ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋបន្តរូតរះទៅធ្វើបណ្ណ( ឯ.អ ) ខណៈថ្ងៃបោះឆ្នោតកាន់តែខិតចូលមកដល់

2023/07/14 11:31:31 am        135
ភ្នំពេញ៖ ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ កាន់តែខិតចូលមកដល់នោះ គេសង្គេតឃើញថា ពលរដ្ឋបានបន្តរូតរះនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) ជាបន្តបន្ទាប់ ដើម្បី​ទទួលបានបណ្ណនេះ យកទៅប្រើប្រាស់​សម្រាប់ការចូលរួមបោះឆ្នោត ។ការបន្តនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) នេះ ដោយសារប្រជាពលរដ្ឋ ​បានបាត់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ​ក៏ដូចជាអត្តសញ្ញាណបណ្ណរបស់ពួកគាត់ត្រូវបានខូច ឬហួសសុពលភាពជាដើម ។ ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ​ដែលបានធ្វើបណ្ណ ( ឯ.អ ) នៅទីស្នាក់ការ​គណៈកម្មាការរៀបចំការបោះឆ្នោត​ ក្នុងសង្កាត់ នាព្រឹកថ្ងៃទី១៤​ កក្កដា ​ឆ្នាំ២០២៣នេះ បាន​លើកឡើងថា ក្នុងនាមជាពលរដ្ឋល្អ ត្រូវចាំបាច់បំពេញ​កាតព្វកិច្ច​ចូលរួម​បោះឆ្នោត ដូច្នោះ​ហើយនៅពេលពួកគាត់មានកង្វះឯកសារណាមួយ​ គឺពួកគាត់​ឆ្លៀតពេលវេលា​ ពីការងារ ក៏ដូចជាការរកស៊ីជាដើម ដើម្បីត្រូវទៅធ្វើ ​និងបំពេញឯកសារទាំងនោះឱ្យបានគ្រប់គ្រាន់ ។ ពលរដ្ឋ យល់ឃើញថា ​ការបោះឆ្នោត​ វាពិតជាមានសារៈសំខាន់ណាស់ ហើយក្នុងនាម​ជា​អ្នកកំណត់ជោគវាសនាប្រទេសជាតិ ​ត្រូ​វតែ​បំពេញ​កាតព្វកិច្ច​នេះ​អោយ​ខាង​តែបាន ដោយមិន​អាចខកខានបានឡើយ ។លោក សោម រ៉ែម អនុប្រធាន​គណៈកម្មាការរៀបចំការ​ធ្វើបណ្ណ ( ឯ.អ ) ជូនពលរដ្ឋក្នុង​សង្កាត់​ស្ទឹងមានជ័យទី២ បាន​ប្រាប់​អោយដឹងថា ក្នុងរយៈពេល២៣ថ្ងៃ​ នៃដំណើរការធ្វើបណ្ណ ( ឯ.អ ) ជូន​ពលរដ្ឋមកនេះ ឃើញថា មានពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ​បានទៅទទួលការធ្វើបណ្ណជាបន្តបន្ទាប់ ។ លោកថា បណ្ណ ( ឯ.អ ) គឺនឹងធ្វើជូនពលរដ្ឋយ៉ាងឆាប់រហ័ស ​ដោយ​មិនរងចាំពេលវេលាយូរ​នោះ​ឡើយ ដោយពលរដ្ឋដែលមានឈ្មោះធ្លាប់ចូលរួម​បោះឆ្នោ​តរួចហើយនោះ ពុំចាំបាច់ភ្ជាប់​ឯកសារអ្វីនោះទេ គឺគ្រាន់តែប្រាប់ឈ្មោះ ឬក៏លេខការិយាល័យធ្លាប់បោះឆ្នោតទៅក្រុមការងារ នោះក្រុមការងារនឹងរៀបចំបំពេញឯកសារជូនភ្លាមៗ តែម្តង ។គួរបញ្ជាក់ថា ការធ្វើបណ្ណ ( ឯ.អ ) នៅតាមមូលដ្ឋានឃុំសង្កាត់ជូនពលរដ្ឋ គឺដំណើរការទៅ​រយៈពេល៣០ថ្ងៃ ​ដោយគិតចាប់ពីថ្ងៃ២២ ​ខែមិថុនា ​រហូតដល់ថ្ងៃ២១​ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ លីហេង 

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋបារាំង អញ្ជើញមកលេងកម្សាន្តនៅកម្ពុជា

2023/07/14 11:17:17 am        111
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បាន​អំពាវនាវ​ដល់​ពលរដ្ឋបារាំង អញ្ជើញ​មកលេង​កម្សាន្តនៅកម្ពុជា ​ព្រមទាំងបំពាក់កម្រងផ្កា នៅវិមានអ្នកដែលទទួលអនិច្ចកម្ម​ក្នុងសង្គ្រាមលោកលើកទី១ ដែលទើបសម្ពោធនាព្រឹកនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើដល់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ជួយ​កៀរគរ​ទេសចរ​បារាំងមកលេងនៅកម្ពុជា និង​ដាក់​កម្រងផ្ការំលឹក​ដល់​អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១​ ដើម្បីរំលឹកដល់អ្នក​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤​ ដល់ឆ្នាំ១៩១៨។សម្តេចតេជោ បានថ្លែងថា «វិមានរំលឹកដល់អ្នកដែលទទួល​អនិច្ចកម្មក្នុង​សង្រ្គាម លោកលើកទី១»​នេះ សម្តេចបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុង​សន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elys-e) ជាមួយលោក អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីបារាំង ​ក្នុងដំណើរទស្សនកិច្ចរបស់របស់សម្ដេច កាល​ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីបង្ហាញនូវ​សាមគ្គី​ភាពមិត្តភាព កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្រ្តរវាង​ប្រទេសទាំង២បារាំង-កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់វិមាននេះឡើវិញបានធ្វើឱ្យរាជធានីភ្នំពេញ ដែល​ជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ ​នៃព្រះរាជាណាចក្រកម្ពុជា ដែល​មានវ័យចំណាស់ ៥៨៩ ឆ្នាំមកហើយនោះ ក្លាយជារាជធានី​ប្រវត្តិសាស្ត្រ​ ប្រកប​ដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់៕អត្ថបទ៖ វ៉ន ដារ៉ា

ទូតបារាំង៖ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មសង្គ្រាមលើកទី១ ជាសារសកលនៃសន្តិភាព និងការអត់ឱនឲ្យគ្នា

2023/07/14 11:10:15 am        151
ភ្នំពេញ៖ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ មិនត្រឹមតែបង្ហាញពីការ​រឹតចំណង​មិត្តភាពរវាងកម្ពុជា ​និងបារាំងនោះទេ ប៉ុន្តែក៏បានបង្ហាញ​នូវសារជាសកល នៃសន្តិភាព និងការអត់ឱនឲ្យគ្នា ។ក្នុងពិធីសម្ពោធវិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា វិមាននេះ ប្រកប​ដោយ​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុងរាជធានីភ្នំពេញ​ ដែលបានបង្ហាញនូវការ​មិនបំភ្លេច និង​មិន​លុបបំបាត់ចោលនូវការចងចាំ​អតីតកាល​ និងការចងចាំមួយរបស់ប្រវត្តិសាស្ត្រ​ នៃសោកនាដកម្មមួយ ​របស់មនុស្សជាតិ ។ឯកឧត្តមបន្តថា ​ការសាងសង់ឡើងវិញនេះ​ ក៏ជា​ការ​ឆ្លើយតប​ទៅ​នឹងភាព ​ដ៏​ឆ្កួត​លីលា​របស់​ពួកខ្មែរក្រហម ​ដែលចង់លុបបំបាត់អតីតកាល ដោយយើងបាន​សាងសង់ឡើងវិញ ដើម្បីរំលឹក​ដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលជាករណីកិច្ចរួមរបស់យើង ក្នុងការចងចាំជានិច្ចនូវអ្វីដែលធ្លាប់ជា​ និងនៅតែជាភាពគួរឲ្យស្អប់ខ្ពើមនៃសង្គ្រាម ហើយ​ក៏សូមថ្លែងអំណរគុណដល់សម្ដេចតេជោ ​បានសាងសង់វិមាននេះឡើងវិញ ។ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ១៩២៥ មានការប្រារព្ធ​ពិធី​សម្ពោធ​វិមានរំលឹកដល់ជនជាតិកម្ពុជា ​និងជនជាតិបារាំង​នៅកម្ពុជា ​ចំនួនជិត ​២០០នាក់​ ដែល​បាន​បាត់បង់ជីវិត ក្នុង​សង្គ្រាម​លោក​លើកទី១ ​ដែល​ការ​សម្ពោធនេះ ​ស្ថិតក្រោម​ព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់​របស់ព្រះមហាក្សត្រ ព្រះបាទ ស៊ីសុវត្ថិ ហើយវិមាននេះ​ ត្រូវបាន​កម្ទេច​ដោយ​ពួកខ្មែរក្រហម នៅ​ពេលពួកគេចូលកាន់កាប់រាជធានីភ្នំពេញ ៕អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ៖ អំពាវនាវចំពោះជនរួមជាតិអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

2023/07/14 11:00:11 am        135
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវចំពោះជនរួមជាតិ​អញ្ជើញ​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេស​ដែល​បងប្អូនស្រឡាញ់ពេញចិត្ត ​និងជឿជាក់ថា​ពិតជាគណបក្សដែលដឹកនាំ ​ធ្វើឲ្យប្រជាជនរស់​នៅ​ក្នុង​សុខ​សន្តិភាពភាព​សុខដុមរមនា​គ្រប់ជាតិ​សាសន៍។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធវិមាន រំលឹកដល់​អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) ​នៅមុខស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤កក្កដានេះ។សូមបញ្ជាក់ថា ​ការបោះឆ្នោត​ជ្រើសតាំង ​តំណាង​រាស្ត្រនីតិកាលទី ​៧នៃរដ្ឋសភាគឺ ​នៅ​ដល់តែ​៩ថ្ងៃ​ទៀត​ទេនឹងមកដល់ហើយគឺថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ ដែល​មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែងចំនួន១៨៕

ឯកឧត្តម វេង សាខុន សំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋឃុំអំពិល និងឃុំក្រឡា ស្រុកកំពង់សៀម

2023/07/14 10:58:19 am        93
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណេះ សំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំអំពិល និងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន ៣០០នាក់។អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ទាំងអស់គ្នា។ ជយោគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានចំនួន ១៩ ៩៨៣ខ្នងផ្ទះ និងមានសមាជិកបានចូលរួមចំនួន ២៨ ០៤៨នាក់៕

តុលាការICC ស៊ើបអង្កេតការសម្លាប់ និងការរំលោភនៅដាហ្វួរ ខណៈអំពើហិង្សាកើនឡើងនៅស៊ូដង់

2023/07/14 10:50:23 am        53
ស៊ូដង់៖ រដ្ឋអាជ្ញាជាន់ខ្ពស់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC បានប្រាប់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) ថា ស្ថាប័ននេះបានចាប់ផ្តើមស៊ើបអង្កេតការកើនឡើងនៃការប្រយុទ្ធគ្នាខាងយោធា ក្នុងតំបន់ដាហ្វួរ (Darfur) របស់ប្រទេសស៊ូដង់ គិតចាប់តាំងពីពាក់កណ្តាលខែមេសា ដោយក្នុងនោះរួមទាំងរបាយការណ៍អំពីការសម្លាប់ ការរំលោភ ការដុតបំផ្លាញ ការផ្លាស់ប្ដូរលំនៅឋាន ក្នុងប្រទេសខ្លួនឯង និងអំពើឧក្រិដ្ឋកម្មនានាដែលប៉ះពាល់ដល់កុមារ។ កងទ័ពរដ្ឋាភិបាល និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បាន និងកំពុងប្រយុទ្ធគ្នា ក្នុងរដ្ឋធានីខាទូម (Khartoum) និងតំបន់ផ្សេងទៀតរបស់ប្រទេសស៊ូដង់ ក្នុងការតស៊ូដណ្តើមអំណាច ដែលបានផ្ទុះឡើង កាលពីពាក់កណ្តាលខែមេសា។ មនុស្សជាង ៣លាននាក់ ត្រូវបានបង្ខំឲ្យចាកពីលំនៅឋាន ក្នុងនោះរួមទាំងចំនួនជាង ៧០០.០០០ ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយកាលពីសប្តាហ៍មុនថា ស៊ូដង់ ដែលជាប្រទេសធំជាងគេទី៣ របស់ទ្វីបអាហ្រ្វិកដោយសារទំហំផ្ទៃដីនោះ បានខិតជិតនឹងការមានសង្រ្គាមស៊ីវិលទាំងស្រុងហើយ ដែលអាចបង្កអស្ថិរភាពដល់តំបន់កាន់តែធំទូលាយឡើង។ការិយាល័យរបស់រដ្ឋអាជ្ញាលោក Karim Khan បានឲ្យដឹងក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «ការិយាល័យអាចបញ្ជាក់បានថា ស្ថាប័នបានចាប់ផ្តើមការស៊ើបអង្កេតពាក់ព័ន្ធនឹងហេតុការណ៍ដែលកើតឡើងក្នុងបរិបទនៃការប្រយុទ្ធគ្នា នាពេលបច្ចុប្បន្ន។ រដ្ឋអាជ្ញារបស់ ICC កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើរបាយការណ៍នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការដុតផ្ទះ និងផ្សារ ហើយនិងការឆក់ប្លន់ ក្នុងទីក្រុង Al Geneina នៅភាគខាងលិចតំបន់ដាហ្វួរ (Darfur) ក៏ដូចជាការសម្លាប់ និងការភៀសខ្លួនក្នុងប្រទេសរបស់ជនស៊ីវិលនៅភាគខាងជើងតំបន់ដាហ្វួរ (North Darfur) និងទីកន្លែងផ្សេងទៀត នៅទូទាំងតំបន់ដាហ្វួរ Darfur»។ជាមួយគ្នានេះ របាយការណ៍នោះ បានបញ្ជាក់បន្ថែមថា៖ «ការស៊ើបអង្កេតនោះ ក៏កំពុងពិនិត្យមើលផងដែរនូវការចោទប្រកាន់អំពីឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ រួមទាំងការចាប់រំលោភជាទ្រង់ទ្រាយធំ និងរបាយការណ៍ចោទប្រកាន់អំពីអំពើហឹង្សាប្រឆាំងនឹង និងប៉ះពាល់ដល់កុមារ»។តុលាការ ICC មានដីកាចាប់ខ្លួនចំនួន៤ ដែលជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានៅមុននេះ ក្នុងតំបន់ដាហ្វួរ (Darfur) ចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៨ ក្នុងនោះរួមទាំងដីកាប្រឆាំងនឹងអតីតប្រធានាធិបតីស៊ូដង់លោក Omar al Bashir ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍៕

សហរដ្ឋអាមេរិក៖ កងកម្លាំង Wagner លែងមានសារៈសំខាន់ក្នុងប្រទេសអ៊ុយក្រែនទៀតហើយ

2023/07/14 10:46:29 am        96
អាមេរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner លែងចូលរួមក្នុងសមត្ថភាពសំខាន់ៗណាមួយ ក្នុងការគាំទ្រប្រតិបត្តិការប្រយុទ្ធ នៅអ៊ុយក្រែនតទៅទៀតហើយ។បញ្ហានេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបះបោររយៈពេល២៤ម៉ោងរបស់ក្រុមនេះ នៅក្នុងប្រទេសរុស្ស៊ី ដែលជាបញ្ហាប្រឈមចំពោះសិទ្ធិអំណាចរបស់ប្រធានាធិបតីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានគេគិតថា បានជួយរុស្ស៊ីបញ្ចូលតំបន់គ្រីម៉េជាឧបសម្ព័ន្ធរបស់ខ្លួន ក្នុងឆ្នាំ២០១៤ ហើយបានប្រយុទ្ធនឹងសមរភូមិមួយចំនួនដ៏បង្ហូរឈាមបំផុត កាលពីពេលថ្មីៗនេះ។ក្រុមនេះ មានសារៈសំខាន់ក្នុងការដណ្តើមកាន់កាប់ទីក្រុងបាកមូត( Bakhmut) ភាគខាងកើតសម្រាប់ប្រទេសរុស្ស៊ី។នៅក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ការបះបោរនៅខែមិថុនា ក្រុមយុទ្ធជន Wagner ត្រូវបានគេប្រាប់ថា ពួកគេអាចចូលរួមជាមួយកងទ័ពរុស្ស៊ីធម្មតា ឬធ្វើដំណើរទៅកាន់ប្រទេសបេឡារុសជាមួយមេរបស់ពួកគេគឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។ប៉ុន្តែនៅដើមសប្តាហ៍នេះ វិមានក្រឹមឡាំង បាននិយាយថា លោកពូទីន បានជួបលោក ព្រីហ្គោហ្ស៊ីន នៅទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពីការបះបោរនោះ៕

សម្តេចតេជោ៖ វិមានរំលឹកដល់អ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជាការដាស់តឿនកុលបុត្រខ្មែរឲ្យស្គាល់តម្លៃសន្តិភាព

2023/07/14 10:46:22 am        119
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធវិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជាមួយ​ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) នៅមុខស្ថានទូត​បារាំង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤កក្កដានេះ សម្តេចតេជោ បានមានប្រសាសន៍ថា ការសម្ពោធ​វិមាន​រំលឹកដល់អ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជាការដាស់តឿនកុលបុត្រខ្មែរគ្រប់ៗ​រូបឲ្យស្គាល់តម្លៃសន្តិភាព។សម្តេច បានថ្លែងថា ការសម្ពោធវិមាន​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធ​ជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨នាក់ ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទីមួយចន្លោះ១៩១៦ដល់ ១៩១៨​គឺជាការដាស់តឿនកុលបុត្រខ្មែរដែលជាទំពាំងស្នងឬស្សីគ្រប់រូបឲ្យស្គាល់តម្លៃនៃសន្តិភាពដែល​ជាគុណតម្លៃ​សកល​នៃមនុស្សជាតិហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នៅគ្រប់​ឧបាយកល​ដែលបង្កឲ្យមានសង្គ្រាម និងអស្ថេរភាពសង្គមជាពិសេសត្រូវសាមគ្គីគ្នា​ថែរក្សាសន្តិភាព​នេះឲ្យ​ស្ថិតស្ថេរ​យូរអង្គវៃច្រើនជំនាន់​ត​រៀនទៅដើម្បី ​រីកចម្រើនរុងរឿងនៃព្រះរាជាតិ។សូមបញ្ជាក់ថា បើតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ​សង្គ្រាមលោកលើកទីមួយបានបណ្ដាល​ឲ្យ​មនុស្សបាត់បង់ជីវិត​១០លាននាក់​ ប៉ុន្តែបើរាប់ទាំងជនស៊ីវិលផងគឺ ១៨លាននាក់ ក្នុងនោះ​ប្រទេសបារាំង​មានអ្នកបាត់បង់ជីវិតមួយលាន​ប្រាំពីរសែននាក់។ វត្តមានរបស់ឯកអគ្គរដ្ឋទូតតំណាងប្រទេសសម្ព័ន្ធមិត្ត ​ពីថ្ងៃនេះនឹងវត្តមានរបស់ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៃប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្នបារាំង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ​ជាមួយ ឆ្លុះបញ្ចាំង​ឲ្យឃើញនូវមហន្តរាយរួមដែលយើងទាំង​អស់គ្នាបានជួបប្រទះ ដែលតួលេខទាំង​នេះ​មិនត្រូវ បំភ្លេចចោលឡើយ ហើយវិមាន​ រំលឹកដល់អ្នកស្លាប់ដែលយើងប្រារព្ធពិធី​សម្ពោធនៅថ្ងៃនេះ មានចារឈ្មោះនិងឧទ្ទិសដល់មនុស្សទាំង១៨៤នាក់​ ដែលយើងត្រូវតែចងចាំ៕

ស៊ីរី៖ UNអាចផ្តល់ជំនួយតាមរយៈច្រកព្រំដែនដែលបិទរបស់ទួរគីរយៈពេល៦ខែ

2023/07/14 10:43:35 am        69
ស៊ីរី៖ រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ កក្កដា) បាននិយាយថា អង្គការសហប្រជាជាតិ អាចប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែនពីប្រទេសទួរគី ដើម្បីបន្តផ្តល់ជំនួយដល់ប្រទេសស៊ីរីភាគពាយព្យសម្រាប់រយៈពេល៦ខែទៀត បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានបរាជ័យក្នុងការបន្តការអនុញ្ញាតសម្រាប់ប្រតិបត្តិការនេះ។ឯកអគ្គរដ្ឋទូតរបស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក បាសាម សាបបាហ្គ ( Bassam Sabbagh) បានសរសេរក្នុងលិខិតមួយច្បាប់កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលឃើញដោយទីភ្នាក់ងារព័ត៌មានReutersថា ការផ្តល់ជំនួយរបស់UN នឹងត្រូវតែស្ថិតក្នុងកិច្ចសហប្រតិបត្តិការពេញលេញ និងការសម្របសម្រួលជាមួយរដ្ឋាភិបាលស៊ីរី" ។ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខUN សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមានមូលដ្ឋាននៅប្រទេសទួរគីដែលផ្តល់ជំនួយដល់មនុស្សជាច្រើនលាននាក់នៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដែលកាន់កាប់ដោយក្រុមឧទ្ទាម បានផុតកំណត់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិក បានតស៊ូដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីឱ្យបន្តវាលើសពីរយៈពេល៦ខែ។ប្រទេសរុស្ស៊ី បានវេតូការបន្តការអនុញ្ញាតរយៈពេល៩ខែនៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារ ហើយបន្ទាប់មកបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនសម្រាប់ការបន្តប្រតិបត្តិការរយៈពេល៦ខែ ដែលបាននិងកំពុងផ្តល់ជំនួយរួមទាំងអាហារ ថ្នាំពេទ្យ និងទីជម្រក ចាប់តាំងពីឆ្នាំ២០១៤មក៕

កូរ៉េខាងជើង គំរាមសហរដ្ឋអាមេរិក ក្រោយការបាញ់មីស៊ីលអន្តរទ្វីប ICBM ប្រភេទHwasong-18

2023/07/14 10:39:30 am        78
កូរ៉េខាងជើង៖ កូរ៉េខាងជើង បានគំរាមសហរដ្ឋអាមេរិក និងអះអាងថា ភាពតានតឹងបានកើនឡើងដល់ដំណាក់កាលនៃវិបត្តិនុយក្លេអ៊ែរលើសពីសម័យសង្រ្គាមត្រជាក់ ខណៈបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលអន្តរទ្វីបបាលីស្ទីក(ICBM) ប្រទេស វាសុង -១៨ (Hwasong-18) ចុងក្រោយបំផុតរបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលពិនិត្យការបាញ់សាកល្បងដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ដោយហោះហើររយៈពេល៧៤នាទី ត្រូវបានបង្ហាញឲ្យឃើញរូបលោកកំពុងទះដៃនិងសើច នៅពេលមីស៊ីលត្រូវបានបាញ់ចេញកាលពីថ្ងៃពុធ។  ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងការអះអាងដ៏ម៉ឺងម៉ាត់មួយ ដោយពុំបានផ្ដល់ភស្តុតាង បាននិយាយថា នេះ គឺជាពេលវេលានៃការផ្ទុះដ៏ធំនៃអាវុធយុទ្ធសាស្ត្រ ដែលបានផ្ទុកពេញ ដោយកម្លាំងនិងបច្ចេកវិទ្យារបស់យើង ដែលបានផ្ទុះឡើងធ្វើឲ្យកក្រើកភពទាំងមូល។  នេះគឺជាការបាញ់សាកល្បងលើកទី២នៃមីស៊ីលឥន្ធនៈរឹង ICBM បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានអះអាងការបាញ់លើកដំបូងរបស់ខ្លួនកាលពីខែមេសា គឺជាជ័យជម្នះប្រកបដោយអភូតហេតុ។ មីស៊ីលឆ្លងទ្វីប Hwasong-18 គឺជាមីស៊ីល ទំនើបជាងមីស៊ីល ICBMs ប្រើដោយឥន្ធនៈរាវ ដែលកូរ៉េខាងជើងធ្វើប្រតិបត្តិការបច្ចុប្បន្ន។ ICBM ប្រើដោយឥន្ធនៈរឹងអាចត្រូវបានបាញ់លឿនជាង និងកាន់តែលំបាកតាមដាននៅពេលបាញ់ទៅកាន់គោលដៅឆ្លងទ្វីបដូចជាសហរដ្ឋអាមេរិក ជាដើម។  កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលនេះ បន្ទាប់ពីបានគំរាមបាញ់ទម្លាក់យន្តហោះចារកម្មយោធា  អាមេរិក និងបានព្រមានពីផលវិបាក់ដ៏រន្ធត់ ជាច្រើន ប្រសិនបើយន្តហោះទាំងនោះ បន្តហោះហើរជិតដែនអាកាសរបស់ខ្លួន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ជួបតំណាងផ្សារទំនើប និងម៉ាត នៅភ្នំពេញ ជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក
10/03/2025 04:10 PM
មន្ទីររៀបចំដែនដី នគរូបនីយកម្ម ខេត្តបន្ទាយមានជ័យ បិទផ្សាយឯកសារវិនិច្ឆ័យក្បាលដី ជាង ២ ៣០០ ក្បាលដី
10/03/2025 04:10 PM
រដ្ឋមន្ត្រីក្រសួងអប់រំ៖ សាលារៀនតាមព្រំដែនរងប៉ះពាល់ពីសង្គ្រាមជាមួយប្រទេសថៃ មិន​ទាន់​អាច​បើក​បវេសនកាលបាននៅឡើយទេ
10/03/2025 04:10 PM
លោក ពូទីន ជឿជាក់ថា វានឹងជាការប្រសើរក្នុងការផ្ទេរអភិបាលកិច្ចនៅតំបន់ហ្កាហ្សា ទៅឲ្យរដ្ឋបាលរបស់លោកអាបាស
10/03/2025 04:10 PM
វ៉េណេស៊ុយអេឡា ចោទប្រកាន់អាមេរិកថា ធ្វើប្រតិបត្តិការយន្តហោះចម្បាំង នៅជិតឆ្នេររបស់ខ្លួន
10/03/2025 04:10 PM
អ្នកការទូត៖ អ៊ុយក្រែន នឹងមិនអាចបញ្ចប់ជម្លោះដោយប្រើអាវុធទេ
10/03/2025 04:10 PM
រដ្ឋមន្ត្រីការបរទេសបារាំង៖ ទ្វារការទូតជាមួយអ៊ីរ៉ង់ នៅតែបើកចំហដដែល ទោះមានទណ្ឌកម្មក៏ដោយ
10/03/2025 04:10 PM
លោក Putin ប្រតិកម្មដោយកំហឹងទៅលោក Trump វិញ ក្រោយហៅរុស្ស៊ីថា ជា «ខ្លាក្រដាស»
10/03/2025 04:10 PM
ពិភពលោកថ្កោលទោសអ៊ីស្រាអែល ជុំវិញការស្ទាក់ចាប់នាវាជំនួយឆ្ពោះទៅហ្កាហ្សា ដោយអំពាវនាវឲ្យផ្ដល់សុវត្ថិភាពដល់ពលរដ្ឋ
10/03/2025 03:10 PM
មន្ទីររៀបចំដែនដី នគរូបនីយកម្ម ខេត្តបន្ទាយមានជ័យ បិទផ្សាយឯកសារវិនិច្ឆ័យក្បាលដី ជាង ២ ៣០០ ក្បាលដី
10/03/2025 03:10 PM