ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកនិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ក្នុងការវាយប្រហារដោយយានដ្រូន

2023/07/10 02:32:16 pm        89
អាមេរិក៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាម (ISIS) នៅភាគខាងកើតប្រទេសស៊ីរី ក្នុងការវាយប្រហារដោយយានដ្រូន។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសុក្របានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ។នាយឧត្តមសេនីយ៍ លោក Michael Kurilla ប្រមុខទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា "យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងនៅតែប្តេជ្ញាចិត្តក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម (ISIS) នៅទូទាំងតំបន់" ដោយប្រើប្រាស់អក្សរកាត់មួយទៀតសម្រាប់ក្រុមប្រដាប់អាវុធនោះគឺ ISIL។ លោកបានបន្ថែមថា “ក្រុមភេរវកម្ម ISIS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅទូទាំងពិភពលោកផងដែរ”។យោងតាមទីបញ្ជាការ CENTCOM មិនមានជនស៊ីវិលណាម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនោះទេ ប៉ុន្តែកងកម្លាំងចម្រុះកំពុង "វាយតម្លៃរបាយការណ៍នៃការរងរបួសជនស៊ីវិល"៕

អាហ្សង់ទីនសម្ពោធន៍ដាក់ឲ្យប្រើប្រាស់បំពង់បង្ហូរឧស្ម័នសំខាន់ដើម្បីផ្លាស់ប្តូរឱនភាពថាមពល

2023/07/10 02:28:39 pm        104
 អាហ្សង់ទីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អាហ្សង់ទីន បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័នដែលនឹងបង្ហូរឧស្ម័នធម្មជាតិចេញពីបឹងប្រេង Vaca Muertaស្ថិតនៅតំបន់ភាគខាងលិចអាហ្សង់ទីន ទៅកាន់ខេត្ត Santa Feដោយឆ្លងខេត្ត Buenos Airesនោះ គឺជាការងារដ៏ចាំបាច់មួយដើម្បីផ្លាស់ប្តូរឱនភាពថាមពលសំខាន់របស់ប្រទេសមួយនេះ ។   បឹង Vaca Muertaដែលជាប្រឹងប្រេងដ៏ធំមួយមានទំហំស្មើប្រទេសបែលហ្ស៊ិកទាំងមូល និងស្ថិតនៅតំបន់ Patagoniaត្រូវបានគេចាត់ទុកថាជាប្រភពថមពលដ៏សំខាន់មួយក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័ននៅប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏ដូចជាកាត់បន្ថយការនាំចូលថ្លៃ ។  ការបញ្ចប់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័ន ដែលបានចាប់ផ្តើមឡើងនៅខេត្ត Neuquen និងបង្ហូរដល់ខេត្ត Buenos Aires នឹងបន្ថែមឧស្ម័ន១១លានម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដល់ប្រទេសអាហ្សង់ទីន ៕

ប្រទេសនានាប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/07/10 02:17:29 pm        110
អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានសម្លាប់ក្រុមភេរវកម្ម al-Shabaab ចំនួន១០នាក់ក្នុងប្រទេសសូម៉ាលី

2023/07/10 02:13:16 pm        73
សូម៉ាលី៖ យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីបញ្ជាការតំបន់អាហ្វ្រិករវស់សហរដ្ឋអាមេរិក (Africom) ដើម្បីគាំទ្ររដ្ឋាភិបាលសូម៉ាលី បានសម្លាប់ក្រុម ភេរវករ al-Shabaab ចំនួន១០នាក់នៅក្នុងប្រទេសសូម៉ាលី។ទីបញ្ជាការ Africom បាននិយាយថា ការវាយប្រហារស្វ័យការពាររួម ដែលត្រូវបានអនុវត្តពេញមួយយប់តាមសំណើរបស់រដ្ឋាភិបាលសូម៉ាលី បានធ្វើឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិតទីក្រុង Afmadow ចម្ងាយប្រហែល១០៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kismayo ក្នុងប្រទេសសូម៉ាលី៕

ថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោក Yoon ធ្វើដំណើរទៅកិច្ចប្រជុំរបស់ណាតូ ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង និងចិន

2023/07/10 02:08:54 pm        81
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol គ្រោងចាកចេញពីប្រទេសនៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) ដោយស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិកាន់តែស៊ីជម្រៅ ចំពេលមានការកើនឡើងនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង និងភាពតានតឹងពាក់ព័ន្ធនឹងចិន។ការិយាល័យរបស់ប្រធានាធិបតីបានឲ្យដឹងថា ការចូលរួមរបស់លោក Yoon នៅឯការជួបជុំប្រចាំឆ្នាំរបស់អង្គការណាតូ ដែលចាប់ផ្តើមនៅប្រទេសលីទុយអានី នៅថ្ងៃអង្គារ (ទី១១ ខែកក្កដា) នេះ រួមជាមួយមេដឹកនាំប្រទេសជប៉ុន អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងត្រូវបន្តដោយដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសប៉ូឡូញ ដែលចាប់ផ្តើមនៅថ្ងៃពុធ (ទី១២ ខែកក្កដា)។លោក Yoon បាន និងកំពុងជំរុញឲ្យមានទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងជាមួយអឺរ៉ុប និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ខណៈពេលដែលបង្កើនការរួមចំណែករបស់ខ្លួន ចំពោះបញ្ហាប្រឈមជាសកលនានា ក្នុងនោះរួមទាំងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រជែងឥទ្ធិពលគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។លោក Yoon បានលើកឡើងថា ជម្លោះថ្មី និងការប្រកួតប្រជែង បានគំរាមកំហែងដល់តម្លៃសកល ពេលលោកចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូជាលើកដំបូងក្នុងនាមជាមេដឹកនាំកូរ៉េខាងត្បូង កាលពីឆ្នាំមុន ហើយមន្ត្រីតំណាងបានប្រាប់ថា នៅឆ្នាំនេះ លោកប្រធានាធិបតីកំពុងសម្លឹងដល់ការបញ្ចេញសារខ្លាំងក្លាប្រឆាំងនឹងកូរ៉េខាងជើង និងបង្កើនកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងសន្តិសុខ ខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្រ្គាមនៅអ៊ុយក្រែន។លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកមួយចំនួន នៅក្រៅវេទិកាកិច្ចប្រជុំ ហើយអនុម័តដោយឡែកពីគ្នានូវឯកសារថ្មីជាមួយអង្គការណាតូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យចំនួន១១ ដោយក្នុងនោះរួមទាំងការមិនរីកសាយភាយ និងសន្តិសុខតាមអ៊ិនធឺណិត៕

បក្សប្រជាជនកម្ពុជាក្នុងខណ្ឌសែនសុខបន្តចុះឃោសនា និងណែនាំពលរដ្ឋចូលរួមបោះឆ្នោតគ្រប់ៗគ្នា

2023/07/10 01:34:18 pm        149
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ​ចុះមូលដ្ឋានខណ្ឌសែនសុខ ​នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ ​បានដឹកនាំសមាជិក សមាជិកា ប្រមាណ៣,០០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត លើកទី២​ ជុំវិញមូលដ្ឋានសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ឯកឧត្តម ម៉ម ប៊ុនហេង ​បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត​នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជន​កម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨​ ក្នុងសន្លឹកឆ្នោត និងសូមគូស​លើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ ​នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោត​មួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។ចំណែកប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ​ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ​ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ​ស្ថិរភាព និងការអភិវឌ្ឍ។សូមបញ្ជាក់ថា ការឃោសនា ​បោះឆ្នោតឆ្នាំ២០២៣នេះ ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ​ខែកក្កដា រហូតដល់ថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ​គ.ជ.ប ចំនួន១៨ មាន​សិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត​ ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការ​បោះឆ្នោត សេចក្តីណែនាំ​ ស្តីពីការឃោសនាបោះឆ្នោត ​ក្នុងស្មារតីទទួលខុសត្រូវ និង​ត្រូវមានការយោគយល់ ​អធ្យាស្រ័យគ្នាទៅវិញទៅមក៕អត្ថបទ រដ្ឋា

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៨ម៉ឺននាក់ នឹងចូលរួមឃ្លាំមើលការបោះឆ្នោតតំណាងរាស្រ្ត

2023/07/10 01:23:43 pm        508
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់​អ្នក​សង្កេត​ការណ៍ជាតិ និងអន្តរជាតិចំនួនជាង៨ម៉ឺននាក់​ឲ្យចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តខាងមុខ។ នៅសល់១២ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើម​ដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក ​និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្រប​តាមការចែងក្នុងនីតិវិធី និងច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យមានការស្នើសុំចូលរួម​សង្កេតការណ៍​បោះឆ្នោតនោះ គិតត្រឹមថ្ងៃនេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ​មកពីជាង ១០០ស្ថាប័ន ស្មើនឹងជាង៨ម៉ឺននាក់ ខណៈគ.ជ.ប ប្រកាសបិទបញ្ចប់ការស្នើសុំ​របស់អ្នកសង្កេតការណ៍ជាតិនាថ្ងៃទី១២ កក្កដា ​និងអ្នកសង្កេតការណ៍អន្តរជាតិនាថ្ងៃទី១៩ កក្កដា។ ឯកឧត្តមបន្តថា ​ចំពោះតួលេខអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងនីតិកាលទី៧​នេះមាន​ចំនួនច្រើនជាងមុន បើធៀបទៅនឹងនីតិកាលទី៦។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប បានបណ្តុះបណ្តាល និងកំណត់ពីតួនាទី ភារកិច្ចរបស់អ្នក​សង្កេតការណ៍​បានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាអ្នកសង្កេតការណ៍ទាំងអស់​អនុវត្ត​ដោយក្រមសីលធម៌ និងជាសាក្សីរស់ក្នុងការឃ្លាំមើលនៃដំណើរការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តខាងមុខ។ លើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវ​បំពេញកាត្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់សំដៅឆ្លុះបញ្ចាំងដល់កិច្ចសហការល្អរវាងមន្រ្តីបោះឆ្នោតជាមួយអ្នកសង្កេតការណ៍គ្រប់រូប។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ កក្កដា ដែល​ប្រជាពលរដ្ឋ​មានឈ្នោះក្នុងបញ្ជីចូលរួមជាង៩លាន៧សែននាក់ ក្នុងទីតាំងការិយាល័យ​បោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំង២៥រាជធានី-ខេត្ត៕អត្ថបទ សេក ឧត្តម

បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បន្តចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/10 12:49:53 pm        86
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តដឹកនាំសមាជិក សមាជិកា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។នៅក្នុងកម្មវិធី នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកពីគុណ​បំណាច់​របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋាន​ស្រុកបាធាយផ្ទាល់​ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ​ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត ភ្លើងអគ្គិសនី សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើ​មាគ៌ា​ដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។ឯកឧត្តម បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិត​ធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នា​ដែល​ជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួម​ក្នុងការ​ការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួម​បោះឆ្នោត​នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី​សម្រាប់ពេលអនាគត។ជាមួយគ្នានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោត​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ដស់សមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនាឱកាសនោះ ផងដែរ៕

នៅភាគខាងជើងថ្មីរបស់NATO ឱកាសថ្មីៗដើម្បីទប់ស្កាត់ទីក្រុងមូស្គូ

2023/07/10 12:08:00 pm        109
ហ្វាំងឡង់៖ នៅកម្ពស់ខ្ពស់ពីលើស្ពានផ្លូវរថភ្លើង ដែលលាតសន្ធឹងលើដងទន្លេ កម្មករសំណង់ប្រទេសហ្វាំងឡង់ បានខិតខំធ្វើការលើគម្រោងដែលនឹងធ្វើឱ្យរលូនការតភ្ជាប់ពីឆ្នេរសមុទ្រអាត្លង់ទិករបស់សម្ព័ន្ធយោធាណាតូ ក្នុងប្រទេសន័រវេស ទៅកាន់ព្រំដែនថ្មីរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ ផ្លូវរថភ្លើងប្រវែងខ្លីនេះ គឺជាផ្លូវតភ្ជាប់តែមួយគត់ រវាងប្រទេសស៊ុយអែត និងហ្វាំងឡង់។ អ្នកការទូត និង អ្នកជំនាញខាងយោធា និងសន្តិសុខជាង២០នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ខណៈសម្ព័ន្ធភាព បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ជាការឆ្លើយតបទៅនឹងយុទ្ធនាការរបស់រុស្ស៊ី ដំណើរការចូលទៅកាន់ទឹកដីថ្មីទាំងនេះ និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ នឹងបើកផ្លូវសម្រាប់សម្ព័ន្ធមិត្តក្នុងការឃ្លាំមើល និងទប់ស្កាត់ទីក្រុងមូស្គូ និងឱកាសដែលមិនធ្លាប់មានពីមុនមកដើម្បីដោះស្រាយបញ្ហាតំបន់អឺរ៉ុបភាគពាយព្យទាំងមូលជាប្លុកតែមួយ។ ប្រទេសហ្វាំងឡង់ ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវសមុទ្រសម្រាប់ការផ្គត់ផ្គង់ទាំងអស់របស់ខ្លួន ដែលទិន្នន័យគយបង្ហាញថាជិត ៩៦% នៃពាណិជ្ជកម្មបរទេសរបស់ខ្លួនត្រូវបានដឹកជញ្ជូនឆ្លងកាត់តំបន់បាល់ទិក។ ប្រសិនបើមានជម្លោះជាមួយរុស្ស៊ីក្នុងតំបន់សមុទ្របាល់ទិក ជាកន្លែងដែលរុស្ស៊ីមានសមត្ថភាពយោធាសំខាន់នៅទីក្រុង St. Petersburg និងទីក្រុង Kaliningrad ផ្លូវដឹកជញ្ជូនរបស់សម្ព័ន្ធយោធាណាតូ ដែលប្រើសម្រាប់ការអនុវត្តន៍នោះនឹងងាយរងគ្រោះ។ ការចូលរួមចំណែករបស់ប្រទេសស៊ុយអែតនៅឆ្នាំ ២០២៨ នឹងរួមមាននាវាមុជទឹកជំនាន់ថ្មីនៅសមុទ្របាល់ទិក ដែលមេបញ្ជាការនាវាមុជទឹកទីមួយរបស់ប្រទេសស៊ុយអែតលោក Fredrik Linden និយាយថា នឹងធ្វើឱ្យមានភាពខុសគ្នាច្រើនក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធបាតសមុទ្រដែលងាយរងគ្រោះ និងរក្សាដំណើរការ ដែលបច្ចុប្បន្នកំពុងធ្វើឲ្យឈឺក្បាលផ្នែកសន្តិសុខ ដូចជាការបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំ ២០២២ ដែលបានបង្ហាញស្រាប់។ អ្នកស្រាវជ្រាវលោក Bruns បាននិយាយថា នាវា Gotland ជានាវាមុជទឹកមួយគ្រឿងក្នុងចំណោមនាវាមុជទឹកចំនួន ៤ នាពេលបច្ចុប្បន្ននៅក្នុងកងនាវារបស់ប្រទេសស៊ុយអែត ដែលនឹងនាំឲ្យចំនួនសរុបរបស់សម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់បាល់ទិកកើនឡើងដល់១២គ្រឿងនៅឆ្នាំ២០២៨ ។

ប្រជាជនហៃទីដើរដង្ហែក្បួនទាមទារឲ្យបញ្ចប់អំពើហិង្សាដោយក្រុមឧក្រិដ្ឋជន

2023/07/10 11:57:13 am        59
ហៃទី៖ ប្រជាជនហៃទីរាប់ពាន់នាក់ បានដើរដង្ហែតាមផ្លូវនៃទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ដើម្បីអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជន និងវិបត្តិមនុស្សធម៌ ដែលកំពុងវាយលុកប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីព (Caribbean) មួយនេះ។ការហែក្បួនដែលមានឈ្មោះថា «Relief for Haiti» (ស្ដារស្ថានភាពប្រទេសហៃទីឡើងវិញ) ត្រូវបានអំពាវនាវដោយគ្រូគង្វាលនៃព្រះវិហារ Tabernacle of Glory លោក Gregory Toussaint ហើយក៏ត្រូវបានធ្វើឡើងនៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសបារាំងផងដែរ។យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្រុមអន្ធពាលប្រដាប់ដោយអាវុធដ៏ធំ បានពង្រីកបណ្ដាញរបស់ខ្លួន ហើយឥឡូវនេះ បានគ្រប់គ្រងសហគមន៍ជាច្រើន ដែលរួមចំនួនមនុស្សមានប្រហែល ២លាននាក់ ដោយភាគច្រើនជាស្ត្រី និងកុមារប្រឈមនឹងការសម្លាប់ដ៏ព្រៃផ្សៃ និងអំពើហិង្សាផ្លូវភេទ ដែលកើតឡើងជារៀងរាល់ថ្ងៃ។អំពើទាំងនេះ បានជំរុញឲ្យកើតមានវិបត្តិមនុស្សធម៌ ដែលទីភ្នាក់ងារនេះជឿថា បាននាំឲ្យមនុស្សជាង ១៦៥.០០០នាក់ ភៀសខ្លួននៅ ក្នុងប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM