ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលជីវភាពពលរដ្ឋ​នៅគម្រោងដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិសាស្ត្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ថានភាពទឹកទំនប់អាងទឹកតាម៉ុកកំពុងហក់ឡើង ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ន ៣.៨០ម៉ែត្រ

2023/09/07 11:14:25 am        183
ឧត្ដរមានជ័យ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ លោក ញឺន កួន បានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ទឹកក្នុងទំនប់អាងទឹកតាម៉ុក ដែលមានភូមិសាស្ត្រនៅក្នុងស្រុកអន្លង់វែង បានហក់ឡើងដល់កម្ពស់ ៣.៨១ម៉ែត្រ ដែលស្ថានភាពទឹកនេះ គឺស្ថិតក្នុងកម្រិតកម្ពស់មួយ ដែលគួរឱ្យមានការប្រុងប្រយ័ត្ន ។លោកបានបញ្ជាក់ថា ទឹកក្នុងទំនប់អាងទឹកតាម៉ុក បានហក់ឡើងលឿន ​ដោយសារថា រយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំដងរែក ក្នុង​កម្រិតចាប់ពី ១០០មីលី ម៉ែត្រ ។ លោកបានជូនដំណឹងដល់ប្រជាពលរដ្ឋ ​ដែលរស់នៅក្បែរតំបន់អាងទឹកតាម៉ុក ​និងតាមដងអូរនា នា ត្រូវបង្កើន​ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ​បើទោះជាទឹកមិនទាន់ហក់ដល់កម្រិត​ប្រកាស​អាសន្ន​ក៏ដោយ ដែល​កម្រិតប្រកាសអាន្ន ​គឺកម្ពស់ទឹក ៤ម៉ែត្រកន្លះ ។​តែលោក ញឺ កួន បានបញ្ជាក់ថា ប្រសិនពុំមានភ្លៀងធ្លាក់ថែមទៀតទេនៅថ្ងៃនេះ ទឹកនឹងស្រកចុះ វិញដែរ នាវេលាល្ងាចថ្ងៃនេះ ៕

EU ជំរុញទួរគីឲ្យដោះស្រាយលទ្ធិប្រជាធិបតេយ្យ មុននឹងក្លាយសមាជិកភាពរបស់ប្លុកនេះ

2023/09/07 10:56:12 am        123
ប្រធានផ្នែកពង្រីកសមាជិកភាពរបស់សហភាពអឺរ៉ុប (EU )កាលពីថ្ងៃពុធ បានប្រាប់ប្រទេសទួរគីឲ្យដោះស្រាយបញ្ហាជុំវិញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រសិនបើខ្លួនចង់ពង្រឹងការជំរុញរបស់ខ្លួន ដើម្បីចូលរួមជាមួយប្លុកនេះ។ទីក្រុងអង់ការ៉ា បានធានាការសន្យាពីទីក្រុងប្រ៊ុចសែល ដើម្បីស្តារឡើងវិញនូវការចរចាសមាជិកភាព ដែលជាប់គាំង ជាថ្នូរនឹងការដកការរាំងស្ទះដល់ការជំរុញរបស់ប្រទេសស៊ុយអែតក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូនេះ។ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) បានធ្វើការជួសជុលទំនាក់ទំនងដែលបែកបាក់ជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលជាអាទិភាពមួយរបស់លោក បន្ទាប់ពីបានឈ្នះការបោះឆ្នោតដ៏លំបាកមួយ កាលពីខែឧសភា។ប្រធានផ្នែកពង្រីកសមាជិកភាពរបស់EU លោក Oliver Varhelyi បានមកទីក្រុងអង់ការ៉ា ដើម្បីថ្លឹងថ្លែង និងវាយតម្លៃទីកន្លែងដែលភាគីនានា អាចស្វែងរកហេតុផលរួម។លោក Varhelyi បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមថា នឹងបង្ហាញនូវ«អ្វីមួយដែលជាក់ស្តែង និងវិជ្ជមាន»សម្រាប់ក្រុមមេដឹកនាំប្លុកនេះ ដើម្បីពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបក្នុងខែធ្នូ។

ជប៉ុនបាញ់បង្ហោះយានចុះចតលើឋានព្រះចន្ទ បន្ទាប់ពីពន្យារពេលបីលើក

2023/09/07 10:53:08 am        141
ប្រទេសជប៉ុនបានបាញ់បង្ហោះយានចម្លង H-IIA ដឹកយានចុះចតលើឋានព្រះចន្ទ របស់ទីភ្នាក់ងារអវកាសជាតិនៅថ្ងៃព្រហស្បតិ៍ (៧ កញ្ញា)នេះ បន្ទាប់ពីអាកាសធាតុមិនអំណោយផលបាននាំឱ្យមានការពន្យារពេលបេសកកម្មនេះចំនួនបីដងក្នុងមួយសប្តាហ៍ កាលពីខែមុន។ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយថា រ៉ុក្កែតនេះបានហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគខាងត្បូងប្រទេសជប៉ុន តាមការគ្រោងទុក។ ក្រុមហ៊ុនសហគ្រាសធុនធ្ងន់ Mitsubishi ដែលបានដំណើរការការបាញ់បង្ហោះនោះ បានបញ្ជាក់ពីការហោះហើរនេះ នៅក្នុងការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។យានចម្លងនេះ បានដឹកយានអវកាសវ័យឆ្លាតចុះចត និងអង្កេតលើឋានព្រះចន្ទ (ស្លីម-SLIM) របស់ទីភ្នាក់ងារ JAXA ដែលត្រូវបានគេហៅថា «ភ្នាក់ងារអង្កេតព្រះចន្ទ» សម្រាប់បច្ចេកវិទ្យាចុះចតប្រកបដោយការពិសោធន៍ជាក់លាក់របស់វា។ ការចុះចតលើឋានព្រះចន្ទរបស់យានស្លីម (SLIM) ត្រូវបានកំណត់ពេលនៅដើមឆ្នាំក្រោយនេះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០

2023/09/07 10:12:34 am        82
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ ដែលមានការយាង និងអញ្ជើញចូលរួម ពីប្រមុខដឹកនាំរបស់បណ្ដាលប្រទេសជាសមាជិកអាស៊ាន និង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2023/09/07 09:17:18 am        251
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធាន​រដ្ឋសភា នៃ​សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដាក់កូរ៉ោនផ្កា និង​គោរព​វិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”។ តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំ​ដោយ ​ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣៕

ជនស៊ីវិលយ៉ាងហោចណាស់៣២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពស៊ូដង់

2023/09/07 08:54:41 am        98
ស៊ូដង់៖ ក្រុមមេធាវីសង្គ្រោះបន្ទាន់នៃក្រុមសកម្មជនបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល៣២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅក្នុងការវាយប្រហារកាំភ្លើងធំដោយកងទ័ពស៊ូដង់ ដែលជាតួលេខស្លាប់ខ្ពស់បំផុតពីការប្រយុទ្ធគ្នាក្នុងមួយថ្ងៃ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែមេសាមក។ សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៦កញ្ញា) បាននិយាយថា ការបាញ់ផ្លោងកាលពីថ្ងៃអង្គារ បានកើតឡើងនៅក្នុងសង្កាត់ Ombada នៅភាគខាងលិចទីក្រុង Omdurman ដោយជាសង្កាត់មួយដែលបានឃើញការវាយប្រហារដ៏មហន្តរាយជាច្រើន។ក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកស្រុកបាននិយាយថា កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងប្រទេស បានបាញ់មីស៊ីលចូលទៅក្នុងតំបន់ដែលមានប្រជាជន បណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់បាត់បង់ជីវិតនៅក្នុងរដ្ឋធានី Khartoum និងទីក្រុងដទៃទៀត។ គូបដិបក្ខជម្លោះរបស់ស៊ូដង់ទាំងពីរនេះ ដែលបានបែកបាក់គ្នាជុំវិញផែនការដែលគាំទ្រដោយអន្តរជាតិ ក្នុងការរួមបញ្ចូលកងកម្លាំងរបស់ពួកគេអំឡុងការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានសម្លាប់ជនស៊ីវិលផងដែរ៕

មនុស្ស១៧នាក់ ស្លាប់ក្នុងការវាយប្រហារតាមអាកាសពីរុស្ស៊ីលើផ្សារមួយនៅអ៊ុយក្រែនអំឡុងទស្សនកិច្ចរបស់លោកប៊្លីនខិន

2023/09/07 08:51:37 am        167
អ៊ុយក្រែន៖​ មនុស្សយ៉ាងហោចណាស់១៧ រួមទាំងកុមារម្នាក់ផងដែរ បានស្លាប់ក្នុងការវាយប្រហារ ដែលបានកើតឡើងនៅលើទីផ្សារតាមដងផ្លូវដ៏មមាញឹកមួយទាំងកណ្ដាលថ្ងៃ ជាការវាយប្រហារដ៏កម្រ។ លោកប្រធានាធិបតីអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារដោយចេតនាលើ ផ្សារមួយកន្លែងក្នុងទីក្រុងសន្តិភាព កូស្ត្យានទីនីវកា (Kostyantynivka) របស់ប្រទេសអ៊ុយក្រែន ខណៈប្រមុខការទូតសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កំពុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង គីវ (Kyiv)។   ទីក្រុង កូស្ត្យានទីនីវកា ដែលស្ថិតនៅក្នុងតំបន់ដូណេតស៍ (Donetsk)ភាគខាងកើតរបស់អ៊ុយក្រែន ស្ថិតនៅជិត សមរភូមិជួរមុខ។វីដេអូបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញពីការផ្ទះអណ្ដាតភ្លើងពណ៌លឿងទុំ នៅចុងផ្លូវម្ខាង ជាទីដែលមនុស្សម្នាកំពុងទិញទំនិញ ។ ប្រទេសរុស្ស៊ី ពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។ លោក Volodymyr Zelensky ដែលបានស្ដីបន្ទោសទីក្រុងមូស្គូ នោះ បាននិយាយថា អ្នកស្លាប់ទាំងនោះសុទ្ធតែជាមនុស្សគ្មានកំហុស និងបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។ មនុស្សយ៉ាងហោចណាស់៣៣នាក់ ផ្សេងទៀត បានរងរបួស ។ ផ្សារមួយកន្លែងដែលមានឱសថស្ថាន និងហាងលក់ទំនិញ ត្រូវគេរាយការណ៍ថាត្រូវបានប៉ះពាល់ ដោយសារកម្ទេចភ្លើង ៕

ខ្យល់ព្យុះ និងទឹកជំនន់បានសម្លាប់មនុស្សរាប់សិបនាក់នៅក្រិក ទួរគី និងប៊ុលហ្គារី

2023/09/07 08:47:36 am        125
ក្រិក៖ ខ្យល់ព្យុះបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសក្រិក ទួរគី និងប៊ុលហ្គារី ខណៈដែលរយៈពេលនៃកម្ដៅខ្លាំងបាននាំឲ្យមានព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយកាលពីថ្ងៃពុធ (៦កញ្ញា) ថា យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ នៅភាគពាយ័ព្យនៃប្រទេសទួរគី។ការិយាល័យអភិបាលក្រុងនៃប្រទេសទួរគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងដ៏ធំបំផុតរបស់ប្រទេសទួរគី បានទទួលភ្លៀងធ្លាក់ស្មើនឹងអ្វីដែលប្រទេសនេះរំពឹងទុកពេញមួយខែកញ្ញា ក្នុងរយៈពេលប្រាំមួយម៉ោង។ រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត និងបានសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារនៅតំបន់រងគ្រោះដោយទឹកជំនន់ផងដែរ។ទន្ទឹមនឹងនោះ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅឆ្នេរសមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្គារី បានកើនឡើងដល់៤នាក់ ខណៈដែលអ្នកទេសចរណ៍ជាច្រើនពាន់នាក់បានរងផលប៉ះពាល់។ ជាមួយគ្នានោះដែរ កងកម្លាំងពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងមនុស្ស៤នាក់ទៀតកំពុងបាត់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះ និងអាជីវកម្ម ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅភាគកណ្តាលប្រទេសក្រិកផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ!

2023/09/07 06:59:46 am        273
ភ្នំពេញ៖ ក្រៅពីភាពជោគជ័យខាងនយោបាយការទូតនិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។ ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌លដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯងគឺជាចន្ទល់ដ៏រឹងមាំដែលធ្វើឲ្យសម្តេចធិបតីអាចបំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មានសូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។ទី៤៖ មេដឹកនាំបន្តវេននិងវ័យក្មេងរបស់កម្ពុជាក៏បានបង្ហាញឲ្យឃើញពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។ភាពទាក់ទាញទាំងនេះហើយដែលធ្វើឲ្យក្រសែភ្នែករបស់មេដឹកនាំអាស៊ាន ក៏ដូចជាមេដឹកនាំផ្សេងទៀតដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាការតាមិនអាចរំលងពីតារារបស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែងក្នុងជំនួបកំពូលអាស៊ាន មេដឹកនាំក្នុងតំបន់ទាំងអស់សុទ្ធតែសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។ កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចធិបតីថ្លែងសុន្ទរកថាដល់ទៅ ១២លើក និងបន្ថែមដោយជំនួបទ្វេភាគីចំនួន ១៣ លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថភាពរបស់ប្រមុខដឹកនាំថ្មី វ័យក្មេងដែលមានឆន្ទៈខ្ពស់និងពោរពេញដោយភាពជឿជាក់លើខ្លួនឯងនោះឡើយ។ចំណែកអ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ឬបណ្តាញសង្គមឯណេះវិញ ពួកគេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គអវតារថ្មីរបស់សម្តេចតេជោដែរ។ សម្រាប់ជនបរទេសគឺពួកគេចង់ឃើញមុខមាត់និងសមត្ថភាពនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ខណៈដែលពលរដ្ឋខ្មែរចង់តាមដានសកម្មភាពមេដឹកនាំថ្មីរបស់ខ្លួនដែលទើបតែចេញបំពេញបេសកកម្មលើកដំបូងនៅក្រៅប្រទេស។ សកម្មភាពដ៏លេចធ្លោរបស់សម្តេចធិបតី បានធ្វើឲ្យមោទនភាពជាតិផុសឡើងដោយមិនដឹងខ្លួនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិនិងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពនិងភាពប៉ិនប្រសប់របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។ សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មីរបស់កម្ពុជាដែលរះយ៉ាងចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕ (ដោយ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី)

កម្ពុជា-ព្រុយណេឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងផ្សារភ្ជាប់វិស័យឯកជន

2023/09/06 03:33:03 pm        145
ភ្នំពេញ៖ សម្តេចធិបតី និងព្រះចៅ ស៊ុលតង់ បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ​លើការ​ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រ​អនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានប្រកាសឯកភាពគ្នាបែបនេះ ក្នុងជំនួបសម្ដែងការគួរសមរវាង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ ​បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះជំនួបនេះ និង​បានពាំនាំ​ការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រថ្វាយ​ជូនចំពោះព្រះចៅស៊ុលតង់ផងដែរ។ សម្តេចធិបតី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព​នៃវិស័យការពារជាតិ ដែលសម្តេចធិបតី ​បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។ ជាកិច្ចឆ្លើយតប, ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ​សម្តេចធិបតី និងបានរំលឹកអំពីមិត្តភាពដ៏​ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ ​និង​សម្តេចតេជោ ប្រធាន​ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅក្នុងជំនួបនេះ, សម្តេចធិបតី ​និងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅអនាគត​នៃការបង្កើន​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេដែលផ្តោតជាពិសេសទៅ​លើ​វិស័យការពារជាតិ, សន្តិសុខ, អប់រំ និង ​បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្មក៏ដូចជាការផ្សារ​ភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។ ជាកិច្ចបញ្ចប់, ព្រះចៅស៊ុលតង់ ​បានអញ្ជើញ ​សម្តេចធិបតី​ មកបំពេញទស្សនកិច្ចផ្លូវការ​នៅព្រុយណេ ​នាពេលខាងមុខនេះ ​។ ​សម្តេចធិបតី បានឆ្លើយតបដោយវិជ្ជមាន​ចំពោះការ​អញ្ជើញ​នេះ និងបានអញ្ជើញព្រះចៅស៊ុលតង់ ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃ​អនាគត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោដដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តរតនគិរី
05/07/2026 03:05 PM
អនុប្រធានទី១ CDC អំពាវនាដល់វិនិយោគិន បន្តផ្សព្វផ្សាយលើការលុបបំបាត់ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល
05/07/2026 03:05 PM
ពលរដ្ឋជាង ៨លាននាក់អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ តាមរយៈប្រព័ន្ធ​គាំពារ​សុខភាពសង្គម
05/07/2026 02:05 PM
ប្រមុខការទូតកម្ពុជា៖ អាស៊ានបានបង្ហាញពីសមត្ថភាពសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ
05/07/2026 02:05 PM
អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុលផ្លូវលេខ១៤២ ក្នុងស្រុកភ្នំស្រួច ក្រោយ​រងការ​ខូចខាត​ដោយទឹកជំនន់
05/07/2026 02:05 PM
ប្រមុខការទូតកម្ពុជា បន្តចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រនានាឆ្លើយតបទៅនឹងបរិបទពិភពលោក
05/07/2026 02:05 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលជីវភាពពលរដ្ឋ​នៅគម្រោងដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិសាស្ត្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង
05/07/2026 02:05 PM
មូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ថវិកាជាង ៤លាន ៥សែនដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា
05/07/2026 02:05 PM
រុស្ស៊ីអំពាវនាវឲ្យរដ្ឋបរទេសជម្លៀសអ្នកការទូតរបស់ពួកគេចេញពីអ៊ុយក្រែន មុនពេលទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះ
05/07/2026 02:05 PM
ឥណ្ឌាប្តេជ្ញាកម្ទេចបណ្តាញគាំទ្រភេរវកម្ម រយៈពេលមួយឆ្នាំបន្ទាប់ពីមានជម្លោះជាមួយប៉ាគីស្ថាន
05/07/2026 02:05 PM