ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិចថា ​រយៈពេល១០ថ្ងៃ​នៃយុទ្ធនាការឃោសនាបោះឆ្នោត​ បក្សខ្លួនប្រព្រឹត្តទៅដោយរលូន

2023/07/11 10:42:35 am        213
អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងអះអាងថា ក្នុងរយៈ​ពេល១0​ថ្ងៃ នៃយុទ្ធនាការឃោសនារកបោះឆ្នោតទាំងក្នុងរាជធានី និង​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស គណបក្សហ៊្វុនស៊ិនប៉ិច បានប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានបញ្ហាអ្វីកើតឡើងនោះទេ ផ្ទុយ​ទៅ​វិញមានតែជួយសម្របសម្រួលចរាចរណ៍ និង​សណ្តាប់​ធ្នាប់​ពី​សំណាក់​អាជ្ញាធរ​បាន​យ៉ាង​ល្អ​ទៀត​ផង។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ញឿន រ៉ាដែន បាន​បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១រហូតដល់ថ្ងៃទី១០ នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ គណបក្សហ៊្វុនស៊ិនប៉ិចបាន​ធ្វើឡើងទាំងលក្ខណៈទ្រង់ទ្រាយតូច និងធំ ទាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង តាមបណ្តាខេត្តនានា ខណៈពេលធ្វើ​យុទ្ធនាការ​ពុំ​មាន​អធិករណ៍​ណា​មួយ​កើត​ឡើង​នោះ​ទេទាំងតាមទីប្រជុំជន និងតាមទីជនបទដាច់ស្រយ៉ាល។អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមទៀតថា «គ.ជ.ប. និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ទាំង​អស់​ជួយសម្របសម្រួលបានយ៉ាងល្អពេលអំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នា​ពេលកន្លងមកនេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច»។ លោកបន្តថា គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ខេត្ត​កណ្តាល បាត់ដំបង ហើយមានការដឹកនាំដង្ហែដោយផ្ទាល់ពីព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច ដោយមានអ្នកគាំទ្ររាប់ពាន់នាក់ សម្រាប់​យុទ្ធនាការ​ទាំង​បី​រាជ​ធានី​ខេត្ត​នេះ។ លោកញឿន រ៉ាដែន បានបន្តថា ក្រៅ​ពី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សមាជិក-សមាជិកា​រប​ស់គណបក្សហ៊្វុនស៊ិនប៉ិចក៏បានដើរចែកខិត្តបណ្ណ និង​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​គូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះផងដែរ។សូម​បញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាសម្រាប់ ជ្រើស​តាំង​តំណាងរាស្រ្តនីតិកាលទី៧នេះ គឺធ្វើរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ ២០២៣នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប បាន​ប្រកាសថា ថ្ងៃទីរយៈពេល១០នៃយុទ្ធនាការ ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានប្រព្រឹត្តទៅដោយរលូន និងគ្មាន​ហិង្សា​ណាមួយកើតឡើងនោះឡើយ ខណៈសកម្មភាព របស់​គណបក្ស​នយោបាយ​នានា​ធ្វើ​ឡើង​ស្រប​ទៅតាមច្បាប់របស់គ.ជ.ប។ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស៕ អត្ថបទ៖ បាន ចក់

គុយបាចោទសហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការតវ៉ាឆ្នាំ២០២១ ដែលជាការរតវ៉ាធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍

2023/07/11 10:36:10 am        97
គុយបា៖ ប្រទេសគុយបាកាលពីថ្ងៃចន្ទ បានចោទរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការតវ៉ាដែលបានឲ្យរង្គោះរង្គើដល់កោះសមុទ្រការ៉ាអ៊ីព កាលពីពីរឆ្នាំមុន ដែលជាបាតុកម្មដ៏ធំបំផុត ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩របស់លោក ហ្វីដែល កាស្ត្រូ (Fidel Castro)។កាសែត Granma ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ត បាននិយាយនៅក្នុងវិចារណកថាទំព័រមុខ នៅមុនពេលខួបនៃការតវ៉ាថា៖«សហរដ្ឋអាមេរិកមានទំនួលខុសត្រូវផ្ទាល់ចំពោះភាពចលាចល នៅថ្ងៃទី១១ និង ១២ ខែក្កដា ឆ្នាំ២០២១»។កាសែតនេះ បាននិយាយថា ប្រជាជនត្រូវបានគេញុះញង់ដោយចំហ និងផ្តល់មូលនិធិពីសហរដ្ឋអាមេរិក ដើម្បីបំពានច្បាប់ក្នុងសកម្មភាពប្លន់ និងវាយដំ ចំណែកទីក្រុងវ៉ាស៊ីនតោនវិញ បានបង្កើនការដាក់ទណ្ឌ កម្មរបស់ខ្លួន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសគុយបា បានជួបការលំបាក ដោយសារផលប៉ះពាល់នៃវីរុសរាតត្បាតកូរ៉ូណា។ទាំងក្រសួងការបរទេសអាមេរិក ទាំងសេតវិមាន មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានអះអាងថា កុបកម្មបានកើតឡើងដោយឯកឯង និងបដិសេធថា មិនបានបង្កបញ្ហាទាំងនោះក្តី។វិចារណកថា ក៏បានស្តីបន្ទោសទៅលើ«យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច»តាម  រយៈបណ្តាញសង្គម។វិចារណកថានោះ បានឲ្យដឹងទៀតថា៖«ការបង្កាច់បង្ខូចដែលត្រូវបានផ្សព្វផ្សាយដោយសេតវិមានទាក់ ទងនឹងព្រឹត្តិការណ៍ដែលខ្លួនឧបត្ថម្ភនៅឆ្នាំ ២០២១ ត្រូវបានប្រើជាលេស ដើម្បីរក្សាគោលនយោបាយនៃការដាក់សម្ពាធអតិបរមាប្រឆាំងនឹងគុយបា»៕

ទួរគី យល់ព្រមផ្ដល់ការគាំទ្រសមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងសម្ព័ន្ធយោធាណាតូ

2023/07/11 10:31:01 am        128
ទួរគី៖ ប្រមុខសម្ព័ន្ធយោធាណាតូ លោក ជេនស្តូលធិនប៊ើក (Jens Stoltenberg) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីទួរគីលោក រីស៊ីប តាយីបអឺដូហ្គែន (Recep Tayyip Erdoğan)កាលពីថ្ងៃចន្ទ បានយល់ព្រមទម្លាក់ចោលការជំទាស់របស់លោកចំពោះការចូលរួមរបស់ស៊ុយអែតជាមួយសម្ព័ន្ធយោធាណាតូ ហើយនឹងដាក់ការផ្ដល់សច្ចាប័នដល់សភារបស់ទួរគីឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។  លោកស្តូលធិនប៊ើក បាននិយាយមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូដែលត្រូវចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ថា ប្រទេសស៊ុយអែត នឹងក្លាយជាសមជិកពេញសិទ្ធិរបស់សម្ព័ន្ធនេះ ។  លោកបាននិយាយថា លោកអឺដូហ្គែន បានផ្ដល់ការប្ដេជ្ញាចិត្តយ៉ាងដ៏ច្បាស់លាស់ក្នុងការចូលជាសមាជិករបស់ស៊ុយអែត។ ការផ្ដាល់ប្ដូរជំហរបស់ក្រុមមេដឹកនាំទួរគី បានកើតមានឡើង បន្ទាប់ពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីស៊ុយអែត អាល់ហ្វ គ្រីស្ទើសុន(Ulf Kristersson) និងលោកស្តូលធិនបើក។នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយក្រោយការពិភាក្សា ប្រទេសទួរគី ស៊ុយអែត និងណាតូ បានគូសបញ្ជាក់ថា ទីក្រុងស្តុកខុម (Stockholm) បានកែប្រែច្បាប់ ដែលបានពង្រីកសហប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងក្រុមគណបក្សពលករឃើដ ឬហៅកាត់ថាPKK និងបានចាប់ផ្ដើមការនាំចេញអាវុធជាថ្មីទៅកាន់ប្រទេសទួរគី។ សេចក្តីថ្លែងការណ៍បាននិយាយថា ទីក្រុងអង់ការ៉ា និងទីក្រុងស្តុកខុម ក៏បានយល់ព្រមបង្កើត ការបង្រួមសន្តិសុខទ្វេភាគីថ្មីផងដែរ ហើយថា ប្រទេសស៊ុយអែតនឹងបង្ហាញផែនទីវិថីជាមូលដ្ឋាននៃការបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់៕

កិច្ចប្រជុំកំពូលណាតូ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងលើសមាជិកភាពរបស់អ៊ុយក្រែន ក្រោយទួរគីបើកភ្លើងខៀវឲ្យស៊ុយអែត

2023/07/11 10:21:34 am        132
 ស៊ុយអែត៖ ក្រុមមេដឹកនាំសម្ព័ន្ធយោធាណាតូបានជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវីលញូស(Vilnius)នៅថ្ងៃអង្គារនេះ ព្យាយាមជម្នះលើការខ្វែងគំនិតគ្នាសម្រាប់សមាជិភាពរបស់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដើម្បីដករបាំងពីទួរគីឲ្យស៊ុយអែតចូលជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ។ កិច្ចប្រជុំកំពូលនៅក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី នឹងត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលក្រុមមេដឹកនាំទាំងនោះ នឹងអនុម័តផែនការពេញលេញលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់ដើម្បីទប់ទល់ការវាយប្រហារណាមួយពីសំណាក់ក្រុងមូស្គូ។ ក្រុមអ្នកការទូត និយាយថាការខ្វែងគំនិតគ្នាកំពុងរួមតូចជុំវិញការជំរុញរបស់អ៊ុយក្រែនសម្រាប់សមាជិកភាពរបស់សម្ព័ន្ធណាតូ ។ស្របពេលក្រុមសមាជិកណាតូ យល់ព្រមថា ទីក្រុងគីវ មិនអាចចូលជាសមាជិកបានអំឡុងសង្រ្គាម មេដឹកនាំទាំងនោះ បានច្រានចោលភ្លាមៗជុំវិញបញ្ហាថាតើនឹងអាចមានរឿងអ្វីកើតឡើង ទៅមុខទៀត និងស្ថិតក្រោមលក្ខខ័ណ្ឌអ្វី។ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ដែលត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ជួបជុំនៅទីក្រុងវីលញូស បានដាក់សម្ពាធលើសម្ព័ន្ធណាតូ ដើម្បីចង្អុលបង្ហាញផ្លូវឲ្យកាន់តែច្បាស់សម្រាប់សមាជិកភាពប្រទេសរបស់លោកក្នុងសេចក្ដីថ្លែងការកិច្ចប្រជុំនេះ ដូច្នេះទើបប្រទេសនេះអាចចូលជាសមាជិកបានឆាប់ក្រោយសង្រ្គាមបញ្ចប់។ សម្ព័ន្ធយោធាណាតូ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩ ក្នុងគោលបំណងចម្បងលើការទប់ស្កាត់ហានីភ័យនៃការវាយប្រហាររបស់សហភាពសូវៀតលើដែនដីរបស់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន៕

គ.ជ.ប៖«អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់»

2023/07/11 09:45:56 am        122
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ប្រកាស​ថា «អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោត​កាន់​តែខិ​ត​ជិត​មក​ដល់​នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គល​មួយ​ចំនួន​កាន់​តែ​បន្ត​យុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ពេល​ទៅ​បោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោត​របស់​ពួក​គាត់​ក្លាយ​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹ​ង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ដែល​មាន​ជាធរមាន។មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ចែងថា​ត្រូវ​ផាក​ពិន័យជាប្រាក់ពី ៥ លាន រៀល ទៅ ២០ លាន រៀល ដោយ គ.ជ.ប ដោយពុំទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ណែនាំ ឬញុះ​ញង់​ឱ្យ​អ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។គ.ជ.ប បញ្ជាក់ថា ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវ​លុប​ឈោ្មះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត។ គ.ជ.ប បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំចាញ់បោកអំពើទុច្ចរិតរបស់ក្រុមអគតិមួយចំនួន ដែល​មាន​ចេតនា​បំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងនាំប្រជាពលរដ្ឋ​ប្រព្រឹត្ត​អំពោះ​ផ្ទុយ​នឹងច្បាប់។ គ.ជ.ប ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់​មេត្តា​ត្រៀម​ខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាៗគ.ជ.ប លើកទឹកចិត្តម្ចាស់ឆ្នោតគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែល​ខ្លួន​ស្រឡាញ់​​ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជា ពលរដ្ឋ​កម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារួចមកហើយ៕

លោកជំទាវ ភឿង សកុណា បន្តចុះសំណេះសំណាល និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

2023/07/10 03:16:09 pm        160
ស្វាយរៀង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប​ ខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារប្រមាណ៥០០នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។ទន្ទឹមនេះលោកក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ៕

អាហ្វ្រិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវធ្វើឡើងឡើងជាក់ស្តែង ទោះបីជាមានដីកាចាប់ខ្លួនលោកពូទីនក្តី

2023/07/10 02:56:20 pm        97
អាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា( Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យទី៩ ខែកក្កដាថា កិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ដែលលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin) ត្រូវបានគេអញ្ជើញឱ្យចូលរួមនោះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ ទោះបីជាមានដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីរូបនេះក្តី។អាហ្រ្វិកខាងត្បូង គឺជាប្រធានបច្ចុប្បន្នរបស់BRICS ដែលជាក្រុមនៃប្រទេសដែលមានឥទ្ធិពលខ្លាំងក្លារួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដើម្បីប្រកួតប្រជែងជាមួយរចនាសម្ព័ន្ធអភិបាលកិច្ចសកលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។លោករ៉ាម៉ាហ្វូសា បានថ្លែងអ្នកសារព័ត៌មានអាហ្វ្រិកខាងត្បូងនៅខាងក្រៅសន្និសីទមួយដែលរៀបចំដោយសភាជាតិអាហ្វ្រិក (ANC)ដែលកំពុងកាន់អំណាចថា កិច្ចប្រជុំកំពូលBRICS កំពុងដំណើរការ ហើយយើងកំពុងបញ្ចប់ការពិភាក្សារបស់យើងអំពីបែបបទនៃការបំពេញការងារ។លោកមិនបាននិយាយថាតើលោកពូទីន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមចាប់ខ្លួនជុំវិញការចោទប្រកាន់ថា រុស្ស៊ីបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ នឹងចូលរួមឬដែរអត់នោះទេ។ លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ការផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍ក្នុងស្រុកថា៖«យើងនឹងមានកិច្ចប្រជុំកំពូល BRICS ជាក់ស្តែង យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តថា នឹងមានកិច្ចប្រជុំកំពូលមួយ ដែលយើងនឹងអាចមើល និងជួយគ្នាទៅវិញទៅមកបាន»៕

កូរ៉េខាងជើងព្រមានថា ខ្លួនអាចនឹងបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក

2023/07/10 02:41:32 pm        122
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសខ្លួន ហើយបានគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយគេហទំព័រទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ ដែលបានដកស្រង់សម្តីក្រសួងការពារជាតិរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នោះបាននិយាយថា យន្តហោះមួយគ្រឿងបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយសម្រង់សម្តីនោះបញ្ជាក់ថា "ការហើរហោះរាប់សិបគីឡូម៉ែត្រពីលើសមុទ្រខាងកើតរបស់ខ្លួនជាច្រើនដង" ។ ហើយនោះ៖ "មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ"។យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសគឺមិនពិតនោះទេ។ អ្នកនាំពាក្យអគ្គសេនាធិការ លោកវរសេនីយ៍ឯក LEE SUNG-JUN បាននិយាយថា “ឧបករណ៍ឃ្លាំមើលដែនអាកាសសហរដ្ឋអាមេរិក ធ្វើការហោះហើរឈ្លបយកការណ៍ជាប្រចាំនៅជុំវិញឧបទ្វីបកូរ៉េ ហើយការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសនោះគឺមិនពិតទេ។ យើងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កើតភាពតានតឹងជាមួយនឹងការអះអាងមិនពិតទាំងនេះ»។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ ជិតពីរសប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដោយបង្ហាញផ្ទាំងរូបភាពជាមួយនឹងមីស៊ីលវាយប្រហារសហរដ្ឋអាមេរិកទៀតផង៕

អ្នកជំនាញប៉ាគីស្ថាន៖ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅប្រទេសណាមួយបង្កការគំរាមកំហែងដល់ជនស៊ីវិល

2023/07/10 02:38:28 pm        215
ប៉ាគីស្ថាន៖ អ្នកជំនាញប៉ាគីស្ថានម្នាក់បានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ថាជាបទល្មើសព្រហ្មទណ្ឌដែលបង្កការគំរាមកំហែងភ្លាមៗដល់ជនស៊ីវិលស្លូតត្រង់។លោក Mustafa Hyder Sayed នាយកប្រតិបត្តិនៃវិទ្យាស្ថានប៉ាគីស្ថាន-ចិន ដែលមានមូលដ្ឋាននៅទីក្រុង Islamabad បានលើកឡើងបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រអំពីការសម្រេចបញ្ចូនគ្រាប់បែកចង្កោមទៅឱ្យប្រទេសអ៊ុយក្រែន ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣។ លោកបានបន្ថែមថា គ្រាប់បែកចង្កោមក៏ត្រូវបានចាត់ថ្នាក់ជាការហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិកផងដែរ។អ្នកជំនាញរូបនោះបាននិយាយថា "ជាការពិតណាស់ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិក។ ដូច្នេះវាមិនត្រឹមតែជាការផ្ទុយនឹងច្បាប់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសណាមួយ ពីព្រោះវាមានភស្តុតាងជាច្រើនបានគាំទ្រថាគ្រាប់បែកចង្កោមបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល"។លោក Sayed បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដើម្បីជួយប្រទេសនេះក្នុងជម្លោះយោធារបស់ខ្លួនជាមួយរុស្ស៊ី។លោកបានបន្ថែមថា "ខ្ញុំមិនអាចរកឃើញថាមានយុត្តិកម្មណាមួយសម្រាប់សកម្មភាពនេះនោះទេ។ នៅចំណុចនេះ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមនឹងក្លាយជាឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដ"៕

រុស្ស៊ីអះអាងថាបានបំផ្លាញសព្វាវុធផ្សេងៗ ខណៈអ៊ុយក្រែនរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងទិសដៅជាច្រើន

2023/07/10 02:35:23 pm        109
រុស្ស៊ី៖ កងកម្លាំងយោធារុស្ស៊ីបានបំផ្លាញសព្វាវុធផ្សេងៗនៅក្នុងជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងសត្រូវក្នុងទិសដៅជាច្រើន នេះបើយោងតាមការផ្តល់ព័ត៌មានសង្ខេបផ្លូវការស្តីពីដំណើរការវិវឌ្ឍន៍ក្នុងសមរភូមិដែលចេញផ្សាយដោយប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ។យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានប្រយុទ្ធជាមួយទាហាន និងទាហានអ៊ុយក្រែននិងទាហានស៊ីឈ្នួលនៅទីក្រុង Kupyansk និងទិសដៅផ្សេងទៀត ដោយបានបំផ្លាញគ្រឿងយុទ្ធោករណ៍របស់អ៊ុយក្រែន រួមមានរថក្រោះ, រថពាសដែក, ប្រព័ន្ធរ៉ុក្កែត RM-70 Vampire ដែលផលិតនៅសាធារណរដ្ឋឆេក ប្រព័ន្ធកាំភ្លើងធំM109 Paladin ដែលផលិតដោយសហរដ្ឋអាមេរិក ប្រព័ន្ធកាំភ្លើងធំ M777 និងរ៉ាដាប្រឆាំងកាំភ្លើងធំ ក្នុងចំណោមសព្វាវុធផ្សេងៗទៀត។នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា មានការប៉ះទង្គិចគ្នាជាង ២០ដងរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅតំបន់ Lymanទីក្រុង Bakhmut ទីក្រុងAvdiivka ទីក្រុងMar'inka និងទិសដៅផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមក។ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងកាំភ្លើងធំ បានធ្វើការវាយប្រហារប្រឆាំងនឹងតំបន់ប្រមូលផ្តុំកម្លាំងកងកម្លាំង និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី ទីតាំងកាំភ្លើងធំ ព្រមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិកផងដែរ។ទន្ទឹមនឹងនេះ លោក Alexander Bogomaz អភិបាលនៃតំបន់ Bryansk របស់រុស្ស៊ី ជាប់ព្រំដែនប្រទេសបេឡារុស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក្នុងតំបន់ បានស្ទាក់ចាប់មីស៊ីលរបស់អ៊ុយក្រែនចំនួនពីរគ្រាប់នៅក្នុងតំបន់នោះ។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបទៅនឹងការអះអាងរបស់លោក Bogomaz ពីប្រទេសអ៊ុយក្រែននោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM