សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

ផ្ទៃដីជាង ១០លានហិកតា ត្រូវបានឆេះ ក្នុងហេតុការណ៍ចំហេះព្រៃ នៅកាណាដា

2023/07/17 02:21:21 pm        253
កាណាដា៖ ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) បានបង្ហាញថា ហេតុការណ៍ចំហេះព្រៃ នៅប្រទេសកាណាដា បានឆេះផ្ទៃដីអស់ជាង ១០លានហិកតា នៅឆ្នាំនេះ ដែលជាតួលេខដ៏ខ្ពស់បំផុត ដែលបានលើសពីការព្យាករណ៍ទុកដ៏ទុទិដ្ឋិនិយមបំផុតរបស់អ្នកវិទ្យាសាស្ត្រ។យោងតាមតួលេខរបស់ជាតិពីមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា (CIFFC) បានឲ្យដឹងថា ការឆេះ ក្នុងកម្រិតខ្ពស់បំផុត កាលពីមុន បានកើតឡើងក្នុងឆ្នាំ១៩៨៩ ដែលកាលនោះផ្ទៃដី ៧,៣លានហិកតា ត្រូវបានឆេះ ក្នុងរយៈពេលពេញមួយឆ្នាំ។ តំបន់ដែលឆេះនៅឆ្នាំនេះ គឺប្រហែលស្មើនឹងទំហំផ្ទៃដីរបស់ព័រទុយហ្គាល់ ឬអ៊ីស្លង់។ដូច្នេះ សរុបមក ការឆេះព្រៃចំនួន ៤.០៨៨កន្លែង បានកើតមានឡើង ចាប់តាំងពីខែមករា ក្នុងនោះរួមទាំងការឆេះជាច្រើន ដែលបានកម្លោចផ្ទៃដីរាប់សែនហិកតា។ ហើយជាមួយគ្នានេះ មនុស្សជាង ១៥០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយអ្នកពន្លត់អគ្គិភ័យអាយុ ១៩ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក។លោកវរសេនីយ៍ឯក Philippe Sansa ដែលជាប្រធានក្រុមអ្នកពន្លត់អគ្គិភ័យបារាំង ដែលត្រូវដាក់ពង្រាយនៅតំបន់ភាគខាងជើងនៃខេត្ត Quebec ដែលរងគ្រោះខ្លាំង បាននិយាយថា៖ «យើងកំពុងដោះស្រាយតំបន់ដ៏ធំសម្បើម។ ភ្លើងដែលយើងកំពុងគ្រប់គ្រងមានប្រវែង ៦៥គីឡូម៉ែត្រ ដែលបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អង្គភាព»។នៅខេត្ត British Columbia អ្នកពន្លត់អគ្គិភ័យប្រហែល ២.០០០នាក់ កំពុងប្រឹងប្រយុទ្ធនឹងអគ្គិភ័យជាង ៣៥០កន្លែង។ អាជ្ញាធរបានស្នើសុំអ្នកពន្លត់អគ្គិភ័យអន្តរជាតិបន្ថែមចំនួន ១.០០០នាក់ទៀត ដើម្បីជួយពន្លត់ភ្លើងដែលបានឆេះព្រៃចំនួន ១,២លានហិកតា ក្នុងខេត្តមកទល់ពេលនេះ នៅឆ្នាំនេះ ដែលលើសពីការឆេះរយៈពេលជាមធ្យម ១០ឆ្នាំចំនួន ៧៦.០០០ហិកតា៕

ទីក្រុងរីយ៉ាដ និងតូក្យូ ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពល អ៊ីដ្រូសែន និងអាម៉ូញាក់

2023/07/17 02:18:14 pm        249
ជប៉ុន៖  នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishidaមាននូវជំនួបជាមួយក្រុមមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅទីក្រុងសមុទ្រក្រហម Jeddahជាកន្លែងដែលលោកបានធ្វើដំណើរមកដល់កាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ។  អារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនៅតែប្តេជ្ញាចិត្តទទួលយកការផ្គត់ផ្គង់ប្រេងសម្រាប់ប្រទេសជប៉ុន ហើយនិងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ លើអ៊ីដ្រូហ្សែនស្អាត អាម៉ូញាក់ និងប្រេងឥន្ធនៈកាបូនដែលបានកែឆ្នៃឡើងវិញ ។  សេចក្តីថ្លែងការណ៍បង្ហោះនៅលើគេហទំព័រក្រសួងថាមពលដោយដកស្រង់សម្តីរដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Abdulaziz bin Salman បានឲ្យដឹងថា រាជាណាចក្រមួយនេះ នឹងបន្តផ្គត់ផ្គង់ប្រេងឆៅអារ៉ាប៊ីសាអូឌីតសម្រាប់បម្រុងប្រេងរបស់រដ្ឋបាលខេត្ត Okinawaនៅភាគខាងត្បូងប្រទេសជប៉ុន ។  ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីផលិតអ៊ីដ្រូហ្សែនស្អាត ផលិតអាម៉ូញាក់ និងប្រេងឥន្ធនៈកាបូនដែលបានកែឆ្នៃឡើងវិញ ។  ដោយឡែក រដ្ឋមន្រ្តីក្រសួងវិនិយោគអារ៉ាប៊ីសាអូឌីតលោក Khalid al-Falih បាននិយាយប្រាប់ទូរទស្សន៍រដ្ឋ Al Ekhbariya ថា ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការចំនួន ២៦កិច្ចព្រមព្រៀង អំឡុងដំណើរទស្សនកិច្ចរបស់លោក Kishida ៕

អតិផរណាជះឥទ្ធិពលលើការចំណាយរបស់ភ្ញៀវទេសចរនៅសហរដ្ឋអាមេរិក

2023/07/17 02:15:14 pm        293
អាមេរិក៖ អតិផរណាដ៏ខ្ពស់នៅសហរដ្ឋអាមេរិកទំនងជាដាក់បន្ទុកលើតម្រូវការទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងរដូវវិស្សមកាលរដូវក្តៅនេះ។ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សា Redfield & Wilton Strategies តំណាងឲ្យក្រុមហ៊ុនវិភាគ Newsweek បង្ហាញថា ការចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យជនជាតិអាមេរិកចំនួន ៤៩ភាគរយបោះបង់គម្រោងធ្វើដំណើរកម្សាន្តសម្រាប់រយៈពេលបីខែខាងមុខ ខណៈដែល ៦០ភាគរយនៃអ្នកដែលធ្វើដំណើរកម្សាន្តវិស្សមកាលរដូវក្តៅបាននិយាយថា ការចំណាយសមរម្យមានតួនាទីដ៏សំខាន់នៅក្នុងផែនការដំណើរកម្សាន្តរបស់ពួកគេ។នៅក្នុងលក្ខខណ្ឌនៃការចំណាយសរុប ទិន្នន័យបង្ហាញថា ដោយសារបញ្ហាអតិផរណាការចំណាយរបស់អ្នកទេសចរណ៍ក្នុងខែមីនាឆ្នាំនេះ ខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៧ភាគរយ។ អតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣ភាគរយកាលពីខែមុន ដែលជាអត្រាប្រចាំឆ្នាំតូចបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១មក នេះបើយោងតាមទិន្នន័យក្រុមហ៊ុន CPI ចុងក្រោយបង្អស់ ដែលចេញផ្សាយកាលពីថ្ងៃពុធដោយការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក។ថ្វីបើមានតួលេខអតិផរណាល្អក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ការទទួលបានអតិផរណាត្រលប់ទៅគោលដៅ ២ភាគរយវិញនៅត្រូវការរយៈពេលយូរទៀត នេះបើយោងតាមធនាគារកណ្តាលអាមេរិក៕

អ្នកជំនាញ៖ ការពង្រីកខ្លួនរបស់ណាតូ ជំរុញឲ្យមានអសន្តិសុខ និងការចំណាយយោធារបស់អាស៊ាន

2023/07/17 02:11:36 pm        226
អាស៊ាន៖ អ្នកវិភាគឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា វោហារសាស្ត្ររបស់អង្គការណាតូ (NATO) ដែលលាបពណ៌ប្រទេសចិនថា ជាមហាអំណាចឈ្លានពាន បានបង្កើតនូវយល់ដឹងក្លែងក្លាយពីអសន្តិសុខ នៅក្នុងបណ្តាប្រទេសអាស៊ី និងពលរដ្ឋរបស់ប្រទេសទាំងនេះ ដែលជំរុញឲ្យប្រទេសបង្កើនការចំណាយផ្នែកយោធា និងពាក់ព័ន្ធនឹងការរត់ប្រណាំងសព្វាវុធ។ ហើយវត្តមាន និងការពង្រីកខ្លួនរបស់អង្គការនេះ ក៏បានធ្វើឲ្យប៉ះពាល់ស្ថានភាពមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹតភាពនៃបណ្តាប្រទេសមួយចំនួន ព្រមទាំងធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្ថិត ក្នុងស្ថានភាពគ្រោះថ្នាក់។លោកស្រី Lee Pei May អ្នកជំនាញនយោបាយនៃសាកលវិទ្យាល័យអ៊ីស្លាមអន្តរជាតិម៉ាឡេស៊ី បានប្រាប់សារព័តមាន Xinhua ក្នុងបទសម្ភាសន៍ថ្មីៗនេះថា ដោយបានដើរហួសពីវត្ថុបំណងដើមរបស់ខ្លួន ការបន្តពង្រីកខ្លួនជារឿយៗរបស់អង្គការណាតូ កំពុងជះឥទ្ធិពលជាអស្ថិរភាពលើកិច្ចការពិភពលោក ខណៈដែលប្លុកនេះ នៅតែព្យាយាមពាក់ព័ន្ធក្នុងពិភពលោកពហុប៉ូលដែលកំពុងលេចធ្លោនេះ។លោកស្រីបាននិយាយថា សម្ព័ន្ធភាពយោធានេះ ទោះបីជាត្រូវបានបង្កើតឡើងដោយប្រទេសដៃគូនៅអឺរ៉ុបក៏ដោយ ក៏ប៉ុន្តែអង្គការនេះបានសម្របតាមទាំងស្រុង ចំពោះឆន្ទៈរបស់សហរដ្ឋអាមេរិក ដែលធ្វើសកម្មភាពជាឯកតោភាគី ខណៈពេលដែលរំពឹងថា នឹងមានការអនុលោមតាមយ៉ាងស្ងាត់ស្ងៀមរបស់ប្រទេសសមាជិកផ្សេងទៀត។ លោកស្រី Lee បានលើកឡើងថា ការបន្តវោហារសាស្ត្រប្រឈមដាក់គ្នារបស់ណាតូនេះ មិនត្រឹមតែសំដៅប្រឆាំងនឹងប្រទេសដែលខ្លួនយល់ឃើញថា ជាសត្រូវ នៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះថែមទាំងបានរាលដាលដល់ទ្វីបអាស៊ីហើយ ដោយសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ កំពុងតាំងខ្លួនប្រកួតប្រជែងជាមួយចិន ដោយធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្ថិតក្នុងគ្រោះថ្នាក់។លោកស្រី Lee បានបន្ថែមថា វិធានការណ៍ដាក់សម្ពាធដល់សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ផងដែរ ប្រសិនប្រទេសជាសមាជិកបានដាក់ខ្លួនចូលទៅ ហើយជ្រើសរើសយកភាគីម្ខាងទៀត ប្រឆាំងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ដោយជំរុញឲ្យអាស៊ានរក្សាមជ្ឈត្តភាព និងអព្យាក្រឹតភាពរបស់ខ្លួនជំនួសវិញ ហើយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកស្រី Lee បានសង្កត់ធ្ងន់ថា សមាជិកអាស៊ានមានសិទ្ធិបង្ហាញនូវកង្វល់របស់ខ្លួន និងរក្សាជំហររបស់ខ្លួន ដោយបដិសេធការប៉ុនប៉ង ក្នុងទាញពួកគេឲ្យចូលទៅក្នុងសម្ព័ន្ធភាពណាមួយ៕

ក្រុមហាម៉ាស់គ្មានលុយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការនៅតំបន់ហ្គាហ្សា ក្រោយការពន្យាពេលជំនួយរបស់កាតា

2023/07/17 02:07:27 pm        281
ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ពុំមានលទ្ធភាពបើកប្រាក់បៀវត្សន៍ជូនមន្រ្តីរដ្ឋការ៥ម៉ឺននាក់នោះទេ ក្នុងនោះក្រុមមន្រ្តី បានការដាក់ការស្តីបន្ទោសការខកខាននេះ ទៅលើការពន្យាពេលការផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែពីប្រទេសកាតា ដែលជាម្ចាស់ជំនួយដ៏សំខាន់ដល់តំបន់ក្រក្រីរបស់ប៉ាឡេស្ទីនមួយនេះ ។   វិបត្តិប្រាក់បៀវត្សរ៍នេះដែរ បង្កឲ្យមានការរិះគន់ច្រើនខុសពីធម្មតានៅលើបណ្តាញព័ត៌មានសង្គមក្នុងតំបន់ហ្គាហ្សា ដែលរួមទាំងនិយោជិកខ្លួនឯងផ្ទាល់មួយចំនួនរបស់ក្រុមហាម៉ាស់ ។ ការធ្លាក់ចុះប្រាក់ចំណូលពន្ធ ហើយនិងការហក់ឡើបខ្ពស់ការចំណាយលើថ្លៃរស់នៅ បានធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង  គួរឲ្យដឹងថាភាគច្រើននៃប្រជាពលរដ្ឋ ២,៣លាននាក់ក្នុងតំបន់ហ្គាហ្សា រស់នៅក្នុងភាពក្រីក្រ ហើយសេដ្ឋកិច្ចរបស់ពួកគេ ពឹងផ្អែកខ្លាំងលើជំនួយបរទេស ។  ប្រទេសកាតា បានចំណាយលុយរាប់រយលានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក លើគម្រោងសំណង់ ។ បច្ចុប្បន្នពួកគេចំណាយប្រាក់ ៣០លានដុល្លារក្នុង១ខែ ជាប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារ ប្រេងឥន្ធនៈសម្រាប់អគ្គិសនី និងជួយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការផងដែរ ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីហាម៉ាស់ និយាយថា គ្មានជំនួយប្រាក់បៀវត្សរ៍ ទទួលបាននោះទេ ចាប់តាំងពីការផ្តល់ប្រាក់ជាងពាក់កណ្តាលនៃប្រាក់ឧបត្ថម្ភ ៥លានដុល្លារ ដើម្បីគាំទ្រដល់ការបើប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ។  ដោយឡែកនៅក្នុងទីក្រុង Dohaវិញ ការិយាល័យព័ត៌មានអន្តរជាតិកាតា ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអធិប្បាយ ជុំវិញបញ្ហាមួយនេះ ៕

សហរដ្ឋអាមេរិកធ្វើការជាមួយប្រទេសឥណ្ឌាដើម្បីបង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល

2023/07/17 02:02:15 pm        239
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសឥណ្ឌាដើម្បីបង្កើតកម្មវិធីវិនិយោគមួយក្នុងការកាត់បន្ថយការចំណាយលើដើមទុន និងបង្កើនការវិនិយោគឯកជន ដើម្បីតាមដានការផ្លាស់ប្តូរថាមពលរបស់ឥណ្ឌាយ៉ាងឆាប់រហ័ស។បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman នៅខាងក្រៅវេទិកាកិច្ចប្រជុំក្រុមប្រទេសទាំង២០ (G20) លោកស្រី Yellen បាននិយាយថា ប្រទេសទាំងពីរបាននិងកំពុងសហការគ្នាលើបញ្ហាសេដ្ឋកិច្ចជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។លោកស្រីក៏បាននិយាយផងដែរថា ប្រទេសទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយស្តីពីប្រព័ន្ធពន្ធអប្បបរមាជាសាកល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកទីបីរបស់លោកស្រីទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំនេះ ដែលបង្ហាញពីភាពជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ភាពប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីត្រូវបានគូសបញ្ជាក់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន ដែលបានមើលឃើញកិច្ចព្រមព្រៀងការពារជាតិ និងបច្ចេកវិទ្យាខ្ពស់មួយចំនួនត្រូវបានចុះហត្ថលេខា៕

តម្លៃបន្លែនៅកូរ៉េខាងត្បូងកើនឡើងដោយសាររលកកម្ដៅ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបំផ្លាញដំណាំ

2023/07/17 01:53:37 pm        57
កូរ៉េខាងត្បូង៖ សីតុណ្ហភាពក្តៅហែង និងភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារប្រទេសកូរ៉េខាងត្បូងក្នុងខែកក្កដានេះ ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើការផ្គត់ផ្គង់ និងផលិតកម្មបន្លែ ព្រមទាំងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកកើនឡើងខ្ពស់ជាងធម្មតា។យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយសាជីវកម្មកសិកម្មនេសាទ និងស្បៀងអាហាររបស់កូរ៉េបានឲ្យដឹងថា តម្លៃនៃផលិតផលកសិកម្មសំខាន់ៗចំនួន១៩មុខរបស់ប្រទេសនេះបានកើនឡើងបើធៀបនឹងខែមុន។ជាឧទាហរណ៍ តម្លៃលក់ដុំនៃសាឡាត់មួយប្រអប់ទម្ងន់ ៤គីឡូក្រាមកើនឡើងទ្វេដងពីខែមុនរហូតដល់ ២៦.០០០វ៉ុន (ប្រហែល២០,៤៨ដុល្លារ)។ ហើយតម្លៃស្ពៃខ្មៅ និងស្ពៃក្តោបបានកើនឡើង ៩០,២ភាគរយ និង ៥១,៧ភាគរយរៀងគ្នាក្នុងមួយខែ នេះបើយោងតាមទិន្នន័យ។ទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បសុសត្វ និងស្បៀងអាហាររបស់ប្រទេស បានបង្ហាញថា ភ្លៀងធ្លាក់ក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា បានជន់លិចលើផ្ទៃដីដំណាំជាង ៤.០០០ ហិចតា រួមទាំងវាលស្រែ និងវាលសណ្តែកជាច្រើនទៀតផង។អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកដីស្រែចំការនៅតំបន់ជនបទកាន់តែច្រើនចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ដោយធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់វិស័យកសិកម្មដ៏ផុយស្រួយរបស់ប្រទេសនេះ និងនាំមកនូវក្តីបារម្ភកាន់តែច្រើនអំពីការខូចខាតដំណាំ និងការឡើងថ្លៃបន្លែផងដែរ។ភ្លៀងធ្លាក់ដ៏ខ្លាំងកាលពីចុងសប្ដាហ៍នៅក្នុងកូរ៉េខាងត្បូងបានសម្លាប់មនុស្ស៤០នាក់ ខណៈដែល៩នាក់ទៀតបាត់ខ្លួន៕

ក្រុមហ៊ុន Twitter បាត់បង់ចំណូលពីការផ្សាយពាណិជ្ជកម្មជិតពាក់កណ្តាលចាប់តាំងពីលោក Elon Musk កាន់កាប់មក

2023/07/17 01:50:43 pm        85
អាមេរិក៖ ក្រុមហ៊ុន Twitter បានបាត់បង់ប្រាក់ចំណូលស្ទើរតែពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញយកដោយលោក Elon Musk ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីខែតុលាឆ្នាំមុនមក។ លោកបាននិយាយថា ក្រុមហ៊ុននេះមិនបានឃើញកំណើនចំណូលដែលត្រូវបានគេរំពឹងទុកកាលពីខែមិថុនានោះទេ ប៉ុន្តែលោកបានបន្ថែមថា ខែកក្កដា គឺជា «ខែរកចំណូលបានគ្រាន់បើជាងខែមុន»។បន្ទាប់ពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ និងកាត់បន្ថយសេវាកម្មផ្សេងៗមក លោក Musk បាននិយាយថាក្រុមហ៊ុន Twitter មានប្រាក់ចំណូលចំនួន ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣នេះ ដោយធ្លាក់ចុះពីចំនួន ៥,១ពាន់លានដុល្លារកាលពីឆ្នាំ២០២១។លោកស្រី Linda Yaccarino ដែលពីមុនជាប្រធានផ្នែកផ្សាយពាណិជ្ជកម្មនៅក្រុមហ៊ុន NBCUniversal ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter កាលពីខែមិថុនា ដែលជាការផ្លាស់ប្តូរដើម្បីបង្ហាញថា ការផ្សាយពាណិជ្ជកម្មនៅតែជាអាទិភាពសម្រាប់ក្រុមហ៊ុន Twitter ។ លោកស្រី Yaccarino បាននិយាយថា ក្រុមហ៊ុន Twitter គ្រោងនឹងផ្តោតលើវីដេអូ អ្នកបង្កើតមាតិកា និងដៃគូពាណិជ្ជកម្មផងដែរ៕

ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ទៅពលរដ្ឋកុំជឿការឃោសនាបំផ្លាញសន្លឹកឆ្នោត

2023/07/17 01:44:06 pm        183
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ជួយខេត្តកំពង់ស្ពឺ បានប្រាប់ទៅប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់ជន​ខិលខូច​ដែល​ព្យាយាម​ផ្សព្វផ្សាយ​អោយពលរដ្ឋបំផ្លាញសន្លឹកឆ្នោត។ នេះជាការលើកឡើងក្នុងការជួបសំណេះសំណាលជាមួយសមាជិក​ គណបក្សប្រជាជនកម្ពុជា រស់នៅ ឃុំអូរ និងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា ចុះមូលដ្ឋានជួយ​ខេត្តកំពង់ស្ពឺ ​បានលើកឡើងប្រាប់ទៅប្រជាពលរដ្ឋ រស់នៅស្រុកភ្នំស្រួច ​ខេត្តកំពង់ស្ពឺ កុំអោយ​ជឿលើការឃោសនា ​របស់ជនខិលខូចមួយចំនួន ​ដែលព្យាយាមផ្សព្វផ្សាយអោយ​មានការបំផ្លាញ​សន្លឹកឆ្នោត។ ឯកឧត្តម លើកឡើងថា កំឡុងពេលនេះរឺប៉ុន្មានថ្ងៃទៅមុខ គឺអាចមានជនខិលខូចមួយចំនួន បន្លំខ្លួន​ជាអ្នកធ្វើការតាមបណ្ដាការ​ បន្លំខ្លួនថា​ មានទំនាក់ទំនងជាមួយ គ.ជ.ប ​រឺអាចបន្លំខ្លួនជាសមាជិក គណបក្សប្រជាជនកម្ពុជា​ ដើរបោកប្រាស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ការបោកប្រាស់ធ្វើឡើងក្រោមរូបភាពផ្សេងៗ ​ដូចជាប្រាប់អោយពលរដ្ឋយក​អត្តសញ្ញាណបណ្ណ​ថតចម្លង ទៅចូលរួមបោះឆ្នោត ការប្រាប់អោយគូសសន្លឹកឆ្នោត​ខុសពីការ​កំណត់​របស់ គ.ជ.ប និងការប្រាប់ទៅប្រជាពលរដ្ឋមិនចាំបាច់ទៅបោះឆ្នោត​ក៏មិនមានបញ្ហាអ្វីដែរ។ឯកឧត្តម លើកឡើងដែរថា​ ជនខិលខូចតែងបង្កបញ្ហា ​និងធ្វើការផ្សព្វផ្សាយទុច្ចរិត រាល់កំឡុង​ពេលការបោះឆ្នោតចូលមកដល់។ជាការក្រើនរម្លឹកជាថ្មីផងដែរ ​ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ទៅប្រជាពលរដ្ឋ ត្រូវយកអត្តសញ្ញាណ​បណ្ណ​ច្បាប់ដើម ​រឺឯកសារបញ្ជាក់អត្តសញ្ញាណ ទៅចូលរួមបោះឆ្នោត ​និងត្រូវគូសសន្លឹកឆ្នោតអោយ​បានត្រឹមត្រូវ ​កុំអោយរហែក ប្រឡាក់ជាដើម ​ព្រោះវានឹងក្លាយជាសន្លឹកឆ្នោតមិនបានការ។ សម្រាប់​ប្រជាពលរដ្ឋ​ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធី​ជួប​សំណេះសំណាល​ថ្ងៃនេះ​ ក៏បានលើកឡើងដែរថា ពួកគេនឹងមិនចាញ់បោកការ​ឃោសនាទុច្ចរិត​ណាមួយ​ពី​ការ​បោះឆ្នោតនោះទេ។ ​ពួកគេថា ​ការឃោសនាបំផ្លាញសន្លឹកឆ្នោតជាអំពើខុសឆ្គង។ ពួកគេក៏យល់ច្បាស់ពីការបោះឆ្នោត និងត្រៀមខ្លួនរួចជា​ស្រេច​ដើម្បីបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជាផងដែរ។គួរបញ្ជាក់ថា កំឡុងពេលនេះ ​ជាកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ​សម្រាប់គណបក្សទាំង ១៨ ដែលចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តនីតិកាលទី ៧។ តាមការកំណត់របស់ គ.ជ.ប ការឃោសនាបោះឆ្នោត គឺនឹង​បញ្ចប់នៅថ្ងៃទី​២១ ខែកក្កដា ឆ្នាំ ២០២៣។ រីឯការបោះឆ្នោត គឺប្រព្រឹត្តិទៅនៅថ្ងៃទី ​២៣ ខែកក្កដា ៕ អត្ថបទ៖ គឹមហុក

ផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ បានគ្របដណ្តប់ពីលើទីក្រុង Edmonton នៅភាគខាងលិចប្រទេសកាណាដា

2023/07/17 01:42:34 pm        204
កាណាដា៖ ផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ បានគ្របដណ្តប់ទីក្រុង Edmontonស្ថិតនៅតំបន់ភាគខាងលិចប្រទេសកាណាដា ធ្វើឲ្យកើតមានផ្សែងធូលីកាលពីចុងសប្តាហ៍កន្លងទៅ ។  ប្រទេសកាណាដា ស្ថិតនៅលើផ្លូវជួបរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងនោះភ្លើងឆេះព្រៃ បានឆាបឆេះទ្រង់ទ្រាយធំផងដែរនៅតំបន់ភាគខាងកើតប្រទេស ស្របពេលដែលការបំភាយឧស្ម័នបង្កឡើងដោយសារភ្លើងឆេះព្រៃ បានឡើងដល់កម្រិតខ្ពស់បំផុត ។ ដីព្រៃលើផ្ទៃក្រឡាប្រហែល ១០លានហិច បានឆាបឆេះរួចទៅហើយនៅទូទាំងប្រទេស ចាប់តាំងពីខែឧសភារហូតមក ។  លោក Bill Blairគឺជារដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសង្រ្គោះបន្ទាន់កាណាដា បាននិយាយថា នៅក្នុងខេត្ត Quebec យោធាកាណាដា ត្រូវបានដាក់ពង្រាយ ដើម្បីជួយជម្លៀសបន្ទាន់នៅភាគខាងជើងខេត្ត ។  ដោយឡែក នៅក្នុងខេត្ត British Columbia ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប្រហែល ២ពាន់នាក់ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃជាង ៣៥០កន្លែង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM