ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

កងកម្លាំងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា រួមទាំងអ្នកទោសជនជាតិរុស្ស៊ីត្រូវបានដោះលែងដើម្បីប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រែន

2023/06/29 10:38:43 am        137
អ៊ុយក្រែន៖ ការពិនិត្យឡើងវិញរបស់សារព័ត៌មាន Reuters នៃកម្មវិធីសម្គាល់មុខ កំណត់ហេតុតុលាការ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កងកម្លាំងរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា គ្រុប (Wagner Group) ដែលបានចូលកាន់កាប់ទីក្រុង រ៉ូស្តូវ អនដុន (Rostov-on-Don) របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្នុងការប៉ុនប៉ងបះបោរពុំបានសម្រេច រួមទាំងយ៉ាងហោចណាស់អ្នកទោសព្រហ្មទណ្ឌ៣ ប្រភេទ  ។  ភាគច្រើននៃក្រុមអ្នកប្រយុទ្ធ ដែលបានចូលរួមបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin រហូតមកដល់បច្ចុប្បន្ន បានបិទមុខរបស់ពួកគេ ដូច្នេះហើយមិនអាចកំណត់អត្តសញ្ញាណបានទេ។  ប៉ុន្តែសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters បង្ហាញថា ពួកគេមួយចំនួន ធ្លាប់បានជាប់ពន្ធនាគារ ដោយគូសបញ្ជាក់ពីការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ក្នុងការអនុញ្ញាតឲ្យប្រធានក្រុមហ៊ុនស៊ីឈ្នួលលោក ព្រីហ្គូស៊ីន ជ្រើសរើសទាហានស៊ីឈ្នួលរាប់ពាន់នាក់ពីក្រុមអ្នកទោស ទូទាំងប្រទេសកាលពីឆ្នាំមុនដែលបានវិលត្រឡប់មកលងបន្លាចរុស្ស៊ីជាថ្មី។  លោក យេវហ្គីនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) មេដឹកនាំរបស់កងកម្លាំងទាហានស៊ីឈ្នួល បានបញ្ជាឲ្យកងកម្លាំងរបស់លោក ហែក្បួនទៅកាន់ក្រុងមូស្គូ មុនពេលពួកគេត្រឡប់ក្រោយ ក្នុងការព្យាយាមពុំបានសម្រេចដើម្បីទម្លាក់គូប្រជែងជាយូររបស់លោកគឺ រដ្ឋមន្រ្តីការពារជាតិ លោក ហ្សឺហ្គេ សយគូ(Sergei Shoigu)។សារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធជាអ្នកទោសភាគច្រើនដែលបានរួចផុតពី ការស្លាប់ នៅតែស្មោះស្ម័គ្រនឹងលោក ព្រីហ្គូស៊ីន ដែលបានផ្ដល់ឱកាសរស់ឲ្យពួកគេជាលើកទី២ ។ អ្នកទាំងឡាយ ដែលបានរួចជីវិតពីសេចក្ដីស្លាប់ ក្នុងសង្គ្រាមអ៊ុយក្រែនរយៈពេល៦ ខែ នឹងត្រូវបានលើកលែងទោសដោយលោក Putin ដោយក្រឹត្យសម្ងាត់៕

អ្នកតវ៉ាបានដុតកម្ពីរកូរ៉ាននៅវិហារអ៊ីស្លាមក្នុងទីក្រុងស្តុកខុមប្រទេសស៊ុយអែត នៅថ្ងៃឈប់សម្រាកបុណ្យអេត(Eid)

2023/06/29 10:24:58 am        126
ស៊ុយអែត៖ បុរសម្នាក់បានហែកនិងដុត គម្ពីរកូរ៉ាន (Koran) នៅខាងក្រៅវិហារអ៊ីស្លាមភាគកណ្ដាលរបស់ទីក្រុងស្តុកខុម (Stockholm) កាលពីថ្ងៃពុធ ទី២៨ មិថុនា ជាព្រឹត្តិការណ៍មួយដែល អាចធ្វើឲ្យប្រទេសទួរគីផ្ទុះកំហឹង ខណៈប្រទេសស៊ុយអែត មានបំណងចូលជាសមាជិករបស់សម្ព័ន្ធយោធាណាតូ (NATO) បន្ទាប់ពីនគរបាលស៊ុយអែត បានអនុញ្ញាតឲ្យរៀបចំការតវ៉ា។  ក្រោយមកនគរបាល បានចោទប្រកាន់បុរសរូបនោះពីបទបំពារបំពានប្រឆាំងជនជាតិភាគតិច ឬប្រជាពលរដ្ឋរបស់ប្រទេសនេះ ។  ការតវ៉ាជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ុយអែត ប្រឆាំងនឹងសាសនាអ៊ីស្លាម និងសម្រាប់សិទ្ធិរបស់ជនជាតិភាគតិចឃឺដ បានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងអង់ការ៉ា(Ankara) ដែលការគាំទ្រពីប្រទេសនេះ គឺជារឿងចាំបាច់ដើម្បីអាចឲ្យស៊ុយអែត ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាល្លង់ទិកខាងជើង ឬ ណាតូ ។ ឣ្នកឃើញហេតុការណ៍នេះប្រមាណ២០០នាក់ បានមើលឃើញ មនុស្សម្នាក់ក្នុងចំណោមអ្នករៀបចំការតវ៉ា២នាក់ ហែកច្បាប់ថតចម្លងគម្ពីរកូរ៉ានជាច្រើនទំព័រ និងបានយកជូតស្បែកជើងរបស់គេ មុនពេលយកសាច់ជ្រូកដាក់ពីលើ និងដុតចោល អំឡុងពេលក្រុមអ្នកតវ៉ាផ្សេងទៀតបានស្រែកតាមឧឃោសនស័ព្ទ។  អ្នកមួយចំនួនដែលមានវត្តមាននៅក្នុងពេលតវ៉ានោះ បានស្រែកថា ព្រះជាម្ចាស់អស្ចារ្យ ជាភាសាអារ៉ាប់ ដើម្បីតវ៉ាប្រឆាំងទៅនឹងកាដុតគម្ពីរនេះ ហើយបុរសរូបនោះ ត្រូវបាននគរបាលចាប់ឃុំខ្លួន បន្ទាប់ពីរូបគេប៉ុនប៉ងគប់ដុំថ្ម។ អ្នកគាំទ្រការតវ៉ាម្នាក់ បានស្រែកថា ដុតចោលទៅ នៅពេលដែលគម្ពីរពិសិដ្ឋនេះ កំពុងឆេះ ៕

អាមេរិកចាប់ផ្តើមឡើងវិញការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុងព្រំដែនម៉ិកស៊ិកដែលមានអំពើហិង្សា

2023/06/29 10:21:19 am        179
អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមឡើងវិញការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុងព្រំដែនប្រទេសម៉ិកស៊ិកដ៏គ្រោះថ្នាក់ជាកន្លែងដែលមានការព្រួយបារម្ភអំពីការចាប់ជំរិត និងការគំរាមទារប្រាក់ពីជនអន្តោប្រវេសន៍ដែលបានជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិកផ្អាកការកំណត់ពេលនៃការណាត់ជួបប៉ុន្មានថ្ងៃមុននេះ។ ការចាប់ផ្តើមឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១.៥០០នាក់ បានសម្រុកទៅកាន់ទីក្រុង នូវ៉ូ ឡារ៉េដូ(Nuevo Laredo) របស់ប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានដេកនៅទីធ្លាក្បែរស្ពានអន្តរជាតិ បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលយកជនអន្តោប្រវេសន៍នៅទីនោះដោយគ្មានការណាត់ជួបសុំសិទ្ធិជ្រកកោន។អង្គភាពការពារព្រំដែននិងគយសហរដ្ឋអាមេរិក បានិយាយថា កម្មវិធីលើទូរស័ព្ទ CBP One របស់ខ្លួន ដែលមន្ត្រីបានជំរុញឱ្យជនអន្តោប្រវេសន៍ប្រើប្រាស់ចាប់តាំងពីការរឹតត្បិតកាលពីសម័យជំងឺ COVID-19 ហៅថាមាត្រា ៤២ បានផុតកំណត់កាលពីខែឧសភា ដែលនឹងផ្តល់ការណាត់ជួបម្តងទៀតដោយចាប់ផ្តើមនៅថ្ងៃពុធ ទី២៨ ខែមិថុនា។ រឿងនេះកើតឡើងមិនដល់ពីរសប្តាហ៍នោះទេ បន្ទាប់ពីកម្មវិធី CBP បានបិទប្រព័ន្ធសម្រាប់ការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុង Laredo ជាទីក្រុងនៅរដ្ឋតិចសាស់នៅទល់មុខទីក្រុង Nuevo Laredo នៅពេលដែលមន្រ្តីសហរដ្ឋអាមេរិក បានដឹងថាឧក្រិដ្ឋជនបានបង្ខំឱ្យជនអន្តោប្រវេសន៍បង់ប្រាក់៥០០ដុល្លារម្នាក់ៗដើម្បីបានទៅដល់ស្ពានចូលរួមការណាត់ជួបរបស់ពួកគេ៕

សម្តេចតេជោ អំពាវនាវដល់ពលរដ្ឋត្រូវច្បាំងឲ្យឈ្នះ ចំពោះភាពក្រីក្រ និងច្បាំងដើម្បីថែរក្សាសន្តិភាព

2023/06/29 10:20:08 am        176
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់ត្រូវធ្វើការច្បាំងឲ្យបានដោយមិនប្រើប្រាស់អាវុធ គឺច្បាំង​ជាមួយភាពក្រីក្រ ច្បាំងដើម្បីការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃ រួមទាំងច្បាំងនូវភាពមិន​ល្អផ្សេងៗនាំឲ្យអសន្តិសង្គមជាដើមនោះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបងប្អូនកូនក្មួយទាំងអស់ត្រូវចាំឲ្យច្បាស់​ប្រសិនបើប្រទេស​កម្ពុជា​យើងមិនមាននូវសុខសន្តិភាពទេ គឺគ្មានប្រទេសណាគេមកធ្វើការវិនិយោគ​ជាមួយយើង​នោះទេ ដូច្នេះហើយបងប្អូន និងក្មួយៗទាំងអស់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាព​នេះឲ្យ​ខាងតែបាន ហើយត្រូវច្បាំងឲ្យឈ្នះរាល់​បញ្ហាណាមួយ​ដែលនាំឲ្យអវិជ្ជមានដល់ខ្លួន។ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនេះគឺបានធ្វើឡើង​ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទបាន ចក់

សម្តេចតេជោអំពាវនាវដល់អ្នកលេងFacebookកុំបង្ហោះព័ត៌មានពាក់ព័ន្ធរឿងសន្តិសុខជាតិដោយគ្មានការអនុញ្ញាត

2023/06/29 10:13:11 am        235
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកលេងបណ្តាញសង្គមFacebookទាំងអស់ មិនត្រូវយកបញ្ហាសន្តិសុខជាតិមកបង្ហោះលេងដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនោះទេ ខណៈបញ្ហានេះមិនមែនជារឿងយកមកលេងសើចនោះឡើយ។ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើងបន្ទាប់ពី មានអ្នកលេង​ហ្វេស​បុកមួយ​ចំនួនតូចបានយកករណីដ្រូន ឬយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជា​ដែលជាប់ព្រំដែនវៀតណាម មកភ្ជាប់ជាមួយយន្តហោះពាណិជ្ជកម្ម​ដែលហោះកាត់កម្ពុជា​កាលពីកន្លងទៅថ្មីៗនេះ។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ​ខេត្តកណ្តាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមផ្តាំផ្ញើទៅបងប្អូនអ្នកលេងហ្វេសបុក​ទំាងអស់​ហាមដាច់ខាត់ មិនឲ្យយកបញ្ហាសន្តិសុខជាតិ ដោយគ្មានប្រភពច្បាស់លាស់​មកបង្ហោះលេង​សើចនោះទេ វាអាចនាំឲ្យគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល។នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនោះដែរ សម្តេចតេជោ ក៏បានបង្ហើបឲ្យដឹងផងដែរ ចំពោះអាខោនហ្វេសបុករបស់បុគ្គលដែលបានបង្ហោះខុសពីការពិត ទាក់ទងនឹងយន្ត ពាណិជ្ជកម្មអន្តរជាតិថាជាដ្រូន ឬយន្តហោះគ្មានមនុស្សបើកចូលឈ្លានពាន​លើទឹកដីកម្ពុជា។ តែទោះជាយ៉ាងណារហូតមកដល់ពេលនេះអាខោនហ្វេសបុកទាំងនោះបានលុបចេញភ្លាមៗ បន្ទាប់ពីទទួលបានសាររបស់សម្តេចកាលពីយប់មិញនោះ៕អត្ថបទបាន ចក់

ផ្ទុះភាពរំជើបរំជួលថ្មីទាក់ទងនឹងនគរបាលបាញ់សម្លាប់យុវជនម្នាក់ និងប្រតិកម្មរបស់ប្រធានាធិបតីបារាំង

2023/06/29 10:03:54 am        179
បារាំង៖ កងកម្លាំងសន្តិសុខដែលបានដាក់បន្ថែមរាប់ពាន់នាក់ កំពុងប្រឈមនឹងភាពរំជើបរំជួលនៅយប់ទី២ ក្នុងប្រទេសបារាំង បន្ទាប់ពីអ្នកបើកបររថយន្តជាយុវជនវ័យ១៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ដោយនគរបាលជិតទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ អំឡុងការត្រួតពិនិត្យសណ្ដាប់ធ្នាប់ចរាចរណ៍។យុវជនដែលមានឈ្មោះថា ណាហេល អឹម (Nahel M)ត្រូវបានបាញ់នៅចំណុចត្រួតពិនិត្យមួយ ខណៈដែលជនរងគ្រោះបានបើករត់គេច និងបានប៉ះទង្គិចគ្នាភ្លាមៗ។ នគរបាលក្រុងប៉ារីស និយាយថា ពួកគេបានទប់ទល់នឹងអំពើហិង្សាថ្មីរយៈពេលខ្លី ។ នៅក្នុងទីក្រុង ទូលូស (Toulouse) ក្រុមអ្នកតវ៉ាបានដុតបំពួកភ្លើង និងគប់ដុំថ្មទៅលើក្រុមអ្នកពន្លត់អគ្គិភ័យ ស្របពេលពួកគេព្យាយាមពន្លត់ភ្លើង។  ក្រុមអ្នកតវ៉ាក៏បានប៉ះទង្គិចគ្នាជាមួយនគរបាលផងដែរ នៅភាគខាងជើងនៃទីក្រុងលីល(Lille) ។សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា នៅក្នុងភាគខាងជើងទីក្រុង រ៉ែន (Rennes) មនុស្សប្រហែល៣០០នាក់ បានប្រមូលផ្ដុំគ្នាគោរពវិញ្ញាណក្ខន្ធយុវជនរងគ្រោះរូបនេះ ដោយភាគច្រើនក៏បានដុតបំពួកភ្លើង និងត្រូវបានបំបែកដោយនគរបាលដើម្បីឲ្យក្រុមអ្នកពន្លត់អគ្គិភ័យពន្លត់ភ្លើង ផងដែរ ។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ការបាញ់សម្លាប់យុវជន ណាហេល គឺជារឿងមិនអាចអត់ឱនឲ្យបាន ។ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក បានបង្កឲ្យផ្ទុះកំហឹងពីក្រុមសហជីពនគរបាល ដែលបានចោទប្រកាន់រូបលោកពីបទរុញឲ្យតុលាការស្វែងរកក្រុមមន្ត្រីជាប់ពាក់ព័ន្ធករណីនេះ មកកាត់ទោស។  មនុស្សយ៉ាងហោចណាស់៧៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រទេសបារាំងអំឡុងការតវ៉ានៅយប់ទី២ ដែលបង្កឡើងដោយសារការបាញ់សម្លាប់យុវជនវ័យ១៧ឆ្នាំ ពី សំណាក់នគរបាល ៕

សាលសហសិក្សាតេជោសែន នឹងចូលរួមលើកស្ទួយការបណ្តុះបណ្តាលធនធាន ក្នុងវិស័យសាធារណការ

2023/06/29 09:49:23 am        121
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសាលសហសិក្សាតេជោសែន ដែលជាអគារសម្រាប់ជួយរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម ទៅលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិត នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលសហសិក្សាតេជោសែន នៅថ្ងៃរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពចម្បងៗ និងសំខាន់ៗ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាតម្រូវការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា ការបង្កើនសមត្ថភាពធនធានមនុស្ស នៅក្នុងវិស័យមួយនេះ ជាកិច្ចការអាទិភាពដ៏ចម្បងមួយរបស់ក្រសួង ដែលថ្នាក់ដឹកនាំគ្រប់រូប ចង់ឃើញកូនខ្មែរមាន​សមត្ថភាពអាចសាងសង់ ផ្លូវថ្នល់ ស្ពានធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​គ្រប់ប្រភេទបានដោយខ្លួនឯង នាពេលអនាគត។ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការបង្កើនសមត្ថភាពធនធានមនុស្សនេះ ត្រូវបានអនុវត្តដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញកម្មវិធីបណ្តុះបណ្តាលចំនួន ៣កម្រិត រួមមានទី១. កម្រិតវិស្វករ និងបណ្ឌិត, ទី២. កម្រិតអ្នកជំនាញមធ្យមបច្ចេកទេសជាន់ខ្ពស់ និងការបណ្ដុះបណ្តាលជំនាញខ្លីៗ និងទី៣. ការបណ្តុះបណ្តាលជំនាញផ្នែកទន់ ។ក្នុងឱកាសនោះ សម្ដេចពិជ័យ ជំរុញក្រសួងសាធារណការ ឱ្យខិតខំបន្តអនុវត្តនូវគម្រោងធំៗ និងគម្រោង​ជាប្រវត្តិសាស្ត្រទាំងឡាយ ដែលបានប្រកាសដាក់ចេញ ជាពិសេសគម្រោង​ផ្លូវនាវាចរណ៍ថ្មី “ព្រែកជីកហ្វូណនតេជោ” ដែលជាគំនិតផ្តួចផ្តើមមួយដ៏ល្អ និងមានសារៈប្រយោជន៍​ដ៏ធំធេងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមពីគម្រោងជាប្រវត្តិសាស្ត្រ ។ សម្ដេច ក៏បានស្នើឱ្យបន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង ដើម្បីរួមចំណែកក្នុងការលើកកម្ពស់​សមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែច្បាស់លាស់​លើការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវ-ស្ពានគ្រប់ប្រភេទ ។គួរបញ្ជាក់ថា សាលសហសិក្សាតេជោសែន មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់ ។ នៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ៧ម៉ែត្រ និងទទឹង៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ) ។ ការសាងសង់សាលសហសិក្សានេះ បានចំណាយថវិកាអស់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិក ដែលជាប្រភពមូលនិធិចូលរួមពីសប្បុរសជននានា ៕អត្ថបទ បាន សុខរិទ្ធិ

ព្រឹទ្ធសភាជាតិបញ្ចប់ការពិនិត្យ ហើយឲ្យយោបល់លើវិសោធនកម្មច្បាប់បោះឆ្នោត និងឯកភាពទាំងស្រុង

2023/06/29 09:41:45 am        181
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ចប់ការពិនិត្យ ហើយឲ្យយោបល់ ទៅ​លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ហើយក៏បានឯកភាពទាំងស្រុង លើការវិសោធនកម្មច្បាប់នេះ ក្នុង៥៩សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល ។ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា មាន​ប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការលើកស្ទួយគុណតម្លៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ ​ដែលជាច្បាប់កំពូលរបស់ជាតិ ជាពិសេស ជួយ​ពង្រឹង​ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ​ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវ​ធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ។ឯកឧត្តមបានបន្តថា ក្នុងន័យនេះ ពលរដ្ឋដែលមានគោលបំណង ឲ្យគេបោះឆ្នោតត្រូវមានការ​ទទួល​ខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចំបងរបស់ពលរដ្ឋល្អ ដែលមានការទទួលការខុសត្រូវខ្ពស់ ក្នុងសង្គមប្រជាធិបតេយ្យ ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា វិសោធនកម្មនេះ ក៏បានកំណត់ផងដែរថា បុគ្គលណាដែល​បានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោត ​ឬប្រជាពលរដ្ឋ ​ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឲ្យខូចខាត​ដល់កិច្ចដំណើរការ នៃការបោះឆ្នោត ក៏ត្រូវប្រឈមមុខនឹងការដកហូត​ជា​បណ្ដោះអាសន្ន​សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ​ឬការហាមឃាត់ចូលរួមក្នុងការបោះឆ្នោតផងដែរ ។ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតំណាងរាជរដ្ឋាភិបាល លើកឡើងថា ការវិសោធនកម្ម​ច្បាប់​បោះឆ្នោតនេះ មិនមានការខុសច្បាប់អ្វីនោះទេ ​គឺធ្វើឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណា​ចក្រកម្ពុជា ​លើកគុណតម្លៃស្នូល ​នៃលទ្ធិប្រជាធិបតេយ្យ និងការពារដំណើរការ នៃការបោះឆ្នោតនាពេលខាងមុខផងដែរ ។ឯកឧត្តមបានបន្តថា ​នៅពេលច្បាប់នេះ ចូលជាធរមានរាជរដ្ឋាភិបាល និងចូលរួមសហការ​អនុវត្តមាន​ប្រសិទ្ធភាពខ្ពស់ និងភាពម៉ឺងម៉ាត់ ជាមួយនឹងស្ថាប័នដែលមានការពាក់ព័ន្ធ ទៅតាមមុខងារ ​និងភារកិច្ចរៀងខ្លួន ដែលមានកំណត់ក្នុងច្បាប់ ដើម្បីជាផលរបស់ប្រយោជន៍ជាតិ​មាតុភូមិ និងប្រជាជនកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណ២ម៉ឺននាក់ ជាបន្ដទៀតនៅស្រុកអង្គស្នួល

2023/06/29 07:57:15 am        341
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២ម៉ឺននាក់ជាបន្ដទៀត មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ​ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានាដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់ មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍ការឧបត្ថម្ភ លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ពសម្ដេចតេជោ ក៏ប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គោលនយោបាយគាំពារសង្គមត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអាសន្នឡើងវិញ ចំពោះការផ្ទុះឡើងវិញនូវជំងឺអេដស៍នៅកម្ពុជានាពេលបច្ចុប្បន្ន ដោយសម្តេចសូមធ្វើការអំពាវនាវដល់អ្នកស្រលាញ់ភេទដូចគ្នាមានការប្រុងប្រយ័ត្នបន្ថែម ខណៈការផ្ទុះជំងឺអេដស៍ឡើងវិញនេះគឺកើតចេញពីបុរសស្រលាញ់បុរសដូចគ្នា។សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិមកបង្ហោះលេងលើហ្វេសប៊ុក។ ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានយកករណីយន្តហោះគ្មានមនុស្សបើកចូលឈ្លានពានដែនដីកម្ពុជានេះ មកភ្ជាប់ជាមួយរូបភាពយន្តហោះពាណិជ្ជកម្មនៅលើបណ្ដាញសង្គម។សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ជាបណ្ដាញផ្សព្វផ្សាយផ្លូវការចំបងលើការផ្សាយចេញនូវព័ត៌មាន រាប់ទាំងការផ្សាយផ្ទាល់ផងដែរ ខណៈពេលនេះមានពលរដ្ឋចូលចិត្ត និងចូលគាំទ្រជាង ៨៥ ម៉ឺននាក់បានភ្ជាប់ចូលរួចហើយ។ ការប្រកាសរបស់សម្ដេចតេជោ បែបនេះបន្ទាប់ពីសម្ដេចពិនិត្យឃើញថាការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករកម្មការិនី និងមន្រ្ដីរាជការទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ថ្ងៃ ដោយមានប្រាក់ឈ្នួល។សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ថា បន្ទាប់ពីមានបទពិសោធន៍ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់១ម៉ឺនគ្រែ សម្រាប់១ម៉ឺននាក់ គឺមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។សម្តេចតេជោ ហ៊ុន សែន ប្រកាសអញ្ជើញកម្មករ-កម្មការិនីទៅទទួលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មីដែលរាជរដ្ឋាភិបាលទើបសាងសង់រួច គឺ «មន្ទីរពេទ្យតេជោសន្ដិភាព» ដែលមិនគិតថ្លៃ ខណៈមន្ទីរពេទ្យនេះមានសមត្ថភាពទទួលអ្នកជំងឺ១ម៉ឺនគ្រែ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅអ្នកលេងហ្វេសប៊ុកទាំងឡាយបញ្ឈប់ជាបន្ទាន់ ចំពោះការយកបញ្ហាសន្ដិសុខជាតិ (ករណីយន្តហោះដ្រូនចូលឈ្លានពានដែនដីកម្ពុជា) មកបង្ហោះលេងលើហ្វេសប៊ុក។ បើនៅបន្តបង្ហោះរូបភាពពីសន្ដិសុខជាតិបែបនេះ សមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យានឹងអនុវត្តច្បាប់ស្វែងរកឃើញភ្លាមចំពោះក្រុមអ្នកបង្ហោះទាំងនោះ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២ម៉ឺននាក់ជាបន្ដទៀត នៅស្រុកអង្គស្នួល

2023/06/29 06:56:37 am        158
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២ម៉ឺននាក់ជាបន្ដទៀត មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍គាំទ្រដោយ UN៖ កងទ័ពមីយ៉ាន់ម៉ា បានកម្ទេចភូមិជនជាតិរ៉ូហ៊ីងយ៉ា ដើម្បីសង់ប៉ុស្តិ៍សន្តិសុខ
09/30/2025 11:09 AM
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិនិយោគិន ដែលធ្វើការវិនិយោគនៅភូមិភាគឦសាន
09/30/2025 11:09 AM
រញ្ជួយដីកម្រិត ៤,៧រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ដោយចាប់អង្រួនរដ្ឋភាគឦសានមួយចំនួនរបស់ប្រទេសឥណ្ឌា
09/30/2025 11:09 AM
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ដែលកំពុងជាប់ពន្ធនាគារ ដាក់សំណើសុំរាជានុម័តលើកលែងទោសពីព្រះមហាក្សត្រ
09/30/2025 11:09 AM
លោក Putin និយាយថា រុស្ស៊ីកំពុងតែមានជ័យជម្នះក្នុង "សមរភូមិសុចរិត" នៅអ៊ុយក្រែន
09/30/2025 11:09 AM
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០% លើខ្សែភាពយន្តដែលផលិតនៅក្រៅប្រទេស
09/30/2025 10:09 AM
លទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខការទូតកម្ពុជា ក្នុងកិច្ចពិភាក្សា​ទូទៅ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក
09/30/2025 10:09 AM
លោក Trump ធានាបានការឯកភាពរបស់លោក Netanyahuចំពោះសំណើសន្តិភាពហ្កាហ្សាប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់
09/30/2025 10:09 AM
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង Bualoi កើនឡើងដល់ជិត ២០នាក់ នៅប្រទេសវៀតណាម
09/30/2025 10:09 AM
រុស្ស៊ី ព្រមានពីហានិភ័យកើនឡើងធ្ងន់ធ្ងរ ប្រសិនបើអាមេរិក បញ្ជូនមីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែន
09/30/2025 09:09 AM