដោយឡែក​ ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យ​បាន​រួច​រាល់​មុនកិច្ចសន្យា។គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ​ក្រចេះ​សម្រេច​វឌ្ឍនភាព​សាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្ត​ភាព​កម្ពុជា​-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនា​សម្ព័ន្ធ​រណប​មួយចំនួន​ទៀត​សម្រេច​វឌ្ឍន​ភាព​៨៧,៣៩%។គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំង​ត្រើ​យខាង​កើត​ស្ថិត​នៅ​ត្រង់ភូ​មិ​តា​លុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុក​ព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន​២​គន្លង​ទៅ-​មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២​គន្លង​ទៅ-​មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ដំណែកផ្លូវ​តភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥​គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែ​ផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧​សង់​ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី​ ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និង​កំណាត់​ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយ​ពុះ​ទ្រូង​ផ្លូវ​នៅ​ចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ។ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ ​"មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោ​យ​ក្នុង​កិច្ច​ការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការ​បង្កើន​ប្រសិទ្ធ​ភាព​នៃវិ​ស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និង​ជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាង​លិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទី​ប្រជុំ​ជន​តភ្ជាប់​ពី​ខេត្ត​ក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តា​ខេត្ត​ដទៃ​ទៀត​៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧

2025/10/24 08:43:49 am        321
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី សម្តេចអគ្គមហាសេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹ​ក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៧ មាន​ដូចខាងក្រោម៖១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥។ ៦-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។៧-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃដដែល វេលាម៉ោង៩:០០នាទីព្រឹក បន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ខាងលើនេះ៕

បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

2025/10/17 09:35:45 am        295
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលចំនួន៤នាក់បាន​បន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជន​កម្ពុជា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។លោក វៃ ចាន់តូ, លោក ប៉ែន សំអាត និងលោក ជា សំណាង ជាសមាជិកក្រុមការងារចលនា កសាង​សមាជិកគណបក្សប្រជាជនខេត្ត បានឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ថា លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្ត កណ្ដាល និងដោយមានការយកចិត្តទុកដាក់ពីលោក គួច ចំរើន ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ខេត្ត បានផ្ដល់ ភាពកក់ក្តៅដល់បេ​ក្ខជនសកម្ម​ជន​របស់​គណបក្ស​នយោបាយ​នានា​នៅ​ខេ​ត្ត​កណ្ដាល ដែលបានចុះចូល រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូន។លោក សន រ៉ន បេក្ខជនក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង (បម្រុង) គណបក្សកម្លាំងជាតិ លេខរៀង ទី១០ បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់​ពី​មើល​ឃើញ​ថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ប្រទេសជាតិនោះឡើយ។ ពួក​គេបា​ន​សុំការ អនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបាន​ឱកាស​ធ្វើស​កម្មភាព នយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្ស នយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា, គណបក្សមាន គោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេស បក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការធានារក្សាបានសុខសន្តិភាព និង ស្ថិរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និង ប្រជាជន បានយកជីវិតធ្វើដើមទុន ដើម្បី​បញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និង កសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ចំណែក រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ មានយុទ្ធសាស្រ្តបញ្ចកោណជា​គោលនយោបាយដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍរុងរឿង៕

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

2025/10/10 11:25:38 am        246
កំពង់ឆ្នាំង៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​សមិទ្ធផលនេះបម្រើ​ដល់ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ និងជាគម្រោងកែលម្អគ្រប់គ្រង​បរិស្ថាន​ក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទាន​សម្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិកណ្តាល និងភូមិដំណាក់ពពូល សង្កាត់​កំពង់​ឆ្នាំង​ ក្រុងកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា គម្រោង​កែ​លម្អ​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទ​ន្លេ​សា​​ប គឺជាអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែល​ដាក់​អោយ​ប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀត ដែលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កែលម្អបរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងក្រុងកំពង់ឆ្នាំង ដែលបាន​រៀប​ចំ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ឆ្នាំង និងអាចរំដោះទឹកកខ្វក់ចេញពីផ្ទះ និងអគារការិយាល័យ​ផ្សេង​ៗ​ចំនួន​៥០០​ទីតាំង​។ ក្រោយការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ប្រព័ន្ធលូត្រូវ​បាន​កែ​សម្រួល ​ដោយបានញែកប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ដាច់ពីគ្នា ដែល​នេះ​បាន​ធ្វើ​ឲ្យ​លំហូរ​ទឹកភ្លៀង និងទឹកកខ្វក់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ។ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និង​ទស្សន​វិស័យ​វែង​ឆ្ងាយរ​បស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុង​ការ​លើកកម្ពស់វិស័យអនាម័យដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមា ពីការ​វិនិយោគ​អនាម័យ​នៅ​ក្នុងទីក្រុង។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់សមិទ្ធផល​ជូន​ទៅ​រដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងប្រើប្រាស់ជាប្រយោជន៍​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និងចូលរួមថែរក្សា​ការពារ​សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ទទួល​បា​ននេះ​ ស្ថិតស្ថេរគង់វង្សយូរអង្វែងទៅអនាគត។ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមាន​សមត្ថភាព​ច្រោះ​ប្រមាណ​៥៤០០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ និងបានចាប់ផ្តើមសាងចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៥។ ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​បានចុះកិច្ចសន្យា ដើម្បីសាងសង់អនុគម្រោងខាងលើជាមួយក្រុមហ៊ុនសាងសង់ ហេង សម្បត្តិ ខូអិលធីឌី អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ អស់ទឹកប្រាក់ចំនួន ១៩ ០២០ ៦១៩ដុល្លារអាមេរិក៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM