ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ស្នើកម្មករឱ្យប្រឆាំងតបនឹងអ្នកណាដែលមានចេតនាបំផ្លាញឆ្នាំងបាយរបស់ពួកគេ

2023/06/27 01:33:13 pm        105
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តអំពាវនាវជាថ្មីទៅកាន់កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស ឱ្យហ៊ានប្រឆាំតបនឹងអ្នកទាំងឡាយណា ដែលតែងតែប្រាប់បរទេសមិនឲ្យទិញផលិផលពីប្រទេសកម្ពុជា ព្រោះទង្វើរនេះ ជាការបំបែកនូវឆ្នាំងបាយរបស់កម្មករ ។ក្នុងពិធីបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រ សហគ្រាស​ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ បក្សប្រឆាំងនៅប្រទេសគេ ខុសពីបក្សប្រឆាំងនៅកម្ពុជា ​គឺអ្នកប្រឆាំង​នៅកម្ពុជា​មានចរិកអាក្រក់ បំផ្លាញជាតិ គឺពួកនោះបានអំពាវនាវដល់បរទេសដាក់ទណ្ឌកម្ម កុំទិញផលិតផល និងកុំមកធ្វើការវិនិយោគនៅកម្ពុជាជាដើម ។សម្ដេចតេជោ បានបន្តថា ទង្វើររបស់ពួកប្រឆាំងនេះ កម្មករ កម្មការិនី ត្រូវហ៊ានប្រតិកម្ម ថ្កោលទោស ហើយចង្អុលមុខពួកគេ ​ព្រោះថា ​បើសិនរោងចក្រ ​សហគ្រាស បិទទ្វារមែននោះ គឺមានតែកម្មករមុនគេ ដែលត្រូវរងគ្រោះអត់ការងារធ្វើ ​ប៉ះពាល់ដល់ជីវភាពគ្រួសារផងដែរ ។សម្ដេចតេជោ បានបញ្ជាក់ថា ​ក្រុមមនុស្សចង្រៃទាំងអស់នោះ មិនត្រឹមតែអំពាវនាវ​ដល់បរទេសដាក់​ទណ្ឌកម្មដល់កម្ពុជានោះទេ ​ជនទាំងនោះ ​ក៏បានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរមក​​ជួប​សម្ដេច ជាក់ស្ដែង​ករណីអតីតព្រះសង្ឃ ​សាន សុជា ពួកគេបានរិះគន់វាយប្រហារលើរូបគាត់ ដែល​មកជួបសម្ដេច ​ហើយគាត់បានវាយបកទៅវិញផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ៖ គោលនយោបាយអភិវឌ្ឍន៍ដែលសម្ដេចបានដាក់ចេញ មិនមែនឆក់កណ្ដៀតទេ

2023/06/27 01:26:15 pm        135
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញនូវមោទនភាពជាមួយ នឹងគោលនយោបាយដែលសម្តេចបានដាក់ចេញនាពេលកន្លងមក ដែលនាំមកនូវការរីកចម្រើនជាច្រើន ខណៈដែលគោល យោបាយរបស់ពួកប្រឆាំងជានយោបាយកញ្ឆក់កណ្តៀត។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ជិត២ម៉ឺននាក់​នៅក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧មិថុនានេះ សម្តេចតេជោ បានរម្លឹកលើកឡើង​ពីការដែលគេធ្លាប់រិះគន់ពីក្រុមអ្នកនយោបាយមួយចំនួនដែលរិះគន់ថា សម្ដេចបណ្តែតបណ្តោយ​ឲ្យពលរដ្ឋ​អ្នករស់នៅតាមផ្លូវជាតិលេខ៤ ជាពិសេសអ្នកខេត្តកំពង់ស្ពឺ លក់ដី នាំឱ្យបាត់បង់ដីស្រែ​សម្រាប់បង្កបង្កើនផល តែឥឡូវនេះ​លើការជាក់ស្តែងសម្តេច មានមោទនភាពណាស់​ដែល​ខេត្តកំពង់ស្ពឺនិយាយដោយឡែក និងជារួមកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន។គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ ​មានរោងចក្រ ​សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួល​មធ្យមសរុបជាង ៤៨១លានដុល្លារ​ក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង​ ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២​ ដែលមានការអភិវឌ្ឍរោងចក្រ ​សហគ្រាសច្រើនជាងគេ៕អត្ថបទ៖ មុត​ សុទ្ធ

សេចក្តីរាយការណ៍បង្ហាញពីរូបភាពថ្មីនៃបាឡុងចារកម្មរបស់ចិន ហោះនៅតំបន់អាស៊ី

2023/06/27 01:25:18 pm        202
ចិន៖ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញឲ្យឃើញភ័ស្តុតាងថ្មីនៃកម្មវិធី «ចារកម្ម» របស់ប្រទេសចិន ដោយក្នុងនោះរួមទាំងការហោះពីលើប្រទេសជប៉ុន និងកោះតៃវ៉ាន់ ដែលត្រូវបានគេប្រទះឃើញផងដែរ ហើយសារព័ត៌មាន BBC បានរាយការណ៍ពីការអះអាងរបស់ប្រទេសជប៉ុន ដែលថា មានបាឡុងហោះនៅលើទឹកដីរបស់ខ្លួន និងដែលបានប្រាប់ថា ខ្លួនត្រៀមបាញ់ទម្លាក់បាឡុងនោះ នាពេលខាងមុខ។កាលពីដើមឆ្នាំនេះ ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ដើមរង្គោះរង្គើ នៅពេលដែលមានការចោទប្រកាន់ថា បាឡុងចារកម្មរបស់ចិន ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រអាមេរិក ដោយប្រទេសចិនបានអះអាងថា បាឡុងដែលឃើញនៅភាគពាយព្យអាមេរិក កាលពីចុងខែមករានោះ គឺជាយានស៊ីវិល ដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ដូចជាឧតុនិយមជាដើម ហើយថា វាជាព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ និងដាច់ដោយឡែក។ អតីតអ្នកវិភាគអាស៊ីបូព៌ារបស់ភ្នាក់ងារស៊ើបការសម្ងាត់ CIA លោក John Culver បានប្រាប់កម្មវិធីព័ត៌មាន BBC Panorama ថា៖ «នេះមិនមែនជារឿងទើបកើតឡើងតែម្ដងនោះទេ ប៉ុន្តែជាការបន្តកិច្ចប្រឹងប្រែង ដែលមានអាយុកាលយ៉ាងហោចណាស់ក៏៥ឆ្នាំដែរ។ បាល់ឡុងរបស់ចិន ត្រូវបានរចនាឡើងជាពិសេសសម្រាប់បេសកកម្មរយៈចម្ងាយឆ្ងាយទាំងនេះ ហើយមួយចំនួនទៀត ទំនងជាបានហោះជុំវិញពិភពលោកទៀតផង»។ដោយធ្វើការជាមួយក្រុមហ៊ុន Synthetaic ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) ដែលបានពិនិត្យមើលទិន្នន័យយ៉ាងច្រើន ដែលថតដោយផ្កាយរណបរបស់ BBC បានឃើញរូបភាពជាច្រើននៃបាឡុងហោះឆ្លងកាត់អាស៊ីបូព៌ា។ ស្ថាបនិកក្រុមហ៊ុន លោក Corey Jaskolski បានរកឃើញភ័ស្តុតាងមួយ ដែលបាឡុងហោះកាត់ភាគខាងជើងប្រទេសជប៉ុន កាលពីដើមខែកញ្ញា ឆ្នាំ២០២១។ រូបភាពទាំងនេះ មិនត្រូវបានផ្សព្វផ្សាយនោះទេកាលពីមុន៕

សម្តេចតេជោ អំពាវនាវជាថ្មីឱ្យពលរដ្ឋរួមគ្នារក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង

2023/06/27 01:19:44 pm        103
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវជាថ្មីដល់ពលរដ្ឋ ឱ្យរួបរួមគ្នាថែរក្សាសន្តិភាព ដើម្បីធានាការដល់ការអភិវឌ្ឍរីកចម្រើនរយៈពេលវែង ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជាថ្មីបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ បានថ្លែងលើកឡើងថា ការរួមគ្នារក្សា សន្តិភាព នឹងបន្តនិរន្តរភាពនៃការអភិវឌ្ឍរីកចម្រើនទៅពេលខាងមុខ ហើយសម្តេច បានព្រមានជាថ្មីថា នឹង មិនអត់ឱនឱ្យអ្នកណាទាំងអស់ដែលមានបំណងបំផ្លាញសន្តិភាព ។សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវនយោបាយជ្រុលនិយម ដែលសម្ដេចនឹងមិនអត់ឱនឱ្យ ជាដាច់ខាត ជាពិសេសជនក្បត់ជាតិ៣ជំនាន់ដោយសម្តេច បានអះអាងថា ​នឹងរំលាយឱ្យអស់ ដូចអង្គការចាត់តាំងខ្មែរក្រហមយ៉ាងដូច្នោះដែរ ។​ ដូច្នេះអ្នកណាក៏ដោយ ឲ្យតែមានជាប់​ទំនាក់ទំនង​ចង សម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយម មិនទទួលបានការរាប់រក​ ឬអត់ឱនឱ្យបានពីសម្ដេចឡើយ ៕អត្ថបទ៖ មុត សុទ្ធ

ប៉ាគីស្ថានរិះគន់ គោលនយោបាយអន្តោប្រវេសន៍បន្ទាប់ពីលិចទូកនៅសមុទ្រមេឌីទែរ៉ាណេ

2023/06/27 12:18:59 pm        112
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្រ្វិកមួយចំនួន បានអំពាវនាវឱ្យមានការការពារបន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បន្ទាប់ពីទូកលិចនៅឆ្នេរសមុទ្រប្រទេសក្រិក។ មនុស្សយ៉ាងហោចណាស់ ៨២ នាក់បានស្លាប់ និងរាប់រយនាក់ទៀតត្រូវបានគេគិតថា ស្លាប់នៅក្នុងឧបទ្ទវហេតុលិចទូកកាលពីថ្ងៃទី ១២-១៣ ខែមិថុនា នៅតាមផ្លូវនៃការធ្វើអន្តោប្រវេសន៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតរបស់ពិភពលោកមកពីប្រទេសលីប៊ីទៅកាន់ប្រទេសអ៊ីតាលី។ ប្រទេសប៉ាគីស្ថាន ដែលមានជនជាតិរបស់ខ្លួនចំនួន ៣៥០នាក់ នៅលើទូកដែលបានក្រឡាប់លិច បាននិយាយថាឧបទ្ទវហេតុនេះគឺជា «ការរំលឹកឡើងវិញពីភាពដ៏រន្ធត់នៃការខ្វះចន្លោះការការពារ» ។ឯកអគ្គរដ្ឋទូតរងអចិន្ត្រៃយ៍របស់ប្រទេសប៉ាគីស្ថាន លោក Zaman Mehdi បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ៤៧ រូបថា «ការបាត់បង់មនុស្សក្នុងស្ថានភាពជាក់ស្តែងបែបនេះ គឺមិនអាចទទួលយកបានទេ» ។ «ការខ្វះចន្លោះនៃការចែករំលែកការទទួលខុសត្រូវ ការរៀបចំសម្រាប់ការស្វែងរក និងជួយសង្គ្រោះប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ការមកដល់របស់មនុស្សទាំងឣស់នៅលើទូក ត្រូវបានជួយសង្គ្រោះនៅសមុទ្រ និងការទទួលខុសត្រូវ ត្រូវតែដាក់ចូលរួមក្នុងស្មារតីនៃសាមគ្គីភាព។ បេសកជនរបស់ប្រទេសហ្កំប៊ី ជាប្រទេសដែលជនអន្តោប្រវេសន៍ជាច្រើនចេញដំណើរក្នុងការធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្ពោះទៅកាន់អឺរ៉ុប បាននិយាយថា បញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។លោក Felipe Gonzalez Morales អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការធ្វើអន្តោប្រវេសន៍បានអំពាវនាវឱ្យរដ្ឋនានាបញ្ចប់ការដាក់ទោសទណ្ឌលើជនអន្តោប្រវេសន៍មិនទៀងទាត់ និងស្វែងរកផ្លូវទៀងទាត់សម្រាប់ពួកគេ។ លោក បាននិយាយឡើងវិញនូវការអំពាវនាវដែលធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាលរាប់រយសម្រាប់ស្ថាប័នសិទ្ធិមនុស្សដើម្បីបង្កើតស្ថាប័នស៊ើបអង្កេតអន្តរជាតិថ្មីមួយ ដោយពិនិត្យមើលការរំលោភបំពានសិទ្ធិមនុស្សដែលបានប្រព្រឹត្តលើជនអន្តោប្រវេសន៍។ គំនិតនេះកំពុងត្រូវបានពិភាក្សាជាផ្នែកនៃសម័យប្រជុំក្រុមប្រឹក្សាដែលកំពុងធ្វើឡើងនៅទីក្រុងហ្សឺណែវ៕

អាមេរិកនិងសម្ព័ន្ធមិត្តមិនពាក់ព័ន្ធក្នុងការបះបោរប្រឆាំងលោកពូទីននោះទេ

2023/06/27 12:10:48 pm        116
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ បាននិយាយថា ការបះបោររយៈពេលខ្លីធ្វើឡើងដោយទាហានស៊ីឈ្នួលរុស្ស៊ីប្រឆាំងវិមានក្រឹមឡាំង គឺជាផ្នែកមួយនៃការតស៊ូនៅក្នុងប្រព័ន្ធរបស់ប្រទេសរុស្ស៊ី ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនពាក់ព័ន្ធនឹងរឿងនេះទេ។ លោក Biden បាននិយាយនៅក្នុងការអធិប្បាយដំបូងរបស់លោកចំពោះការបះបោរដោយក្រុមទាហានស៊ីឈ្នួល Wagner ដែលបានធ្វើឲ្យរង្គោះរង្គើកាលពីចុងសប្តាហ៍ថា យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនជាប់ពាក់ព័ន្ធនោះទេ យើងគ្មានអ្វីដែលត្រូវធ្វើជាមួយរឿងនេះឡើយ។ នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោក Biden បានថ្លែងលើកឡើងពីការតស៊ូដណ្តើមអំណាចយ៉ាងខ្លាំងក្លា ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍ នៅពេលដែលក្រុមអ្នកបះបោរបានឈានឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដែលបានបញ្ឈប់មុនពេលទៅដល់រដ្ឋធានី។លោក Biden បាននិយាយថា លោកបានណែនាំក្រុមសន្តិសុខជាតិរបស់លោក ឣោយធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព «ពីមួយម៉ោងទៅមួយម៉ោង» និងដើម្បីត្រៀមសម្រាប់សេណារីយោជាច្រើន ដែលលោកពុំបាននិយាយលម្អិត។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បាននិយាយកាលពីថ្ងៃចន្ទថា អង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី កំពុងស៊ើបអង្កេតថាតើទីភ្នាក់ងារចារកម្មប្រទេសលោកខាងលិច បានដើរតួនាទីនៅក្នុងការបះបោរដែលត្រូវបានបញ្ឈប់នេះដែរឬទេ។ លោក Biden បាននិយាយថា លោកបានពិភាក្សាជាមួយសម្ព័ន្ធមិត្តសំខាន់ៗតាមសន្និសីទវីដេអូមួយ ដើម្បីធ្វើឱ្យប្រាកដថា អ្នកគ្រប់គ្នាស្ថិតនៅលើព្រឹត្តិការណ៍តែមួយ និងសម្របសម្រួលក្នុងការឆ្លើយតបរបស់ពួកគេ។ លោកបាននិយាយថា ពួកគេបានព្រមព្រៀងជាមួយលោកថា យើងត្រូវធ្វើឱ្យប្រាកដថា យើងបានផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្មានលេស ដើម្បីដាក់កំហុសរឿងនេះមកលើប្រទេសលោកខាងលិច និងដាក់កំហុសរឿងនេះលើសម្ព័ន្ធយោធាណាតូនោះទេ៕

បន្ទាប់ពីការបះបោរ តើប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Prigozhin នៅឯណា?

2023/06/27 12:04:10 pm        209
រុស្ស៊ី៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្សីលោក Yevgeny Prigozhin បាននិយាយរិះគន់កាលពីថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីលោកនិងក្រុមអ្នកប្រយុទ្ធរបស់ក្រុមហ៊ុន Wagner Group របស់លោកបានចាប់ផ្តើមការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលនិងមានរយៈពេលខ្លី នៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍។ លោក Prigozhin បានចេញសេចក្តីថ្លែងការណ៍ជាសាសំឡេងដ៏វែងនៅលើបណ្តាញ Telegram ដោយការពារសកម្មភាពរបស់លោក ទោះបីជាមានសំណួរជាច្រើននៅតែមាន រួមទាំងស្ថានភាព និងអនាគតរបស់លោកក៏ដោយ។ នេះជាលើកចុងក្រោយ ដែលលោក Prigozhin ត្រូវបានគេឃើញដោយផ្ទាល់ ខណៈលោក និងក្រុមអ្នកប្រយុទ្ធរបស់លោក បានចាកចេញពីទីក្រុងរុស្ស៊ីដែលពួកគេបានចូលគ្រប់គ្រង ទីក្រុងRostov-on-Don កាលពីយប់ថ្ងៃសៅរ៍។ នៅក្នុងសារសំឡេងរយៈពេល ១១ នាទី លោក Prigozhin និយាយថា លោកគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ ដោយអះអាងថា ចំណាត់ការនេះគឺដើម្បីតវ៉ាជុំវិញការដោះស្រាយរបស់យោធាក្នុងសង្គ្រាមនៅអ៊ុយក្រែន និងនិយាយឡើងវិញពីការចោទប្រកាន់របស់លោកថាយោធារុស្ស៊ីបានវាយប្រហារលើជំរំក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដោយមីស៊ីល និងឧទ្ធម្ភាគចក្រ បណ្តាលឲ្យទាហានរបស់លោកប្រមាណ ៣០នាក់ស្លាប់ ជាការបង្កឲ្យមានការរុញបញ្ឆេះការប៉ះបោរ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកំពុងរាយការណ៍ថាសំណុំរឿងព្រហ្មទណ្ឌលើរូបលោក នៅតែបើកចំហ។ទោះបីជាមានសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងកាលពីចុងសប្តាហ៍ក៍ដោយ ដែលការចោទប្រកាន់លើអ្នកចូលរួមក្នុងការបះបោរនឹងត្រូវបានដកចេញនៅក្នុងកិច្ចព្រមព្រៀងដែលពួកគេនឹងត្រឡប់ទៅមូលដ្ឋានវិញហើយលោក Prigozhin ផ្លាស់ទៅកាន់ប្រទេសបេឡារុស។ លោក Prigozhin ក៏មិនឆ្លើយសំណួរអ្វីផ្សេងទៀតជុំវិញកិច្ចព្រមព្រៀងនោះ ដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតី បេឡារុស លោក Alexander Lukashenko។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានអរគុណដល់ក្រុមអ្នកប្រយុទ្ធដែលបានទម្លាក់អាវុធចុះដើម្បីបញ្ចៀសការបង្ហូរឈាម។ លោកនឹងគោរពការសន្យាដែលអនុញ្ញាតឱ្យពួកគេផ្លាស់ទីតាំងទៅកាន់ប្រទេសបេឡារុស ដែលបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិ ឬគ្រាន់តែត្រឡប់ទៅលំនៅឋានវិញ៕

ការកើនឡើងតម្លៃស្បៀងអាហារជាសកល ប៉ះពាល់ដល់ការប្រារព្ធពិធីបុណ្យ Eid al-Adha របស់អ៊ីស្លាមសាសនិក

2023/06/27 12:00:56 pm        74
មជ្ឈិមបូព៌ា​៖ ពលរដ្ឋនៅតាមប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដែលកំពុងព្យាយាមទប់ទល់ទៅនឹងអតិផរណាខ្ពស់ និងការហក់ឡើងខ្ពស់នៃតម្លៃស្បៀងអាហារ កំពុងជួបប្រទះការលំបាកក្នុងការលក់ ឬ ទិញ សត្វជៀម សម្រាប់ធ្វើម្ហូបអាហារសែនព្រេន តាមទំនៀបទម្លាប់ដែលបានបន្តរយៈពេលជាច្រើនឆ្នាំអំឡុងថ្ងៃឈប់សម្រាកបុណ្យមូស្ល៊ីមប្រចាំឆ្នាំ Eid al-Adha។ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមបុណ្យធំៗជាច្រើនរបស់ពលរដ្ឋជាអ៊ីស្លាមសាសនិក នឹងក្លាយជាព្រឹត្តិការណដ៏សំខាន់នៃធម្មយាត្រាប្រចាំឆ្នាំ ហាជី(haj) នៅពេលដែលការសម្លាប់សត្វរបស់ពលរដ្ឋមូស្ល៊ីមដើម្បីរំឭកដល់ឆន្ទ:របស់បព្វជិតសាសនាលោក Ibrahimឬ Abraham ដែលបានលះបង់កូនប្រុសរបស់លោកតាមការទាមទាររបស់ព្រះ ដែលជារឿយៗចែកជូនសាច់ដល់ជនក្រីក្រ។  ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងស្វែងរកសត្វ ដោយការទៅកាន់ទីផ្សារលក់សត្វពាហនៈ ដែលជាធម្មតា តែងប្រារព្ធឡើងប៉ុន្មានសប្ដាហ៍មុនរដូវស្លឹកឈើលាស់ ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារតម្លៃទំនិញហក់ឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនោះ។  នៅពេលនេះ ប្រជាពលរដ្ឋជាច្រើន ត្រូវបានបង្ខំឲ្យជ្រើសរើសការប្រកាន់ខ្ជាប់ទំនៀមទម្លាប់សាសនាដែលមានរាប់សតវត្សរ៍មកហើយឬ ទម្លាក់ចោល៕

សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យរាំងខ្ទប់សកម្មភាពបាក់ទ័ព​របស់ក្រុមវាយប្រហារ​លើទឹកដីវៀតណាម ចូលទឹកដីកម្ពុជា

2023/06/27 11:50:30 am        348
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារបន្ទាន់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ចេញបទបញ្ជាឱ្យសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធ ឈរជើងនៅខេត្តមណ្ឌលគិរី, រតនគិរី ,ក្រចេះ ឱ្យរាំងខ្ទប់សកម្មភាពជ្រៀតចូលរបស់ក្រុមប្រដាប់អាវុធ វាយប្រហារបែបភេរវកម្មនៅក្នុងប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងជ្រកកោណនៅទឹកដីកម្ពុជា។សម្តេចបញ្ជាក់ថា ក្រុមបាក់ទ័ពទាំងនេះ បានរាយប៉ាយក្នុងភូមិសាស្ត្រព្រំដែនវៀតណាម ជាប់នឹងព្រំដែនប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តរតនគិរី ។សម្តេចតេជោបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានដ្រូនជាច្រើនគ្រឿងបានហោះ និងធ្លាក់ចូលទឹកដីកម្ពុជា ដែលតាមការបញ្ជាក់ពីភាគីវៀតណាម មិនមែនជាដ្រូនវៀតណាមឡើយ ដូច្នេះដ្រូនទាំងនោះជាដ្រូនរបស់ក្រុមវាយប្រហារវៀតណាម។ ទន្ទឹងនឹងនោះមានមួយចំនួននៃកងទ័ពភេរវកម្មទាំងនោះ កំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាបន្ទាន់ឱ្យកងអង្គរក្សប្រើអាវុធទំនើបសម្រាប់បាញ់យន្តហោះ ទៅកាន់គោលដៅ ដែលមានដ្រូនរបស់ក្រុមបាក់ទ័ពវាយប្រហារនៅវៀតណាមហោះចូលទឹកដីកម្ពុជា។សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ និងកាំភ្លើងបាញ់យន្តហោះ២០០ដើមចេញជាបន្ទាន់ ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់បាញ់ទម្លាក់ដ្រូនទាំងនោះ៕

អ្នកបោះឆ្នោតកាតេម៉ាឡា បញ្ជូនបេក្ខជនប្រធានាធិបតីពីភាគីបដិបក្ខម្ខាងម្នាក់ ដើម្បីទៅប្រជែងគ្នា នៅជុំទី២

2023/06/27 11:15:01 am        74
កាតេម៉ាឡា៖ យោងតាមលទ្ធផលបឋម កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) បានបង្ហាញថា អ្នកបោះឆ្នោតកាតេម៉ាឡា បានបញ្ជូនបេក្ខជនប្រធានាធិបតី ២រូប មកពីភាគីបដិបក្ខដែលមានទស្សន:នយោបាយខុសគ្នាទៅកាន់ការបោះឆ្នោត នៅថ្ងៃទី២០ ខែសីហា ដោយផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋជាច្រើនដែលកំពុងមានការខកចិត្តថា ការផ្លាស់ប្តូរ នឹងអាចកើតឡើងបាន។តុលាការកំពូលនៃការបោះឆ្នោត បានឲ្យដឹងថា ជាមួយនឹងចំនួន ៩៨ភាគរយនៃសន្លឹកឆ្នោតដែលបានរាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមិថុនា) បានបង្ហាញថា អតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សអភិរក្ស (UNE) ទទួលបានសំឡេងឆ្នោត ១៥,៧ភាគរយ ហើយលោក Bernardo Arévalo របស់គណបក្សឆ្វេងនិយម «Seed Movement» (ចលនាគ្រាប់ពូជ) មានការគាំទ្រ ១១,៨ភាគរយ។ការបោះឆ្នោត ដែលត្រូវបានរួបរឹតដោយកង្វល់អំពីអំពើពុករលួយ នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ ត្រូវបានកំណត់សម្រាប់ជុំទី២ នៅថ្ងៃទី២០ ខែសីហា ដោយសារគ្មានបេក្ខជនណាម្នាក់ឈានជិតដល់ជ័យជម្នះ ៥០ភាគរយបូកមួយ ដែលត្រូវការជាចាំបាច់ ដើម្បីទទួលបានជោគជ័យដោយសំឡេងភាគច្រើនលើសលុប។សម្រាប់ការបោះឆ្នោតនេះ លោក Arevalo ដែលជាអតីតអ្នកការទូត និងជាកូនប្រុសរបស់អតីតប្រធានាធិបតី Juan Jose Arevalo (វ៉ាន់ ហូសេ ឣារ៉េវ៉ាឡូ) គឺជាអ្នកទទួលបានសំឡេងគាំទ្រដ៏គួរភ្ញាក់ផ្អើល ដោយការស្ទង់មតិពីការបោះឆ្នោតមិនបានព្យាករថា រូបលោកនឹងមិនទទួលបានជោគជ័យនោះទេ។ លោក Arevalo បានយកការដោះស្រាយអំពើពុករលួយជាអាទិភាពដ៏សំខាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល
09/29/2025 09:09 PM
កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
09/29/2025 08:09 PM
ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
09/29/2025 08:09 PM
នាយករដ្ឋមន្ត្រីស៊ុយអែត៖ រុស្ស៊ីទំនងជានៅពីក្រោយយានដ្រូនបង្ហោះនៅអាកាសយានដ្ឋាន
09/29/2025 08:09 PM
កម្ពុជា ចូលរួមកិច្ចប្រជុំ ចំនួន ៤ ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ នៅម៉ាឡេស៊ី
09/29/2025 07:09 PM
សំណុំផ្សែងត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែលផុសពីលើតំបន់ហ្កាហ្សា
09/29/2025 07:09 PM
ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយហ្សំប៊ី និងតង់សានី ដើម្បីកែលម្អផ្លូវរថភ្លើងតម្លៃ ១,៤ពាន់លានដុល្លារ
09/29/2025 07:09 PM
មនុស្សត្រូវបានសង្រ្គោះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគឦសានអេស្ប៉ាញ
09/29/2025 07:09 PM
លោក Zelenskyy ព្រមានថា រុស្ស៊ីប្រើ «កងនាវាស្រមោល» នៅបាល់ទិក ដើម្បីបាញ់បង្ហោះយានដ្រូន
09/29/2025 07:09 PM
បេសកជនអាមេរិក៖ អ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឲ្យវាយចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី
09/29/2025 07:09 PM