ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្យុះទីហ្វុង ហៃកួយ វាយប្រហារខេត្តហ្វូចៀន ប្រទេសចិន បណ្ដាលឲ្យមានទឹកជំនន់និងមនុស្ស២នាក់ បានស្លាប់

2023/09/06 08:32:12 am        103
ចិន៖ ព្យុះទីហ្វុងហៃកួយ វាយប្រហារ(Haikui)បានវាយប្រហារ ខេត្តហ្វូចៀន(Fujian) ភាគខាងអាគ្នេយ៍ របស់ប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ ដោយមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានទឹកហួរកួចចូលក្នុងទន្លេដែលមានទឹកពេញប្រៀប។យោងតាមទូរទស្សន៍រដ្ឋ CCTV ម្នាក់ក្នុងចំណោមសមាជិកក្រុមអ្នកពន្លត់អគ្គិភ័យបានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈដែលមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ។អ្នកដំណើរទាំងអស់ រួមទាំងរថយន្តក្រុង និងរថយន្តឈ្នួលតាក់ស៊ី នៅក្នុងស្រុកយ៉ុងថៃ(Yongtai) ជាទីដែលឧបទ្ទវហេតុបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង បង្កឲ្យមានទឹកជំនន់និងកាត់ផ្ដាច់ផ្លូវជាច្រើនខ្សែ។  ព្យុះនេះ ក៏បានបង្ខំឲ្យលុបចោលជើងហោះហើរជាច្រើន បណ្ដាលឲ្យកកស្ទះចរាចរណ៍សម្រាប់ការធ្វើដំណើរតាមរថភ្លើង និងបណ្ដាលឲ្យបិទសាលារៀន ។ ផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវទឹករាប់សិប ក៏ត្រូវបានផ្អាកផងដែរ រួមទាំងផ្លូវចំនួនតភ្ជាប់ទៅកាន់ប្រជុំកោះក្វេម៉យ (Quemoy)របស់កោះតៃវ៉ាន់ ដែល គេហៅថា កោះ គីនម៉ិន(Kinmen) និងម៉ាត់ស៊ូ(Matsu)។  ព្យុះហៃកួយ គឺជាព្យុះទីហ្វុងទី២ដែលបានវាយប្រហារខេត្តតំបន់ឆ្នេរក្នុងរយៈពេលជាងមួយសប្ដាហ៍ មកនេះ ។ ព្យុះទីហ្វុង សាអូឡា(Saola) កាលពីសប្ដាហ៍មុន បានប៉ះពាល់មនុស្សជិតកន្លះលាននាក់ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនក្នុងខេត្តហ្វូចៀន៕

(Update)៖ អ្នកបច្ចេកទេសបន្តបើកទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយចំនួន៣

2023/09/05 02:38:49 pm        541
កំពត៖ មកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព្រោះតែទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយបាន​កើនឡើង រហូតដល់កម្ពស់ជាង ១៤៩ម៉ែត្រ ទើបអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បន្តបើកបង្ហូរទឹកចេញ លើកទ្វារចំនួន៣ ដែលទ្វារនីមួយៗលើកក្នុងកម្រិត២ម៉ែត្រពីបាតទំនប់។ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បានបញ្ជាក់ថា មកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ​កម្ពស់ទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយ​បានកើនឡើង​ដល់​កម្រិត១៤៩,០២ម៉ែត្រ ខណៈដែលការហូរចូល​មានចំណុះ ៧៦៥,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះអ្នកបច្ចេកទេសបានបើកទ្វារទឹកចំនួន៣ក្នុងចំណោមទ្វារទាំង៥ ដោយទ្វារនីមួយៗ​លើក​កម្ពស់២ម៉ែត្រពីបាតទំនប់។ ទឹកដែលហូរចេញមានចំណុះ ៨១៧,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។សូមរម្លឹកថា ​កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ​អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ​បាន​បើកបង្ហូរទឹកចេញ​ពីអាងទំនប់វារីអគ្គិសនីកំចាយដោយលើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រពីបាតទំនប់ព្រោះតែទឹកក្នុងអាងកើនដល់កម្ពស់ ១៤៧,៩៥ម៉ែត្រ ខណៈដែលទឹកហូរចូលអាងទំនប់មានចំណុះ ៧៥៨,៣០ម៉ែត្រត្រីគុណក្នុង១វិនាទី៕

រាជរដ្ឋាភិបាលចំណាយថវិកាជាង១លានដុល្លា ផ្តល់ជូនស្ត្រីមានផ្ទៃពោះក្នុងរយៈពេលជាង១ខែ

2023/09/05 01:34:00 pm        405
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាចំនួនជាង ១ លានដុល្លារ ផ្តល់ជូនដល់ស្រ្តីមានផ្ទៃពោះ ក្នុងការអនុវត្តកម្មវិធីនយោបាយគាំពារសង្គម ។ ថវិកានេះ បាន ជួយសម្រួលដល់ជីវភាពពួកគេខ្លះដែរ ។ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែកញ្ញា នេះ បានប្រាប់BTVថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតកម្ម វិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករ-និយោជិតជាស្រ្តីសម្រាលកូន តាំងពីឆ្នាំ២០១៨មកម្លេះ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣មក ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់ស្រ្តី ដែលជាសមាជិក ប.ស.ស ត្រូវបានបន្ថែមទាំងដំណាក់កាលមុនសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូន រហូតដល់អាយុ២ ឆ្នាំ ។ ហើយចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ មានស្រ្តីសម្រាលកូន​ ចំនួន៥,២៩៥ នាក់ ទទួលបានកូនសរុប​ចំនួន៥,៣២២នាក់ រាប់បញ្ចូលទាំងអ្នកសម្រាលបានកូនភ្លោះ និងទៅបានពិនិត្យ សុខភាព​មុនសម្រាល ចំនួនជាង១ម៉ឺនលើក ក្រោយសម្រាល ចំនួនជាង៣ពាន់លើក និងនាំកូនទៅចាក់វ៉ាក់ សាំង ចំនួនជាង៤ពាន់លើក ដែលគិតជាថវិកាឧបត្ថម្ភទាំង៤ដំណាក់កាល អស់ចំនួនជាង​៤,៧១០លាន រៀល ស្មើនឹងប្រាក់ដុល្លារ ប្រមាណជា១,២លានដុល្លារ ។ស្តី្រមានផ្ទៃពោះ បានលើកឡើងថា ការបន្ថែមប្រាក់ឧបត្ថម្ភដល់ដល់ពួកគេ គឺចូលរួមលើកកម្ពស់ សុខភាពម្តាយ និងកូន ​ព្រមទាំងបានកាត់បន្ថយការចំណាយប្រចាំថ្ងៃផងដែរ ។ ពួកគេអរគុណដល់រាជ រដ្ឋាភិបាល​ ដែលបង្កើតកម្មវិធីគាំពារសង្គមនេះឡើង ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ​ស្តីពីការបង្កើតកម្រិតប្រាក់ឧបត្ថម្ភជូន កម្មករ ​និយោជិតជាស្រ្តី, មន្រ្តីរាជការជាស្រ្តី និងស្រ្តី ​នៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុង​ពេលមានផ្ទៃ ពោះ រហូតដល់កូន២ឆ្នាំ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាព​មាតា និងកុមារតូច ​ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពី​កូននៅក្នុងផ្ទៃ រហូតដល់ អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ​និងបញ្ញាស្មារតី ក្នុងរយៈពេល១០០០ថ្ងៃដំបូង នៃជីវិត ។ ការដំឡើងកម្រិត​ និងផ្តល់ការឧបត្ថម្ភបន្ថែមនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ ដោយផ្តល់ថវិកា​សម្រាប់ការ​ពិនិត្យផ្ទៃពោះ​មុនសម្រាល ចំនួន៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ៕អត្ថបទ៖ ទូច សោភ័ណ

[BREAKING NEWS] អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ

2023/09/05 01:29:11 pm        234
មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីបញ្ហានេះ និងរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រីស៊ូជី បាននិយាយនៅថ្ងៃអង្គារ (៥កញ្ញា) នេះថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយសំណើសុំឱ្យគ្រូពេទ្យខាងក្រៅមកពិនិត្យលោកស្រី ត្រូវបានបដិសេធដោយមេដឹកនាំយោធារបស់ប្រទេសនេះ៕

កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនកំពុងខិតខំប្រឹងប្រែងផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក

2023/09/05 01:03:52 pm        59
កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការបរទេស លោក ផាក ជីន ( Park Jin) បានថ្លែងថា កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការដើម្បីផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការដោះលែងពលរដ្ឋអាមេរិកជាថ្នូរនឹងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់។ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា លោកផាក បានប្រាប់សមភាគីអ៊ីរ៉ង់របស់លោក គឺលោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រទេសពាក់ព័ន្ធ កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានេះ។ក្រសួងនេះ បានឲ្យដឹងទៀតថា លោកផាក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែមុនសម្រាប់ការដោះលែងពលរដ្ឋអាមេរិកចំនួន ៥នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងមិនត្រូវបានបង្កក៕

រដ្ឋមន្ត្រីអប់រំ៖ អគារសិក្សារបស់ចក្រភពអង់គ្លេសរាប់រយខ្នង អាចនឹងត្រូវរលំ

2023/09/05 12:51:54 pm        63
អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា អគារសិក្សារាប់រយខ្នងទៀតនៅក្នុងប្រទេសអង់គ្លេស អាចនឹងត្រូវដួលរលំ និងពុំមានសុវត្ថិភាព បន្ទាប់ពីក្រុមអាជ្ញាធរបានបញ្ជាឱ្យសាលាចំនួន១០៤ទីតាំង បិទអគារដែលមានកម្រិតបេតុងចាស់ និងមានសភាពទ្រុឌទ្រោម។ការលាតត្រដាងនៃអគារសិក្សាដែលអាចដួលរលំនេះ គឺមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចាប់ផ្តើមបវេសនកាលថ្មី បានបង្កឱ្យមានកំហឹងក្នុងចំណោមឪពុកម្តាយ និងគ្រូបង្រៀន ហើយនេះតំណាងឱ្យបញ្ហាដ៏ឈឺក្បាលក្នុងនយោបាយថ្មីមួយ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅមុនការបោះឆ្នោតដែលរំពឹងទុកនៅឆ្នាំក្រោយ។បញ្ហានេះបានបន្ថែមការចាប់អារម្មណ៍លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលកំពុងខូចខាតនៅក្នុងប្រទេសអង់គ្លេស ដោយបានប្រឈមមុខនឹងការរំខានជាច្រើនខែនៃកូដកម្មពីសំណាក់កម្មករ រួមទាំងនៅក្នុងមន្ទីរពេទ្យ និងសាលារៀនផងដែរ។ ដោយដាក់សម្ពាធកាន់តែខ្លាំងលើលោក Sunak លោកស្រី Gillian Keegan ដែលជាអតីតមន្ត្រីរាជការកំពូលនៅក្នុងនាយកដ្ឋានអប់រំបាននិយាយថា នៅក្នុងការងារពីមុនជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួន លោក Sunak បានកាត់បន្ថយថវិកាប្រចាំឆ្នាំពាក់កណ្តាលដើម្បីជួសជុលសាលារៀន នៅពេលដែលនាយកដ្ឋានបានស្នើសុំឱ្យដំឡើងថវិកាទ្វេដង៕

អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី កើនឡើងខ្ពស់បំផុតក្នុងខែសីហាចាប់ពីឆ្នាំ២០២២មក

2023/09/05 12:49:23 pm        66
ទួរគី៖ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី បានកើនឡើងដល់៥៨,៩៤ភាគរយនៅក្នុងខែសីហា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។ តួលេខពីវិទ្យាស្ថានស្ថិតិទួរគីបានបង្ហាញពី សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែសីហាបានកើនឡើងដល់កម្រិត៥៨,៩៤ភាគរយ ពីតួលេខ៤៧,៨៣ភាគរយកាលពីខែមុននោះ។ការដឹកជញ្ជូន គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនអត្រាអតិផរណាដែលបានកើនឡើងចំនួន១៦,៦១ភាគរយក្នុងមួយខែ។ តួលេខនោះ ក៏ត្រូវបានតាមពីក្រោយដោយកំណើនតម្លៃទំនិញប្រើប្រាស់ចំនួន៩ភាគរយ និងកំណើនតម្លៃអាហារចំនួន៨ភាគរយផងដែរ។រដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគី លោក Mehmet Simsek បាននិយាយថា ការប្រយុទ្ធប្រឆាំងអតិផរណា នឹងត្រូវការពេលវេលាយូរទៀតសម្រាប់ប្រទេសទួរគី ដែលជាប្រទេសស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ហើយទួរគីនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីគ្រប់គ្រងអតិផរណា។ គួររម្លឹកផងដែរថា ប្រទេសទួរគីបាននឹងកំពុងមើលឃើញអត្រាអតិផរណាកើនឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក៕

ភាពតានតឹងបានផ្ទុះឡើងក្នុងទីក្រុង ប៊ុយណូ ស៊ែរ ខណៈប្រជាជនអាហ្សង់ទីនតវ៉ាការត្រឡប់មកវិញនៃក្រុមស្តាំនិយមជ្រុល

2023/09/05 12:47:01 pm        60
អាហ្សង់ទីន៖ ភាពតានតឹងបានកើនឡើងនៅតាមដងផ្លូវនៃទីក្រុងប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃចន្ទ (៤ កញ្ញា) ខណៈប្រជាជនអាហ្សង់ទីនបានតវ៉ាប្រឆាំងបេក្ខជនស្តាំនិយម លោក Javier Milei ដោយចោទប្រកាន់ក្រុមចម្រុះ La Libertad Avanza របស់លោក Milei ថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅរបស់ប្រទេស។ក្រុមបាតុករបានតវ៉ាទាំងកំហឹង ប្រឆាំងនឹងបេក្ខភាពរបស់លោក Milei ទៅកាន់អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Victoria Villarruel។ កាលពីថ្ងៃចន្ទ (៤ កញ្ញា) លោកស្រី Villrarruel បានរៀបចំព្រឹត្តិការណ៍មួយជាមួយសមាជិកគ្រួសារនៃជនរងគ្រោះ ដែលត្រូវបានសម្លាប់ដោយក្រុមឆ្វេងនិយមក្នុងទសវត្សរ៍ទី៧០។ ក្រុមអ្នកតវ៉ាបានព្យាយាមបង្អាក់ព្រឹត្តិការណ៍នេះដោយទម្លុះរបាំងសន្តិសុខនៅជិតស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេស។អ្នករិះគន់លោកស្រី Villarruel និងលោក Milei ចោទប្រកាន់ពួកគេថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការ។ មនុស្សប្រហែល៣០.០០០នាក់ ត្រូវគេគិតថាបានបាត់ខ្លួនក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៣ នោះ។លោក Milei ជាមួយនឹងរចនាប័ទ្មប្រយុទ្ធរបស់ខ្លួន បានបណ្ដាលឲ្យអ្នកបោះឆ្នោតខឹងសម្បារនឹងអតិផរណាកម្រិត១១៦% និងការកើនឡើងនៃភាពក្រីក្រក្នុងប្រទេស។ លោកប្រឆាំងនឹងច្បាប់រំលូតកូន ហើយគាំទ្រសិទ្ធិកាំភ្លើង។ លោក Milei ក៏បានរិះគន់ច្បាប់ការងារ ដែលមានភាពងាយស្រួលដល់កម្មករថាជា «បញ្ហារីករាលដាលដូចជំងឺមហារីក» ដោយបាននិយាយថារដ្ឋជាមូលដ្ឋាននៃបញ្ហាទាំងអស់ ហើយបានលើកសរសើរអតីតជនអន្ធពាលសហរដ្ឋអាមេរិក លោក Al Capone ថាជាវីរបុរសផងដែរ៕

ប្រជាជនធ្វើការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Assad នៅក្នុងខេត្ត Sweida ប្រទេសស៊ីរី

2023/09/05 12:44:35 pm        80
ស៊ីរី៖ ប្រជាជនបានដើរតវ៉ាតាមដងផ្លូវក្នុងខេត្ត Sweida ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ (៤ កញ្ញា) ដែលជាការតវ៉ាចុងក្រោយបង្អស់ប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ ការតវ៉ានេះ បានចាប់ផ្តើមជិតពីរសប្តាហ៍មុនជុំវិញស្ថានភាពជីវភាពក្រីក្រ និងបានឈានទៅរកការអំពាវនាវជាថ្មីសម្រាប់ការផ្លាស់ប្តូរនយោបាយ។ប្រទេសស៊ីរី ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅ ដែលបានឃើញរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះដល់កំណត់ត្រា១៥.៥០០ផោនស៊ីរីទល់នឹងប្រាក់ដុល្លារអាមេរិក កាលពីខែមុន ក្នុងការបង្កើនល្បឿនធ្លាក់ចុះដោយសេរី។ ប្រទេសនេះបានជួញដូរក្នុងតម្លៃ៤៧ផោនក្នុង១ដុល្លារ នៅដើមជម្លោះកាលពី១២ឆ្នាំមុន។បាតុកម្មបានផ្ទុះឡើងនៅទីក្រុង Sweida ក្នុងខែសីហា ជុំវិញការដកថវិកាឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ។ ខេត្តដើមកំណើតនៃសហគមន៍ Druze ភាគច្រើននៃប្រទេសស៊ីរី គឺខេត្ត Sweida នៅតែស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលពេញរយៈពេលសង្គ្រាម ហើយតំបន់ភាគច្រើនត្រូវបានរួចផុតពីអំពើហឹង្សា ដែលគេឃើញកើតមាននៅកន្លែងផ្សេងទៀតក្នុងប្រទេសនេះ៕

ក្រសួងពីរសហការបើកយុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក តាមសាលារៀនកម្រិតទូទាំងប្រទេស

2023/09/05 12:43:24 pm        77
ភ្នំពេញ៖ ក្រោយពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសចាប់ផ្តើម​អនុវត្តយុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផ្តើមចេញពីសាលារៀនចំនួន ៤៤ កន្លែងដំបូងនៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នៅពេលនេះ ក្រសួងបរិស្ថាន បានសម្រេចបង្កើន​កិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ពង្រីកការអនុវត្តយុទ្ធនាការនេះនៅតាម​សាលារៀន​កម្រិតទូទាំង​ប្រទេសក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់ BTV នៅថ្ងៃទី៥ ​ខែកញ្ញានេះថា ​នៅក្នុងដំណើរការអនុវត្តយុទ្ធនាការកាត់បន្ថយថង់បា្លស្ទិច ក្រោមពាក្យ​ស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង» ដែលផ្តើមចេញ​ពី​សិស្សានុសិស្សនៅតាមសាលារៀននេះ គឺក្រសួងបរិស្ថាន ​និងក្រសួងអប់រំយុវជន និងកីឡា នឹង​ស្នើសុំឲ្យសាលារៀននានា អាចជ្រើសពេលមួយសប្តាហ៍ យកពេលមួយថ្ងៃ មិនមានការ​ប្រើប្រាស់ថង់​បា្លស្ទិចនៅក្នុងសាលារៀននោះទេ។បើតាមនាយកសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែន ព្រែកសំរោង និងសិស្សានុសិស្ស នៅក្រុងតាខ្មៅ នៅខេត្តកណ្តាល ក៏ដូចសាលារៀន ផ្សេងៗទៀតដែរគឺបានត្រៀមខ្លួនរួចហើយ និងមានពេញចិត្តចូលរួមអនុវត្តយុទ្ធនាការនេះ ដើម្បីធ្វើឲ្យសោភ័ណ្ឌសលារៀនមានបរិស្ថានស្អាត និងលើកកម្ពស់សុខភាពសិស្សានុសិស្សនៅតាមសាលារៀនជាដើម។សូមបញ្ជាក់ថានៅរាជធានីភ្នំពេញ ​សំណល់សំរាមជាង ៣ ៥០០ តោន ត្រូវបានបង្កើតឡើង​ជារៀងរាល់ថ្ងៃ ក្នុងនោះ ២០% ជាសំរាមប្លាស្ទិក។ ដើម្បីដោះស្រាយការបំពុលចេញ​ប្លាស្ទិក​នេះក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបានអនុវត្តការលើកកម្ពស់វិធាន ​4Rs (ការបដិសេធ ការកាត់បន្ថយ ​ការប្រើប្រាស់ឡើងវិញ ​និងការកែច្នៃឡើងវិញ) ដោយមានការចូលរួមយ៉ាងសកម្ម​ពីប្រជាពលរដ្ឋ ពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM
UN៖ ការវាយប្រហារលើជនស៊ីវិលនៅភាគខាងកើតកុងហ្គោ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង
05/09/2026 05:05 PM
ជនសកម្មប្រយុទ្ធចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម នៅភាគពាយ័ព្យប៉ាគីស្ថាន
05/09/2026 05:05 PM
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើបុគ្គល ១០រូប និងក្រុមហ៊ុនមួយចំនួន ពីបទជួយដល់វិស័យអាវុធរបស់អ៊ីរ៉ង់
05/09/2026 05:05 PM
មនុស្សយ៉ាងតិច ១៨នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ខាងត្បូង
05/09/2026 05:05 PM
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
05/09/2026 03:05 PM
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
05/09/2026 03:05 PM
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM