ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុនTwitter គំរាមប្ដឹងក្រុមហ៊ុន Meta ពាក់ព័ន្ធនឹងកម្មវិធី Threads

2023/07/07 10:30:58 am        281
អាមេរិក៖ បណ្ដាញសង្គម Twitter បានគំរាមប្តឹងវេទិការបស់ក្រុម Meta (META.O) ពាក់ព័ន្ធនឹងវេទិកា Threads ថ្មីរបស់ខ្លួន នៅក្នុងលិខិតមួយ ដែលផ្ញើទៅកាន់នាយកប្រតិបត្តិរបស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg ដោយមេធាវីរបស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter លោក Alex Spiro។ក្រុមហ៊ុន Meta ដែលបានបើកដំណើរការកម្មវិធី Threads កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និងមានអ្នកប្រើប្រាស់ចុះឈ្មោះជាង ៣០លាននាក់ ហាក់ដូចជាកំពុងប្រើប្រាស់បណ្ដាញសង្គម Twitter របស់លោក Elon Musk ដោយទាញយកប្រយោជន៍ពីអ្នកលេងបណ្ដាញសង្គម Instagram រាប់ពាន់លាននាក់។គេហទំព័រព័ត៌មាន Semafor បានរាយការណ៍កាលពីដំបូងថា លោក Spiro នៅក្នុងលិខិតរបស់លោក បានចោទប្រកាន់ក្រុមហ៊ុន Meta ថា បានជួលអតីតបុគ្គលិករបស់ក្រុហហ៊ុនបណ្ដាញសង្គម Twitter ដែលបាននិងបន្តចូលប្រើប្រាស់ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់កម្រិតខ្ពស់ផ្សេងទៀតរបស់បណ្ដាញសង្គម Twitter។ប្រភពទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដឹងពីលិខិតនោះ បានបញ្ជាក់ពីខ្លឹមសាររបស់លិខិតនោះ កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) តែលោក Spiro មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារ Reuters នោះទេ។ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក Andy Stone បាននិយាយនៅក្នុងការបង្ហោះកម្មវិធី Threads ថា៖ «គ្មាននរណាម្នាក់ នៅក្នុងក្រុមវិស្វកម្មនៃកម្មវិធី Threads គឺជាអតីតបុគ្គលិករបស់កក្រុមហ៊ុនបណ្ដាញសង្គម Twitter នោះទេ»។អតីតបុគ្គលិកជាន់ខ្ពស់ម្នាក់របស់ Twitter បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេមិនបានដឹងអំពីអតីតបុគ្គលិកណាម្នាក់ ដែលធ្វើការលើកម្មវិធី Threads ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ដែលបានទៅធ្វើការឲ្យក្រុម Meta ទាល់តែសោះ។ ក្រុមហ៊ុនមេតា គឺម្ចាស់របស់បណ្ដាញសង្គម Instagram ព្រមទាំងបណ្ដាញសង្គម Facebook ផងដែរ៕

អាមេរិក ថ្កោលទោស ការវាយប្រហារលើអ្នកសារព័ត៌មានរុស្ស៊ី និងមេធាវី នៅតំបន់ Chechnya

2023/07/07 10:27:58 am        289
អាមេរិក៖ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកមានការតក់ស្លុតចំពោះការវាយប្រហារដ៏ឃោឃៅនៅក្នុងតំបន់ (ឆេតឈ្នី) Chechnya លើអ្នកសារព័ត៌មានស្ត្រីជនជាតិរុស្ស៊ីដ៏លេចធ្លោម្នាក់និងមេធាវីម្នាក់ ហើយក្រសួង បានជំរុញឲ្យរុស្ស៊ីធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព និងធានាបាននូវយុត្តិធម៌។យោងតាមប្រធានរបស់លោកស្រី Milashina និងក្រុមសិទ្ធិមនុស្ស បាននិយាយថា ជនពាក់ម៉ាស់ប្រដាប់ដោយអាវុធ កាលពីថ្ងៃអង្គារ បានវាយប្រហារលើ លោកស្រី Yelena Milashina ជាអ្នកសារព័ត៌មានបម្រើ ការឲ្យសារព័ត៌មាន Novaya Gazeta ជាអ្នកដែលស្កិតនៅក្នុងតំបន់ Chechnya ជាមួយមេធាវីម្នាក់ លោក Alexander Nemov នៅពេលពួកគេត្រូវបានស្ទាក់វាយប្រហារ ខណៈបើកបរពីអាកាសយានដ្ឋាន។ កាលពីថ្ងៃពុធ រុស្ស៊ី បានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌក្នុងការវាយប្រហារនេះ។ លោកស្រី Milashina និងលោក Nemov គ្រោងចូលរួមសវនាតុលាការ ក្នុងករណីនៃស្ត្រីម្នាក់ ដែលពួកគេជឿថាត្រូវបានគេធ្វើបាបយ៉ាងអយុត្តិធម៌ព្រោះហេតុផលនយោបាយ។ ការវាយប្រហារទៅលើពួកគេ ដែលអ្នកវាយប្រហារបានយកកាំភ្លើងភ្ជង់ក្បាលរបស់លោកស្រី Milashina ដែលបានបានកោរសក់ និងលាបថ្នាំពណ៌បៃតង និងបានចាក់លោក Nemov ចំជើង ដោយរារាំងពួកគេទាំងពីរនាក់មិនឲ្យចូលរួម។  ពួកគេបានធ្វើដំណើរដោយយន្តហោះត្រលប់មកទីក្រុងមូស្គូវិញដើម្បីព្យាបាល ក្នុងពេលមានការហៅពីវិមានក្រឹមឡាំងដើម្បីរកឯកសារសំខាន់ៗនៅក្នុងតំបន់ Chechnya ជាទីដែលមានពលរដ្ឋមូស្លីមភាគច្រើន នៅភាគខាងត្បូង គ្រប់គ្រងដោយលោក Ramzan Kadyrov សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីលោក Vladimir Putin ដើម្បីស៊ើបអង្កេត។

លោកហ្សេលេនស្គី ស្នើឲ្យជំនួបកំពូលណាតូបញ្ជូនសញ្ញាច្បាស់លាស់អំពីសមាជិកភាពរបស់អ៊ុយក្រែន

2023/07/07 10:24:37 am        298
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី អំពាវនាវឲ្យមេដឹកនាំសម្ព័ន្ធណាតូទាំងអស់ចាត់វិធានការជាក់ស្តែងចំពោះសមាជិកភាពរបស់អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលមួយនាសប្តាហ៍ក្រោយ ហើយលោកបានទទួលការគាំទ្រ ក្នុងអំឡុងទស្សនកិច្ចទីក្រុងប្រាក (Prague)ពីប្រធានាធិបតីសាធារណរដ្ឋឆែក ដែលគាំទ្រកិច្ចប្រឹងប្រែងរបស់ទីក្រុងគីវ ដើម្បីចូលរួមសម្ព័ន្ធមិត្តនេះ។  លោកបានថ្លែងថា ប្រទេសរបស់លោកដែលបានចូលរួមនៅក្នុងខែទី១៧នៃសង្រ្គាមប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី ត្រូវការច្រើនជាងសេចក្តីថ្លែងការណ៍ទូទៅនៃការរង់ចាំរយៈពេលជាង១០ឆ្នាំ ដែលថា ឱកាសចូលជាសមាជិកអង្គការណាតូ ទើបតែបើកចំហប៉ុណ្ណោះ។អ៊ុយក្រែន កំពុងស្វែងរកការចង្អុលបង្ហាញច្បាស់លាស់ពីណាតូក្នុងជំនួបកំពូលនាថ្ងៃទី១១-១២ ខែកក្កដានៅទីក្រុងVilnius ថា ខ្លួនអាចចូលរួមជាមួយសម្ព័ន្ធមិត្តយោធានេះ នៅពេលដែលសង្រ្គាមបានបញ្ចប់។អ៊ុយក្រែន ចង់ចូលរួមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែសមាជិកណាតូ ត្រូវបានបែងចែកថាតើវិធានការនោះ គួរតែត្រូវចាត់ឡើងលឿនប៉ុនណា។ ប្រទេសសមាជិកមួយចំនួន មានការប្រុងប្រយ័ត្នចំពោះវិធានការដែលពួកគេភ័យខ្លាចថា អាចនាំសម្ព័ន្ធភាពនេះឲ្យខិតចូលកាន់តែជិតនឹងសង្គ្រាមដ៏សកម្មជាមួយរុស្ស៊ី។លោកហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយជាមួយសមភាគីឆែករបស់លោកគឺ លោក Petr Pavelថា៖«យើងកំពុងនិយាយអំពីសញ្ញាច្បាស់លាស់ រឿងជាក់ស្តែងមួយចំនួននៅក្នុងទិសដៅនៃការស្នើសុំ។ យើងត្រូវការការលើកទឹកចិត្តនេះ។ យើងត្រូវការភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងរបស់យើង»៕

លោក លូកាសិនកូ៖លោកមានសិទ្ធិវ៉េតូ ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅបេឡារុស

2023/07/07 09:55:28 am        303
បេឡារុស៖ លោកប្រធានាធិបតីបេឡារុស  អាឡិចសិនឌ័រ លូកាសិនកូ (Alexander Lukashenko) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមានសិទ្ធិវ៉េតូ ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក ដែលរុស្ស៊ី កំពុងតម្កល់ទុកនៅក្នុងដឹកដីរបស់លោក និងបានត្រូវបានតាមរំខានពីក្រុមចារកម្មរបស់លោកខាងលិចមិនឲ្យបញ្ជូនក្បាលគ្រាប់ទាំងនោះ។  លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានគ្រប់គ្រងអំណាចនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក បានប្រកាសផែនការមួយកាលពីខែមីនា ក្នុងការពង្រាយអាវុធនុយក្លេអ៊ែរតាកទិក ក្នុងប្រទេសបេឡារុស ជាជំហានដំបូងរបស់ក្រុងមូស្គូ ក្នុងការដាក់ពង្រាយក្បាលគ្រាប់ក្រៅប្រទេសរុស្ស៊ី ចាប់តាំងពីការដួលរលំអតីតសហភាពសូវៀតឆ្នាំ១៩៩១។  លោក Putin បាននិយាយថា ការដាក់ពង្រាយអាវុធទាំងនេះ នឹងមិនផ្ទុយនឹងសន្ធិសញ្ញាហាមប្រាមមិនរីកសាយអាវុធនុយក្លេអ៊ែរ ឆ្នាំ១៩៦៨ទេ ព្រោះអាវុធទាំងនោះ នឹងត្រូវបានគ្រប់គ្រងដោយរុស្ស៊ី  ដូចអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅតំបន់អឺរ៉ុប ត្រូវបានគ្រប់គ្រងជាធម្មតា ដោយសហរដ្ឋអាមេរិក ដូច្នោះដែរ។ ប៉ុន្តែលោក លូកាសិនកូ ដែលបានច្រានចោលការលើកឡើងដែលថាលោកជាមេដឹកនាំផ្ដាច់ការចុងក្រោយរបស់អឺរ៉ុប បានបញ្ជាក់ជាថ្មីទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកនឹងមានសិទ្ធិវ៉េតូ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិកណាមួយរបស់រុស្ស៊ី ដែលលោក Putin បានសម្រេចចិត្តបង្កើតឡើងចុងក្រោយ។លោកថា ការគ្រប់គ្រងត្រូវបានអនុវត្តន៍ល្អបំផុត ដោយមានការចូលរួមដោយបេឡារុស និងរុស្ស៊ី ។ ប្រសិនបើរុស្ស៊ី សម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ លោកជឿជាក់ណាស់ថា នឹងមានការពិភាក្សាជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់ខ្លួនគឺ បេឡារុសនេះឯង។ ប្រសិនបើខ្ញុំឬ ប្រជាពលរដ្ឋរបស់យើង ឬ រដ្ឋរបស់យើងមិនចង់ធ្វើអ្វីមួយ នោះ មានន័យថានឹងមិនកើតឡើងឡើយ។ លោកថា គ្មាននរណាម្នាក់ចង់វាយប្រហារអាមេរិក ឬ ប្រទេសមហាអំណាចអឺរ៉ុប ដោយប្រើនុយក្លេអ៊ែរទេ ដោយនិយាយថា អាវុធទាំងនោះគ្រាន់តែសម្រាប់ការពារប្រទេសខ្លួនប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយលោកប្រធានាធិបតីបេឡារុសរូបនេះ បានលើកឡើងថា លោកអាចប្រើអាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ី ដែលកំពុងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់លោកបាន៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលយកឈ្មោះសម្ដេចបង្កើតគណនី TikTok ត្រូវលុបចោលជាបន្ទាន់

2023/07/07 09:06:45 am        446
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី TikTok ត្រូវលុបចោលជាបន្ទាន់ បើពុំដូច្នោះទេនឹងត្រូវចាត់វិធានការតាមច្បាប់ខណៈបច្ចុប្បន្នមានគណនី TikTok ក្លែងក្លាយជាច្រើនបានយកឈ្មោះសម្តេចទៅបង្កើត។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី គឺមិនមានបំណងអាក្រក់អាណាមួយនោះទេ ប៉ុន្ដែការធ្វើបែបនេះអាចធ្វើឱ្យមានការប៉ះពាល់ប្រសិនបើមានការធ្វេសប្រហែសណាមួយនោះ។ សម្ដេចតេជោ ស្នើដល់អ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី TikTok ទាំអស់មិនថាបង្កើតគណនីឡើងក្នុងរូបភាពណាមួយនោះទេ គឺត្រូវលុបចោលទាំអស់ បើមិនដូច្នោះទេនឹងត្រូវចាត់វិធានការចាំបាច់នានាដើម្បីធានាថាគណនី TikTok ឈ្មោះ Samdech Hun Sen គឺមានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាតែមួយប៉ុណ្ណោះ។ សម្ដេចតេជោបញ្ជាក់ថា សូម្បីតែគណនី TikTok ឈ្មោះថា Samdech Hun Sen Fan ក៏ត្រូវលុបចោល ដែរមិនត្រូវឱ្យមានគណនីផ្សេងអ្វីបទៀតនាំឱ្យមានការភាន់ច្រឡំនោះទេ។ បើមិនដូច្នោះទេនឹងត្រូវចាត់វិធានការច្បាប់នានាដោយមិនអាចឡើកលែងបានឡើយ។សម្ដេចតេជោ បានបញ្ជាឱ្យជំនួយការរបស់សម្ដេចដែលកំពុងធ្វើការងារលើការគ្រប់គ្រងគណនី TikTok ដែលទទួលបានគណនី TikTok មួយចំនួនពីអ្នកដទៃក៏ត្រូវលុបចោលទាំងស្រុងភ្លាមៗ​ដែរហើយត្រូវធ្វើការជាមួយក្រុមហ៊ុន TikTok ដើម្បីលុបចោលរាល់គណនី TikTok ក្លែងក្លាយផ្សេងទៀតដើម្បីចៀវវាងការភាន់ច្រឡំ។ សូមជម្រាបថា គណនី TikTok ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺមាន​តែមួយប៉ុណ្ណោះ គឺមានឈ្មោះថា Samdech Hun Sen ដែលគិតថត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះមានអ្នកគាំទ្រ (Followers) ជាង ១២ ម៉ឺននាក់ និងអ្នកចូលចិត្ត (Like)ជាង ៥០ ម៉ឺននាក់៕អត្ថបទ៖ វ៉ន ដារ៉ា

អគារថ្មីបេឡាជាតិសន្តិសុខសង្គម បង្ហាញពីភាពរឹងមាំក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមនៅកម្ពុជា

2023/07/06 02:57:58 pm        226
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។តាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសម្ពោធនេះ ​បានបញ្ជាក់ថា​ អគារស្នាក់ការកណ្តាល ប.ស.ស នេះ ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីគោលនយោបាយ​របស់រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំ​ ទូលំទូលាយប្រកបដោយនិរន្តភាព ដើម្បី​ជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ​និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។ឯកឧត្តមបញ្ជាក់បន្ថែមថា អគារថ្មីមួយនេះ ជាកេរ៍ដំណែលនៃសម័យតេជោសម្រាប់ជំនាន់ក្រោយ​ប្រើប្រាស់ និងអភិវឌ្ឍបន្ត។នៅក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានចែករំលែកនូវទស្សនាទាន និងការ​ចង្អុលបង្ហាញ​ចំពោះកិច្ចការគន្លឹះដែល ប.ស.ស ​ត្រូវរៀបចំបន្ត ​មានដូចជា ត្រូវពង្រឹងគុណភាព​នៃការផ្តល់​សេវារបស់មូលដ្ឋានសុខាភិបាលដែលជាដៃគូ, បង្កើតយន្តការគាំពារសង្គម​ចំពោះការងារ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឲ្យចូលទៅក្នុងប្រព័ន្ធ និងបន្តអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធ​មូលនិធិសមធម៌​សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម​សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។ល។សូមបញ្ជាក់ថា ​អគារស្នាក់ការកណ្តាលថ្មីរបស់បេឡាជាតិសន្តិសុខសង្គមនេះ មាន​ទីតាំងស្ថិត​នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគារនេះ ​មានកម្ពស់២១ជាន់ គិតរួម​ទាំងការសាងសង់ ​សង្ហារឹម ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនិងក្រៅអគារ និងការបំពាក់​ប្រព័ន្ធសុវត្ថិភាព។ល។ អស់ទឹកប្រាក់សរុបចំនួនប្រមាណជាង ​៤៣លានដុល្លារអាម៉េរិក ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់៕

ពលរដ្ឋឃុំជើងព្រៃជាង ៦០០នាក់ ស្វែងយល់ពីរបៀបគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/06 02:50:27 pm        278
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តចុះជួបផ្ទាល់សមាជិកសមាជិកា ឃុំជើងព្រៃ ប្រមាណជាង ៦០០នាក់ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ។នៅក្នុងកម្មវិធីកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។ ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ​ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ មន្ទីរពេទ្យ សាលារៀន វត្តអារាម។ល។ ​ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយក្តីសង្ឃឹមជឿជាក់។ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ ​សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិត​ធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។អាស្រ័យហេតុនេះ ​យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ច​នូវ​គុណូបការៈដ៏ថ្លៃថ្លានេះ ​និង​ប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំ​ស្ថិតស្ថេរគង់វង្ស​ជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយ​ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​ដែលមានលេខរៀងទី១៨ និងមានរូប​សញ្ញាទេវតា​បាចផ្កាជាសម្គាល់ ​ដើម្បីរក្សាសុខសន្តិភាព​ ការអភិវឌ្ឍ ​និងភាពរីកចម្រើនបន្តទៀត៕

អង្គការណាតូ៖ កូសូវ៉ូ និងស៊ែរប៊ី មិនមានការរីកចម្រើនក្នុងការបន្ថយភាពតានតឹងទេ

2023/07/06 02:49:03 pm        251
NATO៖ មន្ត្រីជាន់ខ្ពស់អង្គការណាតូមួយរូប បាននិយាយកាលពីថ្ងៃពុធ (៥ កក្កដា)ថា ប្រទេសកូសូវ៉ូ និងស៊ែរប៊ី មិនបានចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងដែលពាក់ព័ន្ធនឹងជនជាតិស៊ែរប៊ីរស់នៅភាគខាងជើងនៃប្រទេសកូសូវ៉ូ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកូសូវ៉ូ និងបុគ្គលិករបស់អង្គការណាតូនោះទេ។លោក Thomas Goffus ជំនួយការអគ្គលេខាធិការសម្រាប់ប្រតិបត្តិការនៅអង្គការណាតូ បាននិយាយថា "យើងមិនបានឃើញមានការវិវឌ្ឍន៍ឆ្ពោះទៅរកការបន្ថយកំណើនភាពតានតឹងក្នុងប្រទេសនេះនោះទេ" ។អំពើហឹង្សាបានផ្ទុះឡើងនៅភាគខាងជើងប្រទេសកូសូវ៉ូ បន្ទាប់ពីអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែង ដែលនាំឱ្យមានការប៉ះទង្គិច ព្រមទាំងបង្ករបួសដល់កងកម្លាំងរក្សាសន្តិភាព និងក្រុមបាតុករជនជាតិស៊ែរប៊ី។ ភាពតានតឹងនៅតែមាននៅភាគខាងជើងប្រទេសនេះ ដោយមានកងកម្លាំង KFOR របស់អង្គការណាតូយាមអគារសាលាក្រុងនានា។អង្គការណាតូបានបង្កើនចំនួនទាហាននៅក្នុងកងកម្លាំង KFOR ហើយបានដាក់កងវរសេនាតូចមួយកងទៀត ក្នុងការត្រៀមប្រតិបត្តិការបន្ទាន់។ កូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែរប៊ីកាលពីឆ្នាំ២០០៨ ហើយទទួលបានការទទួលស្គាល់ពីប្រទេសជាង ១០០ប្រទេស ប៉ុន្តែប្រទេសស៊ែប៊ី ចិន និងរុស្ស៊ីមិនបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសនេះទេ។សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបភាគច្រើនបានបន្ទោសនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ចំពោះភាពតានតឹង រួមទាំងការតែងតាំងអភិបាលក្រុងជនជាតិអាល់បានី បើទោះបីជាមានពហិការការបោះឆ្នោតដោយជនជាតិស៊ែរប៊ីដែលរស់នៅតំបន់នោះក៏ដោយ៕

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០ភាគរយហើយ

2023/07/06 02:45:06 pm        302
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០% នៃគម្រោងហើយ តាមផែនការគម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់​បឹងជើងឯក មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ​គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ Jica របស់ប្រទេសជប៉ុន ។គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ នឹងមានការសាង់សង់​ស្ថានីយ​បូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង​ ដែលអាចបូមទឹកបាន ៤៦៨ម៉ែត្រគូបក្នុង១ម៉ោង ដោយមាន​បឹងបម្រុងទុកប្រមាណ ១៩ហិកតា ​និងសំណង់ប្រព្រឹត្តកម្ម​សំណល់ភក់ ​ដែលកើតចេញពី​ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។គម្រោងនេះ មានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក ​អនាម័យ ​និងបរិស្ថាន នៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ​ពិសេសតំបន់ជុំវិញបឹងជើងឯក។ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ​សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ​២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា ​នៅភូមិព្រែកតាគង់១ ​សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ​ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រលកកម្តៅវាយលុកប្រទេសអាល្លឺម៉ង់ ខណៈការត្អូញត្អែរអំពីបញ្ហាជំងឺសរសៃឈាមបេះដូងកើនឡើង

2023/07/06 02:44:42 pm        255
អាល្លឺម៉ង់៖ អាកាសធាតុកាន់តែក្តៅនៅប្រទេសអាល្លឺម៉ង់បានធ្វើឲ្យក្រុមគ្រូពេទ្យកាន់តែមម៉ាញឹក។ ការសិក្សាមួយដែលធ្វើឡើងនៅក្នុងទីក្រុង Würzburg(វើសប៊ើក) របស់អាល្លឺម៉ង់បានរកឃើញថា ការហៅរថយន្តគិលានសង្គ្រោះបន្ទាន់អំពីបញ្ហាសរសៃឈាមបេះដូងបានកើនឡើងច្រើនជាងមួយភាគបីក្នុងអំឡុងពេលស្ថានភាពរលកកម្តៅ ដោយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុត និងមានដើមឈើបៃតងតិចបំផុត។ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Potsdam បានត្រួតពិនិត្យសីតុណ្ហភាព ការបំពុលខ្យល់ និងការបញ្ជូនរថយន្តគិលានសង្គ្រោះបន្ទាន់ឆ្លងកាត់ទីក្រុងWürzburg (វើសប៊ើក)។ ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីអាកាសធាតុ សីតុណ្ហភាព និងសង្គម បានរកឃើញថា រយៈពេលដែលមានគុណភាពខ្យល់មិនល្អមិនមានឥទ្ធិពលខ្លាំងលើការហៅរថយន្តគិលានសង្គ្រោះបន្ទាន់ទេ តែប្រហែលជាដោយសារផលប៉ះពាល់អវិជ្ជមានដល់សុខភាពនៃការបំពុលខ្យល់ជាញឹកញាប់ដែលត្រូវចំណាយពេលយូរទម្រាំលេចចេញរោគសញ្ញា។ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលទាក់ទងនឹងការត្អូញត្អែអំពីជំងឺសរសៃឈាមបេះដូងបានកើតឡើងនៅថ្ងៃមានអាកាសធាតុក្តៅ ដោយកើនឡើងចំនួន ៣៧ភាគរយ នៅពេលសីតុណ្ហភាពជាមធ្យមឡើងដល់៣០អង្សាសេ បើធៀបនឹងថ្ងៃដែលមានសីតុណ្ហភាពជាមធ្យម១៨អង្សារសេ។ កំណើនតម្រូវការលើសេវាសុខភាពបានអូសបន្លាយរហូតដល់ពីរថ្ងៃបន្ទាប់ពីស្ថានភាពរលកកម្ដៅបានកន្លងផុតទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM