ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី

2023/09/06 11:29:35 am        170
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី៕

ស្អែកនេះកិច្ចសម្ភាសការងារ នឹងនាំយកឱកាសជាង២០០កន្លែង បង្ហាញជូនយុវជន

2023/09/06 11:17:36 am        256
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ សហការជាមួយក្រុមហ៊ុនធំៗចំនួន៤ ​នឹងផ្តល់ឱកាសការងារ ២០៧កន្លែង ​ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី វេទិកាការងារ។ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានឲ្យដឹងថា ​កម្មវិធី "កិច្ចសម្ភាសការងារ"នេះ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូប​សង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាង​ក្រុមហ៊ុនទាំង៤បាន ចាប់ពីព្រឹកម៉ោង៨ ដល់ល្ងាចម៉ោង៥ នៅក្នុងបរិវេណក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។កញ្ញា សូរសៀង សុម៉ាលី ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន FWD Insurance បានលើកឡើងក្នុងខ្លឹមសារព័ត៌មានរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារថា នេះជាលើកទី១ ដែលក្រុមហ៊ុនចូលរួម ​ទាំងវេទិកាការងារ ​និងពិព័រណ៍​ការងារថ្នាក់ជាតិ ដែលនឹងរៀបចំ​នាពេលខាងមុខនេះ។ កញ្ញាបានបន្តថា កញ្ញាពិតជាសប្បាយរីករាយក្នុងការសហការជាមួយនឹង ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយសារតែមានបណ្តាញច្រើនក្នុងការផ្សព្វផ្សាយព័រត៌មាន​ស្តីពីការជ្រើសរើស​បុគ្គលិក។ កញ្ញា ជឿជាក់ថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកទាន់តម្រូវការរបស់ក្រុមហ៊ុន​ដែលកំពុងតែមានការរីកចម្រើន។ជាមួយគ្នានេះ កញ្ញា សុម៉ាលី ក្រើនរំលឹកដល់អ្នកស្វែងរកការងារធ្វើទាំងអស់ថា ប្រសិន​បើសិស្សនិស្សិត ឬអ្នកមានបំណងចង់ផ្លាសប្តូរការងារចង់បានឱកាសការងារ ​ជាមួយក្រុមហ៊ុន អាច​អញ្ជើញមកចូលរួមក្នុងកិច្ចសម្ភាសការងារនៅថ្ងៃស្អែកនេះបាន​ ដោយភ្ជាប់មកជាមួយនឹងប្រវត្តិរូប ដើម្បីសម្ភាសន៍ការងារ។សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៤ នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ,ក្រុមហ៊ុន Urban Hub (Cambodia) CO.,LTD, ក្រុមហ៊ុន អរប៊ីតគ្លូរី អ៊ិនវេសមេន ខមផេនី ,ក្រុមហ៊ុន FWD LIFE INSURANCE (CAMBODIA) PLC.៕

ប៊ុលហ្គារីចង់ចរចាតម្លៃ១,៥ពាន់លានដុល្លារលើកិច្ចព្រមព្រៀងទិញលក់យានប្រយុទ្ធ Stryker ជាមួយអាមេរិក

2023/09/06 11:16:13 am        88
ប៊ុលហ្គារី៖ រដ្ឋមន្ត្រីការពារជាតិប៊ុលហ្គារី លោក ទូឌ័រ តាហ្គារីវ (Toodor Tagarev) បាននិយាយថា រដ្ឋាភិបាលមានគោលបំណងចរចាបញ្ចុះតម្លៃនៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងការទិញយានប្រយុទ្ធ Stryker ចំនួន ១៨៣គ្រឿងពីសហរដ្ឋអាមេរិកទាបជាងការប៉ាន់ប្រមាណចំនួន១.៥ពាន់លានដុល្លារដែលចេញផ្សាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ដោយត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Novinite លោកតាហ្គារីវ បាននិយាយថា៖«នៅខាងអាមេរិក ការលក់ ការលក់ដ៏សំខាន់ ត្រូវបានអនុម័តដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេស»។ “ខាងសហរដ្ឋអាមេរិក នៅមិនទាន់ឈានដល់សភាទេ ព្រោះមានតែសភាប៉ុណ្ណោះអាចធ្វើការសម្រេចចិត្តចុងក្រោយ។ ទាំងនេះ គឺជាប៉ារ៉ាម៉ែត្រ ហើយនេះគឺជាចំនួនអតិបរមានៃឧបករណ៍ និងតម្លៃដែលអាចចរចារអតិបរមា នៅក្នុងគម្រោងនេះ»។ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកកាលពីថ្ងៃទី១ ខែកញ្ញា បាននិយាយថា ក្រសួងការបរទេសបានអនុម័តលទ្ធភាពការលក់យានប្រយុទ្ធStrykersនិងឧបករណ៍ពាក់ព័ន្ធឲ្យបរទេស។ ប្រសិនសមាជិកសភាមិនរារាំងការលក់ ទីក្រុងសូហ្វីយ៉ា (Sofia)នឹងចូលរួមក្នុងការចរចាបន្ថែមជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងតម្លៃរបស់យានទាំងនោះ ដែលផលិតដោយក្រុមហ៊ុន General Dynamics Land Systems។នៅក្នុងការអធិប្បាយរបស់ខ្លួនកាលពីថ្ងៃចន្ទ លោកតាហ្គារីវ បាននិយាយថា ប្រទេសប៊ុលហ្គារី នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតកងពលតូចយន្តកម្មធុនធ្ងន់ ហើយ[គម្រោង] ទាក់ទងនឹងការធានាសន្តិសុខនៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិប៊ុលហ្គារី៕

បេឡារុសហាមពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែននៅបរទេស ដោយបារម្ភពីការរីករាលដាលក្នុងចំណោមអ្នកដែលរត់គេចពីការគាបសង្កត់

2023/09/06 11:09:27 am        71
បេឡារុស៖ ប្រធានាធិបតីផ្តាច់ការរបស់ប្រទេសបេឡារុស កាលពីថ្ងៃអង្គារ បានហាមឃាត់ពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែនរបស់ពួកគេ ខណៈពេលដែលស្នាក់នៅក្រៅប្រទេស ដែលអាចបង្ខំឲ្យអ្នកដែលភៀសខ្លួនចេញពីប្រទេស ចំពេលមានការគាបសង្កត់ឲ្យវិលត្រឡប់មករក្សាទុកឯកសារធ្វើដំណើររបស់ពួកគេ។ប្រជាជនបេឡារុស ប្រមាណពី២០០ ទៅ ៣០០.០០០ នាក់ បានចាកចេញពីប្រទេសនេះ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងនឹងការបោះឆ្នោត ដែលបានធ្វើឲ្យលោកប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ឡើងកាន់តំណែង បាននាំឲ្យមានការបង្រ្កាបដ៏ឃោរឃៅលើក្រុមប្រឆាំងនយោបាយ។លទ្ធផលនៃការបោះឆ្នោត ត្រូវបានគេចាត់ទុកជាទូទៅថា មានការរៀបចំផែនការយ៉ាងប៉ិនប្រសប់។ក្រឹត្យរបស់លោកលូកាសិនកូ បានបញ្ជាក់ថា លិខិតឆ្លងដែនបេឡារុសអាចបន្តជាថ្មីបាន លុះត្រាតែអ្នកកាន់នោះ ជាអ្នកស្រុកដែលបានចុះឈ្មោះ មុនពេលចាកចេញពីប្រទេសនេះ៕

ទាហានបួគីណា ហ្វាសូ និងក្រុមអ្នកស្ម័គ្រចិត្ត៥៣នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម

2023/09/06 10:49:05 am        76
បួគីណាហ្វាសូ៖ យោងតាមទាហាន សមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសបួគីណា ហ្វាសូ យ៉ាងហោចណាស់៥៣នាក់ បានស្លាប់អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមយុទ្ធជនឧទ្ទាម នៅក្នុងភាគខាងជើងប្រទេស ។ ទាហាន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហានចំនួន១៧ នាក់ និងក្រុមអ្នកស្ម័គ្រចិត្ត ផ្ដល់ជំនួយយោធា ៣៦នាក់បានស្លាប់ ក្នុងការវាយប្រហារមួយនៅឃុំកូមប្រ៊ី (Koumbri) ក្នុងខេត្តយ៉ាតេនហ្កា (Yatenga) កាលពីថ្ងៃចន្ទ ។   ប្រភពខាងលើបានបន្ថែមថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្នុងទីប្រជុំជននេះ ដើម្បីអាចជួយការពារឲ្យប្រជាពលរដ្ឋតាំងទីលំនៅថ្មីដែលរាតត្បាតដោយក្រុមយុទ្ធជននេះជាង២ឆ្នាំមកនេះ។ សេចក្ដីថ្លែងការណ៍នេះបាននិយាយថាទង្វើដ៏កំសាកនេះនឹងមិនអាចគេចផុតពីការផ្ដន្ទាទោសឡើយ។ រាល់កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ប្រភពឬសគល់ភេរវករដែលនៅសេសសល់និងកំពុងរត់គេចខ្លួន ដោយបន្ថែមថា ក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ក៏ត្រូវបានសម្លាប់ និងគ្រឿងយុទ្ធោបករណ៍របស់ពួកគេត្រូវបានបំផ្លាញចោលផងដែរ៕

កាកបាទក្រហមកម្ពុជាប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការថ្មីសាខាខេត្តសៀមរាប

2023/09/06 10:48:11 am        98
សៀមរាប៖ ពិធីប្រកាសទទួលស្គាល់ប្រធានថ្មី នៃគណៈកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជាខេត្តសៀមរាបអាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មន្ត្រីសាខា-អនុសាខា និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល យុវជន និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៧៥នាក់។លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន​សម្រេចតែងតាំង ឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធាន,អនុប្រធានអចិន្ត្រៃយ៍១រូប អនុប្រធាន២រូប ហេរញ្ញិក១រូប និងសមាជិក សមាជិកាសរុបចំនួន១៣រូប ​និងសមាជិកបំរុង ២រូប តាមសេចក្តី​សម្រេចលេខ ០១ កក្រក.ធធ.ចត ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះឯកឧត្តម ប្រាក់ សោភ័ណ ដែលជាប្រធានថ្មី បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន​ផ្តល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៥ នាពេលនេះ ហើយដើម្បីជាសក្ខីភាព ​ឆ្លើយតបចំពោះទំនុកចិត្ត ​និងសេចក្តីជឿជាក់ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តថា ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយស​សាខា និងឯកភាពរួមគ្នា ​ដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដឹកនាំ​តម្រង់ទិស ក្រុមប្រតិបត្តិសាខា-អនុសាខាឱ្យអនុវត្តបានល្អ នូវភារកិច្ចស្របតាមយុទ្ធសាស្ត្រកាកបាទ​ក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យអាទិភាពទាំង៤។ យកចិត្តទុកដាក់បន្តការងារពង្រីក យុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិនៅមូលដ្ឋាន និងពង្រឹងសកម្មភាពផ្សព្វផ្សាយ អប់រំសុខភាពសហគមន៍។ បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ស្ថាប័ន អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំង ដើម្បីរួមចំណែកកាត់បន្ថយ និងសម្រាលការ​លំបាករបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ បានសំដែងនូវការគាំទ្រឯកឧត្តម ប្រាក់ សោភ័ណ្ឌ ដែលទើបទទួលស្គាល់ថ្មីនេះ ថាពិតជាស្មោះស្ម័គ្រ ក្នុងការចូលរួម ជួយទទួលខុសត្រូវចំពោះមុខ គណៈកម្មាធិការកណ្តាល ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។ ជាពិសេសបន្តពង្រឹង ពង្រីកសមាជិកភាព ផ្ដួចផ្ដើមរៀបចំយុទ្ធនា ការកៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០​ របស់កាកបាទក្រហមកម្ពុជា ​៕អត្ថបទ៖ សំ ងីម

អាមេរិក និយាយថា កូរ៉េខាងជើងនឹងទទួលផលវិបាកតាមទង្វើរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី

2023/09/06 09:31:12 am        82
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាស្តីពីការលក់អាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងមានសន្ទុះដ៏សកម្ម ហើយបានព្រមានមេដឹកនាំលោក Kim Jong Un ថា ប្រទេសនេះ នឹងទទួលផលវិបាកសមតាមទង្វើរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ការផ្តល់អាវុធទៅឲ្យរុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងល្អនោះទេលើប្រទេសកូរ៉េខាងជើង ហើយពួកគេនឹងទទួលផលវិបាកតាមទង្វើសម្រាប់អាវុធនៅក្នុងសហគមន៍អន្តរជាតិ។ វិមានក្រឹមឡាំង បាននិយាយកាលពីព្រឹកថ្ងៃអង្គារ៍ថា ខ្លួនគ្មានអ្វីនិយាយនោះទេ អំពីសេចក្តីថ្លែងការណ៍ដោយមន្ត្រីសហរដ្ឋអាមេរិកដែលថា លោក Kim មានផែនការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីលោក Vladimir Putin ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងមូស្គូ។លោក Sullivan និយាយថា លោក Kim រំពឹងថា ការពិភាក្សាអំពីអាវុធនឹងបន្ត ដោយរួមទាំងនៅក្នុងកម្រិតមេដឹកនាំ ហើយប្រហែលជាជួបគ្នាដោយផ្ទាល់។ លោក Sullivan និយាយថា យើងបានបន្តដាក់គំនាបលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបច្ចុប្បនេះទីក្រុងមូស្គូ កំពុងសំឡឹងរកមើលចំពោះអ្វីក៏ដោយជាប្រភពដែលពួកគេអាចស្វែងរកទំនិញដូចជាគ្រាប់រំសេវ។ យើងនឹងបន្តអំពាវនាវដល់ប្រទេសកូរ៉េខាងជើងទទួលយកការប្តេជ្ញាចិត្តជាសាធារណៈថាមិនផ្គត់ផ្កង់អាវុធដល់ប្រទេសរុស្ស៊ីនោះទេ ដែលនឹងបញ្ចប់ការសម្លាប់ពលរដ្ឋអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Adrienne Watson បាននិយាយថា លោក Kim និងលោក Putin មានផែនការជួបគ្នាហើយសារព័ត៌មាន the New York Times បានលើកឡើងមន្ត្រីសម្ព័ន្ធមិត្ត និងមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Kim មានផែនការធ្វើដំណើរទៅរុស្ស៊ីក្នុងពេលឆាប់ៗនេះ នៅសប្តាហ៍ក្រោយដើម្បីជួបលោក Putin៕

ព្យុះស៊ីក្លូននាំមកនូវទឹកភ្លៀងមកកាន់ភាគខាងត្បូងប្រេស៊ីលបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និងទីក្រុងជាច្រើនត្រូវជន់លិច

2023/09/06 09:28:36 am        76
ប្រេស៊ីល៖ យោងតាមអាជ្ញាធររដ្ឋបានឲ្យដឹងថា ព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល បានវាយបោកបក់មកលើប្រទេសប្រេស៊ីលភាគខាងត្បូង បណ្តាលឲ្យជន់លិចផ្ទះជាច្រើនខ្នង ទឹកទន្លេហៀរច្រាំង និងបានឆក់យកជីវិតមនុស្សជាង២០នាក់។ វីដេអូដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្ទះច្រើនខ្នង នៅទីក្រុង Mucum បានជន់លិចដោយទឹកកើនឡើង ខណៈផ្លូវនានានិងទន្លេក៏បានជន់លិច។ លំនៅឋានរាប់សិបខ្នង ដំបូលត្រូវបានបំផ្លាញដោយព្យុះព្រិល ហើយពលរដ្ឋរាប់រយនាក់គ្មានទំនាក់ទំនងនៅក្នុងរដ្ឋ Rio Grande do Sul ។ លោក Luana da Luz ស្ថិតក្នុងចំណោមពលរដ្ឋប្រេស៊ីលរាប់រយនាក់ ដែលបានប្រម៉ែប្រមូលទ្រព្យសម្បត្តិរបស់ពួកគេក្នុងការព្យាយាមដើម្បីគេចចេញពីទឹកកើនឡើង។ លោក Da Luz គឺជាពលរដ្ឋរស់នៅទីក្រុង Passo Fundo នៅរដ្ឋ Rio Grande Sul ភាគខាងត្បូង ជាកន្លែងដែលអាជ្ញាធររដ្ឋ បានបញ្ជាក់ថាមនុស្ស២១នាក់បានស្លាប់ ហើយយោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បន្ថែមម្នាក់ទៀត ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Santa Catarina ដែលនៅជិតខាង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

2023/09/06 09:23:52 am        231
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៕

មនុស្ស២នាក់ បានស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរដែលវាយប្រហារឆ្នេរប៊ុលហ្គារី

2023/09/06 08:38:32 am        101
ប៊ុលហ្គារី៖មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍មួយកាលពីថ្ងៃអង្គារ (៥ កញ្ញា)ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tsarevo (ត្វារ៉េវ៉ូ) ក្នុងតំបន់សមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី។ រូបភាពបានបង្ហាញរថយន្តបោះជំរំ និងរថយន្តគ្រួសារជាច្រើនគ្រឿង ត្រូវធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីត្រូវបានទឹកហូរនាំទៅដោយទឹកទន្លេជោរជន់យ៉ាងខ្លាំង។ បឹងហ្គាឡូ និងសណ្ឋាគារនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅត្រូវបានជន់លិច។ភាពអាសន្នត្រូវបានប្រកាស ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្ស៦០នាក់ ត្រូវបានជម្លៀសចេញ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយម និងជលសាស្ត្ររបស់ប្រទេសប៊ុលហ្គារី បានឱ្យដឹងថា ភូមិ Kosti បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីយប់មិញថៃចន្ទ ដែលលើសពីកម្រិត៣១១មីលីម៉ែត្រផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
05/09/2026 03:05 PM
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
05/09/2026 03:05 PM
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
05/09/2026 02:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
05/09/2026 01:05 PM
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
05/09/2026 01:05 PM
ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/09/2026 01:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់
05/09/2026 01:05 PM
សហភាពអឺរ៉ុប អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិកដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេង
05/09/2026 01:05 PM
លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM