ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Schumer ស្នើឲ្យរដ្ឋបាលចំណីអាហារ និងឱសថ ស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំង PRIME របស់លោក Logan Paul

2023/07/10 11:49:11 am        168
អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ( ឆាក់ ស្ហូមមើ) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានអំពាវនាវឲ្យនិយតករធ្វើការស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំងដែលផលិតដោយអ្នកមានឥទ្ធិពលដ៏ពេញនិយមដែលមានជាតិកាហ្វេអ៊ីនជិត២ដង ធៀបជាមួយភេសជ្ជៈ Red Bull ដែលលោកបាននិយាយថា កំពុងដាក់លក់លើទីផ្សារ សម្រាប់កុមារ។លោក Schumer បាននិយាយថា ភេសជ្ជៈ PRIME ជាម៉ាកភេសជ្ជៈដែលបានចាប់ផ្តើមផលិត កាលពីឆ្នាំមុន ដោយតារាយូធូប (YouTube) លោក Logan Paul និងតារាម្នាក់ទៀត ដែលមានឈ្មោះក្រៅថា KSI គួរតែត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដោយសារតែមានសារធាតុកាហ្វេអ៊ីនខ្ពស់។លោក Schumer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវយ៉កថា៖ «អ្នកទិញ និងឪពុកម្តាយទាំងឡាយ សូមប្រុងប្រយ័ត្ន ព្រោះនេះជាកង្វល់សុខភាពធ្ងន់ធ្ងរ សម្រាប់កុមារ ដែលក្លាយជាគោលដៅដ៏ធំរបស់ភេសជ្ជៈនេះ។ពាក់ព័ន្ធនឹងការលើកឡើងនេះ តំណាងរបស់ភេសជ្ជៈ PRIME មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ភេសជ្ជៈប៉ូវកម្លាំង PRIME មានផ្ទុកជាតិកាហ្វេអ៊ីន ២០០មីលីក្រាមក្នុង១២អោន (ជិត ៣៥០មីលីលីត) ពោលគឺស្មើនឹងភេសជ្ជៈកូកា-កូឡា ៦កំប៉ុង ឬជិតស្មើនឹងភេសជ្ជៈ Red Bulls ២កំប៉ុង។លោក Schumer បានបន្ថែមថា៖ «នេះគឺជាកម្រិតជាតិកាហ្វេអ៊ីនដែលមានការទាក់ទាញយ៉ាងខ្លាំងក្លា សម្រាប់រាងកាយរបស់ក្មេង»៕

នាយករដ្ឋមន្ត្រីកាណាដា បានចេញដំណើរទៅកាន់ប្រទេសឡាតវី មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ

2023/07/10 11:40:41 am        87
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ( Justin Trudeau) បានចេញដំណើរទៅកាន់ប្រទេសឡាតវីកាលពីថ្ងៃអាទិត្យ (៩ កក្កដា) មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវីលញូស( Vilnius) ប្រទេសលីទុយអានី ដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា។រដ្ឋាភិបាលសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី ចាស្មីន ទ្រដូ គឺជាអ្នកគាំទ្រម្នា្កក់នៃអ្នកគាំទ្រសំឡេងភាគច្រើនបំផុតរបស់អ៊ុយក្រែន ហើយបានសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារក្នុងផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងជំនួយផ្សេងទៀត ចាប់តាំងពីឆ្នាំ២០២២មក។ទីក្រុងអូតាវ៉ាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសកាណាដាប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម ដែលទីក្រុងវ៉ាស៊ីនតោន បានសន្យាថា នឹងផ្តល់ឱ្យអ៊ុយក្រែនសម្រាប់ការវាយបករបស់ខ្លួនប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងទីក្រុងអូស្លូ (Oslo) ដែលហាមប្រាមអាវុធដ៏ចម្រូងចម្រាសនេះ។សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្គត់ផ្គង់ទីក្រុងគីវនូវគ្រាប់បែកដែលត្រូវបានហាមប្រាមយ៉ាងទូលំទូលាយ ដែលជាផ្នែកមួយនៃកញ្ចប់សន្តិសុខថ្មី ៨០០ លានដុល្លារ ដែលនាំឱ្យជំនួយយោ ធាសរុបរបស់សហរដ្ឋអាមេរិកដល់ជាង ៤០ពាន់លានដុល្លារ ចាប់តាំងពីការវាយលុករបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ លើប្រទេសអ៊ុយក្រែន។សមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត ដែលការចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវបានរារាំងដោយប្រទេសហុងគ្រី និងទួរគី នឹងក្លាយជាផ្នែកនៃរបៀបវារៈនៅទីក្រុងវីល។ សមាជិកថ្មី ត្រូវតែត្រូវបានអនុម័តដោយការបោះឆ្នោតជាឯកច្ឆន្ទរបស់សមាជិកណាតូដែលមានស្រាប់ទាំងអស់៕

ពលរដ្ឋមើលឃើញបរិយាកាសល្អ នៃយុទ្ធនាការឃោសនាបោះឆ្នោត១០ថ្ងៃមកនេះ

2023/07/10 11:29:23 am        165
ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញការយល់ឃើញថា រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនា​បោះឆ្នោតមកនេះ គឺមានភាពល្អប្រសើរ ទាំងការដង្ហែក្បួនតាមដងផ្លូវ​ពីគណបក្ស​នយោបាយ​នីមួយៗ រួមទាំងក្រុមអ្នកគាំទ្រ បានគោរព ​និងប្រកាន់ភ្ជាប់នូវឥរិយាបទល្អផងដែរ ។ពលរដ្ឋលើកឡើងថា រយៈពេល១០ថ្ងៃនេះ ​ពួកគាត់បានសម្លឹងឃើញថា​ គណបក្សប្រជាជនកម្ពុជា គឺមាន​សន្ទុះខ្លាំង​​ នៃក្រុមអ្នកគាំទ្រដែលបានចូលរួមក្នុងការឃោសនារកសំឡេង​ឆ្នោត លើស​គណបក្សនយោយបាយនានាដទៃ ។ ហើយកត្តាដែលនាំឱ្យពលរដ្ឋជាច្រើន គាំទ្រជាមួយ​គណបក្ស​ប្រជាជន គឺដោយសារពួកគាត់​ បានមើលឃើញពីការដឹកនាំប្រទេស ​ប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ។ក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ១ បានប្រាប់ថា ក្រុមការងារគណបក្ស នឹង​បន្តសកម្មភាពចុះជាប្រចាំ​ ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋ ដើម្បីពន្យល់ណែនាំឱ្យពួកគាត់​ទៅ​ចូលរួមបោះឆ្នោតអោយបានគ្រប់គ្នា ពិសេសការគូសសន្លឹកឆ្នោត​អោយ​បានត្រឹមត្រូវ​ដែល​អាចយកជាការបាន​ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧នេះ ។ សូមបញ្ជាក់ថា យុទ្ធនាការ ​នៃការការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ប្រព្រឹត្តិទៅ​រយៈពេល២១ថ្ងៃ ​គិតចាប់ពីថ្ងៃទី០១ ​ដល់ថ្ងៃទី២១ ​កក្កដា ឆ្នាំ២០២៣ ។ ហើយ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី០៧ ៕ អត្ថបទ ៖ លីហេង

ខ្យល់ព្យុះដ៏ខ្លាំងបង្កឲ្យមានភាពចលាចល តាមដងផ្លូវ ក្នុងរដ្ឋញូវយ៉ក ដោយធ្វើឲ្យអ្នកបើកបរជាប់ទៅណាមិនរួច

2023/07/10 11:27:46 am        101
អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃប៉ែកខាងជើងនៃរដ្ឋញូវយ៉ក (New York) សហរដ្ឋអាមេរិក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ទូទាំងតំបន់ រហូតដល់នាំឲ្យមានការជួយសង្គ្រោះដល់អ្នកបើកបរជាច្រើននាក់ ដែលជាប់នៅលើផ្លូវនោះទៅណាមិនរួច កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា)។ទឹកជំនន់ភ្លាមៗ បានជន់លិចទីប្រជុំជន និងភូមិនានា នៅតាមបណ្តាផ្នែកជាច្រើននៃរដ្ឋរបស់សហរដ្ឋអាមេរិកមួយនេះ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ខណៈដែលក្រុមមន្ត្រី បានជំរុញឲ្យអ្នកបើកបរឲ្យចៀសវាងពីការបើកបរលើដងផ្លូវនានា។នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យនគរបាលរដ្ឋញូវយ៉ក បានបញ្ជាក់ថា មានអ្នកបើកបរជាច្រើន ដែលជាប់នៅផ្លូវនៅសង្កាត់រ៉កឡែន (Rockland) ខណៈដែលក្រុមមន្ត្រីបានផ្តល់នូវរូបថតរថយន្ត ដែលលិចទឹក ឬដែលព្យាយាមបើកបរឆ្លងកាត់ទឹកជំនន់ដ៏ធំនោះ។អ្នកនាំពាក្យម្នាក់ បាននិយាយថា៖ «នគរបាលរដ្ឋ រួមជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ និងបុគ្គលិកសេវាសង្គ្រោះបន្ទាន់ (EMS) កំពុងប្រើប្រាស់បុគ្គលិក និងឧបករណ៍ ដើម្បីជួយអ្នកបើកបររថយន្តទាំងនេះ និងនាំពួកគេទៅកាន់សុវត្ថិភាពឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។សេវាអាកាសធាតុជាតិ សម្រាប់តំបន់រថភ្លើងក្រោមដីក្រុងញូវយ៉ក បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា អង្គភាពបានទទួលរបាយការណ៍ជាច្រើនពី «ទឹកជំនន់ធំ និងមនុស្សដែលជាប់នៅក្នុងយានយន្ត» នៅតំបន់ Orange County ភាគខាងកើត ជាពិសេសនៅតាមបណ្តោយផ្លូវ 9W។ការសង្គ្រោះគ្រាអាន្ន និងការព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ ត្រូវបានចេញដោយសេវាអាកាសធាតុជាតិ នៅទូទាំងផ្នែកនៃតំបន់ Westchester County, Rockland, Putnam និង Orange រហូតដល់ល្ងាចថ្ងៃអាទិត្យ ខណៈដែលកត្តាធម្មជាតិ បានបន្តឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់។យោងតាមប្រព័ន្ធផ្សព្វផ្សាយ Fox Weather បានឲ្យដឹងថា ប្រជាជនជិត ៥៣លាននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ប្រឈមនឹងហានិភ័យនៃគ្រោះទឹកជំនន់ រហូតដល់ព្រឹកថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ៕

នូវ៉ែលហ្សេឡង់ និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទំនងជាចូលជាធរមាន នៅឆ្នាំ២០២៤

2023/07/10 11:19:37 am        91
នូវ៉ែលហ្សេឡង់៖ ប្រទេសនូវ៉ែលហ្សេឡង់ និងសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អំឡុងពេលពេញមួយយប់ថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បន្ទាប់ពីកិច្ចចរចា ត្រូវបានបញ្ចប់ កាលពីឆ្នាំ២០២២ ដោយមានការរំពឹងទុកថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤។លោក Damien O'Connor រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងនាំចេញរបស់ប្រទេសនូវ៉ែលហ្សេឡង់ បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម នឹងកាត់បន្ថយការចំណាយ និងគាំទ្រដល់ក្រុមហ៊ុននាំចេញឲ្យមានភាពរីកចម្រើន និងធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ពួកគេ។លោក O'Connor បានបន្ថែមថា៖ «ឱកាសថ្មីនេះ នឹងជួយឲ្យការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺ COVID-19 មានសន្ទុះកាន់តែកើនឡើង ខណៈដែលផ្តល់នូវការជំរុញដល់តំបន់របស់យើង នៅពេលដែលតំបន់ទាំងនោះ កំពុងប្រឹងប្រែងរកមធ្យោបាយដោះស្រាយនឹងផលប៉ះពាល់រយៈពេលវែងនៃព្យុះស៊ីក្លូន Gabrielle»។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដោយលោក O'Connor និងលោក Valdis Dombrovskis ដែលជាអនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU)។នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីទាំង២ បានឲ្យដឹងថា មានការរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសនូវ៉ែលហ្សេឡង់ និងសហភាពអឺរ៉ុប (NZ-EU FTA) នឹងចូលជាធរមាននៅឆមាសទី១នៃឆ្នាំ២០២៤ នៅពេលដែលភាគីទាំង២ បញ្ចប់សព្វគ្រប់នូវជំហានផ្លូវច្បាប់ ដែលត្រូវការចុងក្រោយ៕

ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៣របស់ខណ្ឌដូនពេញ មាន១៦គម្រោង មានតម្លៃជាង១៦៤៩ លានរៀល

2023/07/10 11:19:01 am        135
ភ្នំពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១១សង្កាត់ របស់ខណ្ឌដូនពេញ មានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១៦៤៩លានរៀល ដែលគម្រោងទាំងនេះ មានទាំងការ ,ការស្តារប្រព័ន្ធលូចាស់ ,ការជួសជុលផ្លូវបេតុងគ្មានសសៃដែក ដាក់បង្គោលភ្លើងសូឡា បំភ្លឺផ្លូវ ជួសជុលទ្វារដែកសុវត្ថិភាព និងជួសជុលការ៉ូឡាចិញ្ជើមផ្លូវ។ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ក្រោមវត្ដមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដែលធ្វើនៅសាលាដូនពេញ។លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើងថា ការដេញថ្លៃគម្រោងមូល​និធិអភិវឌ្ឍន៍​សង្កាត់ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនដែលដេញថ្លៃទាបជាងគេពេក ​ដែលមិនអាចទទួលយកបាន គឺមិន​អនុញ្ញាតឲ្យទទួលយកគម្រោងឡើយ ​ជាក់ស្ដែងគឺក្រោម៤០% ។លោក អភិបាលខណ្ឌបានបញ្ជាក់ថា សម្រាប់សង្កាត់ទាំង១១ ​របស់ខណ្ឌដូនពេញ មាន​ចំនួន១៥គម្រោង ​តម្លៃប៉ាន់ប្រមាណជាង ១៦៤៩លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារថ្មីទី១ មាន១គម្រោង ។ សង្កាត់ផ្សារថ្មីទី២ មាន១គម្រោង ។សង្កាត់ផ្សារថ្មីទី៣ មាន១គម្រោង ។សង្កាត់បឹងរាំង មាន១គម្រោង។ សង្កាត់ផ្សារកណ្ដាលទី១ មាន១គម្រោង ។ សង្កាត់ផ្សារកណ្ដាលទី២ មាន២ គម្រោង ។ សង្កាត់ចតុមុខ មាន២គម្រោង ។ សង្កាត់ជ័យជំនេះមាន១ គម្រោង។ សង្កាត់ផ្សារចាស់ មាន២គម្រោង ។សង្កាត់ស្រះចក មាន២គម្រោង និងសង្កាត់វត្តភ្នំ មាន ១គម្រោង ។ សរុបទាំង១១សង្កាត់ ក្នុងចំនួន១៥គម្រោងនេះ មានទឺកប្រាក់ប៉ាន់ស្មានប្រមាណជាង១៦៤៩លានរៀល។លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ​បានលើកឡើងផងដែរថា ការដេញថ្លៃគម្រោង​មូលនិធិអភិវឌ្ឍន៍សង្កាត់ វាជាការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួត​ប្រជែងប្រកប​ដោយ​យុត្តិធម៌ តម្លាភាព ​គណនេយ្យភាព ​និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែល​ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការ​ប្រជាពលរដ្ឋ​នៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព ​និងមានតម្លៃសមស្រប មិនប៉ះពាល់​បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង និងយុតិធម៌។ក្នុងឱកាសនោះ លោក សុខ ពេញវុធ ក៏បានស្នើអោយគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវ​មានការតាមដាន​ត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់​ដោយ​សរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ ​មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង ជា​ពិសេសត្រូវធានាសុវត្ថិភាព​ ទីតាំងការដ្ឋានអនុវត្តគម្រោង។ ផ្តល់យោបល់កែលម្អជាផ្លូវការ​ក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋាន​អនុវត្ត​គម្រោង​។លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ ​មិនត្រូវដេញថ្លៃ​បាន​ហើយធានាថា​ធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ៕អត្ថបទ៖ កុម្ភះ

ឯកឧត្តម វេង សាខុន និងឯកឧត្តម ឌិត ទីណា សំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋនៅឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម

2023/07/10 11:13:31 am        115
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន ២១១នាក់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។ក្នុងពិធីសំណេះសំណាលនេះដែរ អង្គពិធីបានសាកល្បងការគូសសន្លឹកឆ្នោតបានយ៉ាងត្រឹមត្រូវ និងបានធ្វើការប្តេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង "ចិត្តស្មោះ បោះឆ្នោតជូនទេវតា"។ជាមួយគ្នានេះដែរ អង្គពិធីគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ស្រឡាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា។ លើសពីនេះទៀត ឯកឧត្តម វេង សាខុន ក៏បានណែនាំដល់ក្រុមអ្នកសង្កេតការពិនិត្យតាមដានការរាប់សន្លឹកឆ្នោត សន្លឹកឆ្នោតបានការ ព្រមទាំងជំរុញដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា ហើយក្នុងនោះដែរ សកម្មជនបក្សត្រូវណែនាំសមាជិក ចាំបាច់ត្រូវយកឯកសារអត្តសញ្ញាណបណ្ណសម្រាប់ការបោះឆ្នោត ។សូមជម្រាបជូនថា គិតត្រឹមថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានចំនួន ៧ ៤៧៥ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ២៤ ៧៧២នាក់ ស្មើ ៤១%៕

គណបក្សនយោបាយនានាបន្តធ្វើកម្មភាពឃោសនារកសំឡេងឆ្នោតតាមលទ្ធភាព

2023/07/10 10:56:17 am        72
ភ្នំពេញ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទី ១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយ​គណបក្ស​នយោបាយនានាបន្តធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតតាមលទ្ធភាពរបស់ខ្លួន ក្នុងនោះមានតែ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយប៉ុណ្ណោះដែលធ្វើសកម្មភាព​ហែក្បួននៅរាជធានីភ្នំពេញ។ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ BTV នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះថា បើពិនិត្យជារួមសម្រាប់​ការ​វាយតម្លៃស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត​របស់គណបក្សនយោបាយនានា គឺបាន​ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សាណាមួយកើត​ឡើងឡើយ។ឯកឧត្ដមបន្តថា កាលពីម្សិលមិញមានគណបក្សនយោបាយចំនួន ១៥ បានធ្វើសកម្មភាពឃោសនា បោះឆ្នោតក្នុងនោះមានគណបក្សនយោបាយ ចំនួន ៨ បានហែក្បួនឃោសនា។ ​ដោយឡែកថ្ងៃនេះ​មានតែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ធ្វើការហែក្បួនឃោសនាចាប់ពីម៉ោង ៨ នៅរាជធានីភ្នំពេញ។បើតាម ឯកឧត្ដម ហង្ស ពុទ្ធា គណបក្សនយោបាយនានាបានធ្វើការឃោសនាបោះឆ្នោត​តាម​រយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការ ​គណបក្ស និងចល័តតាមភូមិ ចែក​ខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ​ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់​បញ្ចាំង ស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរ ឈ្មោះ។សូមជម្រាបជូនថា​ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជននាំមុខនាយករដ្ឋមន្ត្រីថៃរៀបចំការជួបជុំមុនថ្ងៃបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនៅសភាទី១៣ កក្កដា

2023/07/10 10:51:43 am        130
ថៃ៖ ក្រុមអ្នកគាំទ្របេក្ខជននាំមុននាយករដ្ឋមន្ត្រីថៃរាប់រយនាក់ របស់លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីបាងកកកាលពីថ្ងៃអាទិត្យទី៩កក្កដា មុនការបោះឆ្នោតនៅសភា សម្រាប់ជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍នេះ ។  លោក ភីថា  មេដឹកនាំគណបក្សឆ្ពោះទៅមុខ Move Forward Party ប្រឈមនឹងវិថីមិនច្បាស់លាស់ឈានទៅកាន់តំណែងជានាយករដ្ឋមន្ត្រី ទោះបីជាទទួលបានសំឡេងគាំទ្រច្រើនជាងបក្សដទៃក្នុងការបោះឆ្នោតកាលពីខែឧសភា ដែលបានមើលឃើញ ប្រជាជនថៃបានច្រានចោលការដឹកនាំគាំទ្រដោយរបបយោធាជិត៩ឆ្នាំមកនេះ។  ពេលនេះ លោក ចាំបាច់ត្រូវមានការគាំទ្រពេញលេញពីព្រឹទ្ធសភា ដែលពុំត្រូវបានជ្រើសរើស ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ក្នុងការជំនួសនាយករដ្ឋមន្ត្រីចាំផ្ទះលោក Prayuth Chan-ocha ក្នុងការបោះឆ្នោតដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៣ខែកក្កដាសប្ដាហ៍នេះ។  ក្រុមសម្ព័ន្ធដែលមានការរួមគ្នាជាមួយគណបក្សចំនួន៨របស់លោក មានសំឡេងចំនួន៣១២អសានៈនៅក្នុងសភា ប៉ុន្តែចាំបាច់ត្រូវកាសំឡេងគាំទ្រយ៉ាងហោចណាស់៣៧៦អសានៈក្នុងការចូលរួមស័មយប្រជុំសភាពរួមគ្នា ដែលរួមទាំងសមាជិក២៥០រូបត្រូវបានតែងតាំងអំឡុងរបបគ្រប់គ្រងដោយយោធា។ លោក ភីថា បាននិយាយថា ការពិភាក្សាជាមួយក្រុមសមាជិក ព្រឹទ្ធសភា ត្រូវបានធ្វើរួចហើយ ហើយថាពួកគេមិនគួរបោះឆ្នោតប្រឆាំងឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ៕

ការចរចាកូដកម្មកំពង់ផែកាណាដាបន្ត ដោយមានការគាំទ្រពីអ្នកសម្របសម្រួលសហព័ន្ធ

2023/07/10 10:46:33 am        96
កាណាដា៖ សេចក្តីថ្លែងការណ៍មួយរបស់សមាគមនិយោជកដែនសមុទ្រខេត្ត(ប៊ីរដធីសកូឡុំបៀ) British Columbia (BCMEA) កាលពីថ្ងៃសៅរ៍ បានបង្ហាញថា កិច្ចពិភាក្សានៅកាណាដាប៉ាស៊ីហ្វិករវាងកម្មករកំពង់ផែដែលកំពុងធ្វើកូដកម្ម និងនិយោជករបស់ពួកគេ បានបន្ត បន្ទាប់ពីរយៈពេល៤ថ្ងៃ មិនបានចូលតុចរចា។សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងថា BCMEA និងសហជីពឆ្នេរសមុទ្រនិងឃ្លាំងស្តុកទំនិញអន្តរជាតិកាណាដា(ILWU Canada) បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ ដែលគាំទ្រដោយក្រុមអ្នកសម្របសម្រួលសហព័ន្ធ។ កិច្ចចរចា បានជាប់គាំងកាលពីថ្ងៃអង្គារ ហើយភាគីទាំងពីរ បានកាត់ផ្តាច់ការចរចា។កម្មករកំពង់ផែប្រហែល ៧.៥០០ នាក់ បានធ្វើកូដកម្មនៅថ្ងៃទី១ខែកក្កដា ដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ ដោយបន្តប្រតិបត្តិការនៅកំពង់ផែ Vancouver និងកំពង់ផែ Prince Rupert ដែលជាច្រកផ្លូវសំខាន់ៗសម្រាប់ការនាំចេញធនធានធម្មជាតិ និងទំនិញរបស់ប្រទេស ក៏ដូចជាសម្រាប់ការនាំចូលវត្ថុធាតុដើមផងដែរ។រដ្ឋាភិបាលសហព័ន្ធ និងខេត្តរបស់ប្រទេសកាណាដា បានជំរុញឱ្យភាគីនានា ចាប់ផ្តើមកិច្ចចរចាឡើងវិញ ខណៈដែលកាលពីថ្ងៃសៅរ៍ ប្រមុខរដ្ឋាភិបាលខេត្ត Alberta លោកស្រី Danielle Smith បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខេត្តរបស់លោកស្រីគាំទ្រការកោះប្រជុំបន្ទាន់របស់សភាឲ្យពិចារណាលើច្បាប់ ដើម្បីដោះស្រាយការរាំងស្ទះការងារ។BCMEA បានឲ្យដឹងថា ខ្លួនបានដាក់សំណើកែសម្រួល ដើម្បីដោះស្រាយកង្វះខាតពាណិជ្ជកម្មជំនាញ និងដោះស្រាយតម្រូវការរបស់ ILWU Canada ដើម្បីពង្រីកយុត្តាធិការរបស់ពួកគេលើការងារថែទាំជាប្រចាំនៅចំណតនានា ដែលត្រូវបានច្រានចោលដោយILWU Canada៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM