ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំអាមេនី អាស៊ែបៃហ្សង់៖ សន្តិភាពអាចធ្វើទៅបាន ទោះបីមានភាពខ្វែងគំនិតគ្នាក៏ដោយ

2023/08/02 01:47:03 pm        105
មេដឹកនាំនៃប្រទេសអាស៊ែបៃហ្សង់ និងអាមេនី មានក្តីសង្ឃឹមថា ពួកគេអាចទទួលបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង បើទោះបីជាពួកគេមានភាពខ្វែងគំនិតគ្នាលើទឹកដីជម្លោះ Nagorno-Karabakh( ណាហ្គ័រណូ-ការ៉ាបាក) ក៏ដោយ ពួកគេ បាននិយាយនៅក្នុងបទសម្ភាសន៍ ដែលចេញផ្សាយ កាលពីថ្ងៃអង្គារ។ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី បានប្រយុទ្ធគ្នាពីរលើកនៅតំបន់Nagorno-Karabakh ដែលជាតំបន់ភ្នំតូចមួយដែលជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែមានប្រជាជនជនជាតិអាមេនីប្រហែល១២០.០០០នាក់ រស់នៅ។បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងបទឈប់បាញ់ ដែលសម្របសម្រួលដោយរុស្ស៊ី អាស៊ែបៃហ្សង់ក្នុងឆ្នាំ ២០២០ បានកាន់កាប់តំបន់ដែលត្រូវបានគ្រប់គ្រងដោយជនជាតិអាមេនីនៅក្នុង និងជុំវិញតំបន់ភ្នំដាច់ឆ្ងាយពីមាតុភូមិមួយនេះ។ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាព ដែលពួកគេនឹងយល់ព្រមលើព្រំដែន ដោះស្រាយការខ្វែងគំនិតគ្នាជុំវិញតំបន់ និងធ្វើឲ្យទំនាក់ទំនងធម្មតាឡើងវិញ។

អ្នកធ្វើធម្មយាត្រា រំលឹកការចាប់ផ្តើមពិធីបុណ្យយុវជនកាតូលិក នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់

2023/08/02 01:08:15 pm        102
អមដោយការគ្រវីទង់ជាតិរបស់ប្រទេសខ្លួន និងការស្រែកច្រៀង អ្នកធ្វើធម្មយាត្រារាប់សែននាក់ មកពីជុំវិញពិភពលោក បាននាំគ្នាសម្រុកទៅកាន់ឧទ្យានដ៏ធំមួយក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់កាល ពីថ្ងៃអង្គារ (ទី១ ខែសីហា) ដើម្បីប្រារព្ធការចាប់ផ្តើមនៃការប្រមូលផ្តុំយុវជនកាតូលិកដ៏ធំបំផុតរបស់ពិភពលោក។បទចំរៀងសរសើរព្រះជាម្ចាស់ ត្រូវបានបន្លឺឡើង ការអធិដ្ឋាន ត្រូវបានធ្វើឡើង ហើយសម្ដេច Manuel Clemente របស់ក្រុង Lisbon បានស្វាគមន៍អ្នកធ្វើធម្មយាត្រា និងអរគុណដល់ពួកគេ សម្រាប់ការមកកាន់រដ្ឋធានីរបស់ប្រទេសព័រទុយហ្គាល់នេះ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលជាបុគ្គលដ៏សំខាន់នៃព្រឹត្តិការណ៍នេះ នឹងយាងមកដល់ទីក្រុង Lisbon នៅព្រឹកថ្ងៃពុធ (ទី២ ខែសីហា) នេះ។អ្នកធ្វើធម្មយាត្រានានា បាន និងកំពុងមកដល់ ដើម្បីចូលរួមទិវាយុវជនពិភពលោក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយនឹងស្នាក់នៅក្នុងសាលារៀន កន្លែងហាត់ប្រាណ ស្ថានីយពន្លត់អគ្គិភ័យ និងជាមួយក្រុមគ្រួសារ ដោយមនុស្សជាច្រើនគ្រោងនឹងដេកនៅទីវាល មុនពេលបិទបញ្ចប់ពិធីជួបជុំដ៏ធំនេះ នៅមាត់ទន្លេ Parque Tejo នាថ្ងៃទី៦ ខែសីហា។ជាមួយគ្នានេះ ការប្រារព្ធពិធីនេះ នឹងធ្វើឡើងដើម្បីប្រឆាំងនឹងការបិទបាំងរឿងអាស្រូវរំលោភបំពានផ្លូវភេទ នៅក្នុងព្រះវិហារព័រទុយហ្គាល់ ដែលមនុស្សយ៉ាងហោចណាស់ ៤.៨១៥នាក់ ត្រូវបានរកឃើញថា ត្រូវបានរំលោភបំពាន ដោយភាគច្រើនត្រូវបានប្រព្រឹត្តដោយបព្វជិត ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕

សមាជិកសភាបក្សភឿថៃ សម្ដែងការព្រួយបារម្ភចំពោះញត្តិរបស់លោក ភីថា

2023/08/02 01:00:28 pm        135
កាលពីថ្ងៃអង្គារ (១សីហា) ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃមួយរូបបាននិយាយថា លោកមានការព្រួយបារម្ភថាតុលាការធម្មនុញ្ញ នឹងទទួលយកសម្រាប់ការពិភាក្សាលើញត្តិដែលស្វែងរកសេចក្តីសម្រេចស្តីពីការបដិសេធការតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់។តុលាការបានកំណត់ពេលសវនាការនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាថាតើត្រូវពិនិត្យមើលឡើងវិញនូវញត្តិរបស់ក្រុមមន្រ្តីទទួលបណ្ដឹងពលរដ្ឋ ដែលបានស្នើឱ្យខ្លួនបញ្ជាឱ្យសភា ពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ឬយ៉ាងណា។ ក្រុមអ្នកជំនាញផ្នែកច្បាប់និយាយថា តុលាការអាចនឹងបដិសេធញត្តិនេះ ឬទទួលយកទៅពិចារណា ឬទទួលយកញត្តិនេះតែម្ដង ហើយដាក់ដំណើរការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីរបស់សភា ឲ្យនៅរង់ចាំការសម្រេចរបស់តុលាការ។សមាជិកសភាបក្សភឿថៃ លោក Sutin Klungsang( ស៊ូទីន ក្លុងសាង) បាននិយាយថា សេចក្តីសម្រេចរបស់តុលាការនឹងសម្រេចថា តើការប្រជុំរួមគ្នារបស់សភានៅថ្ងៃសុក្រខាងមុខនេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី នឹងបន្តទៅមុខ ឬយ៉ាងណា ហើយថាតើគណបក្សភឿថៃអាចតែងតាំងបេក្ខជនរបស់ខ្លួនបានឬអត់។ គណបក្សភឿថៃ ដែលកំពុងនាំមុខក្នុងការបង្កើតសម្ព័ន្ធនេះ គ្រោងនឹងតែងតាំងលោក សេដ្ឋា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី។ទោះបីជាយ៉ាងណាក៏ដោយ លោក Sutin បាននិយាយថា ដៃគូសម្ព័ន្ធអនាគតទាំង៨ នឹងត្រូវជួបពិភាក្សា ព្រមទាំងសម្រេចជំហានបន្ទាប់របស់ពួកគេ ប្រសិនបើតុលាការសម្រេចឱ្យលោក ភីថា អាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីឡើងវិញ៕

បណ្ឌិត ហ៊ុន ម៉ាណែត៖ «ត្រឹមមានគំនិត និងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»

2023/08/02 12:43:46 pm        220
ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្រ្ដីកម្ពុជាអាណត្តិទី៧នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញទស្សនៈមួយក្នុងការដឹកនាំថា«ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»។ឯកឧត្ដមបញ្ជាក់ថា៖«ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង... លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ»។

សហរដ្ឋអាមេរិក បានអញ្ជើញរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាផ្លូវការទៅកាន់ទីក្រុងវ៉ាស៊ីនតោន

2023/08/02 12:26:44 pm        82
សហរដ្ឋអាមេរិក បានអញ្ជើញជាផ្លូវការដល់ប្រមុខការបរទេសទើបតែងតាំងឡើងវិញថ្មីៗរបស់ចិន គឺលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោក Wang ត្រូវបានដកចេញពីតំណែងយ៉ាងតក់ក្រហល់ដោយទីក្រុងប៉េកាំង។ ប្រទេសចិនបានតែងតាំងអ្នកការទូតជើងចាស់លោក Wang ជាថ្មី កាលពីសប្ដាហ៍មុន ដោយជំនួសតំណែងរបស់អតីតតារាកំពុងរះ លោក ឈីន កាង (Qin Gang ) ដែលគេបានឃើញមុខលោកតែរយៈពេលជាង១ខែជាអវត្តមាន ដ៏អាថ៌កំបាំង បន្ទាប់ពីកាន់តំណែង៧ខែ ដែលនាំឲ្យមានការចោទជាសំណួរជាច្រើនអំពីតម្លាភាព។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់សន្និសីទសារព័ត៌មានថាការអញ្ជើញទៅកាន់លោក Wang ត្រូវបានបន្តកាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំនៅក្រសួងការបរទេសរវាងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកដានីញែល គ្រីធិនប្រ៊ីង(Daniel Kritenbrink) និងលោក យ៉ាង ថាវ(Yang Tao)ប្រមុខកិច្ចការអាមេរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន ។ លោក Miller បាននិយាយថា នៅក្នុងកិច្ចប្រជុំកាលពីមួយថ្ងៃមុន យើងបានបន្តការអញ្ជើញដែលត្រូវបានធ្វើឡើងកាលពីកន្លងទៅ ចំពោះរដ្ឋមន្ត្រីការបរទេសលោកឈីន កាង (Qin Gang) ហើយបានបញ្ជាក់យ៉ាងច្បាស់ថាលិខិតអញ្ជើញបានផ្ញើទៅរួចហើយ៕

ជំហររបស់អាមេរិកចំពោះមីយ៉ាន់ម៉ាមិនផ្លាស់ប្តូរទេ ទោះបីមានការលើកលែងទោសមួយផ្នែកដល់លោកស្រី អ៊ុងសាន ស៊ូជី ក៏ដោយ

2023/08/02 12:20:25 pm        94
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោន លើសហភាពមីយ៉ាន់ម៉ា មិនត្រូវបានផ្លាស់ប្តូរដោយសារការលើកលែងទោសមួយផ្នែករបស់យោធាដែលកំពុងកាន់អំណាច ចំពោះអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារ កាលពីថ្ងៃអង្គារ (១ សីហា) ទេ។លោក Miller បានប្រាប់សន្និសីទសារព័ត៌មានថា នៅតែមាន "វិធានការមួយចំនួន" ដែលយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ "ត្រូវអនុវត្តបន្ថែមទៀត" មុនពេលសហរដ្ឋអាមេរិកអាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ លោក Miller បានជំរុញម្តងទៀតនូវការអំពាវនាវរបស់ក្រុងវ៉ាស៊ីនតោន ដែលទាមទារឲ្យដោះលែង លោកស្រីស៊ូជី ភ្លាមៗ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រភពព័ត៌មានជាច្រើនបាននិយាយថា យោធាដែលកំពុងកាន់អំណាចរបស់ សហភាពមីយ៉ាន់ម៉ា បានលើកលែងទោសកាលពីថ្ងៃអង្គារដល់លោកស្រី ស៊ូជី លើបទចោទចំនួន៥ករណី ក្នុងចំណោមបទចោទសរុបចំនួន១៩ករណីដែលលោកស្រីត្រូវបានកាត់ទោស ប៉ុន្តែលោកស្រីនឹងនៅតែស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ ការលើកលែងទោសនេះមានន័យថា រយៈពេលជាប់ទោស៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រីស៊ូជី។សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលយ៉ាងបង្ហូរឈាមចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានដាក់ការបង្រ្កាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដែលប្រទេសនេះបានឃើញមនុស្សរាប់ពាន់នាក់ត្រូវជាប់គុក ឬត្រូវបានសម្លាប់៕

ព្រះច័ន្ទពេញវង់ដ៏ធំបានរះឡើងនៅលើប្រាសាទ Poseidon របស់ប្រទេសក្រិក

2023/08/02 12:11:38 pm        94
ព្រះច័ន្ទពេញវង់របស់ខែសីហា ដែលជា «ព្រច័ន្ទពេញវង់ដ៏ធំ» បានរះឡើងនៅខាងក្រោយប្រាសាទ Poseidon នៃវិហារ Cape Sounion ក្នុងប្រទេសក្រិកកាលពីថ្ងៃអង្គារ (១ សីហា) ដែលជាថ្ងៃដំបូងនៃព្រះច័ន្ទដ៏អស្ចារ្យចំនួនពីរក្នុងខែនេះ។ ក្រុមអ្នកមើលផ្កាយជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញប្រាសាទថ្មម៉ាបបុរាណនេះ ដែលមានទីតាំងនៅចំណោតថ្មពីលើសមុទ្រភាគខាងត្បូងនៃទីក្រុងអាថែន ដើម្បីមើលទស្សនីយភាពនេះ។ទីភ្នាក់ងារអង្កេតតារាសាស្រ្ត The Old Farmer's Almanac បានដកស្រង់ឈ្មោះជាច្រើនដែលបានដាក់ឱ្យព្រះច័ន្ទ ដោយក្រុមជនជាតិដើមអាមេរិក ដែលជាធម្មតាពួកគេពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងធម្មជាតិ ឬទាក់ទងនឹងសត្វព្រៃ។ ព្រះច័ន្ទពេញវង់នៃខែសីហានេះឈ្មោះថា 'Sturgeon'( ស្ទើជិន) ត្រូវបានគេដាក់ឈ្មោះតាមត្រី sturgeon ដ៏ធំ ដែលចាប់បាននៅក្នុងបឹងនៃអាមេរិកខាងជើងនៅរដូវក្តៅ។ព្រះច័ន្ទ Sturgeon គឺជាព្រះច័ន្ទដំបូងបង្អស់ក្នុងចំណោមព្រះច័ន្ទពេញវង់ដ៏ធំចំនួនពីរនៅក្នុងខែសីហានេះ ដោយព្រះច័ន្ទពេញវង់មួយដួងរំពឹងថានឹងកើតមាននៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។ ព្រះច័ន្ទពេញវង់ដ៏ធំ គឺជាព្រះច័ន្ទពេញវង់ដែលខិតមកជិតគន្លងផែនដីបំផុត ដែលធ្វើឱ្យព្រះច័ន្ទទាំងនោះហាក់ដូចជាមានទំហំធំជាង និងភ្លឺជាងធម្មតា៕

អាមេរិក៖ រុស្ស៊ី អាចត្រៀមខ្លួនជាស្រេចសម្រាប់ការពិភាក្សាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ប៉ុន្តែគ្មានភស្តុតាង

2023/08/02 12:03:50 pm        60
បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក ត្រូវបានគេប្រាប់ថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីត្រឡប់មករកកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងដែលបានអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅសមុទ្រខ្មៅ ប៉ុន្តែយើងពុំបានមើលឃើញ ភស្តុតាងណាមួយនៅឡើយ។ រុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ ខែកក្កដា ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ប្រសិនបើរុស្ស៊ី ចង់ឲ្យផលិតផលជីរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក និងបង្កើតអន្តរការកសិកម្ម ពួកគេនឹងត្រូវវិលត្រលប់មករកកិច្ចព្រមព្រៀងនេះវិញ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យើងបានមើលឃើញការបញ្ជាក់ថា ពួកគេអាចចាប់អារម្មណ៍ក្នុងការវិលត្រឡប់មករកកិច្ចពិភាក្សា។ ទីក្រុងមូស្គូ និយាយថា ប្រសិនបើការទាមទារបស់ខ្លួននឹងធ្វើឲ្យប្រសើរឡើងការនាំចេញគ្រាប់ធញ្ញជាតិ និងជីផ្ទាល់របស់ខ្លួនត្រូវបានបំពេញ ដែលខ្លួននឹងពិចារណាការចាប់ផ្តើមឡើងវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយបញ្ជាក់ជាថ្មីថា ទីក្រុងមូស្គូ ត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ដោយគ្មានការពន្យាពេលមករកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ប៉ុន្តែបន្ទាប់ពីលក្ខខណ្ឌនានាសម្រាប់ប្រទេសរុស្ស៊ីត្រូវបានបំពេញ។ ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ពុំមែនជាគោលដៅចំពោះទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែទីក្រុងមូស្គូបាននិយាយថា ការរឹតត្បិតលើការបង់ប្រាក់ ភ័ស្តភារ និងការធានារ៉ាប់រង គឺជារបាំងនៃការដឹកជញ្ជូន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Vershinin កាលពីមួយសប្តាហ៍កន្លងទៅនេះ ជាអ្នកដែលបានដឹកនាំការចរចារបស់ទីក្រុងមូស្គូដើម្បីដើម្បីយល់ព្រមកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅនៅក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងរ៉ូម។

ប្រទេសអាល្លឺម៉ង់ បារាំង ឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមប្រទេស ដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល Amazon នៅប្រទេសប្រេស៊ីល

2023/08/02 11:46:30 am        82
មន្ត្រីតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃអង្គារ (ទី១ ខែសីហា)ថា ប្រទេសប្រេស៊ីល បានអញ្ជើញប្រទេសមកពីអឺរ៉ុប អាស៊ី និងអាហ្រ្វិកកណ្តាល ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលAmazon (អាម៉ាហ្សូន) ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុងបេឡែម(Belem)។ ប្រធាននាយកដ្ឋានបរិស្ថានរបស់ប្រទេសប្រេស៊ីល លោកស្រី ម៉ារៀ អែនជេលីកា អ៊ីកេដា (Maria Angelica Ikeda) បាននិយាយថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ន័រវែស អាល្លឺម៉ង់ បារាំង និងប្រទេសកោះសមុទ្រការ៉ាអ៊ីព សង់ វីនសិនធ៍ (St Vincent) និងហ្គ្រេណាឌីន ( Grenadines) ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ក្នុងទីក្រុងប្រាស៊ីលីយ៉ា(Brasilia)។កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គឺជាការកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរបណ្តាប្រទេស នៃអង្គការ​សន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO) ឲ្យធ្វើសកម្មភាពរួមគ្នា ដើម្បីការពារ​ព្រៃឈើ និងលើកកម្ពស់ការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ដែលត្រូវបាន​គំរាមកំហែង​ដោយ​អ្នកកាប់ឈើខុសច្បាប់ និងអ្នករុករករ៉ែមាស​ អ្នករត់ពន្ធសត្វ ​និងអ្នកជួញដូរគ្រឿងញៀន។ ACTO ត្រូវបានចាប់ផ្តើម នៅឆ្នាំ ១៩៧៨ ដោយបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុយអេឡា។កិច្ចប្រជុំកំពូលអាម៉ាហ្សូន នឹងប្រមូលផ្តុំក្រុមមេដឹកនាំនៃប្រទេសនៃតំបន់នេះ​ នៅថ្ងៃទី ៨ និង៩ ខែសីហា ​នៅទីក្រុងបេឡែម ប្រទេសប្រេស៊ីលភាគខាងជើង។

អគ្គិសនីកម្ពុជា ហាមបោះយុថ្កានៅទីតាំងគន្លងខ្សែបណ្តាញអគ្គិសនីកប់បាតសមុទ្រ ក្នុងភូមិសាស្រ្តខេត្តកោះកុង

2023/08/02 11:26:59 am        827
កោះកុង៖ អគ្គនាយកអគ្គិសនីកម្ពុជា បានជូនដំណឹងទៅកាន់ម្ចាស់ទូកនេសាទ កាណូត និងកប៉ាល់ធំៗ ហាមឱ្យមិនបោះយុថ្កានៅទីតាំងគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ដោយតម្រូវឱ្យរក្សាគម្លាត២០០ម៉ែត្រ។លោក ង៉ែត សុខន អគ្គនាយកស្តីទីអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក បាន ជូនដំណឹងមកកាន់រដ្ឋបាលខេត្តកោះកុង អំពីការងារតភ្ជាប់បណ្តាញអគ្គិសនី​តង់ស្យុង២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល ​ក្នុងតំបន់ខេត្តកោះកុង ​និងខេត្តព្រះសីហនុ ក្រោមបាតសមុទ្របញ្ចប់ជាស្ថាពរ។អគ្គនាយកស្តីទីអគ្គិសនីកម្ពុជា បានបន្តថា តំបន់ដែលសាងសង់ខ្សែបណ្តាញអគ្គិសនី មានជាលើអាកាស ​និងខ្សែកប់ក្រោមបាតសមុទ្រឆ្លងកាត់កោះទទឹង ​កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយបាន​សម្ពោធដាក់ឱ្យជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២៣កន្លងទៅ។ដើម្បីថែរក្សាការពារសុវត្ថិភាព និងទប់ស្កាត់គ្រោះហានិភ័យប្រការណាមួយនោះ អគ្គិសនីកម្ពុជា បានស្នើសុំលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង​ ជួយផ្សព្វផ្សាយ និងជូនដំណឹង​ដល់ម្ចាស់ទូកនេសាទធំៗ និងក្រុមហ៊ុនដែលមានកាណូត កប៉ាល់ ដែលធ្វើដំណើរឆ្លងកាត់​តាមបណ្តាកោះមួយចំនួនខាងលើក្នុងខេត្តដោយហាមមិនឱ្យបោះយុទ្ធការនៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ២០០ម៉ែត្រពីគន្លងខ្សែកប់ក្រោមបាតសមុទ្រ ដើម្បីបញ្ចៀសផល​ប៉ះពាល់លើខ្សែដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ទាក់ទិននឹងការជូនដំណឹងរបស់អគ្គិសនីកម្ពុជានេះដែរ ត្រូវបានលោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ អះអាង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា​ មកទល់ពេលនេះ លោកមិនទាន់​ទទួលបានលិខិតជូនដំណឹងពីអគ្គិសនីកម្ពុជានោះទេ អំពីការ​ហាមប្រាម​មិនឱ្យ​បោះយុថ្កា​លើខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ក្នុងភូមិសាស្រ្តរបស់លោក។ប៉ុន្តែប្រសិនបើមានទទួលការណែនាំពីស្ថាប័នជំនាញ និងលោកជំទាវអភិបាលខេត្ត លោកនឹងចុះទៅផ្សព្វផ្សាយទៅកាន់ម្ចាស់ទូកនេសាទ កាណូត និងកប៉ាល់ ​ដើម្បីជ្រាបជាព័ត៌មាន ហើយចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕ អត្ថបទ ឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានអង្រួនទីក្រុង Lae នៅប៉ាពួញូវហ្គីណេ
10/07/2025 07:10 PM
ស្លូវ៉ាគីប្រកាសកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី
10/07/2025 07:10 PM
សិក្ខាសាលារបស់អ្នកជំនាញសារមន្ទីរ បានបញ្ចប់ដោយជោគជ័យ
10/07/2025 07:10 PM
ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ បន្ទាប់ពីលិចនាវា ម្ដុំកោះ Lesbos របស់ក្រិក
10/07/2025 07:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ គោលដៅរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យសេវាសុខាភិបាលបានល្អ
10/07/2025 07:10 PM
ពានរង្វាន់ណូបែលផ្នែករូបវិទ្យា ប្រគល់ទៅអ្នករូបវិទ្យាកង់ទិច ៣រូប
10/07/2025 06:10 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥
10/07/2025 06:10 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញតំបន់ជនបទឱ្យក្លាយជាតំបន់មានសក្តានុពលសេដ្ឋកិច្ច
10/07/2025 06:10 PM
តុលាការថៃកាត់ទោសមេដឹកនាំអាវក្រហម ពាក់ព័ន្ធនឹងភាពចលាចលឆ្នាំ២០១០
10/07/2025 06:10 PM
វិមានក្រឹមឡាំង រង់ចាំភាពច្បាស់លាស់ពីអាមេរិក ជុំវិញការផ្គត់ផ្គង់មីស៊ីល Tomahawk ឲ្យអ៊ុយក្រែន
10/07/2025 06:10 PM