ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំប្រទេសបេឡារុស និយាយថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើប្រាស់នោះទេ

2023/07/01 10:02:01 am        129
បេឡារុស៖ ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្របំផុតរបស់វិមានក្រឹមឡាំងនៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា លោកប្រាកដណាស់ថា អាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ីដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់លោក នឹងមិនត្រូវបានគេប្រើប្រាស់នោះទេ។ លោក Lukashenko និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់ថា សព្វាវុធតាកទិកមួយចំនួនបានមកដល់ប្រទេសបេឡារុស ហើយសព្វវុធនៅសល់នឹងត្រូវដាក់នៅចុងឆ្នាំនេះ។ប្រធានាធិបតីប្រទេសបេឡារុស ក្នុងសុន្ទរកថាប្រារព្ធទិវាជាតិអតីតរដ្ឋសូវៀត បាននិយាយថា ការដាក់មូលដ្ឋានអាវុធនៅក្នុងប្រទេសបេឡារុស គឺជាគំនិតផ្តួចផ្តើមដ៏រឹងមាំបំផុតរបស់លោក។ លោក Lukashenko បាននិយាយនៅក្នុងការជួបជុំគ្នានៅសាលធំមួយក្នុងការផ្សាយតាមបណ្តាញអ៊ិនធើណិតដោយទីភ្នាក់ងារព័ត៌មានរដ្ឋ BelTA ថា ខណៈយើងឈានឆ្ពោះទៅមុខ យើងកាន់តែជឿជាក់ថា អាវុធ ត្រូវតែបានគេដាក់មូលដ្ឋាននៅទីនេះ នៅប្រទេសបេឡារុស នៅកន្លែងដែលអាចទុកចិត្តបាន ។ខ្ញុំប្រាកដណាស់ថា ពួកយើងនឹងមិនប្រើប្រាស់អាវុធទាំងនោះឡើយ ខណៈពួកវានៅទីនេះ ហើយគ្មានសត្រូវណាមួយនឹងមកឈរលើទឹកដីរបស់យើងឡើយ។ លោក Lukashenko ក៏ដូចជារុស្ស៊ី បានចោទប្រកាន់ប្រទេសលោកខាងលិចដដែលថាបានព្យាយាមបំផ្លាញរដ្ឋរបស់លោក និងនិយាយថា ការដាក់ពង្រាយនុយក្លេអ៊ែរគឺចាំបាច់ដើម្បីរារាំងអ្នកឈ្លានពានដែលមានសក្តានុពល។ លោកបាននិយាយថា អាវុធមួយចំនួនស្ថិតនៅក្នុងប្រទេសបេឡារុស ហើយនៅចំណុចមួយបាននិយាយថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធទាំងនេះនោះទេប្រសិនបើចាំបាច់ ខណៈការពិគ្រោះយោបល់ជាមួយរុស្ស៊ីនឹងត្រូវការ៕

បារាំងដាក់ពង្រាយនគរបាល៤៥.០០០នាក់ ដើម្បីបង្ក្រាបកុបកម្មដែលមិនអាចទទួលយកបាន

2023/07/01 09:57:32 am        110
បារាំង៖ ប្រទេសបារាំងកាលពីថ្ងៃសុក្រ បានដាក់ពង្រាយមន្ត្រីចំនួន ៤៥,០០០ នាក់ គាំទ្រដោយរថពាសដែកធុនស្រាល ដើម្បីដោះស្រាយការតវ៉ាដ៏ហិង្សានៅយប់ទីបួនជាប់គ្នា បន្ទាប់ពីនគរបាលបានបាញ់សម្លាប់យុវជនម្នាក់។ អង្គភាពនគរបាលបង្រ្កាប និងកងកម្លាំងសន្តិសុខផ្សេងទៀត បានគាំទ្រនៅទូទាំងប្រទេស ដើម្បីបង្ក្រាបអំពើហិង្សា និងកុបកម្មជុំវិញការបាញ់ប្រហារនោះ ដែលបានកើតឡើងអំឡុងពេលបញ្ឈប់ចរាចរណ៍នៅជាយក្រុងប៉ារីសកាលពីថ្ងៃអង្គារ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់មកបានប្រញាប់ប្រញាល់ត្រឡប់មកពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដើម្បីដឹកនាំកិច្ចប្រជុំដោះស្រាយវិបត្តិ ដែលបានរិគន់ថាជាការបំពានមិនអាចទទួលយកបាននៃការស្លាប់របស់យុវជនម្នាក់។ភាពចលាចលនេះ ត្រូវបានបង្កឡើងដោយការសម្លាប់យុវជន Nahel អាយុ ១៧ ឆ្នាំ ដែលបានធ្វើអោយមានការឈឺចាប់រយៈពេលជាយូរអំពីការត្រួតពិនិត្យ និងការរើសអើងពូជសាសន៍នៅក្នុងតំបន់ជាយក្រុងដែលមានប្រាក់ចំណូលទាប និងជនជាតិភាគតិចរស់នៅច្រើនរបស់ប្រទេសបារាំង។ យោងតាមអភិបាលក្រុងNanterre (ណង់ទែរ) នៅជាយក្រុងប៉ារីសជាកន្លែងដែលយុវជនរូបនេះរស់នៅនិងត្រូវបានសម្លាប់បានឲ្យដឹងថា សពនឹងត្រូវបញ្ចុះនៅក្នុងពិធីមួយនៅថ្ងៃសៅរ៍នេះ ។ លោក Macron បានព្យាយាមធ្វើឱ្យមានតុល្យភាពរវាងសម្ពាធសម្រាប់ការឆ្លើយតបយ៉ាងខ្លាំង និងការព្រួយបារម្ភនៃការបង្កឱ្យមានប្រតិកម្មកាន់តែខ្លាំង។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin (ហ្សេនេរ៉ាល់ ដាម៉ាណាំង) បានប្រាប់ទូរទស្សន៍ TF1 ថា អង្គភាពបង្ក្រាបទាំងនគរបាល និងកម្លាំងល្បាតយោធាប៉ារ៉ា ស្ថិតក្នុងចំណោមមន្ត្រីចំនួន ៤៥.០០០នាក់ ដែលត្រូវបានដាក់ពង្រាយកាលពីថ្ងៃសុក្រ។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ចំនួននេះធៀបនឹង ៤០.០០០នាក់ កាលពីយប់មុន នៅពេលដែលកម្លាំងនគរបាលបានបរាជ័យក្នុងការទប់ស្កាត់សំណង់ចំនួន ៤៩២កន្លែង ដែលត្រូវបានបំផ្លាញ រថយន្តចំនួន ២.០០០គ្រឿងត្រូវបានដុត និងអគ្គិភ័យ៣.៨៨០កន្លែង បានឆេះនៅទូទាំងប្រទេស៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

2023/07/01 07:32:49 am        117
នៅព្រឹកថ្ងៃទី១កក្កដា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ និងមីទ្ទិញ​អបអរ​សាទរ​ខួប​អនុស្សាវីយ៍ លើកទី៧២ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោមអធិបតីភាព​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយសគណបក្សប្រជាជនកម្ពុជា និង​​សមាជិក សមាជិកា ចូលរួមប្រមាណជាង ៧ ម៉ឺននាក់ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិពណ៌​កោះពេជ្រ។ 

សម្តេចតេជោ៖ រដ្ឋធម្មនុញ្ញ​ ឬច្បាប់ណាក៏ដោយ មិនបានកំណត់ឲ្យរាជរដ្ឋាភិបាល ទៅពិគ្រោះជាមួយសង្គមស៊ីវិលនោះទេ

2023/06/30 03:39:53 pm        166
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយនៅកម្ពុជា មិនបានកំណត់ថា ឲ្យរាជរដ្ឋាភិបាលធ្វើការពិគ្រោះយោបល់ ជាមួយក្រុមអង្គការសង្គមស៊ីវិលនោះទេ ខណៈសង្គមស៊ីវិលមួយក្តាប់តូច​ដែល​ស៊ីលុយពីបរទេស​ហើយ​លើក​បន្តុប​ខ្លួន​ឯងថា ​តំណាងឲ្យអ្នកនេះអ្នកនោះ ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ ក្រោយ​រាជរដ្ឋាភិបាល​ធ្វើច្បាប់​អ្វីមួយនោះ។ថ្លែងក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាស​នានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ​ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ក្រុមពួកលោកឯងកុំចង់ធ្វើជាអង្គការក្រៅរាជរដ្ឋាភិបាល​ចាត់តាំង​គ្នាឯងបីបួននាក់ រួចមកធ្វើជាអ្នករារាំងមន្រ្តីជាប់ឆ្នោត ​ចេញពីសភា និងព្រឹទ្ធសភា​ ខណៈមន្រ្តីជាប់​ឆ្នោតនេះ​ គឺតំណាងឲ្យប្រជាពលរដ្ឋ។ ពួកអ្នកឯងស៊ីលុយ​បរទេស​គ្រាន់តែតំណាង​ឲ្យមនុស្ស​ប៉ុន្មាននាក់ ដែលពួកក្រុមអ្នកឯងតែងតាំងគ្នាឯងទេ ​តែមកចេញជាសេចក្តីថ្លែងការណ៍ ហើយមានអ្នកខ្លះទៀតគិតថាធ្វើហ្នឹងខុស​នីតិវិធី (ធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត) ដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល​ អញ្ចឹងទេខ្ញុំគ្រាន់ ​តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយមិនបានកំណត់ថាឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះជាមួយ សង្គមស៊ីវិលនោះទេ….ឲ្យស្គាល់ច្បាប់ហើយសូមកុំព្រហើន។ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺចង់ចំអកឲ្យក្រុមអង្គការក្រៅ​រាជ​រដ្ឋាភិបាល​មួយក្តាប់តូច ​ដែលតែងតែលើកបន្តុបខ្លួនឯងថា តំណាងឲ្យអ្នកនេះអ្នកនោះប៉ុន្មាននាក់ ហើយចេញសេចក្តីថ្លែងការណ៍ជំទាស់ ​ក្រោយរដ្ឋសភាអនុម័តទាំងស្រុង​ ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី កាលពីកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺដើម្បីការពារដំណើរការ នៃការបោះឆ្នោតពីផែនការ ឬឧបាយកល និងនយោបាយនានា​ ក្នុងការ​ប៉ុនប៉ង​បំផ្លាញការបោះឆ្នោត មិនមែនជាការ​កាត់សិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋនោះទេ គឺធ្វើឡើងដើម្បីការពារនូវភាពសុខសាន្ត​របស់បង ​ប្អូនប្រជាពលរដ្ឋ ​និងដំណើរការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

ឯកឧត្តមនេត សាវឿន អំពាវនាវអាជ្ញាធរ និងលោកគ្រូអ្នកគ្រូបន្តអប់រំសិស្សានុសិស្សអំពីផលប៉ះពាល់គ្រឿងញៀន

2023/06/30 03:25:28 pm        149
ព្រៃវែង៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សា នេត សាវឿន មានជ័យ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានណែនាំ​ដល់អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូបន្តអប់រំ ​ដល់សិស្សានុសិស្សឲ្យបានជាប្រចាំទាក់ទង​និង​ផលប៉ះពាល់គ្រឿងញៀន ​ខណៈគ្រឿងញៀន​នេះនឹងនាំឲ្យ មានហានិភ័យខ្ពស់ចំពោះអនាគត​យុវជន និងសង្គមជាតិ។ឯកឧត្តម បានថ្លែងថា«ក្នុងនាំអាណាព្យាបាល ត្រូវសហការគ្នាឲ្យបានល្អជាមួយ អាជ្ញាធរ កម្លាំង​មានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់​ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាង​ធ្លាក់ចូល​អន្ទាក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន​កុំចង់ដឹងកុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់»។ដោយឡែក ពាក់ព័ន្ធការងារចរាចរណ៍វិញ ឯកឧត្តម នេត សាវឿន ក៏មិនភ្លេចណែនាំដល់​សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយ​បើកបរ​ត្រូវប្រកាន់ស្ដាំ ​ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ​ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ ហើយនិង​មិនត្រូវ​បើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅ​របស់ខ្លួនមុនចេញពីផ្ទះ​ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍នេះផងដែរ ខណៈចរាណ៍​នេះបានស្លាប់មនុស្សក្នុងមួយថ្ងៃៗជា ​មធ្យមពី៤ទៅ៥នាក់។ក្នុងឱកាសឱកាសនោះដែរ ​ឯកឧត្តម នេត សាវឿន ក្នុងនាមអគ្គស្នងការនគរបាលជាតិ បានជំរុញ​ក៏ដូចជា​ដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវ​គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល​ឲ្យកាន់​តែមានប្រសិទ្ធភាពបន្ថែមទៀត ​សំដៅរក្សាសន្ដិសុខ ​សណ្ដាប់ធ្នាប់​ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀនផងដែរ៕អត្ថបទ៖ បានចក់ 

នូវ៉ែលហ្សេឡង់គ្រប់គ្រងទំនាក់ទំនងចិនដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងជាប់ក្នុងការប្រជែងគ្នា

2023/06/30 02:41:36 pm        70
នូវ៉ែលហ្សេឡង់៖ នូវ៉ែលហ្សេឡង់កំពុងគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយចិនយ៉ាងប្រុងប្រយ័ត្ន ហើយត្រូវតែជៀសវាងការទាញចេញពី “សសរស្តម្ភ និងបញ្ហាពេលក្រោយ” ស្របពេលមានការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងចិន និងសហរដ្ឋអាមេរិក នេះបើតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉ាស៊ីហ្វិកមួយនេះគឺលោកស្រី Nanaia Mahuta (ណាណៃឣា ម៉ាហ៊ូថា) បានប្រាប់សារព័ត៌មាន រ៉យទ័រ ក្នុងបទសម្ភាសន៍មួយនៅថ្ងៃសុក្រ (៣០ មិថុនា) ។ការអត្ថាធិប្បាយរបស់លោកលោកស្រី ម៉ាហ៊ូថា ធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់លោក Chris Hipkins ជិតដល់ទីបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃទៅកាន់ប្រទេសចិន ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ដែលរួមមានកិច្ចប្រជុំជាមួយលោកប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang ដែលផ្តោតលើភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។លោកស្រី Mahuta បាននិយាយថា "យើងគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នចំពោះទំនាក់ទំនងដ៏ស្មុគស្មាញរបស់ប្រទេសចិន " ។លោកស្រីបាននិយាយកាន់តែទូលំទូលាយថា គោលនយោបាយការបរទេស និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ រួមទាំងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើប្រទេសនានា សង្គ្រាមនៅអ៊ុយក្រែន និងចំនួនជនភៀសខ្លួនដ៏ច្រើនដែលចាំបាច់ត្រូវតាំងទីលំនៅថ្មីផងដែរ៕

ប៉ាគីស្ថាន និងមូលនិធិ IMF ឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិក ដើម្បីបញ្ចេញមូលនិធិដែលជាប់គាំង

2023/06/30 02:38:30 pm        90
ប៉ាគីស្ថាន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប៉ាគីស្ថានលើកិច្ចព្រមព្រៀងឈរដោយទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ជាការសម្រេចដែលរង់ចាំជាយូរមកហើយដោយប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលកំពុងតែមានកំណើនយ៉ាងខ្លាំងនៅលើបញ្ហាបំណុល។កិច្ចព្រមព្រៀងដែលស្ថិតក្រោមការយល់ព្រមពីក្រុមប្រឹក្សាមូលនិធិ IMF ធ្វើឡើងបន្ទាប់ពីការពន្យារពេលរយៈពេលប្រាំបីខែ និងផ្តល់ភាពធូរស្រាលខ្លះដល់ប្រទេសប៉ាគីស្ថានដែលកំពុងប្រយុទ្ធនឹងការថ្លឹងថ្លែងដ៏ហ្មត់ចត់នៃវិបត្តិការចំណាយ ព្រមទាំងការធ្លាក់ចុះនៃទុនបំរុងប្តូរប្រាក់បរទេស។ធនាគារកណ្តាលរបស់ប្រទេសប៉ាគីស្ថានបានដំឡើងអត្រាការប្រាក់គោល១% កើនរហូតដល់២២% នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ (២៦ មិថុនា) មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានកែប្រែថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធចាប់ពីថ្ងៃទី ១ ខែកក្កដា ក្នុងការដេញថ្លៃដើម្បីជួយសង្គ្រោះកម្មវិធីមូលនិធិ IMF៕

ក្បួនរថយន្តមេដឹកនាំប្រឆាំងឥណ្ឌាទៅកាន់រដ្ឋមានជម្លោះ Manipurត្រូវបានបញ្ឈប់ដោយក្រុមនគរបាលក្នុងស្រុក

2023/06/30 02:13:08 pm        79
ឥណ្ឌា៖  កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មេដឹកនាំប្រឆាំងឥណ្ឌា លោក Rahul Gandhiត្រូវបានបញ្ឈប់ដោយក្រុមនគរបាលក្នុងស្រុក ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅជិតក្បួនរថយន្តរបស់លោក ពេលដែលមេដឹកនាំគណបក្សសភាម្នាក់នេះ ស្ថិតនៅតាមផ្លូវទៅកាន់រដ្ឋភាគឦសាន Manipur ដែលកំពុងកើតអំពើហិង្សា ។  គួរឲ្យដឹងថា មនុស្សយ៉ាងហោច ៨០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៤ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីការប៉ះទង្គិចគ្នាផ្ទុះឡើងនៅរដ្ឋ Manipurកាលពីដើមខែឧសភាកន្លងទៅ រវាងក្រុមជនជាតិភាគតិច ។  ឧបទ្ទេវហេតុហិង្សា និងការលួចដុតផ្ទះសម្បែងជាបន្តបន្ទាប់ នៅតែកើតឡើង បើទោះបីជាមានវត្តមានដ៏ច្រើនរបស់កងកម្លាំងសន្តិសុខក៏ដោយនៅតំបន់មួយចំនួនក្នុងរដ្ឋដាច់ស្រយាលមួយនេះ ដែលជាប់ព្រំដែនជាមួយសហមីយ៉ាន់ម៉ា ។  លោក Gandhi កំពុងធ្វើដំណើរទៅកាន់ស្រុក Churachandpurគឺជាស្រុកមួយក្នុងចំណោមស្រុកជាច្រើនទៀត ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារអំពើហិង្សា ពេលដែលកងកម្លាំងសន្តិសុខ បានបញ្ឈប់ក្បួនរថយន្តរបស់លោកនៅទីក្រុង Bishnupur ដែលមានចម្ងាយប្រហែល ២០គ.មពីទីក្រុង Imphal ដោយសារពួកលើកឡើងពីក្តីកង្វល់សន្តិសុខ ។ ឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានបាញ់ដើម្បីបំបែកហ្វូងមនុស្សដែលចាប់ផ្តើមជួបជុំគ្នានៅទីនោះ ។  សូមបញ្ជាក់ថា អំពើហិង្សារវាងក្រុមជនជាតិភាគតិច Kuki ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងក្រុមជនជាតិភាគតិច Meiteis ដែលជាសហគមន៍នៅតាមតំបន់វាលទំនាប បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែឧសភា ដោយសារតែការមិនសប្បាយចិត្តចំពោះអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាក្នុងការងាររដ្ឋ ហើយនិងការអប់រំដែលបម្រុងទុកសម្រាប់ប្រជាជនរស់នៅតំបន់ភ្នំ ៕

សម្តេចតេជោ ព្រមានបិទបិទហ្វេសប៊ុកចោល ប្រសិនបើក្រុមប្រឆាំងនៅតែឌឺដងដាក់សម្តេច

2023/06/30 01:42:14 pm        569
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមានបិទហ្វេសប៊ុកនៅកម្ពុជា ប្រសិនបើ ក្រុមប្រឆាំងបន្តផ្គើន និងឌឺដងឲ្យសម្តេច ក្រោយសម្តេចប្រកាសឈប់ប្រើហ្វេសប៊ុក ហើយសម្តេចបាន លើកឡើងទៀតថា ប្រសិនបើបិទហ្វេសប៊ុក ពួកប្រឆាំងនឹងដាច់ទំនាក់ទំនងជាមួយអ្នកក្នុងស្រុក។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត បម្រើការងារនៅតាមរោងចក្រ សហគ្រាសនានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំង កំពុងសប្បាយចិត្ត ខណៈដែលសម្តេច បានប្រកាសឈប់ប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក តែសម្តេចបានព្រមាន​អំពីការផ្តាច់ទំនាក់ទំនងតាមរយៈបណ្តាញសង្គមនេះ ប្រសិនបើពួកប្រឆាំងផ្គើន ។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចមិនចង់ឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នោះដែរ ។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនីទាំងអស់ គប្បី ទាញយកកម្មវិធីផ្សេងៗ ដូចជា Telegram. WhatsApp Online និងបណ្តាញសង្គមផ្សេងៗក្រៅពីហ្វេស ប៊ុក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នាប្រសិនបើហ្វេសប៊ុកមានបញ្ហានោះ ។ សម្ដេចតេជោ បាន សម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែសង្កេតឃើញថា មានការក្លែងបន្លំគណនី របស់សម្ដេចច្រើន ៕អត្ថបទ៖ បាន ចក់

ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថាចក្រវាឡត្រូវបានយោលយោគដោយរលកទំនាញ

2023/06/30 01:24:17 pm        185
 អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញភស្តុតាងថា រលកទំនាញ ដែលជារលកវិមាត្រនៃពេលវេលាអវកាសត្រូវបានព្យាករណ៍ដោយរូបវិទូ Albert Einsteinកាលពីរយៈពេលជាង ១សតវត្សរ៍មុន កំពុងតែជ្រាបចូលទៅក្នុងចក្រវាឡ ក្នុងប្រេកង់ទាប បង្កើតបានជាសំឡេងផ្នែកខាងក្រោយនៃចក្រវាឡ ។  ការរកឃើញថ្មីនេះ បង្ហាញថា ចក្រវាឡត្រូវបានយោលយោគដោយសាររលកទំនាញទាំងនេះ ដែលយោលទៅយោលមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឬអស់រយៈពេលយូរជាងនេះ ហើយវាទំនងជាមានដើមកំណើតដំបូងពីប្រហោងខ្មៅដ៏ធំសម្បើមចំនួន ២ដែលវិលជាមួយគ្នា មុនពេលត្របាញ់ចូលគ្នាតែមួយ ។  លោក Michele Vallisneri គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមន្ទីរពិសោធន៍ Jet Propulsion របស់អង្គការណាសា និយាយថា ការរកឃើញថ្មីបង្ហាញលើកដំបូងពីផ្នែកយឺតជាងគេនៃចក្រវាឡ ។ លោករំពឹងថា ចំណេះដឹងមួយនេះ នឹងឈានទៅរករបកគំហើញមួយទៀតដែលលោកសង្ឃឹមថា នឹងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើល ។   ផ្កាយ Pulsar គឺជាស្នូលដ៏ក្រាស់បំផុតនៃផ្កាយផ្ទុះដែលវិលលឿនដូចម៉ាស៊ីនទឹកក្រឡុកនោះ គឺសំខាន់ខ្លាំងណាស់នៅក្នុងការស្រាវជ្រាវថ្មីនេះ ។ ផ្កាយ Pulsar ចំនួន ៦៨ដួង ត្រូវបានប្រើប្រាស់ក្នុងការប្រមូលភស្តុតាង ។   ក្រុមអ្នកស្រាវជ្រាវ បានរៀបរាប់ថា ផ្នែកខាងក្រោយនៃរលកទំនាញចក្រវាឡ ស្មើនឹងឮសំឡេងមនុស្សដ៏ច្រើនមួយក្រុមជជែកគ្នានៅក្នុងពិធីជប់លៀង ដោយពុំអាចបែងចែកថាជាសំឡេងរបស់នរណាម្នាក់បានឡើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភេវករសង្ស័យបើករថយន្តបំបុកបណ្តាលឲ្យយុវជនអ៊ីស្រាអែល ២នាក់រងរបួសនៅទីក្រុងហ្សេរុយសាឡឹម
09/30/2025 08:09 PM
អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៤៣នាក់ ខណៈក្រុមហាម៉ាសពិនិត្យមើលផែនការបញ្ចប់សង្រ្គាមរបស់លោក Trump
09/30/2025 08:09 PM
លោក Zelenskyy៖ អ៊ុយក្រែនបញ្ជូនក្រុមប្រឆាំងយានដ្រូនទៅដាណឺម៉ាក
09/30/2025 07:09 PM
សេចក្ដីរាយការណ៍៖ ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំប្រទេសបារាំង ត្រូវបានប្រទះឃើញស្លាប់
09/30/2025 07:09 PM
វិមានក្រឹមឡាំង៖ មនុស្សជាច្រើន នៅតំបន់ Odesa និង Mykolaiv របស់អ៊ុយក្រែន ចង់ «ភ្ជាប់ជោគវាសនា» ជាមួយរុស្ស៊ី
09/30/2025 07:09 PM
ទួរគីចូលរួមកិច្ចប្រជុំស្តីពីសង្រ្គាមហ្កាហ្សានៅប្រទេសកាតានាថ្ងៃអង្គារនេះ
09/30/2025 07:09 PM
ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទដៃនៅអាហ្វហ្គានីស្ថាន ត្រូវបានកាត់ផ្តាច់សម្រាប់ថ្ងៃទី ២
09/30/2025 07:09 PM
កិច្ចប្រជុំព្រំដែន (RBC) រវាង ភូមិភាគទី៤ កម្ពុជា និង ភូមិភាគទី២ ថៃ គ្រោងធ្វើ ៣ថ្ងៃ នៅសប្ដាហ៍ក្រោយ
09/30/2025 07:09 PM
រុស្ស៊ីមិនជឿថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ឲ្យអ៊ុយក្រែននោះទេ
09/30/2025 07:09 PM
ចំនួនមនុស្សស្លាប់ដោយសារព្យុះ Bualoi នៅប្រទេសវៀតណាម បានកើនឡើងដល់ ២៦នាក់ ខណៈ ២២នាក់កំពុងបាត់ខ្លួន
09/30/2025 07:09 PM