ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ចាយ បូរិន ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធដំណើរការបោះឆ្នោតនៅមូលដ្ឋានស្រុកក្រូចឆ្មារ

2023/07/08 11:16:18 am        274
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដល់ ភ្នាក់ងារគណបក្ស ទាំង១៥២ការិល័យបោះឆ្នោត និងក្រុមការងារអ្នកច្បាប់ទាំង១២ឃុំក្នុងមូលដ្ឋានស្រុកក្រូចឆ្មារចំនួន៣៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី​ ៨ខែកក្កដា​ ឆ្នាំ​២០២៣ ។ទាក់ទងនឹងដំណើរការបោះឆ្នោត ឯកឧត្ដមចាយ បូរិន បានសង្កត់ធ្ងន់អំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់ភ្នាក់ងារគណបក្ស ក៏ដូចជាក្រុមការងារអ្នកច្បាប់របស់បក្ស នៅក្នុងដំណើរ ការបោះឆ្នោត ជាអាទិ៍ ការឃោសនាបោះឆ្នោត ការសង្កេតមើលការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ឬប្តឹងតវ៉ាទៅលើភាពមិនប្រក្រតីដោយផ្ទាល់មាត់ឬតាមរយៈលាយលក្ខណ៍អក្សរ (ទ.១២០២) ការចុះហត្ថលេខាលើកំណត់ហេតុនៃការបោះឆ្នោត (ទ.១១០១) និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី គឃ.សប រហូតដល់ពេលប្រកាសលទ្ធផលនៃការបោះឆ្នោតជាបណ្តោះអាសន្ន និងជាផ្លូវការ ។ឯកឧត្តមបានរម្លឹកដល់គ្រប់ភ្នាក់ងារគណបក្ស ដែលជាអ្នកការពាភាពស្របច្បាប់របស់គណបក្ស ត្រូវថែទាំសុខភាព និងកុំចេញដំណើរឆ្ងាយ បើមិនចាំបាច់ ទៅស្គាល់ការិយាល័យបោះឆ្នោត អោយហើយ ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមសំណូមពរដល់ ភ្នាក់ងារគណបក្ស ត្រូវយកចិត្តទុកដាក់ពិនិត្យមើលគំនូសសន្លឺកឆ្នោតដែលបោះឲ្យគណបក្សប្រជាជនកម្ពុជា៕

ឯកឧត្តម វេង សាខុន ​​​បើកយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតលើកទី២នៅឃុំកោះទន្ទឹម ឃុំកោះរកា និងឃុំកោះមិត្ត ស្រុកកំពង់សៀម

2023/07/08 10:59:04 am        238
កំពង់ចាម៖​ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំបើកយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅឃុំកោះទន្ទឹម ឃុំកោះរកា និងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានសមាជិកគណបក្សចូលរួមជាង ១០០០នាក់ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគត

2023/07/07 04:19:31 pm        321
ភ្នំពេញ៖ នៅចំពោះមុខសមាជិក សមាជិកាប្រមាណ ១ពាន់នាក់ នៅស្រុកព្រៃឈរ ឯកឧត្តម បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅមុខបន្តទៀត និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ដើម្បីដឹកនាំប្រទេសឲ្យមានភាពរីកចម្រើនបន្តទៀត។ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៧ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានរៀបរាប់អំពីប្រវត្តិនៃការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា​ក្នុងការ​កសាងជាតិមាតុភូមិ និងបម្រើប្រជាជន ព្រមទាំងបានធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស ដោយបានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសារលម្អិតកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយ ជូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេសបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ឯកឧត្តម ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេស​កម្ពុជា​មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបាន​សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផលល្អៗ និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្ស​ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឯកឧត្តមបន្ថែមទៀតថា បើប្រទេសគ្មានសន្តិភាព យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើង​ទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការ​ទៅ​ចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយ​ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

ជប៉ុន នឹងប្រារព្ធខួបនៃការសម្លាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ នៅថ្ងៃសៅរ៍

2023/07/07 02:49:45 pm        346
ជប៉ុន៖ ប្រទេសជប៉ុន នឹងប្រារព្ធខួបលើកទី១នៃការស្លាប់របស់អតីតនាយករដ្ឋមន្ត្រី លោកស៊ីនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃសៅរ៍ (ទី៨ ខែកក្កដា) ពោលគឺការគម្រប់ខួប១ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ ពេលកំពុងធ្វើយុទ្ធនាការ នៅភាគខាងលិចទីក្រុងណារ៉ា (Nara)។ទោះបីលោកជាឥស្សរជនមានគំនិតពិសេសដាច់ដោយឡែក នៅពេញមួយអាជីពនយោបាយរបស់លោកក៏ដោយ ក៏ការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋពេញលេញ សម្រាប់លោក អាបេ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញនូវភាពចម្រូងចម្រាសផងដែរ ដោយការធ្វើបែបនោះបង្កឲ្យមានការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មូលនិធិរដ្ឋ ដើម្បីចំណាយសម្រាប់កម្មពិធីនេះ។ការធ្វើឃាតលើលោក Abe បានធ្វើឲ្យមានការបញ្ចេញឲ្យដឹងយ៉ាងច្រើនអំពីទំនាក់ទំនង រវាងសមាជិកសភា នៅក្នុងគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ដែលលោកធ្លាប់ដឹកនាំ និងព្រះវិហារបង្រួបបង្រួម (Unification Church) ដែលក្រុមអ្នករិះគន់ហៅថា លទ្ធិសាសនា ដោយការបញ្ចេញឲ្យដឹងនោះ បានបង្កឲ្យមានប្រតិកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida។សូមបញ្ជាក់ថា លោកអាបេ (Abe) បានកាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន ២អាណត្តិ ដោយបានចុះចេញពីតំណែងនៅឆ្នាំ២០២០ ដោយសារហេតុផលសុខភាពមិនសូវល្អ។ មុនពេលលោកទទួលមរណភាព លោកនៅតែមានវត្តមានលេចធ្លោ ក្នុងបក្ស LDP ដោយគ្រប់គ្រងដោះស្រាយជម្លោះដ៏ធំមួយ ក្នុងចំណោមជម្លោះធំៗរបស់គណបក្ស។ លោកអាបេ បានចេញមកពីត្រកូលអ្នកនយោបាយដ៏មានទ្រព្យធនមួយ ដោយឪពុករបស់លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស និងជីតារបស់លោក ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី៕

កូរ៉េខាងត្បូង៖ ផែនការសំណល់ទឹកនុយក្លេអ៊ែររោងចក្រហ៊្វូគូស៊ីម៉ារបស់ជប៉ុន ត្រូវតាមស្តង់ដារពិភពលោក

2023/07/07 02:45:59 pm        251
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា ខ្លួនគោរពការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លើផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រិត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រ ហើយថាវាបំពេញតាមស្តង់ដារអន្តរជាតិ។ទីក្រុងសេអ៊ូលបានប្រកាសពីការវាយតម្លៃរបស់ខ្លួនបន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្តល់កាយល់ព្រមនៅសប្តាហ៍នេះដល់ផែនការរបស់ប្រទេសជប៉ុន បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេលពីរឆ្នាំ បើទោះបីជាមានកង្វល់អំពីសុវត្ថិភាពនៅក្នុងប្រទេសជិតខាងមួយចំនួន និងសញ្ញានៃការរិះគន់ពីអ្នកប្រើប្រាស់ក៏ដោយ។រដ្ឋមន្ត្រីការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលលោក Bang Moon-kyu បាននិយាយថា កូរ៉េខាងត្បូងគោរពការរកឃើញរបស់អង្គការ IAEA ព្រោះរបាយការណ៍នេះត្រូវបានផ្អែកលើក្រុមការងារនៃអ្នកជំនាញពិភពលោក ដែលបង្កើតឡើងដោយទីភ្នាក់ងារអន្តរជាតិ។ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន ដោយឥឡូវនេះត្រូវបានរក្សាទុកនៅរោងចក្រដែលបានខូចខាតនៅភាគខាងជើងនៃទីក្រុងតូក្យូ។ សំណល់ទឹកនេះភាគច្រើនត្រូវបានប្រើដើម្បីធ្វើឱ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រ ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕

អាមេរិកគ្រោងបញ្ជូនគ្រាប់បែកចង្កោមអោយអ៊ុយក្រែន

2023/07/07 02:42:34 pm        279
អាមេរិក៖ ក្រុមមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប្រសិនបើវាត្រូវបានបញ្ជាក់ គម្រោងនេះនឹងផ្តល់នូវជំនួយថ្មីដ៏មានអានុភាពដល់ការវាយលុករបស់រដ្ឋធានី គីវ (Kyiv)។ ប៉ុន្តែគម្រោងនេះក៏បានទាក់ទាញការប្រឆាំងរួចហើយ ពីក្រុមសិទ្ធិមនុស្សដែលនិយាយថា សព្វាវុធទាំងនោះសម្លាប់មិនរើសមនុស្សនោះទេ។សេតវិមានបាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនគឺ "ស្ថិតក្រោមការពិចារណាយ៉ាងសកម្ម" ប៉ុន្តែនៅមិនមានការប្រកាសណាមួយដែលត្រូវធ្វើនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅប្រទេសលីទុយអានី នៅសប្តាហ៍ក្រោយ ដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទំនងជាប្រធានបទសំខាន់គ្របដណ្តប់លើការពិភាក្សានោះ។នៅមុនកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិងកំពុងគាំទ្រដល់ការស្នើសុំចូលជាសមាជិកនៃសម្ព័ន្ធការពារជាតិ របស់ប្រទេសនេះ។អ៊ុយក្រែនចង់ចូលជាសមាជិកណាតូឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែបណ្ដារដ្ឋជាសមាជិកបានខ្វែងគំនិតគ្នា ថាតើជំហាននោះគួរត្រូវធ្វើលឿនប៉ុណ្ណា។ អ្នកខ្លះបារម្ភថា ចំណាត់ការនេះនឹងធ្វើឲ្យបណ្ដាប្រទេសសម្ព័ន្ធភាពខិតទៅជិតសង្គ្រាមសកម្មជាមួយប្រទេសរុស្ស៊ី៕

របាយការណ៍៖ ក្រុមហ៊ុន Tesla ចាប់ផ្តើមបញ្ឈប់កម្មកររោងចក្រមួយចំនួន នៅចិន

2023/07/07 02:39:28 pm        246
ចិន៖ ដោយដកស្រង់សម្ដីពីអ្នកដែលដឹងពីបញ្ហារំសាយកម្មកររបស់ក្រុមហ៊ុន Tesla Inc ប្រព័ន្ធផ្សព្វផ្សាយ Bloomberg News បានរាយការណ៍ នៅថ្ងៃសុក្រ (ទី៧ ខែកក្កដា) នេះ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនេះ កំពុងចាប់ផ្ដើមបញ្ឈប់បុគ្គលិកមួយចំនួនពីរោងចក្រផលិតអាគុយ នៅក្រុងសៀងហៃ ប្រទេសចិន។យ៉ាងណាក្ដី យោងតាមរបាយការណ៍នោះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើមានកម្មករប៉ុន្មាននាក់ អាចត្រូវបានរំសាយ ឬថា តើហេតុផលជាក់លាក់អ្វី ដែលនៅពីក្រោយការបញ្ឈប់ពីការងារនេះ ខណៈក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ការបញ្ឈប់ពីការងារនេះ ត្រូវបានរាយការណ៍ដំបូងដោយបណ្ដាញសារព័ត៌មានអនឡាញ ក្នុងស្រុកមួយឈ្មោះថា Deep Analysis កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) ដែលបាននិយាយថា កម្មករតិចជាង ១.០០០នាក់ កំពុងធ្វើការលើខ្សែចង្វាក់ផលិតកម្មផលិតអាគុយចំនួន២របស់រោងចក្រ។រោងចក្រ Gigafactory Shanghai របស់ក្រុមហ៊ុន Tesla ដែលជារោងចក្រដ៏ធំបំផុត និងមានផលិតភាពបំផុត មានបុគ្គលិកប្រហែល ២០.០០០នាក់ ដោយក្នុងនោះរួមទាំងបុគ្គលិកដែលកំពុងផលិតរថយន្តម៉ាក Model Y និង Model 3 ផងដែរ៕

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីកម្លាំងពហុជាតិសម្រាប់ប្រទេសហៃទី

2023/07/07 02:28:49 pm        275
ហៃទី៖ បណ្ដារដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកឡើងនូវករណីមួយសម្រាប់ការដាក់ពង្រាយកម្លាំងពហុជាតិទៅកាន់ប្រទេសហៃទីកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវសហគមន៍អន្តរជាតិឱ្យ "ចាត់វិធានការបន្ទាន់" សម្រាប់ប្រទេសនេះ។លោក Guterres បានទៅទស្សនកិច្ចរដ្ឋធានីរបស់ប្រទេសហៃទីកាលពីថ្ងៃសៅរ៍ (១ ខែកក្កដា) ហើយលោកបាននិយាយថា ជំនួយអន្តរជាតិមិនបានបំពេញតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងរបស់ប្រទេសក្រីក្រមួយនេះនោះទេ ព្រមទាំងបានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់នគរបាលហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល។កាលពីប្រាំបួនខែមុន ប្រមុខអង្គការសហប្រជាជាតិរូបនោះ បានស្នើឱ្យប្រទេសមួយឬច្រើនបញ្ជូន "កងកម្លាំងប្រតិកម្មរហ័ស" ដើម្បីគាំទ្រសេវាសន្តិសុខរបស់ប្រទេសហៃទី ប៉ុន្តែមិនទាន់មានកម្លាំងបែបនេះត្រូវបានដាក់ពង្រាយនៅឡើយទេ ខណៈមិនមានប្រទេសណាមួយបានពង្រឹងវិធានការដឹកនាំលើកិច្ចការនេះ៕

បក្សប្រឆាំងកូរ៉េខាងត្បូងបង្កើនសម្ពាធលើរដ្ឋាភិបាលដើម្បីថ្កោលទោសការបញ្ចេញទឹកនៅរោងចក្រនុយក្លេអ៊ែររបស់ជប៉ុន

2023/07/07 02:25:37 pm        233
កូរ៉េខាងត្បូង៖ សមាជិកសភាគណបក្សប្រឆាំងប្រទេសកូរ៉េខាងត្បូង កំពុងបង្កើនសម្ពាធលើរដ្ឋាភិបាល ដើម្បីថ្កោលទោសផែនការរបស់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពល Fukushima ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ។ រដ្ឋាភិបាល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានគោរពតាមការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ។ ទីក្រុងសេអ៊ូល បានបញ្ជាក់ថាការប្រមូលផ្តុំសម្ភារៈវិទ្យុសកម្ម បំពេញទៅតាមស្តង់ដាសម្រាប់ការបញ្ចេញទៅសមុទ្រ ហើយការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច ត្រូវបានគេរំពឹងថានឹងគ្មានផលប៉ះពាល់ធំដុំណាមួយលើតំបន់មហាសមុទ្ររបស់យើងនោះទេ។

ប្រមុខ UNនិយាយប្រាប់អ៊ីស្រាអែលថា ការកើនឡើងភាពតានតឹងមិនមែនជាចម្លើយដោះស្រាយបញ្ហានោះទេ

2023/07/07 02:21:44 pm        239
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបាននិយាយថា លោកយល់ពីកង្វល់ស្របច្បាប់របស់អ៊ីស្រាអែលចំពោះសន្តិសុខរបស់ខ្លួន ប៉ុន្តែការកើនឡើងភាពតានតឹង មិនមែនជាចម្លើយត្រូវដោះស្រាយបញ្ហានោះទេ ។  បន្ទាប់ពីប្រតិបត្តិសឹកអ៊ីស្រាអែលនៅជំរំជនភៀសខ្លួនក្រុង Jenin ដែលលោកចាត់ទុកថាជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រើប្រាស់ការវាយប្រហារតាមច្រកអាកាស គឺពុំសមស្របនឹងអនុវត្តន៍ការពង្រឹងច្បាប់នោះទេ ។  លោក Guterresនិយាយថា លោកសូមធ្វើការថ្កោលទោសទាំងស្រុងចំពោះគ្រប់សកម្មភាពនៃអំពើហិង្សាមកលើជនស៊ីវិល ដែលរួមទាំងទង្វើភេរវកម្ម ។ ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល និងប្រតិបត្តិការជើងគោកនៅជំរំជនភៀសខ្លួនដែលមានមនុស្សរស់នៅច្រើនកុះករ គឺជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយវាមានផលប៉ះពាល់ខ្លាំងលើជនស៊ីវិល រួមទាំងអ្នករងរបួសជាង ១រយនាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ។  លោកបន្តថា សាលារៀន និងមន្ទីរពេទ្យ រងការខូចខាត បណ្តាញផ្គត់ផ្គង់ទឹក និងចរន្តអគ្គិសនី ត្រូវបានអាក់ខាន ហើយមនុស្សដែលត្រូវការគេជួយ ត្រូវបានរារាំងមិនឲ្យចូលដល់ការជួយសង្រ្គោះ និងការថែទាំសុខភាពចាំបាច់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM