សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្ដម ប៉ែន បូណា បង្ហាញសមិទ្ធផលធំសំខាន់ៗ ៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ

2024/08/19 01:09:14 pm        233
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​​ (២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុង​រយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវ​យុទ្ធសាស្រ្តជា​ច្រើន ដើម្បី​លើក​កម្ពស់​ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្ត​បច្ចកោណ​ដំណាក់​កាលទី១។ ឯកឧត្ដម ប៉ែន បូណា បានថ្លែងថា​ចាប់តាំង​ពី​សម្ដេច​ធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំប្រទេសក្នុងរយៈពេល១ឆ្នាំ សម្រេចបានសមិទ្ធ​ផលធំៗជូន​ជាតិ​ជា​ច្រើន​ដូចជា៖  សមិទ្ធផលទី១៖ ការថែរក្សាបានសុខសន្តិភាពស្ថេរភាពនយោបាយ លទ្ធផលសន្តិភាពមា​ន​តម្លៃ​ណាស់​យើង​ត្រូវការពារឲ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។សមិទ្ធផលទី២៖ ការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ក្រោមការដឹកនាំ​របស់​សម្ដេច​តេជោរហូតដល់សម្ដេចមហាបវរធិបតីបានខិតខំការពារទឹកដីរក្សាបានបូរណភាពទឹកដី ១៨១ ០៣៥គីឡូម៉ែត្រកូរ៉េក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមកមិនដែលមាន។សមិទ្ធផលទី៣៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​អបអរ​និង​គាំទ្រ​ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ។សមិទ្ធផលទី៤៖ ការផ្ដល់សេវាសុខាភិបាល រដ្ឋាភិបាលធានាសុខភាពប្រជាពលរដ្ឋ។ អ្នកបាន​ប្រើ​ប្រាស់​សេវាសុខភាពបសសមានជាង ២លាន៤​សែននាក់។ សរុប​មក​អ្នក​កាន់​ប័ណ្ណ​បសស មាន​ចំនួនជាង ៧លាននាក់ ។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ១លាន៥ សែននាក់​គោល​បំណង​រដ្ឋាភិបាល គឺថារៀនអោយចេះរៀនឲ្យចប់និងមានការងារធ្វើ ។ កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់គ្រួសារ ។ ជួយដល់កសិកម្មរកទីផ្សារជូនដល់កសិកររដ្ឋាភិបាលបានត្រៀមថវិកា ១០០លានដុល្លារអាមេរិកសម្រាប់ជួយដល់វិស័យកសិកម្ម។សមិទ្ធផលទី៥៖ វិធានការទីមួយកំណែរទម្រង់ស៊ីជម្រៅរបស់ក្រសួងមុខងារសាធារណៈ ការ​ដាក់​ឲ្យ​ដំណើរ​ការជ្រើសរើសមន្ត្រីប្រកបដោយគុឌ្ឍណ្ណាធិបតេយ្យអ្នកចេះគឺជាប់។សមិទ្ធផលទី៦៖ សម្ដេចមហាបវរជានាយករដ្ឋមន្ត្រី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្ដេច​នៅ​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋក្នុងមួយឆ្នាំ១៥២លើក។ឯកឧត្តម ប៉ែន ប៉ូណា បានថ្លែងបញ្ជាក់ផងដែរថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី​ជាមេដឹក​នាំ​ចុះ​ដោះ​ស្រាយ​ផ្ទាល់​ជាមួយប្រជាពលរដ្ឋច្រើនជាងគេបើប្រៀបធៀបមេដឹកនាំនៅលើពិភពលោក។ 

រោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញដំបូងគេនៅកម្ពុជា បានបើកការដ្ឋានសាងសង់​នៅស្រុកក្រគរ

2024/08/19 12:49:39 pm        473
កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ពោល​គឺរោងចក្រ​ដំឡើង​រថយន្តអគ្គិសនីប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD ​បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់​សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺទទួល​បាន​ក្រោម​ដំបូល​សុខសន្តិភាព បើគ្មានសន្តិភាពនោះមិនអ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេស ដែល​លឺ​តែសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា នេះគឺជា​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនីលើកទី១នៅកម្ពុជា អាចមានសមត្ថភាព    ផលិតរថយន្ត​៣ពាន់​គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជា​នឹង​មានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី Tuk Tuk អគ្គិសនី ជាបន្ត​បន្ទាប់​ទៀត​លើ​ទឹកដីកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងអំណរគុណក្រុមហ៊ុន Zo Moters ដែលសម្រេច​ចិត្ត​ជ្រើស​រើស​កម្ពុជាធ្វើការវិនិយោគមុនគេនៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់ សម្រាប់ជា​ទីតាំង​ដំឡើង​រថយន្តអគ្គិសនីនេះ។ ឯកឧត្តមរដ្ឋ មន្ត្រីបានបញ្ជាក់ថា ការកសាងជាតិ គឺមាន​ការ​លំបាក​ខ្លាំង​ណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំចូលរួមរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បី​បន្តការអភិវឌ្ឍលើគ្រប់វិស័យ។ ការចូលបំបែកបំបាក់ជាតិ នឹងនាំឱ្យសង្គម​ជាតិ​មិន​មាន​ការ​អភិវឌ្ឍបែកបាក់សាមគ្គីជាតិនោះទេ។ជាមួយគ្នានេះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ដោយសារ​សុខ​សន្តិបាន​ផ្តល់​ឱកាសដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តពោធិ៍សាត់ ក្នុង​នោះមានរោងចក្រ សហគ្រាសចំនួន ៣១៥កន្លែងហើយ និងបាន​បង្កើត​ការងារ​ច្រើន​កន្លែង​ជូន​ប្រជាពលរដ្ឋក្នុងខេត្តនេះមានការងារធ្វើ។បើតាមតំណាង​ក្រុមហ៊ុន ZO MOTORS (Cambodia) សេដ្ឋកិច្ចកម្ពុជាកំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដែល​រីកលូតលាស់ឆាប់រហ័ស ហើយបច្ចុប្បន្នក៏​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​សកម្មជាង​គេ​មួយ ក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លើសពីនេះទៅទៀត ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃរ​បស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យន្តការ​នៃ​ការ​គ្រប់​គ្រងការប្រើប្រាស់ថាមពល ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជា មាន​ភាព​ឈាន​មុខ​ជាងប្រទេសនានាក្នុងតំបន់។សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុន​ផលិត​រថយន្ត​ពាណិជ្ជ​កម្ម​ថាមពល ជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន។ ក្រុមហ៊ុនបានប្តេជ្ញានឹងសហការជាមួយ ក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអគ្គិសនី ដើម្បី​ជំរុញការ​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ សម្រាប់ថាមពលស្អាតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ ដូច្នេះ​ក្នុងរយៈពេលខ្លីខាងមុខនេះកម្ពុជា នឹងអាចកែប្រែការដឹកជញ្ជូនបែបប្រពៃណី មក​ជា​ការ​ដឹក​ជញ្ជូន​ដោយថាមពលបៃតង ព្រមទាំងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋជាង២ពាន់កន្លែង ដើម្បី​ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ដំបូល​នៃ​សុខសន្តិភាព៕ អត្ថបទៈ សំ ងីម 

លោកស្រី Harris នាំមុខលោក Trump ក្នុងការស្ទង់មតិនៅមុនសន្និបាតបក្សជាតិប្រជាធិបតេយ្យ

2024/08/19 12:14:30 pm        176
ការស្ទង់មតិបង្ហាញថា លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris នាំមុខអតីតប្រធានាធិបតីលោក Donald Trump ស្របពេលលោកស្រី ត្រៀមសម្រាប់ពេលវេលាដ៏សំខាន់របស់ខ្លួននៅឯសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ ។ ការស្ទង់មតិពីរបានបង្ហាញកាលពីថ្ងៃអាទិត្យថា នៅមុនថ្ងៃសន្និបាតគណបក្សនៅទីក្រុងឈីកាហ្គោ ( Chicago) លោកស្រី Harris ទទួលបានពិន្ទុនាំមុខចន្លោះពី៣ ទៅ ៦ ភាគរយ ក្នុងការប្រកួតប្រជែងសម្រាប់កៅអីសេតវិមាន។ យោងតាមការស្ទង់មតិរបស់សារព័ត៌មាន ABC News/Washington Post/Ipsos លោកស្រី Harris នាំមុខលោក Trump ៤៩ ទល់និង៤៥ ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ និង ៥១ ទល់ នឹង ៤៥ ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តច្បាស់។ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន CBS News លោកស្រី Harris កាន់បីពិន្ទុក្នុងដៃនាំមុខ នៅទូទាំងប្រទេស ដោយនាំមុខលោក Trump ៥១ ទល់និង ៤៨ ភាគរយ៕

គណបក្សកាន់អំណាចជប៉ុន នឹងរៀបចំការបោះឆ្នោតរើសមេដឹកនាំថ្មីនៅថ្ងៃទី២៧ ខែកញ្ញា

2024/08/19 12:09:55 pm        199
ទូរទស្សន៍ ហ្វ៊ូជី ធីវី (Fuji TV) បានរាយការណ៍នៅថ្ងៃចន្ទ (១៩ សីហា) នេះថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន កំពុងបញ្ចប់ផែនការរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ។ មេដឹកនាំណាម្នាក់របស់បក្សនេះស្ទើរតែប្រាកដថានឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភាជាន់ទាប។ នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានសម្រេចចិត្តចុះចេញពីតំណែងប្រធានបក្សនៅខែកញ្ញា ដោយបញ្ចប់អាណត្តិរយៈពេល ៣ឆ្នាំរបស់ខ្លួន និងបានជំរុញសមាជិកបក្សទទួលយកការផ្លាស់ប្តូរ និងស្វែងរកបេក្ខជនដែលនឹងបង្កើនប្រជាប្រិយភាពរបស់គណបក្ស ជាមួយនឹងចក្ខុវិស័យបោះឆ្នោតមិនច្បាស់លាស់។លោក Kishida វ័យ ៦៧ឆ្នាំបានប្រកាសថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញជាប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP នៅខែក្រោយនេះទេ ស្របពេលមានអត្រាគាំទ្រសាធារណៈទាបបំផុតដែលមិនធ្លាប់មានក្នុងកំណត់ត្រារបស់ខ្លួន។ ការបោះឆ្នោតសកលត្រូវតែធ្វើឡើងនៅត្រីមាសទី៣ នៃឆ្នាំ២០២៥ ដែលផ្តល់ឱ្យប្រធានគណបក្សថ្មីត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះដើម្បីស្ដារការគាំទ្ររបស់បក្សឡើងវិញ៕

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ

2024/08/19 12:05:54 pm        174
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំបានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ ដែលបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ។ព្រះមហាក្សត្ររបស់ប្រទេសថៃ ទ្រង់បានរាជាអនុម័ត តែងតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី។លោកស្រីបានគ្រប់គ្រងតំណែងកំពូលនេះត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ តែមួយ គឺ លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ។ ការគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ដោយព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងពិធីមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក អាផាត ស៊ូខាណាន(Apat Sukhanan) នៅទីក្រុងបាងកក។លោកស្រីនិយាយថា ខ្ញុំសន្យាថានឹងបម្រើមនុស្សគ្រប់រូបដោយស្មើភាព និងអស់ពីចិត្ត គ្រប់វ័យ គ្រប់ភេទ ។ យើងរួមគ្នា ប្រែក្លាយបញ្ហាប្រឈមណាមួយឱ្យទៅជាឱកាស ធ្វើឱ្យប្រទេសថៃក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាអាចស្រមៃ បង្កើត និងរៀបចំអនាគតរបស់ពួកគេ៕

អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ខណៈកូរ៉េខាងជើងអាចចាត់វិធានការតបត

2024/08/19 11:16:51 am        135
យោធាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា សំដៅដោះស្រាយភាពអាសន្នដែលអាចកើតមាននៅលើឧបទ្វីបកូរ៉េ។ ប្រទេសទាំងពីរ ក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈប្រទេសកូរ៉េខាងជើង អាចនឹងចាត់វិធានការតបតក្នុងការតវ៉ា។សមយុទ្ធយោធាការពារសេរីភាព Ulchi Freedom Shield ជាទៀងទាត់ បានចាប់ផ្តើមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សមយុទ្ធនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា។ ការរៀបចំនៅឆ្នាំនេះ មានវគ្គហ្វឹកហ្វឺនចំនួន៤៨វគ្គ និងសមយុទ្ធពហុវិស័យ រួមទាំងសកម្មភាពការពារតាមអ៊ីនធឺណិតផងដែរ។ ការផ្តោតសំខាន់មួយនៃសមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យោធាប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងការពារប្រឆាំងអាវុធមហាប្រល័យរបស់ប្រទេសកូរ៉េខាងជើង។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា ក្នុងអំឡុងពេលសមយុទ្ធនេះ រដ្ឋាភិបាល នឹងធ្វើសមយុទ្ធដែលត្រូវបានរៀបចំដើម្បីក្លែងប្រដូចការពិតទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅថ្ងៃព្រហស្បតិ៍ ប្រជាជននឹងមកចូលរួមក្នុងសមយុទ្ធមួយដែលពួកគេនឹងអនុវត្តការជម្លៀសខ្លួន ដើម្បីឆ្លើយតបទៅនឹងការព្រមានពីការវាយឆ្មក់តាមអាកាស។វិទ្យាស្ថានសិក្សាពីអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ដោយវិទ្យាស្ថានបានរិះគន់ខ្លាំងៗចំពោះសកម្មភាពយោធានេះថាជា «សមយុទ្ធសង្គ្រាមសម្រាប់ការឈ្លានពាន»។ កាលពីខែសីហាឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតចំនួនពីរគ្រាប់ នៅមុនថ្ងៃចុងក្រោយនៃសមយុទ្ធរួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទីក្រុងក្រុងព្យុងយ៉ាង បាននិយាយថា ការបាញ់នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពអាកាស ដែលធ្វើឡើងដោយអាមេរិក និងកូរ៉េខាងត្បូង។

អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញស្ពានមួយទៀតនៅក្នុងតំបន់ ឃើស របស់រុស្ស៊ី

2024/08/19 10:43:30 am        222
មេបញ្ជាការអ៊ុយក្រែន លោក មីកូឡា អូឡេសឈុក (Mykola Oleshchuk) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានបំផ្លាញស្ពានយុទ្ធសាស្ត្រមួយទៀតឆ្លងកាត់ទន្លេស៊ីម(Seym)ក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី ដោយកម្រិតសមត្ថភាពផ្គត់ផ្គង់របស់កងទ័ពរុស្ស៊ីដែលប្រឆាំងនឹងការវាយរុលទៅមុខរបស់អ៊ុយក្រែន។ ទីក្រុង Kyiv បាននិយាយថា ខ្លួនដណ្ដើមយកបានភូមិជាង៨០ លើផ្ទៃដី ១.១៥០ គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ ឃើស ចាប់តាំងពីការចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយឆ្លងព្រំដែនកាលពីថ្ងៃទី ៦ ខែសីហា ដែលជាការវាយប្រហារដ៏ធំបំផុតក្នុងទឹកដីរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូកែតរបស់លោកខាងលិច ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ ឃើស (Kursk) ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តមួយចំនួន ដែលព្យាយាមជម្លៀសជនស៊ីវិល។មេបញ្ជាការរូបនោះ បានបង្ហោះវីដេអូដែលបង្ហាញពីផ្សែងហុយឡើងចេញពីការផ្ទុះនៅលើស្ពាន ហើយផ្នែកមួយរបស់ស្ពាននេះត្រូវបំផ្លាញ។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យពីការបំផ្លិចបំផ្លាញស្ពាន ឬស្ថានភាពនៅសមរភូមិ តំបន់ឃើស បានទេ៕

ឈ្វេងយល់ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ខណៈការសាងសង់សម្រេច​បាន ៩៧%ហើយ

2024/08/19 09:07:55 am        355
សមិទ្ធផលផ្លូវជាតិលេខ៧ ដែលបានស្ដារឡើងវិញ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ដល់​​សេដ្ឋកិច្ច​ជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ភ្ញៀវ​ទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។គម្រោងស្ដារឡើងវិញផ្លូវជាតិលេខ៧នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូAC មានប្រវែង ១៩៨,១០ គីឡូម៉ែត្រ ចាប់ពីចំណុច​ព្រំ​ប្រទល់​​ខេត្ត​ត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងបញ្ចប់ត្រង់ចំណុច​ព្រំ ប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។គម្រោងនេះបានចាប់ផ្ដើមស្ដារឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់​ការ​សាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នសម្រេចការសាងសង់​បាន ៩៧%ហើយ ។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក Blinken ទៅដល់មជ្ឈិមបូព៌ា ក្នុងដំណើរលើកទី៩ ដើម្បីជំរុញបទឈប់បាញ់ហ្កាហ្សា

2024/08/19 09:06:11 am        169
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានទៅដល់ទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃអាទិត្យ (១៨ សីហា) ក្នុងដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់សង្រ្គាម ហ្កាហ្សា ខណៈក្រុមហាម៉ាស និងអ៊ីស្រាអែល បន្តចោទដាក់គ្នាថាបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក។ក្រុមហាម៉ាស និងអ៊ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមកចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីប ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការបិទគម្លាតនៃភាពខ្វែងគំនិតគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេលជាច្រើនខែនៃការចរចា ខណៈអំពើហិង្សា និងការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សា។នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបួនរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលាមក លោក Blinken នៅថ្ងៃចន្ទ (១៩ សីហា) នេះនឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែលជាន់ខ្ពស់រួមទាំងលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ហើយបន្ទាប់ពីអ៊ីស្រាអែល លោក Blinken នឹងបន្តទៅកាន់អេហ្ស៊ីប។កិច្ចពិភាក្សាឆ្ពោះទៅរកបទឈប់បាញ់ គ្រោងនឹងបន្តនៅសប្តាហ៍នេះនៅទីក្រុងគែរ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា កាលពីសប្តាហ៍មុន។ លោក Blinken នឹងព្យាយាមធានាបាននូវរបកគំហើញមួយ បន្ទាប់ពីអាមេរិក បានដាក់សំណើបទឈប់បាញ់ដែលបណ្ដាប្រទេសសម្របសម្រួលជឿថានឹងបិទគម្លាតរវាងភាគីជម្លោះ៕

រុស្ស៊ី ច្រានចោលរបាយការណ៍អំពីការចរចាដោយប្រយោលជាមួយអ៊ុយក្រែន

2024/08/19 08:44:51 am        230
ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស (Kursk) បានធ្វើឱ្យកិច្ចពិភាក្សាដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារលើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថាមិនមានការពិភាក្សាជាមួយទីក្រុង Kyiv ស្ដីពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅប្រទេសកាតាក្នុងខែនេះ ដើម្បីចរចាកិច្ចព្រមព្រៀងសំខាន់មួយ ដែលបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលលើភាគីសង្រ្គាមទាំង២។ សារព័ត៌មានខាងលើបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានវិសាលភាពដល់បទឈប់បាញ់មួយផ្នែក ប៉ុន្តែការចរចាត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។លោកស្រីម៉ារៀ ហ្សាការ៉ូវ៉ា ( Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងរុស្ស៊ី និងរបបក្រុងគីវ ស្តីពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជនស៊ីវិលនោះទេ។ រដ្ឋាភិបាលអ៊ុយក្រែនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។ សារព័ត៌មាន Washington Post បានរាយការណ៍ថាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាជំនួបកំពូលនៅទីក្រុងដូហា ត្រូវបានពន្យារពេលដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា ហើយនឹងប្រព្រឹត្តទៅជាទម្រង់សន្និសីទតាមវីដេអូនៅថ្ងៃទី ២២ ខែសីហា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM