ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្តី លី ធុជ៖ មនោគមវិជ្ជាសេដ្ឋកិច្ចរបស់សម្តេចតេជោ បានដឹកនាំកម្ពុជាឆ្លងផុតពីការរាំងខ្ទប់វិបត្តិសេដ្ឋកិច្ចសកល

2023/07/13 12:18:46 pm        311
ភ្នំពេញ៖ ចាប់តាំងពីទទួលជោគជ័យជាប្រវត្តិសាស្រ្តក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យ ពូជសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ច និងទស្សនវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា ឲ្យឆ្លងផុតពីការរាំងខ្ទប់ វិបត្តិសន្តិសុខ ស្បៀង វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គមនានា ​ប្រកបដោយជោគជ័យ ហើយត្រូវបាន​ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់តំបន់ និងពិភពលោក។ នេះបើតាមប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានថ្លែង​ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣ ដែលសហការរៀបចំដោយ UN ESCAP និងគណៈកម្មាធិការជាតិអេស្កាប់ នាថ្ងៃទី១៣ខែកក្កដានេះ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN ESCAP។ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានគូសបញ្ជាក់បន្ថែមទៀតថា ​បន្ទាប់ពីដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្រ្គាម ទទួលបាននូវបូរណភាពទឹកដី ​សន្តិភាព ស្ថិរភាព សន្តិសុខ ​និងឯកភាពជាតិពេញលេញ​សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និង​គិតគូរ​ជា​ចំបង​ដល់ការស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ​ហេដ្ឋារចនាសម្ព័ន្ធ​ និងការផ្តល់សេវាសង្គមនានា​ជាប្រជាពលរដ្ឋទូទាំងប្រទេសជាដើម​ ព្រមទាំងបានប្រែក្លាយពីសេដ្ឋកិច្ចសូន្យ​ ពីភាពអត់ឃ្លានរបស់​ប្រជាពលរដ្ឋ ​និងពីគ្រោះទុរភិក្ស ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទោះបីមានវិបត្តិសេដ្ឋកិច្ចសកល និងថ្នាក់តំបន់សម្តេចតេជោ ​គឺអ្នកសេដ្ឋកិច្ចដ៏ឆ្នើមក្នុងការដឹកនាំ និង​ការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាប្រកបទទួលជោគជ័យ និងរួចចាកផុតពីវិបត្តិទាំងនោះ​បាន​គ្រប់​កាលៈទេសៈ ព្រមទាំងថែរក្សាបាននូវកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារ និងជួយសម្រាកបន្ទុកដល់ប្រជាជនក្រីក្រ​ដែលទទួលរងផលប៉ះពាល់​ដោយវិបត្តិសង្គមនានា ដូចជាជំងឺសារ កូវីដ និងគ្រោះមហន្តរាយផ្សេងៗ ជាដើម។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងទៅនេះ ប្រទេស​កម្ពុជា​មានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងជួយកម្ពុជាឲ្យក្លាយជាប្រទេស​ឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឈានទៅទទួលបានឋានៈជាប្រទេសមាន​ចំណូលមធ្យម​កម្រិតទាបក្នុងឆ្នាំ២០១៥ ហើយឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមាន​ចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។ជាមួយគ្នានោះផងដែរ ក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា សេដ្ឋកិច្ច​សាកលបាន​និងកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិដ៏​ស្មុគស្មាញ​ជាច្រើន ដែលធ្វើឱ្យប្រទេស​ជាច្រើន រួមទាំងកម្ពុជាផងដែរ ​បានជួបប្រទះនឹងបញ្ហាប្រឈម​គោលនយោបាយសារពើពន្ធ ដោយ​សារការកើនឡើងនៃបំណុលសាធារណៈ ដែលទាមទារ​ឱ្យកម្ពុជារក្សាឱ្យបាននូវតុល្យភាព​រវាងវឌ្ឍន​ភាពសេដ្ឋកិច្ចសង្គម​ និងការធានាស្ថិរភាពសារពើពន្ធរយៈពេលវែង។ កម្ពុជាអាចគ្រប់គ្រងកាតព្វកិច្ចបំណុល​បានដោយមិនបង្កគ្រោះថ្នាក់ដល់ស្ថិរភាពសេដ្ឋកិច្ច និង​កំណើន​រយៈពេលវែង ដែលនេះគឺជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ទូច សោភ័ណ 

រុស្ស៊ីនឹងដាក់តាំងគ្រឿងយុទ្ធោបករណ៍របស់អង្គការណាតូដែលត្រូវបានបំផ្លាញ នៅក្បែរស្ថានទូតលោកខាងលិច

2023/07/13 12:17:46 pm        345
រុស្ស៊ី៖ ប្រធានសភាលោក Vyacheslav Volodin បាននិយាយកាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) ថា ប្រទេសរុស្ស៊ីគ្រោងនឹងដាក់បង្ហាញគ្រឿងយុទ្ធោបករណ៍របស់អង្គការណាតូ ដែលខ្លួនបានបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន ខាងក្រៅស្ថានទូតនៃប្រទេសលោកខាងលិចដែលបានផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទាំងនេះ។លោក Volodin ដែលបានចេញបញ្ជាឲ្យរៀបចំការតាំងបង្ហាញបែបនេះ បាននិយាយថា៖ «សំណើដំឡើងគ្រឿងយុទ្ធោបករណ៍ដែលត្រូវបានឆេះខ្ទេចនៅជាប់ស្ថានទូតនៃប្រទេសទាំងនោះ ដែលបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះទៅអ៊ុយក្រែន គឺជារឿងគួរឲ្យចាប់អារម្មណ៍ជាពិសេស»។ជាមួយគ្នានេះ មន្ត្រីរបស់រុស្ស៊ី បានរិះគន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែន ដោយលើកហេតុផលថា ការធ្វើបែបនោះ ប្រឈមនឹងការអូសបន្លាយជម្លោះឲ្យកាន់តែយូរ និងបណ្តាលឲ្យមានការប្រយុទ្ធកើនឡើងបន្ថែមទៀត។ប្រទេសអ៊ុយក្រែនបានស្នើសុំអាវុធ ដើម្បីការពារខ្លួន និងវាយដណ្តើមយកមកវិញនូវទឹកដីអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីមានការលុកលុយរបស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាន និងកំពុងជួបជាមួយបណ្ដាមេដឹកនាំមកពីសម្ព័ន្ធមិត្តរបស់អង្គការ NATO ដែលមានសមាជិកចំនួន ៣១ប្រទេស នៅសប្តាហ៍នេះ ក្នុងគោលបំណងទទួលបាននូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែង៕

លោក ភីថា លឹមចារើនរ៉ាត់ មេដឹកនាំកំណែទម្រង់របស់ថៃ ប្រឈមភាពមិនច្បាស់លាស់នៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

2023/07/13 12:13:48 pm        269
ថៃ៖ អ្នកធ្វើកំណែទម្រង់ ដែលជាអ្នកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ កាលពីខែឧសភា  ប្រឈមការបោះឆ្នោតមិនច្បាស់លាស់ខណៈលោកឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅពេលបើកប្រជុំសភា។លោក Pita Limjaroenrat បានទទួលជោគជ័យ ខណៈក្រុមអ្នកបោះឆ្នោតច្រានចោលរបបដឹកនាំដោយយោធា ដែលបានដឹកនាំប្រទេសចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។ប៉ុន្តែ លោកចាំបាច់ត្រូវមានការគាំទ្រពីក្រុមសមាជិកដែលត្រូវបានតែងតាំងដោយក្រុមមេដឹកនាំយោធាដើម្បីទទួលបានសំឡេងភាគច្រើន។ លោក Pita ក៏បានប្រឈមការប្រកួតប្រជែងខាងផ្លូវច្បាប់នៅនាទីចុងក្រោយផងដែរ ដែលអាចដកសមាជិកភាពពីរូបលោក។សម្ព័ន្ធភាពរបស់លោក មាន៣១២សំឡេង ដែលខ្វះ៦៤សំឡេងនៃសំឡេងសរុបចំនួន៣៧៦ ដែលត្រូវការដើម្បីជ្រើសរើសជានាយករដ្ឋមន្ត្រី។  ក្រៅពីការបោះឆ្នោត ដែលត្រូវការ លោក Pita អាចប្រឈមនឹងបញ្ហាមួយទៀតចំពោះមហិច្ឆិតារបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ នៅពេល តុលាការធម្មនុញ្ញអភិរក្សនិយម បានទទួលយកសំណើពីគណៈកម្មការរៀបចំការបោះឆ្នោត ដែលលោកអាចត្រូវបានដកបេក្ខភាពរបស់លោក៕

ពលរដ្ឋពេញចិត្តការដឹកនាំរបស់បក្សប្រជាជន ដែលមានគោលនយោបាយត្រឹមត្រូវនាំមកនូវការអភិវឌ្ឍ

2023/07/13 12:12:26 pm        28
កំពង់ចាម៖ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញការពេញចិត្ត ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកសុខសន្តិភាព ​និងខិតខំអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើន ទាំងនៅទីក្រុង និងទីជនបទ ​ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋរស់នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានលើកឡើងថា​ ការដាក់ចេញនូវគោលនយោ បាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា​ ទើបធ្វើឲ្យភូមិ-ឃុំ របស់ពួកគេមានការរីកចម្រើន ហើយ សមិទ្ធផលជាច្រើន ​បានផុសឡើងពីមួយអាណត្តិ ​ទៅមួយអាណត្តិ និងធ្វើឲ្យការ​ប្រកបរបរ​ទទួលទានរបស់ ពួកគេ ​កាន់តែងាយស្រួលជាងមុន ។ពលរដ្ឋបន្តថា ជាក់ស្ដែងក្នុងមូលដ្ឋានរបស់ពួកគាត់ ទទួលបាននូវហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ដូចជា​ផ្លូវបេតុង សាលារៀន និងការបំពាក់នូវភ្លើងសូឡាបំភ្លឺផ្លូវជាដើម ​ដែលកើតចេញពីការខិតខំ​របស់​រាជរដ្ឋាភិបាល ហើយសូមថ្លែងអំណរគុណផងដែរ ​ទៅក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ ឲ្យកាន់តែរីកចម្រើន ។ក្នុងពេលចុះជួបសំណេះសំណាល​ បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងការផ្សព្វផ្សាយគោល​នយោបាយគណបក្ស ​នៅឃុំទងត្រឡាច នាថ្ងៃទី១៣ ​ខែកក្កដា ឆ្នាំ២០២៣ ​ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច​ បាន​ប្ដេជ្ញា​បន្តចូលរួមអភិវឌ្ឍ ក្នុងមូលដ្ឋាន​ឲ្យកាន់តែ​មានការរីកចម្រើន ដើម្បីឆ្លើយតបនឹងការបោះឆ្នោតគាំទ្រ និងការជឿជាក់របស់​ប្រជាពលរដ្ឋ ​ហើយរាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំអនុវត្ត​តាម​កម្មវិធី​នយោបាយ ដែលបានដាក់ចេញ ។ជាមួយនេះ ឯកឧត្តម បានអំពាវនាវបន្ថែមទៅប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត​ឲ្យបាន​រួចរាល់ ខណៈការបោះឆ្នោតកាន់តែកៀក​ខិតជិត​មកដល់​ ហើយសូមពលរដ្ឋទៅបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា ​ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សតែមួយគត់ បាន​នាំមកនូវសុខសន្តិភាពជូនជាតិ ​ប្រជាពលរដ្ឋ ​ហើយរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនគ្មានសិទ្ធិសម្រាកទេ ព្រោះមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ

2023/07/13 12:05:24 pm        310
បេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពុំមានសិទ្ធិសម្រាកនោះទេ ព្រោះជាប់កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រោះបើមានការធ្វេសប្រហែសតែបន្តិច គណបក្ស ដែលដេកសន្យា នឹងស្រែករិះគន់និងវាយប្រហារភ្លាម ។តាមរយៈវីដេអូឃ្លីប រយៈពេលជាងបីនាទី ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមតេលេក្រាម និង ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា ការ​ធ្វើការងារច្រើន ​រមែង​ក៏នឹងមានការខុសដែរ លើកលែងតែអ្នកអត់ធ្វើសោះ គេស្រួលសន្យា ស្រួលកើបយកអ្វី ដែលជាចំណុចខ្សោយរបស់អ្នកធ្វើ ។ តែយ៉ាងណាក៏ដោយ ឯកឧត្ដម បានជំរុញមន្រ្តីគណបក្សប្រជាជនកម្ពុជា ​ត្រូវតែបន្តធ្វើឲ្យសកម្មបន្ថែមទៀត ដើម្បីផល​ប្រយោជន៍របស់ប្រជាជន ​និងប្រទេសជាតិទាំងមូល។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងផងដែរ ​អំពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សប្រឆាំង នៅ​ក្នុងរាជធានីភ្នំពេញ ​គឺដោយសារតែភាពមិនត្រូវគ្នាក្នុងចំណោមថ្នាក់​ដឹកនាំ​របស់បក្សនេះ ដោយ​ធ្វើឱ្យ ជើងក្រោមរបស់គេអស់ក្តីសង្ឃឹម​ ហើយងាកមកគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ហើយមួយ​វិញទៀត ដោយសារគណបក្សប្រជាជនកម្ពុជា​ ខិតខំប្រឹងប្រែងបម្រើប្រជាជន ពិសេសក្នុង​អំឡុងពេលកូវីដ-១៩ ទាំងសម្តេចតេជោ ​ហ៊ុន សែន និងអាជ្ញាធរ ​ខិតខំប្រឹងបម្រើប្រជាពលរដ្ឋ ការពារ​អាយុជីវិតរបស់ប្រជាជន​ ទើបពួកគេងាកមកគាំទ្របក្សប្រជាជនកម្ពុជាវិញ ៕អត្ថបទ៖ បាន ចក់

ឯកឧត្តម វេង សាខុន ជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋនៅឃុំចុងជាច,ទឹកជ្រៅ និងនាងទើត ស្រុកតំបែរ

2023/07/13 12:01:11 pm        235
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ៤០០នាក់។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស។ ឯកឧត្តមក៏បានណែនាំដល់អង្គពិធីអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ព្រោះថាសន្លឹកឆ្នោតមួយសន្លឹកៗគឺសំខាន់ណាស់ គឺជាសំឡេងគាំទ្រគណបក្សយើងមួយសំឡេង។ ហេតុនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងត្រូវធ្វើការប្តេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានណែនាំដល់ក្រុមអ្នកសង្កេតការ ត្រូវពិនិត្យតាមដានដោយយកចិត្តទុកដាក់ក្នុងពេលរាប់សន្លឹកឆ្នោត ក្នុងនោះដែរ សកម្មជនបក្សត្រូវជំរុញសមាជិក និងប្រជាពលរដ្ឋឱ្យគាត់ទៅចូលរួមបោះឆ្នោត ហើយត្រូវណែនាំគាត់អំពីឯកសារដែលចាំបាច់ត្រូវយកទៅតាម ដូចជាអត្តសញ្ញាណបណ្ណ ឫឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំបានចំនួន ៧ ០៤៨ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៣០ ៧០៤នាក់ ស្មើ ៨៤%៕

ក្រុងញូវដេលី ជម្លៀសមនុស្សរាប់រយនាក់ ដោយសារហានិភ័យនៃទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

2023/07/13 11:52:59 am        232
ឥណ្ឌា៖ រដ្ឋមន្ត្រីប្រចាំរដ្ឋរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា រដ្ឋធានីញូវដែលីរបស់ប្រទេសនេះ កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានចាប់ផ្តើមជម្លៀសអ្នកស្រុករាប់រយនាក់ ដោយសារហានិភ័យប្រឈមនឹងទឹកជំនន់ ខណៈដែលការធ្លាក់ភ្លៀងខ្លាំង បានធ្វើកម្រិតទឹកឡើងខ្ពស់នៅក្នុងទន្លេដែលហូរកាត់ទីក្រុងនេះ។រដ្ឋន្ត្រីប្រចាំរដ្ឋលោក Arvind Kejriwal បាននិយាយថា ទឹកទន្លេ Yamuna បានឡើងលើសពី«ចំណុចប្រកាសអាសន្ន» ហើយបានលិចលង់តំបន់ជាប់គ្នាមួយចំនួន នៅក្នុងរដ្ឋធានី ដែលមានប្រជាជនស្នាក់នៅ ២០លាននាក់នេះ ដោយលោកបានបន្ថែមថា កម្រិតទឹកបានឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល ៤៥ឆ្នាំ។នៅថ្ងៃពុធនោះ ប្រជាជនដែលរស់នៅក្នុងលំនៅឋានបណ្ដោះអាសន្នជាប់មាត់ទន្លេ បានដឹករបររបស់ប្រើប្រាស់របស់ពួកគេតាមកង់ និងត្រាក់ទ័រ ហើយបានផ្លាស់ទៅជំរំសង្គ្រោះមួយចំនួន ក្នុងចំណោមជំរំសង្គ្រោះ ២.៥០០កន្លែង ដែលបានបង្កើតឡើងក្នុងទីក្រុងនេះ។ក្នុងខណៈដែលបានស្នើឲ្យអ្នកដែលរស់នៅក្បែរទន្លេជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ លោក Kejriwal បានប្រាប់អ្នកសារព័ត៌មានថា៖ «កម្រិតទឹកកំពុងបន្តឡើង ហើយមានស្ថានភាពដូចទឹកជំនន់ នាពេលនេះ។ កម្រិតនោះទំនងជានឹងបន្តឡើងបន្ថែមទៀត»។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ទីក្រុងដេលី មានទឹកភ្លៀងខ្លាំងលើសពីមធ្យម ១១២ភាគរយ រហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលទីក្រុងបានឲ្យដឹងថា របាំងត្រូវបានសាងឡើងនៅតំបន់ Civil Lines ដែលជាកន្លែងរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីមួយចំនួនរួមទាំងលោក Kejriwal រស់នៅ ដើម្បីការពារទឹកទន្លេដែលកំពុងឡើង កុំឲ្យជន់លិចផ្លូវថ្នល់៕

គ.ជ.ប ទទួលបណ្ដឹងចំនួន២ ពីគណបក្សប្រជាជនកម្ពុជាប្ដឹងបុគ្គលញុះញង់ ពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស

2023/07/13 11:51:24 am        248
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានទទួលបណ្ដឹងចំនួន ៤ ក្នុងនោះមានបណ្ដឹងចំនួន ២ ទទួលបានពីតំណាង​គណបក្សប្រជាជនកម្ពុជា​ប្រចាំខេត្តប៉ៃលីន​បាន​ប្ដឹងបុគ្គលចំនួន ២ រូបដែលបង្កសកម្មភាពញុះញង់​ពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស។ ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី១៣នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ​ឆ្នាំ២០២៣ នេះមានតែ ​គណបក្សយុវជនកម្ពុជា​មួយប៉ុណ្ណោះ​ ក្នុងចំណោមគណបក្សនយោបាយចំនួន ​១៨ ដែលបានហែក្បួន​ឃោសនា​ស្វែងរកសំឡេងឆ្នោត។ ឯកឧត្ដមថ្លែងថា ​ជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្ស​នយោបាយ​ក្នុងរយៈពេល១២ កន្លងមកនេះ ​បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ ​សុវត្ថិភាព សណ្តាប់​ធ្នាប់ល្អ ​នឹងគ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។ គ.ជ.ប បានបញ្ជាក់ថា«អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោត​ចោលនៅពេលទៅបោះឆ្នោត នឹង​ត្រូវផ្តន្ទាទោសតាមច្បាប់»។ មាត្រា ១៤២ ​ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត ចែងថា ​ត្រូវផាកពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត​ ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ណែនាំ ​ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ​ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការ​សម្ងាត់​នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំ​ឱ្យបាត់ទំនុកចិត្ត​លើការបោះឆ្នោត៕អត្ថបទ៖ វ៉ន ដារ៉ា

ជនភៀសខ្លួនអ៊ុយក្រែនជិតពាក់កណ្តាលនៅប្រទេសអាល្លឺម៉ង់ សង្ឃឹមថានឹងបានស្នាក់អាស្រ័យនៅទីនេះ

2023/07/13 11:50:16 am        246
អ៊ុយក្រែន៖ យោងតាមការស្ទង់មតិ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានបង្ហាញថា ក្នុងចំណោមជនភៀសខ្លួនអ៊ុយក្រែនជាង ១លាននាក់ ដែលបានមកប្រទេសអាល្លឺម៉ង់ ដើម្បីគេចចេញពីសង្រ្គាម ចំនួន៤៤ភាគរយ ចង់ស្នាក់អាស្រ័យនៅក្នុងប្រទេសនេះ។ចំនួននេះគឺខ្ពស់ចំនួនជនភៀសខ្លួនអ៊ុយក្រែនជាង ៣៩ភាគរយ ដែលបាននិយាយថា ពួកគេគ្រោងនឹងស្នាក់នៅទីនេះ ក្នុងការស្ទង់មតិពីមុន ដែលបានចេញផ្សាយនៅចុងរដូវក្តៅឆ្នាំ២០២២។ ក្នុងចំណោមអ្នកដែលត្រូវបានស្ទង់មតិ ក្នុងការស្ទង់មតិថ្មីនេះ ចំនួន ១៨ភាគរយ រកការងារធ្វើបាន ដោយចំនួននេះ កើនឡើងតែបន្តិចប៉ុណ្ណោះពីចំនួន ១៧ភាគរយ នៅចុងរដូវក្ដៅឆ្នាំ២០២២។ហេតុផលដែលបានផ្តល់ឲ្យសម្រាប់ការស្ទង់មតិនេះ មានការរួមចំណែកយ៉ាងខ្ពស់ពីការធ្វើសមាហរណកម្ម និងការបើកវគ្គសិក្សាភាសាដែលមានបំណងជំរុញជនភៀសខ្លួនទាំងនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានការងារ។ ចំនួន ៣ភាគ៤នៃជនភៀសខ្លួន បានចូលរៀនវគ្គសិក្សាភាសាអាល្លឺម៉ង់ ឬបានបញ្ចប់ការសិក្សារួចហើយ។តែយ៉ាងណាក្ដី ការស្ទង់មតិបានបង្ហាញថា សម្រាប់ស្ត្រីមានកូន ការស្វែងរកការងារធ្វើ មានការលំបាកជាង។ បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសរបស់ខ្លួន កាលពីដើមឆ្នាំ២០២២ ស្ត្រីអ៊ុយក្រែនពាក់កណ្តាល ដែលបានមកប្រទេសអាល្លឺម៉ង់ ក្នុងនាមជាជនភៀសខ្លួន មានកូនយ៉ាងហោចណាស់ម្នាក់។ការស្ទង់មតិដែលរួមបញ្ចូលទាំងការឆ្លើយតបរបស់ជនភៀសខ្លួនអ៊ុយក្រែន ៧.០០០នាក់ ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ គឺជាកិច្ចប្រឹងប្រែងរួមគ្នារបស់វិទ្យាស្ថាន DIW Berlin នៅក្រុងប៊ែរឡាំង វិទ្យាស្ថានស្រាវជ្រាវការងារ (IAB) ក្រសួងសម្រាប់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ព្រមទាំងវិទ្យាស្ថានសហព័ន្ធ ដើម្បីការស្រាវជ្រាវចំនួនប្រជាជនផងដែរ៕

ស្ទូឌីយ៉ូហូលីវូដនៅអាមេរិក ព្យាយាមបញ្ចៀសការធ្វើកូដកម្មរបស់ក្រុមតារាសម្ដែងនៅពាក់កណ្ដាលអធ្រាត្រ

2023/07/13 11:46:23 am        239
អាមេរិក៖ ស្ទូឌីយោភាពយន្ត និងទូរទស្សន៍ធំៗរបស់ហូលីវូដ និងសហជីពតំណាងឲ្យតារាសម្ដែងចំនួន១៦០.០០០នាក់ បានចូលរួមនៅក្នុងកិច្ចពិភាក្សាចុងក្រោយកាលពីថ្ងៃពុធមុនម៉ោងកំណត់ពាក់កណ្តាលអធ្រាត្រ ដើម្បីព្យាយាមជៀសវាងកូដកម្មពលកម្មលើកទីពីរនៅក្នុងអាជីវកម្មកម្សាន្តនេះ។ SAG-AFTRA ដែលជាសហជីពដ៏ធំបំផុតរបស់ហូលីវូដកំពុងទាមទារសំណងខ្ពស់ជាងនៅក្នុងយុគសម័យផ្សាយផ្ទាល់តាមទូរទស្សន៍ បូករួមទាំងការការពារជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ហៅកាត់ថា AI ។ សមាជិកបានអនុញ្ញាតឲ្យធ្វើកូដកម្ម ប្រសិនបើអ្នកចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ ហើយតារាក្នុងបញ្ជី A រួមទាំងតារាសម្ដែងអាមេរិកនាង Jennifer Lawrence និងតារាភាពយន្តនាង Meryl Streep បាននិយាយថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីការងារ។ ពួកគេនឹងចូលរួមជាមួយសមាជិកប្រហែល ១១.៥០០ នាក់នៃក្រុមហ៊ុន Writers Guild of America (WGA) ដែលបានធ្វើកូដកម្មកាលពីដើមខែឧសភា។ ការដើរចេញពីការងារនោះបានធ្វើឲ្យកម្មវិធីជជែក តាមទូរទស្សន៍នៅពេលយប់ជ្រៅ ឈានដល់ការដំណើរការឡើងវិញគ្មានទីបញ្ចប់ និងបានរំខានដល់ផលិតកម្មភាគច្រើនសម្រាប់រដូវកាលទូរទស្សន៍រដូវស្លឹកឈើជ្រុះ និងការថតខ្សែភាពយន្តមួយចំនួនដែលចំណាយថវិកាយ៉ាងច្រើន។ ការធ្វើកូដកម្មដោយ ក្រុមសហជីព SAG-AFTRA នឹងបង្ខំឱ្យមានការបិទ និងដាក់សម្ពាធលើស្ទូឌីយោ ដើម្បីស្វែងរកដំណោះស្រាយ។  តារាសម្ដែងអង់គ្លេសនាង ហ្វ្លរិនស៍ភូ (Florence Pugh) បាននិយាយនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្ត អូផេនហេម័រ "Oppenheimer" ដែលនឹងមកដល់នាពេលខាងមុខនេះថា មនុស្សគ្រប់គ្នាមានអារម្មណ៍តានតឹងហើយសង្ឃឹមថាចម្លើយនឹងទទួលបានលទ្ធផលល្អ ។  បច្ចុប្បន្ននេះ ក្រុមសហជីពកំពុងតតាំងជាមួយក្រុមហ៊ុន Netflix ក្រុមហ៊ុន Walt Disney និងក្រុមហ៊ុនផ្សេងទៀតជុំវិញប្រាក់ខែគោល និងចំណែកផ្សេងពីសេវាផ្សាយ និងបញ្ហាផ្សេងទៀតរួមទាំងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ជំនាន់ដើម។ តារាសម្តែងចង់បានការធានាថារូបភាពឌីជីថលរបស់ពួកគេនឹងមិនត្រូវបានប្រើដោយគ្មានការអនុញ្ញាតពីពួកគេឡើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
06/04/2026 08:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងថាការចរចាគ្មានមានវឌ្ឍនភាព តែលោក Trump ថាកិច្ចព្រមព្រៀងជិតដល់ហើយ
06/04/2026 08:06 AM
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
06/04/2026 07:06 AM
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM