ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ «អ្នកទោសណាក៏ដោយបើមានអន្តរាគមន៍ពីបរទេស គឺគ្មានការបន្ធូរបន្ថយឡើយ»

2023/06/28 11:03:23 am        127
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណាក៏ដោយឱ្យតែ ​មានការអន្តរាគមន៍ ឬលូកដៃពីបរទេស​នោះ គឺគ្មានការបន្ធូរបន្ថយ ឬលើកលែងទោសឡើយ ខណៈការធ្វើនេះ ក៏ដើម្បីលុបបំបាត់ការជ្រៀតជ្រែកពីបរទេសលើកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២ ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ មានប្រសសន៍ថា ប្រទេសកម្ពុជា ធ្លាប់រងគ្រោះដោយសារទង្វើបែបនេះ ប្រជាពលរដ្ឋ​រាប់លាន​នាក់​បានស្លាប់ ដោយសារតែមានការលូកដៃពីបរទេសចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។ ដូច្នេះការចាត់វិធានការមិនលើកឡើងចំពោះជនជាប់ទោសដែល​បរទេសអន្តរាគមន៍នេះ ក៏ជា​សារផ្ដាំមួយ​ទៅបរទេសមួយចំនួនដែលតែងតែចង់លូកដៃ​ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តែងតែមានទឹកចិត្តសន្ដោសប្រណី ​នឹងលើកលែង​ទោស​ចំពោះក្រុមប្រឆាំងជាប់ទោសទាំងអស់ដែលដឹងកំហុស ហើយចាកចេញ​ពី​ជនក្បត់ជាតិ​នៅ​ក្រៅប្រទេស ដើម្បីងាកមកធ្វើការងារជាមួយរាជរដ្ឋាភិបាលក្នុង​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា​ឱ្យមានការរីកចម្រើនទៅមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

ផ្សែងឆេះព្រៃនៅកាណាដា បន្តគ្របដណ្តប់រាលដល់អឺរ៉ុបហើយ

2023/06/28 10:58:46 am        103
កាណាដា៖ ផ្សែងអ័ព្ទដ៏ក្រាស់បង្កឡើងដោយចំហេះព្រៃដែលមិនអាចបញ្ឈប់បាន នៅក្នុងប្រទេសកាណាដា មិនត្រឹមតែគ្របដណ្តប់ទីក្រុងនានារបស់សហរដ្ឋអាមេរិក ដោយក្នុងនោះមានទាំងទីក្រុងឈីកាហ្គោផងដែរនោះ តែឥឡូវនេះ បានហុយទៅដល់តំបន់អឺរ៉ុបហើយ ព្រោះបើយោងតាមសេវាកម្មត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) បានឲ្យដឹងថា ចំហេះព្រៃដែលកំពុងឆេះរាលដាលយ៉ាងសន្ធោសន្ធៅនៅភាគខាងកើត និងភាគខាងលិចកាណាដា បានបញ្ចេញឧស្ម័នកាបូនិកចំនួន ១៦០លានតោន។នៅសហរដ្ឋអាមេរិក បើយោងតាមសេវាអាកាសធាតុជាតិ តាមរយៈបណ្ដាញសង្គម Twitter បានឲ្យដឹងថា គុណភាពខ្យល់ ដោយភាគច្រើននៅទូទាំងភាគកណ្តាលប៉ែកខាងលិចនៃសហរដ្ឋអាមេរិក គឺមិនល្អសម្រាប់សុខភាពនោះឡើយ ដោយស្ថានភាពនេះ នឹងបន្តមានទៀត ហើយបើយោងតាមក្រុមហ៊ុនបច្ចេកវិទ្យា IQAir នៅប្រទេសស្វីស បានឲ្យដឹងថា យ៉ាងហោចណាស់នៅថ្ងៃអង្គារនេះ គុណភាពខ្យល់របស់ទីក្រុងឈីកាហ្គោ (Chicago) ត្រូវបានចាត់ទុកថា មានសភាពអាក្រក់បំផុតក្នុងពិភពលោក។ផ្សែងចេញពីចំហេះព្រៃរបស់ប្រទេសកាណាដា បានគ្របដណ្ដប់លើមជ្ឈមណ្ឌលទីក្រុងសំខាន់ៗជាច្រើនក្នុងខែមិថុនា ក្នុងនោះរួមទាំងទីក្រុងញូវយ៉ក និងតូរ៉ង់តូ ដោយធ្វើឲ្យផ្ទៃមេឃមានពណ៌លឿងទុំដ៏គួរឲ្យភ្ញាក់ផ្អើល ហើយឥឡូវនេះ ផ្សែងបានហោះរសាត់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងជើង។ ការឆេះកាន់តែអាក្រក់ទៅៗ នៅក្រុងកេបិក (Quebec) និងអង់តារីយ៉ូ (Ontario) ទំនងជានឹងធ្វើឲ្យមេឃអាប់អួរ និងថ្ងៃលិចពណ៌លឿងទុំយ៉ាងពេញលេញនៅអឺរ៉ុប ក្នុងសប្តាហ៍នេះ។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញម្នាក់បានលើកឡើងថា ដោយសារតែផ្សែងត្រូវបានគេព្យាករថា នឹងស្ថិតនៅរយៈកម្ពស់ខ្ពស់ក្នុងបរិយាកាសនោះ ផ្សែងនេះទំនងជាមិនប៉ះពាល់ដល់ផ្ទៃគុណភាពខ្យល់នោះទេ។រដូវកាលភ្លើងឆេះព្រៃឆ្នាំនេះ គឺជារដូវកាលដ៏អាក្រក់បំផុត ក្នុងកំណត់ត្រា នៅប្រទេសកាណាដា ដោយផ្ទៃដីទំហំប្រហែល ៧៦.០០០គីឡូម៉ែត្រក្រឡា កំពុងត្រូវបានឆេះនៅទូទាំងភាគខាងកើត និងភាគខាងលិចកាណាដា ហើយបើយោងតាមមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា បានឲ្យដឹងទំហំនោះ គឺធំជាងតំបន់ដែលបានឆេះ ក្នុងឆ្នាំ ២០១៦ ២០១៩ ២០២០ និងឆ្នាំ២០២២៕

UN ពិភាក្សាអំពីការតាំងទីលំនៅរបស់អ៊ីស្រាអែលនិងអំពើហិង្សានៅ West Bank

2023/06/28 10:53:30 am        95
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសសកម្មភាពការតាំងលំនៅឋាននិងការផ្ទុះឡើងអំពើហិង្សានៅតំបន់គ្រប់គ្រង West Bank។ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក លោក Robert Wood បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការជាមួយប្រទេសអ៊ីស្រាអែល និងអាជ្ញាធរដែនដីប៉ាឡេស្ទីន ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារការទុកចិត្តគ្នាឡើងវិញ និងជួយបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់មករកកិច្ចចរចា។លោក Wood បាននិយាយថា យើងអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ពីសកម្មភាពឯកតោភាគី រួមទាំងសកម្មភាពការតាំងលំនៅឋាន ការបណ្តេញចេញ និងការរុះរើលំនៅឋានពលរដ្ឋប៉ាឡេស្ទីន អំពើភេរវកម្ម និងការញុះញង់ឱ្យមានអំពើហិង្សា ដែលទាំងអស់នេះបង្កើតឲ្យស្ថានការណ៍កាន់តែឆាបឆេះ។ ការវាយប្រហារដោយបាញ់រះរបស់ក្រុមហាម៉ាស ដែលបានបណ្តាលឲ្យជនស៊ីវិលអ៊ីស្រាអែល ៤ នាក់ស្លាប់ នៅខាងក្រៅតំបន់តាំងទីលំនៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានបង្កឱ្យមានការចូលលុកលុយដោយហឹង្សាជាច្រើនថ្ងៃ ទៅក្នុងភូមិនិងក្រុងនានារបស់ប៉ាឡេស្ទីន ដោយក្រុមអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ។ នគរបាលអ៊ីស្រាអែល បាននិយាយថា ជនសង្ស័យ១២ នាក់ត្រូវបានចាប់ខ្លួននៅក្នុងឧបទ្ទហេតុចុងក្រោយនេះ៕

សម្ដេចតេជោ៖ បើការបង្ក្រាបគ្រឿងញៀនបានច្រើនមិនមែនជាសញ្ញាថាជោគជ័យ នៃការទប់ស្កាត់បទល្មើសនេះទេ

2023/06/28 10:51:12 am        188
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសផលិតទេ តែគ្រឿងញៀនបានរុលចូលមកប្រទេសរបស់យើងយ៉ាងច្រើន ដែលត្រូវតែខិតខំប្រឹងប្រែងស្រាវជ្រាវបង្ក្រាបទប់ស្កាត់ឱ្យបាន។សម្តេចតេជោ ប្រមុខនៃរាជរដ្ឋភិបាលបានលើកឡើងទាក់ទិននឹងបទល្មើសគ្រឿងញៀន យ៉ាងដូច្នេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ​និយោជិតសរុបជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨មិថុនានេះ ។សម្តេច បានគូសបញ្ជាក់ថា បើការបង្ក្រាបបទល្មើសមួយនេះ បានច្រើនមិនមែនជាសញ្ញាបង្ហាញថា ជាលទ្ធផលល្អ ឬជាជោគជ័យនៃការទប់ស្កាត់បទល្មើសគ្រឿងញៀននៅឡើយទេ។សូមបញ្ជាក់ថា រយៈពេលចុងក្រោយនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ​​អគ្គស្នងការនគរបាលជាតិ ​និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល​ផែន​ប្រឆាំងបទល្មើសគ្រឿងញៀន ​និងក្រោមការដឹកនាំផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងបាន ចុះប្រតិបត្តិការ​បង្ក្រាប​បទល្មើសគ្រឿងញៀន ​ដូចភ្លៀងរលឹមនៅទូទាំង​ប្រទេស​ជារៀងរាល់ថ្ងៃ ជាពិសេសបង្ក្រាប​បានបទល្មើសជួញដូរ​គ្រឿងញៀន​ធំៗជាបន្តបន្ទាប់។សន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅបន្តរបស់​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្មីៗនេះ យោងតាមរបាយការណ៍ ​បានឲ្យដឹងថា អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បានបន្តសហការសម្របសម្រួលជាមួយស្ថាប័ន អង្គភាព​អនុវត្តច្បាប់ទាំងក្នុងក្របខ័ណ្ឌជាតិ​ និងអន្តរជាតិ​ ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល។គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់​តាមច្រកនៃយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បានបន្តការងារតាមគោលការណ៍​ដឹកនាំរបស់​គណៈបញ្ជាការ​យុទ្ធនាការ ក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងឈានទៅបំផ្លាញអង្គការ​ចាត់តាំង​ឧក្រិដ្ឋ​ជនគ្រឿងញៀន​ ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ​តំបន់ អនុតំបន់ ពិសេស​សហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង​ ដើម្បីទប់ស្កាត់ការចរាចរ​គ្រឿងញៀន​គ្រប់ប្រភេទ ឆ្លងកាត់តំបន់ព្រំដែន៕

ប្រមុខNATO៖ សង្គ្រាមរបស់លោកPutin នៅអ៊ុយក្រែន បានធ្វើឱ្យមានការបែកចែកកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី

2023/06/28 10:47:40 am        102
រុស្ស៊ី៖ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍ បានបង្ហាញថាសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការបែងចែកកាន់ជ្រាលជ្រៅនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅតែមិនអាចមើលស្រាលលើរុស្ស៊ីបានទេ ហើយត្រូវតែបន្តគាំទ្រអ៊ុយក្រែន ។ការអធិប្បាយរបស់លោក Stoltenberg បានធ្វើឡើងបន្ទាប់ពីការទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូជាច្រើននៅទីក្រុងឡាអេ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner បានចូលគ្រប់គ្រងរយៈពេលខ្លីមជ្ឈមណ្ឌលទីបញ្ជាការយុទ្ធសាស្ត្រសម្រាប់សង្គ្រាមនៅអ៊ុយក្រែនរបស់រុស្ស៊ី និងក្បួនដំណើរចូលទៅកាន់ទីក្រុងមូស្គូ មុនពេលត្រឡប់មកវិញ ជាការប្រឈមមុខដ៏កម្រចំពោះមេដឹកដឹកនាំយោធារបស់ខ្លួន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Stoltenberg បាននិយាយថា វាឆាប់ពេកក្នុងការសន្និដ្ឋានលើលទ្ធផលនៃសកម្មភាពរបស់កងទ័ពក្រុមហ៊ុន Wagner ទៅកាន់ប្រទេសបេឡារុស ប៉ុន្តែបានបញ្ជាក់ថា សម្ព័ន្ធភាពនេះ បានត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួនប្រឆាំងការគំរាមកំហែងណាមួយ។ លោក Stoltenberg និងនាយករដ្ឋមន្ត្រីប្រទេសហូឡង់ លោក Mark Rutte ដែលជាសហប្រធានរៀបចំអាហារពេលល្ងាចការងារ នៅទីក្រុងឡាអេ សម្រាប់មេដឹកនាំមួយក្រុមតូច នៅមុនកិច្ចប្រជុំនៃប្រទេសសម្ព័ន្ធមិត្តពេញលេញនៅទីក្រុង Vilnius ប្រទេសលីទុយអានី នៅថ្ងៃទី ១១-១២ ខែកក្កដា។ ដោយនិយាយជាមួយ លោក Stoltenberg ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បាននិយាយថា ការដាក់ពង្រាយទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner នៅក្នុងប្រទេសបេឡារុស ប្រឈមនឹង«គ្រោះថ្នាក់កាន់តែខ្លាំងនៃអស្ថិរភាព» នៅក្នុងប្រទេសជិតខាង។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា ចំណាត់ការនេះ ទាមទារការឆ្លើយតបដ៏ម៉ឺងម៉ាត់ពីសម្ព័ន្ធយោធាណាតូ៕

សម្តេចតេជោប្រកាសផ្តល់រង្វាន់២០ម៉ឺនដុល្លារ ដល់អង្គភាពណាបាញ់យន្តហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

2023/06/28 10:40:58 am        453
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្ដល់រង្វាន់ចំនួន២០ម៉ឺនដុល្លារ​ដល់អង្គភាពយោធាណា ដែលបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា ។ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៨,៣១នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពដែលបានបញ្ជូន និងប្រចាំនៅតំបន់ភូមិភាគទី១ទាំង​អស់ត្រូវតែបាញ់ដ្រូន ​និងយន្តហោះគ្មានមនុស្សបើកនេះ ឲ្យខាងតែបាន ខណៈការហោះចូលជា​រឿយៗ​ក្នុងទឹកដីកម្ពុជាជាប់នឹងព្រំដែនវៀតណាមនាពេលប៉ុន្មានថ្ងៃមកនេះ គឺជាការឈ្លានពាន និង​បំពាន​នូវ​អធិបតេយ្យ​កម្ពុជា​សុទ្ធសាធ។ជាមួយគ្នានោះដែរ​សម្តេចតេជោ ​ក៏បានអំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រទេស​ណា​ក៏ដោយដែលបាន ឧបត្ថម្ភ​នូវ​សម្ភារៈដ្រូន និង​យន្តហោះ​គ្មានមនុស្សបើកទាំង​នេះ​ដល់​ក្រុម​ឧទ្ទាម​ទាំងនោះ​សូម​បញ្ឈប់ជាបន្ទាន់ ​ខណៈបញ្ហានេះ​វាមិនមែនជាករណី​លេងសើច​នោះទេ ​វាគឺជាបញ្ហា​ភេរវកម្ម។ទាក់ទងនឹងបញ្ហាដ្រូន និងយន្តហោះគ្មានមនុស្សបើកចូលទឹកដីកម្ពុជា​នេះដែរ ​សម្តេច​ ក៏​បាន​ស្តីបន្ទោស​ដល់មេភូមិភាគទី១ថា ជាមេទ័ព​កំសាក​ដោយ​មិន​ហ៊ាន​បាញ់​ទម្លាក់​ចំពោះដ្រូន ដែល​បាន​ហោះ​ចូលតំបន់​ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចំនួន៥គ្រឿង​កាលពីយប់មិញផងដែរ។សម្តេច បានលើកឡើងថា អស់លោកធ្វើទ័ពស្លូតពេកហើយ ​គេហោះចូលដីយើងប៉ុន្មាន​ថ្ងៃ​ត្រឹម​យកកាំភ្លើងសេកាសេបាញ់ ​ដូច្នេះ​សម្តេច​សូមបញ្ជាឲ្យដាក់សំណាញ់មេឃ​បាញ់ទម្លាក់ដ្រូន និង​យន្តហោះទាំងនោះ ឲ្យខាងតែបាន ដើម្បីឲ្យដឹងប្រភពច្បាស់លាស់ថា​វាចេញពីខាងណាមក។សូមបញ្ជាក់ថា កាលពី​ម្សិលមិញ​សម្តេចតេជោ​ បាន​បញ្ជាឱ្យ​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំង​យោធា​ចំនួន​៥០០នាក់ ​និងអាវុធទំនើប២០០ដើម​ទៅកាន់តំបន់ភូមិភាគ១ ដើម្បី​ត្រៀមបាញ់ដ្រូន ​និងយន្តហោះគ្មាន​មនុស្ស​បើកចូល​ទឹកដី​កម្ពុជា ខណៈសម្តេច ​បានដាក់ការ​សង្ស័យថា​ដ្រូន ទាំងនោះជារបស់ក្រុមឧទ្ទាម ឬជនជាតិភាគតិច​ម៉ុងតាញ៉ា ដែល​បានវាយ​ប្រហារ​ដល់អាជ្ញាធរវៀតណាម កាល​ពីពាក់កណ្តាលខែមិថុនាកន្លងទៅ ​ហើយបាក់​ទ័ពរត់ចូល​លាក់ខ្លួន​ក្នុងព្រំដែនកម្ពុជា៕អត្ថបទ៖ បាន ចក់

តុលាការក្រុងញូវយ៉កបង្រួបសំណុំរឿងក្លែងបន្លំរបស់Trump ដោយច្រានចោលលោកស្រី Ivanka Trump ជាចុងចោទ

2023/06/28 10:30:22 am        126
អាមេរិក៖ តុលាការឧទ្ធរណ៍ទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារបានបង្រួមបណ្តឹងរដ្ឋប្បវេណីរបស់រដ្ឋអាជ្ញាលោកស្រី Letitia James ដែលចោទប្រកាន់លោក Donald Trump និងអាជីវកម្មគ្រួសាររបស់លោកពីបទក្លែងបន្លំ "គួរឲ្យភ្ញាក់ផ្អើល" ហើយបានច្រានចោលការអះអាងទាំងអស់ប្រឆាំងនឹងកូនស្រីច្បងរបស់អតីតប្រធានាធិបតីអាមេរិក រូបនេះ។   ខណៈបដិសេធការអះអាងរបស់លោក Trump ក្នុងការច្រានចោលករណីនេះ ផ្នែកបណ្តឹងឧទ្ធរណ៍នៅ សង្កាត់ Manhattan បាននិយាយថាលក្ខន្តិកៈនៃការកំណត់បានរារាំងលោកស្រី James ពីការប្តឹងជុំវិញប្រតិបត្តិការដែលបានកើតឡើងមុនថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៤ ឬថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៦អាស្រ័យលើចុងចោទ។តុលាការក៏បាននិយាយផងដែរថា ការទាមទារទាំងអស់ប្រឆាំងនឹងកូនស្រីច្បងរបស់លោក Trump គឺ លោកស្រី Ivanka Trump គួរតែត្រូវបានច្រានចោល ដោយសារតែរឿងហួសពេលវេលាយូរពេក។ ខ្លួនបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមជំនុំជម្រះដើម្បីកំណត់ថាការទាមទារមួយណាគួរត្រូវបានទាត់ចោល។  លោកស្រី James បានចោទប្រកាន់លោក Donald Trump ពីបទកុហកធនាគារផ្ដល់ប្រាក់កម្ចី និងក្រុមអ្នកធានាពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២១ អំពីតម្លៃទ្រព្យសកម្មនៅអង្គការ Trump ឬ Trump Organization ក៏ដូចជាទ្រព្យសម្បត្តិសុទ្ធផ្ទាល់ខ្លួនរបស់លោក ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរពីអ្នកធនាគារ និងក្រុមអ្នកធានា។ ដោយត្រូវបានដាក់កាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីការស៊ើបអង្កេតរយៈពេល៣ឆ្នាំ បណ្តឹងរបស់លោកស្រី James ស្វែងរកការខូចខាតយ៉ាងហោចណាស់ ២៥០លានដុល្លារ និងដើម្បីបញ្ឈប់ Trumps កុំឲ្យដំណើរការអាជីវកម្មនៅញូវយ៉ក។ កូនប្រុសពេញវ័យរបស់លោក Trump គឺ Donald Jr. និង Eric ក៏ជាជនដែលត្រូវចោទផងដែរ៕

រលកកំដៅមិនស្រុតចុះ បានគ្របដណ្ដប់លើសហរដ្ឋអាមេរិកភាគខាងត្បូង ខណៈគុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺនលើតំបន់ Midwest

2023/06/28 10:06:34 am        133
អាមេរិក​៖ រលកកំដៅដ៏អូសបន្លាយ បានបន្តគ្របដណ្ដប់នៅលើភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ខណៈ សីតុណ្ហភាពខ្ពស់ដ៏គ្រោះថ្នាក់កើនឡើងលើសពី១០០ អង្សាហ្វារិនហៃ ស្មើរនឹង៣៨ អង្សាសេ និងសម្ពាធសំណើមធ្ងន់ធ្ងរបានកំពុងប៉ះពាល់ពាសពេញផ្នែកដ៏ធំនៃតំបន់នេះរហូតដល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍។ ទន្ទឹមនឹងនេះ នៅទីក្រុង ឈីកាហ្គោ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះសម្រាប់ហេតុផលខុសគ្នាទាំងស្រុង ដូចជា កង្វក់ខ្យល់ឣាកាសជាដើម។មន្ទីរផ្ដល់សេវាកម្មអាកាសធាតុជាតិបាននិយាយថា ពលរដ្ឋអាមេរិកប្រហែល ៦២លាននាក់នៅភាគកណ្តាលរដ្ឋអារីហ្សូណា ទូទាំងរដ្ឋតិចសាស់ និងតំបន់ ឌីប សោត (Deep South) និងចូលទៅក្នុងតំបន់គ្រប់គ្រងរបស់រដ្ឋផ្លរីដា ស្ថិតនៅក្រោមការឃ្លាំមើលកំដៅខ្លាំង ការព្រមាន និងការណែនាំដែលរំពឹងថានឹងមានរយៈពេលរហូតដល់ថ្ងៃទី៤ ខែកក្កដា។  មន្ទីរផ្ដល់សេវាកម្មអាកាសធាតុជាតិ បាននិយាយនៅក្នុងសេចក្តីណែនាំមួយថា វាអាចមានគ្រោះថ្នាក់ជាងព្រឹត្តិការណ៍កំដៅធម្មតាដោយសារតែរយៈពេលវែងនៃការកើនឡើងកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅពេលយប់ និងអំណានសន្ទស្សន៍កំដៅកើនឡើងនៅពេលថ្ងៃ ។ វាចាំបាច់ណាស់ក្នុងការចាត់វិធីធ្វើឲ្យត្រជាក់ និងទប់ស្កាត់ការប៉ះពាល់ពីកំដៅ។កាលពីថ្ងៃអង្គារ បណ្តាញអគ្គិសនីនៅរដ្ឋតិចសាស់ កំពុងដំណើរការក្នុងការប្រើប្រាស់ខ្ពស់បំផុត ដោយ"ការឃ្លាំមើលអាកាសធាតុ" ដែលមិនស្នើសុំឲ្យអ្នកស្រុកកាត់បន្ថយការប្រើប្រាស់ថាមពលទេ ប៉ុន្តែបង្កើនលទ្ធភាពផលិតកម្ម។ សូម្បីតែអ្នកជំនាញផ្នែកថាមពលមួយចំនួនដែលបានរិះគន់ការគ្រប់គ្រងថាមពលរបស់រដ្ឋតិចសាស់ ក៏ចាត់ទុកការដាច់ភ្លើងក្នុងរដូវក្តៅនេះមិនទំនងនោះទេ ដោយនិយាយថារដូវរងាមានហានិភ័យខ្លាំងជាង៕

ការប៉ះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា បង្កហានីភ័យសម្រាប់ទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់រុស្ស៊ីជាមួយចិន

2023/06/28 09:44:08 am        148
រុស្ស៊ី៖ ខណៈព័ត៌មានបានផ្ទុះថា ទាហានរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា(Wagner) បានកំពុងហែក្បួនទៅកាន់ទីក្រុងមូស្គូ ក្នុងការបះបោររយៈពេលខ្លី ក្រុមធុរកិច្ចជនមួយចំនួនមកពីប្រទេសចិនភាគខាងត្បូង បានចាប់ផ្ដើមចេញបញ្ជាយ៉ាងប្រញាប់ប្រញាល់ឲ្យក្រុមហ៊ុននានាបញ្ឈប់ការដឹកជញ្ជូនទំនិញដែលបានត្រៀមទៅកាន់ប្រទេសរុស្ស៊ី ។  ខណៈការបះបោរ ដែលជាការសាកល្បងដ៏ធំបំផុតសម្រាប់ការដឹកនាំរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចាប់តាំងពីការឈ្លានពានរបស់លោកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ពេលនេះក្រុមហ៊ុននាំចេញមួយចំនួន បានចោទជាសំណួរអំពីការពឹងផ្អែកនាពេលអនាគតរបស់ខ្លួនលើសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិបំផុតរបស់ទីក្រុងប៉េកាំង។ លោក ស៊ិន មូហួយ (Shen Muhui) ប្រធានផ្នែកពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុននៅក្នុងខេត្ត ហ្វូជៀន (Fujian) ភាគខាងត្បូងរបស់ប្រទេសចិនបានរំឮកពីផលវិបាកក្នុងចំណោមសមាជិករបស់ខ្លួនដែលនាំចេញគ្រឿងបន្លាស់រថយន្ត គ្រឿងចក្រ និងសម្លៀកបំពាក់ទៅកាន់ប្រទេសរុស្ស៊ីថា "យើងគិតថានឹងមានបញ្ហាធំ" ។ប្រទេសចិន បានព្យាយាមនិយាយសម្រាលព្រឹត្តិការដែលបានកើតឡើងកាលពីថ្ងៃចុងសប្ដាហ៍មុន និងបានបង្ហាញការគាំទ្រដល់ទីក្រុងមូស្គូ ដែលបានបញ្ជាក់ពីភាពជាដៃគូគ្មានព្រំដែនភ្លាមៗ មុនពេលរុស្ស៊ី វាយលុកចូលអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ី ហៅថាជាប្រតិបត្តិការសឹកពិសេស។  ប៉ុន្តែកាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបះបោរកាលពីចុងសប្តាហ៍ បានធ្វើឲ្យការដឹកនាំរបស់ទីក្រុងប៉េកាំង មានភាពស្ងប់ស្ងាត់ ហើយអ្នកវិភាគមួយចំនួននៅក្នុង និងក្រៅប្រទេសចិន បានចាប់ផ្តើមចោទសួរថាតើទីក្រុងប៉េកាំងត្រូវការបន្ធូរបន្ថយទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយទីក្រុងមូស្គូដែរឬទេ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដាក់សំណាញ់មេឃបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (Drone) ដែលធ្វើសកម្មភាពឈ្លានពានកម្ពុជា

2023/06/28 09:28:00 am        564
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ដាក់​បញ្ជាដាច់​ណាត់​ឱ្យដាក់សំណាញ់មេឃ​បាញ់កម្ទេចចោល​យន្តហោះគ្មានមនុស្សបើក (Drone) ដែល​មកធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។សម្ដេចតេជោ បានចេញដាក់បញ្ជាបន្ថែមយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះ​សំណាល​ជា​មួយកម្មករ-កម្មការិនីប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ដែល​កំពុង​ដំណើរ​ការអាជីវកម្មក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។សម្ដេចតេជោ ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺ​មក​ធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា បើអង្គភាពណាបាញ់ធ្លាក់ទ្រូននេះមួយគ្រឿងសម្ដចនឹងផ្ដល់រង្វាន់ ២០ ម៉ឺនដុល្លារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល
09/29/2025 09:09 PM
កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
09/29/2025 08:09 PM
ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
09/29/2025 08:09 PM
នាយករដ្ឋមន្ត្រីស៊ុយអែត៖ រុស្ស៊ីទំនងជានៅពីក្រោយយានដ្រូនបង្ហោះនៅអាកាសយានដ្ឋាន
09/29/2025 08:09 PM
កម្ពុជា ចូលរួមកិច្ចប្រជុំ ចំនួន ៤ ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ នៅម៉ាឡេស៊ី
09/29/2025 07:09 PM
សំណុំផ្សែងត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែលផុសពីលើតំបន់ហ្កាហ្សា
09/29/2025 07:09 PM
ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយហ្សំប៊ី និងតង់សានី ដើម្បីកែលម្អផ្លូវរថភ្លើងតម្លៃ ១,៤ពាន់លានដុល្លារ
09/29/2025 07:09 PM
មនុស្សត្រូវបានសង្រ្គោះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគឦសានអេស្ប៉ាញ
09/29/2025 07:09 PM
លោក Zelenskyy ព្រមានថា រុស្ស៊ីប្រើ «កងនាវាស្រមោល» នៅបាល់ទិក ដើម្បីបាញ់បង្ហោះយានដ្រូន
09/29/2025 07:09 PM
បេសកជនអាមេរិក៖ អ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឲ្យវាយចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី
09/29/2025 07:09 PM