ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន Meta ផ្ដោតលើ Twitter ជាមួយនឹងកម្មវិធី Threads ខណៈអ្នកប្រើប្រាស់រាប់លាននាក់ចូលរួម

2023/07/07 12:25:47 pm        115
អាមេរិក៖ វេទិការបស់ក្រុមហ៊ុន Meta (META.O) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) បានចាប់ផ្តើមការប្រកួតប្រជែងដោយផ្ទាល់ទល់នឹងបណ្ដាញសង្គម Twitter ជាមួយនឹងកម្មវិធី Threads ដោយប្រមូលអ្នកប្រើប្រាស់រាប់លាននាក់ ក្នុងរយៈពេលប៉ុន្មានម៉ោង ខណៈដែលខ្លួនព្យាយាមទាញចំណេញពីស្ថានភាពដែលចុះខ្សោយយ៉ាងខ្លាំងរបស់គូប្រជែង បន្ទាប់ពីមានការសម្រេចចិត្តដ៏ច្របូកច្របល់ជាបន្តបន្ទាប់ពីម្ចាស់ក្រុមហ៊ុន លោក Elon Musk។អ្នកដែលចូលរួមក្នុងវេទិកាថ្មីនេះយ៉ាងឆាប់រហ័ស រួមមានទាំងតារាល្បីៗ ដូចជាតារាម៉ូដែល និងតារាភាពយន្ត លោកស្រី Kim Kardashian និងតារាចម្រៀងស្រី Jennifer Lopez ព្រមទាំងអ្នកនយោបាយដ៏លេចធ្លោនានា ដូចជាតំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Alexandria Ocasio-Cortez ជាដើម។នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសរសេរនៅក្នុងការបង្ហោះសារដំបូងរបស់លើកនៅលើកម្មវិធីនេះ អមដោយអ៊ីម៉ូជិរូបភ្លើងថា៖ «តោះនាំគ្នាធ្វើបែបនេះ។ សូមស្វាគមន៍មកកាន់កម្មវិធី Threads»។ ក្រោយមក លោក Zuckerberg បាននិយាយថា កម្មវិធីនេះ ទទួលបានចុះឈ្មោះប្រើប្រាស់ចំនួន ១០លាននាក់ ក្នុងរយៈពេល ៧ ម៉ោង។អ្នកវិភាគបានលើកឡើងថា ការជាប់ទាក់ទងគ្នារបស់កម្មវិធី Threads ជាមួយបណ្ដាញសង្គម Instagram អាចផ្តល់ឲ្យកម្មវិធីនេះនូវមូលដ្ឋានអ្នកប្រើប្រាស់ និងឧបករណ៍ផ្សាយពាណិជ្ជកម្ម។ ទាំងអស់នោះអាចទាញប្រាក់ការផ្សាយពាណិជ្ជកម្មពី Twitter នៅពេលដែលនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន កំពុងព្យាយាមកែប្រែអាជីវកម្មដែលកំពុងជួបការលំបាករបស់ខ្លួន។ខណៈពេលដែលកម្មវិធី Threads បានចាប់ផ្តើមជាកម្មវិធីដាច់ដោយឡែក អ្នកប្រើប្រាស់អាចចូលដោយប្រើព័ត៌មានសម្ងាត់ Instagram របស់ពួកគេ ហើយធ្វើតាមគណនីដូចគ្នា ដែលទំនងជាការបន្ថែមដ៏ងាយស្រួលមួយដល់ទម្លាប់ដែលមានស្រាប់សម្រាប់អ្នកលេងបណ្ដាញសង្គមដ៏សកម្មប្រចាំខែច្រើនជាង ២ពាន់លាននាក់របស់ Instagram៕

ទឹកជំនន់ដ៏គំហុក បណ្តាលឲ្យមានការខូចខាតនៅទីក្រុង Zaragoza ប្រទេសអេស្ប៉ាញ

2023/07/07 12:17:47 pm        65
អេស្ប៉ាញ៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ដ៏គំហុក បានវាយប្រហារទីក្រុង Zaragozaប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យផ្លូវសំខាន់ៗរងការជន់លិច ហើយរថយន្តបានលិចក្នុងទឹកជំនន់ ។  អ្នកបើកបរមួយចំនួន បានជាប់ខ្លួននៅក្នុងរថយន្តរបស់ពួកគេ ហើយត្រូវបានគេជួយសង្រ្គោះនៅតាមផ្លូវជាច្រើនកន្លែង ដែលរងការជន់លិចនៅទូទាំងទីក្រុង ។  ទោះបីជាយ៉ាងណាក៏ដោយ សេវាកម្មសង្រ្គោះបន្ទាន់ក្នុងតំបន់ ពុំបានរាយការណ៍ពីករណីរងរបួសមនុស្សណាម្នាក់នោះទេ ស្របពេលដែលស្ថិតក្រោមការប្រកាសអាសន្នទឹកភ្លៀងកម្រិតពណ៌លឿងទុំ ។  សេវាកម្មសង្រ្គោះបន្ទាន់និយាយថា រថភ្លើងមួយខ្សែ ដឹកអ្នកដំណើរ ៥០០នាក់ ត្រូវបានបង្ខំបញ្ឈប់សេវាកម្មរបស់ខ្លួន ក្រោយផ្លូវដែករងការជន់លិច ។  ដោយឡែក ក្រុមនគរបាល បានព្រមានអ្នកស្រុកឲ្យជៀសវាងការធ្វើដំណើរដែលពុំចាំបាច់ ហើយមិនត្រូវបើកបរឆ្លងកាត់តំបន់ដែលរងការជន់លិចនោះទេ ៕

រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋប្តេជ្ញាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ ឱ្យកាន់តែល្បីល្បាញ

2023/07/07 12:16:18 pm        127
ព្រះវិហារ៖ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៅថ្ងៃទី៧ខែកក្កដានេះ ប្តេជ្ញាការពារអភិរក្ស និងផ្សព្វផ្សាយ​ប្រាសាទព្រះវិហារ ឱ្យកាន់តែល្បីល្បាញទៅបរទេស ខណៈថ្ងៃនេះគឺជាខួប១៥ឆ្នាំ​ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិលោក។បើតឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់BTV ថា ប្រាសាទព្រះវិហារ​ជា​ប្រាសាទ ដែលបានកសាងឡើងនៅភ្នំខ្ពស់សន្លឹម ​ខុសប្លែកពីប្រាសាទនានា នៅក្នុងព្រះរាជាណា​ចក្រ​កម្ពុជា និងមានទេសភាពដ៏ស្រស់ត្រកាល ​មាន​ក្បូនក្បាច់​រចនា​បទ​ស្ថាបត្យកម្មល្អឯក និង​មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ​និងម្យ៉ាងទៀត ​ជាប្រាសាទដែលដំណាងឱ្យសាសនាផង និងការសាមគ្គីភាពគ្នាផង ខណៈដែលការកសាងប្រាសាទនេះ គឺប្រើពេលរហូតដល់ជាង ៣០០ឆ្នាំទើបរួចរាល់។ឯកឧត្ដម បញ្ជាក់ដែរថា មូលហេតុ ឬកត្តាដែលយើង​មាន​ជា​អំណះអំណាង និង​ជាប្រវត្តិសាស្ត្រ​ទាំងអស់នេះហើយ ​ទើបគ្រប់​លក្ខណខណ្ឌ​ដែល​បាន​ឈ្នះក្តី និងត្រូវ​បាន​ចុះក្នុង​បញ្ជីសម្បត្តិ​បេតិកភណ្ឌពិភពលោកនេះ។យុវជនរស់នៅរាជធានីភ្នំពេញ ​បាន​សម្តែងការ​អបអរសាទរ និង​ប្តេជ្ញា​ការ​ពារ​មរតក​ប្រាសាទ​ព្រះវិហារ ឱ្យ​នៅគង់វង្ស​ បន្តដល់កូនចៅជំនាន់ក្រោយ ​ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែល្បីល្បាយ​ទៅលើឆាកអន្តរជាតិ។លើសពីនេះ ពួកគាត់ ​បាន​កោត​ស្ងប់ស្ងែង​ចំពោះបុព្វបុរសខ្មែរ ដែលបាន​បន្សល់ទុក​មរតក​ដ៏​អស្ចារ្យនេះ សម្រាប់អ្នកជំនាន់ក្រោយផងដែរ។ប្រាសាទព្រះវិហារដែលមានអាយុកាលជាង ​១.០០០ឆ្នាំ​ ស្ថិតនៅលើភ្នំដងរែក ​ត្រូវ​បាន​ចុះបញ្ជីជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក​របស់អង្គការយូណេស្កូ (UNESCO) ​កាលពីថ្ងៃទី៧ ខែកក្កដា ​ឆ្នាំ២០០៨ ​នៅទីក្រុងកេបិច ប្រទេសកាណាដា។ប្រាសាទ​ព្រះវិហារ​បាន​ប្រគល់​ឲ្យ​ប្រទេសថៃ ​ដោយពួក​អាណានិគម​បារាំង​ នៅក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិទីក្រុងទ្បាអេ ​នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ​ក្រោមព្រះរាជកិច្ចដឹកនាំ​ដោយព្រះបរមរតនកោដ្ឋ ​ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ ៕ អត្ថបទ៖ទូច សោភ័ណ 

អ៊ុយក្រែនបើកការវាយលុកតាមអាកាស ខណៈរុស្ស៊ីអះអាងថាបានបាញ់ទម្លាក់យន្តហោះច្រើនគ្រឿង

2023/07/07 12:14:11 pm        133
រុស្ស៊ី៖ យោងតាមរបាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនជាច្រើនគ្រឿង និងបានស្ទាក់ចាប់គ្រាប់រ៉ុក្កែត ហ៊ីម៉ាស(HIMARS) ជាច្រើនគ្រាប់ នៅក្នុងការវិវឌ្ឍន៍ថ្មីបំផុត នៃប្រតិបត្តិការសិក នៅក្នុងប្រទេសអ៊ុយក្រែន។យោងតាមរបាយការណ៍បានឲ្យដឹងថា យន្តហោះដែលត្រូវបានបាញ់ទម្លាក់ រួមមានយន្តហោះវាយប្រហារមកលើដី Su-25 ចំនួន២គ្រឿង និងយានដ្រូនចំនួន១៥គ្រឿង។ របាយការណ៍និយាយថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយអាវុធស៊ិបគោលដៅខ្ពស់រយៈចម្ងាយឆ្ងាយមានមូលដ្ឋាននៅសមុទ្រទៅលើកំពង់ផែនៃយុទ្ធោបករណ៍យោធាផលិតដោយបរទេស របស់ប្រទេសអ៊ុយក្រែន និងចំណុចនានា នៃការដាក់ពង្រាយបណ្តោះអាសន្នរបស់ទាហានស៊ីឈ្នួលបរទេស បូករួមទាំងការវាយលុកនៅតំបន់ជួរមុខផ្សេងៗទៀត រួមមានទីក្រុង Kupyansk, Krasny Liman និងDonetsk, Zaporozhye, និងទីក្រុង Kherson ។នៅថ្ងៃតែមួយនេះដែរ របាយការមកពី នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា រុស្ស៊ី បានបន្តពង្រឹងកងទ័ពរបស់ខ្លួនក្នុងទីក្រុង Lyman, Bakhmut, Avdeyevka, និងទីក្រុង Marinka ខណៈកងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានវាយប្រហារទៅលើឃ្លាំងគ្រាប់រំសេវរបស់រុស្ស៊ី ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងគោលដៅផ្សេងៗទៀត និងបានវាយប្រហារតាមអាកាសចម្រុះលើទីតាំងនានារបស់កងកម្លាំងរុស្ស៊ី។

ក្រុមហ៊ុន SPACE X និងអង្គការ NASA គ្រោងបាញ់បង្ហោះបេសកកម្មផ្ទុកអវកាសយានិកទី៧ទៅកាន់ស្ថានីយអវកាសនៅខែសីហា

2023/07/07 11:58:18 am        245
អាមេរិក៖ ក្រុមហ៊ុនអវកាស ស្ពេស អ៊ិច (SpaceX និងអង្គការណាសា(NASA) គ្រោងបាញ់បង្ហោះបេសកកម្មផ្ទុកអវកាសយានិកទី៧ទៅកាន់ ស្ថានីយអវកាសអន្តរជាតិ(ISS) នៅខែសីហាខាងមុខនេះ។ ទីភ្នាក់ងារនេះ បាននិយាយកាលពីថ្ងៃពុធថា ថ្ងៃកំណត់នៃផែនការបាញ់បង្ហោះលឿនបំផុត សម្រាប់បេសកកម្ម Crew-7 គឺនៅថ្ងៃទី១៥សីហា ចេញពីទីតាំងបាញ់បង្ហោះ Launch Complex 39A  នៅមជ្ឈមណ្ឌលអវកាស Kennedy Space Centerរបស់អង្គការណាសាក្នុងរដ្ឋផ្វ្លរីដា ។ អង្គការណាសា បាននិយាយថា យានចម្លងស្ពេសអ៊ិច ហ្វាល់ខុន ៩ (SpaceX Falcon 9) នឹងបាញ់បង្ហោះ បេសកកម្មដែលមានអវកាសយានិក៧នាក់ ជាយានអវកាសមួយដែលត្រូវគេឲ្យឈ្មោះថា អេន ដួរិនស៍ (Endurance) ដែលធ្លាប់បានបាញ់បង្ហោះបេសកកម្មទៅកាន់ SpaceX Crew-3 និង Crew-5 របស់អង្គការណាសា។ ការបាញ់បង្ហោះនោះ នឹងននាំអវកាសយានិកអង្គការណាសា និង មេបញ្ជាការបេសកកម្មលោកស្រី ចាស្មីន ម៉ូបេលី (Jasmin Moghbeli) អាវកាសយានិកភ្នាក់ងារអវកាស និងអ្នកបើកយានរអវកាស លោក អានឌ្រៀ ម៉ូហ្គេនសិន (Andreas Mogensen) របស់អឺរ៉ុប ទីភ្នាក់ងាររុករកទីអវកាសជនជាតិជប៉ុន លោក សាតូហ្ស៊ី ហ្វូរូកាវ៉ា (Satoshi Furukawa) និងអវកាសយានិករុស្ស៊ី លោក កុនស្តានទីនបូរីសូវ ជាអ្នកជំនាញបេសកកម្ម។  យោងតាមអង្គការណាសា បេសកកម្មនេះ នឹងក្លាយជាការហោះហើរទៅកាន់ទីអវកាសលើកដំបូង សម្រាប់ លោក បូរីស្ទូវ ដែលបានចូលរួមក្នុងអង្គភាពអវកាស ជាបេក្ខជនសាកល្បងការងារអវកាសយានិកកាលពីឆ្នាំ២០១៨ ៕

មេដឹកនាំបេឡារុស លោក លូកាសិនកូ និយាយថាប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល ព្រីហ្គូស៊ីន បាន ត្រឡប់ទៅរុស្ស៊ីវិញហើយ

2023/07/07 11:39:03 am        399
បេឡារុស៖ លោកប្រធានាធិបតីបេឡារុស បាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី លោក យ៉េវហ្គេនី ព្រីហ្គូស៊ីន(Yevgeny Prigozhin) បានវិលត្រឡប់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពជាមួយវិមានក្រឹមឡាំង ដែលលោក ព្រីហ្គូស៊ីន យល់ព្រមនិរទេសខ្លួនទៅកាន់ប្រទេសបេឡារុសក៏ដោយ ។ លោកអាឡិចសិនឌ័រ លូកាសិនកូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក ព្រីហ្គូស៊ីន ពេលនេះ កំពុងស្ថិតក្នុងទីក្រុងសេន ភីធើស្បើក (St Petersburg) លោកលែងនៅក្នុងទឹកដីបេឡារុសទៀតហើយ ។ លោក លូកាសិនកូ និយាយថា ក្រុមអ្នកប្រយុទ្ធទាហានស៊ីឈ្នួលវ៉េកណា (Wagner) បានស្នាក់នៅក្នុងជំរំរបស់ពួកគេនៅក្នុងភាគខាងកើតទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រង ដោយបន្ថែមថា សំណើរបស់លោកក្នុងការទទួលស្វាគមន៍ពួកគេនៅក្នុងប្រទេសបេឡារុសនៅតែរក្សាទុកដដែល។  ប្រធានាធិបតីបេឡារុសរូបនេះ បាននិយាយថា លោក Vladimir Putin នឹងមិនបំផ្លាញលោក ព្រីហ្គូស៊ីន ទេ ព្រោះប្រធានាធិបតីរុស្ស៊ី មិនមែនជាមនុស្សគ្មានហេតុ និងចូលចិត្តបំផ្លាញគេនោះទេ ដោយលើកឡើងថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរូបនេះ មានសុវត្ថិភាពពីសេវាសន្តិសុខរបស់វិមានក្រឹមឡាំង។  គួររម្លឹកថា បុគ្គលធ្លាប់បានផ្ដន្ទាទោស លោក ព្រីហ្គូស៊ីន វ័យ៦២ឆ្នាំ ដែលបានក្លាយជាទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី ត្រូវបានគេឃើញមុខជាសាធារណៈកាលពីថ្ងៃទី២៤ខែមិថុនា នៅពេលលោកបានចាកចេញពីទីក្រុង រ៉ូស្ទូវ អនដុន ( Rostov-on-Don) ស្ថិតនៅភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី ដែលកងកម្លាំងរបស់លោកបានចូលកាន់កាប់មួយរយៈពេលខ្លី ៕

សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកចាប់ផ្តើមនៅទីក្រុងសៀងហៃ

2023/07/07 11:35:43 am        404
ចិន៖ សន្និសិទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៣ (WAIC) បានចាប់ផ្តើមនៅទីក្រុងសៀងហៃ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមប្រធានបទ «ការតភ្ជាប់ភាពឆ្លាតវៃ បង្កើតអនាគត»។ ដោយកំណត់ពេលធ្វើចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកក្កដា សន្និសីទនេះរួមមានផ្នែកសំខាន់ៗចំនួនបួន៖ សន្និសីទនិងវេទិកា ការតាំងពិព័រណ៍ ការប្រកួតប្រជែង និងការផ្តល់រង្វាន់។ ព្រឹត្តិការណ៍នៅឆ្នាំនេះ មានគោលបំណងបង្ហាញពន្លឺលើមធ្យោបាយដែលកំពុងលេចចេញ សម្រាប់ភាពជឿនលឿនផ្នែកឧស្សាហកម្មនិងបច្ចេកវិទ្យា ជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយនូវបញ្ញាសិប្បនិម្មិត (AI)។ ដោយមានគំរូ AI ជាង៣០ ស្ថិតនៅលើបទបង្ហាញ សន្និសីទនេះស្វែងរកការបង្ហាញពីផលប៉ះពាល់ខ្លាំងដែលគំរូទាំងនេះមាននៅលើឧស្សាហកម្មផ្សេងៗ។ ភ្ញៀវកិត្តិយសជាង ១.៤០០នាក់ បានបញ្ជាក់ពីវត្តមានរបស់ពួកគេ រួមមានទាំងអ្នកឈ្នះរង្វាន់ណូបែល និងពានរង្វាន់ Turing Awards ចំនួនបួនរូប អ្នកសិក្សាជាង៨០នាក់មកពីទាំងប្រទេសចិននិងក្រៅប្រទេស និងស្ថាបនិកសហគ្រាសជាង៥០នាក់ មកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សល្បីៗដូចជាក្រុមហ៊ុន Huawei, Alibaba, Apple និងក្រុមហ៊ុន Tesla ។សន្និសីទនៅឆ្នាំនេះមានក្រុមហ៊ុនតាំងពិពរណ៍ច្រើនបំផុត និងជាកន្លែងតាំងពិពណ៌ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ដោយលាតសន្ធឹងលើផ្ទៃដី ៥០.០០០ ម៉ែត្រក្រឡាទីកន្លែងនេះនឹងទទួលក្រុមហ៊ុនជាង ៤០០ និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មចំនួន៥០ ដែលបង្ហាញពីឧស្សាហកម្មចម្រុះ រួមទាំងគំរូ AI បន្ទះអេឡិចត្រូនិក មនុស្សយន្ត និងការបើកបរវៃឆ្លាត។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ មក សន្និសិទបញ្ញាសិប្បនិម្មិតពិភពលោកប្រចាំឆ្នាំ បានផ្តោតលើការបង្កើតវេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរលំដាប់ថ្នាក់ពិភពលោក ដោយបង្ហាញពីគំនិតល្អៗរបស់ប្រទេសចិន និងដំណោះស្រាយនវានុវត្តន៍របស់ទីក្រុងសៀងហៃទៅកាន់ពិភពលោក។

ស៊ុយអែត ចោទប្រកាន់សកម្មជនអាកាសធាតុនាង Greta Thunberg ពីបទមិនស្តាប់បង្គាប់នគរបាល

2023/07/07 11:33:06 am        534
ស៊ុយអែត៖ យោងតាមសារព័ត៌មានប្រចាំថ្ងៃ Sydsvenskan បានរាយការណ៍ថា សកម្មជនអាកាសធាតុជនជាតិស៊ុយអែត នាង Greta Thunberg ត្រូវបានចោទប្រកាន់ពីបទមិនគោរពបទបញ្ជារបស់នគរបាល ដែលសុំឲ្យចាកចេញពីការតវ៉ាអំពីអាកាសធាតុនៅក្នុងទីក្រុង Malmo ភាគខាងត្បូង កាលពីថ្ងៃទី ១៩ ខែមិថុនា។ នាង Thunberg អាយុ២០ ឆ្នាំ បានចូលរួមក្នុងការតវ៉ាដែលរៀបចំដោយក្រុមសកម្មជនបរិស្ថាន ខណៈដែលពួកគេប៉ុនប៉ងបិទច្រកចូលនិងចេញ ទៅកាន់កំពង់ផែទីក្រុង Malmo ដើម្បីតវ៉ាការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ នាង Thunberg បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Instagram នៅពេលនោះថា វិបត្តិអាកាសធាតុគឺជាបញ្ហាជីវិត និងការស្លាប់មនុស្សរាប់មិនអស់រួចទៅហើយ។ យើងជ្រើសរើស ពុំមែនជាអ្នកឈរមើលនោះទេ ហើយជំនួសមកវិញដោយបញ្ឈប់ពិតប្រាកដនូវហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈហ្វូស៊ីល។ យើងកំពុងទាមទារមកវិញនៅពេលអនាគត។កាលពីថ្ងៃពុធ ក្រុមនេះបាននិយាយថា បន្ទាប់ពីបានរារាំងសកម្មភាពនានាដែលកំពុងដុតបំផ្លាញអនាគតរបស់យើង ពេលនេះយើងកំពុងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ខណៈការចោទប្រកាន់កំពុងត្រូវបានដាក់មកលើយើង បទឧក្រិដ្ឋពិតប្រាកដកំពុងកើតឡើងនៅខាងក្នុងដែលយើងបានរារាំង។ ប្រសិនបើត្រូវបានកាត់ទោសពីបទមិនគោរពតាមបទបញ្ជារបស់នគរបាល នាងThunberg អាចនឹងត្រូវពិន័យជាប្រាក់ ឬជាប់ពន្ធនាគាររហូតដល់ ៦ ខែ។ យោងតាមសារព័ត៌មាន Sydsvenskan បានឲ្យដឹងថា រដ្ឋអាជ្ញាលោក Charlotte Ottosen បាននិយាយថា អ្នកមានសេរីភាពដើម្បីធ្វើបាតុកម្ម ប៉ុន្តែអ្នកមិនត្រូវធ្វើបាតុកម្មតាមរបៀបបែបនេះនោះទេ ដែលវាបង្កការរំខានដល់អ្នកដទៃ ។

ប្រមុខUNអំពាវនាវឲ្យមានកងកម្លាំងសន្តិសុខរឹងមាំដាក់ពង្រាយដើម្បីផ្តល់ជំនួយដល់នគរបាលបាលជាតិហៃទី

2023/07/07 11:29:31 am        336
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកក្កដា បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក ឲ្យបង្កើតលក្ខខណ្ឌសម្រាប់ការដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ ដើម្បីជួយដល់នគរបាលជាតិប្រទេសហៃទី ស្របពេលកើនឡើងអំពើហិង្សា និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង។ ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា កាលពីខែតុលា ឆ្នាំ២០២២ រដ្ឋាភិបាលហៃទី បានស្នើសុំកងកម្លាំងសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជួយបង្ក្រាបក្រុមជនអន្ធពាលហិង្សា ដែលដណ្តើមយករដ្ឋធានីព័រអូប្រាំង និងតំបន់ភាគច្រើនផ្សេងទៀតនៃប្រទេសដីកោះតូចមួយនេះ។ ការអំពាវនាវរបស់ពួកគេនៅពុំទាន់បានឆ្លើយតបនៅឡើយ។លោក Guterres និយាយថា ក្រុមជនអន្ធពាលដ៏លោភលន់ កំពុងប្រើប្រាស់ការចាប់ជំរិត និងហិង្សាផ្លូវភេទជាអាវុធ ដើម្បីធ្វើឲ្យសហគមន៍ទាំងមូលភ័យខ្លាច។ ពិភពលោកទាំងមូលត្រូវតែមានចំណាត់ការនៅពេលនេះដើម្បីទប់ស្កាត់អំពើហិង្សា និងអស្ថិរភាព។លោក Guterres ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីបំពេញការសន្យានិងផ្នែកមនុស្សធម៌ និងបង្កើនផែនការឆ្លើយតបមនុស្សធម៌៧២០លានដុល្លាររបស់អង្គការសហប្រជាជាតិ ដែលក្នុងចំណោមនេះមានត្រឹមតែ២០ភាគរយប៉ុណ្ណោះនៃចំនួននេះត្រូវបានផ្តល់មូលនិធិនៅពេលបច្ចុប្បន្ន។ប្រមុខអង្គការសហប្រជាជាតិ បានស្នើសុំដល់តួអង្គនយោបាយ និងសង្គម ដើម្បីពន្លឿនកិច្ចប្រឹងប្រែងរបស់ពួកគេ ឆ្ពោះទៅរកដំណោះស្រាយនយោបាយដែលត្រូវការដាច់ដោយឡែកពីគ្នា៕

គ.ជ.ប ណែនាំមន្រ្តីបម្រើការិយាល័យបោះឆ្នោតពង្រឹងគុណភាពឲ្យបានម៉ត់ចត់

2023/07/07 11:27:22 am        372
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំជ្រើសរើសមន្រ្តីបម្រើ​ការិយាល័យ​បោះឆ្នោត​ចំនួនជាង ​១៤ម៉ឺននាក់​ ខណៈមន្រ្តីទាំងអស់នឹង​ត្រូវបណ្តុះបណ្តាល ដើម្បី​ធានាអំពីការបោះឆ្នោតខាងមុខប្រកបដោយតម្លាភាព​។ ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខិតជិតមកដល់ ​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ដើម្បីអនុវត្តទៅ​តាមនីតិវិធី និងច្បាប់បោះឆ្នោត នាថ្ងៃទី៩ កក្កដាខាងមុខ គ.ជ.ប នឹងរៀបចំជ្រើសរើសមន្រ្តី​បម្រើតាម​ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ស្មើនឹងចំនួន​ជាង ១៤ម៉ឺននាក់ ក្នុង​ការិយាល័យបោះឆ្នោតសរុបជាង ២ម៉ឺនការិយាល័យ។ ឯកឧត្តម បន្តថា ​ក្នុងដំណាក់ជ្រើសរើសមន្រ្តីទាំងអស់ត្រូវមាន​បុគ្គលិក​លក្ខណៈស្រប​តាមការ​កំណត់ និងនីតិវិធីជាចាំបាច់។ ឯកឧត្តម បញ្ជាក់ថា ក្នុងគោលបំណងធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅ​ដោយត្រឹមត្រូវ គ្រប់មន្រ្តី​បម្រើ​តាមការិយាល័យបោះឆ្នោតនីមួយៗ​អំលុងថ្ងៃបោះឆ្នោតនោះត្រូវបានត្រួតពិនិត្យបន្ថែមពី គ.ជ.ប​ ដើម្បីធ្វើយ៉ាងណាឲ្យ​ការ​បំពេញ​កាតព្វកិច្ច​របស់​មន្រ្តីទាំងអស់​ស្របតាមច្បាប់។ ក្នុងនោះ ប្រសិន​មន្រ្តីបម្រើការិយាល័យរូបណាមិនគោរពទៅតាមច្បាប់ ​និងកិច្ចសន្យារបស់ខ្លួន នឹងត្រូវ​ទទួលពិន័យ ​ឬបញ្ឈប់ពីការងាររបស់ខ្លួនភ្លាមៗផងដែរ។ ឯកឧត្តម បានបញ្ជាក់ទៀតថា​ មន្រ្តីបម្រើការិយាល័យបោះឆ្នោតគ្រប់រូបត្រូវបានឆ្លងកាត់ពង្រឹង​ផ្នែក​ធនធាន និងសមត្ថភាពច្បាស់លាស់ធ្វើយ៉ាងណា​ឲ្យការអនុវត្តរបស់មន្រ្តី​ទាំងអស់​ឈរលើ​ស្មារតី​មិន​លម្អៀង និងអព្យាក្រិតភាពក្នុងតួនាទីរបស់ខ្លួន។ ការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ត ​នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ​ខណៈប្រជាពលរដ្ឋនឹងចូលរួមការបោះឆ្នោតចំនួនជាង៩លាន៧សែននាក់៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM