ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋពេញចិត្តនិងគាំទ្រចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា

2023/07/05 12:20:52 pm        239
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានបង្ហាញការពេញពេញចិត្ត និងគាំទ្របំផុតចំពោះការដាក់ចេញ នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយនេះ ដែលជាគោលនយោ បាយការពារ និងលើកស្ទួយដល់ផលប្រយោជន៍ពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ។ប្រជាពលរដ្ឋ បានលើកឡើងថា ការរៀបចំគោលនយោបាយដ៏ត្រឹមត្រូវ គឺជាកត្តានាំមកនូវសុខ​សន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរនៅក្នុងប្រទេស ហើយគោលនយោបាយរបស់​គណបក្សប្រជាជនកម្ពុជា ​គឺបានគិតតូរយ៉ាងត្រឹមត្រូវ​ និងច្បាស់លាស់បំផុត សម្រាប់ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ ចំណុចសំខាន់ៗនៃគោលនយោបាយ រួមមាន ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ, ផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ​ងាយស្រួល និងជឿទុកចិត្ត, បន្តដំឡើងប្រាក់បៀវត្សរ៍ ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាក់អាវុធ ​បន្តអភិវឌ្ឍន៍​គ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ ​និងបន្តអនុវត្តគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ជាដើម ៕អត្ថបទ ៖ លីហេង

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដាក់បញ្ចូលប្រទេសអ៊ីរ៉ង់ ជាសមាជិកពេញសិទ្ធិ

2023/07/05 12:19:27 pm        146
អ៊ីរ៉ង់៖ ទង់ជាតិរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបាបង្ហូត នៅបរិវេណលេខាធិការរដ្ឋានអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ខណៈប្រទេសនេះក្លាយជាសមាជិកទី៩ របស់អង្គការនេះ។ អគ្គលេខាធិការអង្គការសកិច្ចសហប្រតិបត្តិការសៀងហៃ លោក Zhang Ming និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសចិន លោក Mohsen Bakhtiar បានចូលរួមនៅក្នុងពិធី ប្រារព្ធការដាក់បញ្ចូលពេញសិទ្ធប្រទេសអ៊ីរ៉ង់ ទៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។ សេចក្តីសម្រេចចាប់ផ្តើមដាក់បញ្ចូលប្រទេសអ៊ីរ៉ង់ ជាសមាជិកពេញសិទ្ធិ ត្រូវបានប្រកាសនៅឯកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងរដ្ឋធានី Dushanbe ( ឌូសានបេ)ប្រទេសតាហ្ស៊ីគីស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២១។ តាមរយៈការចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើមដឹកនាំដោយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ប្រទេសអ៊ីរ៉ង់ អាចទាញយកអត្ថប្រយោជន៍ភូមិសាស្ត្ររបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់ និងសម្របសម្រួលពាណិជ្ជកម្មរវាងភាគខាងកើតនិងខាងលិច។ ប្រទេសអ៊ីរ៉ង់ អាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល ជំរុញពាណិជ្ជកម្មថាមពល និងពង្រឹងសន្តិសុខថាមពលនៅក្នុងតំបន់។ លើសពីនេះអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ មានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយអំពើភេរវកម្ម និងភាពជ្រុលនិយម។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ និងការចូលរួមរបស់ខ្លួននៅក្នុងអង្គារ SCO នេះពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅទីក្រុងស៊ាងហៃ ក្នុងឆ្នាំ ២០០១ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បានពង្រីកពីអង្គការតំបន់ដែលមានសមាជិកចំនួន៦ ទៅជាអង្គការពិភពលោកដែលមានឥទ្ធិពលកើនឡើង។ នៅឆ្នាំ ២០១៧ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមជាសមាជិកពេញសិទ្ធិក្នុងអំឡុងពេលជុំដំបូងនៃការពង្រីករបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ៕

ចិនជំរុញឲ្យជប៉ុន ផ្អាកការសម្រេចចិត្តបញ្ចេញទឹកនៅរោងចក្រ Fukushima ចូលទៅសមុទ្រ

2023/07/05 12:16:24 pm        132
ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លោក Wu Jianghao (អ៊ូ ជាំងហាវ) បានទទូចឲ្យទីក្រុងតូក្យូផ្អាកការបញ្ចេញទឹកមានសារធាតុពុលពីរោងចក្រ Fukushima ដែលត្រូវបានបំផ្លាញឲ្យរេលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រភ្លាមៗនៅមុនការសម្រេចលើចំណាត់ការមួយដែលត្រូវបានគេរំពឹងមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ( IAEA)។ កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល២ឆ្នាំ ទីភ្នាក់ងារឃ្លាំមើលនុយក្លឹអ៊ែររបស់អង្គការសហប្រជាជាតិ បានផ្តល់ការអនុម័តដល់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួច ទោះបីជាមានការជំទាស់ខ្លាំងក្លាពីសំណាក់ប្រទេសចិននិងពលរដ្ឋនៅក្នុងតំបន់ក៏ដោយ។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា រោងចក្រនេះ បានធ្វើស្របទៅតាម ស្តង់ដារសុវត្ថិភាពពិភពលោក។  រដ្ឋាភិបាលជប៉ុននៅតែអះអាងថា ដំណើរការគឺមានសុវត្ថិភាព ខណៈខ្លួនបានធ្វើប្រព្រឹត្តកម្មទឹករួចហើយ ដែលគ្រប់គ្រាន់ដើម្បីបំពេញអាងទឹកមានទំហំ ប៉ុនអាងទឹកអូឡាំពិកចំនួន៥០០ ដែលប្រើប្រាស់ដើម្បីធ្វើឲ្យត្រជាក់បង្គោលរោងចក្រ Fukushima បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរញ្ជួយដី និងបណ្តាលមកពីរលកយក្សស៊ូណាមិ។ ទីក្រុងប៉េកាំង តាមរយៈ ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន បាននិយាយថា អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ មិនគួមានការអនុម័តឲ្យបញ្ចេញទឹកនេះទេ៕

លោក Xi ផ្ដោតលើសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋជាចម្បងក្នុងការទប់ស្កាត់គ្រោះមហន្តរាយទឹកជំទំនន់

2023/07/05 12:12:24 pm        79
ចិន៖ លោកប្រធានាធិបតីចិន Xi Jinping បានទាមទារឲ្យក្រុមរដ្ឋអាជ្ញារគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវតែផ្ដល់អាទិភាពជាចម្បងដើម្បីធានាសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិរបស់ប្រជាជន និង ព្យាយាមបង្កើនកិច្ចខិតប្រឹងប្រែងជួយទប់ស្កាត់ទឹកគ្រោះមហន្តរាយទឹកជំនន់។  លោក Xi បានធ្វើអត្ថាធិប្បាយក្នុងការណែនាំដ៏សំខាន់នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្តប៉ះពាល់ដល់តំបន់ជាច្រើន រួមទាំងទីក្រុងឆុងឈីង ភាគនិរតីរបស់ប្រទេសចិន ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត និងបាត់បង់ទ្រព្យសម្បត្តិ។  លោកបានតម្រូវឲ្យទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋ និងក្រសួង គ្រប់គ្រងគ្រាអាសន្ន និងធនធានទឹក ដើម្បីបង្កើនការសម្របសម្រួល ពង្រឹងការពិគ្រោះយោបល់ និងការស្រាវជ្រាវ និងជំរុញព្រមានជាមុនឲ្យជាក់លាក់ និងការព្យាករណ៍។  លោក Xi បានគូសបញ្ជាក់ថា ក្រុមមន្ត្រីដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ រក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជនជាអាទិភាព ហើយខិតខំកាត់បន្ថយការខាតបង់គ្រប់ប្រភេទទាំងអស់ ៕

បណ្ដុំអង្គការសមាគមសង្គមស៊ីវិល អំពាវនាវពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងពីការបោះឆ្នោត

2023/07/05 12:10:38 pm        131
ភ្នំពេញ៖ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់​របស់ក្រុមប្រឆាំងដែលតែងតែមានបំណងអាក្រក់ចង់បំផ្លាញការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣នេះថា ដើម្បីលុបបំបាត់ឱ្យអស់នូវនយោបាយអាក្រក់​របស់​ក្រុមប្រឆាំង ជាពិសេសក្រុមប្រឆាំងនៅក្រៅប្រទេស បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បាន​បន្តធ្វើវេទិកាសាធារណៈ ក្រោមប្រធានបទ «គុណតម្លៃនៃការថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍ» ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣នេះ។លោកថ្លែងថា តាមរយៈវេទិកានេះ ក្រុមការងាររបស់អង្គការសង្គមស៊ីវិល បានពន្យល់ប្រជាពលរដ្ឋ​ឱ្យយល់កាន់តែច្បាស់ថែមទៀតអំពីនយោបាយអាក្រក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជា​ពិសេសបំណងអាក្រក់របស់ក្រុមប្រឆាំង ​ដែលឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬទៅ​បោះឆ្នោត​គូសសន្លឹកឆ្នោតចោលជាដើម ​ដែលនេះជាទង្វើអាក្រក់ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និង​សុខសន្ដិភាពរបស់ប្រទេសកម្ពុជា។សូមជម្រាបថារយៈពេលកន្លងមកនេះ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើវេទិកា​សាធារណៈចំនួន ៦ ​លើករួចមកហើយជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ​និងខេត្តតាកែវ លើប្រធានបទ «លុបបំបាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស»។ តាមរយៈវេទិកានេះយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរួមគ្នាថែរក្សាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ​ដើម្បីមានការអភិវឌ្ឍរីកចម្រើន​ទៅមុខបន្ថែមទៀត៕អត្ថបទ៖វ៉ន ដារ៉ា

បេក្ខជននាំមុខក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំកោះតៃវ៉ាន់និយាយថា លោកអាចបន្តរក្សាសន្តិភាពជាមួយចិនបាន

2023/07/05 12:03:13 pm        116
តៃវ៉ាន់៖ បេក្ខជនមេដឹកនាំឈានមុខរបស់កោះតៃវ៉ាន់ លោក វីលៀមឡៃ (William Lai) បានសរសេរនៅក្នុងសារព័ត៌មាន Wall Street Journal នៅថ្ងៃពុធនេះ ថាលោកអាចនៅបន្តរក្សាសន្តិភាពជាមួយចិន ប្រសិនបើលោកត្រូវបានជ្រើសរើស ដោយបានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់លោកសម្រាប់ការជជែកពិភាក្សាដោយគ្មានបុរេលក្ខខណ្ឌ និងសន្យាពង្រឹងវិស័យការពារជាតិ។ លោក Lai ដែលជាមេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ និងជាបេក្ខជនសម្រាប់គណៈបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន បាននាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ ។ មេដឹកនាំលោកស្រី សៃ-អ៊ីងវិន (Tsai Ing-wen) មិនអាចចូលរួមប្រកួតប្រជែងជាថ្មីទៀតបានទេ ក្រោយកាន់តំណែង២អាណត្តិរួចមក។ នៅក្នុងបទអត្ថាធិប្បាយមួយ លោក Lai បាននិយាយថា ទោះបីជាមានហានីភ័យផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិនរួមទាំងសកម្មភាពឆ្មក់ចូលតាមដែនអាកាសស្ទើររាល់ថ្ងៃពីចិនជិតកោះនេះក៏ដោយ ចំណុចអាទិភាពជាច្រើនរបស់លោក នៅតែផ្ដោតលើគោលនយោបាយ ជោគជ័យ និងរក្សាស្ថិរភាព។ លោកបានបន្ថែមថា លោកនឹងគាំទ្រស្ថានភាពជាក់ស្ដែងទូទាំងសមុទ្រតៃវ៉ាន់ ដែលផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ទាំងសាធារណរដ្ឋចិន ជាឈ្មោះជាផ្លូវការរបស់កោះតៃវ៉ាន់ទាំងសហគមន៍អន្តរជាតិ ។ លោកនឹងពុំច្រានចោលលទ្ធភាពនៃការសន្ទនា ដោយគ្មានបុរេលក្ខខណ្ឌ ដែលបានផ្អែកលើគោលនយោបាយនៃការផ្ដល់ការយោគយល់គ្នា និងគោរភាពថ្លៃថ្នូរទៅវិញទៅមក។យោងតាមប្រភពការទូតមួយចំនួន គេរំពឹងថា លោក Lai នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅខែក្រោយនេះ ដែលបេក្ខជនតំណែងមេដឹកនាំតែងធ្វើដើម្បីពិភាក្សាពីរបៀបវារៈគោលនយោបាយរបស់ខ្លួន៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការកាត់បន្ថយចរន្តប្រឆាំងគឺជាគោលដៅយកប្រៀបឈ្នះរយៈពេលវែង

2023/07/05 12:03:03 pm        117
​ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីក ចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានា​នូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង ដែលការកាត់បន្ថយចរន្តប្រឆាំងនេះ គឺមិនសំដៅលើគណបក្សប្រឆាំងនោះទេ គឺ កាត់បន្ថយការមិនសប្បាយចិត្តពីសំណាក់ប្រជាពលរដ្ឋ ។តាមរយៈវីដេអូឃ្លីប រយៈពេលជាងមួយនាទី ដែលត្រូវបានបង្ហោះលើឆាណែល Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកាត់បន្ថយចរន្ត ប្រឆាំង ​គឺសំដៅដល់ការកាត់បន្ថយការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវពង្រីកនូវ​ចរន្តគាំទ្រ ​តាមរយៈការរំលេចអ្វីដើម្បីពលរដ្ឋ​ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត ។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា បើគ្រប់គ្នាបង្កើតចរន្តគាំទ្រច្រើន ទាំងអស់គ្នា នឹង មានលំនឹង ដែលជាគោលដៅ​ និងជាអ្វីដែលត្រូវធ្វើ ដើម្បីសុខសន្តិភាព ​ស្ថិរភាព មិនថាអ្នកមាន​តួនាទី ឬ មិនមានតួនាទីទេ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស រក្សាសន្តិភាពបាន រក្សាលំនឹង បានពលរដ្ឋនឹងបានសុខទាំងអស់គ្នា ៕អត្ថបទ៖ បាន ចក់

សហភាពអឺរុបចង់បានជំហានជាក់ស្តែងពីប្រទេសកូសូវ៉ូ មុនពេលដកទណ្ឌកម្មចេញ

2023/07/05 11:51:16 am        95
EU៖ ប្រេសិតពិសេសសហភាពអឺរ៉ុប លោក Miroslav Lajcak បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Pristinaថា សហភាពអឺរ៉ុប នឹងមិនដកទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចលើកូសូវ៉ូទេ ប្រសិនបើរដ្ឋាភិបាល មិនបន្ថយភាពតានតឹងនៅភាគខាងជើង។បណ្តាប្រទេសសហភាពអឺរុប បានដាក់វិធានការទណ្ឌកម្មប្រឆាំងនឹងប្រទេសកូសូវ៉ូ ក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Albin Kurti មិនបានអនុវត្តតាមសំណើរបស់ប្លុកនេះ និងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់ភាគខាងជើងនៃប្រទេសដែលបានជួបប្រទះភាពតានតឹងផ្នែកជនជាតិភាគតិចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ។វិធានការទាំងនេះ រួមមានការផ្អាកដំណើរទស្សនកិច្ចរបស់មន្ត្រីកូសូវ៉ូទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងការកាត់បន្ថយជំនួយសេដ្ឋកិច្ចដ៏សំខាន់។ លើសពីនេះទៅទៀតនោះ វិធានការបន្ថែម ត្រូវបានគំរាមកំហែង ប្រសិនបើលោកKurti មិនផ្លាស់ប្តូរជំហររបស់ខ្លួន។លោក Lajcak បានថ្លែងនៅក្នុងទីក្រុង Pristina បន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ម៉ោង ជាមួយលោកKurtiថា៖«បំណងប្រាថ្នារបស់ខ្ញុំ គឺមិនមានការដាក់ទណ្ឌកម្មទេ»។ ជាការឆ្លើយតប លោក Kurti បានសម្តែងនូវជំនឿជាក់របស់ខ្លួនថា វិធានការដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងកូសូវ៉ូ គឺអយុត្តិធម៌ ហើយបង្កើតការសន្ទនាដែលមិនស្មើភាពគ្នា។តំបន់ភាគខាងជើងនៃកូសូវ៉ូ ដែលជាទីរស់នៅរបស់ជនជាតិស៊ែរប៊ី ៥០.០០០នាក់ កាលពីពេលថ្មីៗនេះ បានជួបប្រទះភាពតានតឹងខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពី Pristina បានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ីក្នុងឆ្នាំ២០០៨៕

លោក នេតានយ៉ាហ៊ូ ប្រកាសបញ្ចប់ប្រតិបត្តិការក្នុងទីក្រុងចេនីន ២ថ្ងៃ ក្រោយវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីន១២នាក់

2023/07/05 10:36:25 am        157
អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ចប់ប្រតិបត្តិការប្រឆាំងអំពើភេវនិយម នៅក្នុងទីក្រុង ចេនីន (Jenin) តំបន់ វ៉ែសបែង (West Bank )។  កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្ដើមដកចេញពីជំរំជនភៀសខ្លួនក្រុងចេនីន ក្នុងតំបន់វ៉ែសបែងដែលអ៊ីស្រាអែលគ្រប់គ្រង។ ការដកកម្លាំងចេញនេះ បានបញ្ចប់ប្រតិបត្តិការដ៏ធំរយៈពេល២ថ្ងៃអំឡុងពេលដែលជនជាតិប៉ាឡេស្ទីន១២នាក់ និងទាហានអ៊ីស្រាអែលម្នាក់បានស្លាប់ ។  គេបានលឺស្នូរសំឡេងគ្រាប់កាំភ្លើង និងការផ្ទុះ ពាសពេញជំរំចេនីន ខណៈដំណឹងនៃការដកកម្លាំងនេះ បានកើតមានឡើងកាលពីល្ងាចថ្ងៃអង្គារ។  យោធាអ៊ីស្រាអែល បាននិយាយថាក្រោយមកខ្លួនបានស្ទាក់ចាប់រ៉ូកែត៥គ្រាប់ដែលបានបាញ់សំដៅទៅកាន់អ៊ីស្រាអែល ភាគខាងត្បូង ពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទី ក្នុងតំបន់កាហ្សា Gaza។  តែពុំមានក្រុមណាមួយចេញមុខទទួលអះអាងភ្លាមៗទេថាខ្លួនជាអ្នកបាញ់រ៉ូកែតទាំងនោះ។  ខណៈមានការដកកងកម្លាំងរបស់អ៊ីស្រាអែលចេញពីទីក្រុងនេះ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារកងកម្លាំងអ៊ីស្រាអែល ។ ក្រុមមន្ត្រីខាងលើនិយាយថាបុរសរងគ្រោះរូបនេះ គឺជាជនជាតិប៉ាឡេស្ទីនទី១២ ដែលបានស្លាប់ក្នុងទីក្រុងនេះ ចាប់តាំងពីថ្ងៃចន្ទមក៕

សម្ដេចតេជោ បញ្ជាឱ្យស្រាវជ្រាវចាប់ខ្លួនជនទុច្ចរិតដែលណែនាំពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុសឱ្យបាន

2023/07/05 07:31:59 am        450
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេសដោយញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាននូវជនទុច្ចរិតក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំ អ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតខុស ក្លាយទៅជាសន្លឹកឆ្នោតមិនបានការ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទង្វើបែបនេះទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោតបានការ។សម្ដេចតេជោ បញ្ជាក់ថា ក្រុមជនក្លែងបន្លំទាំងនោះបានទៅពន្យល់ប្រជាពលរដ្ឋឱ្យគូសច្រើនដង​លើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះ​គណបក្សប្រជាជនកម្ពុជា។ទង្វើនេះធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សប្រជាជនគូសសន្លឹកឆ្នោតកាន់តែច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ ដែលទង្វើនេះវិធីសាស្រ្ដរបស់ក្រុមជនក្លែងបន្លំមានបំណងបំផ្លាញការបោះឆ្នោត។ សម្ដេចតេជោ បានអំពាវនាវទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និង​បណ្ដាគណបក្សនយោបាយដទៃទៀតរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ សម្ដេចញ្ជាក់ថា កិច្ចការងារនេះគឺជាកិច្ចការដែលត្រូវធ្វើរួមគ្នាធ្វើ ដើម្បីឱ្យការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ធានាបាននូវភាពរលូន និងជោគជ័យសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សម្ដេចតេជោ បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវលើករណី​នេះផងដែរ ពីព្រោះក៏មានក្រុមជនអាក្រក់បង្រៀនគូសសន្លឹក​ឆ្នោតតាមអនឡាញ (Online)ឱ្យគូសសន្លឹកឆ្នោតខុសនេះផងដែរ។ សម្ដេចតេជោបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ថា តើនណាខ្លះប្រើប្រាស់អនឡាញ ដើម្បីធ្វើការងារនេះដើម្បីរកឱ្យឃើញចំពោះមុខសញ្ញានេះ។ចំណែកអ្នកដែលក្លែងបន្លំដែលតាំងខ្លួនជាគណបក្សប្រជាជនកម្ពុជាហើយទៅបង្រៀនប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស គឺត្រូវចាប់ខ្លួនឱ្យបានដើម្បីចូលរួមដោះស្រាយលើការងារ​របស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) និងជួយទៅដល់សមត្ថកិច្ច​ក្នុងការអនុវត្តការងារ​រៀបចំ​ការបោះឆ្នោតឱ្យបានត្រឹមត្រូវទៅតាមច្បាប់។ សម្ដេចតេជោបញ្ជាក់ថា ដូច្នេះត្រូវធ្វើការរួមគ្នាដើម្បីប្រទេសជាតិកម្ពុជាទាំងមូល​ទទួលបាន​សេចក្ដីសុខសាន្តហើយត្រូវចាប់ឱ្យបានចំពោះជនដែលប្រព្រឹត្តល្មើស ជាពិសេសគណបក្សប្រជាជន​កម្ពុជា ត្រូវតែទទួលខុសត្រូវទៅលើការ​ចាប់នណាដែលបន្លំខ្លួន​ជាមនុស្សរបស់គណបក្ស​ប្រជាជនកម្ពុជា​ណែនាំប្រជាជនឱ្យទៅគូសសន្លឹកឆ្នោតខុសនេះ។ សម្ដេចបញ្ជាក់ថា ជនទុច្ចរិតនេះ គឺមិនត្រូវទទួលបានការអត់ឱននោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM