ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីវាយប្រហារលើទីក្រុងគីវ ខណៈលោក Zelensky និយាយថាកងកម្លាំងរបស់ក្រងមូស្គូ ត្រូវបានកម្ទេច

2023/06/21 10:09:09 am        192
អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា កាលពីថ្ងៃអង្គារថា រុស្ស៊ី បានវាយប្រហារលើកងកម្លាំងយោធា និងដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង គីវ (Kyiv) របស់ប្រទេសអ៊ុយក្រែននិងនៅទូទាំងតំបន់មួយចំនួនផ្សេងទៀត ក្នុងប្រទេសនេះ រួមទាំងតំបន់ភាគខាងលិចឆ្ងាយពីសមរភូមិជួរមុខ។ លោកប្រធានាធិបតី Volodymyr Zelensky បានកោតសរសើរប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ទម្លាក់យានដ្រូនជាង៣០គ្រឿង និងបាននិយាយច្បាស់ៗថា កងកម្លាំងរបស់អ៊ុយក្រែន កំពុងកម្ទេចកងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិធំៗចំនួន២នៃជម្លោះនេះ គឺនៅក្នុងភាគខាងកើត និងខាងត្បូង។ មេបញ្ជាកនៃកងកម្លាំងថ្មើរជើង និងជាអនុរដ្ឋមន្ត្រីការពារជាតិរបស់លោក បានរាយការណ៍ពីជ័យជម្នះ នៃការវាយបកនៅក្នុងតំបន់ទាំង២នេះ ។   ក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយកម្ទេចឃ្លាំងគ្រាប់រំសេវចំនួន៨កន្លែង ទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមិនដល់២៤ម៉ោង និងបានរារាំងការវាយប្រហាររបស់កម្លាំងអ៊ុយក្រែនក្នុងតំបន់ចំនួន៣ ផងដែរ។  ក្រសួងការពារជាតិរុស្ស៊ីខាងលើ បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានព្យាយាមវាយប្រហារលើទីក្រុង Donetsk ភាគខាងកើត និងភាគខាងត្បូង តំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែពុំបានសម្រេច។  ក្រុមអាជ្ញាធរប្រចាំតំបន់តែងតាំងដោយរុស្ស៊ី បាននិយាយថា កាលពីថ្ងៃអង្គារនោះដែរ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើទីប្រជុំជន ណូវ៉ា កាខូវកា (Nova Kakhovka)ក្នុងភាគខាងត្បូងតំបន់ Kherson ដោយប្រើយានដ្រូន បានសម្លាប់ស្ត្រីម្នាក់ និងបណ្ដាលឲ្យជនស៊ីវិល៤នាក់ផ្សេងទៀតរងរបួស៕

រដ្ឋសភាយកថ្ងៃទី២៣ ខែមិថុនា ប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

2023/06/21 10:05:24 am        202
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់មួយទៀតមកពិនិត្យសិក្សា និងកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៥ទៀត នៅថ្ងៃទី២៣ មិថុនា ខាងមុខ។ ការសម្រេចនេះធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា​ក្រោមអធិបតីភាព​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បាន​អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។

ឯកឧត្ដម អ៊ាង សុផល្លែត៖ អ្នកជំនាន់មុន ត្រូវបន្សល់ទុកនូវស្នាដៃ និងកេរដំណែលដល់ក្មេងជំនាន់ក្រោយ

2023/06/21 10:03:41 am        161
ត្បូងឃ្មុំ៖ ឯកឧត្ដម អ៊ាង សុផល្លែត ប្រធានក្រុមគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង៣៥០នាក់ មកពីភូមិចំនួន៧ គឺភូមិថ្មសំលៀង ភូមិបន្ទាយមៀន ភូមិថ្មី ភូមិព្រៃសំបួរកើត ភូមិព្រៃសំបួរលិច ភូមិស្វាយពក និងភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។បន្ទាប់ពីបានលើកឡើងពីសមិទ្ធផលនានាដែលក្រុមការងារបានចូលរួមស្ថាបនានៅក្នុងមូលដ្ឋាន និងការវិវឌ្ឍរបស់សង្គមជាតិ ឯកឧត្តមប្រធានបានជំរុញឱ្យបងប្អូនទាំងអស់គ្នាខិតខំបន្សល់ស្នាដៃ ក៏ដូចជាកេរដំណែលដល់ក្មេងជំនាន់ក្រោយ ដែលនោះ គឺមិនមែនសំដៅទៅលើតែសមិទ្ធផលរូបវន្តប៉ុណ្ណោះទេ គឺកេរដំណែលនេះសំដៅលើសុខសន្តិភាព។ឯកឧត្តមប្រធាន បានបន្ថែមថា ក្នុងនាមអ្នកដែលកើតក្នុងទស្សវត្សរ៍៧០ ឬមុននេះ យើងបានទទួលរងទុក្ខវេទនាពីផលវិបាក នៃសង្គ្រាមរួមមាន៖ ការប្រាត់ប្រាស់សាច់ញាតិក្រុមគ្រួសារ ការរស់នៅគ្មានសិទ្ធិសេរីភាព រស់នៅក្រោមការភ័យខ្លាច ខ្វះខាតសព្វបែបយ៉ាង ជាពិសេសការហូបចុក ដូចនេះយើងមិនត្រូវឱ្យជាន់ដានប្រវត្តិសាស្ត្រជាដាច់ខាត កុំឱ្យក្មេងជំនាន់ក្រោយស្តីបន្ទោសយើងថា គ្មានទំនួលខុសត្រូវចំពោះសង្គមជាតិ យើងត្រូវការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយទទួលបានឱកាសក្លាយជាទំពាំងស្នងឬស្សី ទទួលបន្តភារកិច្ចពីយើងដើម្បីបន្តនិរន្តភាពអភិវឌ្ឍន៍សង្គមជាតិយើង។ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសក្នុងសន្តិភាពជាបន្តទៅទៀត ឯកឧត្តមបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធិផលដែលមានស្រាប់ អោយបានស្ថិតស្ថេរ គង់វង្ស ក្នុងការចូលរួមចំណែក កសាងនូវ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងភូមិឃុំមានសុវត្ថិភាព និង សូមពុកម៉ែបងប្អូន ទាំងអស់ ទៅបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខកខាន និងកុំភ្លេចគូសអោយចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ដែលមានរូបទេវតាបាចផ្កា នៅខាងក្រោមបង្អស់នៃសន្លឹកឆ្នោត ផ្នែកខាងស្តាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពជាបេក្ខភាពនាយករដ្ឋមន្ត្រី៕

លោក Hunter Biden គ្រោងផ្ដល់ចម្លើយពីភាពមានទោសចំពោះបទឧក្រិដ្ឋកម្មគេចវេះមិនបង់ពន្ធនិងសារភាពការគ្រប់គ្រងអាវុធខុសច្បាប់

2023/06/21 09:59:47 am        128
អាមេរិក៖ កូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក Joe Biden លោក Hunter Biden គ្រោងនឹងផ្ដល់ចម្លើយពីភាពមានទោសចំពោះបទមជ្ឈិមនៃឧក្រិដ្ឋកម្មគេសវេះមិនបង់ពន្ធនិង សារភាពពីដំណើរការគ្រប់គ្រងអាវុធខុសច្បាប់ និងជាអ្នកប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីការស៊ើបអង្កេតរយៈពេល៥ឆ្នាំ។  រដ្ឋអាជ្ញាអាមេរិក នៅក្នុងរដ្ឋ Delaware បានដាក់ពាក្យបន្ដឹង បង្ហាញពីកិច្ចព្រមព្រៀងផ្ដល់ចម្លើយមួយដែលបានចុះហត្ថលេខា។  លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ទំនងជាអនុញ្ញាតិឲ្យលោកនៅខាងពន្ធនាគារ។  សមាជិកជាន់ខ្ពស់ក្នុងគណបក្សសាធារណរដ្ឋ បានហៅភ័ស្តុតាងនោះថា ជាប្រព័ន្ធយុត្តិធម៌មានចំណែកពីរ។ ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា តាមទ្រឹស្ដី កូនប្រុសរបស់លោកប្រធានាធិបតីរូបនេះ នៅតែប្រឈមការផ្ដន្ទាទោសអតិបរមាជាប់ពន្ធធានាគារមួយឆ្នាំ លើបទចោទប្រកាន់នីមួយៗនៃការគេចវេះមិនបង់ពន្ធជូនរដ្ឋ និងត្រូវជាប់ពន្ធនាគារ១០ឆ្នាំ លើបទចោទប្រកាន់ពីការគ្រប់គ្រងអាវុធដោយគ្មានសិទ្ធិអនុញ្ញាត ។  គេរំពឹងថា លោក Hunter Biden វ័យ៥៣ឆ្នាំ នឹងព្រមព្រៀងព្យាបាលការញៀនថ្នាំ និងតាមដានជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានស្នើឡើង។ កិច្ចព្រមព្រៀងចុងក្រោយនឹងចាំបាច់ត្រូវអនុម័តដោយចៅក្រមទទួលបន្ទុកសំណុំរឿងក្ដីនេះ ដែលនឹងកំណត់ផងដែរពីការកាត់ទោសរបស់លោក។  គេមិនច្បាស់ទេថាតើលោក Hunter Biden នឹងឡើងតុលាការពេលណា ដើម្បីផ្ដល់ចម្លើយពីភាពមានទោសរបស់លោក ពាក់ព័ន្ធការគេចវេះមិនបង់ពន្ធ៕

គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលពិភាក្សាគ្នា លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត

2023/06/20 02:43:37 pm        147
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា នេះ បានដឹកនាំសមាជិក សមាជិកា រដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិ បាលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សា គ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត​ ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ​យោងតាមរដ្ឋធម្មនុញ្ញ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែល​មេដឹកនាំ ប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍នានា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋាន​គតិយុត្តជាធរមាន។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជា បានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោត​ជា​ទៀងទាត់ ទៅតាមការកំណត់ នៃរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។សម្តេចក្រឡាហោម បានបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស បានចាក់ឫសយ៉ាង រឹងមាំនៅក្នុងសង្គមកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុងនាម ជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញទៅបោះឆ្នោតជ្រើសរើសតំណាង​របស់ខ្លួន។ ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌ តាមការកំណត់ នៃច្បាប់ ក៏មានសិទ្ធិ ឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំប្រទេសជាតិ។ ប៉ុន្តែដើម្បីសម្រេចនូវគោលបំណង ដ៏ពិសិដ្ឋ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិសេសការ​ជ្រើសរើស​បាននូវអ្នកដឹកនាំល្អសម្រាប់ជាតិ ពលរដ្ឋ ដែលមានសិទ្ធិឈរឈ្មោះឱ្យ​គេបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌ ដែលកំណត់ ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ល្អរបស់ជាតិ។សម្ដេចក្រឡហោម បានបញ្ជាក់បន្ថែមថា ផ្អែកលើស្មារតីនេះ រាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុង ការស្នើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ "សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” ។ ពលរដ្ឋ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការទទួលខុស​ត្រូវខ្ពស់​នៅក្នុងសង្គមប្រជាធិបតេយ្យ ។ សំណើធ្វើវិសោធនកម្មនេះ មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់នោះទេ។បន្ទាប់ពីបានស្តាប់នូវមតិបំភ្លឺយ៉ាងល្អិតល្អន់របស់​ សម្តេចក្រឡាហោម ស ខេង ​គណៈកម្មការរដ្ឋ សភា ​បានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការ​កែប្រែអ្វីឡើយ ៕អត្ថបទ៖ វ៉ាន់

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi ចេញដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

2023/06/20 02:33:49 pm        108
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានចាកចេញទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ (២០ មិថុនា)នេះ សម្រាប់ដំណើរទស្សនកិច្ចមួយដែលត្រូវបានចាត់ទុកថាជារបត់ប្រែប្រួលមួយសម្រាប់ទំនាក់ទំនងទ្វេភាគី ដោយកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងឧស្សាហកម្មការពារជាតិ និងការចែករំលែកបច្ចេកវិទ្យាជាន់ខ្ពស់ជាប្រធានបទសំខាន់ក្នុងដំណើរទស្សនកិច្ចមួយនេះ។ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យឥណ្ឌានូវលទ្ធភាពទទួលបានបច្ចេកវិទ្យាសំខាន់ៗរបស់អាមេរិក ដែលរដ្ឋធានីវ៉ាស៊ីនតោនកម្រនឹងចែករំលែកជាមួយប្រទេសមិនមែនសម្ព័ន្ធមិត្ត ដោយពង្រឹងចំណងថ្មីមួយដែលត្រូវបានគាំទ្រដោយមិនត្រឹមតែនយោបាយពិភពលោកប៉ុណ្ណោះទេ ថែមទាំងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។លោក Modi បាននិយាយនៅក្នុងអត្ថបទតាមអ៊ីនធើណិតមួយថា "ខ្ញុំមានទំនុកចិត្តថាដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សហរដ្ឋអាមេរិកនឹងពង្រឹងទំនាក់ទំនងរបស់យើង ដោយផ្អែកលើគុណតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ លក្ខណៈចម្រុះ និងសេរីភាព។ ដោយរួបរួមជាមួយគ្នា យើងមានជំហរកាន់តែរឹងមាំនៅក្នុងការជួបប្រឈមគ្នានូវបញ្ហាសកលមួយនេះ។”រដ្ឋធានីវ៉ាស៊ីនតោន និងញ៉ូវដេលី ដែលទំនាក់ទំនងរវាងរដ្ឋធានីទាំងពីរនេះត្រូវបានរកាំរកូសដោយការសង្ស័យគ្នាទៅវិញទៅមកក្នុងអំឡុងសង្គ្រាមត្រជាក់ បាននិងកំពុងមានភាពកាន់តែជិតស្និទ្ធជាងពីរទសវត្សរ៍មកហើយ ជាមួយនឹងបណ្ដាប្រធានាធិបតីអាមេរិកជាបន្តបន្ទាប់ ដែលបង្ហាញការគាំទ្រទ្វេភាគីសម្រាប់ទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសអាស៊ីដែលសេដ្ឋកិច្ចទើបរីកលូតលាស់ និងជាអំណាចក្នុងតំបន់មួយនេះ៕

ជប៉ុនផ្ដល់ជំនួយជាង១៨៨លានដុល្លារសម្រាប់ការអភិវឌ្ឍផ្លូវ និងទឹកស្អាត

2023/06/20 02:29:23 pm        374
ភ្នំពេញ៖ ប្រទេសជប៉ុន បានផ្ដល់ជំនួយឥណទានប្រមាណជាង ១៨៨លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល កម្ពុជា សម្រាប់អនុវត្តនូវគម្រោងចំនួន២ គឺការតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យវិស័យទាំងពីរ នេះកាន់តែល្អប្រសើរឡើង ។សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងឯកឧត្តម អ៊ុណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ។សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងទាំងពីរ គឺទី១. ឥណទានសម្បទាន ដែលមានទឹក ប្រាក់ ចំនួន២៣.៦៩២លានយ៉េន (ស្មើនឹងប្រមាណ១៧២,៩៣លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងទី២. ឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ស្មើនឹងប្រមាណ១៥,៨លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣ ។សេចក្តីប្រកាសព័ត៌មាន បានបន្តថា ការផ្ដល់ជំនួយនេះ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេ របស់ ជប៉ុន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ច សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនាពេលថ្មីៗនេះ បានដំឡើងទំនាក់ទំនង​ទ្វេភាគី ទៅ ជាកម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត ។បន្ទាប់ពីការចុះហត្ថលេខាព្រមព្រៀងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវ ការថ្លែង​អំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជប៉ុន ដែលតែងតែផ្ដល់ជំនួយ​ដល់កម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម គី តិចណែនាំក្រុមការងារជួសជុល និងកែលម្អផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋនៅភូមិក្រាំងធ្នង់

2023/06/20 02:24:46 pm        78
តាកែវ៖ ឯកឧត្តម គី តិច អនុប្រធានក្រុមការងារចុះជួយស្រុកបាទី និងជាប្រធានចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធាន រួមជាមួយអាជ្ញាធរភូមិ និងទាំងប្រជាពលរដ្ឋផងនោះ បានធ្វើការជួសជុល និងឈួសឆាយចាក់ដីបន្ថែម កែលម្អផ្លូវលំមួយខ្សែជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិក្រាំងធ្នង់ បន្ទាប់ពីផ្លូវនេះរងការខូចខាត។ ក្រោយពិនិត្យឃើញផ្លូវក្នុងភូមិក្រាំងធ្នង់ ត្រង់ចំនុចព្រែកកណ្តាលភូមិ ដល់ផ្នែកខាងជើងភូមិជួបការលំបាក ក្នុងការធ្វើដំណើរ ជាពិសេសការធ្វើដំណើរទៅមករបស់សិស្សានុសិស្សនោះ ឯកឧត្តម គី តិច បានណែនាំឲ្យឯកឧត្តម ឈិត បូរ៉ាវុធ ធ្វើការជួសជុល និងកែលម្អរជូនដល់ពួកគាត់ដើម្បីផ្តល់ភាពងាយ ស្រួលធ្វើដំណើរប្រកបមុខរបររកស៊ី និងការធ្វើដំណើរដល់សិស្សានុសិស្ស ៕

សម្ដេចតេជោ លើកទឹកចិត្តអាជ្ញាធរគ្រប់រាជធានី-ខេត្តសាងសង់វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ

2023/06/20 02:15:35 pm        227
ភ្នំពេញ៖ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យមានការសាងសង់សួនប្រវត្តិសាស្ត្រកងទ័ព នៅតាមរាជធានី-ខេត្ត ក៏ដូចជាកងពលមួយចំនួន ដើម្បីបង្ហាញជាភស្តុតាងជាក់លាក់នូវរឿងរ៉ាវជាប្រវត្តិសាស្ត្រ និងសម្រាប់ជាទីកន្លែងហាត់ប្រាណ ឬកម្សាន្ត សប្បាយរបស់ពលរដ្ឋផង ។សម្តេចតេជោ ហ៊ុន សែន ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ នៅ​ព្រឹកថ្ងៃទី២០ ខែមិថុនានេះ បាន​យល់ស្រប​តប​នឹងសំណើរ ជាពិសេសការសុំអនុសាសន៍​ចំពោះការ​កសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព ដែលត្រូវការសាងសង់​តំណាង​ខ្លឹមសារនយោបាយឈ្នះ ឈ្នះ ។ ដោយឡែកសំណើរខ្លះ​ ដែល​ទាក់ទង​នឹងទិដ្ឋភាពច្បាប់ ស្នើឱ្យសិក្សាជាមួយអ្នកច្បាប់ជាមុនសិន ។សម្ដេចតេជោ បានយកឱកាសនេះ ថ្លែងការអរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម សៅ សុខា និងឯកឧត្តម ណឹប សុវត្ថិ ដែលបានរៀបចំ និងចងក្រងនូវរឿងរ៉ាវផ្សារភ្ជាប់គ្នាមិនដាច់ នៃប្រវត្តិសាស្ត្រតស៊ូរបស់សម្ដេច ។ ក្រៅពីនេះសម្ដេចតេជោ ក៏បានយកឱកាសអរគុណទៅដល់មិត្តវៀតណាម ដែលបានគាំទ្រ និង​ជួយរៀបចំតំបន់ប្រវត្តិសាស្ត្រ១២៥កន្លែង ដែលជាកន្លែងបង្កើតកងទ័ពតស៊ូវាយចូលផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ប៉ុល ពត ​សង្គ្រោះប្រទេសជាតិ និងអាយុជីវិតប្រជាជន ​ឲ្យរួចផុតពីរបបកាប់ សម្លាប់ដ៏សែនឃោឃៅ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ឯកភាពលើការសិក្សាចងក្រងជាប្រវត្តិសាស្រ្តយោធារបស់កម្ពុជាក្រោយការរំដោះ

2023/06/20 02:03:50 pm        154
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការទៅនឹងសំណូមពររបស់សម្ដចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងការពារជាតិលើ ៥ ចំណុច ក្នុងការស្នើឡើងពាក់ព័ន្ធទៅនឹងការ​សិក្សា​ចងក្រងជាប្រវត្តិសាស្រ្តយោធា ការបង្កើតច្បាប់ និងការស្ថាបនាសួននៃការចង់ចាំរបស់កម្ពុជា​តាមដំណើរឈានទៅរកការរំដោះ ២០ មិថុនា ១៩៧៧។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់ការឯកភាពជាគោលការណ៍​បែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២៣ នៅក្រសួងការពារជាតិ។ សម្ដេចតេជោ កោតសរសើរ និងអបអរសាទរដល់ក្រុមការងារទាំងអស់ដែលបានខិតខំរៀបចំ​ឡើង​នូវស្ដូបវិមានអនុស្សាវរីយ៍ រួមជាមួយនឹងសមិទ្ធផលនានានៅតាមបណ្ដាខេត្តទូទាំង​ប្រទេស​ជាពិសេស នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជា​សម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ ម៉ោង។ ​ប៉ុន្ដែសៀវភៅនេះ ​ត្រូវមានការត្រួតពិនិត្យ និងកែ​តម្រូវពីសម្ដេចបន្ថែមទៀតទើបឈានទៅដល់ការបោះពុម្ព។ សម្ដេចតេជោបញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេច គឺរយៈពេលប្រមាណ១០ឆ្នាំទៀតទើប​អនុញ្ញាតឱ្យបោះពុម្ពផ្សាយជាផ្លូវការ៕អត្ថបទ៖ វ៉ន ដារ៉ា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មួយថ្ងៃម្សិលមិញសមត្ថកិច្ចរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រួតពិនិត្យ ១០៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់
06/05/2026 11:06 AM
Man City ពិចារណាចាត់វិធានការផ្លូវច្បាប់ ក្រោយបេក្ខជនប្រជែងតំណែងប្រធាន Real Madrid អះអាង នាំយក Haaland មកអេស្ប៉ាញ
06/05/2026 11:06 AM
កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន
06/05/2026 10:06 AM
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន
06/05/2026 10:06 AM
សំណួរកើនឡើងជុំវិញមូលហេតុដែលមេរិកត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ប្រសិនបើយោធាប្រទេសនេះត្រូវបានកម្ទេចហើយនោះ
06/05/2026 10:06 AM
អបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទាំងបុរស និងនារី ឈ្នះមេដាយ​មាសការ​ប្រកួត​កម្រិត​អាស៊ី
06/05/2026 10:06 AM
គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ
06/05/2026 10:06 AM
លោកប្រធានាធិបតីចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃទី ៨ដល់ ៩ ខែមិថុនាខាងមុខ
06/05/2026 10:06 AM
គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM