ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម វេង សាខុន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រមេតថេក(ខេមបូឌា)នៅខេត្តកំពង់ចាម ជាង២០០០នាក់

2023/06/24 03:21:37 pm        233
កំពង់ចាម៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី រោងចក្រមេតថេក(ខេមបូឌា) ស្ថិតនៅភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក និងលោកស្រីសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងកម្មករ កម្មការនី ចំនួន ២៣៣៥នាក់​ នៅព្រឹកថ្ងសទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមហ៊ុនមេតថេក ដែលបានខិតខំស្វែងរកទីផ្សារសម្រាប់ផ្គត់ផ្គង់ ដែលបានផ្តល់ឱកាសឱ្យរោងចក្រនេះមានសមត្ថភាពស្រូបយកកម្លាំងពលកម្មបានជាង២ពាន់នាក់ ទោះបីសេដ្ឋកិច្ចយើងទើបចាកចេញពីផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ឯកឧត្តម ក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្រោចស្រង់កម្ពុជារួចផុតពីប្រទេសមានសង្រ្គាមរហូតដល់ទទួលបានសន្តិភាពពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។ឯកឧត្តមបានអំពាវនាវឱ្យប្អូនៗ និងក្មួយៗកម្មករ កម្មការនីទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីទទួលបានឱកាសការងារឥតឈប់ឈរ តកូនតចៅ។ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះរាជរដ្ឋាភិបាល បានប្រកាសជួយគាំទ្រការស្នាក់នៅ និងហូបចុក សម្រាប់ពលករជាង ១,៥លាននាក់ ទៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់នៅក្រោយបោះឆ្នោត។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ តាមរយៈសមិទ្ធផល និងគោលនយោបាយដឹកនាំដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានអំពាវនាវឱ្យកម្មករ កម្មការនីទាំងអស់និងក្រុមគ្រួសារ សូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ឱ្យបានគ្រប់ៗគ្នា៕

ស្លាកគណបក្សភ្លើងទៀន ត្រូវបានអតីតសមាជិកទម្លាក់ចោលជាបន្តបន្ទាប់ ព្រោះអស់ជំនឿលើមេបក្សរបស់ខ្លួន

2023/06/23 05:26:55 pm        520
កំពង់ចាម៖ គ្រួសារអតីតសកម្មជនបក្សភ្លើងទៀនចំនួន៣គ្រួសារ ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀនពីមុខផ្ទះចោល ខណៈពេលនេះ ពួកគេអស់ជំនឿជឿលើការដឹកនាំរបស់មេបក្សខ្លួន។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៣ ពួកគាត់ក៏នាំគ្នាដកស្លាកគណបក្សភ្លើងទៀន​ពី​មុខ​ផ្ទះចោល ដោយបានលើកឡើងថា ​ការរស់នៅជាមួយមេដឹកនាំគណបក្សប្រឆាំង មិនបានធ្វើឲ្យ​ប្រទេសជាតិរីកចម្រើន​ មាន​តែភូតភរបោកប្រាសសកម្មជនរបស់ខ្លួន ។ពួកគាត់ បានលើកឡើងទៀតថា​ ការដែលសម្រេចចិត្តចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​ កម្ពុជា ​គឺបន្ទាប់ពីពួកគេដឹងខ្លួនថា​ ការ​ដឹកនាំ​គណបក្សប្រឆាំង​គ្មាន​គោលនយោបាយច្បាស់លាស់ ​មានតែការ​ញុះញង់​អុជអាល​ និង​រើសអើង​ជាតិសាសន៍ ខុសពី​គណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្តេចតេជោ ​ហ៊ុន សែន ​ជាប្រមុខដឹកនាំ មាន​គោល​នយោបាយច្បាស់លាស់ពិតប្រាកដ ​ដោយ​យកផល​ប្រយោជន៍ជាតិ ​និង​ប្រជាជនជាធំ ។សូមបញ្ជាក់ថា​ ក្នុងរយៈពេលចុងក្រោយនេះ ​គេសង្កេតឃើញថា ​សកម្មជន ​សមាជិក-សមាជិកា និង​មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស ​និងក្រៅប្រទេស​ រាប់រយនាក់ បានសម្រុកចូលរួម​ជាមួយ​គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ៕

