ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលជីវភាពពលរដ្ឋ​នៅគម្រោងដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិសាស្ត្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន

នយោបាយ​ និង ការអភិវឌ្ឍន៍

វគ្គបណ្ដុះបណ្ដាលស្ដីពីការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

2023/09/06 02:27:26 pm        48
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានរៀបចំវគ្គ បណ្ដុះបណ្ដាលស្ដីពី ការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំភោជនីយដ្ឋានលីហួត ស្ថិតនៅក្នុងក្រុងព្រះវិហារ ក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត និងមានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង/ស្រុកទាំង៨ មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូរជាច្រើនរូប។យោងតាមរបាយការណ៍របស់លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមខែសីហារ ឆ្នាំ២០២៣នេះ អត្រាគ្របដណ្ដប់អនាម័យទូទាំងខេត្តស្មើ និង៦៨% ក្នុងនោះភូមិនិងឃុំ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មាន៤៦ភូមិ ក្នុង២៣២ ភូមិ និងឃុំមាន ៤ឃុំ ក្នុងចំណោម៥១ឃុំសង្កាត់ទូទាំងខេត្តព្រះវិហារ។ ក្នុងនោះស្រុកជ័យ សែនមានអត្រាគ្របដណ្ដប់អនាម័យ ស្មើនិង៧៦% ស្រុកឆែប៦៨% ស្រុកជាំក្សាន្ត៧០% ស្រុកគូលែន៦៧% ស្រុករវៀង៦៨% ស្រុកសង្គមថ្មី៥៣% ស្រុកត្បែងមានជ័យ៧៤% និងក្រុង ព្រះវិហារ៨០%។ ដោយផ្អែកលើទិន្ន័យនេះទូទាំងខេត្តព្រះវិហារភាគរយនៃខ្នងផ្ទះ ដែលគ្មានបង្គន់ អនាម័យប្រើប្រាស់៣២%។នាឱកាសនោះ លោក អ៊ុក គឹមសាន្ត បានថ្លែងអំណរគុណទៅដល់អង្គការ UNICEF ដែលបាន​សហការ​ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួន រួមជា មួយអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពន្លឿនស្ថានភាព​បញ្ចប់ ការបន្ទោបង់​ពាសវាលពាសកាលនាថ្ងៃនេះ។ លោកក៏បានផ្ដល់ក្ដីសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃ នេះ គឺជាធាតុចូលដ៏សំខាន់ក្នុងការផ្ដល់នូវ​បទពិសោធន៍ ​និងចំណេះដឹងល្អៗ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅដល់សិក្ខាកាមទាំងអស់ដែលបាន​ចូលរៀននៅក្នុងវគ្គនេះ។ លោកក៏បានជម្រុញទៅដល់សិក្ខាកាម ទាំងអស់ត្រូវយកចិត្តទុកដាក់​ខ្ពស់​ក្នុងការស្ដាប់ និងតាមដាននូវការពន្យល់របស់គ្រូឧទ្ទេស​ ដែលមាន បទពិសោធន៍ក្នុងការងារ​ជំរុញ​បំផុសប្រជាពលរដ្ឋលើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។ លោកសង្ឃឹមថា លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ និងយកចំណេះដឹងពីវគ្គបណ្ដុះ បណ្ដាល​នា​ថ្ងៃនេះទៅដឹកនាំបំផុស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ដើម្បី​ឲ្យពួកគាត់ ចូលរួមអនុវត្តន៍លើ​ការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ​នៅតាមមូលដ្ឋាន​របស់​ពួកគាត់ ដើម្បីឲ្យខេត្តយើងក្លាយទៅជាខេត្តទទួលបាន​ ការបញ្ចប់ការបន្ទោបង់ពាសវាលពាស​កាលក្នុងឆ្នាំ២០២៥ ​ខាងមុខឆាប់ៗនេះ៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា

2023/09/06 02:06:17 pm        358
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានធ្វើឡើងនៅក្នុងប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការ​ចូលរួមពីឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ប្រទេស។សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម ​នៃទំនាក់ទំនងល្អ ក្នុងអំឡុង​ពេលជិត៣​ទស្សវត្សរ៍​រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, ​គំនិតផ្តួចផ្តើមខ្សែក្រវាត់​ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ​ជាពិសេសក្នុងវិស័យដឹកជញ្ជូន​ និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជា​ឧទាហរណ៍ស្រាប់។សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់​នៃវិស័យទេសចរណ៍​ ដែលជាក្បាលម៉ាស៊ីន​ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ​នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមាន​វិបត្តិកូវីដ-១៩។ ក្នុងន័យនេះ,សម្ដេចធិបតី បានសង្កត់ធ្ងន់​ពី​ភាពចាំបាច់ដែលអាស៊ាន​ត្រូវជំរុញ​ការអនុវត្តប្រកបដោយប្រសិទ្ធភាព ​នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ច​សហប្រតិបត្តិការទេសចរណ៍។ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ​ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន ​លើកទី២០ (CAEXPO ) និង​ដំណើរ​ទស្សនកិច្ចនៅទីក្រុងប៉េកាំង ​ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ផងដែរ។បើតាមលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងផងដែរថា ​កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦នេះ ​បណ្តាថ្នាក់ដឹកនាំ​អាស៊ានប្រាថ្នាចង់ឃើញ​ទំនាក់ទំនង​រវាង​កំពូល​មហាអំណាចចិន និង​សហរដ្ឋអាមេរិក​ ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដល់តំបន់ទាំងមូលផងដែរ៕អត្ថបទ៖ បាន ចក់

អាជ្ញាធរខណ្ឌចំការមន បន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

2023/09/06 01:31:21 pm        94
ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ​បានជួប​សំណេះសំណាល និងចែកអំណោយអង្ករ​ ជូនប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតរស់នៅក្នុងសហគមន៍ សាមគ្គីរុងរឿង និងរស់នៅតាមខ្នងប្រឡាយ១០៥ ចំនួន១១៣គ្រួសារ។នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងសហគមន៍ ​សាមគ្គីរុងរឿង និងរស់នៅតាមខ្នងប្រឡាយ១០៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ សរុប១១៣គ្រួសារ និងបាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ អង្ករ មួយប៉ាវ។ក្នុងឱកាសន លោក កៀង ល័ក្ស បានអរគុណ​ដល់​សមាជិក​សមាជិការ​របស់​គណបក្ស​ប្រជាជនទាំងអស់គ្នា ដែលបានចូលរួម​ទៅបោះឆ្នោតទាំងអស់គ្នា ​សម្រាប់នីតិកាលទី៧នេះ។ ជាពិសេសទៀតនោះ ​លោក អភិបាលបានណែនាំដល់បងប្រជាពលរដ្ឋទាំងអស់ជួយ​សហការ​រាយការណ៍ជូនអាជ្ញាធរ ពីបញ្ហា ​សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាក្មេងទំនើង ​ជាងដើម ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍​បានទាន់ពេលវេលា។ជាចុងក្រោយលោក កៀង ល័ក្ស អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅអមសងខាងប្រឡាយ១០៥ សូមកុំនាំគ្នាចោលសំរាម​ចូលទៅក្នុងប្រឡាយ ត្រូវ​វិចខ្ចប់​ទុក​ដាក់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សា​បរិស្ថានអនាម័យ​បានល្អប្រសើរទាំងអស់គ្នា៕ អត្ថបទ ៖ កុម្ភៈ

ការហាមប្រាមរបស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងការនាំចេញនៃតំបន់កាហ្សា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់នេះ

2023/09/06 12:53:22 pm        96
ប៉ាឡេស្ទីន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) ប្រជាជនប៉ាឡេស្ទីន បានទាមទារឱ្យអ៊ីស្រាអែលលុបចោលបម្រាមលើការនាំចេញពីតំបន់កាហ្សា ដែលបានដាក់ ជុំវិញអ្វីដែលអ៊ីស្រាអែលហៅថា ការប៉ុនប៉ងរត់ពន្ធគ្រឿងផ្ទុះ ដោយនិយាយថា វានឹងប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ និងបំផ្លាញជីវភាពរស់នៅមិនច្បាស់លាស់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា ខ្លួនកំពុងបញ្ឈប់ជាបណ្តោះអាសន្ននូវទំនិញពាណិជ្ជកម្មមិនឲ្យចេញពីតំបន់កាហ្សា បន្ទាប់ពីអ្នកត្រួតពិនិត្យបានរកឃើញ «គ្រឿងផ្ទុះគុណភាពខ្ពស់» ជាច្រើនគីឡូក្រាមនៅក្នុងការដឹកជញ្ជូនមួយ ដែលលាក់នៅក្នុងស្រទាប់សម្លៀកបំពាក់។ជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់ រស់នៅក្នុងតំបន់កាហ្សាស្ទ្រីបតូចចង្អៀត ដែលភាគច្រើននៃពួកគេជាកូនចៅរបស់ជនភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីតំបន់ ដែលពេលនេះជាប្រទេសអ៊ីស្រាអែល បន្ទាប់ពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨មក។ ការនាំចេញរបស់តំបន់កាហ្សា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន១៣៤លានដុល្លារក្នុងមួយឆ្នាំ ដោយនាំចេញភាគច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់វេស ប៊ែង នេះបើតាមក្រសួងសេដ្ឋកិច្ចរបស់តំបន់កាហ្សា៕

ស្ថាប័នជាតិទទួលកិច្ចការព័ត៌មានជាយន្តការពង្រីកលំហូរនៃការទទួលព័ត៌មានកាន់តែច្បាស់លាស់​របស់រដ្ឋាភិបាល

2023/09/06 12:52:35 pm        267
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ជាយន្តការពង្រីកលំហូរនៃការទទួលព័ត៌មានកាន់តែច្បាស់លាស់របស់រាជរដ្ឋាភិបាល។មួយថ្ងៃក្រោយពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការជាតិ​សម្របសម្រួល​កិច្ចការព័ត៌មាន ​និងសាធារណមតិ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញានេះថា គោលបំណងនៃការបង្កើតស្ថាប័នជាតិថ្មីមួយនេះឡើង រាជរដ្ឋាភិបាលមានទិសដៅធ្វើយ៉ាងណាផ្តល់រាល់លំហូរព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ទាំង​គោលនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលនានា និងកិច្ចការអនុវត្តកន្លងទៅ​ដែលបម្រើដល់​ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ស្ថាប័ននេះមានតួនាទីសម្របសម្រួលជំរុញឲ្យលំហូរព័ត៌មានទាំងអស់​នោះ​ជួ្រតជ្រាប​ដល់ប្រជាពលរដ្ឋគ្រប់រូប។ ស្ថាប័ននេះ ក៏បង្កើតឡើងប្រៀបនឹងយន្តការច្រកចេញតែមួយ ដើម្បីឲ្យការប្រមូលព័ត៌មាន ​និងការផ្តល់ព័ត៌មានតែមួយ ហើយច្បាស់លាស់​ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ថា ស្ថាប័ននេះបានផ្សារភ្ជាប់ជាមួយ​នឹងសាធារណមតិ គឺក្រុមការងារក្នុងស្ថាប័ន​មានគោលដៅលើកកម្ពស់ព័ត៌មានទៅសាធារណមតិ ​និងចាត់វិធានការ ឬបន្សាបព័ត៌មានក្លែងក្លាយ បំពុលសង្គមដែលតែងកើតមាន។ សូមជម្រាបថាកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ​សម្រេចបង្កើត​គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន​ និងសាធារណមតិ ដែលសរសេរជាអក្សរកាត់ថា គ.ស.ព.ស.។គណៈកម្មាធិការជាតិនេះ មានតួនាទី និងភារកិច្ចធ្វើកិច្ចការលើការងារពង្រឹង​សាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់សភាពការណ៍ ឃោសនា​ ពន្យល់ និងការពាររូបភាពវិជ្ជមាន​របស់ព្រះរាជាណាចក្រកម្ពុជា​ ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ៕ អត្ថបទ សេក ឧត្តម

ព្យុះត្រូពិចលី( Lee) អាចក្លាយទៅជាខ្យល់ព្យុះដ៏គ្រោះថ្នាក់ខ្លាំងសម្រាប់សហរដ្ឋអាមេរិក

2023/09/06 12:51:12 pm        109
អាមេរិក៖ មជ្ឈមណ្ឌលព្យុះព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្ដីណែនាំមួយកាលពីល្ងាចថ្ងៃអង្គារ (៥កញ្ញា) ថា ព្យុះត្រូពិចលី (Lee) កំពុងតែបង្កជាកម្លាំងខ្យល់នៅភាគខាងកើតនៃ ប្រជុំកោះ Lesser Antilles ហើយត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សទៅជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុតនៅចុងសប្តាហ៍នេះ។ព្យុះនេះបានបង្កើតខ្លួនឡើងនៅតំបន់ត្រូពិចអាត្លង់ទិកកណ្តាល ហើយបានក្លាយជាព្យុះត្រូពិចលី ក្នុងរយៈពេលប្រាំមួយម៉ោង។ លក្ខខណ្ឌបរិស្ថាន គឺអំណោយផលសម្រាប់ការវិវត្តន៍យ៉ាងឆាប់រហ័ស និងការកើនឡើងនៃព្យុះលី នេះ ខណៈពេលដែលវាផ្លាស់ទីជាលំដាប់ពីទិសខាងលិច ទៅទិសពាយ័ព្យក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ នៅពាក់កណ្តាលសប្តាហ៍នេះ ព្យុះលី ត្រូវបានគេព្យាករណ៍ថានឹងឈានដល់កម្រិតកម្លាំងព្យុះសង្ឃរាប្រភេទ១ ហើយព្យុះដ៏គ្រោះថ្នាក់នេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀត។ដំណឹងនេះកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរាអ៊ីដាលីយ៉ា ដែលជាព្យុះសង្ឃរាប្រភេទទី៤ បានវាយលុករដ្ឋហ្វ្លរីដា ក៏ដូចជាបង្កការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ Georgia និងរដ្ឋ Carolina ហើយយ៉ាងហោចណាស់មានការស្លាប់ចំនួន២ករណី ដែលជាប់ទាក់ទងនឹងព្យុះនេះផងដែរ៕

អ្នកវិភាគ៖ កង្វះអាវុធពីចិន ជំរុញឲ្យរុស្ស៊ីងាកទៅរកកូរ៉េខាងជើង

2023/09/06 12:48:35 pm        101
ចិន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) អ្នកជំនាញឈានមុខផ្នែកសន្តិសុខអន្តរជាតិម្នាក់បាននិយាយថា កិច្ចប្រជុំនាពេលខាងមុខ ដែលគេជឿថានឹងប្រព្រឹត្តទៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺដោយសារតែកង្វះអាវុធដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសចិន។របាយការណ៍មួយនៅក្នុងសារព័ត៌មាន New York Times បាននិយាយដោយសំអាងដល់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។លោកស្រី Patricia Lewis ប្រធានកម្មវិធីសន្តិសុខអន្តរជាតិ Chatham House របស់អង់គ្លេសបាននិយាយាថា រុស្ស៊ីមិនទទួលបានអ្វីដែលខ្លួនត្រូវការពីប្រទេសចិនទេ ដូច្នេះហើយបានសម្លឹងរកមើលប្រភពការផ្គត់ផ្គង់គ្រាប់រំសេវដ៏មានសក្តានុពលផ្សេងទៀត។ដំណើរទស្សនកិច្ចដែលគ្រោងទុកនោះ នឹងធ្វើឡើងខណៈរុស្ស៊ីពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងជើង និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យលក់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ី។កន្លងមក សហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងអាចផ្តល់សព្វាវុធបន្ថែមទៀតដល់រុស្ស៊ី ដែលកងកម្លាំងរបស់ពួកគេបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយជាសង្រ្គាមដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ប្រឆាំងយ៉ាងខ្លាំង ដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»៕

សំណង់មិនរៀបរយជាច្រើននៅឥណ្ឌាត្រូវបានកម្ទេចចោល មុនកិច្ចប្រជុំG20 ដែលធ្វើឲ្យប្រជាជនគ្មានផ្ទះសម្បែង

2023/09/06 12:44:26 pm        122
ឥណ្ឌា៖ ក្រុមអ្នកស្រុកនៃតំបន់សំណង់លំនៅឋានមិនរៀបរយក្នុងទីក្រុង ញ៉ូវ ដេលី ប្រទេសឥណ្ឌារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ ឬហៅថា កិច្ចប្រជុំG20 ដែលធ្វើឡើងនៅចម្ងាយជិត៥០០ម៉ែត្រពីលំនៅឋានរបស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាក្លាយជាមនុស្សគ្មានផ្ទះសម្បែងទៅវិញ។ អ្នករស់នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយមួយចំនួន បានទៅកាន់តុលាការជាន់ខ្ពស់របស់ទីក្រុង ដេលី ដើម្បីបញ្ឈប់ការបណ្តេញចេញពីតំបន់នោះ ប៉ុន្តែតុលាការបានចាត់ទុកថាមនុស្សទាំងនោះធ្វើការតាំងទីលំនៅដោយខុសច្បាប់ ហើយបន្ទាប់មកក្រុមអាជ្ញាធរក្រុងបានបញ្ជាឱ្យពួកគេចាកចេញត្រឹមថ្ងៃទី៣១ ឧសភា។ទាំងសកម្មជន និងអ្នកស្រុកនិយាយថា នេះជាផ្នែកនៃការងារកែលម្អសម្រាប់កិច្ចប្រជុំកំពូល ដែលចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និយាយថា លំនៅឋានទាំងនោះត្រូវបានសាងសង់ដោយខុសច្បាប់នៅលើដីរបស់រដ្ឋាភិបាល ហើយការរុះរើចេញគឺជាសកម្មភាពកំពុងបន្ត។ការវាយកម្ទេចនេះ បានចាប់ផ្តើមកាលពី៤ខែមុន។ រដ្ឋមន្ត្រីក្រសួងលំនៅឋានម្នាក់បាននិយាយថា គិតត្រឹមខែកក្កដា ដីរដ្ឋាភិបាលជិត១០០ហិចតា ត្រូវបានយកមកវិញ។ លំនៅឋាននៅតំបន់សំណង់លំនៅឋានមិនរៀបរយទាំងនោះដូចជាតំបន់ជំរំមិនរៀបរយ ត្រូវបានសាងសង់ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ដូចជាការងារជួសជុលជាដើម។ ក្នុងឆ្នាំ២០២១ ក្រុមមន្ត្រីបាននិយាយថា ប្រជាជនប្រមាណ១៣,៥លាននាក់ រស់នៅក្នុងតំបន់អាណានិគមដែលគ្មានការអនុញ្ញាតក្នុងទីក្រុងដេលី៕

ស្ពានឆ្លងទន្លេ “កោះពេជ្រ-កោះនរា” នឹងធ្វើពិធីភ្ជាប់នៅសប្ដាហ៍ក្រោយ

2023/09/06 12:44:00 pm        640
ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់តំបន់កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នឹងត្រូវធ្វើ ពិធីភ្ជាប់នៅសប្ដាហ៍ក្រោយនេះ ខណៈដែលបច្ចុប្បន្ន ការសាងសង់សម្រេចបាន៩២ភាគរយហើយ ។លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា តាមផែនការគម្រោង ស្ពានខ្សែកាបនេះ​ នឹងត្រូវបញ្ចប់ការសាងសង់១០០ភាគរយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ពោលគឺ​នៅ​មុនព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ ហើយនៅថ្ងៃ​ទី​១២ ខែកញ្ញា សប្ដាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធធ្វើពិធីភ្ជាប់ស្ពានបេតុងខ្សែកាប ដោយមានការ​អញ្ជើញ​ចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋអ្នកដំណើរ​ បានសាទរចំពោះដំណឹងដែលថា ស្ពានថ្មីឆ្លងកាត់ទន្លេមួយនេះ ​ជិតតភ្ជាប់ និងជិតបើកឱ្យធ្វើចរាចរណ៍ ​ព្រោះថា​វត្តមានស្ពាននេះ​ អាចជួយឱ្យពលរដ្ឋទូទៅ ប្រើប្រាស់​សម្រាប់ការធ្វើដំណើរទៅមក ឆ្លងពីតំបន់មួយទៅតំបន់មួយ​ បានយ៉ាងងាយស្រួល មិនចំណាយ​ពេលវេលាយូរ និងកាត់បន្ថយការកកស្ទះ ។សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់កោះពេជ្រ និងកោះនរានេះ ​ត្រូវបានបើកការដ្ឋានដំណើរការ សាងសង់​កាលពីចុងខែតុលា ឆ្នាំ២០២០ ។ ​ស្ពាននេះ ​មានប្រវែងជាង៨០០ម៉ែត្រ ទទឹង២៤ម៉ែត្រកន្លះ ​និងចំណាយថវិកាចំនួន៣៨លានដុល្លារ ក្នុងការសាងសង់ ៕ អត្ថបទ៖ លីហេង

សង្គ្រាមអ៊ុយក្រែន នាំមកនូវកំណើនសកលនៃការប្រើប្រាស់គ្រាប់បែកចង្កោម

2023/09/06 12:41:35 pm        127
អ៊ុយក្រែន៖ ក្រុមយុទ្ធនាការគ្រាប់បែកមួយក្រុម បាននិយាយ កាលពីថ្ងៃអង្គារ (៥កញ្ញា) ថា ចំនួនមនុស្សស្លាប់ ឬរងរបួសដោយគ្រាប់បែកចង្កោម បានកើនឡើង៨ដងកាលពីឆ្នាំមុនដល់ជាង១.០០០នាក់ ដែលភាគច្រើនដោយសារតែការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន ជាពិសេសដោយប្រទេសរុស្ស៊ី។របាយការណ៍របស់ក្រុមយុទ្ធនាការសម្ព័ន្ធគ្រាប់បែកចង្កោម បានបង្ហាញថា ក្នុងចំណោមជនរងគ្រោះ១.១៧២នាក់កាលពីឆ្នាំមុន មានមនុស្ស៣៥៣នាក់បានស្លាប់។ របាយការណ៍នោះបាននិយាយថា ជនរងគ្រោះស្ទើរតែទាំងអស់គឺជាជនស៊ីវិល ហើយចំនួនបីភាគបួននៃជនរងគ្រោះទាំងនោះ គឺជាកុមារ ដែលជារឿយៗត្រូវបានអូសទាញឱ្យលេងជាមួយគ្រាប់បែកមិនទាន់ផ្ទុះ។ប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើគ្រាប់បែកចង្កោម «ម្តងហើយម្តងទៀត» ខណៈអ៊ុយក្រែនក៏បានប្រើប្រាស់គ្រាប់បែកទាំងនោះដែរ ប៉ុន្តែក្នុងកម្រិតតិចជាង។ របាយការណ៍នេះគ្របដណ្តប់កាលពីឆ្នាំមុន និងមិនរាប់បញ្ចូលការប្រើប្រាស់គ្រាប់បែកចង្កោមសហរដ្ឋអាមេរិកនៅឆ្នាំនេះដោយអ៊ុយក្រែន ដែលទីក្រុងគីវ បានចាប់ផ្តើមទទួលបានកាលពីខែកក្កដា នោះទេ។ទាំងទីក្រុងមូស្គូ និងទីក្រុងគីវ បដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងជាច្រើនរបស់អ៊ុយក្រែនឲ្យខ្ទេចខ្ទី។ គួររម្លឹកផងដែរថា ប្រទេសទាំងពីរនេះមិនមែនជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមនោះ ហើយសហរដ្ឋអាមេរិកក៏មិននៅក្នុងចំណោមនោះដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកទោសអាហ្វហ្គានីស្ថាន ៤៩១នាក់ និងជនភៀសខ្លួន៤.៧៧២នាក់ វិលត្រឡប់ទៅប្រទេសវិញ ពីប្រទេសប៉ាគីស្ថាន
05/07/2026 04:05 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់មេដឹកនាំបារាំងអំពី «ការលួចវាយប្រហារពីក្រោយ» របស់អាមេរិក ក្នុងអំឡុងពេលចរចា
05/07/2026 04:05 PM
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន
05/07/2026 04:05 PM
[UPDATE] ប្រេងធ្លាក់ថ្លៃខ្លាំង ដោយសារមានក្ដីរំពឹងថានឹងមានសន្តិភាពនៅមជ្ឈិមបូព៌ា
05/07/2026 04:05 PM
ក្រុមចម្រុះនៃប្រទេសចំនួន១៣ ថ្កោលទោសអ៊ីស្រាអែលចំពោះការស្ទាក់ចាប់ក្បួនទូកដឹកជំនួយទៅហ្កាហ្សា
05/07/2026 04:05 PM
មេដឹកនាំអាស៊ីអាគ្នេយ៍ នឹងបញ្ជាក់តម្លៃស្នូលជាថ្មី ជាការរិះគន់ខ្លាំងៗមិនផ្ទាល់ ចំពោះសង្គ្រាមមជ្ឈិមបូព៌ា
05/07/2026 04:05 PM
មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីអំពើហិង្សាក្រោយការបោះឆ្នោតនៅរដ្ឋប្រទេសឥណ្ឌា
05/07/2026 04:05 PM
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាម នៅហ្វីលីពីន
05/07/2026 04:05 PM
ទួរគី បង្ហាញគម្រោងមីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) និងយានដ្រូន ក្នុងពេលមានជម្លោះតំបន់កាន់តែខ្លាំងឡើង
05/07/2026 04:05 PM
ក្រសួងមុខងារសាធារណៈ ត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួង-ស្ថាប័នចំនួន ៥ បន្ថែមទៀត នាពេលឆាប់ៗនេះ
05/07/2026 04:05 PM