ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវឲ្យប្រជារាស្ត្រខ្មែររួមសាមគ្គីគ្នា និងបន្តរក្សាសុខសន្តិភាព

2023/06/28 02:46:18 pm        371
សៀមរាប៖ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវ​ដល់​ប្រជារាស្រ្តខ្មែរទាំង អស់រួមសាមគ្គីគ្នា ​និងបន្តរួមគ្នាថែរក្សា និងការពារនូវ​សុខសន្តិភាពដែលកំពុង​មានសព្វថ្ងៃនេះឲ្យបាន ខណៈសន្តិភាពនេះ គឺជាមធ្យោបាយនាំផ្លូវឲ្យមានការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កាន់តែរីកចំរើនទៅមុខទៀត។ក្នុងឱកាសជួបសំណេះសំណាលជាមួយសហជីវិន-សហជីវិនី សកម្មជនគាំទ្រជិតមួយពាន់នាក់ នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ បានមានបន្ទូលថា ខណៈមានការសាមគ្គីគ្នា នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកលួតលាស់ ហើយ​ជីវភាពរបស់ពលរដ្ឋកាន់ ​តែរីកចម្រើផងដែរ ដូច្នេះសូមបងប្អូនជាសមាជិក-សមាជិកា​ សហជីវិន ជីវនីទាំងអស់ត្រូវរក្សាសន្តិភាពនេះ ​ឲ្យខាងតែបានគ្រប់ពេលវេលាទាំងអស់។ក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ​ក៏បានលើកឡើងអំពីគោល នយោបាយ​របស់គណបក្សហ៊្វុនស៊ិនប៉ិច​ប្រាប់បន្ថែមដល់សមាជិក-សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច​ផងដែរ ខណៈនយោបាយដែលបានដាក់ចេញនោះនឹងជួយរកដំណោះស្រាយ​ជូនដល់បងប្អូន​ប្រជាពលរដ្ឋ ​ក្រោយគណបក្សហ៊្វុនស៊ិនប៉ិចមានសំឡេងក្នុងរដ្ឋសភាឡើងវិញនោះ។ថ្លែងនៅក្នុងឱកាសនោះដែរ លោក សាយ ហាក់ ប្រធានក្រុមការងារបោះឆ្នោតប្រចាំខេត្តសៀមរាប នៃគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងផងដែរថា ​នាពេលបច្ចុប្បន្នសមាជិក-សមាជិកា និង​សហជីវិន ​និងសហជីវនីរបស់គណបក្សហ៊្វុនស៊ិនប៉ិច​នៅខេត្តសៀមរាប បានកំពុងយក​ចិត្តទុកដាក់ខ្ពស់​ក្នុងការចុះផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយក្នុង​នាមតំណាងឲ្យសមាជិកបក្សទាំង អស់នៃខេត្តសៀមរាបប្តេជ្ញាបោះឆ្នោតជូនដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និងជូនដល់ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ដែលជាប្រធានគណបក្សគ្រប់រាល់ការ​បោះឆ្នោតទាំងអស់។ជាមួយគ្នានោះដែរ លោកសាយ ហាក់ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ​នៅខេត្តសៀមរាបទាំង អស់អញ្ជើញ​ទៅបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបំពេញ​កតព្វកិច្ច​ជាពលរដ្ឋល្អ ដោយកុំស្តាប់តាមការ​ញុះញង់ពី​បុគ្គលមួយក្តាប់តូច ​ដែល​មាន​ចេតនា​ទុច្ចរិត​ រារាំង​មិន​ឲ្យបងប្អូន​ទៅបោះឆ្នោតនោះ៕អត្ថបទ៖ បាន ចក់

ព្រឹទ្ធសភាជាតិ៖ ការវិសោធនកម្មច្បាប់បោះឆ្នោតជាការលើកស្ទួយតម្លៃលទ្ធិប្រជាធិបតេយ្យ

2023/06/28 01:07:26 pm        239
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការលើកស្ទួយគុណតម្លៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបាន​ចារឹក​ទុកក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព របស់សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣​ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ​មានប្រសាសន៍ថា ច្បាប់នេះ គឺជួយពង្រឹងការទទួលខុសត្រូវរបស់​អ្នក​ដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ​តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោត ។ឯកឧត្តមបានបន្តថា ក្នុងន័យនេះ ពលរដ្ឋដែលមានគោលបំណង ឲ្យគេបោះឆ្នោតត្រូវមានការ​ទទួល​ខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោតរបស់ខ្លួន​ ដោយចេញទៅបោះឆ្នោត​ ដែលនេះជាករណីកិច្ចចំបងរបស់ពលរដ្ឋល្អ ដែលមានការទទួលការខុសត្រូវខ្ពស់ ​ក្នុងសង្គមប្រជាធិបតេយ្យ ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា វិសោធនកម្មនេះ ក៏បានកំណត់ផងដែរថា បុគ្គលណាដែល​បានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោត ឬប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាព​ប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការ នៃការបោះឆ្នោត ក៏ត្រូវប្រឈមមុខនឹងការដកហូត​ជា​បណ្ដោះអាសន្ន សិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត ឬការហាមឃាត់ចូលរួមក្នុងការបោះឆ្នោតផងដែរ ។ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យ​ពិភាក្សាយ៉ាងល្អិតល្អន់រួចមក លើសេចក្តីព្រាងច្បាប់នេះ គឺមានលក្ខណៈត្រឹមត្រូវតាមទម្រងច្បាប់ និងគតិច្បាប់​ ហើយសម្រេចយកសេចក្តីព្រាងច្បាប់នេះ ដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ ។គួរបញ្ជាក់ថា ក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភាជាង នឹងពិនិត្យ ហើយឲ្យយោបល់ផងដែរ ទៅ​លើសេចក្តីព្រាងច្បាប់ចំនួន៦ទៀត ​ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអគ្គិសនី នៅតាម​បណ្ដា​ខេត្តមួយចំនួន ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជានឹងប្ដឹងទៅ UN បើរកឃើញប្រទេសណា ផ្ដល់ទីតាំងដ្រូនបំពានដែនដីកម្ពុជា

2023/06/28 12:38:45 pm        494
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលបំពានដែនដីកម្ពុជា ការជាការរំលោភ​អធិបតេយ្យភាព​ទឹកដីរបស់កម្ពុជា ដូច្នេះហើកម្ពុជារកឃើញប្រទេសណាដផ្ដល់​ទីតាំង​ឱ្យធ្វើសកម្មភាពនេះ កម្ពុជានឹងប្ដឹងទៅអង្គការសហប្រជាជាតិ (UN)។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពាន​ប្រទេស​កម្ពុជា ​គឺមកធ្វើការ​ទំនាក់ទំនង​ជាមួយក្រុម​ភេរវករ​បាក់ទ័ពរត់ចេញ​ពី​វៀតណាម​ចូលមកដែនដីកម្ពុជា។ សម្តេច បានដាក់ការសង្ស័យថា ​យន្តហោះគ្មានមនុស្សបើក ដែល​ឈ្លានពានចូលទឹកដីកម្ពុជានេះ​ គឺអាចចេញមកពីនាវា ឬចេញពីប្រទេសមួយ។សម្តេចតេជោ ហ៊ុន សែន​ ក្នុងឱកាសជំនួបជាមួយកម្មករនិយោជិតជាង ​២ ម៉ឺននាក់ នាព្រឹកនេះ បាន​ដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ ​និងបាញ់កម្ទេចយន្តហោះគ្មាន​មនុស្សបើក (ដ្រូន) ដែល​មកធ្វើសកម្មភាពឈ្លានពានកម្ពុជា ដោយគ្មានការលើកលែងឡើយ៕ អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេចតេជោ៖ បើពិភពលោកបន្ថយចំណាយលើការផលិតអាវុធមកផលិតអ្វីផ្សេង សម្រាប់ជួយជីវិតមនុស្សគឺប្រសើរបំផុត

2023/06/28 11:55:37 am        240
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទាក់ទិនទៅ​នឹង​បរិបទ​ពិភព​លោក​ដែលកំពុងតែប្រឈមមុខការរត់​ប្រណាំងសព្វាវុធ ​និងសង្គ្រាមនៅប្រទេសមួយចំនួននោះ សម្តេច បានមានប្រសាសន៍ថា ប្រសិនបើពិភពលោក បច្ចុប្បន្ន ផ្ទេរពីការផលិតអាវុធទៅ​ជា​ការផលិត​សម្ភារៈប្រើប្រាស់ មធ្យោបាយ​ដឹកជញ្ជូន ឬក៏ថ្នាំពេទ្យសម្រាប់ព្យាបាលដើម្បីជួយ​ជីវិតមនុស្ស ក្នុងតម្លៃថោក គឺជាការប្រសើរបំផុត ។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ​សម្តេចតេជោ បាន​គូសបញ្ជាក់ថា ដើម្បីគិតគូដល់សេចក្តីសុខរីកចម្រើន​ដល់ពលរដ្ឋរឿង​សេដ្ឋកិច្ចជារឿងធំបំផុត ហើយនៅលើពិភពលោកបើសិននាំគ្នាផ្តោត​ការគិតគូរ ​លើបញ្ហានេះ ជាធំ ​ជាជាងចំណាយលើការ​ផលិត​អាវុធបង្កើតសង្គ្រាមនោះមិន​ដឹងជាល្អយ៉ាងណាទេ។សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅលើពិភពលោកកំពុងតែពោរពេញទៅដោយការប្រឈមមុខ ជម្លោះរវាង​មហាអំណាច ដែលសង្ឃឹមថា នឹងរកទីបញ្ចប់គ្មាន ។ ​ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ ប្រទេសរបស់យើង ប្រសិនបើមាន​សង្គ្រាម​នុយក្លេអ៊ែរ ផ្ទុះឡើងប្រហែលជាមិនមែនគោលដៅនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនោះទេ ព្រោះគេវាយគ្នាគឺតម្រង់ទៅរកប្រទេសដែលមាននុយក្លេអ៊ែរដូចគ្នា។ ដូច្នេះដំរីជល់គ្នាប្រហែលជាមិនអាចខ្ទេចស្មៅដូចស្មៅកម្ពុជា ដែលជាកន្លែងតូចតាចនេះទេ កម្ពុជា​គឺជាប្រទេសដែលគ្មាននុយក្លេអ៊ែរដូចគេ។ ​ទោះយ៉ាង​ណា​សម្ដេច បាន​បន់ស្រន់​សូមកុំឲ្យសង្គ្រាម​នុយក្លេអ៊ែរវាកើតឡើង ព្រោះសង្គ្រាមគឺគ្មានអ្នកឈ្នះ​ និងអ្នកចាញ់ពោល​គឺបរាជ័យពេញ​មួយ​ពិភពលោក៕

កោះតៃវ៉ាន់ និយាយថា ខ្លួនបានឃើញនាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង នៅក្បែរតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន

2023/06/28 11:44:25 am        151
តៃវ៉ាន់៖ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានឃើញនាវាចម្បាំងរបស់រុស្ស៊ី ចំនួន២គ្រឿង នៅក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអង្គារ និងបានបញ្ជូនយន្តហោះចម្បាំង និងនាវាជាច្រើនគ្រឿងរបស់ខ្លួនដើម្បីឃ្លាំមើល ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយថានាវា២គ្រឿង បានបើកបរនៅក្នុងគោលដៅទៅភាគខាងជើងក្បែរតំបន់ឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ ហើយក្រោយមកបានចាកចេញពីតំបន់ឆ្លើយតបរបស់យើង ក្នុងគោលដៅទៅកាន់ភាគអាគ្នេយ៍ក្បែរកំពង់ផែស៊ូអាវ (Suao) ដែលជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់កោះតៃវ៉ាន់។  សេចក្ដីថ្លែងការណ៍ បានបន្ថែមថា យោធាកោះតៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំង និង នាវាដើម្បីតាមដាន និង ដំណើរការប្រព័ន្ធមីស៊ីលដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រ ដោយពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា នាវាអង្គភាពកងទ័ពជើងទឹកដែនសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី បានចូលទៅក្នុងតំបន់ដែនទឹករបស់ហ្វីលីពីន ដើម្បីការបំពេញការតាព្វកិច្ចតាមទម្លាប់ជាផ្នែកមួយនៃការធ្វើដំណើរតាមច្រកសមុទ្រវែងឆ្ងាយ។ កោះតៃវ៉ាន់ បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ក្រោយប្រទេសនេះ បើកការវាយលុកចូលអ៊ុយក្រែន៕

មេបញ្ជាការកងទ័ពជាតិស៊ូដង់ ជំរុញឲ្យជនស៊ីវិល កាន់អាវុធដើម្បីប្រយុទ្ធជាមួយកងកម្លាំងយោធាប៉ារ៉ា

2023/06/28 11:33:24 am        155
ស៊ូដង់៖ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃអង្គារ បានជំរុញដល់អ្នកទាំងឡាយណាដែលអាចកាន់អាវុធដើម្បីចូលរួមប្រយុទ្ធជាមួយកងកម្លាំងទាហានប៉ារ៉ា។ លោក Al-Burhan បាននិយាយក្នុងសុន្ទរកថាតាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍រដ្ឋស៊ូដងថា យើងស្នើសុំឲ្យយុវជននៃប្រទេសរបស់ខ្ញុំ និងអ្នកណាក៏ដោយ ដែលអាចការពារ មិនត្រូវស្ទាក់ស្ទើរ ឬពន្យារពេលក្នុងការដើរតួនាទីស្នេហាជាតិនេះទេ នៅក្នុងកន្លែងនៃពលរដ្ឋរបស់លោក ឬដោយចូលរួមក្នុងអង្គភាពយោធាដើម្បីការពារប្រទេស។មេបញ្ជាការកងទ័ព បានអំពាវនាវដល់មនុស្សគ្រប់គ្នាឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីប្រឈមមុខការគំរាមដែលកើតមានចំពោះប្រទេសស៊ូដង់ ជាប្រទេសមួយដែលលោកនិយាយថា ត្រូវបានដាក់គោលដៅដោយការរួមគំនិតឃុបឃិតទាំងក្នុងនិងក្រៅប្រទេស។ លោក Al-Burhan បានប្រកាសបន្ថែមបទឈប់បាញ់១ថ្ងៃជាឯកតោភាគី ក្នុងឱកាសបុណ្យ Eid al-Adha ឬពិធីបុណ្យបូជា ដែលចូលជាធរមាននៅថ្ងៃដំបូងនៃពិធីបុណ្យនៅថ្ងៃទី២៨ ខែមិថុនានេះ។កាលពីថ្ងៃចន្ទ មេបញ្ជាការ នៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លោក Mohamed Hamdan Dagalo បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល២ថ្ងៃក្នុងការគិតគូដល់ពិធីបុណ្យ Eid និងសម្រាប់គោលបំណងមនុស្សជាតិ។ ទោះជាយ៉ាងណា បទឈប់បាញ់បានបរាជ័យដើម្បីបញ្ឈប់ការបង្ហូរឈាមនៅក្នុងប្រទេសស៊ូដង់ ខណៈការប្រយុទ្ធគ្នាខ្លាំង បានបន្តរវាងក្រុមគូប្រជែងទាំងពីរ នៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃអង្គារ៕

UN ផ្ទៀងផ្ទាត់កុមារចំនួន ១៨.៨៩០នាក់ រងគ្រោះពីការរំលោភបំពានធ្ងន់ធ្ងរ ក្នុងជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២២

2023/06/28 11:29:58 am        109
UN៖ យោងតាមរបាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) បានឲ្យដឹងថា អង្គការសហប្រជាជាតិ ឬ UN បានធ្វើការផ្ទៀងផ្ទាត់លើការរំលោភបំពានធ្ងន់ធ្ងរចំនួន ២៧.១៨០លើកប្រឆាំងនឹងកុមារនៅក្នុងជម្លោះប្រដាប់អាវុធ ក្នុងឆ្នាំ២០២២ ដោយប៉ះពាល់ដល់កុមារចំនួន១៨.៨៩០នាក់ នៅ ២៤កន្លែង និងរបៀបរៀបរយក្នុងតំបន់មួយ ដែលខ្លួនបានត្រួតពិនិត្យ។របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ បានបង្ហាញថា ក្នុងចំណោមការរំលោភធ្ងន់ធ្ងរចំនួន២៧.១៨០នោះ ចំនួន ២៤.៣០០ករណី ត្រូវបានប្រព្រឹត្ត ក្នុងឆ្នាំ២០២២ និងចំនួន ២.៨៨០ ត្រូវបានប្រព្រឹត្ត នៅមុននេះ ប៉ុន្តែត្រូវបានផ្ទៀងផ្ទាត់ក្នុងឆ្នាំ២០២២។ ក្នុងចំណោមកុមារ ១៨.៨៩០នាក់ដែលរងផលប៉ះពាល់នោះ ១៣.៤៦៩នាក់ ជាក្មេងប្រុស ៤.៦៣៨នាក់ ជាក្មេងស្រី និង ៧៨៣នាក់ មិនមានការបញ្ជាក់ភេទច្បាស់លាស់។ចំនួននៃការរំលោភបំពានខ្ពស់បំផុត គឺការសម្លាប់ និងការធ្វើទារុណកម្មលើកុមារចំនួន ៨.៦៣១នាក់ ដែលកើតឡើងបន្ទាប់ពីមានការជ្រើសរើស និងប្រើប្រាស់កុមារចំនួន ៧.៦២២នាក់ និងការចាប់ពង្រាត់កុមារចំនួន ៣.៩៨៥នាក់។ កុមារជិត ២.៥០០នាក់ ត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធពិតប្រាកដ ឬត្រូវបានចោទពីការពាក់ព័ន្ធជាមួយក្រុមប្រដាប់អាវុធ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនខ្ពស់បំផុតនៃការរំលោភធ្ងន់ធ្ងរត្រូវបានផ្ទៀងផ្ទាត់ នៅក្នុងប្រទេស ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន សូម៉ាលី ស៊ីរី អ៊ុយក្រែន អាហ្វហ្គានីស្ថាន និងយ៉េម៉ែន។ ករណីដែលបានផ្ទៀងផ្ទាត់នៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ដែលបានប្រព្រឹត្តទៅលើកុមារ (កុមារចំនួន ១.១៦៥នាក់) បានធ្លាក់ចុះ ១២ភាគរយ ប៉ុន្តែអំពើហិង្សាបែបនេះ នៅតែបន្តទទួលបាននូវការរាយការណ៍តិចតួចជាងករណី ដែលកើតឡើងពិតប្រាកដ៕

ប្រភព៖ ក្រុមហ៊ុនឥណ្ឌាតែមួយគត់ ប្រើសារធាតុផ្សំមានជាតិពុលកម្រិតឧស្សាហកម្ម ក្នុងថ្នាំទឹក

2023/06/28 11:26:25 am        232
ឥណ្ឌា៖ យោងតាមប្រភពពីរដែលដឹងអំពីបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុផ្សំផលិតថ្នាំ បានប្រាប់ទីភ្នាក់ងារសារប័ត៌មាន Reuters ថា ក្រុមហ៊ុនផលិតស៊ីរ៉ូក្អករបស់ប្រទេសឥណ្ឌា ដែលប្រទេសអ៊ូសបេគីស្ថាន បាននិយាយកាលពីឆ្នាំមុនថា បានបំពុលកុមារ១៩នាក់នោះ បានប្រើសារធាតុពុលកម្រិតឧស្សាហកម្មជាជាងប្រភេទឱសថដែលស្របច្បាប់។បើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Marion Biotech បានទិញធាតុផ្សំអាល់កុលរាវប្រូពីឡែន ហ្គ្លីកូល(PG) ពីក្រុមហ៊ុន Maya Chemtech India។ យោងតាមប្រភព នៅក្រុមហ៊ុន ដែលដឹងពីការស៊ើបអង្កេតលើក្រុមហ៊ុន Marion បានប្រាប់ថា ក្រុមហ៊ុន Maya នេះ មិនមានអាជ្ញាប័ណ្ណក្នុងការលក់សារធាតុផ្សំថ្នាក់ឱសថនោះទេ ហើយមានកិច្ចព្រមព្រៀងត្រឹមចែកចាយក្នុងកម្រិតឧស្សាហកម្មតែប៉ុណ្ណោះ។ប្រភពដែលបមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «យើងមិនបានដឹងថា ក្រុមហ៊ុន Marion នឹងប្រើសារធាតុផ្សំនោះ ដើម្បីផលិតស៊ីរ៉ូក្អកទឹកទេ។ គេមិនបានប្រាប់យើងថា តើសារធាតុផ្សំរបស់យើងនេះ ត្រូវបានគេប្រើនៅទីណាដែរនោះឡើយ»។ប្រភពទាំងពីរបាននិយាយថា ស៊ីរ៉ូនេះត្រូវបានផលិតឡើងជាមួយនឹងសារធាតុ PG កម្រិតឧស្សាហកម្ម ជាសារធាតុពុលដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសារធាតុសាប៊ូរាវ ប្រឆាំងនឹងការកក ថ្នាំលាប ឬថ្នាំស្រោប និងដើម្បីបង្កើនប្រសិទ្ធភាពថ្នាំសម្លាប់សត្វល្អិត។ យោងតាមប្រភពពីក្រុមហ៊ុន ឲ្យដឹងថា ក្រុមហ៊ុន Maya មិនប្រឈមមុខនឹងការចោទប្រកាន់នោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តធ្វើ។ការវិភាគមួយ កាលពីឆ្នាំមុនដោយក្រសួងសុខាភិបាលរបស់ប្រទេសអ៊ូសបេគីស្ថាន បានបង្ហាញថា ស៊ីរ៉ូក្អកដែលផលិតដោយក្រុមហ៊ុន Marion, Ambronol និង DOK-1 Max មានផ្ទុកជាតិពុល ក្នុងបរិមាណដែលមិនអាចទទួលយកបាននៃសារធាតុឌីអេទីឡែន (DEG) និងអេទីឡែន (EG) ដែលជាសារធាតុប្រើក្នុងផលិតផល តែមិនមែនសម្រាប់មនុស្សនោះទេ។ស្ថាប័នត្រួតពិនិត្យឱសថរបស់ប្រទេស បានឲ្យដឹង កាលពីខែមីនាថា ការធ្វើតេស្តនៅក្នុងខែមករាដោយមន្ទីរពិសោធន៍របស់រដ្ឋាភិបាលឥណ្ឌាបានរកឃើញសំណាកចំនួន ២២នៃថ្នាំទឹក ដែលផលិតដោយក្រុមហ៊ុន Marion ត្រូវបានក្លែងបន្លំ និងមានភាពមិនត្រឹមត្រូវ។ អាជ្ញាធរនៅក្នុងរដ្ឋ Uttar Pradesh ដែលក្រុមហ៊ុន Marion មានមូលដ្ឋាននោះទីនោះ បានលុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Marion នៅក្នុងខែមីនានោះ។ នគរបាលបានចាប់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុន ៣នាក់ ដែលក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងចេញដីកាចាប់ខ្លួននាយកក្រុមហ៊ុន ២នាក់៕

សម្ដេចតេជោ បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត

2023/06/28 11:16:13 am        164
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់កុំដំឡើងថ្លៃផ្ទះ ជួលចំពោះកម្មករ-កម្មការិនី ខណៈរាជរដ្ឋភិបាលបានផ្ដល់ការអនុគ្រោះ និងឧបត្ថម្ភជាច្រើន ដើម្បីសម្រួលដល់ជីវភាពកម្មករនិយោជិត នាពេលកន្លងមក​ ដូចជា​ការមិនដំឡើងថ្លៃទឹក និងថ្លៃភ្លើងជាដើម។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកម្មករនិយោជិត២ ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជួលទាំងអស់ទាំងនៅរាជធានីភ្នំពេញ និង​បណ្ដាខេត្ត​ដែលមានរោងចក្រ​ សហគ្រាស​ និង​មានកម្មករនិយោជិត​ធ្វើការ​ និងស្នាក់នៅ ដែល​នាពេលកន្លងមក ​យោគយល់​តាមការអំពាវនាវរបស់​សម្ដេច ​មិន​បាន​ដំឡើងថ្លៃផ្ទះជួល ហើយបើ​ដំឡើងឡើង​ក៏មានការដំឡើងតិចតួច​ប៉ុណ្ណោះ ក្នុងរយៈពេលកន្លងមកនេះ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខដឹកនាំប្រទេសកម្ពុជា បានយកចិត្ត​ទុកដាក់​ខ្ពស់ចំពោះសុខទុក្ខកម្មករនិយោជិត​នៅទូទាំងប្រទេស។ ​សម្ដេចតេជោ តែងតែ​ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោផ្ទាល់ ​ដើម្បីប្រមូលបញ្ហា​យកមកដោះស្រាយ និងពិនិត្យ​លើវឌ្ឍនភាពការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាថា​កម្មករ-កម្មការិនី​ធ្វើការ​ប្រកបដោយសេចក្ដីសុខសុវត្ថិភាព៕អត្ថបទ៖ វ៉ន ដារ៉ា

សិក្ខាសាលាអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពីប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការអភិវឌ្ឍរួម

2023/06/28 11:05:53 am        121
សិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយគណបក្សនយោបាយសាកល ជាវេទិកាតាមបណ្តាញអ៊ីនធឺណិតរយៈពេល៣ថ្ងៃ រៀបចំដោយនាយកដ្ឋានអន្តរជាតិរបស់គណបក្សកុម្មុនីសចិន បានបើកកាលពីថ្ងៃអង្គារក្នុងទីក្រុងប៉េកាំង។ អ្នកចូលរួមជាង៤០នាក់ ទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយគណបក្សនយោបាយចំនួន៣០មកពីប្រទេសចំនួន១៦ រួមមានទាំងប្រទេសកម្ពុជា ទុយនីស៊ី ទួរគី បារាំង អេស្បាញ និងចក្រភពអង់គ្លេស បានចូលរួមព្រឹត្តិការណ៍នេះ។ នៅក្នុងសុន្ទរកថាដែលបានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា លោក Guo Yezhou អនុប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន បាននិយាយថា បក្សកុម្មុនីសចិន តែងតែ ផ្សារភ្ជាប់ទៅនឹងសារៈសំខាន់ដែលមិនអាចខ្វះបានចំពោះទំនាក់ទំនងអន្តរជាតិ និងការងារសាធារណៈ។លោកបានគូសបញ្ជាក់ពីទិដ្ឋភាពនៃការផ្លាស់ប្តូរដ៏ស្មុគ្រស្មាញក្នុងស្ថានភាពអន្តរជាតិ និងការវិវត្តន៍ដ៏ជឿនលឿននៃបដិវត្តន៍ផ្នែកព័ត៌មានវិទ្យា បក្សកុម្មុនីសចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរ ការរៀនពីគ្នាទៅវិញទៅមកជាមួយគណបក្សនយោបាយមកពីប្រទេសផ្សេងៗគ្នាលើទស្សនៈជាទូទៅ និងការងារជាសាធារណៈ ពង្រីកកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ បង្កើនការផ្គត់ផ្គង់ព័ត៌មានជាវិជ្ជមាន ពង្រឹងសំឡេងនៃភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងពិភពលោក ជំរុញការអភិវឌ្ឍន៍ និងវឌ្ឍនភាពនៃអារ្យធម៌មនុស្សជាតិ។ ការលើកឡើងរបស់លោក Guo ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីវាគ្មិនផ្សេងៗទៀតក្នុងពិធីបើកព្រឹត្តិការណ៍នេះ។លោក សួស យ៉ារ៉ា អនុប្រធានទី១ នៃគណៈកម្មាធិការទទួលបន្ទុកទំនាក់ទំនងខាងក្រៅរបស់គណបក្សប្រជាជនកម្ពុជា បានគាំទ្រក្នុងការបង្កើតយន្តការផ្លាស់ប្តូរទស្សនៈរបស់គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងភាពជាដៃគូរវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងម៉ាស៊ីនផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសលោកខាងលិចដែលក្តោបយកព័ត៌មានមិនពិត ការផ្តល់ព័ត៌មានខុស និង ព័ត៌មានក្លែងក្លាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សំណើរបស់អាមេរិក សម្រាប់អភិបាលកិច្ច "បណ្តោះអាសន្ន" តំបន់ហ្កាហ្សា រួមមានបុគ្គលលេចធ្លោ ២រូប
09/30/2025 09:09 AM
អគ្គលេខាធិការUNរំពឹងថា កម្ពុជា-ថៃនឹង​រកដំណោះស្រាយ​គ្នា​ដោយ​សន្តិ​វិធី​ខណៈ​ពេល​មាន​ជម្លោះ​នៅ​ទីបញ្ចប់​មានតែប្រជាជនទេជាអ្នករងគ្រោះ
09/30/2025 09:09 AM
កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល
09/29/2025 09:09 PM
កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
09/29/2025 08:09 PM
ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
09/29/2025 08:09 PM
នាយករដ្ឋមន្ត្រីស៊ុយអែត៖ រុស្ស៊ីទំនងជានៅពីក្រោយយានដ្រូនបង្ហោះនៅអាកាសយានដ្ឋាន
09/29/2025 08:09 PM
កម្ពុជា ចូលរួមកិច្ចប្រជុំ ចំនួន ៤ ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ នៅម៉ាឡេស៊ី
09/29/2025 07:09 PM
សំណុំផ្សែងត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែលផុសពីលើតំបន់ហ្កាហ្សា
09/29/2025 07:09 PM
ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយហ្សំប៊ី និងតង់សានី ដើម្បីកែលម្អផ្លូវរថភ្លើងតម្លៃ ១,៤ពាន់លានដុល្លារ
09/29/2025 07:09 PM
មនុស្សត្រូវបានសង្រ្គោះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគឦសានអេស្ប៉ាញ
09/29/2025 07:09 PM