ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

តៃវ៉ាន់៖កងទ័ពអាកាស និងជើងទឹកចិន កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្បែរកោះនេះ

2023/07/12 12:20:48 pm        203
តៃវ៉ាន់៖ កងទ័ពអាកាស និងជើងទឹករបស់ចិន កំពុងរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំងនៅភាគខាងត្បូង និងនិរតីនៃកោះតៃវ៉ាន់ នេះបើយោងតាមក្រសួងការពារជាតិរបស់កោះស្វ័យគ្រប់គ្រងនេះ។ ប្រទេសចិនដែលអះអាងថាតៃវ៉ាន់ប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួននោះ បានបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ឬ ADIZ យ៉ាងទៀងទាត់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបង្កើនសម្ពាធយោធាលើរដ្ឋាភិបាលរបស់កោះនេះ។ប្រទេសចិន បានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន និងម្តងទៀតនៅក្នុងខែមេសា។ ចាប់តាំងពីខែសីហាមក ចិនបានបើកយន្តហោះយោធាជាទៀងទាត់ឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនបានបម្រើជារបាំងមិនផ្លូវការរវាងទឹកដីទាំងពីរនេះ។ទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើកម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់ទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣២គ្រឿងដែលចូលមកក្នុងតំបន់ADIZរបស់កោះនេះ។យន្តហោះទាំងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរចំនួន៤គ្រឿង ដែលបានហោះទៅកាន់ភាគខាងត្បូងរបស់តៃវ៉ាន់ និងចូលទៅមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញ នេះបើយោងតាមផែនទីដែលចែករំលែកដោយក្រសួងការពារជាតិ៕

តុលាការកំពូលសហភាពមីយ៉ាន់ម៉ា នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោកស្រី ស៊ូជី ដើម្បីបន្ថយរយៈពេលជាប់ទោស

2023/07/12 12:17:03 pm        211
មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីករណីបណ្ដឹងឧទ្ធរណ៍របស់លោកស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយថា តុលាការកំពូលរបស់សហភាពមីយ៉ាន់ម៉ា គ្រោងនឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់អតីតមេដឹកនាំប្រទេសរូបនេះ ប្រឆាំងនឹងការផ្តន្ទាទោសពីបទប្រើប្រាស់ថវិការដ្ឋខុស និងការបំពានច្បាប់ពាណិជ្ជកម្ម និងទូរគមនាគមន៍ នៅរយៈពេល ២សប្តាហ៍ខាងមុខ។ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៨ឆ្នាំរូបនេះ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើន រាប់តាំងពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ គិតចាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី ក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោត ហើយពេលនេះ លោកស្រី នឹងព្យាយាមស្វះស្វែងរកនូវការកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំរបស់លោកស្រី។ដោយចាត់ទុកថា នេះជាករណីពិបាកដោះស្រាយនោះ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា តំណាងរបស់លោកស្រី ស៊ូជី បានលើកទឡ្ហីករណ៍ នៅតុលាការ កាលពីដើមខែនេះ អំពីការកាត់ទោសលើលោកស្រី ស៊ូជី ពីបទរំលោភលើច្បាប់សម្ងាត់ផ្លូវការ និងការក្លែងបន្លំការបោះឆ្នោត។ គេរំពឹងថា តុលាការនឹងចំណាយពេលដល់ទៅ ២ខែ ដើម្បីប្រកាសសាលក្រមរបស់ខ្លួន។គួរបញ្ជាក់ដែរថា រដ្ឋប្រហារឆ្នាំ២០២១ បានរុញច្រានឲ្យសហភាពមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចលផ្នែកនយោបាយ និងសង្គម ដោយបាននាំឲ្យមានការថ្កោលទោសជាសាកលលើរបបយោធា ចំពោះការបង្រ្កាបយ៉ាងខ្លាំងក្លាទៅលើអ្នកប្រឆាំងជំទាស់ ដូចជាលោកស្រី ស៊ូជីជាដើម៕

បណ្តាប្រទេសមូស្លីម ទាមទារឲ្យមានចំណាត់ការបន្ទាប់ពីការដុតគម្ពីកូរ៉ាន របស់សាសនាអ៊ីស្លាម

2023/07/12 12:07:28 pm        236
អ៊ីរ៉ង់៖ បណ្តាប្រទេសមូស្លីម រួមទាំងប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន និយាយថាការបំផ្លាញគម្ពីរពិសិដ្ឋកូរ៉ាន ឈានដល់ការញុះញង់ឲ្យមានអំពើហិង្សា និងបានអំពាវនាវឲ្យមានការទទួលខុសត្រូវ បន្ទាប់ពីការរារាំងជាបន្តបន្ទាប់ នៅក្នុងប្រទេសស៊ុយអែត ដែលបណ្តាលឲ្យមានប្រតិកម្មដ៏ខ្លាំងនៅជុំវិញពិភពលោក។  ញត្តិ ដែលត្រូវបានដាក់នៅស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹង ឧបទ្ទវហេតុចុងក្រោយ កាលពីខែមុន អំពាវនាវឲ្យប្រទេសនានាពិនិត្យឡើងវិញច្បាប់របស់ពួកគេ និងការឃោសនាធ្វើឲ្យមានការបែកបាក់ ដែលអាចបង្កការរារាំង និងការកាត់ទោសនៃសកម្មភាព និងការគាំទ្រភាពស្អប់ខ្ពើមផ្នែកសាសនា។ជនអន្តោប្រវេសន៍ជនជាតិអ៊ីរ៉ាក់ម្នាក់ មកកាន់ប្រទេសស៊ុយអែត ដែលបានហែក ដុត និងជាន់លើគម្ពីរកូរ៉ាន នៅខាងក្រៅព្រះវិហារទីក្រុង Stockholm កាលពីខែមុន អំឡុងពិធីបុណ្យ Eid al-Adha បានបង្កឲ្យមានការផ្ទុះកំហឹង នៅទូទាំងពិភពមូស្លីម និងការតវ៉ាដោយកំហឹង នៅទីក្រុងនានា ក្នុងប្រទេសប៉ាគីស្ថាន៕

មានការតវ៉ានៅទូទាំងប្រទេសអ៊ីស្រាអែលបន្ទាប់ពីសភាបានអនុម័តបឋមនូវសេចក្តីស្នើច្បាប់កំណែទម្រង់តុលាការ

2023/07/12 12:03:31 pm        185
អ៊ីស្រាអែល៖ បាតុករអ៊ីស្រាអែលរាប់ម៉ឺននាក់ បានបិទផ្លូវរថយន្តនានាទូទាំងប្រទេស និងផ្លូវចូលទៅកាន់ អាកាសយានដ្ឋានក្រុងតេលអាវីវ(Tel Aviv) ជាផ្នែកមួយនៃការបង្អាក់មួយថ្ងៃក្នុងការតវ៉ាប្រឆាំងទៅនឹងការរុញច្បាប់ថ្មីនៃការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។ នៅក្នុងការអានច្បាប់លើកដំបូងនៃអំណានចំនួន៣លើក កាលពីយប់ថ្ងៃចន្ទ សភាអ៊ីស្រាអែលក្នុងក្រុមចម្រុះ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីបេន ចាមីន ណេតានយ៉ាងហ៊ូ (Benjamin Netanyahu) ដែលគ្រប់គ្រងអសានៈ៦៤ក្នុងចំណោមអសានៈសរុប១២០ បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលកុបចោលស្តង់ដារតុល្យភាពអនុញ្ញាឲ្យតុលាការកំពូល មានសិទ្ធិទាត់ចោលសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។ ចលនាតវ៉ាដែលប្រឆាំងនឹងកំណែទម្រង់តុលាការ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ហើយក្បួនតវ៉ានានាបានផ្ទុះឡើងទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈដែលមនុស្សប្រមូលផ្ដុំគ្នាបិទផ្លូវ រថយន្តមួយចំនួនតាំងពីព្រឹក និងបានប៉ាន់ប្រមាណថាមានក្រុមបាតុករប្រមាណ១៥.០០០នាក់ ដែលក្រោយមកបានហែក្បួនទៅកាន់អាកាសយានដ្ឋានបេន ហ្គូរីយិន( Ben Gurion )។ មានការតវ៉ាជាច្រើនទៀត បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ នៅខាងក្រៅ គេហដ្ឋានប្រធានានាធិបតី ក្នុងទីក្រុងហ្សេរ៉ុយសាឡឹម និងនៅក្នុងតំបន់ជាច្រើនទៀតទូទាំងទីក្រុងតេល អាវីវ និងទីក្រុងផ្សេងទៀត។ កាលពីល្ងាចថ្ងៃដដែល មនុស្សជាង៦០នាក់ត្រូវបានចាប់ខ្លួន។ មនុស្ស២នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារប៉ះទង្គិចជាមួយនគរបាល បន្ទាប់ពីក្រុមបាតុករបាន បំពានរនាំងបាំងផ្លូវនៅកណ្ដាលផ្លូវសម្រាប់រថយន្ត៕

សម្ព័ន្ធយោធាណាតូ ស្វាគមន៍សមាជិកភាពរបស់អ៊ុយក្រែន ប៉ុន្តែពុំបានផ្ដល់ពេលវេលាជាក់លាក់

2023/07/12 11:57:26 am        169
ណាតូ៖ ក្រុមមេដឹកនាំសម្ព័ន្ធភាពយោធាណាតូ បាននិយាយកាលពីថ្ងៃអង្គារទី១១កក្កដា ថា អ៊ុយក្រែន គួរតែអាចចូលជាសាជិករបស់សម្ព័ន្ធភាពយោធានេះ នៅថ្ងៃណាមួយ នាពេលអនាគត ប៉ុន្តែមេដឹកនាំទាំងនោះ ពុំបានការផ្ដល់ការអញ្ជើញទីក្រុងគីវ ភ្លាមៗ ដែលធ្វើឲ្យប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ផ្ទុះកំហឹង។ ក្រុមមេដឹកនាំទាំងនោះ កំពុងជួបប្រជុំនៅឯជំនួបកំពូលក្នុងរដ្ឋធានី វីលនីញូស របស់ប្រទេស លីទុយអានី ខណៈទាហានអ៊ុយក្រែន ព្យាយាមវាយដណ្ដើមដែនដីមកវិញ ក្នុងការវាយបកលើកងកម្លាំងរបស់រុស្ស៊ី ដែលកំពុងកាន់កាប់តំបន់មួយចំនួនរបស់ប្រទេសនេះ ។  ក្រុមមេដឹកនាំណាតូ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អនាគតរបស់អ៊ុយក្រែន ស្ថិតក្នុងសម្ព័ន្ធភាពណាតូ ប៉ុន្តែមេដឹកនាំទាំងនោះពុំបានបញ្ជាក់ពីពេលវេលាសម្រាប់ដំណើរការចូលជាសមាជិកនោះទេ។សេចក្ដីថ្លែងការណ៍នោះ បាននិយាយ ដោយពុំបានបញ្ជាក់ច្បាស់ពីលក្ខខណ្ឌរបស់អ៊ុយក្រែន ថា យើងនឹងរក្សាជំហរផ្តល់ការអញ្ជើញ ដល់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសម្ព័ន្ធនេះ នៅពេលណាប្រទេសជាសមាជិកសម្ព័ន្ធទាំងអស់ឯកភាព និងលក្ខខណ្ឌនានាត្រូវបានបំពេញ៕

កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយដែលគេមិនស្គាល់ប្រភេទ

2023/07/12 11:48:12 am        184
កូរ៉េខាងជើង៖ យោងតាមមន្ត្រីរបស់ប្រទេសជិតខាងនឹងគ្នា គឺកូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយដែលគេមិនទាន់ដឹងច្បាស់ថា ជាប្រភេទអ្វី ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដោយទីក្រុងតូក្យូបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការបាញ់នោះ។ដោយមិនបានផ្ដល់ព័ទ៌មានលម្អិតបន្ថែមនាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយខ្លីៗ នៅព្រឹកថ្ងៃពុធ (ទី១២ ខែកក្កដា) នេះ ថា៖ «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណមួយ»។ឆ្មាំល្បាតឆ្នេរ និងក្រសួងការពារជាតិរបស់ប្រទេសជប៉ុន ក៏បានឃើញអាវុធនេះផងដែរ ដោយឆ្មាំល្បាតឆ្នេរ បានប្រាប់ថា មីស៊ីលនោះ បានហោះក្នុងល្បឿនប្រហែល ៥៥០គីឡូម៉ែត្រ ហើយបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណជា ១១:១៣នាទីព្រឹក (ត្រូវនឹងម៉ោង២:១៣នាទី ម៉ោងសកល)។គួរបញ្ជាក់ដែរថា កូរ៉េខាងជើងបានបង្កើនការបង្ហាញនូវអនុភាពរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយលោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក Kim Jong Un បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ហើយបានគំរាមបាញ់ទម្លាក់យន្តហោះស៊ើបការណ៍ បន្ទាប់ពីអះអាងថា យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ថ្មីៗនេះ បានរំលោភលើលំហអាកាសរបស់ខ្លួន។ពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បានពណ៌នាការបាញ់នេះថា ជា «ការបង្កហេតុដ៏ធ្ងន់ធ្ងរ» ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយបាននិយាយថា «ការតវ៉ាយ៉ាងដាច់អហង្ការ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញការទូត ក្នុងទីក្រុងប៉េកាំង។សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក ក្នុងនោះរួមទាំងការបាញ់បង្ហោះផ្កាយរណបផងដែរ ក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ៕

ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមទាំងកុមារ នៅស៊ូដង់

2023/07/12 11:42:54 am        75
ស៊ូដង់៖ ក្រសួងសុខាភិបាលរដ្ឋ នៅទីក្រុង Khartoum បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមមានទាំងកុមារ នៅក្នុងផ្សារដ៏ពេញនិយមមួយ នៅក្នុងទីក្រុង Omdurman ប្រទេស៊ូដង់។ យោងតាមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់និងរងរបួសភាគច្រើន គឺជាអ្នកលក់ដូរទំនិញនៅផ្សារ Melga និងអ្នកបើកបររថយន្តដឹកទំនិញ។ បន្ទាប់ពីជម្លោះប្រដាប់អាវុធផ្ទុះឡើង នៅក្នុងប្រទេសស៊ូដង់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចំនួនជនស៊ីវិលដ៏ច្រើន បានបង្ខំឲ្យភៀសខ្លួនចេញ រួមមានទាំងអ្នកដែលបានភៀសខ្លួននៅតែក្នុងប្រទេសរួចហើយដោយសាជម្លោះកាលពីពេលមុ ក្នុងប្រទេសស៊ូដង់ និងជនភៀសខ្លួនមកពីប្រទេសផ្សេងៗទៀត ដែលបានគិតថាមានសុវត្ថិភាពនៅក្នុងប្រទេសស៊ូដង់។បន្ថែមលើការភៀសខ្លួនថ្មី នៅក្នុងប្រទេសនេះ មនុស្សជាង៦សែននាក់ រួមទាំងពលរដ្ឋស៊ូដង់ នីងជនភៀសខ្លួនមកពីប្រទេសដទៃដែលទទួលដោយប្រទេសស៊ូដង់បានភៀសខ្លួនចេញពីស៊ូដង់ ទៅកាន់ប្រទេសជិតខាង ឬត្រឡប់ទៅប្រទេសកំណើតវិញក្នុងកាលៈទេសៈដ៏លំបាកដែលតាមការកត់សំគាល់ ទៅកាន់ប្រទេសឆាត ស៊ូដង់ខាងត្បូង សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប និងប្រទេសអេត្យូពី៕

គុយបាហៅនាវាមុជទឹកនុយក្លេអ៊ែរដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក នៅឈូងសមុទ្រ គាន់តាណាម៉ូថាជាការកើនឡើងនៃការបង្កហេតុ

2023/07/12 11:38:59 am        105
គុយបា៖ រដ្ឋាភិបាលគុយបា បានរិះគន់វត្តមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ នៅឯមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឈូងសមុទ្រហ្គាន់តាណាម៉ូ ( Guantanamo) ដោយហៅវាថា ជាការកើនឡើងនៃការបង្កហេតុ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសរបស់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបនេះ បាននិយាយថា នាវាមុជទឹកនោះ បានផ្លាស់ប្តូរទីតាំងទៅកាន់ឈូងសមុទ្រហ្គាន់តាណាម៉ូ កាលពីថ្ងៃពុធ ហើយបន្តស្ថិតនៅរហូតដល់ថ្ងៃសៅរ៍។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា វត្តមានរបស់នាវាមុជទឹកនេះ«ធ្វើឱ្យមានភាពចាំបាច់ក្នុងការងឿងឆ្ងល់ថាតើអ្វីជាហេតុផលយោធានៅពីក្រោយសកម្មភាពនេះ នៅក្នុងតំបន់សន្តិភាពរបស់ពិភពលោកនេះ វាមានបំណងទៅលើគោលដៅអ្វី ហើយអ្វីជាគោលបំណងយុទ្ធសាស្ត្រដែលវាបន្តទីនោះ។ក្រសួងនេះ បានព្រមានអំពី«គ្រោះថ្នាក់»ដែលបង្កឡើងដោយវត្តមាននិងចរាចរណ៍នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងតំបន់ការ៉ាអ៊ីប។ ក្រសួងក៏បានពណ៌នាអំពីវត្តមានយោធាអាមេរិកនៅក្នុងតំបន់ថាជា«ការគំរាមកំហែងដល់អធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រជាជនអាមេរិកឡាទីន និងការ៉ាអ៊ីប»។នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា៖«យ៉ាងហោចណាស់ចេញពីវេទិកានេះ យើងមិនពិភាក្សាអំពីការចល័តនៃយុទ្ធោបករណ៍អាមេរិកទេ»។លោកបានបង្វែរសំណួរបន្ថែមទៅមន្ទីរបញ្ចកោណ ដែលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី សារព័ត៌មាន Al Jazeera នៅពេលចុះផ្សាយទេ៕

ការធ្វើអន្តោប្រវេសន៍បានជំរុញឲ្យចំនួនប្រជាជនអឺរ៉ុប ត្រឡប់ទៅរកកំណើនក្នុងឆ្នាំ២០២២

2023/07/12 11:27:36 am        85
អឺរ៉ុប៖ ការិយាល័យស្ថិតិសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនសហភាពអឺរ៉ុប បានកើនឡើងជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំមកនេះ នៅក្នុងឆ្នាំ២០២២ ដែលបានជំរុញដោយការធ្វើអន្តោប្រវេសន៍ចូលទៅក្នុងប្លុកនេះ ទោះបីមនុស្សជាច្រើនបានស្លាប់ច្រើនជាងកើតក៏ដោយ។ចំនួនប្រជាជនរបស់សម្ព័ន្ធមិត្តនយោបាយ បានកើនឡើងពី៤៤៦,៧ លាននាក់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ ៤៤៨,៤លាននាក់ រយៈពេល១ឆ្នាំក្រោយមក។ តួលេខបានធ្លាក់ចុះសម្រាប់២ឆ្នាំជាប់ៗគ្នា កាលពីពេលមុនដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ ស្ថិតិសហភាពអឺរ៉ុប និយាយថា កំណើនចំនួនប្រជាជនដែលត្រូវបានពិនិត្យ អាចត្រូវបានរួមចំណែកយ៉ាងទូលំទូលាយដល់សកម្មភាពអន្តោប្រវេសន៍ដែលបានកើនឡើងក្រោយជំងឺ Covid-19 និងលំហូរដ៏ច្រើននៃជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន ដែលបានទទួលស្ថានភាពការពារបណ្តោះអាសន្ន នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប។ ប្រទេសនៅអឺរ៉ុបជាច្រើន ប្រឈមនឹងការធ្លាក់ចុះ ឬចំនួនប្រជាជនមានវ័យចំណាស់ ដោយសារតែការលាយឡំគ្នានៃអត្រាការបន្តពូជទាប និងអាយុកាលមធ្យមខ្ពស់ ជាដំណើរការមួយដែល ដាក់ទម្ងន់លើការបង្កើតផ្នែកប្រជាសាស្ត្រនៃសេដ្ឋកិច្ច ខណៈ សមាមាត្រនៃការធ្លាក់ចុះប្រជាជនក្នុងវ័យធ្វើការងារ។ អ្នកគាំទ្រនិយាយថា ការធ្វើអន្តោប្រវេសន៍ គឺជាដំណោះស្រាយសំខាន់មួយ ចំពោះបញ្ហានេះ។ ស្ថិតិអឺរ៉ុប និយាយថា មានតែប្រទេសចំនួន៧ប៉ុណ្ណោះ បានកត់ត្រាការធ្លាក់ចុះក្នុងចំនួនប្រជាជនរបស់ពួកគេ ក្នុងឆ្នាំ២០២២ រួមមានប្រទេសអ៊ីតាលី ដែលចំនួនប្រជាជន ធ្លាក់ចុះជិត១៨០.០០០នាក់។ ប្រទេសដែលនៅសល់ចំនួន២០ប្រទេសទៀត នៅក្នុងប្លុកនេះ បង្ហាញពីការកើនឡើងចំនួនប្រជាជនរបស់ពួកគេ។ ការកើនឡើងដ៏ច្រើនត្រូវបានកត់ត្រា នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយការកើនឡើងប្រជាជនជាង១,១ លាននាក់៕

ចិន ជំរុញឲ្យជប៉ុនជាថ្មីម្តងទៀតឲ្យបញ្ឈប់ដំណើរការគម្រោងបញ្ចេញទឹក ចូលទៅក្នុងមហាសមុទ្រ

2023/07/12 11:20:04 am        80
ចិន៖ ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ជាថ្មីម្តងទៀត បានជំរុញឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការរបស់ខ្លួន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ នៅឯកិច្ចប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុម័តលើលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន។ ដោយថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន អ្នកការទូតចិន បានបញ្ជាក់អះអាងជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់ប្រទេសចិន ដើម្បីឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។អ្នកការទូតចិនបានជំរុញឲ្យប្រទេសជប៉ុនបោះបង់ចោលនូវផែនការនេះ តាមលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព និងតម្លាភាព ហើយសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីដាក់ចេញយន្តការត្រួតពិនិត្យអន្តរជាតិរយៈពេលវែង ដែលពាក់ព័ន្ធនឹងប្រទេសជិតខាងរបស់ជប៉ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។អ្នកការទូតបានចង្អុលបង្ហាញថា ក្រៅពីមិនគិតគូដល់ការខាតបង់ផ្នែកសេដ្ឋកិច្ច ប្រទេសជប៉ុនធ្វើមិនដឹងមិនលឺនឹងកង្វល់ និងការប្រឆាំងរបស់សហគមន៍អន្តរជាតិ ហើយការបន្តបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ារាប់លានតោនទៅក្នុងសមុទ្រ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ គឺស្មើនឹងចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិកដូចជា «លូបង្ហូរទឹកសំអុយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កំពុងជួបការលំបាកសម្រាប់ការព្យាបាល
10/02/2025 10:10 PM
ក្រុមការងារក្រសួងសាធារណការ ចុះត្រួតពិនិត្យខ្សែផ្លូវទទួលរងការខូចខាតដោយសារទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តចំនួន៤
10/02/2025 10:10 PM
គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ឆ្នាំ២០២៤-២០២៨
10/02/2025 10:10 PM
ការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក រួមចំណែកធ្វើឲ្យកើនឡើងករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នៅកាមរូន
10/02/2025 08:10 PM
ប្រជុំបូកសរុបសភាពការណ៍បទល្មើស និងតែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិជូនមន្ត្រីនគរបាលរាជធានីភ្នំពេញ
10/02/2025 08:10 PM
ទស្សនាវដ្តី Forbes ៖ លោក Elon Musk ក្លាយជាមនុស្សដំបូងគេមានទ្រព្យសម្បត្តិ ៥០០ពាន់លានដុល្លារ
10/02/2025 08:10 PM
ព្យុះត្រូពិក Matmo បោកបក់យឺតៗឆ្ពោះទៅកាន់ហ្វីលីពីន និងអាចបង្កើនកម្លាំងជាព្យុះទីហ្វុងតាមផ្លូវទៅកាន់ចិន
10/02/2025 08:10 PM
ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ ជាការលើកកម្ពស់ ការកែទម្រង់ស៊ីជម្រៅ
10/02/2025 08:10 PM
​ អ៊ីស្រាអែលនឹងនិរទេសសកម្មជននៅលើកងនាវាដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា
10/02/2025 07:10 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ
10/02/2025 07:10 PM