ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំកំពូលក្រុមឧទ្ទាមប្រឆាំង FARCរបស់កូឡុំប៊ីលោក Ivan Marquez បានស្លាប់នៅប្រទេសវេណេហ៊្សុយអេឡា

2023/07/07 02:17:54 pm        246
វេណេហ៊្សុយអេឡា៖ ប្រភពព័ត៌មាន ២ដែលនៅជិតស្និតនឹងបញ្ហានេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា លោក Ivan Marquez ដែលជាមេដឹកនាំដ៏ល្បីឈ្មោះមួយរូបរបស់អតីតក្រុមឧទ្ទាម FARCដែលវិលត្រឡប់មកកាន់អាវុធវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលកូឡុំប៊ីនោះ បានស្លាប់នៅក្នុងប្រទេសវេណេហ៊្សុយអេឡា ។  បើទោះបីជាសមាជិកភាគច្រើនរបស់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC)ត្រូវបានរំសាយក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ដែលបានបញ្ចប់តួនាទីរបស់ FARCនៅក្នុងជម្លោះរយៈពេលជិត ៦០ឆ្នាំនៅក្នុងប្រទេសមួយនេះក៏ដោយ ក្រុមធំៗ ២ទៀតដែលបានជំទាស់នឹងកិច្ចព្រមព្រៀងមួយនេះ នៅតែបន្តជួញដូរគ្រឿងញៀន និងជីករ៉ែខុសច្បាប់ដដែល ។  យោងតាមប្រភពព័ត៌មានសន្តិសុខ បានឲ្យដឹងថា ការវាយប្រហារមកលើលោក Marquezដែលមានឈ្មោះពិត Luciano Marín Arango អាចត្រូវបានដឹកនាំដោយលោក Ivan Mordisco ដែលជាមេដឹកនាំក្រុមឧទ្ទាមប្រឆាំងមួយទៀត និងជាគូប្រជែងរបស់ក្រុមឧទ្ទាម FARC ។  ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិកូឡុំប៊ីលោក Ivan Velasquez បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គេនៅពុំទាន់មានព័ត៌មានផ្លូវការនៅឡើយទេលើការស្លាប់របស់លោក Marquez ៕

នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់៖ "ការសន្ទនាដ៏ស្វិតស្វាញ" ជាមួយប្រទេសចិន ប្រសើរជាងគ្មានការពិភាក្សាទាល់តែសោះ

2023/07/07 02:14:28 pm        97
នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Chris Hipkins បាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា ប្រទេសនូវ៉ែលហ្សេឡង់នឹងទាមទារឱ្យមានការចូលរួមបន្តជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ហើយថា "ការសន្ទនាដ៏តឹងតែង" ជាមួយទីក្រុងប៉េកាំង គឺប្រសើរជាងពុំបានពិភាក្សាអ្វីសោះ។លោក Hipkins បាននិយាយថា ប្រទេសនូវ៉ែលហ្សេឡង់នឹងបន្តមិនយល់ស្របជាមួយប្រទេសចិនលើបញ្ហាមួយចំនួន រួមទាំងសិទ្ធិមនុស្ស ប៉ុន្តែផ្លូវនៃការចូលរួមជាមួយប្រទេសចិននឹង "បើកចំហ និងស្មោះត្រង់"។នូវ៉ែលហ្សេឡង់ត្រូវបានគេមើលឃើញថាមានឥទ្ធិពលមធ្យម ឬមិនមានសោះ ទៅលើប្រទេសចិននៅក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់ភ្នែកទាំង៥ (Five Eyes) ដែលរួមមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ហើយកំពុងគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្នជាមួយប្រទេសចិន ស្របពេលមានការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។លោក Hipkins បានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសឯករាជ្យរបស់នវ៉ែលហ្សេឡង់មិនមានន័យថាជាជំហរអព្យាក្រឹតទេ ហើយថាប្រទេសនេះនឹងធ្វើការសម្រេចក្នុងផលប្រយោជន៍ជាតិរបស់ខ្លួន៕

គ.ជ.ប អំពាវពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានាអនុញ្ញាតឲ្យនិយោជិត និងកម្មករចូលរួមបោះឆ្នោតតំណាងរាស្រ្តខាងមុខ

2023/07/07 01:41:13 pm        109
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវចំពោះគ្រប់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទងអស់អនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។ នេះបើតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីអំពាវនាវ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ក្នុងនោះ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប បានអំពាវនាវចំពោះគ្រប់ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ សូមជួយបង្ក​លក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣ នៅតាមឃុំ-សង្កាត់ ដែលពួកគាត់បាន​ចុះឈ្មោះបោះឆ្នោត។ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនីបានទៅ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រទៅតាមកាលបរិច្ឆេទជាកំណត់៕ 

រុស្ស៊ី និងអ៊ុយក្រែន ប្រកាសដោះដូរឈ្លើយសឹក ៤៥នាក់ពីភាគីម្ខាងៗ

2023/07/07 01:36:33 pm        104
អ៊ុយក្រែន៖  កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសដោះដូរឈ្លើយសឹកចំនួន ៤៥នាក់ ពីភាគីម្ខាងៗ ។ ក្រសួងការពារជាតិរុស្ស៊ី បញ្ចេញវីដេអូឃើញទាហានរុស្ស៊ី ៤៥នាក់ វិលត្រឡប់ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែនវិញ ។  លោក Andriy Yermak គឺជាប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន និយាយថា ទាហាន ៤៥នាក់ និងជនស៊ីវល ២នាក់ ត្រូវបានវិលត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញ ។  គួរឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកយូរៗម្តង អំឡុងពេលសង្រ្គាមរបស់ពួកគេ ដែលបច្ចុប្បន្នស្ថិតក្នុងខែទី ១៧ទៅហើយ ។  លោក Lubinetsនិយាយថា ទាហានអ៊ុយក្រែន ២.៥៧៦នាក់ បានមានសេរីភាពវិញ នៅក្នុងការដោះដូរអ្នកទោស ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់រុស្ស៊ីទៅលើប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ ៕

ប្រមុខ IAEA មានជំនឿចិត្តខ្ពស់លើការវាយតម្លៃរោងចក្រនុយក្លេអ៊ែរ Fukushima ស្របពេលមានការរិះគន់របស់ចិន

2023/07/07 01:33:17 pm        61
ជប៉ុន៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)លោក Rafael Grossi បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រនេះថា លោកមានជំនឿចិត្តខ្លាំង ក្នុងការវាយតម្លៃនៃទីភ្នាក់ងាររបស់លោកលើផែនការរបស់ជប៉ុន បញ្ចេញទឹកបន្សាបសារធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ស្របពេលដែលមានការរិះគន់ធ្ងន់ៗ ពីប្រទេសចិន ។  លោក Grossi និយាយថា IAEAមិនឈរតែម្ខាងទៅប្រទេសណាមួយឡើយ ហើយពួកយើងបានធ្វើការវាយតម្លៃតាមបែបវិទ្យាសាស្រ្តលើផែនការមួយនេះ ពោលគឺពុំបានយល់ព្រម ឬផ្តល់សេចក្តីណែនាំចំពោះអ្វីដែលជប៉ុនគួរតែធ្វើនោះទេ ។  លោកបាននិយាយដែរថា លោកបានឮសម្តីអ្នកជំនាញម្នាក់ ឬ២នាក់ ដែលសិក្សាលើផែនការនេះ បង្ហាញក្តីបារម្ភ ប៉ុន្តែលោកជឿជាក់ថា វាមិនមែនជាបញ្ហានោះទេ ហើយរបាយការណ៍របស់ IAEA គឺត្រឹមត្រូវតាមបែបវិទ្យាសាស្រ្ត ។  យោងតាមការអះអាងរបស់ក្រុមឃ្លាំងមើល បានឲ្យដឹងថា ក្រុមការងារដែលបង្កើតឡើងដោយ IAEA កាលពីឆ្នាំ ២០២១ ដើម្បីត្រួតពិនិត្យសុវត្ថិភាពផែនការបញ្ចេញទឹកកាកសំណល់ជាង ១លានតោនពីរោងចក្រនុយក្លេអ៊ែរដែលរងការបំផ្លិចបំផ្លាញដោយសាររលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១នោះ រួមមានទាំអសមាជិកមកពីអាហ្សង់ទីន អូស្រ្តាលី កាណាដា បារាំង កោះ Marshall កូរ៉េខាងត្បូងរុស្ស៊ី អង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាម ៕

ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០ឆ្នាំ២០២៣របស់ខណ្ឌទួលគោក មាន១៥គម្រោង តម្លៃជាង ១៩២៨លានរៀល

2023/07/07 01:33:05 pm        141
ភ្នំពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១០សង្កាត់ របស់ខណ្ឌទួលគោក មានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង ១៩២៨លានរៀល ដែលគម្រោងទាំងនេះ មានទាំងការដាក់លូ ,ស្តារលូ ,ការជួសជុលផ្លូវ និងរៀបការ៉ូឡាជាដើម។ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ។លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានលើកឡើងថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍​សង្កាត់ ឆ្នាំ២០២៣នេះ ​សម្រាប់ទាំង១០សង្កាត់ របស់ខណ្ឌទួលគោកមានចំនួន១៥គម្រោង តម្លៃប៉ាន់ប្រមាណជាង ១៩២៨លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារដេប៉ូទី១ មាន១គម្រោង ដាក់លូប្រវែង៤២៣ម៉ែត្រ តម្លៃប្រមាណ១៥៨លានរៀល ។ សង្កាត់ផ្សារដេប៉ូទី២ មាន១គម្រោង ដាក់លូប្រវែង៤៤៥ម៉ែត្រ តម្លៃប្រមាណ១៦៤លានរៀល។ សង្កាត់ផ្សារដេប៉ូទី៣ មាន២គម្រោង គឺគម្រោងជួលជុលផ្លូវ១៦៣ម៉ែត្រ និងស្តារលូ២៦៩ម៉ែត្រ តម្លៃប្រមាណ១៥៤លានរៀល។ សង្កាត់ទឹកល្អក់ទី១ មាន២គម្រោង គឺគម្រោងរៀបការ៉ូឡា និងដាក់លូប្រវែង១៣៦ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល។ សង្កាត់ទឹកល្អក់ទី២ មាន១គម្រោង ដាក់លូប្រវែង៥៤៩ម៉ែត្រ តម្លៃប្រមាណ១៧៧លានរៀល។ សង្កាត់ទឹកល្អក់ទី៣ មាន១គម្រោង ដាក់លូប្រវែង៦៦២ម៉ែត្រ តម្លៃប្រមាណ ២២៩លានរៀល។ សង្កាត់បឹងកក់ទី១ មាន១គម្រោង ដាក់លូប្រវែង៥៦២ម៉ែត្រ តម្លៃប្រមាណ១៨៨លានរៀល។ សង្កាត់បឹងកក់ទី២ មាន៣ម្រោង ជួសជុលផ្លូវបេតុង​ប្រវែង៦០ម៉ែត្រ​ដាក់លូប្រវែង៥០៨ម៉ែត្រ និងស្តារលូប្រវែង៦០០ម៉ែត្រតម្លៃប្រមាណ២៤១លានរៀល។ សង្កាត់ផ្សារដើមគរមានមួយគម្រោង ជួសជុលផ្លូវ៩២ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល ។សង្កាត់បឹងសាឡាង មាន២គ្រោង ជួសជុលផ្លូវបេតុងប្រវែង៥៩ម៉ែត្រ និងដាក់លូប្រវែង៦១៤ម៉ែត្រ តម្លៃប្រមាណ២៤៣លានរៀល ។ ​សរុបទាំង១០សង្កាត់ ក្នុងចំនួន១៥គម្រោងនេះ មានទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង ១៩២៨លានរៀល។លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូល​និធិអភិវឌ្ឍន៍​សង្កាត់ វាជាការចូលរួមរបស់វិស័យ​ឯកជនតាម​របៀប​ប្រកួតប្រជែង​ប្រកប​ដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព ​និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែល​ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ​ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយ​តម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យ​មានគុណភាព ស្របតាម​បទដ្ឋាន​បច្ចេកទេស ​មាន​សោភ័ណភាព ​និងមានតម្លៃសមស្រប មិន​ប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។ក្នុងឱកាសនោះ លោក ហួត ហៃ បានធ្វើការណែនាំអោយលោកចៅទាំង១០ និងមន្ត្រីពាក់ព័ន្ធត្រូវ​តាមដាន គុណភាពគម្រោង ​តាំងពីពេលអនុវត្តគម្រោងរហូតដល់ ការអនុវត្តគម្រោងត្រូវបាន​បញ្ចប់​១០០% ព្រោះថា ថវិការបស់រដ្ឋច្រើនណាស់​បានទំលាក់​មកអោយថ្នាក់​សង្កាត់ទាំង១០នេះ ដែល​មានប្រមាណ៥០ម៉ឺនដុល្លារ៕ អត្ថបទ៖ កុម្ភះ

និយតករនុយក្លេអែរជប៉ុនបានយល់ព្រមលើការបញ្ចេញសំណល់ទឹកនុយក្លេអ៊ែររោងចក្រហ៊្វូគូស៊ីម៉ារបស់ក្រុមហ៊ុន Tepco

2023/07/07 01:28:01 pm        86
ជប៉ុន៖ នៅថ្ងៃសុក្រ (៧ កក្កដា)នេះ និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនបានផ្តល់ការអនុម័តសម្រាប់ឲ្យក្រុមហ៊ុន Tokyo Electric Power Co (Tepco) ដែលដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃអ៊ីឈី ដែលត្រូវបានខូចខាត ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន។កាលពីថ្ងៃអង្គារ (៤ កក្កដា) អ្គភាពឃ្លាំមើលសកល គឺទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា ការត្រួតពិនិត្យរយៈពេលពីរឆ្នាំបង្ហាញថា ផែនការរបស់ប្រទេសជប៉ុនសម្រាប់ការបញ្ចេញសំណល់ទឹកនេះនឹងមានផលប៉ះពាល់បរិស្ថានតិចតួចប៉ុណ្ណោះ។វិញ្ញាបនបត្ររបស់និយតករជប៉ុនគឺជាជំហានចុងក្រោយដែលអង្គភាពដែលត្រូវការដើម្បីចាប់ផ្តើមដំណើរការបញ្ចេញទឹក៕

ការស្លាប់របស់តារាប៉ុប Coco Lee បង្កឲ្យមានការពិភាក្សាអំពីសុខភាពផ្លូវចិត្ត នៅប្រទេសចិន

2023/07/07 12:50:04 pm        104
ចិន៖ ការស្លាប់របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Coco Lee បានធ្វើឲ្យពិភពលោកដែលនិយាយភាសាចិនមានការតក់ស្លុត ហើយបានជំរុញឲ្យមានការពិភាក្សាអំពីបញ្ហាសុខភាពផ្លូវចិត្ត នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន។យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ពីបងប្អូនស្រីរបស់តារាចម្រៀងរូបនេះ លោកស្រី Carol និង Nancy បានឲ្យដឹងថា លោកស្រី Lee បានលាចាកលោកនេះហើយ បន្ទាប់ពីស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី ចាប់តាំងពីព្យាយាមបញ្ចប់ជីវិតខ្លួនឯង កាលពីចុងសប្តាហ៍កន្លងមកហើយជាមួយគ្នានេះ អ្នកទាំង២ ក៏បានលាតត្រដាងផងដែរថា តារាចម្រៀងស្រីវ័យ ៤៨ឆ្នាំ បានធ្លាក់ខ្លួនឈឺ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្រោយមរណភាពរបស់តារាចម្រៀងដ៏មានប្រជាប្រិយរូបនេះ សារគោរពវិញ្ញាណក្ខន្ធ ក៏មានឡើងព្រោងព្រាត នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន ដោយក្នុងនោះសារមួយដែលមានចុចចូលចិត្តជាង ៣.០០០ដង នៅលើកម្មវិធីបណ្តាញសង្គម Weibo(វ៉ីប៉ូ) ដែលស្រដៀងនឹងបណ្ដាញសង្គម Twitter មានខ្លឹមសារថា៖ «ខ្ញុំមិនអាចជឿរឿងនេះបានទេ។ គាត់តែងតែជានារីដែលមានភាពភ្លឺថ្លា ដែលចូលចិត្តច្រៀង រាំ និងញញឹម»។ខណៈមានការសរសេរសារគោរពដល់វិញ្ញាណក្ខន្ធនេះ មនុស្សជាច្រើន ក៏បានផ្តោតលើបញ្ហាសុខភាពផ្លូវចិត្ត ដែលគ្រួសាររបស់សពបានលើកឡើង។ក្នុងនោះមានឃ្លាសរសេរដូចជាថា តើ«ជំងឺធ្លាក់ទឹកចិត្តនៅជិតអ្នកប៉ុនណា» ដែលមានន័យថា ពេលនេះ បញ្ហា«រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត» កំពុងតែពេញនិយមនៅលើវេទិកាអនឡាញផ្សេងៗគ្នា ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដូចជា CCTV, People's Daily និង China Daily បានដាក់ចេញនូវខ្លឹមសារ ដើម្បីបង្កើនការយល់ដឹងរបស់មនុស្សអំពីជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្លូវចិត្ត៕

ប្រធាន IAEA ជឿជាក់ទាំងស្រុងថា វាមានសុវត្ថិភាពដើម្បីបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរបានធ្វើប្រព្រឹត្តិកម្មរួច

2023/07/07 12:44:59 pm        62
ជប៉ុន៖ ប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន CNN ថា ផែនការរបស់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួច ចូលទៅក្នុងសមុទ្រ គឺមានសុវត្ថិភាពហើយគ្មានជម្រើសប្រសើរជាងនេះនោះទេ ដើម្បីដោះស្រាយការកើនឡើងដ៏ច្រើននៃទឹកកាកសំណល់ ដែលបានប្រមូលផ្តុំចាប់តាំងពីគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ឆ្នាំ២០១១។និយាយនៅក្នុងសបទសម្ភាសន៍មួយ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា ខណៈមានការព្រួយបារម្ភជុំវិញផែនការ បង្ហាញពីគំនិតសមហេតុផលនៃភាពមិនប្រាកដប្រជា ដែលត្រូវតែធ្វើយ៉ាងហ្មត់ចត់ លោកបានជឿជាក់ទាំងស្រុង ពីមូលដ្ឋានត្រឹមត្រូវ នៃការសន្និដ្ឋានរបស់យើង។ លោកបាននិយាយថា យើងកំពុងសំឡឹងទៅរកគោលនយោបាយជាមូលដ្ឋានសម្រាប់រយៈពេលជាង២ឆ្នាំមកនេះ។ យើងកំពុងធ្វើការវាយតម្លៃលើបញ្ហានេះ តាមស្តង់ដាតឹងរ៉ឹងបំផុតដែលកើតមាន ហើយប្រាកដនូវអ្វីដែលយើងកំពុងនិយាយ និងផែនការដែលយើងបានស្នើសុំ។ ប្រទេសជប៉ុន នឹងបញ្ចេញទឹកកាកសំណល់នៅពេលណាមួយក្នុងរដូវក្តៅ ជាចំណាត់ការមានភាពចម្រូងចម្រាស់ រយៈពល១២ឆ្នាំមកហើយ បន្ទាប់ពីការបំផ្លាញរោងចក្រនុយក្លេអ៊ែរ Fukushima ។ អាជ្ញាធរប្រទេសជប៉ុន និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានទទូចថា ផែនការធ្វើឡើងបន្ទាប់ពីមានស្តង់ដាសុវត្ថិភាពអន្តរជាតិ ដែលដំបូងទឹកត្រូវបានធ្វើប្រព្រឹត្តិកម្មដើម្បីយកចេញសារធាតុបំពុលបរិស្ថានដែលប៉ះពាល់បំផុត និងត្រូវបានបញ្ចេញជាបន្តបន្ទាប់រយៈពេលជាច្រើនឆ្នាំ ក្នុងបរិមាណពង្រាវខ្ពស់៕

ប្រព័ន្ធផ្លូវរថភ្លើងក្រោមដីរបស់ទីក្រុងឡុងដ្រ៍ ប្រឈមនឹងសប្ដាហ៍នៃការធ្វើកូដកម្ម នៅខែនេះ

2023/07/07 12:38:05 pm        94
អង់គ្លេស៖ សហជីព RMT បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) ថា បុគ្គលិកផ្លូវរថភ្លើងក្រោមដី នៅទីក្រុងឡុងដ្រ៍របស់ប្រទេសអង់គ្លេស នឹងធ្វើកូដកម្ម ចាប់ពីថ្ងៃទី ២៣-២៨ ខែកក្កដា នៅក្នុងវិវាទដែលអូសបន្លាយពេលដ៏យូរមួយ ជុំវិញប្រាក់សោធននិវត្តន៍ ការកាត់បន្ថយការងារ និងលក្ខខណ្ឌការងារផ្សេងៗ។អ្នកនាំពាក្យរបស់សហជីព RMT បាននិយាយថា កម្មករជាង ១០.០០០នាក់ មានសិទ្ធិធ្វើកូដកម្ម ប៉ុន្តែការតវ៉ានេះ នឹងប៉ះពាល់ដល់ផ្នែកផ្សេងៗនៃប្រព័ន្ធរថភ្លើងក្រោមដី (Tube) និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៅថ្ងៃផ្សេងៗគ្នា។ អគ្គលេខាធិការរបស់សហជីព លោក Mick Lynch បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សកម្មភាពសប្តាហ៍នេះ នឹងបិទប្រព័ន្ធរថភ្លើងក្រោមដីរបស់ក្រុងឡុងដ្រ៍ (London Underground) ហើយត្រឹមតែបង្ហាញថា តើការងាររបស់សមាជិករបស់យើងមានសារៈសំខាន់ប៉ុណ្ណា»។សូមបញ្ជាក់ថា កម្មករផ្លូវដែកនៅទូទាំងប្រទេសអង់គ្លេស បានធ្វើកូដកម្មរៀងៗខ្លួន ចាប់តាំងពីរដូវក្តៅមុន ដូចនឹងបុគ្គលិករាប់ពាន់នាក់ នៅក្នុងឧស្សាហកម្ម និងវិជ្ជាជីវៈផ្សេងៗទៀតដែរ ដោយសារអតិផរណាឡើងខ្ពស់ ទើបជំរុញឲ្យមានទាមទារប្រាក់ឈ្នួលកាន់តែល្អប្រសើរជាងមុន។ពាក់ព័ន្ធនឹងការកូដកម្មនេះ លោក Glynn Barton ប្រធានផ្នែកប្រតិបត្តិការសម្រាប់ការដឹកជញ្ជូននៅទីក្រុងឡុងដ្រ៍ បាននិយាយថា៖ «យើងមានការសោកស្ដាយដែលសហជីព RMT បានប្រកាសពីសកម្មភាពកូដកម្មលើបញ្ហាជាច្រើន ដែលយើងបាន និងកំពុងព្យាយាមពិភាក្សាជាមួយអ្នកទាំងអស់គ្នាដោយបើកចំហ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM