ឯកឧត្តម ស៊ុន ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ
សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដក​សញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ
សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Wang Yi អំពាវនាវឱ្យការអភិវឌ្ឍបែបសម្របសម្រួលរវាងចិន និងអាស៊ាន

2024/08/13 02:32:55 pm        111
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃចន្ទ (១២ សីហា) បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីពន្លឿនការអភិវឌ្ឍន៍បែបសម្របសម្រួល និងជំរុញកម្លាំងផលិតភាពប្រកបដោយគុណភាពថ្មីនៅទូទាំងតំបន់។លោក Wang ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការលើកឡើងនេះនៅក្នុងលិខិតអបអរសាទរទៅកាន់ពិធីសប្តាហ៍នៃអាស៊ាន-ចិនឆ្នាំ២០២៤។ ពិធីបើកព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃចន្ទ នៅទីក្រុង ឆាងជឺ (Changzhi) ខេត្ត សានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន។លោក Wang បាននិយាយថា ចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ានមក វឌ្ឍនភាពដ៏រឹងមាំត្រូវបានបង្កើតឡើងក្នុងការកសាងសហគមន៍ចិន-អាស៊ានជាមួយនឹងអនាគតរួមគ្នា។ ដោយសង្កត់ធ្ងន់លើសក្តានុពលគ្មានដែនកំណត់នៃទំនាក់ទំនងចិន-អាស៊ាន លោក Wang បានអំពាវនាវឱ្យភាគីទាំងពីរស្វះស្វែងរកការពង្រីកជាបន្តបន្ទាប់នៃផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ និងចាប់យកឱកាសនៃជុំថ្មីនៃបដិវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្មដើម្បីភាពរីកចម្រើនរួមគ្នា៕

មេដឹកនាំយុវជនសង្គមស៊ីវិលបើកវាំងនននយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក

2024/08/13 01:27:58 pm        159
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការផ្សាយផ្ទាល់ជាសាធារណៈ បើកវាំងនន​នយោបាយ​ខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលបន្ត​បំផុស​ចលនា​ក្បត់​ជាតិដដែលៗ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។តាមរយៈវីដេអូផ្សាយផ្ទាល់ ក្រោមប្រធានបទ «យុវជន សង្គម និងនយោបាយ» លោក ហេង សំណាង បានបើកវាំងនន នយោបាយ​ខ្មៅក​ខ្វក់​របស់​ជនក្បត់​ជាតិ​ជ្រុល​និយម​នៅ​ក្រៅ​ស្រុក​ដែល​បន្ត​បំផុស​ចលនាក្បត់ជាតិដដែលៗ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។លោក ហេង សំណាង បានចាត់ទុកចលនារបស់ក្រុមប្រឆាំង ដែលជំទាស់ និងបន្តបំផុស​ព័ត៌មា​ន​ក្លែងក្លាយ​អំពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្ម គឺជាចរន្តនយោបាយជ្រុលនិយមទុច្ចរិត ញុះ​ញង់​ដើម្បី​ផ្ដួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់។តាមរយៈវីដេអូផ្សាយផ្ទាល់ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃ​សមាគម​យុវជន​ខ្មែរ​មហានគរ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនរួមគ្នា​កម្ចាត់​ចោល​នូវ​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែមានបំណងបំផ្លាញសន្ដិភាព និងបង្ក​ភាព​វឹក​វរដល់​ប្រទេសកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

សហរដ្ឋអាមេរិក ស្នើឱ្យទួរគី បញ្ចុះបញ្ជូលអ៊ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

2024/08/13 01:17:21 pm        146
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទួរគី បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្នើឱ្យទួរគី និងសម្ព័ន្ធមិត្តផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឱ្យបញ្ចុះបញ្ចូលរដ្ឋអ៊ិស្លាមមួយនេះដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ ឯកអគ្គរដ្ឋទូត លោក ជេហ្វ ហ្វ្លេក (Jeff Flake) បានធ្វើការលើកឡើងបែបនេះ ខណៈតំបន់កំពុងត្រៀមទប់ទល់ការវាយប្រហារដែលអាចកើតមានដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងហេសបូឡា។លោក Ismail Haniyeh មេដឹកនាំនយោបាយនៃក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៣១ កក្កដា ដែលបង្កឱ្យមានការគំរាមកំហែងនៃការសងសឹកដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមអ៊ីស្លាមប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់នេះ ខណៈអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវឡើយ។លោក Flake បាននិយាយជាមួយអ្នកសារព័ត៌មានក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា «យើងស្នើឱ្យសម្ព័ន្ធមិត្តរបស់យើងទាំងអស់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បញ្ជុះបញ្ជូលពួកគេឱ្យបន្ធូរបន្ថយកំណើនភាពតានតឹង ហើយរួមទាំងប្រទេសទួរគីផងដែរ»។ទំនាក់ទំនងរវាងអាមេរិក និងទួរគី មានភាពតានតឹងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសម្ព័ន្ធភាពអាមេរិក ជាមួយជនជាតិឃឺដនៅស៊ីរី ដែលទួរគីចាត់ទុកជាភេរវករ និងជុំវិញការទិញប្រព័ន្ធការពារ S-400 របស់ទួរគី ដែលជំរុញឱ្យអាមេរិកដាក់ទណ្ឌកម្ម និងការដកខ្លួនចេញពីកម្មវិធីយន្តហោះ F-35។ ទោះជាយ៉ាងណាក្ដី លោក Flake បាននិយាយថា លោកគិតថា ទំនាក់ទំនងរវាងអាមេរិក និងទួរគី នៅពេលនេះ «ស្ថិតក្នុងទីតាំងល្អជាងមុន»៕

នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងការបណ្ដេញចេញពីតំណែងក្នុងសំណុំរឿងតុលាការ

2024/08/13 01:02:41 pm        235
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) អាចនឹងត្រូវបណ្តេញចេញពីតំណែងនៅសប្តាហ៍នេះ នៅពេលដែលតុលាការធម្មនុញ្ញរបស់ប្រទេសនេះ សម្រេចជុំវិញសំណុំរឿងតែងតាំងរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្រ្តីរបស់ខ្លួន ជាមួយនឹងសាលក្រមព្រហ្មទណ្ឌ។ បណ្ដឹងនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីតុលាការដដែលនេះបានរំសាយគណបក្សនយោបាយប្រឆាំងដ៏សំខាន់របស់ថៃ និងបានហាមឃាត់អតីតមេដឹកនាំរបស់ខ្លួនគឺលោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) មិនឱ្យធ្វើនយោបាយរយៈពេលមួយទសវត្សរ៍។លោក សេដ្ឋា ត្រូវបានចោទពីបទបំពានច្បាប់ក្រមសីលធម៌ ដោយតែងតាំងលោក ភីឈីត ឈឿនបាន (Pichit Chuenban) ជាមេធាវីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ជារដ្ឋមន្ត្រី។ លោក ភីឈីត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែក្នុងឆ្នាំ២០០៨ ពីបទប្រព្រឹត្តអំពើពុករលួយ។លោក ភីឈីត បានលាលែងពីតួនាទីរបស់លោកក្នុងគោលបំណងការពារលោក សេដ្ឋា ប៉ុន្តែតុលាការធម្មនុញ្ញនៅតែយល់ព្រមបើកសវនាការលើសំណុំរឿងនេះ ដែលផ្តើមឡើងដោយបណ្តឹងពីព្រឹទ្ធសមាជិកដែលតែងតាំងដោយកងទ័ព។លោក សេដ្ឋា ដែលបក្សភឿថៃរបស់លោកដឹកនាំរដ្ឋាភិបាលចម្រុះពហុបក្ស បាននិយាយថា លោក ភីឈីត បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់រួចហើយមុនពេលការតែងតាំងនោះ។ ប្រសិនបើលោក សេដ្ឋា ត្រូវបានដកចេញពីតំណែង គណបក្សភឿថៃ នឹងត្រូវតែងតាំងបេក្ខជនថ្មីសម្រាប់តំណែងនាយករដ្ឋមន្ត្រី៕

ប្រធានាធិបតី បូលីវី ដាក់ជំនួសតំណែងរដ្ឋមន្ត្រីច្រើនរូប ក្នុងពេលមានបញ្ហាប្រឈម

2024/08/13 12:53:47 pm        90
ប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាស(Luis Arce) កាលពីថ្ងៃចន្ទ បានបង្ហាញពីបញ្ហាប្រឈមជាច្រើន ចំពោះរដ្ឋមន្ត្រីរបស់លោក ដែលទទួលបន្ទុកអ៊ីដ្រូកាបូន ការងារ និងការអភិវឌ្ឍន៍ជនបទ ដោយនិយាយថា មន្ត្រី ដែលមិនបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេវាសាធារណៈ គួរតែត្រូវបានកំណត់អត្តសញ្ញាណ និងបណ្តេញចេញ។លោកប្រធានាធិបតី បាននិយាយអំឡុងពេលពិធីមួយនៅទីស្នាក់ការរដ្ឋាភិបាលថា «យើងជារដ្ឋធំមួយ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានការប្តេជ្ញាចិត្តដូចគ្នានោះទេ ការជឿជាក់ដូចគ្នាដើម្បីធ្វើការដោយដៃស្អាត នោះគឺជាអ្នកដែលយើងត្រូវកំណត់អត្តសញ្ញាណ។នៅក្នុងព្រឹត្តិការណ៍នោះ លោក Arce បានជ្រើសរើសរដ្ឋមន្ត្រីទទួលបន្ទុកអ៊ីដ្រូកាបូនម្នាក់ រដ្ឋមន្ត្រីការងារម្នាក់ និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទម្នាក់។លោកបានជំរុញឲ្យរដ្ឋមន្ត្រី ដែលទើបតែងតាំងថ្មី ធ្វើការដោយសុចរិតភាព និងច្រានចោលអំពើពុករលួយ « គណៈរដ្ឋមន្ត្រីដែលនៅសេសសល់ នៅកាន់តំណែងដដែល»។ ការរុះរើគណៈរដ្ឋមន្ត្រី ធ្វើឡើង ក្នុងពេលមានការខ្វះខាតប្រេងឥន្ធនៈ និងបញ្ហាប្រឈមនានា ទាក់ទងទៅនឹងការប្រែប្រួលអត្រាប្តូរប្រាក់។

លោក Trump ប្រាប់លោក Musk ការជំនួសតំណែងរបស់លោកស្រី Harris ពីលោក Biden គឺជាបក្សប្រហារ

2024/08/13 12:45:48 pm        74
អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានសម្តែងការខឹងសម្បារដែលអនុប្រធានាធិបតី លោកស្រី Kamala Harris ត្រូវបានផ្លាស់ប្តូរជំនួសលោក Biden លើបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យក្នុងអំឡុងពេលសម្ភាសន៍កាលពីថ្ងៃចន្ទ ១២ សីហា ជាមួយ លោក Elon Musk ។ លោក Trump បាននិយាយថា លោកស្រីមិនបានធ្វើបទសម្ភាសន៍ទេ ចាប់តាំងពីការចាប់ផ្ដើមយុទ្ធនាការជាបេក្ខជនប្រធានាធិបតី ដោយបានអះអាងមិនពិតថាការទម្លាក់ចោលបេក្ខភាពរបស់លោក Biden គឺជាបក្សប្រហារ ។ លោក Trump បាននាំមុខលោក Biden នៅក្នុងការស្ទង់មតិជាច្រើនតាមបណ្ដារដ្ឋមានភាពប្រទាញប្រទង់ក្នុងការប្រមូលការគាំទ្រ ដែលទំនងជាមានសារៈសំខាន់ចំពោះលទ្ធផលនៃការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំនេះ ប៉ុន្តែឥឡូវនេះកំពុងតាមពីក្រោយលោកស្រី Harris ទៅវិញនៅក្នុងរដ្ឋដូចគ្នាមួយចំនួន ។លោកTrump បានមើលស្រាលលោកស្រី Harris ជាច្រើនដង ដោយសំដៅទៅលើលោកស្រីថាជាបុគ្គលអសមត្ថភាព និង មនុស្សរោគចិត្តជាដើម។លោកTrump បានរៀបចំកិច្ចសម្ភាសន៍ជាមិត្តភាពរយៈពេលពីរម៉ោងជាមួយមហាសេដ្ឋី លោក Elon Musk នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk បន្ទាប់ពីបញ្ហាបច្ចេកទេសបានពន្យារពេលការចាប់ផ្តើមកិច្ចសន្ទនាអស់រយៈពេលជាង៤០ នាទី៕

ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមជាមួយប្រធានការិយាល័យតំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដែលទើបតែងតាំងថ្មី

2024/08/13 12:09:10 pm        164
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូការិយាល័យតំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី Haruta Marisa ប្រធានការិយាល័យJETRO ដែលទើបបញ្ចប់បេសកកម្មការងារនៅកម្ពុជា និង លោក Wakabayashi Kohei ប្រធានការិយាល័យJETRO ដែលទើបទទួលបានការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម។ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានសម្តែងនូវការស្វាគមន៍ចំពោះ លោកប្រធានការិយាល័យJETRO ដែលទើបទទួលបានការតែងតាំងថ្មី ព្រមទាំងលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រវាងកម្ពុជានិងជប៉ុន ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ៕

អបអរសាទរ! ទារិកាភ្លោះ៣នាក់ មានម្ដាយជាកម្មការិនីរោងចក្រទទួលបានអំណោយពី​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2024/08/12 01:11:59 pm        269
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ បានផ្ដល់អំណោយដល់គ្រួសារទារិកាភ្លោះ ៣ នាក់ ដែលមានឪពុកម្ដាយជាកម្មករ កម្មការិនីរោងចក្រ ដែលបានប្រសូត្រកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ​ព្រះអង្គឌួង​។អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរត្រូវបាននាំយកមកផ្ដល់ជូន តាមរយៈ លោក សេង ទៀង យក ទៅប្រគល់ជូនដល់ដៃគ្រួសារទារិកាភ្លោះ៣ ដែលកំពុងបន្តសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។អំណោយដែលសម្តេចទាំងទ្វារបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារិកាភ្លោះទាំងបី ដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី២ ក្នុងគ្រួសារមានឪពុកឈ្មោះ សា វ៉ាន់ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ស៊ាន ចំណាន អាយុ២៣ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យុវជនយល់កាន់តែច្បាស់ពីសារៈសំខាន់នៃតំបន់អភិវឌ្ឍន៍CLVបន្ទាប់ពីមានការពន្យល់ល្អិនល្អន់

2024/08/10 01:25:01 pm        1349
យុវជនយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីការបកស្រាយពន្យល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលយ៉ាងល្អិនល្អន់ និង បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។យុវជនរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​ការពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍន៍ CLV និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេស​កម្ពុជា​បាត់​បង់​ទឹកដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។លើសពីនេះ យុវជន បាន​គាំទ្រឱ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រ​សួង​ពាណិជ្ជ​កម្ម បានថ្លែងថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​បី​ធ្វើ​ឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មមានការកើនឡើង។ ម្យ៉ាងវិញទៀត កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV គឺត្រូវបានគោរពដោយច្បាប់របស់ប្រទេសភាគីនីមួយៗ ហើយ​ការចេញចូលឆ្លងកាត់ព្រំដែនក៏ត្រូវគោរពតាមច្បាប់កំណត់ មិនអាចចេញ​ចូ​ល​ដោយ​សេរី​ឡើយ​។កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្ត​ជាប់​ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ មានគោលកា​រ​ណ៍​គ្រឹះសំ​ខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផល​ប្រយោជ​ន៍​រួម ការពារ បូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និង​ច្បាប់​អន្តរជាតិ៕ អត្ថបទ៖ ទូច សោភ័ណ  

ពលរដ្ឋ៖ CLV DTA ផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនសម្រាប់​ការអភិវឌ្ឍខេត្តជាប់ព្រំដែន​របស់កម្ពុជា

2024/08/10 12:51:19 pm        676
ក្រោយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញរបាយការណ៍ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA រួចមក បានធ្វើ​ឲ្យ​ពលរដ្ឋ​តាម​មូល​ដ្ឋាន មានការយល់ច្បាស់អំពីដំណើរការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA និង​ជំរុញខេត្តទាំងបួនរួមមាន៖ ខេត្តរតនាគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​មាន​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។បើតាមពលរដ្ឋមកពីខេត្តកណ្តាល និងខេត្តព្រៃវែង បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែសីហានេះ បាន​ថ្លែង​ថា នៅពេលនេះ យើងទាំងអស់គ្នាជាពលរដ្ឋតាមមូលដ្ឋាន មានយល់ច្បាស់ អំពី​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ បង្កើត​ឱកាស​ការ​ងារ នៅតាមតំបន់ខេត្តទាំងបួនរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ក្នុង​ក្រប​ខណ្ឌ​រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍បំពេញក្នុងក្របខ័ណ្ឌ CLV DTA និង​ធ្វើ​ឲ្យ​ខែ្ស​បន្ទាត់​ព្រំដែន​កម្ពុជា ជាប់ជាមួយប្រទេសឡាវ និងវៀតណាម មានភាពរឹងម៉ាំ ជាខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ទទួលស្គាល់គ្នា ហើយមិនជឿតាមការប្រឌិតព័ត៌មានមិនពិត ពីក្រុមពួកជ្រុលនិយម ធ្វើ​ការ​ដើម្បី​បំពុលសង្គម។ សូមបញ្ជាក់ថា តាមបទបង្ហាញរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃ​ម្សិលមិញ បានបញ្ជាក់ថា នៅក្នុងដំណើរការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោន កម្ពុជា ឡាវ វៀតណាម CLV DTA គឺប្រមុខ​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ទំលាក់​ថវិកា​ជាតិ​សម្រាប់​អភិវឌ្ឍតំបន់ខេត្តទាំង៤នោះរបស់កម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយ​សម្រាប់​ការ​អភិវឌ្ឍន៍ក្នុងក្របខណ្ឌ CLV DTA វិញ គឺជាការបន្ថែមនូវអត្ថប្រយោជន៍ ប្រសិទ្ធ​ភាព​ការ​តភា្ជប់​គ្នាទំនាក់ទំនងទីផ្សារ ការដឹកជញ្ជូនដោះដូរទំនិញ នាំចូល នាំចេញ បង្កើតឱកាស​វិនិយោគ បង្កើតឱកាសការងារជូនពលរដ្ឋក្នុងតំបន់នោះ និងជំរុញកំណើនទេសចរជាតិ អន្តរជាតិ​ទៅ​ទស្សនាជាដើម៕ អត្ថបទ ស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសបារាំងស្វាគមន៍ការសម្រេចរបស់ចិន ជុំវិញស្រាកូញាក់ ប៉ុន្តែប្រាប់ថា បញ្ហានៅតែមាន
07/05/2025 05:07 PM
ម៉ាឡេស៊ីដាក់ពន្ធប្រឆាំងការបង្ខូចតម្លៃលើផលិតផលដែក និងដែកថែបរបស់ចិន កូរ៉េខាងត្បូង និងវៀតណាម
07/05/2025 05:07 PM
ក្រុមប្រទេស BRICS នឹងថ្កោលទោសវិធានការពន្ធរបស់លោក Trump
07/05/2025 04:07 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)
07/05/2025 04:07 PM
EU ត្រូវបានរាយការណ៍ថា គ្រោងស្តុកទុកធនធានរ៉ែសំខាន់ៗ អំឡុងពេលមានហានិភ័យភូមិសាស្ត្រនយោបាយ
07/05/2025 04:07 PM
អ៊ុយក្រែនឲ្យដឹងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធារុស្ស៊ី
07/05/2025 03:07 PM
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
07/05/2025 03:07 PM
លោក Trump៖ អាមេរិកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន ជុំវិញកិច្ចព្រមព្រៀង TikTok សប្តាហ៍ក្រោយ
07/05/2025 02:07 PM
ជប៉ុនត្រៀមសម្រាប់ការរញ្ជួយដីបន្ថែមទៀត ខណៈអាជ្ញាធរច្រានចោលការឃោសនាបំផ្លើសពីថ្ងៃវិនាសកម្ម
07/05/2025 02:07 PM
លោក Trump ព្រលយពាក្យទណ្ឌកម្ម ដោយសារ «មិនសប្បាយចិត្តខ្លាំង» ជាមួយលោក Putin ជុំវិញបញ្ហាអ៊ុយក្រែន
07/05/2025 02:07 PM