ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែន រាយការណ៍ការវាយប្រហាររបស់រុស្ស៊ី នៅភាគខាងកើត ខណៈរុលទៅមុខក្នុងភាគខាងត្បូង

2023/07/03 10:46:43 am        206
អ៊ុយក្រែន៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន កំពុងទប់ទល់នឹងការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់នានាភាគខាងកើតនៃសមរភូមិជួរមុខ និងប្រឈមស្ថានភាពលំបាក ជាច្រើននៅភាគខាងឦសាន ប៉ុន្តែកំពុងវាយរុលទៅមុខជិតទីក្រុង បាកមូត (Bakhmut)ដែលរងការបំផ្លិចបំផ្លាញ និងនៅក្នុងភាគខាងត្បូង ។កងកម្លាំងរុស្ស៊ីនៅសមរភូមិជួរមុខ បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានវាយបណ្ដេញការវាយប្រហាររបស់អ៊ុយក្រែន ជិតភូមិនានាជុំវិញទីក្រុងបាកមូត និងនៅក្នុងតំបន់មួយចំនួន នៅភាគខាងត្បូង ពិសេសទីក្រុងយុទ្ធសាស្ត្រតំបន់ភ្នំ វូលៀ (Vuhlear) ។ ពួកគេក៏បានរាយការណ៍ពីភាពជោគជ័យផងដែរចំពោះការទប់ទល់បានពីការវាយលុករបស់ទាហានអ៊ុយក្រែន នៅភាគឦសាន ។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់បានទេពីសមរភូមិប្រយុទ្ធទាំងនេះទេ ។ ចំណែក លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskiy បានផ្ដល់រង្វាន់ដល់កងទ័ព នៅក្នុងកំពង់ផែ អូដេសា (Odesa) និងបានប្ដេជ្ញាថា សត្រូវ នឹងពុំមានផ្លូវបង្ហាញពីលក្ខខណ្ឌរបង្គាប់បញ្ជារបស់ខ្លួនក្នុងសមុទ្រខ្មៅទេ។  យោធារបស់អ៊ុយក្រែន បានប្រយុទ្ធតបតក្នុងការវាយបកដើម្បីដណ្ដើមតំបន់នានាមកវិញ នៅក្នុងភាគខាងកើត និងខាងត្បូង ដែលរុស្ស៊ី បានដណ្ដើមកាន់កាប់រយៈពេល១៦ខែមកនេះ ។ ការវាយរុលទៅមុខដំណាក់កាលដំបូងរបស់អ៊ុយក្រែនបានផ្ដោតលើការដណ្ដើមយកមកវិញនូវភូមិជាច្រើនក្នុងភាគខាងត្បូង។  អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) បាននិយាយថា គ្រប់ទីកន្លែងក្នុងភាគខាងកើតសុទ្ធតែជាចំណុចក្តៅដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំង ខណៈកងកម្លាំងរុស្ស៊ី កំពុងវាយរុលទៅមុខជិតទីក្រុងមួយចំនួន ដែលមានស្ថានភាពយ៉ាប់យ៉ឺន ដូចជា ទីក្រុង អាវឌីវកា (Avdiivka) និង ទីក្រុង ម៉ារីយីនកា (Maryinka) ក្នុងតំបន់ដូណេត (Donetsk)៕

ប្រធានសភា Duma ៖ អ្នកប្រយុទ្ធក្រុមហ៊ុន Wagner ច្រើននាក់បានយល់ព្រមចុះហត្ថលេខាជាមួយក្រសួងការពារជាតិរុស្ស៊ី

2023/07/03 10:29:39 am        195
រុស្ស៊ី៖ ប្រធានសភាជាន់ទាបរបស់ប្រទេសរុស្ស៊ីបាននិយាយថា អ្នកប្រយុទ្ធច្រើននាក់នៃក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិរបស់ប្រទេស។ ក្រសួង បានជំរុញឱ្យអ្នកប្រយុទ្ធចុះហត្ថលេខាលើកិច្ចសន្យាកាលពីថ្ងៃសៅរ៍។ ប្រធានសភា រដ្ឋ លោក Vyacheslav Volodin បានសរសេរនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា តាមដែលលោកដឹង ពួកគេភាគច្រើនបានយល់ព្រមចុះហត្ថលេខា។ រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko តាមដែលត្រូវបានគេរាយការណ៍ថា បានផ្តល់ដល់អ្នកប្រយុទ្ធក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឱ្យប្រើប្រាស់ជំរំនៅក្នុងប្រទេសរបស់លោក។ ទន្ទឹមនឹងនេះ កងកម្លាំងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ទំនងជាត្រូវបានជាប់នៅក្នុងការប្រយុទ្ធគ្នាខ្លាំងជាថ្មីម្តងទៀតលើការគ្រប់គ្រងទីក្រុង Bakhmut ក្នុងតំបន់ភាគខាងកើតតំបន់ Donetsk ។អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានទទួលជោគជ័យដោយផ្នែកក្នុងការរុលទៅមុខនៅតំបន់ភាគខាងត្បូងទីក្រុង Bakhmut ។ ប៉ុន្តែលោកស្រី បាននិយាយថា រុស្ស៊ីបានផ្ទេរកងទ័ពទៅកាន់ភាគខាងជើងទីក្រុង និងប្រយុទ្ធបន្តនៅទីនោះ។ កាលពីខែឧសភា ភាគីរុស្ស៊ីបានអះអាងថាខ្លួនបានគ្រប់គ្រងទីក្រុង Bakhmut បានពេញលេញ។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ប្រធានាធិបតី លោក Volodymyr Zelenskyy បានធ្វើទស្សនាតំបន់ភាគខាងត្បូងទីក្រុង Odesa កាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធទិវាកងទ័ពជើងទឹករបស់ប្រទេស។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាថា លោកត្រូវបានរាយការណ៍សង្ខេបជូនដោយមេបញ្ជាការកងទ័ពជើងទឹកអំពីប្រតិបត្តិការនៅក្នុងសមុទ្រខ្មៅ និងអំពីសមត្ថភាពវាយប្រហារដោយមីស៊ីលរបស់យោធារុស្ស៊ីពីសមុទ្រ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា ថា លោកមានទំនុកចិត្តថាអ៊ុយក្រែន នឹងដណ្តើមបានមកវិញនូវអ្វីៗគ្រប់យ៉ាង ដែលត្រូវបានគ្រប់គ្រងបណ្តោះអាសន្នដោយរុស្ស៊ី។

ពលរដ្ឋបាឡេស្ទីន ដុតកង់ឡាន បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារទៅលើទីក្រុងចេនីនបណ្តាលឱ្យមនុស្សស្លាប់

2023/07/03 10:26:41 am        152
ប៉ាឡេស្ទីន៖ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទៅលើមណ្ឌលទីបញ្ជាការសម្រាប់យុទ្ធជនសកម្មប្រយុទ្ធនៅទីក្រុងចេនីននៃតំបន់វេសបែង (West Bank) ជាការវាយប្រហារមួយនៅព្រឹកថ្ងៃចន្ទនេះ ដែលអ្នកស្រុក បាននិយាយថា បណ្តាលឱ្យមនុស្សយ៉ាងតិចម្នាក់ បានស្លាប់ និងទាក់ទិននឹងមីស៊ីល១គ្រាប់ ដែលត្រូវបានបាញ់ចេញពីដែនអាកាស។  យោធាអ៊ីស្រាអែល បាននិយាយទៀតថា ខ្លួនបានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការរួមមួយកន្លែងដែលបម្រើជាមណ្ឌលទីបញ្ជាការសម្រាប់យុទ្ធជនមកពីកងពលតូចនៅទីក្រុងចេនីន ជាកងប្រដាប់អាវុធមួយ ដែលមានអ្នកយុទ្ធមកពីក្រុមសកម្មប្រយុទ្ធផ្សេងទៀត។កាលពីខែមុន អ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើងសកម្មប្រយុទ្ធ៣នាក់ នៅជិតទីក្រុងចេនីន នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនទី១ នៅតំបន់វេសបែង តាំងពីឆ្នាំ២០០៦ ខណៈដែលអំពើហិង្សានៅទូទាំងតំបន់បានកើនឡើង។ អ៊ីស្រាអែល បានបដិសេធមិនបញ្ជាក់ថាតើការវាយប្រហារនៅថ្ងៃចន្ទនេះទាក់ទិននឹងដ្រូនដែរឬយ៉ាងណា? ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា មនុស្សម្នាក់ បានស្លាប់ និងម្នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារនោះ។ អ្នកស្រុក បាននិយាយថា មីស៊ីល១គ្រាប់ដែលត្រូវបានគេបាញ់ចេញពីដែនអាកាសនោះ បានត្រូវចំលំនៅឋានមួយខ្នង ហើយផ្សែងបានហុយចេញពីបំណែកផ្ទះនោះ។ យោធា បាននិយាយថា គោលដៅនោះ ដើរតួជាមជ្ឈមណ្ឌលពិនិត្យ និងឈ្លបយកការណ៍ដ៏ទំនើបមួយ និងជាទីកន្លែងរក្សាទុកអាវុធ និងគ្រឿងផ្ទុះព្រមទាំងជាមជ្ឈមណ្ឌលសម្របសម្រួល និងទំនាក់ទំនងសម្រាប់យុទ្ធជនសកម្មប្រយុទ្ធ៕

រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Yellen នឹងទៅទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍នេះ ដើម្បីពង្រីកទំនាក់ទំនង

2023/07/03 10:12:36 am        146
ចិន៖ មន្ត្រីជាន់ខ្ពស់រតនាគារអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២ ខែកក្កដា) ថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី៩ ខែកក្កដា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនលើបញ្ហាជាច្រើន ក្នុងនោះរួមទាំងការបារម្ភរបស់សហរដ្ឋអាមេរិកអំពីច្បាប់ប្រឆាំងចារកម្មថ្មីរបស់ចិន។មន្ត្រីជាន់ខ្ពស់រូបនោះ បានប្រាប់អ្នកសារព័ត៌មានថា ការធ្វើដំណើរដែលត្រូវបានរំពឹងទុកជាយូរមកហើយរបស់លោកស្រី Yellen គឺជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតី Joe Biden ដែលចង់ធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពស៊ីជម្រៅ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២ ធ្វើឲ្យទំនាក់ទំនងមានស្ថិរភាព និងកាត់បន្ថយហានិភ័យនៃកំហុសឆ្គងនានា នៅពេលមានការខ្វែងគំនិតគ្នាកើតឡើង។ការលើកឡើងនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងការធ្វើឲ្យចំណងទាក់ទងមានស្ថិរភាព និងធានាថា ការប្រជែងគ្នាដ៏ខ្លាំងក្លារបស់ប្រទេសទាំង២ មិនប្រែក្លាយទៅជាជម្លោះនោះឡើយ។ស្របជាមួយនឹងការមានសញ្ញាល្អខ្លះៗពីទស្សនកិច្ចរបស់លោក Blinken នោះ ក៏មានលេចឡើងនូវប្រតិកម្មតវ៉ាយ៉ាងខ្លាំងក្លាដោយប្រទេសចិន បន្ទាប់ពីលោក Biden បានហៅលោក Xi ថាជា «ជនផ្តាច់ការ» ប៉ុន្តែយ៉ាងណាក្ដី អ្នកវិភាគលើកឡើងថា ពាក្យសម្ដីនេះជះផលប៉ះពាល់តិចតួចប៉ុណ្ណោះក្នុងកិច្ចប្រឹងប្រែង ដើម្បីធ្វើទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ កាន់តែប្រសើរឡើង។ពាក់ព័ន្ធនឹងទស្សនកិច្ចនេះ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតពីមន្ត្រីចិន ដែលលោកស្រី Yellen នឹងជួបនៅទីក្រុងប៉េកាំងនោះ។ មន្ត្រីរដ្ឋបាលទី២ បានប្រាប់សារព័ត៌មាន Reuters ថា លោកស្រី Yellen ត្រូវបានគេរំពឹងថា នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng (ហ៊ើ លីហ្វឹង)៕

ក្រុមជម្លោះនៅប្រទេសសូដង់ ប៉ះទង្គិចគ្នាកាន់តែខ្លាំង ដោយគ្មានសញ្ញានៃការសម្របសម្រួលបញ្ចប់សង្គ្រាម

2023/07/03 09:45:56 am        87
ស៊ុដង់៖ ការប៉ះទង្គិចគ្នា រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា ហៅកាត់ថា ( RSF) បានពុះកញ្ជ្រោលកាន់តែខ្លាំង កាលពីថ្ងៃអាទិត្យ ខណៈសង្រ្គាម នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ និងតំបន់ជាច្រើននៅភាគខាងលិចបានឈានចូលដល់សប្ដាហ៍ទី១២ ដោយពុំបានមើលឃើញសញ្ញានៃការប៉ុនប៉ងនាំយកសន្តិភាពបញ្ចប់ជម្លោះនោះទេ។ គេបានលឺសំឡេងនៃការវាយប្រហារតាមអាកាសនិងកាំភ្លើងធំ ព្រមទាំងអាវុធធុនតូចពិសេសនៅក្នុងទីក្រុង អូមឌូម៉ាន់ (Omdurman) ក៏ដូចជានៅក្នុងរដ្ឋធានីខាទូម(Khartoum)ខណៈជម្លោះនេះ បង្កឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងគំរាមកំហែងដល់ផលប្រយោជន៍តំបន់ផ្សេងទៀត។ កងកម្លាំងគាំទ្ររហ័សប៉ារ៉ា បាននិយាយថា ខ្លួនបានបាញ់សម្លាក់យន្តហោះចម្បាំង និងយានដ្រូនមួយគ្រឿង នៅក្នុងទីប្រជុំជន បារី( Bahri)  នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលភាគីខាងយោធាពុំបានឆ្លើយតបភ្លាមៗនោះទេ។  ពលរដ្ឋវ័យ២៥ឆ្នាំម្នាក់ ដែលរស់នៅក្នុងភាគខាងជើងទីក្រុង អូមឌូម៉ាន់ (Omdurman)  បានប្រាប់សារព័ត៌មាន Reuters តាមទូរស័ព្ទថា យើងភ័យខ្លាចណាស់ ព្រោះការវាយប្រហារកើតឡើងជារៀងរាល់ថ្ងៃនិងកាន់តែធ្ងន់ធ្ងរទៅ ។RSF បាន គ្រប់គ្រងរដ្ឋធានីនេះ ហើយត្រូវបានចោទប្រកាន់ពីបទលួចយកទំនិញ និង ចូលកាន់កាប់ផ្ទះសម្បែងប្រជាពលរដ្ឋ ខណៈដែលកងទ័ពបានផ្ដោតលើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ៕

អ៊ីស្រាអែលនឹងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ២៥គ្រឿងទៀត ក្នុងតម្លៃ ៣ពាន់លានដុល្លារ

2023/07/03 09:39:13 am        137
អ៊ីស្រាអែល៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ថា ប្រទេសអ៊ីស្រាអែល បានព្រមព្រៀងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣ពាន់លានដុល្លារ។ក្រសួងបានប្រាប់ថា យន្តហោះ ២៥គ្រឿងបន្ថែមដែលផលិតដោយក្រុមហ៊ុន Lockheed Martin នឹងនាំឲ្យចំនួនយន្តហោះ F-35 នៅក្នុងកងទ័ពអាកាសរបស់អ៊ីស្រាអែលកើនឡើងដល់៧៥គ្រឿង ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈកញ្ចប់ជំនួយការពារជាតិ ដែលអ៊ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក។អ៊ីស្រាអែល ជាប្រទេសដំបូងគេ នៅក្រៅសហរដ្ឋអាមេរិក ដែលបានទិញយន្តហោះ F-35 ហើយកាលពីខែឧសភា ឆ្នាំ២០១៨ មេទ័ពអាកាសរបស់ប្រទេសនេះ បាននិយាយថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេដែលប្រើយន្តហោះនេះ ក្នុងការប្រយុទ្ធ។យន្តហោះ F-35 ត្រូវបានគេស្គាល់ថា ជា Joint Strike Fighter (យន្តហោះចម្បាំងវាយប្រហាររួម) និងក្នុងភាសាអ៊ីស្រាអែលតាមភាសាហេប្រ៊ូរបស់ខ្លួនថា «Adir» (ដ៏មានអំណាច)។ ជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានបន្ថែមថា ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនផលិតម៉ាស៊ីន Pratt & Whitney បានយល់ព្រមចូលរួមជាមួយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះ៕

ជីដូនរបស់យុវជនដែលត្រូវបាននគរបាលបាញ់សម្លាប់ អំពាវនាវឲ្យមានភាពស្ងៀមស្ងាត់ខណៈបារាំងត្រៀមទប់ទល់ការតវ៉ាដោយហិង្សានៅយប់ទី៦

2023/07/03 09:20:56 am        108
បារាំង៖ ជីដូន របស់យុវជនវ័យ១៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីនគរបាលនៅជាយទីក្រុងប៉ារីស បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែល បានផ្ទុះឡើង ក្រោយការស្លាប់របស់យុវជននេះ ខណៈក្រុមអាជ្ញារបារាំង បានត្រៀមទប់ទល់អំពើកុបកម្មយប់ទី៦ ។ជីដូន របស់ជនរងគ្រោះ ណាហេល ម៊ើហ្សូក (Nahel Merzouk) បានអំពាវនាវដល់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃអាទិត្យ ដោយបានប្រាប់សារព័ត៌មាន BFMTV ដែលមានសម្ព័ន្ធភាពជាមួយសារព័ត៌មាន CNN ថា ពួកគេមិនគួរបំផ្លិចបំផ្លាញសាលារៀនឡើយ ពួកគេមិនគួរវាយកម្ទេចរថយន្តក្រុងទេ វាជារថយន្តក្រុង ដែលម្ដាយគ្រប់រូបជិះ ។ ជីដូន ដែលសារព័ត៌មាន BMFTV បានហៅឈ្មោះ ថា ណាឌៀ (Nadia) បាននិយាយថា ខ្ញុំហត់នឿយណាស់ ដោយបន្ថែមថា ម្ដាយណាហេល ពុំមានជីវិតរស់នៅទៀតទេ។  យោងតាមក្រុមអ្នកផលិតកម្មវិធីរបស់សារព័ត៌មាន CNN នៅក្នុងប្រទេសបារាំង ស្ថានភាពទូទាំងប្រទេសបារាំងចាប់តាំងពីថ្ងៃអាទិត្យ មានភាពធូរស្រាលបន្តិចជាងកាលពីថ្ងៃសៅរ៍ ដោយ មានសេចក្ដីរាយការណ៍តែការតវ៉ាប៉ុណ្ណោះ ប៉ុន្តែអំពើហិង្សាបានកើតឡើង បន្ទាប់ពីព្រះអាទិត្យលិច ៕

នគរបាលបារាំងឃុំខ្លួនបាតុករជាង៣.០០០នាក់ ក្នុងការតវ៉ាក្រោយនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/03 09:16:48 am        135
បារាំង៖ មនុស្សជាង៣.០០០នាក់ ត្រូវបានចាប់ឃុំខ្លួន នៅប្រទេសបារាំង ក្នុងការតវ៉ាដោយហិង្សាដែលបានបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ពីសំណាក់នគរបាល។  យុវជនវ័យ១៧ឆ្នាំ រូបនេះ ត្រូវបានបាញ់សម្លាប់អំឡុងការឈប់ត្រួតពិនិត្យចរាចរណ៍ ក្នុងទីប្រជុំជន    ណង់ទែរ (Nanterre) ជាយក្រុងប៉ារីស កាលពីថ្ងៃអង្គារសប្ដាហ៍មុន។  រដ្ឋាភិបាលបារាំង បានបញ្ជូនក្រុមមន្ត្រីនគរបាល និងកងកម្លាំងផ្សេងទៀត ចំនួន៤៥.០០០នាក់ ទៅកាន់ដងផ្លូវនានា ខណៈក្រុមបាតុករបានដុតរថយន្ត និងអគារជាច្រើន។  សារព័ត៌មានក្នុងស្រុក បាននិយាយថា យុវជនដែលត្រូវបានបាញ់សម្លាប់ គឺជាកូនកាត់មានដើមកំណើតអាហ្វ្រិកខាងជើង។ អ្នកនាំពាក្យសម្រាប់ឧត្ដមស្នងការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងសប្ដាហ៍ថា នេះគឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ប្រទេសបារាំងដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនៃការ ប្រកាន់ពូជសាសន៍ និងការរើសអើងនៅក្នុងការអនុវត្តន៍ច្បាប់។ រដ្ឋាភិបាលបារាំងបាននិយាយក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ណាមួយ នៃការប្រកាន់ពូជសាសន៍និងការរើសអើងជាប្រព័ន្ធដោយនគរបាលក្នុងប្រទេសបារាំង ថាជារឿងគ្មានមូលដ្ឋានទាល់តែសោះ។ ភាពរំជើបរំជួលនេះ កំពុងបង្កជាឧបសគ្គសម្រាប់ផ្នែកការទូតរបស់បារាំង។ លោកប្រធានាធិបតី Emmanuel Macron បានផ្អាកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានគ្រោងពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ៕

គ.ជ.ប៖ យុទ្ធនាការឃោសនាបោះឆ្នោតឆ្នោតថ្ងៃទី២ប្រព្រឹត្តិទៅដោយរលូន

2023/07/02 06:34:16 pm        191
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលនេះបានប្រកាសថា ថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និងគ្មានអំពើហិង្សា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បញ្ជាក់ថា នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បណ្តាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើ ការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណ។ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បាន កត់​សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែ​ក្បួនឃោសនា ច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅ​នៅតាមមណ្ឌល​បោះឆ្នោតមួយចំនួន។គ.ជ.ប បញ្ជាក់ថា ជាក់ស្ដែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្ស កម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅ មណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំ- សង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនា​នៅមណ្ឌលខេត្តបាត់ដំបង។គ.ជ.បបញ្ជាក់ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់​គណបក្ស​នយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ហិង្សា។សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការង២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ក្រុមការងារគណបក្សប្រជាជនសង្កាត់វាលស្បូវ ចុះផ្សព្វផ្សាយគោលនយោយគណបក្សនៅក្នុងមូលដ្ឋាន

2023/07/02 11:55:43 am        137
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ខែកក្កដានេះ បន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងបិទ​ខិត្តប័ណ្ណ​នៅក្នុងមូលដ្ឋាន​ ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។លោកស្រី យន់ សុផល ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជា​មូលដ្ឋាន​សង្កាត់វាលស្បូវ បានលើកឡើងថា ​ការចុះផ្សព្វផ្សាយគោនយោបាយគណបក្ស​ប្រជាជនកម្ពុជា​ នាពេលនេះ គឺធ្វើឡើងទៅតាមការណែនាំ​របស់​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដោយ​យើងមានចែកខិត្តប័ណ្ណ ​បិទពាក្យស្លោក ​និងបង្ហាញពីសារនយោបាយផ្សេងៗជាដើម។ លើសពីនេះ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តបោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលពន្លឺព្រះអាទិត្យផ្តល់រស្មីក្តីសង្ឃឹមនៅយេម៉ែនដែលជាប្រទេសមានអគ្គិសនីតិចជាងគេបំផុតនៅមជ្ឈិមបូព៌ា
09/30/2025 10:09 PM
វិបត្តិទឹកនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន បង្ខំឲ្យគ្រួសារតម្រង់ជួរយ៉ាងវែងរង់ចាំទទួលទឹក
09/30/2025 10:09 PM
សិប្បករខ្មែរទទួលបានជោគជ័យលើការលក់ផលិតផល នៅក្នុងពិព័រណ៍ផលិតផលចិននៅកម្ពុជា
09/30/2025 09:09 PM
កិច្ចប្រជុំព្រំដែន (RBC) រវាង ភូមិភាគទី៥ កម្ពុជា និង ភូមិភាគទី១ ថៃ គ្រោងធ្វើ ពីថ្ងៃទី១០-១២ ខែតុលា
09/30/2025 09:09 PM
ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានិយាយថា សំណើសន្តិភាពលោក Trumpបម្រើតែផលប្រយោជន៍អាមេរិក និងអ៊ីស្រាអែល
09/30/2025 08:09 PM
អង់គ្លេសប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ស្របពេលដែលព្យុះកំណាច Humberto និង Imelda បោកបក់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក
09/30/2025 08:09 PM
កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែបជាមួយ ចិន
09/30/2025 08:09 PM
ភេវករសង្ស័យបើករថយន្តបំបុកបណ្តាលឲ្យយុវជនអ៊ីស្រាអែល ២នាក់រងរបួសនៅទីក្រុងហ្សេរុយសាឡឹម
09/30/2025 08:09 PM
អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៤៣នាក់ ខណៈក្រុមហាម៉ាសពិនិត្យមើលផែនការបញ្ចប់សង្រ្គាមរបស់លោក Trump
09/30/2025 08:09 PM
លោក Zelenskyy៖ អ៊ុយក្រែនបញ្ជូនក្រុមប្រឆាំងយានដ្រូនទៅដាណឺម៉ាក
09/30/2025 07:09 PM