ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកេនយ៉ាស្ថិតក្រោមការគំរាមកំហែងបន្ទាប់ពីការរឹតបន្តឹងច្បាប់របស់ប្រទេសអ៊ូហ្គង់ដា

2023/06/22 02:27:50 pm        99
កេនយ៉ា់៖ កេនយ៉ា គឺជាប្រទេសអាហ្វ្រិកខាងកើតតែមួយគត់ ដែលទទួលជនភៀសខ្លួន រត់គេចពីការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសផ្សេងៗ ដោយសារតែការរឹតបន្តឹងភេទរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ជនភៀសខ្លួនងាយរងគ្រោះជាខ្លាំងចំពោះការរើសអើង និងអំពើហិង្សានៅក្នុងប្រទេសកេនយ៉ា នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយគណៈកម្មាធិការជាតិនៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (NGLHRC) និងអង្គការលើកលែងទោសអន្តរជាតិ។ជនភៀសខ្លួនម្នាក់មកពីប្រទេសអ៊ូហ្គង់ដា ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែលោកភ័យខ្លាចសុវត្ថិភាពរបស់ខ្លួន កំពុងរស់នៅលាក់ខ្លួនក្នុងរដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បន្ទាប់ពីរងការវាយដំ និងត្រូវបានគេយកទៅដុតក្នុងភ្លើងក្នុងទីក្រុង កាគូម៉ា ។ជនភៀសខ្លួនរូបនោះបាននិយាយថាស្ថានភាពរបស់លោកនៅក្នុងប្រទេសអ៊ូហ្គង់ដា បានក្លាយទៅជាភាពមិនអាចទ្រាំទ្របាន បន្ទាប់ពីបងប្រុសរបស់លោក ត្រូវបានគេរកឃើញកាលពីឆ្នាំ ២០១៩ ថាគេមានទំនាក់ទំនងស្នេហាភេទដូចគ្នា។ លោកត្រូវគ្រួសារបដិសេធឈប់ទទួលស្គាល់ ហើយបានបណ្តេញចេញពីភូមិកំណើតរបស់ខ្លួន។ លោកព្យាយាមរស់នៅក្នុងរដ្ឋធានី កាំប៉ាឡា ជាមួយដៃគូស្នេហារបស់លោក ប៉ុន្តែពួកគេត្រូវបានគំរាមកំហែងម្តងហើយម្តងទៀតពីសាច់ញាតិទាំងសងខាង។កាលដើមឆ្នាំ ២០២០ គូស្នែហ៍របស់លោកត្រូវបានចាប់ពង្រាត់ ហើយលោកមិនបានឮដំណឹងពីគេតាំងពីពេលនោះមក។ ហេតុការណ៍នោះបានជំរុញឱ្យលោកភៀសខ្លួនទៅកាន់ប្រទេសកេនយ៉ា ជាទីដែលលោកបានតាំងលំនៅក្នុងទីក្រុង កាគូម៉ា ប៉ុន្តែបន្ទាប់ពីរងការវាយប្រហារម្តងហើយម្តងទៀតនៅទីនោះលោកបានបាត់បង់ក្តីសង្ឃឹមនៃអនាគតសន្តិភាពនៅក្នុងប្រទេសកេនយ៉ា។ប្រទេសកេនយ៉ាបានក្លាយជាទីជម្រកសម្រាប់ជនជាតិអាហ្រ្វិកដែលស្រឡាញ់ភេទដូចគ្នាតាំងពីយូរយារណាស់មកហើយ ប៉ុន្តែការអនុម័តច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសជិតខាងគឺ អ៊ូហ្គង់ដា បានធ្វើឱ្យសមាជិកសភាកេនយ៉ាមានគម្រោងពង្រឹងការទប់ស្កាត់ផ្លូវច្បាប់លើអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកដែលអត់ឱនឱ្យដល់ពួកគេ៕

នាវាឆ្មាំល្បាតឆ្នេរអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់លោក Blinken នៅចិន

2023/06/22 02:23:00 pm        129
អាមេរិក៖  កងនាវាលេខ ៧នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាឆ្មាំល្បាតឆ្នេរអាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដោយបានឆ្លងកាត់ផ្លូវទឹកប្រកបដោយភាពចម្រូងចម្រាសរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយលោករដ្ឋមន្រ្តីការបរទេស Antony Blinken បញ្ចប់ដំណើរទស្សនកិច្ចដ៏កម្ររបស់លោកទៅកាន់ទីក្រុងប៉េកាំង ។  ច្រកសមុទ្រមួយនេះ ដែលបែងចែកចិនពីកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ គឺជាប្រភពនៃភាពតានតឹងកើនឡើងញឹកញាប់ ស្របពេលដែលទីក្រុងប៉េកាំងបង្កើន សម្ពាធយោធា និងនយោបាយរបស់ខ្លួន ដើម្បីព្យាយាមបង្ខំឲ្យទីក្រុងតៃប៉ិ ទទួលស្គាល់អធិបតេយ្យភាពចិន ។  កងនាវាលេខ ៧នៃកងទ័ពជើងទឹកចិន និយាយថា កាលពីថ្ងៃអង្គារកន្លងទៅ នាវាសន្តិសុខជាតិ USCGC Stratton បានបើកឆ្លងកាត់តាមទម្លាប់របស់ខ្លួននៅច្រកសមុទ្រកោះតៃវ៉ាន់ គឺឆ្លងកាត់ដែនទឹកជាទីដែលការធ្វើនាវាចរណ៍សមុទ្រមានសេរីភាពខ្ពស់ ដោយអនុឡោមតាមច្បាប់អន្តរជាតិ ។  កងនាវាលេខ ៧បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវា Stratton ចង់បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ។ យោធាសហរដ្ឋអាមេរិក នឹងហោះហើរ បើកបរលើទឹក និងប្រតិបត្តិការកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត ។  បេសកកម្មចិននៅពុំទាន់ធ្វើសេចក្តីអធិប្បាយនេះ បានកើតឡើងរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយលោក Blinkenបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចិន ពេលដែលប្រទេសទាំង ២ បានយល់ព្រមធ្វើឲ្យស្ថិរភាពការប្រកួតប្រជែងដ៏តានតឹងរបស់ពួកគេ ដើម្បីចៀសផុតពីជម្លោះ ប៉ុន្តែភាគីទាំង ២ ពុំបានទម្លុះភាពទាល់ច្រកសំខាន់ៗនោះឡើយ ៕

អាមេរិក៖ G7បញ្ជាក់ពីការឯកភាព និងតម្រូវការសម្រាប់ការសម្របសម្រួលជិតស្និទ្ធក្នុងការទប់ទល់ជាមួយចិន

2023/06/22 02:19:14 pm        92
 អាមេរិក៖ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយក្រុមអ្នកតំណាងនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅក្នុងទីក្រុងឡុងដ្រ៏ ចក្រភពអង់គ្លេសរួចមក ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា ក្រុមប្រទេស G7 បានបញ្ជាក់ពីការឯកភាពរបស់ពួកគេ និងបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការសម្របសម្រួលជិតស្និទ្ធ ក្នុងការទប់ទល់ជាមួយចិន ។  ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រទេស G7បានកត់សម្គាល់ឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការទប់ទល់ជាមួយចិន ហើយនិងបានបញ្ជាក់ឡើងវិញថា ក្រុមប្រទេស G7 ត្រូវតែរួបរួមគ្នាខ្លាំងជាងមុន ដែលពុំធ្លាប់ដែលមានកាលពីមុនមក ។   ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា លោក Blinken បានជួបពិភាក្សាការងារជាមួយក្រុមអ្នកតំណាងមកពីកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ហើយនិងសហភាពអឺរ៉ុប នៅក្រៅវេទិកាកិច្ចប្រជុំនៅទីក្រុងឡុងដ៍្រ ហើយលោកបានរៀបរាប់ប្រាប់ពួកគេពីជំនួបរបស់លោកជាមួយក្រុមមេដឹកនាំចិន អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោក ។  ជំនួបក្រុមប្រទេស G7របស់លោក Blinken បានកើតមានរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបានចាត់ទុកប្រធានាធិបតីចិនលោក Xi Jinping ថាជាជនផ្តាច់ការ ។ ចិននិយាយថា ការឣត្ថាធិប្បាយរបស់លោកBiden ដែលបានធ្វើឡើងនៅក្នុងកម្មវិធីរៃអង្គាសប្រាក់ គឺមិនទំនងទាល់តែសោះ និងជាការបង្កហេតុ ។  សូមបញ្ជាក់ថា លោក Blinken ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាពឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលទីក្រុងប៉េកាំង និយាយថា បានធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីទំនាក់ទំនងផ្លូវការរបស់ពួកគេ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៩ ៕

ក្តីបារម្ភអំពីសិទ្ធិមនុស្សបានលេចឡើង ខណៈលោក Biden ស្វាគមន៍នាយករដ្ឋមន្រ្តីឥណ្ឌាលោក Modi

2023/06/22 02:14:43 pm        75
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅសេតវិមានកាលថ្ងៃពុធ ដោយមេដឹកនាំទាំងពីររំពឹងថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក Modi ។ប្រភពមួយចំនួនបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា រដ្ឋបាលរបស់លោក Biden នឹងកំណត់ពេលវេលានៃដំណើរទស្សនកិច្ចនេះ ដើម្បីជួយសម្រួលដល់ប្រជាជនឥណ្ឌាដែលមានជំនាញក្នុងការរស់នៅ និងធ្វើការនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះបានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកអាចប្រកាសភ្លាមៗនៅថ្ងៃព្រហស្បតិ៍នេះថា "ចំនួនតិចតួច" នៃជនជាតិឥណ្ឌា និងពលករបរទេសផ្សេងទៀតដែលមានទិដ្ឋាការប្រភេទ H-1B នឹងអាចបន្តទិដ្ឋាការទាំងនោះនៅសហរដ្ឋអាមេរិកដោយមិនចាំបាច់ធ្វើដំណើរទៅប្រទេសផ្សេងដើម្បីបន្តទិដ្ឋាការឡើយ។នេះគឺជាផ្នែកមួយនៃកម្មវិធីសាកល្បងដែលអាចត្រូវបានពង្រីកនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយជួយកម្មករជំនាញឲ្យចូល ឬបន្តនៅក្នុងប្រទេស។ ប៉ុន្តែដំណើរការនេះធ្វើឡើងដោយមានសម្ពាធលើលោក Biden ពីសមាជិកបក្សប្រជាធិបតេយ្យរបស់លោកក្នុងការលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយលោក Modi ស្របពេលមានកង្វល់អំពីការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់លោក Modi ។ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោក Biden ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហានេះជាមួយមេដឹកនាំឥណ្ឌា។ ភាគីទាំងពីរគ្រោងនឹងថ្លែងសុន្ទរកថា និងទទួលយកសំណួរពីអ្នកកាសែតនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Modi មិនបានថ្លែងសុន្ទរកថាក្នុងសន្និសីទកាសែតណាមួយសោះឡើយក្នុងប្រទេសឥណ្ឌាចាប់តាំងពីលោកក្លាយជានាយករដ្ឋមន្ត្រីប្រហែលប្រាំបួនឆ្នាំមកនេះ៕

នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ មិនឯកភាពជាមួយលោក Biden ដោយនិយាយថាលោក Xi Jingping ពុំមែនជាជនផ្តាច់ការនោះទេ

2023/06/22 02:10:41 pm        101
នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ លោក Chris Hipkins នៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសចិននៅចុងខែនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនយល់ស្របតាមការថ្លែងលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបាននិយាយថាមេដឹកនាំចិន លោក Xi Jinping គឺជាជនផ្តាច់ការនោះទេ។លោក Hipkins បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទេ ហើយទម្រង់រដ្ឋាភិបាលដែលប្រទេសចិនមាន គឺជាបញ្ហាមួយសម្រាប់ប្រជាជនចិន។ ដោយត្រូវបានសួរដោយអ្នកសារព័ត៌មាន ថាតើប្រជាជនចិនបាននិយាយពីទម្រង់របស់រដ្ឋាភិបាលយ៉ាងណា លោក Hipkins និយាយថា ប្រសិនបើពួកគេមានបំណងផ្លាស់ប្តូរប្រព័ន្ធរដ្ឋាភិបាលរបស់ពួកគេ ដែលនោះគឺជាបញ្ហារបស់ពួកគេ។ លោកHipkins បានកំណត់ពេលធ្វើទ្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ដែលនឹងដឹកនាំគណៈប្រតិភូធុរកិច្ចរួមមានក្រុមហ៊ុនធំៗបំផុតរបស់ប្រទេសនូវ៉ែលហ្សេឡង់មួយចំនួន។ លោកនឹងជួបជាមួយប្រធានាធិបតីលោក Xi Jinping នាយករដ្ឋមន្ត្រីលោក Li Qiang និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាប្រជាជនជាតិលោក Zhao Leji (ចាវ លើជី) ។ប្រទេសចិនបានវាយកបកវិញកាលពីថ្ងៃពុធ បន្ទាប់ពីលោក Biden ដែលបាននិយាយសំដៅដល់ប្រធានាធិបតីលោក Xi Jinping ថាជាជនផ្តាច់ការ ដោយនិយាយថា ការនិយាយលើកឡើងនេះពុំមែនជារឿងសមហេតុផល និងជាការបង្ករឿង ជាការផ្ទុះជម្លោះដែលមិនបានគិតទុក បន្ទាប់ពីភាគីទាំងពីរមានបំណងកាត់បន្ថយអរិភាព៕

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាអំឡុងពេលកូដកម្មរបស់អ្នកនិពន្ធហូលីវូដ

2023/06/22 02:06:21 pm        76
អាមេរិក៖ ខណៈដែលកូដកម្មរបស់ក្រុមអ្នកនិពន្ធសម្របសម្រួលអាមេរិក (WGA) បានឈានចូលដល់សប្តាហ៍ទីប្រាំបីរបស់ខ្លួន អ្នកនិពន្ធរាប់រយនាក់ សមាជិកសហជីព និងអ្នកគាំទ្រសាធារណៈបានប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២១ មិថុនា)។ ការដើរដង្ហែរក្បួននេះបានធ្វើឡើងស្របពេលចរាចរណ៍ដ៏មមាញឹកនៅទីក្រុង Los Angeles អមនឹងការស្រែកពាក្យស្លោក "អំណាចសហជីព" និង "អ្នកនិពន្ធរួបរួមគ្នានឹងមិនដែលចាញ់ឡើយ"។សមាជិកក្រុមអ្នកនិពន្ធ WGA បច្ចុប្បន្នកំពុងទាមទារដំឡើងប្រាក់ឈ្នួល បង្កើនការចាក់ផ្សាយ និងការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត។ សមាជិកក្រុម WGA ម្នាក់ឈ្មោះ Peri Lapidus បាននិយាយថា «យើងនៅតែជួបការលំបាក និងព្យាយាមធ្វើឱ្យអ្នករាល់គ្នាត្រឡប់ទៅធ្វើការវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែយើងមិនចង់ធ្វើបែបនោះទេរហូតដល់យើងមានការទទួលស្គាល់មួយដែលយើងសមនឹងទទួលបាន»។ក្រុមសម្របសម្រួលរបស់តារាសម្តែងអាមេរិក SAG-AFTRA បច្ចុប្បន្នកំពុងពិភាក្សាជាមួយអង្គការសម្ព័ន្ធភាពយន្ត (AMP) និងក្រុមផលិតករទូរទស្សន៍ (TP) ហើយនៅដើមខែនេះភាគីទាំងពីរ (AMPTP) និង ក្រុមនាយកសម្របសម្រួលអាមេរិក (DGA) បានប្រកាសពីកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំរវាងសហជីពទាំងពីរ។ ក្រុម WGA និងសមាជិករបស់ខ្លួនសង្ឃឹមថាពួកគេអាចឈានដល់កិច្ចព្រមព្រៀងដោយយុត្តិធម៌មួយ ហើយអាចត្រឡប់ទៅធ្វើការវិញធម្មតា៕

គ.ជ.ប ចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតដល់ពលរដ្ឋទូទាំងប្រទេសបានជាង ៨ លានបណ្ណ

2023/06/22 01:59:44 pm        471
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ដល់ប្រជាពលដ្ឋ បានជាង ៨ លានបណ្ណនៅទូទាំងប្រទេស។នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប។ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ទូរទស្សន៍ BTV នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការស្នើសុំ និងចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត នៅទីស្ដីការ គ.ជ.ប ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតមកដល់ ហើយអំឡុងពេលនេះ គ.ជ.ប តាមរយៈក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត កំពុងមមាញឹកក្នុងការផ្តល់បណ្ណព័ត៌មាន​នេះជូន​ដល់ប្រជាពលរដ្ឋ។ ឯកឧត្ដមបន្តថា គោលដៅនៃការ ចែកបណ្ណព័ត៌មាននេះ គឺដើម្បីជម្រាបជូនអ្នកបោះឆ្នោតអំពី​កាលបរិច្ឆេទ និងទីតាំងការិយាល័យ ដែលពួកគាត់ត្រូវទៅបោះឆ្នោត ពិសេសឱ្យត្រៀម​ឯកសារជាមុន ដែលមានដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ឬត្រូវទៅធ្វើ​ឯកសារ​បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងករណីពួកគាត់ពុំមាន​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិខ្មែរ ឬមិនទាន់បានទទួល, បាត់,ខូច ឬកែតម្រូវ។បើតាមឯកឧត្ដម ហង្ស ពុទ្ធា ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែពុំមាន​អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដើម្បីបោះឆ្នោត ប្រជាពលរដ្ឋនោះអាចប្រើប្រាស់ឯកសារបញ្ជាក់​អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជំនួសបាន។ កាលបរិច្ឆេទសម្រាប់ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើ​ឱ្យការ​បោះឆ្នោត​តាមឃុំ សង្កាត់មានរយៈពេល៣០ថ្ងៃចាប់ធ្វើពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕អត្ថបទ៖វ៉ន ដារ៉ា

ទីក្រុងកំពូលៗទាំង១០ដែលទាក់ទាញការរស់នៅជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣នេះ

2023/06/22 01:57:32 pm        130
អូទ្រីស៖ ដោយមានរហ័សនាមថា ជាទីក្រុងនៃក្តីស្រមៃ រដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស អាចជាទីកន្លែងក្នុងក្តីសុបិនរបស់លោកអ្នក សម្រាប់ការរស់នៅ ។  ចំណាត់ថ្នាក់ទីក្រុងកំពូលៗទាំង ១០ដែលទាក់ទាញការរស់នៅជាងគេបំផុតនៅលើពិភពលោក ត្រូវបានបញ្ចេញដោយអង្គភាពអង្កេតសេដ្ឋកិច្ច(EIU) ហើយទីក្រុងវីយែន ឈរនៅលើកំពូលតារាងចំណាត់ថ្នាក់ជាថ្មីម្តងទៀត ។  EIU ដែលជាសាខាអង្គការរបស់ក្រុមសេដ្ឋកិច្ច The Economist បានផ្តល់ចំណាត់ថ្នាក់ទីក្រុងទាក់ទាញការរស់នៅជាងគេបំផុតចំនួន ១៧៣នៅជុំវិញពិភពលោក ដោយផ្អែកលើកត្តាសំខាន់ៗជាច្រើន រួមទាំងការថែទាំសុខភាព វិស័យអប់រំ ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ។  ទីក្រុងវីយែន ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងសន្ទស្សន៍ Global Liveability របស់ EIU ពោលគឺបានឈ្នះតំណែងមួយនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលអាចទុកចិត្តបាន វប្បធម៌លេចធ្លោ វិស័យអប់រំល្អឥតខ្ចោះ និងសេវាកម្មសុខភាព ។   ទីក្រុងវីយែន ដែលគ្រងតំណែងកំពូលមួយនេះជាច្រើនលើកក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានដេញតាមពីក្រោយដោយទីក្រុង Copenhagen(កូប៉ិនហាក)របស់ដាណឺម៉ាក ដែលរក្សាបានតំណែងលេខ ២ របស់ខ្លួន ហើយខាងក្រោមនេះ គឺជាទីក្រុងកំពូលៗទាំង ១០ដែលទាក់ទាញការរស់នៅជាងគេបំផុតនៅលើពិភពលោក៖ 1. ទីក្រុងវីយែន ប្រទេសអូទ្រីស 2. ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ៣.ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ៤.ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី 5. ទីក្រុង Vancouver ប្រទេសកាណាដា ៦.ទីក្រុង Zurich ប្រទេសស្វីស 7. ទីក្រុង Calgary ប្រទេសកាណាដា 7. ទីក្រុងហ្សឺណែវ ប្រទេសស្វីស 9.ទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា ១០.ទីក្រុង អូសាកា ប្រទេសជប៉ុន ៕

កាណាដា និងសាធារណរដ្ឋដូមីនីក ឈានដល់កិច្ចព្រមព្រៀង ជុំវិញការឆ្លើយតបនឹងវិបត្តិហៃទី

2023/06/22 01:45:08 pm        79
កាណាដា៖ នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធ (ទី២១ ខែមិថុនា) ប្រទេសកាណាដា និងសាធារណរដ្ឋដូមីនីក បានព្រមព្រៀងគ្នាថា កាណាដានឹងសម្របសម្រួលជំនួយសម្រាប់ប្រទេសហៃទី តាមរយៈការបង្កើនបុគ្គលិកនៅស្ថានទូតរបស់ខ្លួន ទាំងប្រចាំនៅទីក្រុងព័រអូប្រាំង (Port-au-Prince) និងទីក្រុងសាំងដូម៉ាំង (Santo Domingo)។កិច្ចព្រមព្រៀងនេះ ដោះស្រាយវិវាទសាធារណៈ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការស្នើឲ្យមានការិយាល័យកាណាដា ក្នុងទឹកដីរបស់សាធារណរដ្ឋដូមីនីក ដែលប្រឈមនឹងធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់ផែនការអន្តរជាតិ ក្នុងការជួយជ្រោមជ្រែងកងកម្លាំងនគរបាល ដែលមានប្រៀបរបស់ប្រទេសហៃទី។សេចក្តីថ្លែងការណ៍រួម បានលើកឡើងថា៖ «ប្រទេសកាណាដា និងសាធារណរដ្ឋដូមីនីក មានទំនាក់ទំនងទ្វេភាគីរឹងមាំ និងជាដៃគូយូរអង្វែង ក្នុងនោះរួមទាំងការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ»។សេចក្តីថ្លែងការណ៍ បានបន្ថែមថា ប្រទេសទាំងពីរឯកភាពគ្នាថា វិបត្តិនៅប្រទេសហៃទីទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំនួយមនុស្សធម៌ និងសន្តិសុខ។កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសពីគម្រោងបង្កើតការិយាល័យមួយ ដើម្បីសម្របសម្រួលជំនួយប្រទេសហៃទីនៅទឹកដីប្រទេសជិតខាងសាធារណរដ្ឋដូមីនីក ប៉ុន្តែមួយថ្ងៃក្រោយមក សមភាគីរបស់លោកស្រី គឺលោក Roberto Alvarez បាននិយាយថា មិនមានកិច្ចព្រមព្រៀងណាមួយកើតឡើង ដើម្បីអនុញ្ញាតឲ្យមានការិយាល័យបែបនេះនោះឡើយ៕

មេដឹកនាំទួរគីត្រៀមទប់ទល់នឹងការប្រែប្រួលសេដ្ឋកិច្ច និងការដំឡើងអត្រាការប្រាក់ខ្ពស់ហួសហេតុ

2023/06/22 01:40:37 pm        116
ទួរគី៖ ប្រទេសទួរគី បានត្រៀមជាស្រេច ដើម្បីផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចដែលមានលក្ខណៈប្រកាន់តឹងរ៉ឹងហួសហេតុមួយចំនួនរបស់លោកប្រធានាធិបតី Recep Tayyip Erdogan ខណៈដែលក្រុមសេដ្ឋកិច្ចថ្មីរបស់លោក ព្យាយាមធ្វើយ៉ាងណាឲ្យអតិផរណាដែលកំពុងឡើងខ្ពស់ ធ្លាក់ចុះ។រយៈពេលមិនដល់មួយខែនោះឡើយបន្ទាប់ពីលោក Erdogan បានឈ្នះការបោះឆ្នោតឡើងវិញ អត្រាការប្រាក់ត្រូវបានរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងពីកម្រិតបច្ចុប្បន្ន ៨,៥ភាគរយ។ អតិផរណា គឺស្ទើរតែឡើងដល់ ៤០ភាគរយ ហើយប្រទេសទួរគីកំពុងប្រឈមជាមួយវិបត្តិនៃការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំទួរគី បានលើកឡើងដដែលៗពីការទប់អត្រាការប្រាក់មិនឲ្យហក់ឡើង។បញ្ហាដ៏ធំនោះ គឺថា តើអត្រាការប្រាក់គោលនយោបាយសំខាន់ៗ នឹងកើនឡើងដល់កម្រិតណា។ អ្នកសេដ្ឋកិច្ចត្រូវបែងចែកថា តើអាត្រាការប្រាក់ នឹងកើនឡើងខ្លាំងកម្រិតណា ដោយធនាគារវិនិយោគ Morgan Stanley ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើកឡើងពីការកើនឡើង ១១,៥ភាគរយ ដល់ ២០ភាគរយ ខណៈដែលក្រុមហ៊ុន Goldman Sachs រំពឹងថា អត្រានេះអាចឡើងដល់ ៤០ភាគរយ។ ក្រុមសេដ្ឋវិទូផ្សេងទៀតជឿថា ការកើនឡើងនេះនឹងខ្ពស់ខ្លាំងហួសហេតុ ប៉ុន្តែអាចនឹងឡើងបន្តិចម្ដងៗ។បញ្ហារបស់ប្រធានាធិបតី Erdogan គឺថា អត្រាអតិផរណារបស់ទួរគី នៅតែខ្ពស់ខ្លាំង ហើយទុនបម្រុងរបស់ធនាគារកណ្តាលរបស់ប្រទេសនេះ បានធ្លាក់ចុះដល់កម្រិតទាបខ្លាំង បន្ទាប់ពីធនាគារបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីព្យាយាមទប់ការធ្លាក់ថ្លៃរបស់ប្រាក់លីរ៉ា (Lira)។អត្រាការប្រាក់ បាន និងកំពុងងធ្លាក់ចុះពី ១៩ភាគរយ កាលពីពីរឆ្នាំមុនមក ៨,៥ភាគរយ ក្នុងប៉ុន្មានខែថ្មីៗនេះ តែឥឡូវនេះ អាត្រាការប្រាក់ត្រៀមកើនឡើងជាថ្មីម្តងទៀត ហើយការឡើងនោះ នឹងមានផលប៉ះពាល់ដល់ប្រទេសដែលមានវិបត្តិសេដ្ឋកិច្ចស្រាប់ហើយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
06/05/2026 08:06 AM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM