ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Arevalo និយាយថា រដ្ឋាភិបាលកាតេម៉ាឡាចង់រុញឲ្យរូបលោកចេញពីការប្រកួតប្រជែង

2023/07/06 02:35:25 pm        237
កាតេម៉ាឡា៖ លោក Bernardo Arevalo អ្នកឈានដល់លំដាប់ទី២ ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសកាតេម៉ាឡា នាពេលថ្មីៗនេះ និយាយថា រដ្ឋាភិបាលនៅពីក្រោយនៃការប៉ុនប៉ងរុញរូបលោកចេញពីការប្រកួតប្រជែង ហើយក្នុងពេលជាមួយគ្នានេះ លោកក៏បានដាក់ជាសំណួរចំពោះលទ្ធផលផងដែរ។លោក Arevalo បាននិយាយថា៖ «ថ្ងៃនេះ ក្រុមអ្នកនយោបាយពុករលួយនេះ កំពុងប្រឈមជាមួយការពិត ហើយការពិតនោះ គឺថា គណបក្សរបស់ខ្ញុំ មាននៅក្នុងចំនួនសន្លឹកឆ្នោតសរុប ដែលជាលទ្ធផលលំដាប់ទី២ ជាមួយនឹងគម្លាត ៣ពិន្ទុពីគូប្រជែងដទៃទៀត ហើយគណបក្សរបស់ខ្ញុំមានឱកាសឈ្នះ ដែលនោះមានន័យថា ពួកគេនឹងត្រូវបាត់បង់ប្រព័ន្ធគ្រប់គ្រងទាំងស្រុង»។លោក Arevalo គឺជាបេក្ខជនប្រកួតប្រជែងដែលមានឱកាសស្ដួចស្ដើងបំផុត សម្រាប់ការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន ដើម្បីដណ្ដើមតំណែងកំពូលរបស់ប្រទេស។ តែពេលនេះ តុលាការកំពូលរបស់ប្រទេសនេះបានអំពាវនាវឲ្យមានការពិនិត្យនូវសន្លឹកឆ្នោតឡើងវិញ។ លោក Arevalo បានស្ថិតនៅពីក្រោយអតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សឯកភាពជាតិនៃក្តីសង្ឃឹម (National Unity of Hope) និងនាំមុខលោក Manuel Conde ដែលជាបេក្ខជនមកពីគណបក្សកាន់អំណាច Vamos ដែលបេក្ខជនទាំង ២នាក់ និយាយដូចគ្នាថា មានភាពមិនប្រក្រតី។ក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ជាមួយសារព័ត៌មាន Reuters លោក Arevalo បាននិយាយថា លោកជឿថា ការពិនិត្យឡើងវិញនេះ គឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីឲ្យលោក Conde មកជំនួសរូបលោកវិញ សម្រាប់ការបោះឆ្នោតជុំទី២ ដែលនឹងដំណើរការ នៅខែសីហា ដោយលោកប្រាប់ថា៖ «វាគឺជាភ័ស្តុតាងដែលបង្ហាញថា មានមនុស្សមួយចំនួនកំពុងព្យាយាមរកមើលថា តើមានលក្ខខណ្ឌអ្វីខ្លះ ដែលអាចត្រូវបង្កើតឡើងដើម្បីជួយគាំទ្រលោក Manuel Conde»៕

ក្រុមអាជ្ញាធរហូឡង់ បោសសម្អាតកម្ទេចកម្ទី និងដើមឈើបាក់ ក្រោយព្យុះរដូវក្តៅដ៏កម្រសម្លាប់មនុស្សម្នាក់

2023/07/06 02:26:16 pm        246
ហូឡង់៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមអាជ្ញាធរហូឡង់ បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតគំនរបាក់បែក កម្ទេចកម្ទី និងដើមឈើបាក់ ក្រោយព្យុះរដូវក្តៅដ៏កម្រ បានបោកបក់លើប្រទេសមួយនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។  មែកឈើបាក់ បានបិទព្រែកជីកដ៏ល្បីនៅក្នុងទីក្រុង Amsterdam ហើយមនុស្សរាប់សិបនាក់នៅក្នុងទីក្រុងមួយនេះ បានរងរបួស ខណៈដែលរថយន្តត្រូវបានដើមឈើរលំកិនសង្កត់ពីលើ  ដោយឡែក ទូកផ្ទះមួយគ្រឿង រងការខូចខូតខាតផងដែរដោយសារដើមឈើបាក់សង្កត់លើ ។  វិទ្យាស្ថានឧតុនិយមជាតិ បានចេញការព្រមានព្យុះកម្រិតពណ៌ក្រហម ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត Noord-Holland ដែលរួមទាំងទីក្រុង Amsterdam ដោយជំរុញពួកគេមិនត្រូវចាកចេញពីផ្ទះជាដាច់ខាត ហើយនិងបានជូនដំណឹងដល់សមាជិកសេវាកម្មសង្រ្គោះបន្ទាន់ពីស្ថានភាពគំរាមកំហែងដល់អាយុជីវិត ។  ទីភ្នាក់ងារឧតុនិយម Weeronline បានរាយការណ៍ថា ព្យុះឈ្មោះ Polyគឺជាព្យុះដ៏អាក្រក់បំផុតពុំធ្លាប់ដែលមានអំឡុងខែរដូវក្តៅនៅប្រទេសហូឡង់ ហើយវាបានបោកបក់ខ្លាំងបំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១៨ រហូតមក៕

ក្រុមហ៊ុន PwC របស់អូស្រ្តាលី ផ្ដល់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Google ទាក់ទងនឹងរឿងអាស្រូវលេចធ្លាយផែនការពន្ធ

2023/07/06 02:21:27 pm        300
អូស្ត្រាលី៖ ក្រុមហ៊ុន PwC របស់ប្រទេសអូស្ត្រាលី បានផ្តល់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Google អំពីកាលបរិច្ឆេទចាប់ផ្តើមនៃច្បាប់ពន្ធថ្មី ដែលលេចធ្លាយចេញពីការផ្តល់ព័ត៌មានសង្ខេបពន្ធរបស់រដ្ឋាភិបាលអូស្ត្រាលី នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានេះ។នេះជាលើកទីមួយហើយដែលក្រុមហ៊ុនមួយត្រូវបានភ្ជាប់ទំនាក់ទំនដោយផ្ទាល់ទៅនឹងរឿងអាស្រូវរបស់ជាតិពាក់ព័ន្ធនឹងក្រុមហ៊ុនគណនេយ្យ "ធំបួន" ដែលត្រូវបានបង្ហាញជាលើកដំបូងកាលពីខែមករា។ក្រុមហ៊ុន PwC កំពុងប្រឈមនឹងការត្រួតពិនិត្យ ពីព្រោះជាច្រើនឆ្នាំមុន អតីតដៃគូរបស់ក្រុមហ៊ុននេះគឺលោក Peter Collins ដែលបានណែនាំរដ្ឋាភិបាលអូស្ត្រាលីអំពីច្បាប់ប្រឆាំងការគេចពន្ធ បានចែករំលែកសេចក្តីព្រាងសម្ងាត់ជាមួយសហសេវិកអំពីផែនការរបស់រដ្ឋាភិបាល ដែលនៅពេលនោះព័ត៌មានសម្ងាត់នោះត្រូវបានប្រើប្រាស់ដើម្បីធ្វើអាជីវកម្មជាមួយក្រុមហ៊ុនពហុជាតិជាច្រើន។ក្រុមហ៊ុន PwC មិនបានកំណត់អត្តសញ្ញាណអតិថិជនណាមួយជាសាធារណៈពាក់ព័ន្ធនឹងរឿងអាស្រូវនេះទេ ដែលវាត្រូវបានបង្កឡើងដោយលោក Collins បានបំពានកិច្ចព្រមព្រៀងសម្ងាត់ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរវាងឆ្នាំ២០១៣ និង២០១៨៕

ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម អំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នា

2023/07/06 02:16:44 pm        251
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា​ចុះជួយ​ខេត្តឧត្តរមានជ័យ បាន​អញ្ជើញជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋជាង​ពីរពាន់នាក់ ​នៅចំណុចបរិវេណវត្តប្រាសាទរាជាសំរោង ​ស្ថិតនៅភូមិសំរោង ​សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៣នេះ។ក្នុងពិធីនោះដែរឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​កោត​សរសើរ​និង​អរគុណ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែលកន្លងមក​​តែងតែមានការជឿជាក់​ និងស្រលាញ់គាំទ្របោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សមួយនេះ​ បាននាំមកនូវសុខសន្តិភាព​ និង​ការ​អភិវឌ្ឍ​រីកចម្រើនពេញលេញលើគ្រប់វិស័យ ។យ៉ាង​ណាម៉ិញ​ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣​ ខាងមុខនេះ ឲ្យ​បានគ្រប់ៗគ្នា ​ដើម្បី​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាលទី៧ ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត ​និង​ជឿជាក់ ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​បន្តទៀត​ ៕ 

ការតវ៉ានៅប្រទេសកូរ៉េខាងត្បូង ជុំវិញការបញ្ចេញទឹកកខ្វក់ពីរោងចក្រនុយក្លេអ៊ែរ Fukushima

2023/07/06 02:15:07 pm        274
កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូង បានចេញធ្វើបាតុកម្មដើម្បីតវ៉ា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។ កាលពីថ្ងៃពុធទី៥ ខែកក្កដា កូរ៉េខាងត្បូងនិយាយថា ខ្លួនគោរពការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់នោះ។បញ្ហានេះបានកើតមានឡើង បន្ទាប់ពី ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអង្គារថា ការពិនិត្យរយៈពេល២ឆ្នាំ បានបង្ហាញថា ផែនការនានាគឺស្របទៅតាមស្តង់ដាសុវត្ថិភាពសកលហើយមានផលប៉ះពាល់នៃផ្នែកវិទ្យុសកម្មតិចតួចដល់មនុស្សនិងបរិស្ថាន។  អ្នកនយោបាយគណបក្សប្រឆាំង លោកស្រី Lee Jeong-mi កំពុងធ្វើកូដកម្មបង្អត់អាហារនៅខាងក្រៅស្ថានទូតជប៉ុន ក្នុងទីកក្រុងសេអ៊ូល រយៈពេលជាង១០ថ្ងៃ តវ៉ាផែនការរបស់ប្រទេសជប៉ុនដើម្បី បញ្ចេញទឹកសំណល់ជាអ្វីដែលលោកស្រីចាត់ទុកថាជាទឹកមានសារធាតុពុល ចូលទៅក្នុងសមុទ្រ៕

ក្រុមប្រឹក្សាសន្តិសុខ UNកោះហៅរុស្ស៊ីសម្រាប់ការសម្លាប់កុមារនៅអ៊ុយក្រែន

2023/07/06 02:04:54 pm        101
 UN៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)បានជជែកដេញដោលពីរបាយការណ៍ស្តីពីជម្លោះប្រដាប់អាវុធ និងកុមារចុងក្រោយរបស់ប្រមុខ UN ដែលបច្ចុប្បន្នរួមបញ្ចូលទាំងការបំពានរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្រោយការវាយលុករបស់ពួកគេទៅលើអ៊ុយក្រែន ។  លោកស្រី Virginia Gamba គឺជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ UNសម្រាប់ជម្លោះប្រដាប់អាវុធ និងកុមារ និយាយថា កាលពីឆ្នាំ ២០២២ UNបានធ្វើការផ្ទៀងផ្ទាត់ការបំពានធ្ងន់ធ្ងរបំផុតចំនួន ២៧.១៨០ករណីលើកុមារ នៅទូទាំងពិភពលោក ។  គួរឲ្យដឹងថា ក្រុមអ្នកតំណាងមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានកោះហៅកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងក្រុមជាប់ពាក់ព័ន្ធ សម្រាប់ការសម្លាប់កុមារ ១៣៦នាក់នៅក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ។  ទោះបីជាយ៉ាងណាក៏ដោយ លោក Vassily Nebenziaគឺជាអ្នកតំណាងពិសេសរុស្ស៊ីប្រចាំនៅ UNបានច្រានចោលទាំងស្រុងការចោទប្រកាន់បែបនេះ ដោយលោកនិយាយថា លោកខាងលិច និងអគ្គលេខាធិការ UNកំពុងចុះយុទ្ធនាការបង្កើតព័ត៌មានកខ្វក់ ប្រឆាំងនឹងសហព័ន្ធរុស្ស៊ី ។  សូមបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំស្តីពីជម្លោះប្រដាប់អាវុធ និងកុមារ របស់អគ្គលេខាធិការ UNលោក Antonio Guterres ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានរៀបរាប់លម្អិតពីការកាប់សម្លាប់ ការមានពិការភាព ការបំពានផ្លូវភេទ ការចាប់ជម្រិត ឬការចាប់កុមារ ការបដិសេធន៍ពុំព្រមឲ្យជំនួយចូលដល់តំបន់រងគ្រោះ និងការវាយប្រហារមានគោលដៅលើសាលារៀន និងមន្ទីរពេទ្យ ៕

អាកាសធាតុក្តៅបំផុតនៅអាមេរិកឡាទីនបង្ហាញពីហេតុការណ៍ដ៏អាក្រក់បំផុតដែលអាចបង្កគ្រោះថ្នាក់អាកាសធាតុបន្ថែមទៀត

2023/07/06 02:01:15 pm        116
អង្គការឧតុនិយមពិភពលោក បាននិយាយកាលពីថ្ងៃពុធថា អាកាសធាតុក្តៅខ្លាំងបំផុត កំពុងបង្កភាពវឹកវរនៅទូទាំងតំបន់អាមេរិកឡាទីន ធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃរាប់ពាន់លានដុល្លារ និងបង្ហាញពីហេតុការណ៍ដ៏អាក្រក់បំផុតដែលនាំឲ្យមានតម្រូវការកាន់តែខ្ពស់សម្រាប់ឥន្ធនៈហ្វូស៊ីល និងបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ជាងមុន ។  យោងតាមរបាយការណ៍អាកាសធាតុរដ្ឋនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបឆ្នាំ ២០២២ បានឲ្យដឹងថា សីតុណ្ហភាពឡើងក្តៅជាមធ្យម ០,២ ភាគរយក្នុងរយៈពេល ១ទសវត្សរ៍ អំឡុងពេលជាង ៣០ឆ្នាំកន្លងមកនេះ ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំណត់ត្រា ។  របាយការណ៍នេះ បាននិយាយថា ពេលដែលសីតុណ្ហភាពកើនឡើង ហេតុការណ៍អាកាសធាតុក្តៅបំផុត បានក្លាយជារឿងធម្មតា ជាមួយនឹងផលវិបាកមិននឹកស្មានដល់ដែលបង្កឲ្យកើតមានបម្រែបម្រួលអាកាសធាតុ ។  របាយការណ៍ខាងលើ បានកត់សំគាល់ឃើញថា ភ្លើងឆេះព្រៃនៅទូទាំងតំបន់អាមេរិកឡាទីន កាលពីឆ្នាំមុន បណ្តាលមកពីដីស្ងួត និងរលកកម្តៅក្តៅខ្លាំង នាំឲ្យកើតមានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ឡើងដល់កម្រិតខ្ពស់បំផុត ធ្វើឲ្យសីតុណ្ហភាពកាន់តែឡើងខ្ពស់ ហើយនិងធ្វើឲ្យហានិភ័យកើនឡើងសម្រាប់គ្រោះមហន្តរាយ ។  គ្រោះរាំងស្ងួត និងព្យុះ ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃ ៩ពាន់លានដុល្លារ ត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ ២០២២ ។  សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ បានកំណត់គោលដៅរក្សាការឡើងកម្តៅទាបជាង ១,៥អង្សាសេពីលើកម្រិតមុនឧស្សាហកម្ម ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមសកម្មជន ព្រមានថា វិធានការបន្ថែមទៀត ត្រូវការធ្វើដើម្បីជៀសផុតផលប៉ះពាល់ដ៏អាក្រក់បំផុតដោយសារបម្រែបម្រួលអាកាសធាតុ ៕

រូបយន្តត្រូវបានជ្រើសរើសដើម្បីប្រឹងប្រែងសម្រេចគោលដៅសកលដែលមិនគួរឲ្យជឿរបស់ UN

2023/07/06 01:57:58 pm        96
 UN៖ រូបយន្តរាប់សិបគ្រឿង ដែលរួមទាំងរូបយន្តរូបរាងមនុស្ស បានបង្ហាញនៅក្នុងព្រឹត្តការណ៍មួយដែលរៀបចំឡើងដោយទីភ្នាក់ងារបច្ចេកវិទ្យាអង្គការសហប្រជាជាតិ(UN)នៅក្នុងប្រទេសស្វីស ក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីសក្តានុពលរបស់វា ជួយសម្រេចគោលដៅសកលមិនគួរឲ្យជឿជាច្រើនរបស់ UN ។  រយៈពេល ១ថ្ងៃមុនព្រឹត្តការណ៍កាលពីថ្ងៃពុធ សមាជិកក្រុមអ្នកសារព័ត៌មាន ត្រូវបានគេអនុញ្ញាតឲ្យមើលមុនរូបយន្តមួយចំនួនដែលត្រូវបង្ហាញខ្លួន ហើយគេរំពឹងថា មនុស្សរហូតដល់ ៥ពាន់នាក់ នឹងចូលរួមទស្សនានៅក្នុងព្រឹត្តការណ៍នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។  ដោយបានរៀបចំឡើងនៅក្នុងឆ្នាំ ២០១៥ កម្មវិធី ១៧គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព(SDG) របស់ UN មានបំណងធ្វើឲ្យជីវិតមនុស្ស និងផែនដីកាន់តែល្អប្រសើរឡើង នៅឆ្នាំ ២០៣០ ប៉ុន្តែបច្ចុប្បន្នគេយល់ឃើញថា វាគឺជាដំណើរដ៏វែងឆ្ងាយ ។  នៅក្នុងចំណោមតារារូបយន្តក្នុងព្រឹត្តការណ៍សហភាពទូរគមនាគមន៍អន្តរជាតិ(ITU) គឺរូបយន្តដែលមានជំនាញថែទាំសុខភាពដូចជារូបយន្ត 'Nadine' គឺជារូបយន្តសង្គម ធ្វើត្រាប់តាមអារម្មណ៍ និងការចងចាំរបស់មនុស្សដែលអាចលេង Bingo ជាមួយពលរដ្ឋនៅផ្ទះដែលបានចូលនិវត្តន៍ ៕

កុបកម្មនៅបារាំង បានធូរស្រាល ខណៈដែលលោក Darmanin ប្រឈមនឹងការសាកសួរពីព្រឹទ្ធសភា

2023/07/06 01:54:01 pm        98
បារាំង៖ ក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃពុធថា នគរបារាំង បានចាប់ខ្លួនមនុស្ស ១៦នាក់ នៅពេលយប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងទីក្រុង ដោយបង្ហាញពីការថយចុះបន្ថែមទៀតនូវទំហំនៃភាពចលាចលដែលបានរាលដាលតាមតំបន់ជាយក្រុងដ៏ក្រីក្រនានារបស់បារាំង បន្ទាប់ពីការបាញ់ប្រហាររបស់នគរបាលបណ្តាលមនុស្សស្លាប់កាលពីសប្តាហ៍មុន។ការស្លាប់កាលពីថ្ងៃទី២៧ខែមិថុនារបស់ Nahel M. ជាក្មេងជំទង់ជនជាតិអាហ្វ្រិកខាងជើង បន្ទាប់ពីរូបគេត្រូវបានមន្ត្រីនគរបាលបាញ់នៅជាយក្រុងNanterre(ណង់ទែរ)នៃទីក្រុងប៉ារីស បណ្តាលឲ្យមានកំហឹងយ៉ាងខ្លាំងដែលនាំឱ្យមានកុបកម្មទូទាំងប្រទេស និងមានការបង្ក្រាបយ៉ាងខ្លាំងក្លាពីនគរបាល។នៅចំណុចកំពូលនៃភាពចលាចល គឺនៅយប់ថ្ងៃសុក្រដល់ថ្ងៃសៅរ៍ នគរបាល បានចាប់ខ្លួនមនុស្សជាង ១.៣០០នាក់។ ស្ថានភាព បានចាប់ផ្តើមស្ងប់ស្ងាត់ទៅវិញនៅថ្ងៃអាទិត្យ ហើយនៅយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារ នគរបាលបានចាប់ខ្លួនមនុស្សចំនួន ៨១នាក់។ នេះបើយោងតាមក្រសួង។កុបកម្មបានធ្វើឱ្យមានការបែកបាក់ដ៏ជករាលជ្រៅនៃសង្គមបារាំងលើបញ្ហានានាដូចជាការរួមបញ្ចូលនៃជនជាតិភាគតិច និងសាសនា ឬកង្វះចំណាត់ការលើប្រព័ន្ធនេះ និងអំពីរបៀបដែលតម្លៃនៃសាធារណរដ្ឋនេះ គួរតែត្រូវបានយល់នៅក្នុងប្រទេសបារាំងសហសម័យ។រដ្ឋាភិបាល និងសិទ្ធិនយោបាយ បានស្តីបន្ទោសក្រុមកុបករ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះនគរបាល ដោយមានការលេចឡើងនូវសញ្ញាតិចតួចនៃឆន្ទៈក្នុងការចូលរួមជាមួយពាក្យត្អូញត្អែដែលថាថានគរបាលរើសអើងចំពោះជនជាតិភាគតិច និងអាចជាប្រភពនៃអំពើហិង្សា៕

កងទ័ពជើងទឹកអាមេរិកថា ខ្លួនបានរារាំងអ៊ីរ៉ង់ពីការរឹបអូសនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់

2023/07/06 01:49:59 pm        101
អាមេរិក៖ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានធ្វើអន្តរាគមន៍ ដើម្បីរារាំងអ៊ីរ៉ង់កុំឲ្យរឹបអូសយកនាវាដឹកប្រេង២គ្រឿង នៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) ដែលជាការវាយប្រហារថ្មីបំផុតទៅ លើនាវានៅក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ ២០១៩។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានទទួលការហៅទូរស័ព្ទគ្រាអាសន្នពីនាវាដឹកប្រេងមានទង់ជាតិ Bahamas ឈ្មោះ Richmond Voyager ខណៈដែលនាវានេះ ស្ថិតនៅចម្ងាយជាង ២០ម៉ាយ (៣២គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ Muscat ប្រទេសអូម៉ង់ និងឆ្លងកាត់ដែនទឹកអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឲ្យដឹងថា៖«នាវាទាហានជើងទឹកអ៊ីរ៉ង់១គ្រឿងទៀត បានចូលមកកៀកក្នុងចម្ងាយ ១ម៉ាយពីនាវា Richmond Voyager ខណៈដែលកំពុងឃាត់នាវាដឹកប្រេងនោះឲ្យឈប់ ដោយបានបន្ថែមថា នាវាMcFaul បានតម្រង់ទិសដៅឆ្ពោះទៅកាន់កប៉ាល់ដឹកប្រេងនោះ ក្នុងល្បឿនអតិបរមា។កងទ័ពជើងទឹក បាននិយាយថា៖«មុនពេលនាវាMcFaul មកដល់កន្លែងកើតហេតុនោះ ទាហានជើងទឹកអ៊ីរ៉ង់បានបាញ់ជាច្រើនគ្រាប់ទាំងអាវុធធុនតូច និងអាវុធដែលប្រើប្រាស់ដោយក្រុមនាវិក»។  «នាវាRichmond Voyager មិនមានអ្នករងរបួស ឬការខូចខាតអ្វីគួរឱ្យកត់សម្គាល់ទេ។ ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានត្រូវចំតួកប៉ាល់នៅជិតកន្លែងរស់នៅរបស់នាវិក។ នាវាទ័ពជើងទឹកអ៊ីរ៉ង់បានចាកចេញ នៅពេលនាវា McFaul មកដល់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM