ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នានៅវាលខ្សាច់កាលីហ្វ័រញ៉ាខែក្រោយ

2023/07/05 02:17:23 pm        130
អាមេរិក៖ក្រុមមន្ត្រី បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល៤សប្តាហ៍ នៅវាលខ្សាច់ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅខែក្រោយនេះ ខណៈដែលសម្ព័ន្ធមិត្ត ស្វែងរកការពង្រឹងសមត្ថភាពប្រតិបត្តិការរួមរបស់ពួកគេ។បុគ្គលិកប្រហែល១៥០នាក់ រួមទាំងអ្នកដែលមកពីអង្គភាពវាយប្រហារតាមអាកាសរបស់កងម៉ារីនទី៧ និងកងពលថ្មើរជើងប្រដាប់ដោយរថពាសដែកធុនធ្ងន់ នឹងចូលរួមសមយុទ្ធដែលគ្រោងនឹងធ្វើឡើង នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិសហរដ្ឋអាមេរិក (NTC) នៅវាលខ្សាច់ Mojave ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៣១ សីហា។ នេះបើតាមកងទ័ពកូរ៉េរបស់កូរ៉េខាងត្បូង។សមយុទ្ធនេះ នឹងចាប់ផ្តើមជាមួយនឹងការឈ្លបយកការណ៍ភូមិសាស្រ្ត និងការពិភាក្សាជាយុទ្ធសាស្ត្រ មុនពេលធ្វើប្រតិបត្តិការវាយប្រហារ និងការពាររយៈពេល ១០ថ្ងៃ។ វាក៏នឹងរួមបញ្ចូលការហ្វឹកហ្វឺនលើការបាញ់ប្រយុទ្ធនៅទីវាលផងដែរ។យោទ្ធសេវា បានដាក់ពង្រាយទាហានប្រតិបត្តិការពិសេសប្រហែលពី៩០ ទៅ ១៥០នាក់ សម្រាប់សមយុទ្ធរួមធម្មតានៅ NTC ចាប់តាំងពីឆ្នាំ២០១៤។ វាជាលើកដំបូងសម្រាប់ខ្លួនក្នុងការបញ្ជូនអង្គភាពថ្មើរជើងមេកានិចកម្រិតក្រុមហ៊ុន ទៅចូលរួមសមយុទ្ធនេះ។

កងទ័ពកូឡុំប៊ី ប្រទះឃើញជនអន្តោប្រវេសន៍ចិន៣០នាក់នៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ា

2023/07/05 01:58:29 pm        151
កូឡុំប៊ី៖  ជនអន្តោប្រវេសន៍ចិន ៣០នាក់ ត្រូវបានប្រទះឃើញនៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារ ដោយកងទ័ពកូឡុំប៊ី ដែលឈរជើងនៅតំបន់ភូមិភាគខាងជើងប្រទេស ។  លោកអនុសេនីយ៍ឯក Fabian Porras Duranមកពីស្ថានីយ៍ឆ្មាំល្បាតឆ្នេរឈូងសមុទ្រ Uraba ស្ថិតក្នុងសមុទ្រការ៉ាអ៊ីប បានជូនដំណឹងថា ជនអន្តោប្រវេសន៍អាស៊ី ត្រូវបានប្រទះឃើញនៅលើទូកមួយគ្រឿងដោយអង្គភាពឆ្លើយតបរហ័សរបស់កងទ័ពកូឡុំប៊ី ដោយពួកគេបានឃាត់ខ្លួនជនជាតិកូឡុំប៊ី ៣រូប ដែលព្យាយាមដឹកជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តំបន់ Cabo Tiburon ។  នៅលើដីគោក ជនអន្តោប្រវេសន៍ទាំងនេះ រួមទាំងស្រ្តី ៤នាក់ផងដែរ ទទួលបានការត្រួតពិនិត្យសុខភាព ៕

ប្រជាពលរដ្ឋគុយបាជួបកង្វះខាតទឹក ស្របពេលដែលវិបត្តិមួយនេះហក់ឡើងខ្ពស់

2023/07/05 01:13:37 pm        146
គុយបា៖ រថយន្តសឺទែនទឹកនៅក្នុងទីក្រុងហាឡាវ៉ាន់ ដែលធ្លាប់តែមានទឹកពេញ បច្ចុប្បន្នកម្រឃើញខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់រស់នៅក្នុងរដ្ឋធានីប្រទេសគុយបាមួយនេះ ។  យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ប្រជាពលរដ្ឋចន្លោះពី ១០ម៉ឺននាក់ទៅ ២០ម៉ឺននាក់ នៅក្នុងទីក្រុងហាឡាវ៉ាន់ ឬស្មើនឹង ១០ភាគរយនៃពលរដ្ឋសរុប គ្មានទឹកប្រើប្រាស់នោះទេ ហើយប្រជាពលរដ្ឋ មាន ការងឿងឆ្ងល់ណាស់ថាតើហេតុអ្វីបានជាគ្មានទឹកប្រើប្រាស់បែបនេះ ។   ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងទីក្រុងហាឡាវ៉ាន់ និយាយថា ពួកយើងប្រើប្រាស់ប្រព័ន្ធបូមទឹកតែមួយអស់រយៈពេលរាប់ឆ្នាំមកហើយ ។ ខ្ញុំពុំសូវដឹងច្បាស់ពីរឿងមួយនេះនោះទេ ប៉ុន្តែអ្នកដល់ចំណុចមួយដែលអ្នកមិនព្រមជួសជុល ឬផ្លាស់ប្តូរអ្វីៗទាំងអស់ តាំងពីមនុស្សចាស់មានសុខភាពល្អ រហូតដល់ពួកគេធ្លាក់ខ្លួនឈឺ ។  ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ គឺជាកត្តាចម្បងមួយ ។ ពួកគេបន្តថា គ្រោះរាំងស្ងួតបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ រឹតតែធ្វើឲ្យវិបត្តិទឹកកាន់ធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។  កត្តាទាំងអស់នេះហើយ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែលំបាកជាងមុនសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងចាស់ហាឡាវ៉ាន់ ដូចជាលោកយាយ Annia Batista ជាដើម ។  លោកយាយ Annia និយាយថា ពួកយើងគ្មានទឹកប្រើប្រាស់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ បញ្ហាទឹកអាក្រក់ណាស់ ពិតជាអាក្រក់មែនទែន ។  វិបត្តិកង្វះខាតទឹកនេះដែរ បានកើតមានឡើងស្របពេលដែលប្រទេសគុយបាគ្រប់គ្រងដោយរបបកុម្មុយនិស្ត ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។  ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក វិស័យទេសចរណ៍ធ្លាក់ចុះ អតិផរណាហក់ឡើងខ្ពស់ និងកង្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ ឱសថ និងប្រេង កំពុងញាំញីប្រទេសកោះមួយនេះ ៕

លោក Medvedev ៖ ទាហានជាប់កិច្ចសន្យាថ្មីចំនួន ១៨៥.០០០ បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំនេះ

2023/07/05 01:08:40 pm        105
អ៊ុយក្រែន៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និយាយកាលពីថ្ងៃអង្គារថា ទាហានជ្រើសរើសថ្មីចំនួន ១៨៥.០០០នាក់ បានចូលរួមជាមួយកងទ័ពរុស្ស៊ី ក្នុងនាមជាទាហានជាប់កិច្ចសន្យាអាជីព ចាប់តាំងពីដើមឆ្នាំនេះ រហូតមក ។  នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegram លោក Medvedevដែលកាលពីដើម ឆ្នាំនេះ ទទួលបានការតែងតាំងនូវតួនាទីត្រួតត្រាផលិតកម្មយោធាក្នុងស្រុករុស្ស៊ី និយាយថា ទាហានជ្រើសរើសថ្មីចំនួន ១ម៉ឺននាក់ បានចូលរួមជាមួយកងកម្លាំងរុស្ស៊ី កាលពីសប្តាហ៍មុន ក្រោយការបះបោររបស់ទាហានស៊ីឈ្នួល Wagne ត្រូវបានបំបែក ហើយក្រុមអ្នកប្រយុទ្ធរបស់ពួកគេ ត្រូវបានផ្តល់ជម្រើសឲ្យចុះហត្ថលេខាក្លាយជាទាហានពេញសិទ្ធិ ។   លោក Medvedev និយាយថា លោកកត់សំគាល់ឃើញជាពិសេសថា ការប៉ុនប៉ងបះបោរប្រដាប់អាវុធ ពុំបាន ផ្លាស់ប្តូរឥរិយាបទរបស់ជនស៊ីវិលចំពោះសេវាកម្មកិច្ចសន្យានៅក្នុងតំបន់ប្រតិបត្តិការសឹកពិសេសនោះទេ ។ទាហានជាប់ កិច្ចសន្យា និងក្រុមស្ម័គ្រចិត្តរបស់ពួកយើង បញ្ជាក់ពីកម្រិតខ្ពស់នៃការគាំទ្រប្រធានាធិបតី ការគាំទ្រចំពោះរដ្ឋ និងការ ត្រៀមខ្លួនដើម្បីការពារមាតុភូមិរបស់ពួកគេ ។ នៅក្នុងសប្តាហ៍មុនតែមួយគត់ មានមនុស្សជិត ១ម៉ឺននាក់ បានចុះហត្ថលេខាជាមួយកងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ៕

ម្សៅសដែលគេរកឃើញនៅសេតវិមានកំណត់ថា ជាកូកាអ៊ីន

2023/07/05 12:45:06 pm        173
អាមេរិក៖ សាចរព័ត៌មាន Washington Post បានរាយការណ៍ថា ម្សៅពណ៌ស ដែលត្រូវបានរកឃើញ នៅខាងក្នុងសេតវិមាន កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ដែលនាំទៅដល់ការបិទជាបណ្តោះអាសន្ននៃផ្នែកមួយនៃអគារប្រធានាធិបតីនោះ ត្រូវបាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុងវ៉ាស៊ីនតោន កំណត់ថាជាកូកាអ៊ីន។សេវាសម្ងាត់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «វត្ថុដែលមិនស្គាល់នេះ» ត្រូវបានប្រទះឃើញ ដែលនាំឲ្យផ្នែកខ្លះនៃសេតវិមានត្រូវបានបិទ ប៉ុន្តែបានបញ្ជូនសំណួរផ្សេងទៀតទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ។អ្នកនាំពាក្យសេវាកម្មសម្ងាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «នៅល្ងាចថ្ងៃអាទិត្យអគារសេតវិមាន បានឈានទៅដល់ការបិទដោយប្រុងប្រយ័ត្ន ខណៈមន្រ្តីមកពីផ្នែកឯកសណ្ឋាននៃសេវាកម្មសម្ងាត់ បានស៊ើបអង្កេតចំពោះវត្ថុមិនស្គាល់ប្រភព ដែលបានរកឃើញនៅក្នុងតំបន់កន្លែងធ្វើការ»។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វត្ថុនេះត្រូវបានរកឃើញនៅការិយាល័យ West Wing។ នេះគឺជាតំបន់ជាប់នឹងវិមានប្រតិបត្តិ ដែលប្រធានាធិបតីស្នាក់នៅ និងរួមមានការិយាល័យរាងពងក្រពើ បន្ទប់គណៈរដ្ឋមន្ត្រី និងកន្លែងសារព័ត៌មាន រួមជាមួយការិយាល័យ និងកន្លែងធ្វើការសម្រាប់ទីប្រឹក្សាប្រធានាធិបតី៕

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ការផ្ដល់ប្រាក់រង្វាន់របស់ហុងកុង ក្នុងការតាមចាប់សកម្មជនក្រៅប្រទេស មិនអាចទទួលយកបានទេ

2023/07/05 12:42:45 pm        127
អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយ នៅថ្ងៃពុធ (ទី៥ ខែកក្កដា) នេះ ថា «មិនអាចទទួលយកបានទេ» ដែលទីក្រុងហុងកុង បានប្រកាសផ្តល់ប្រាក់រង្វាន់ ក្នុងការចាប់ខ្លួនពលរដ្ឋអូស្ត្រាលី ២នាក់ ដែលស្ថិតក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ នៅក្រៅប្រទេសចំនួន៨នាក់ ដែលត្រូវបានតាមរកក្រោមច្បាប់សន្តិសុខជាតិ។ប្រធានប្រតិបត្តិក្រុងហុងកុង លោក John Lee បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ថា សកម្មជនហុងកុង ៨នាក់ មានមូលដ្ឋាននៅក្រៅប្រទេស ដែលត្រូវបានចេញដីកាចាប់ខ្លួនលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសន្តិសុខជាតិ នឹងត្រូវ«តាមរកអស់មួយជីវិត»។នគរបាលហុងកុងបានផ្តល់រង្វាន់ចំនួន ១លានដុល្លារហុងកុង (១២៧,៦៥៦ដុល្លារ) សម្រាប់ការផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនោះរួមទាំងមេធាវី នៅក្រុងមែលប៊ន (Melbourne) និងពលរដ្ឋអូស្ត្រាលីលោក Kevin Yam ព្រមទាំងអតីតសមាជិកសភាហុងកុង លោក Ted Hui ដែលបានរស់នៅក្នុងប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០២១។លោក Albanese បាននិយាយពីសេចក្តីប្រកាសរបស់ទីក្រុងហុងកុង ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Nine ថា៖ «នេះជារឿងមិនអាចទទួលយកបានទេ។ យើងនឹងបន្តសហការជាមួយប្រទេសចិននូវចំណុចណាដែលយើងអាចធ្វើបាន ប៉ុន្តែយើងនឹងមិនយល់ស្របនូវចំណុចណាដែលយើងត្រូវតែជំទាស់ ហើយយើងពិតជាមិនយល់ស្របលើបញ្ហាសិទ្ធិមនុស្សនោះឡើយ»។សកម្មជនហុងកុង ត្រូវបានចោទប្រកាន់ពីបទស្នើឲ្យមហាអំណាចបរទេសដាក់ទណ្ឌកម្មលើក្រុងហុងកុង និងប្រទេសចិន ហើយត្រូវបានគេតាមរកនៅក្រោមច្បាប់សន្តិសុខជាតិ ដែលទីក្រុងប៉េកាំង បានដាក់ឲ្យអតីតក្រុងស្ថិតក្រោមអាណានិគមអង់គ្លេសមួយនេះប្រើប្រាស់ ក្នុងឆ្នាំ២០២០៕

អំពើហិង្សា នៅរដ្ឋManipur៖ មនុស្សម្នាក់ ស្លាប់ និងរបួស១២នាក់ ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា នៅ Thoubal

2023/07/05 12:38:43 pm        115
ឥណ្ឌា៖ ការប៉ះទង្គិចគ្នានៅទីក្រុង Thoubal រដ្ឋ Manipur ប្រទេសឥណ្ឌា បានប្រែក្លាយជាហិង្សា ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងប្រមាណ១២នាក់ បានរងរបួស ដោយសារការបាញ់របស់នគរបាល នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមបាតុករបានគប់ដុំថ្ម និងថែមទាំងបាញ់ចំពាមកៅស៊ូ ដែលបង្ខំឲ្យបុគ្គលិកសន្តិសុខ បើកការបាញ់ប្រហារ ដើម្បីគ្រប់គ្រងស្ថានការណ៍។ អ្នកស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Amuzham Ronaldo។ ហេតុការណ៍ហិង្សានេះ បានបង្កើនភាពតានតឹង នៅក្នុងតំបន់ ហើយស្ថានការណ៍ប្រែប្រួលកាន់តែខ្លាំងឡើងៗ។ក្រោយការបាញ់ប្រហាររបស់នគរបាល ស្ថានការណ៍កាន់តែអាក្រក់ឡើងៗថែមទៀត រហូតឈានដល់ការដុតរថយន្តកងសន្តិសុខព្រំដែន Assam Rifles ( អាសាំ រ៉ៃហ្វល) ចំនួន៣គ្រឿង។ ការប៉ះទង្គិចនេះបានគូសបញ្ជាក់ពីការតម្រូវឲ្យមានវិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងស្តារសន្តិភាពក្នុងតំបន់ឡើងវិញ។កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា រដ្ឋមន្ដ្រីប្រចាំរដ្ឋបេងហ្គាល់ខាងលិច (West Bengal) លោកស្រី Mamata Banerjee បាននិយាយថា រដ្ឋាភិបាលរបស់គណបក្ស Bharatiya Janata (BJP) នៅក្នុងរដ្ឋនេះបានធ្វើឲ្យសហគមន៍មានការប្រឆាំងគ្នាទៅវិញទៅមក រហូតនាំទៅរកការមានកុបកម្មដ៏គួរឲ្យខ្លាចនេះ។លោកស្រីបានលើកឡើងថា៖ «យើងកំពុងមើលឃើញអំពើហិង្សាក្នុងរដ្ឋ Manipur ជាកន្លែងដែលមនុស្សមិនអាចចេញពីផ្ទះរបស់ខ្លួនបាន។ រដ្ឋាភិបាលរបស់គណបក្ស Bharatiya Janata បានធ្វើឲ្យសហគមន៍ ក្នុងរដ្ឋ Manipur ប្រឆាំងគ្នាទៅវិញទៅមក ដែលនាំឲ្យមានកុបកម្មទាំងនេះ»។មនុស្សជាង ៨០នាក់ត្រូវបានសម្លាប់ គិតចាប់តាំងពីការប៉ះទង្គិចគ្នា រវាងជនជាតិភាគតិច បានផ្ទុះឡើង នៅក្នុងរដ្ឋ Manipur នេះ កាលពីថ្ងៃទី៣ ខែឧសភា៕

ប៉េកាំងតតាំងជម្លោះបច្ចេកវិទ្យាអាមេរិក-ចិន តាមរយៈការទប់ស្កាត់ការនាំចេញសម្ភារៈផលិតបន្ទះអេឡិចត្រូនិក

2023/07/05 12:35:22 pm        97
ចិន៖ យោងតាមសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រទេសចិន បានប្រកាសពីការគ្រប់គ្រងភ្លាមៗលើការនាំចេញវត្ថុធាតុហ្គាលីយ៉ូម និងស៊ែម៉ានីញ៉ូមមួយចំនួន ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ដែលនាំឱ្យមាន សង្គ្រាមពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក។ ដូចគ្នានេះ អាចបង្កឱ្យមានការរំខានកាន់តែខ្លាំងបន្ថែមទៀតដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ សារព័ត៌មាននេះ បានបន្ថែមថា តួអង្គសំខាន់ៗក្នុងឧស្សាហកម្មចិន ក៏មានការព្រួបារម្ភផងដែរថា ការទប់ស្កាត់ការនាំចេញសារធាតុដ៏កម្រនេះ អាចធ្វើឡើង ។ព័ត៌មាននេះបានដកស្រង់សម្តីរបស់ លោក Peter Arkell ប្រធានសមាគមរ៉ែសកលរបស់ប្រទេសចិនដោយបាននិយាយថា ប្រទេសចិនបានឈានដល់ការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាទីដែលបានធ្វើឲ្យមានផលប៉ះពាល់។ អ្នកដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រសួងពាណិជ្ជកម្មនឹងជួបជាមួយក្រុមហ៊ុនផលិតលោហធាតុសំខាន់ៗនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការរឹតបន្តឹងការនាំចេញនេះ ។ ការសងសឹកចុងក្រោយរបស់ប្រទេសចិន គឺប្រតិកម្មទៅលើការទប់ស្កាត់របស់សហរដ្ឋអាមេរិកលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI ទៅកាន់ទីក្រុងប៉េកាំង។ នៅលើសាច់រឿងដូចគ្នានេះដែរ គឺជាព័ត៌មានពី Wall Street បានឲ្យដឹងថា រដ្ឋបាលលោក Biden កំពុងរៀបចំដើម្បីរឹតបន្តឹងដំណើរការមិនឲ្យក្រុមហ៊ុនចិនប្រើប្រាស់សេវាកម្មផ្នែកបណ្តាញក្លោដកុំព្យូទ័ររបស់សហរដ្ឋអាមេរិក៕

Putin អះអាងជាថ្មីដល់ មេដឹកនាំពិភពលោកដែលគាំទ្ររុស្ស៊ីថា ការក្តាប់អំណាចរបស់លោកនៅតែរឹងមាំ

2023/07/05 12:28:54 pm        142
រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមបង្ហាញរូបភាពនៃភាពរឹងមាំនៅចំពោះមុខការកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំជាមិត្តជាមួយទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ចំពោះអ្វីជាការបង្ហាញខ្លួនលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅលើឆាកពិភពលោក ចាប់តាំងពីលោកបានប្រឈមចំពោះការបះបោរប្រដាប់អាវុធកាលពីចុងខែមុន។ ការអត្ថាធិប្បាយដែលបានធ្វើឡើងនៅក្នុងអំឡុងសុន្ទរកថា ទៅកាន់មេដឹកនាំដែលចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) រៀបចំដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Putin បានផ្សព្វផ្សាយការបះបោរដែលបានចាប់ផ្តើមដោយក្រុមទាហានស៊ីឈ្នួល Wagner ។ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការគំរាមកំហែងដ៏សំខាន់បំផុតចំពោះអំណាចដែលមេដឹកនាំបែបអតហ្តាធិបតេយ្យបានប្រឈម ហើយបានធ្វើឱ្យដៃគូនិងគូប្រជែងរបស់លោក Putin មានការងឿងឆ្ងល់ថាតើលោកមានការគ្រប់គ្រងតឹងរ៉ឹងប៉ុណ្ណា ជាងមួយឆ្នាំក្នុងការវាយលុកដ៏ត្រដាបត្រដួសរបស់លោកទៅលើអ៊ុយក្រែន។ លោកPutin បានប្រើពេលវេលារបស់លោកដើម្បីនិយាយនៅកាន់កិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃដើម្បីផ្តល់ចម្លើយរបស់លោកចំពោះសំណួរនេះ។ លោកបាននិយាយតាមរយៈបណ្តាញវីដេអូថា សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ ត្រូវបានបង្ហាញយ៉ាងច្បាស់ដោយមជ្ឈដ្ឋាននយោបាយរុស្ស៊ី និងសង្គមទាំងមូល ដោយចេញមកខាងក្រៅជារណសិរ្សរួបរួមប្រឆាំងការប៉ុនប៉ងបះបោរប្រដាប់អាវុធ។លោក Putin បានថ្លែងទៅកាន់មេដឹកនាំចូលរួម ដែលរួមមាន លោក Xi Jinping ប្រធានាធិបតីចិន លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស និងលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ថា «ខ្ញុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់សហការីរបស់ខ្ញុំមកពីបណ្តាប្រទេស អង្គការកិច្សសហប្រតិបត្តិការសៀងហៃ ដែលបានបង្ហាញការគាំទ្រចំពោះសកម្មភាពដឹកនាំរបស់រុស្ស៊ី៕

អ៊ុយក្រែនរាយការណ៍ថា ទទួលបានលទ្ធផលជាផ្លែផ្កាប៉ុន្មានថ្ងៃនៅក្នុងការវាយបក

2023/07/05 12:26:22 pm        117
រុស្ស៊ី៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បាននិយាយថា ការវាយបករបស់អ៊ុយក្រែនទៅលើកងកម្លាំងរុស្ស៊ី បានទទួលលទ្ធផលផ្លែផ្កាជាពិសេស ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងបំពេញភារកិច្ចចម្បងរបស់ពួកគេ។ ការអត្ថាធិប្បាយនេះធ្វើឡើងដោយ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ដែលជាការវាយតម្លៃវិជ្ជមានចុងក្រោយរបស់ទីក្រុងគីវ នៃការវាយបករយៈពេលមួយខែ ទោះបីជាទីក្រុងមូស្គូ មិនបានទទួលស្គាល់ការដណ្តើមបានរបស់អ៊ុយក្រែនក៏ដោយ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar ក៏បានរាយការណ៍ពីការដណ្តើមបានទីតាំងនៅជុំវិញទីក្រុង Bakhmut ដែលត្រូវបានបំផ្លាញ ទោះបីជាមានការតស៊ូរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាក៏ដោយ។ លោក Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានសរសេរនៅលើបណ្តាញ Twitter ថា នៅក្នុងដំណាក់កាលនៃអរិភាពដ៏សកម្មនេះ កងកម្លាំងការពារជាតិអ៊ុយក្រែនកំពុងបំពេញភារកិច្ចដូចជាការបំផ្លាញចំនួនកម្លាំងកងទ័ព យុទ្ធោបករណ៍ ឃ្លាំងផ្ទុកប្រេងឥន្ធនៈ យានយន្តយោធា ប៉ុស្តិ៍ទីបញ្ជាការ កាំភ្លើងធំ និងកងកម្លាំងការពារដែនអាកាសកងទ័ពរុស្ស៊ី ។ អ្នកនាំពាក្យទីបញ្ជាការយោធាភាគខាងត្បូងលោក Valeriy Shershen បាននិយាយថា កងទ័ពអ៊ុយក្រែនបានរុលទៅមុខរហូតដល់ពីរគីឡូម៉ែត្រក្នុងទិសដៅទីក្រុង Berdiansk ទោះបីជាមានការទប់ទល់របស់រុស្ស៊ីយ៉ាងខ្លាំងក៏ដោយ។ នៅទីក្រុង Makiivka ជាទីក្រុងមួយនៅក្នុងផ្នែកគ្រប់គ្រងដោយរុស្ស៊ីនៅតំបន់ Donetsk យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបំផ្លាញការប្រមូលផ្តុំកងកម្លាំងរុស្ស៊ី។ ពាក់ព័ន្ធនឹងរឿងរ៉ាវនៃការប្រយុទ្ធនៅសមរភូមិ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ឈប់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ចំនួនប្រាំនៃតំបន់ Donetsk ភាគខាងកើត។ ក្រសួងក៏បានរាយការណ៍ពីការវាយលុកនៅក្បែរទីក្រុង Lyman និងរំខានដល់ប្រតិបត្តិការរបស់សត្រូវនៅក្នុងទីក្រុង Zaporizhzhia ជាទីដែលអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនដណ្តើមកាន់កាប់ភូមិមួយចំនួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM