ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ប្រកាសឧបត្ថម្ភដល់មន្រ្ដីរាជការ កម្មសិក្សា និងជាប់កិច្ចសន្យា ដូចកម្មការិនីមានផ្ទៃពោះដែរ

2023/06/29 01:54:59 pm        188
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ការឧបត្ថម្ភដល់ស្ត្រីជាមន្ត្រីរាជការ កម្មសិក្សា និងជាប់កិច្ច សន្យា ដែលមានផ្ទៃពោះ ឱ្យទទួលបានអត្ថប្រយោជន៍ដូចកម្មការីមានផ្ទៃពោះដែរ ខណៈដែលអត្ថប្រយោជន៍បន្ថែម ពីគោលនយោបាយគាំពារសង្គមមដល់ស្ត្រីមានផ្ទៃពោះ នឹងអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសំណេះសំណាលជាមួយកម្មករ ​កម្មការិនី ជិត២ម៉ឺននាក់ ក្នុងស្រុកអង្គស្នួល ​ខេត្តកណ្តាល ​នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានថ្លែងបង្ហើបឱ្យដឹងថា តាមការប៉ាន់ស្មាន ការចំណាយក្នុងជួរមន្ត្រីរាជការ កងកម្លាំង ក្នុងមួយឆ្នាំអស់ថវិកាតែប្រមាណជាង ៣លានដុល្លារប៉ុណ្ណោះ ដែលមិនច្រើនពេកនោះទេ​ ដែលបើប្រៀបជាមួយកម្មការិនី និងពលរដ្ឋក្រីក្រវិញ គឺនៅទាបជាង។ សម្ដេចតេជោ ហ៊ុន សែន ​ក៏កំពុងគិតគូរផ្ដល់ការឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះជាកងទ័ព​ និងនគរបាលផងដែរ ​ប៉ុន្ដែកិច្ចការនេះនឹងត្រូវដាក់ឱ្យពិភាក្សាដោយឡែករវាងក្រសួងសេដ្ឋកិច្ច ក្រួសងការពារជាតិ ​និងក្រសួងមហាផ្ទៃ ។ គោលនយោបាយគាំពារសង្គម ត្រូវបានដាក់ចេញ​ជាបន្តបន្ទាប់ ​ដើម្បីឆ្លើយតបជាមួយនឹងសុខុមាលភាពរបស់ប្រជាជន ៕អត្ថបទ៖ មុត សុទ្ធ 

សម្តេចតេជោណែនាំឱ្យកម្មករទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យតេជោសន្តិភាព ដោយមិនគិតប្រាក់

2023/06/29 01:45:08 pm        189
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់កម្មករកម្មការិនី​ឱ្យទៅរកសេវា សុខាភិបាលមិនគិតថ្លៃ នៅឯមន្ទីរពេទ្យតេជោសន្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមប្រើប្រាស់សេវាមន្ទីរពេទ្យនេះផងដែរ ដែលកំពុងត្រូវបានសាងសង់ជិតរួចរាល់ និងបើកដំណើរការជាបណ្ដើរៗដែរហើយ ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ​ បានថ្លែងប្រាប់ទៅសាធារណជនថា ការកសាងបន្ថែមនូវមន្ទីរពេទ្យ​ខ្នាតធំ​មួយនេះឡើង ក្រោយទទួលបានបទពិសោធន៍ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យមានការខ្វះខាតមន្ទីរ ពេទ្យក្នុងការទទួលព្យាបាលអ្នកឆ្លងជំងឺនោះ ​កាលពីពេលនោះ ។សម្តេចតេជោ បានបញ្ជាក់ថា ម្យ៉ាងទៀត ​ការកសាងមន្ទីរពេទ្យដ៏ធំមួយនេះឡើង ​ដើម្បីពង្រីកសេវា សុខាភិបាល​ឱ្យកាន់តែទូលំទូលាយ ដែលនេះគឺជាការយកចិត្តទុកដាក់គិតគូរទៅដល់​សុខុមាលភាព​របស់ ប្រជាជន។មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់គោករកា ​ខណ្ឌព្រែក ព្នៅ ត្រូវបានបើកការដ្ឋានសាងសង់ ​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយមន្ទីរពេទ្យជាតិ​ដ៏ធំមួយនេះ​ គ្រោងនឹងបញ្ចប់ការសាងសង់ស្ថាពរ​ និងដាក់ឲ្យដំណើរការជាផ្លូវការ ​នៅខែមិថុនា ឆ្នាំ២០២៣ ៕អត្ថបទ៖ មុត សុទ្ធ

អ្នកវិភាគ៖ ទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក ជួយលោក Modi ទទួលបានសន្ទុះ មុនការបោះឆ្នោតសកលរបស់ឥណ្ឌា នៅឆ្នាំក្រោយ

2023/06/29 01:39:15 pm        87
ឥណ្ឌា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលនាំឲ្យមានឱកាសវិនិយោគ កិច្ចព្រមព្រៀងការពារជាតិ និងការសន្យានៃការបង្កើតការងារថ្មីរាប់ពាន់កន្លែង ជួយឲ្យរូបលោកទទួលបាននូវសន្ទុះដ៏ខ្លាំ ងនៅមុនការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌា នាឆ្នាំក្រោយ។អ្នកសង្កេតការណ៍ជាច្រើន បានលើកឡើងថា មូលដ្ឋានគ្រឹះរបស់លោកឥឡូវនេះ ត្រូវបានពង្រឹងឡើងវិញ ដោយអ្នកគាំទ្របានសាទរ ចំពោះដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសារទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ ខណៈដែលនេះជាលើកទី១របស់លោកជាមួយនឹងឋានៈការទូតពេញលេញនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ជាក់ស្ដែង អ្នកកាសែតចាស់វស្សា លោក Nilanjan Mukhopadhay ដែលបានសរសេរសាទរជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយថា ព្រឹត្តិការណ៍ក្នុងពិធីនានា ដូចជាអាហារពេលល្ងាចបែបរដ្ឋ និងសុន្ទរកថារបស់លោកទៅកាន់សភាសហរដ្ឋអាមេរិក ដែលជាធម្មតាត្រូវបានបម្រុងទុកតែសម្រាប់ដៃគូជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក បង្ហាញថា ឋានៈរបស់ប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់លោក Modi បានឡើងខ្ពស់ដល់កម្រិតថ្មីមួយ។តែយ៉ាងណាក្ដី សំណួរពាក់ព័ន្ធនឹងសិទ្ធិជនជាតិភាគតិច និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ត្រូវបានលើកឡើងជាថ្មីម្តងទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសមាជិកសភាអាមេរិកប្រហែល ៧០នាក់ បានសរសេរលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលជាការប៉ុនប៉ងដាក់សម្ពាធដល់រដ្ឋបាលរបស់លោកឲ្យលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយលោក Modi៕

មនុស្ស ១៥០នាក់ ត្រូវបានចាប់ខ្លួននៅបារាំងអំឡុងភាពចលាចលនៅយប់ទី២

2023/06/29 12:20:36 pm        117
បារាំង៖ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ ត្រូវបានចាប់ខ្លួនអំឡុងយប់ទី២ នៃភាពចលាចល ដែលបង្កឡើងដោយ ការបាញ់សម្លាប់អ្នកបើកបររថយន្តអាយុ១៧ឆ្នាំម្នាក់ ដោយនគរបាល។ យុវជន ដែលមានឈ្មោះ Nahel M ត្រូវបានបាញ់ក្នុងរយ:ចម្ងាយមធ្យម ខណៈយុវជនរូបនេះបានបដិសេធមិនឈប់នៅនៅទីតាំងពិនិត្យចរាចរណ៍ និងបានបើករថយន្តចេញ។ បន្ទាប់មកយុវជនរូបនេះបានបុកស្លាកឲ្យឈប់។ វីដេអូដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញរថយន្តជាច្រើនគ្រឿង កំពុងត្រូវបានឲ្យចុះពីរថយន្ត ហើយត្រូវបានឆែកឆេរ។ វីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញអ៊ីនធឺណិត បានបង្ហាញមនុស្សជាច្រើន ចូលទៅក្នុងក្រុងម៉ុន អង់ បារូល( Mons-en-Barœul) នៅជាយក្រុងលីលដើម្បីរៀបចំឯកសារ។ប្រធានាធិបតីបារំាងលោក Emmanuel Macron កាលពីពេលដំបូង បានហៅការបាញ់ប្រហារលើយុវជន Nahel ថាពុំអាចលើកលែងទោសបាន ដែលបានធ្វើឲ្យមានកំហឹងពីសហព័ន្ធនគរបាល ដែលបានចោទប្រកាន់លោកពីការប្រញាប់រវិនិច្ឆ័យពេកលើមន្ត្រីដែលពាក់ព័ន្ធ៕

មេដឹកនាំលោកខាងលិច៖ លោកPutin ចុះខ្សោយដោយសារការបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner

2023/06/29 12:16:48 pm        104
អាមេរិក៖ មេដឹកនាំប្រទេសលោកខាងលិចបាននិយាយថា ការបះបោរប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ដឹកនាំដោយលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនឯកជន Wagner បានធ្វើឱ្យប៉ះពាល់ការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក Joe Biden ត្រូវបានអ្នកសារព័ត៌មានសួរ នៅសេតវិមានកាលពីថ្ងៃពុធ ថាតើលោក Putin ត្រូវបានធ្វើឲ្យចុះខ្សោយដោយការបះបោរនេះដែរឬទេ។ លោកបាននិយាយថា «ពិតណាស់»។នៅពេលសួរអំពីទំហំនៃការខូចខាតចំពោះលោកPutin លោក Biden បានឆ្លើយថាវាពិបាកនឹងប្រាប់ ប៉ុន្តែលោកពិតជាចុះចាញ់សង្រ្គាម។លោក Biden បាននិយាយបន្តថា «លោក Putin ចាញ់សង្រ្គាមនៅក្នុងស្រុក»។ លោកបានក្លាយជាមនុស្សដែលគេមិនទទួលស្គាល់នៅជុំវិញពិភពលោក។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអះអាងទស្សនៈរបស់លោក Biden នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD កាលពីថ្ងៃពុធ ដោយបាននិយាយថាការបះបោរដែលបរាជ័យ បានធ្វើឱ្យលោក Putin ចុះខ្សោយ ខណៈរចនាសម្ព័ន្ធអំណាចបែបផ្តាច់ការ មានការប្រេះឆាក្នុងចំណោមពួកគេ ហើយលោក Putin មិនរឹងមាំដូចដែលលោកតែងតែពោលអះអាងនោះទេ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលមាន Follows 314K ដើម្បីយកប្រើប្រាស់ជាAccount ផ្លូវការរបស់សម្ដេចតែម្ដង

2023/06/29 12:15:36 pm        1334
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលបានប្រើឈ្មោះ និងរូបថតសម្តេច ព្រមទាំងតែងបង្ហោះសកម្មភាពសម្តេចមានFollows 314K ដើម្បីយកអាខោននោះ មកប្រើប្រាស់ជាផ្លូវការតែម្ដង ព្រមទាំងផ្តល់ឋានៈជាជំនួយការរបស់សម្តេចធ្វើការងារផ្នែកTiktokនេះថែមទៀត។

អ៊ុយក្រែនទាមទារឱ្យមានសញ្ញាច្បាស់លាស់ពីការចូលជាសមាជិកសម្ព័ន្ធយោធាណាតូនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា

2023/06/29 12:01:02 pm        95
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធយោធាណាតូ បញ្ជូនសញ្ញាច្បាស់លាស់ថា ប្រទេសលោកអាចចូលរួមជាមួយសម្ព័ន្ធមិត្តយោធានៅពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនត្រូវបញ្ចប់ ដោយលោកនិយាយថាលោកចង់ទទួលបានសញ្ញានោះនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅខែក្រោយនៅប្រទេសលីទុយអានី។ យើងយល់ថា ខណៈសង្រ្គាមកំពុងបន្ត យើងពុំអាចក្លាយជាសមាជិករបស់សម្ព័ន្ធណាតូបាននោះទេ។ ទោះជាយ៉ាងណា យើងត្រូវប្រាកដថា បន្ទាប់ពីសង្រ្គាម យើងនឹងក្លាយជាសមាជិក។ នោះជាសញ្ញាដែលយើងចង់បាន បន្ទាប់ពីសង្រ្គាម អ៊ុយក្រែននឹងក្លាយជាសមាជិកសម្ប័ន្ធយោធាណាតូ។ លោក Zelenskiy បាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតី មកពីប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី ដែលបានបំពេញដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមកកាន់ទីក្រុង Kyiv ហើយបានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីធានាបានថា អ៊ុយក្រែនក្លាយជាសមាជិករបស់សម្ព័ន្ធណាតូឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ មេដឹកនាំដែលកំពុងធ្វើទស្សនកិច្ចទាំងពីររូប បានបង្ហាញការព្រួយបារម្ភចំពោះការមកដល់របស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin នៅក្នុងប្រទេសបេឡារុស ជាទីដែលលោកបាននិរទេសខ្លួនបន្ទាប់ពីដឹកនាំកងជីវពលរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់លោក ធ្វើការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេលខ្លីប្រឆាំងទីក្រុងមូស្គូ។ កាលពីព្រឹកថ្ងៃពុធ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភានៅទិវារដ្ឋធម្មនុញ្ញអ៊ុយក្រែនថា មេដឹកនាំពិភពលោកគួរតែឈប់គិតអំពីរបៀបដែលវិមានក្រឹមឡាំងនឹងមានប្រតិកម្មចំពោះអ៊ុយក្រែនដែលចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយបានចាត់ទុកមេដឹកនាំរុស្ស៊ីថាជា «ចោរព្រៃ»។ លោក Zelenskiy បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការធានាសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា ដើម្បីជួយការពារអ៊ុយក្រែន រហូតដល់ប្រទេសនេះត្រូវបានគេទទួលយកជាសមាជិកណាតូ៕

ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកជាងពាក់កណ្ដាលបានប្រឈមភាពស្អប់ខ្ពើមតាមអ៊ីនធឺណិត

2023/06/29 11:46:13 am        87
អាមេរិក៖ ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ (ADL) បាននិយាយកាលពីថ្ងៃពុធទី២៨ មិថុនា ថា ជាងពាក់កណ្តាលនៃពលរដ្ឋអាមេរិកកាំង ដែលត្រូវបានស្ទង់មតិកាលពីឆ្នាំមុនបានរាយការណ៍ថាកំពុងប្រឈមនឹងការយាយី និងការស្អប់ខ្ពើមតាមអ៊ីនធឺណិត ក្នុងអំឡុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ រួមទាំងជាង ៧៥% នៃអ្នកកែភេទ។ការស្ទង់មតិប្រចាំឆ្នាំលើកទី៥របស់ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ បានបង្ហាញថា របាយការណ៍ស្តីពីការស្អប់ខ្ពើម និងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតកាលពី១២ខែមុន បានកើតឡើងលើមនុស្សស្ទើរតែគ្រប់ស្រទាប់នៅក្នុងសហរដ្ឋអាមេរិក។ ប្រមាណ៥២% នៃក្រុមអ្នកដែលបានឆ្លើយតបការស្ទង់មតិនេះ បានរាយការណ៍ថាបាននិងកំពុងប្រឈមទៅនឹងការយាយីតាមអ៊ីនធឺណិត បើធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំមុន ដែលមានត្រឹម៤០%ប៉ុណ្ណោះ។ អត្រានៃការធ្វើទុក្ខបុកម្នេញបានហក់ឡើងដល់៦៧% សម្រាប់អ្នកកែភេទ ខណៈដែលមានចំនួន២៦%លើជនជាតិជ្វីស ៣៨% លើជនជាតិអាមេរិកស្បែកខ្មៅ និង៣៨%លើពលរដ្ឋមូស្ល៊ីម ដោយនិយាយថាពួកគេ បានរងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ដោយមិនរាប់បញ្ចូលក្រុមមនុស្សកែភេទ ចំនួន៤៧% នៃក្រុមអ្នកឆ្លើយតបពីសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា ដែលបានរាយការណ៍ពីអំពើស្អប់ខ្ពើមនៅតាមអ៊ីនធឺណិត៕

ការដើរក្បួនអ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំរបស់ក្រុងម៉ាឌ្រីដ រិះគន់ដោយកំហឹងលើគណបក្សក្រុមស្តាំនិយម នៅមុនការបោះឆ្នោត

2023/06/29 11:23:41 am        88
អេស្ប៉ាញ៖ មនុស្សរាប់ពាន់នាក់ បានចូលរួមការដង្ហែក្បួនឈ្មោះ Critical Pride (ការតវ៉ារបស់អ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំប្រចាំឆ្នាំ នៅអេស្ប៉ាញ) របស់ទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) នៅផ្លូវជាច្រើន ដោយស្រែកពាក្យស្លោកប្រឆាំងនឹងគណបក្សស្ដាំនិយម Vox និងគណបក្សប្រឆាំង People's Party នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា។ជាមួយនឹងការស្ទង់មតិដែលបង្ហាញថា គណបក្ស People's Party នឹងឈ្នះការបោះឆ្នោត នៅខែកក្កដា ប៉ុន្តែទំនងជាខ្វះសំឡេងភាគច្រើនដាច់ខាត ហើយនឹងត្រូវការការគាំទ្រពីគណបក្ស Vox ដើម្បីបង្កើតរដ្ឋាភិបាលនោះ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT) បារម្ភថា សិទ្ធិតស៊ូដ៏ស្វិតស្វាញរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ឬដកចេញ។គណបក្ស Vox ជំទាស់នឹងច្បាប់ស្ដីពីឋាន:ភេទរបស់ប្រទេសអេស្ប៉ាញដែលទទួលបានការអនុម័តនៅឆ្នាំនេះ ដែលអនុញ្ញាតឲ្យមានការកំណត់អត្តសញ្ញាណភេទដោយខ្លួនឯង ចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ។ គណបក្សនេះ បានបង្កឲ្យមានភាពតានតឹងកើតឡើង ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានលើកបដា បង្ហាញប័ណ្ណអ្នកស្រឡាញ់ភេទដូចគ្នា ស្ត្រីនិយម និងនិមិត្តសញ្ញាផ្សេងទៀត ដែលកំពុងត្រូវបានបោះចោលក្នុងធុងសំរាម។ដូចគ្នានេះដែរ នៅក្នុងសភាក្នុងតំបន់នៃកោះ Balearic គណបក្ស People's Party និងគណបក្ស Vox បានបោះឆ្នោត កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) មិនបង្ហាញទង់អ្នកស្រឡាញ់ភេទដូចគ្នា។ការដង្ហែក្បួន Critical Pride ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុងម៉ាឌ្រីដ នៅថ្ងៃប្រារព្ធខួបនៃកុបកម្ម Stonewall ហើយគឺជាជម្រើសមួយផ្សេងទៀតសម្រាប់ព្រឹត្តិការណ៍មោទនភាពអ្នកមនុស្សស្រលាញ់ភេទដូចគ្នាផ្លូវការ ដោយផ្តល់ឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានូវកន្លែងមួយ ដើម្បីតវ៉ា និងទាមទារសិទ្ធិបន្ថែមទៀត។ ការដើក្បួនផ្លូវការ នឹងកើតមាននៅថ្ងៃសៅរ៍ (ទី២ ខែកក្កដា)៕

Biden សង្ឃឹមថា នឹងយកបានទឹកចិត្តពលរដ្ឋប្រជាជនអាមេរិក ដែលបារម្ភពីសេដ្ឋកិច្ច

2023/06/29 10:51:12 am        135
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ បានបញ្ចេញនូវអ្វីដែលទំនងជាចំណុចកណ្តាលនៃគោលបំណងបោះឆ្នោតឡើងវិញរបស់លោកគឺគោលនយោបាយសេដ្ឋកិច្ចរបស់លោកBidenឬហៅថាBidenomics។ ពាក្យ«Bidenomics»នេះ កំពុងដំណើរការ។ នៅពេលខ្ញុំចូលកាន់តំណែង ជំងឺរាតត្បាតកំពុងរាលដាល ហើយសេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ។ ប្រព័ន្ធផ្សព្វផ្សាយ FLASH Today រាយការណ៍ថា សហរដ្ឋអាមេរិកមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ដែលនាំមុខសេដ្ឋកិច្ចពិភពលោកចាប់តាំងពីជំងឺរាតត្បាត ជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។ លោក Biden កំពុងរំពឹងថា លោកអាចបង្វែរទស្សនៈការព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក ដោយបញ្ជាក់ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គ្រឿងអេឡិចត្រូនិក និងផែនការពង្រីកអ៊ីនធឺណិតល្បឿនលឿន។លោក Biden និយាយថា ខ្ញុំពុំមែននៅទីនេះដើម្បីប្រកាសជ័យជំនះលើសេដ្ឋកិច្ចនោះទេ។ ខ្ញុំមកទីនេះដើម្បីនិយាយថាយើងមានផែនការមួយដែលនឹងបង្វែររឿងរ៉ាវយ៉ាងឆាប់រហ័សមិនគួរឱ្យជឿ។ យើងមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ វាជាហ្គេមសម្រាប់ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ ការបង្កើតការងារ និងភាពអត់ការងារធ្វើកម្រិតទាប គឺជាភាពវិជ្ជមាននៃការកាន់តំណែងរយៈពេលពីរឆ្នាំដំបូងរបស់លោក Biden ខណៈអតិផរណាកើនឡើង និងផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កាលពីឆ្នាំមុននៅក្នុងតំបន់មួយចំនួនដូចជាទីផ្សារលំនៅឋាន បានធ្វើឱ្យមានការព្រួយបារម្ភពីឱនភាព។ លោក Biden បាននិយាយថា ដំណាក់កាលបន្ទាប់នឹងរួមបញ្ចូលការធ្វើឱ្យប្រព័ន្ធពន្ធសហព័ន្ធ មានភាពយុត្តិធម៌ ដោយលុបបំបាត់មធ្យោបាយគេចពីច្បាប់សម្រាប់អ្នកមាន។ សុន្ទរកថាក្នុងពេលរដូវក្តៅ បានធ្វើឡើងនៅមុនថ្ងៃឈប់សម្រាកនៅថ្ងៃទី៤ ខែកក្កដា មានរយៈពេល១៦ខែមុនពេលពលរដ្ឋចេញទៅបោះឆ្នោត និងខណៈគណបក្សសាធារណរដ្ឋកំពុងរៀបចំដ៏ធំនៃបេក្ខជនដែលអាចធ្វើទៅបាន ដឹកនាំដោយអតីតប្រធានាធិបតីលោក Donald Trump ដែលបាននិយាយវាយប្រហារលោក Biden លើអតិផរណានៅមុនខែនៃការប្រកួតប្រជែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាស កំពុងពិនិត្យសំណើហ្កាហ្សារបស់លោក Trump ខណៈអ៊ីស្រាអែល ព្រមានឱ្យក្រុមនេះទទួលយក
09/30/2025 01:09 PM
ចិន បញ្ចេញវិធានការហិរញ្ញប្បទានតម្លៃ ៧០ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគ
09/30/2025 01:09 PM
លោក Netanyahu សោកស្តាយចំពោះការស្លាប់មន្ត្រីប្រទេសកាតាក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
09/30/2025 01:09 PM
ស្លាបខាងកើតរបស់NATO សម្លឹងមើលលេណដ្ឋាន និងសំណាញ់ប្រឆាំងយានដ្រូន ដើម្បីការពារបណ្តាញថាមពល
09/30/2025 01:09 PM
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បេ្តជ្ញារួមគ្នាពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ធានា​ភាពប្រកួតប្រជែងរបស់អាស៊ាន និងភាពធន់ នៃវិស័យទេសចរណ៍អាស៊ាន នៅ​ក្នុងកម្រិតតំបន់និងសកលលោក
09/30/2025 01:09 PM
ផែនការសន្តិភាពហ្កាហ្សា របស់លោក Trump ត្រូវបានស្វាគមន៍ដោយបណ្ដាប្រទេសអារ៉ាប់ និងឥស្លាម និងលោកខាងលិច
09/30/2025 01:09 PM
ផលិតផលខ្មែរធ្វើពីកក់ និងល្ពាក់​ជាច្រើនកុងតឺនឺរបន្ថែមទៀតគ្រោង​នឹងនាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​នៅ​ដើម​ខែតុលា
09/30/2025 12:09 PM
រដ្ឋមន្ត្រីការពារជាតិ៖ អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចដើម្បីការពារតំបន់បាល់ទិក
09/30/2025 12:09 PM
កូរ៉េខាងជើង ប្រាប់អង្គការសហប្រជាជាតិថា យើងនឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរឡើយ
09/30/2025 12:09 PM
ប្រធានាធិបតីម៉ាដាហ្គាស្ការ រំលាយរដ្ឋាភិបាល ក្រោយការតវ៉ាដ៏ខ្លាំងក្លាដឹកនាំដោយយុវជន
09/30/2025 12:09 PM