ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានជួបគ្នា ខណៈវិបត្តិមីយ៉ាន់ម៉ាជាការសាកល្បងសម្រាប់ការរួបរួមរបស់ប្លុកនេះ

2023/07/12 03:00:38 pm        182
អាស៊ាន៖ នៅថ្ងៃពុធ (១២ កក្កដា)នេះ បណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)បានបើកកិច្ចប្រជុំចង្អៀត ដែលត្រូវគេរំពឹងថានឹងដោះស្រាយជម្លោះដែលកាន់តែរីកធំនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា។រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដែលកំពុងទទួលសមភាគីរបស់ខ្លួន នៅទីក្រុងហ្សាកាតា បាននិយាយថា ផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា ឬហៅថា "ការស្របមតិជាឯកច្ឆ័ន្ទប្រាំចំណុច" គួរតែនៅជាចំណុចផ្តោតសំខាន់របស់អាស៊ាន។កិច្ចប្រជុំនេះធ្វើឡើងនៅពេលមានការសង្ស័យកើនឡើងជុំវិញប្រសិទ្ធភាពនៃប្លុកតំបន់មួយនេះ ដោយសារការខ្វែងគំនិតគ្នាខ្លះៗអំពីវិធីដោះស្រាយជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការបរាជ័យរបស់របបយោធាក្នុងការអនុវត្តផែនការសន្តិភាពរបស់អាស៊ានដែលបានព្រមព្រៀងកន្លងមក។អាស៊ានបានរារាំងរបបយោធាមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រោះតែការខកខានក្នុងការអនុវត្ត"ផែនការសន្តិភាពប្រាំចំណុច" ដែលជាដំណើរការការទូតតែមួយគត់ដើម្បីសម្រេចបានសន្តិភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាទីដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថាមនុស្សចំនួន ១,៥លាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួននៅប្រទេសនេះ៕រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដែលកំពុងទទួលសមភាគីរបស់ខ្លួន នៅទីក្រុងហ្សាកាតា បាននិយាយថា ផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា ឬហៅថា "ឯកភាពប្រាំចំណុច" គួរតែនៅជាចំណុចផ្តោតសំខាន់របស់អាស៊ាន។កិច្ចប្រជុំនេះធ្វើឡើងនៅពេលមានការសង្ស័យកើនឡើងជុំវិញប្រសិទ្ធភាពនៃប្លុកតំបន់មួយនេះ ដោយសារការខ្វែងគំនិតគ្នាខ្លះៗអំពីវិធីដោះស្រាយជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការបរាជ័យរបស់របបយោធាក្នុងការអនុវត្តផែនការសន្តិភាពរបស់អាស៊ានដែលបានព្រមព្រៀងកន្លងមក។អាស៊ានបានរារាំងរបបយោធាមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រោះតែការខកខានក្នុងការអនុវត្ត"ផែនការសន្តិភាពប្រាំចំណុច" ដែលជាដំណើរការការទូតតែមួយគត់ដើម្បីសម្រេចបានសន្តិភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាទីដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថាមនុស្សចំនួន ១,៥លាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួននៅប្រទេសនេះ៕

ការប្រកាសអាសន្នត្រូវបានគេរំពឹងទុកបន្ទាប់ពីបំណាក់ដីនៅរដ្ឋកាលីហ្វ័រនីញ៉ា

2023/07/12 02:46:32 pm        203
អាមេរិក៖ លំនៅឋានចំនួន១២ខ្នងនៅក្នុងសហគមន៍ដែលមានច្រកទ្វារធំមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ត្រូវបានដាក់ 'ស្លាកក្រហម' ឬត្រូវបានប្រកាសថាមិនសមនឹងត្រូវបានកាន់កាប់នៅយប់ថ្ងៃចន្ទ (១០ ខែកក្កដា) បន្ទាប់ពីបំណាក់ដីកាលពីចុងសប្តាហ៍បានបណ្តាលឱ្យរចនាសម្ព័ន្ធដួលរលំនិងបង្ខំអ្នកស្រុកឱ្យភៀសខ្លួន។ក្រុមប្រឹក្សាទីក្រុង Rolling Hills Estates ត្រូវបានគេរំពឹងថានឹងចេញសេចក្តីប្រកាសភាពអាសន្នក្នុងតំបន់កាលពីថ្ងៃអង្គារ (១១ កក្កដា) បន្ទាប់ពីផ្ទះសម្បែងត្រូវបានទុកចោលនៅជាប់មាត់ជ្រោះ ហើយមានផ្ទះជាច្រើនបានដួលរលំ។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យមានបំណាក់ដីនោះទេ ហើយក៏គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ដែរ៕

ប្រធានសាជីវកម្មBBC៖ ករណីរឿងអាស្រូវរបស់អតីតពិធីករខ្លួន 'មិនមែនជាស្ថានភាពល្អ' សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះទេ

2023/07/12 02:43:17 pm        202
អង់គ្លេស៖ អគ្គនាយកសារជីវកម្ម BBC កាលពីថ្ងៃអង្គារ (១១ កក្កដា) បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវការពិនិត្យឡើងវិញនូវនីតិវិធីរបស់ខ្លួន បន្ទាប់ពីមានរបាយការណ៍អំពីការបង់ប្រាក់ដែលត្រូវបានចោទប្រកាន់ដោយពិធីករដែលមិនបញ្ចេញឈ្មោះ ឲ្យដល់ក្មេងជំទង់ម្នាក់សម្រាប់ការថតរូបភាពអាសអាភាស។ដោយថ្លែងក្នុងកម្មវិធីវិទ្យុ BBC លោកអគ្គនាយក Tim Davie បានប្រាប់អ្នកយកព័ត៌មានថា លោកចង់ពិនិត្យមើលពីមូលហេតុដែលការត្អូញត្អែរត្រូវបានកើនឡើងនៅទូទាំងស្ថាប័ន។ លោកបានបន្ថែមថា រឿងអាស្រូវនេះជាស្ថានភាពលំបាកដែលនឹងបង្កការខូចខាតដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសមួយនេះ៕

សមាជិកសភាបក្សប្រឆាំងរបស់កូរ៉េខាងត្បូងទាមទារការត្រួតពិនិត្យបន្ថែមលើផែនការបញ្ចេញសំណល់ទឹកពីរោងចក្រហ៊្វូគូស៊ីម៉ា

2023/07/12 02:39:36 pm        151
កូរ៉េខាងត្បូង៖ សមាជិកសភាបក្សប្រឆាំងកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ (១២ កក្កដា)នេះថា អង្គការជំនាញជាច្រើនទៀតគួរតែចូលរួមក្នុងការត្រួតពិនិត្យឡើងវិញនូវផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ បន្ថែមពីលើអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។សមាជិកសភាគណបក្សប្រជាធិបតេយ្យលោក Wi Seong-gon ដែលស្ថិតក្នុងចំណោមក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង បានធ្វើអត្ថាធិប្បាយបែបនោះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ។ សេចក្តីថ្លែងការណ៍នោះក៏ទទួលបានការគាំទ្រពីសមាជិកសភាជប៉ុនចំនួន ៨ រូបផងដែរ។រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនគោរពការសម្រេចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) ក្នុងការអនុម័តផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិចូលទៅក្នុងមហាសមុទ្រ។ នៅពេលត្រូវបានសាកសួរអំពីបញ្ហានេះ លោក Wi បាននិយាយថា ទីក្រុងសេអ៊ូល ចាំបាច់ត្រូវលើកឡើងពីបញ្ហារបស់អ្នកដែលមានការព្រួយបារម្ភ និងប្រឆាំងទៅនឹងផែនការនេះ។រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoo Suk Yeol បានដើរតាមផ្លូវដ៏ល្អមួយនៅក្នុងជំហររបស់ខ្លួនចំពោះសំណើបញ្ចេញទឹករបស់ជប៉ុន ដោយខ្លួនព្យាយាមកែលម្អទំនាក់ទំនងជាមួយទីក្រុងតូក្យូ ខណៈពេលដែលទទួលស្គាល់ភាពមិនចុះសម្រុងក្នុងស្រុកអំពីផែនការបង្ហូរទឹកនេះ៕

ពលរដ្ឋជប៉ុនតវ៉ាប្រឆាំងនឹងការឃុបឃិតរបស់រដ្ឋាភិបាលជាមួយអង្គការណាតូ

2023/07/12 02:31:46 pm        239
ជប៉ុន៖ ប្រជាជនជប៉ុនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅទីក្រុងតូក្យូ ដោយប្រឆាំងនឹងការចូលរួមរបស់នាយករដ្ឋមន្រ្តីលោក Fumio Kishida ក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)នៅឆ្នាំនេះ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១១ ដល់ទី១២ ខែកក្កដា នៅទីក្រុង Vilnius ប្រទេសលីទុយអានី។នេះជាឆ្នាំទី២ជាប់គ្នាហើយ ដែលនាយករដ្ឋមន្ត្រីជប៉ុន បានចូលរួមកិច្ចប្រជុំកំពូលដែលបង្កការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាជនជប៉ុន។ក្រុមអ្នកតវ៉ាបានកាន់បដាដែលសរសេរថា "គ្មានសង្រ្គាម" និង "និយាយថា ទេ ចំពោះការកែប្រែរដ្ឋធម្មនុញ្ញ" ហើយបានស្រែកពាក្យស្លោកដើម្បីប្រឆាំងនឹងការបន្តការចុះសម្រុងគ្នារបស់រដ្ឋាភិបាលជប៉ុនជាមួយ អង្គការណាតូ និងការកើនឡើងគួរឱ្យកត់សម្គាល់នៃការចំណាយលើវិស័យការពារជាតិ។ ពួកគេបារម្ភថា សកម្មភាពទាំងនេះអាចនាំឱ្យជប៉ុនធ្លាក់ក្នុងផ្លូវដ៏គ្រោះថ្នាក់ឆ្ពោះទៅរកការធ្វើសង្គ្រាម។កាលពីដើមឆ្នាំនេះ អង្គការណាតូបានប្រកាសពីការសម្រេចបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្រុមបាតុករជាច្រើននាក់បានត្អូញត្អែរអំពីផលប៉ះពាល់នៃការិយាល័យណាតូក្នុងប្រទេសជប៉ុន ដោយហៅការបើកការិយាល័យនេះថាជាការរៀបចំសម្រាប់សង្គ្រាម។អ្នកខ្លះនិយាយថា រដ្ឋាភិបាលជប៉ុនត្រូវបានអាមេរិកប្រើប្រាស់ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ខណៈដែលមិនអើពើនឹងជីវភាពរស់នៅរបស់ប្រជាជន៕

អាមេរិកថ្កោលទោសសិទ្ធិវ៉េតូអមនុស្សធម៌របស់រុស្ស៊ីចំពោះប្រតិបត្តិការជំនួយ UNនៅប្រទេសស៊ីរី

2023/07/12 02:27:38 pm        198
អាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បាននិយាយថា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការប្រើសិទ្ធិវ៉េតូជំទាស់ការបន្តប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ(UN) គឺជាការចែកចាយជំនួយដល់មនុស្ស ៤លាននាក់នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគពាយព្យប្រទេសស៊ីរី ថាជារឿងអមនុស្សធម៌ ។  កាលពីថ្ងៃអង្គារម្សិលមិញ រុស្ស៊ី បានជំទាស់ទាំងស្រុងប្រតិបត្តិការរយៈពេលយូរនៅក្នុងប្រទេសទួរគី ក្រោយពួកគេប្រើសិទ្ធិវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ UNចំពោះការបន្តការអនុញ្ញាតផ្តល់ជំនួយរយៈពេល ៩ខែនៅប្រទេសស៊ីរី ។  លោក Miller បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក ពិតជាខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់រុស្ស៊ី ហើយលោកសូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ឲ្យក្រុមប្រឹក្សាអនុញ្ញាតការបន្តនាំជំនួយឆ្លងកាត់ព្រំដែនរយៈ១២ខែ ចូលទៅក្នុងប្រទេសស៊ីរី ។  លោកនិយាយបន្តទៀតថា រុស្ស៊ីបានរារាំងសេចក្តីសម្រេចមួយនេះ បើទោះបីជាមានការគាំទ្រយ៉ាងច្រើនពីក្រុមប្រឹក្សា និងការអំពាវនាវពីអគ្គលេខាធិការ UN ទីភ្នាក់ងារមនុស្សធម៌ និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើកិច្ចការជំនួយនេះក៏ដោយ ៕

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃចេញសេចក្តីណែនាំព្យួរឈ្មោះបេក្ខជនឈានមុខជានាយករដ្ឋមន្រ្តី លោក Pita

2023/07/12 02:23:37 pm        232
ថៃ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានចេញសេចក្តីណែនាំនៅថ្ងៃពុធនេះឲ្យតុលាការធម្មនុញ្ញ ព្យួរឈ្មោះបេក្ខជននាំមុខជានាយករដ្ឋមន្រ្តី លោក Pita Limjaroenrat ចំពោះការចោទប្រកាន់ថា លោកបានបំពានច្បាប់យុទ្ធនាការឃោសនាសំឡេងឆ្នោតក្នុងនាមជាសមាជិសភា ពោលគឺរយៈពេល១ថ្ងៃប៉ុណ្ណោះ មុនពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ។  គួរឲ្យដឹងថា លោក Pita បានប្រឈមនឹងការលំបាកជាច្រើន ហើយកាលពីខែមុន ECបានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីស៊ើបអង្កេតលើករណីថាតើលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេក្នុងការឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីថៃ ។  សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ បាននិយាយនៅថ្ងៃពុធនេះថា ECនឹងបញ្ជូនករណីនេះទៅកាន់តុលាការធម្មនុញ្ញឲ្យសម្រេច ។  ទោះបីជាយ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹងច្បាស់នោះទេថាតើតុលាការធម្មនុញ្ញ អាចសម្រេចបានឬយ៉ាងណានោះទេ បើសិនជាពួកគេទទួលយកករណីមួយនេះ ថ្វីត្បិតតែស្ថាប័នតុលាការមួយនេះ នឹងជួបជុំគ្នានៅថ្ងៃពុធនេះក៏ដោយ ៕

ក្រុមអាជ្ញាធរអះអាងថា អាវុធជាង ១ពាន់ដើមត្រូវបានរឹបអូសនៅតាមពន្ធនាគារប្រទេសហុងឌុយរ៉ាស់

2023/07/12 02:15:29 pm        201
ហុងឌុយរ៉ាស់៖ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា នគរបាលហុងឌុយរ៉ាស់ បានរឹបអូសកន្លែងលាក់អាវុធ និងគ្រាប់រំសេវដ៏ធំមួយ អំឡុងការវាយឆ្មក់នៅតាមពន្ធនាគារជាច្រើនកន្លែងក្នុងប្រទេសនៅអាមេរិកកណ្តាលមួយនេះ ។ ក្រមនគរបាល និយាយថា នៅក្នុងចំណោមអាវុធដែលរឹបអូសបាន រួមមានកាំភ្លើងវែងស្វ័យប្រវត្តិ AR-15, AK-47 កាំភ្លើងវែង M16, UZI កាំភ្លើងខ្លី គ្រាប់រំសេវ កំាបិត គ្រាប់បែកដៃ គ្រឿងញៀន គ្រឿងអលង្ការ ប្រាក់សុទ្ធ និងឧបករណ៍ទំនាក់ទំនងជាច្រើនទៀត ។   ប្រតិបត្តិការជំនឿ និងក្តីសង្ឃឹម ត្រូវបានធ្វើឡើងដោយក្រុមនគរបាលសណ្តាប់ធ្នាប់សាធារណៈហុងឌុយរ៉ាស់ (PMOP)។  ក្រុមអាជ្ញាធរ បានបំផ្លាញអាវុធដែលរឹបអូសបាន អំឡុងសន្និសីទសារព័ត៌មាន ជាទីដែលពួកគេដុតបំផ្លាញអាវុធ និងគ្រាប់រំសេវទាំងអស់នេះ ៕

ឯកឧត្តម ប្រាក់ សុខុន៖ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួនទាំងពាក្យសំដី និងសកម្មភាព​ជាក់ស្ដែង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ

2023/07/12 12:41:14 pm        250
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ទំនាក់ទំន​ង​ជាមួយ​ដៃគូ​ខាង​ក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួនទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុង​ពេល​ដែល​មាន​ការ​កើន​ឡើង នៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ព្រម​ទាំងត្រូវផ្ដោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងបែបនេះក្នុងឱកាស អញ្ជើញចូលរួម​សម័យ​ពេញ​អង្គ​ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ កិច្ចប្រជុំគណៈ-កម្មការតំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ  និងជំនួបរវាង​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​ជាមួយ​តំណាង នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅទីក្រុងហ្សាការតា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ តប​តាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាបន្ន ក្នុង​ចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។ លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា អាស៊ាន​ត្រូវ​តែ​ស្វែង​រក​ប្រភព​កំណើន​ថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។យោងតាមលទ្ធផល កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) បាន​ឱ្យ​ដឹង​ថា រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង  ក្នុងការ​កសាង​សហគមន៍​អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ «សារៈសំខាន់​អាស៊ាន​៖ ស្នូលនៃកំណើន» និង អាទិភាពរបស់ឥណ្ឌូនេស៊ី  ដែលផ្តោត​លើ​ទស្សន​វិស័យ​អាស៊ាន​ស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)។ កិច្ចប្រជុំបានស្វាគមន៍នូវវឌ្ឍនភាពនៃការសម្រេចបានសមិទ្ធផលរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ដែល រួមមាន វឌ្ឍនភាពក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាពស្ថាប័នអាស៊ាន និងការគំាទ្រទីម័រឡេស្តេ​ឱ្យ​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន។កិច្ចប្រជុំ​បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គី​អាស៊ាន នៅក្នុងកិច្ចសហការជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានរំពឹងទុកនូវការចុះហត្ថលេខារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លើ​លិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញា ស្តីពី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ (TAC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងបានស្វាគម​ន៍​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូល​ជា​ភាគី​ នៃTAC នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​បាន​សម្រេច​ផ្ដល់​ឋានៈជា​ដៃគូ​សន្ទនាតាមវិស័យរបស់អាស៊ានជូនទៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ក៏ដូចជា បញ្ហាផ្សេងៗ ដែលតម្រូវនូវការយកចិត្ដទុកដាក់ និងការឆ្លើយតបរួមគ្នា។ កិច្ចប្រជុំ​បាន​សង្កត់​ធ្ងន់​លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅ​ក្នុង​កិច្ចសហប្រតិបត្ដិការជាមួយដៃគូខាងក្រៅទាំងអស់។ យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន​នៅ​តែ​ជាយន្តការដែលមានសារៈសំខាន់ខ្ពស់ចំពោះការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែល​ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ការអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលកំពុង​តែ​វិវឌ្ឍ​ស្រប​តាម​ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕ អត្ថបទ៖ តារា

ឯកឧត្តម ម៉ម ប៊ុនហេង ចុះពន្យល់អំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ពលរដ្ឋសង្កាត់អូរបែកក្អម

2023/07/12 12:30:32 pm        283
ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា ចុះពន្យល់អំពីគោលនយោបាយ និង​បង្រៀន​គូស​សន្លឹកឆ្នោត ជូដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងអាជីវករ​លក់​ដូរ​តាម​ផ្សារ​។ក្នុងថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ​២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រម​ទាំង​ពន្យល់​អំពី​គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំនុច ដើម្បីការពារ និង​លើក​ស្ទួយផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនឹងនោះ ក៏សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាង​មុខ​នេះ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះ​សំឡេង​ឆ្នោតរស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុម​គ្រួសារ និងប្រទេសជាតិ។ចំណែកប្រជាពលរដ្ឋ និងអាជីវករលក់ដូរតាមផ្ទះ និងផ្សារ បានទទួលស្វាគមន៍ឯកឧត្តម ម៉ម ប៊ុនហេង រួមនឹងក្រុមការងារ ដែលបានអញ្ជើញមកផ្ទាល់ និងលើកកម្ពស់ទឹកចិត្តជូនប្រជាពលរដ្ឋ ឲ្យ​មានភាពកក់ក្តៅ និងមានជំនឿចិត្តកាន់តែមុតម៉ាំមកលើគណបក្សប្រជាជនកម្ពុជា។នាឱកាសនោះក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង សូម​សម្តែង​ការគោរព​ដឹង​គុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិ នៅគ្រប់ទិសទី​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ពេញ​ទំហឹង​ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ធ្វើឲ្យសម្រេច​បាន​ជោគ​ជ័យ​ដ៏ត្រចះត្រចង់ ក្នុងការបម្រើប្រទេសជាតិ តាំងពីដំណាក់កាល សង្រ្គោះជាតិ ពីរបប​ប្រល័យ​ពូជសាសន៍រហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងសកម្មភាពថ្ងៃនេះ ក្រុមការងារ​នៅ​បន្ត​ធ្វើ​ចុះ​ទៅ​តាម​ខ្នងផ្ទះ ទីសាធារណៈ និងអប់រំផ្សព្វផ្សាយអំពីគោលនយោបាយបក្ស និងបង្រៀន​គូស​សន្លឹក​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) ជាហូរហែដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីគ្របដណ្តប់​អស់​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ភូមិ សង្កាត់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កំពុងជួបការលំបាកសម្រាប់ការព្យាបាល
10/02/2025 10:10 PM
ក្រុមការងារក្រសួងសាធារណការ ចុះត្រួតពិនិត្យខ្សែផ្លូវទទួលរងការខូចខាតដោយសារទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តចំនួន៤
10/02/2025 10:10 PM
គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ឆ្នាំ២០២៤-២០២៨
10/02/2025 10:10 PM
ការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក រួមចំណែកធ្វើឲ្យកើនឡើងករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នៅកាមរូន
10/02/2025 08:10 PM
ប្រជុំបូកសរុបសភាពការណ៍បទល្មើស និងតែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិជូនមន្ត្រីនគរបាលរាជធានីភ្នំពេញ
10/02/2025 08:10 PM
ទស្សនាវដ្តី Forbes ៖ លោក Elon Musk ក្លាយជាមនុស្សដំបូងគេមានទ្រព្យសម្បត្តិ ៥០០ពាន់លានដុល្លារ
10/02/2025 08:10 PM
ព្យុះត្រូពិក Matmo បោកបក់យឺតៗឆ្ពោះទៅកាន់ហ្វីលីពីន និងអាចបង្កើនកម្លាំងជាព្យុះទីហ្វុងតាមផ្លូវទៅកាន់ចិន
10/02/2025 08:10 PM
ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ ជាការលើកកម្ពស់ ការកែទម្រង់ស៊ីជម្រៅ
10/02/2025 08:10 PM
​ អ៊ីស្រាអែលនឹងនិរទេសសកម្មជននៅលើកងនាវាដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា
10/02/2025 07:10 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ
10/02/2025 07:10 PM