Bidenការពារការហៅមេដឹកនាំចិនលោក Xi ជាជនផ្តាច់ការអំឡុងពេលរៃអង្គាសថវិកា

2023/06/23 12:26:31 pm        157
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយការពារការហៅប្រធានាធិបតីចិន លោក Xi Jinping ថា ជា «ជនផ្តាច់ការ» ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរបស់មេដឹកនាំកំពូលទាំង២ បានសាទរចំពោះការរីកចម្រើនតិចតួច នៅក្នុងការបន្ធូរបន្ថយភាពតានតឹង។អំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមិថុនា) លោក Biden បាននិយាយថា សេចក្តីថ្លែងការណ៍ត្រង់ៗរបស់លោកពាក់ព័ន្ធនឹងប្រទេសចិន គឺមិនមែនជាអ្វី ដែលលោកនឹងផ្លាស់ប្តូរច្រើននោះទេ។លោក Biden បានថ្លែងថា៖ «ខ្ញុំរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី Xi នៅពេលណាមួយ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ ហើយខ្ញុំមិនគិតថា វាមានផលវិបាកពិតប្រាកដនោះទេ»។ពាក្យថា «ជនផ្តាច់ការ» ត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅឯយុទ្ធនាការរៃអង្គាសប្រាក់ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅដើមសប្តាហ៍នោះ ដោយនៅក្នុងកម្មវិធីនោះ លោក Biden បានពណ៌នាមេដឹកនាំចិនថា មិនបានដឹងនោះទេនូវព័ត៌មានពីកើតហេតុការណ៍ ដែលពាក់ព័ន្ធនឹងបាឡុងចារកម្មចិន ដែលហោះនៅលើទឹកដីអាមេរិក។សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ចប់ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយក្លាយជាមន្ត្រីជាន់ខ្ពស់បំផុត ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) ស្ថានទូតចិន ប្រចាំនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ថានទូតបានចេញការតវ៉ាជាផ្លូវការប្រឆាំងនឹងការលើកឡើងរបស់លោក Biden។ស្ថានទូតបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាមួយនឹងសុន្ទរកថាដែលមិនទទួលខុសត្រូវចុងក្រោយបង្អស់ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយរបស់ប្រទេសចិន និងមេដឹកនាំកំពូលរបស់ប្រទេស ប្រជាជនចិន មិនអាចជួយអ្វីបាន ក្រៅពីចោទសួរពីភាពស្មោះត្រង់របស់ភាគីអាមេរិក។ រដ្ឋាភិបាល និងប្រជាជនចិនមិនទទួលយកបាននោះឡើយនូវការបង្ករឿងខាងនយោបាយណាមួយ ប្រឆាំងនឹងមេដឹកនាំកំពូលរបស់ប្រទេសចិន ហើយនឹងឆ្លើយតបយ៉ាងដាច់អហង្ការ»៕

អតីតអ្នកគាំទ្របក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ងាកមកគាំទ្របក្សប្រជាជនជាបន្តបន្ទាប់

2023/06/23 11:53:50 am        278
ភ្នំពេញ៖ អតីតមន្រ្តីជាន់ខ្ពស់អ្នកជំនិត និងសកម្មជនរាប់រយនាក់ ដែលធ្លាប់គាំទ្រ គណបក្សប្រឆាំង​ជាច្រើនឆ្នាំមកហើយនោះទាំងក្នុង និងក្រៅប្រទេស បានសុំចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់​ ក្រោយពីពួកគេដឹងខ្លួនថា ​ការរស់នៅជាមួយមេដឹកនាំ គណបក្សប្រឆាំង មិនបានធ្វើឲ្យប្រទេសជាតិរីកចម្រើន​ មានតែនាំទុក្ខ​បុកម្នេញ​ដល់ខ្លួន ។អតីតអ្នកដើរតាមបក្សប្រឆាំងដែលបានចូលរួមជីវភាព​នយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ​ បានលើកឡើងដូចៗគ្នាថា ​ពួកគេពិតជាមាន​កំហុសធ្ងន់​ ដែល​បានរិះគន់​ និងដិះដៀលរាជរដ្ឋាភិបាល ​និងគណបក្សប្រជាជនកម្ពុជា​នាពេលកន្លងមក​ ដោយ​សារតែខ្វះការគិតពិចារណាស្តាប់​តាមការញុះញង់ ​និង​អុជអាល​របស់​មេបក្សប្រឆាំង រហូតដល់​ធ្វើឲ្យពួកគេជាប់​ពន្ធនាគារ​ រស់នៅក្រៅស្រុក ​មិនបានជួបឪពុកម្តាយ ​ប្រពន្ធកូនជាដើម ។ពួកគេក៏បានសម្ដែងនូវការសោកស្ដាយថា អស់រយៈពេលជាច្រើនឆ្នាំហើយ​ ដែលបានដើរតាម នយោបាយ​របស់មេដឹកនាំបក្សប្រឆាំង ដោយមិនបានចូលរួម​ធ្វើកិច្ចការដើម្បីបម្រើ​សង្គមជាតិ​នោះទេ គឺមានតែនាំឲ្យមានភាព​វឹកវរ​ដល់សង្គមជាតិប៉ុណ្ណោះ ។ពួកគេបានអះអាងថា ការដែលសម្រេចចិត្តចូលរួម​ជីវភាព​នយោបាយជាមួយ​គណបក្សប្រជាជន កម្ពុជា ​គឺបន្ទាប់ពីពួកគេដឹងខ្លួនថា​ ការដឹកនាំគណបក្សប្រឆាំង​មានការប្រកាន់បក្ខពួក និងមាន​អំពើពុករលួយ គ្មានគោលនយោបាយច្បាស់លាស់ ​មានតែការ​ញុះញង់​អុជអាល និង​រើសអើង​ជាតិសាសន៍ ខុសពីគណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្តេចតេជោ ​ហ៊ុន សែន ​ជាប្រមុខដឹកនាំ មាន​គោលនយោបាយច្បាស់លាស់ពិតប្រាកដ ​ដោយយកផល​ប្រយោជន៍ជាតិ ​និង​ប្រជាជនជាធំ ។សូមបញ្ជាក់ថា​ ក្នុងរយៈពេលចុងក្រោយនេះ ​គេសង្កេតឃើញថា ​សកម្មជន ​សមាជិក-សមាជិកា និង​មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស ​និងក្រៅប្រទេស​ រាប់រយនាក់ បានសម្រុកចូលរួម​ជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ៕អត្ថបទ៖ បាន ចក់

ការទាមទារអត្ថប្រយោជន៍ពីការអត់ការងារធ្វើរបស់អាមេរិក នៅតែខ្ពស់រយៈពេល ២០ខែ ដោយធ្វើឲ្យគម្លាតគណនីចរន្តរីកកាន់តែធំ

2023/06/23 11:13:27 am        114
អាមេរិក៖ ចំនួនមនុស្សដែលដាក់ពាក្យស្នើសុំប្រាក់អត្ថប្រយោជន៍ពីការអត់ការងារធ្វើរបស់រដ្ឋជាលើកដំបូង នៅតែស្ថិតក្នុងកម្រិតខ្ពស់រយៈពេល ២០ខែ កាលពីសប្តាហ៍មុន ដោយនៅរក្សាការកើនឡើងខ្ពស់ ក្នុងរយៈពេល៣សប្តាហ៍ជាប់ៗគ្នា ជាអ្វីដែលអាចជាសញ្ញាដំបូងនៃការធ្លាក់ចុះទីផ្សារការងារ នៅចំពោះមុខការរឹតបន្តឹងកម្ចីឥទានដ៏គំហុករបស់ធនាគារកណ្តាលសហព័ន្ធ។ទិន្នន័យពីការិយាល័យស្ថិតិការងារ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) បានបង្ហាញថា ការទាមទារថ្មីចំនួន ២៦៤.០០០ច្បាប់ ត្រូវបានដាក់ដើម្បីសុំអត្ថប្រយោជន៍ពីការគ្មានការងារធ្វើ តាមមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល នៅចុងសប្ដាហ៍ថ្ងៃទី១៧ ខែមិថុនា ដោយមិនបានផ្លាស់ប្តូរពីកម្រិត ដែលបានកែសម្រួលឡើងកាន់តែខ្ពស់ កាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតនៃការទាមទារដំបូង ចាប់តាំងពីខែតុលា ឆ្នាំ២០២១។យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters សេដ្ឋវិទូបានរំពឹងទុកថា ជាមធ្យមនឹងមានការទាមទារថ្មីចំនួន ២៦០.០០០ច្បាប់។ ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់នៃគ្រប់អ្នកដែលបន្តទទួលបានអត្ថប្រយោជន៍មានលើសពីសប្តាហ៍ដំបូង បានធ្លាក់ចុះដល់ ១,៧៥៩លាននាក់ នៅចុងសប្តាហ៍ថ្ងៃទី១០ ខែមិថុនា ពីលំដាប់ ១,៧៧២លាននាក់ ដែលកែឡើងវិញ កាលពីសប្តាហ៍មុន។ សេចក្ដីប្រកាសចុងក្រោយបំផុត បើប្រៀបធៀបជាមួយនឹងចំនួនមធ្យមនៃការប៉ាន់ស្មានរបស់សេដ្ឋវិទូ គឺ ១,៧៨២លាននាក់ ដែលហៅថាការទាមទារបន្ត។រដ្ឋាភិបាលក៏បានរាយការណ៍ផងដែរថា ឱនភាពគណនីចរន្តរបស់សហរដ្ឋអាមេរិក ដែលជារង្វាស់ដ៏ធំទូលាយបំផុតនៃលំហូរទំនិញ សេវាកម្ម និងការវិនិយោគ ខាងក្នុង និងខាងក្រៅប្រទេស បានឡើងក្នុងកម្រិតតិចតួច ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ ដោយធ្លាក់ចុះ ៣ភាគ៤នៃចំនួនធ្លាក់ចុះដ៏ស្ដួចស្ដើង៕

តុលាការកំពូលរុស្ស៊ី ច្រានចោលបណ្ដឹងរបស់មេដឹកនាំបក្សប្រឆាំង Navalny ជំទាស់លក្ខខណ្ឌក្នុងពន្ធនាគារ

2023/06/23 11:09:42 am        116
 រុស្ស៊ី៖ តុលាការកំពូលរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលបណ្តឹងរបស់មេដឹកនាំប្រឆាំង កំពុងជាប់ពន្ធនាគារលោក Alexei Navalny ដែលប្រឆាំងនឹងច្បាប់ពន្ធនាគារដែលអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារដកហូតសម្ភារៈការិយាល័យ និងប៊ិចពីរូបលោក។លោក Navalny កំពុងជាប់ពន្ធនាគាររយៈពេល៩ ឆ្នាំពីបទក្លែងបន្លំ និងការប្រមាថតុលាការនៅក្នុងបទចោទព្រហ្មទណ្ឌកម្រិតអតិបរមានៅដែនដីដាច់ស្រយាលមួយនៅពន្ធនាគារ Melekhovo ចម្ងាយ ២៥០ គីឡូម៉ែត្រ ភាគខាង កើតទីក្រុងម៉ូស្គូ។ នៅសប្តាហ៍នេះ ការកាត់ក្តីមួយផ្សេងទៀតប្រឆាំងនឹងសត្រូវដ៏ជូរចត់របស់វិមានក្រឹមឡាំងបានចាប់ផ្តើមនៅទីនោះនៅក្នុងបទចោទព្រហ្មទណ្ឌលើការចោទប្រកាន់ពីភាពជ្រុលនិយម។ ប្រសិនបើត្រូវបានកាត់ទោសលោក Navalny នឹងនៅជាប់ពន្ធនាគារយ៉ាងហោចណាស់ពីរទសវត្សរ៍ទៀត។ នៅក្នុងបណ្ដឹងដែលត្រូវបានពិចារណាដោយតុលាការជាន់ខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ លោក Navalny បានត្អូញត្អែរថា ក្រុមមន្ត្រីពន្ធនាគារនៅក្នុងបន្ទប់ស្នាក់នៅត្រូវបានរឹងត្បិតដ៏តឹងរ៉ឹង ជាទីដែលលោកត្រូវបានឃុំខ្លួនដាច់ដោយឡែក លែងឲ្យលោកប៊ិច និងក្រដាសលោកប្រើទៀតហើយ ។ លោក Navalny បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមជាធម្មតា នៅមុនឡើងសវនាការថា កន្លែងខ្លះបានឲ្យប៊ិច និងក្រដាសប្រើរយៈពេលមួយម៉ោង កន្លែងខ្លះឲ្យប្រើតែ១៥នាទីទេ ហើយអ្នកទោសម្នាក់ត្រូវការសរសេរលិខិតមួយសប្ដាហ៍ទើបចប់ ។ក្នុងករណីបណ្ដឹងរបស់ខ្ញុំ ពេលវេលាសម្រាប់សម្ភារៈសរសេរត្រូវបានដកចេញពីកាលវិភាគរបស់ខ្ញុំទាំងស្រុង។  បណ្ដឹងនេះ ស្ថិតក្នុងចំណោមបណ្ដឹងជាច្រើនរបស់អ្នកនយោបាយវ័យ៤៧ ឆ្នាំរូបនេះ ដែលបានប្ដឹងក្រុមមន្ត្រីពន្ធនាគារពីបទរំលោភជាច្រើនករណីលើសិទ្ធិសេរីភាពរបស់លោក ជាអ្នកទោស។ បណ្ដឹង និងញ្ញតិរបស់លោកទាំងអស់ត្រូវបានតុលាការរបស់រុស្ស៊ីទាត់ចោលមិនទទួលយក៕

ជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់២០៩នាក់នៅលើទូកអន្តោប្រវេសន៍ដែលបានលិចក្បែរឆ្នសមុទ្ររបស់ប្រទេសក្រិក

2023/06/23 10:50:01 am        105
ក្រិក៖ មានជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់ ២០៩ នាក់បាននៅលើទូកផ្ទុកលើសទម្ងន់ដែលបានក្រឡាប់លិច នៅក្នុងសមុទ្រដ៏ល្វឹងល្វើយរបស់ប្រទេសក្រិកកាលពីសប្តាហ៍មុន នេះបើយោងតាមទិន្នន័យដែលបានចែករំលែកជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី២២ មិថុនា ដោយទីភ្នាក់ងារស៊ើបអង្កេតប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) បាននិយាយថា តួលេខនៃមនុស្សចំនួន២០៩នាក់ នេះ គឺផ្អែកលើព័ត៌មានផ្តល់ដោយក្រុមគ្រួសារដែលនិយាយថា សាច់ញាតិរបស់ពួកគេបានឡើងទូកដែលធ្វើដំណើរពីប្រទេសលីប៊ីឆ្ពោះទៅប្រទេសក្រិក ហើយនៅតែបាត់ខ្លួននៅឡើយ។ ចំនួនអ្នកស្លាប់ជាផ្លូវការពីឧបទ្ទវហេតុនេះនៅតែមានចំនួន៨២នាក់ ហើយចំនួនអ្នកនៅរស់រានមានជីវិតមានចំនួន ១០៤ នាក់ ក្នុងនោះ១២ នាក់ជាជនជាតិប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានប្រគល់ភារកិច្ចឲ្យដោះស្រាយការស៊ើបអង្កេតលើសោកនាដកម្មនេះ។  នាយកទីភ្នាក់ងារតំបន់អ៊ីស្លាម៉ាបាត លោក Rana Abdul Jabbar បានប្រាប់សារព័ត៌មាន Reutersថា ការស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់រឿងនេះកំពុងដំណើរការ។ មនុស្សរាប់រយនាក់មកពីប្រទេសផ្សេងៗគ្នាត្រូវគេជឿថាបាននៅលើនាវានេះ ជាអ្វីដែលត្រូវបានគេមើលឃើញថាជាគ្រោះមហន្តរាយសមុទ្រដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់តំបន់នេះ ។ ប្រទេសប៉ាគីស្ថានមិនទាន់បញ្ជាក់ជាផ្លូវការថាតើមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់នៅលើទូកនោះទេ ប៉ុន្តែបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកគំរូ DNA ដើម្បីជួយក្រិក កំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់៕

Modi បដិសេធការរើសអើងសាសនានៅឥណ្ឌា

2023/06/23 10:32:20 am        91
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបដិសេធថា មិនមានការរើសអើងប្រឆាំងនឹងជនជាតិភាគតិច ក្រោមការដឹកនាំនៃរដ្ឋាភិបាលរបស់លោកនោះទេ អំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា)។ក្រុមសិទ្ធិមនុស្ស និងក្រសួងការបរទេសអាមេរិក បានធ្វើការចោទប្រកាន់យ៉ាងលម្អិតអំពីការរំលោភលើជនជាតិភាគតិច អ្នកប្រឆាំង និងអ្នកសារព័ត៌មាន នៅក្នុងប្រទេសឥណ្ឌា។ យ៉ាងណាក្ដី លោក Biden បាននិយាយថា លោកបានពិភាក្សាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យផ្សេងទៀតជាមួយលោក Modi ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ភាគីទាំងពីរ នៅក្នុងសេតវិមាន។នៅពេលត្រូវបានសួរ ក្នុងសន្និសីទសារព័ត៌មានថា តើជំហានអ្វីដែលរូបលោកមានឆន្ទៈ ក្នុងការយកមកអនុវត្តឲ្យប្រសើរឡើង សម្រាប់សិទ្ធិរបស់ប្រជាជនម៉ូស្លីម និងជនជាតិភាគតិចផ្សេងទៀត នៅក្នុងប្រទេសរបស់លោក និងដើម្បីលើកកម្ពស់ការបញ្ចេញមតិដោយសេរីនោះ លោក Modi បានលើកឡើងថា ប្រទេសរបស់លោកមិនចាំបាច់ធ្វើប្រសើរឲ្យឡើងនោះឡើយ។លោក Modi បានប្រាប់អ្នកយកព័ត៌មានថា៖ «រដ្ឋធម្មនុញ្ញរបស់យើង និងរដ្ឋាភិបាលរបស់យើង និងរូបយើងបានបង្ហាញឲ្យឃើញនូវលទ្ធិប្រជាធិបតេយ្យ ដែលអាចផ្តល់ឲ្យបាន។ នៅពេលខ្ញុំនិយាយពីការផ្ដល់ឲ្យ ដូចជាវណ្ណៈ ជំនឿ សាសនា យេនឌ័រ មានន័យថា គ្មានកន្លែងសម្រាប់ការរើសអើងណាមួយទេ (នៅក្នុងរដ្ឋាភិបាលរបស់ខ្ញុំ)»។របាយការណ៍ស្តីពីសិទ្ធិមនុស្ស និងសេរីភាពខាងសាសនារបស់ក្រសួងការបរទេស បង្ហាញពីកង្វល់លើការប្រព្រឹត្តចំពោះជនមូស្លីម ហិណ្ឌូដាលីត គ្រិស្តសាសនិក និងជនជាតិភាគតិចសាសនាផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ខណៈកំពុងចុះបញ្ជីពីការបង្រ្កាបលើអ្នកសារព័ត៌មានផងដែរ។ អ្នកតស៊ូមតិសិទ្ធិមនុស្ស និងសមាជិកសភារាប់សិបនាក់មកពីគណបក្សប្រជាធិបតេយ្យរបស់លោក Biden បានជំរុញឲ្យលោកលើកយកបញ្ហានេះមកនិយាយជាសាធារណៈជាមួយលោក Modi ដែលគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោក បានកាន់អំណាចតាំងពីឆ្នាំ២០១៤៕

រដ្ឋសភាបន្តសម័យប្រជុំ អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ចំនួន ៦ ទៀត

2023/06/23 08:17:49 am        210
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បាន​បន្ត​សម័យប្រជុំ លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់​ផ្តើម​សម័យ​ប្រជុំ ចំនួន ១១១ រូប។របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នាឱកាសនេះ មានចំនួន៧ ដែល​មាន​ដូច​ជា​៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ២- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត​យល់​ព្រម​លើកា​រ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារី​អគ្គិសនី​ស្ទឹង​ឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹង​វាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ៣- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា​ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់​ព្រម​លើការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ ផលិត​អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់ ៥- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ៦- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង៧- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង៕

ជនសង្ស័យធ្វើឲ្យបែកធ្លាយការណ៍សម្ងាត់មន្ទីរបច្ចកោណផ្តល់ឆ្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក

2023/06/22 02:49:38 pm        497
 អាមេរិក៖ ឯកសារតុលាការបង្ហាញថា សមាជិកឆ្មាំជាតិកងទ័ពអាកាសដែលរងការចោទប្រកាន់ថាធ្វើឲ្យបែកធ្លាយការណ៍សម្ងាត់យោធាសហរដ្ឋអាមេរិក បានឆ្លើយពុំទទួលទោសកាលពីថ្ងៃពុធ ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធចំនួន ៦ករណីពាក់ព័ន្ធនឹងការរក្សាទុក និងបញ្ជូនព័ត៌មានសម្ងាត់វិស័យការពារជាតិដោយចេតនា ។  លោក Jack Douglas Teixeira វ័យ ២១ឆ្នាំ បានឡើងសវនាការនៅតុលាការសហព័ន្ធ នៅទីក្រុង Worcester រដ្ឋ Massachusetts ក្រោយការចាប់ខ្លួនរបស់លោកកាលពីខែមេសា ពាក់ព័ន្ធនឹងការបញ្ចេញឯកសារសហរដ្ឋអាមេរិកលើសង្រ្គាមអ៊ុយក្រែន និងបញ្ហារសើបជាច្រើនផ្សេងទៀត ។  ក្រុមរដ្ឋអាជ្ញា និយាយថា លោក Teixeiraបានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ដល់ក្រុមអ្នកលេងហ្គេមតាមកម្មវិធី Discord ។ ការបែកធ្លាយនេះ ត្រូវបានគេចាត់ទុកថាជាការបំពានសន្តិសុខជាតិសហរដ្ឋអាមេរិកដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីឯកសារ វីដេអូ និងទូរលេខការទូត ជាង ៧០ម៉ឺនឯកសារ បានបង្ហាញនៅលើវែបសាយ WikiLeaks កាលពីឆ្នាំ ២០១០ ។  ឯកសារបែកធ្លាយនៅលើកម្មវិធី Discordមានព័ត៌មានសម្ងាត់ជាច្រើនស្តីពីសម្ព័ន្ធមិត្ត និងសត្រូវ ក្នុងនោះមានទាំងរឿងរ៉ាវលម្អិតចាប់ពីការការពារដែនអាកាសអ៊ុយក្រែន រហូតដល់ទីភ្នាក់ចារកម្ម Mossad របស់អ៊ីស្រាអែល ។  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើមូលហេតុដែលនាំឲ្យអ្នកធ្វើឲ្យបែកធ្លាយអាចចូលដល់ព័ត៌មានរសើបបែបនេះ ។  ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និយាយថា ការចោទប្រកាន់នីមួយៗលើការរក្សាទុក និងបញ្ជូនព័ត៌មានវិស័យការពារជាតិ នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ហើយនិងត្រូវពិន័យជាប្រាក់ ២៥ម៉ឺនដុល្លារ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM