ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនយល់ឃើញថាដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំងរបស់លោក Blinkenប្រកបដោយការមិនទុកចិត្ត និងការរំពឹងទុកពីលទ្ធផលតិចតួច

2023/06/16 01:52:28 pm        120
ចិន៖ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងបំពេញដំណើរទស្សនកិច្ចដែលពន្យារពេលយូររបស់លោកទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ មានគោលដៅធ្វើឲ្យមានស្ថិរភាពសម្រាប់ទំនាក់ទំនងដ៏តានតឹងរវាងប្រទេសមហាអំណាចទាំង ២របស់ពិភពលោកនោះ អារម្មណ៍នៅទីក្រុងប៉េកាំងហាក់ដូចជាមិនចង់ទទួលស្វាគមន៍នោះទេ ។  រយៈពេលប៉ុន្មានថ្ងៃមុនការចាកចេញរបស់ខ្លួន ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសម្ចាស់ផ្ទះចិន ដែលតែងតែថ្កោលទោសទីក្រុងវ៉ាស៊ីងតោន សម្រាប់ការកើនឡើងភាពតានតឹងកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក Blinken លុបចោលដំណើរទស្សនកិច្ចមុនរបស់លោក កាលពីខែកុម្ភៈ ដោយសារបញ្ហាបាឡុងចារកម្មរបស់ចិន ដែលបានហោះលើដែនអាកាសសហរដ្ឋអាមេរិក ។  នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang បានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះក្តីកង្វល់ស្នូលរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ពួកគេ ។  ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋចិន ហាក់ដូចជាស្ងាត់ស្ងៀមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ។  លោក Yun Sun គឺជាប្រធានកម្មវិធី China Program នៅមជ្ឈមណ្ឌល Stimson ដែលជាក្រុមស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីងតោន និយាយថា ការផ្សាយដំណើរទស្សនកិច្ចរបស់លោក Blinkenនៅចិន ពុំទូលំទូលាយ ឬចាប់អារម្មណ៍ដូចនៅលោកខាងលិចនោះទេ ៕

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក បានទៅដល់កំពង់ផែ Busan របស់កូរ៉េខាងត្បូង

2023/06/16 01:46:15 pm        148
កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៦ ខែមិថុនា) ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហអាមេរិកបានមកដល់កំពង់ផែក្នុងទីក្រុងប៊ូសាន (Busan) របស់កូរ៉េខាងត្បូង។នេះជាលើកដំបូងហើយ ក្នុងរយៈពេលជិតប្រាំមួយឆ្នាំ ដែលនាវាមុជទឹក ដែលត្រូវចាត់ថ្នាក់ថា ជានាវាពហុបេសកម្ម «SSGN» របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ឬជានាវាមុជទឹកដែលមានបំពាក់មីស៊ីលតម្រង់គោលដៅ បានឈប់សំចតនៅប្រទេសកូរ៉េខាងត្បូង។ការធ្វើដំណើរមកដល់នេះ គឺបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់ពីការប៉ុនប៉ុងមិនជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង កាលពីខែមុន។កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមព្រៀងគ្នា នៅទីក្រុងវ៉ាស៊ីនតោន ក្នុងការ«ពង្រឹងបន្ថែមទៀតនូវការដានសញ្ញានៃគ្រឿងយុទ្ធោបករណ៍យុទ្ធសាស្ត្រជាប្រក្រតី» នៅលើឧបទ្វីបកូរ៉េ។មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា នាវាមុជទឹកប្រព័ន្ធមីស៊ីលបាលីស្ទិកបំពាក់នុយក្លេអ៊ែរ (SSBN) របស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីជួយបង្ហាញនូវការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារប្រទេសសម្ព័ន្ធមិត្តពីការវាយប្រហារដោយកូរ៉េខាងជើង។ តែយ៉ាងណាក្ដី មិនមានការផ្ដល់កាលវិភាគឲ្យដឹងពីដំណើរទស្សនកិច្ចបែបនេះនោះឡើយ៕

វិបត្តិថាមពលនៅវៀតណាម ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមវិនិយោគិនបរទេស

2023/06/16 01:13:45 pm        208
វៀតណាម៖  រដូវប្រាំងដ៏ហួតហែង និងគ្រោះរាំងស្ងួតពុំធ្លាប់ដែលមានពីមុនមក កំពុងបង្កការលំបាកដល់ការផ្គត់ផ្គង់ថាមពលនៅតំបន់ភាគខាងជើងប្រទេសវៀតណាម បង្ខំឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ និងការដាច់ចរន្តអគ្គិសនីភ្លាមៗដែលនាំឲ្យមានការខាតបង់រាប់មិនអស់នៅក្នុងចំណោមក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនផលិតបរទេស ។  វៀតណាម គឺជាផ្នែកមួយដ៏សំខាន់នៃការផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មសម្រាប់ក្រុមហ៊ុនមួយចំនួននៅក្នុងចំណោមក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោក ហើយភាគច្រើននៃពួកគេ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Samsung និងក្រុមហ៊ុនផ្គត់ផ្គង់ Foxconnរបស់ក្រុមហ៊ុន Appleមានរោងចក្ររបស់ពួកគេនៅតំបន់ភាគខាងជើង ពោលគឺនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីហាណូយ ។  ក្រុមមេដឹកនាំធុរកិច្ច និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ប្រតិបត្តិការនៅតាមបណ្តារោងចក្រជាច្រើន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ។ រោងចក្រមួយចំនួន ទទួលបានការជូនដំណឹងតិចតួចបំផុតពីការដាច់ចរន្តអគ្គសនី ឬជួនកាលពួកគេពុំទទួលបានការជូនដំណឹងទៀតផង ។  លោក Vu Chi Hieu គឺជានាយកគ្រប់គ្រងក្រុមហ៊ុន KingBill XNK Joint Stockរបស់ប្រទេសវៀតណាម ដែលផលិតគ្រឿងបង្គុំអាលុយមីញ៉ូមនៅខេត្តបាក់និញ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងហាណូយ និយាយថា ពួកយើងមានការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ២៦ម៉ោង ។ វាធ្វើឲ្យពួកយើងខាតបង់ទឹកប្រាក់រាប់ម៉ឺនដុល្លារនៅថ្ងៃនោះ វាមិនល្អទាល់តែសោះ ។  គួរឲ្យដឹងថា កាលពីសប្តាហ៍មុន តំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់មជ្ឈមណ្ឌលឧស្សាហកម្មធំៗនោះ ត្រូវបានគេនិយាយប្រាប់ឲ្យកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេមកនៅត្រឹមពាក់កណ្តាល ជាហេតុបង្ខំឲ្យសភាពាណិជ្ជកម្មជប៉ុន កូរ៉េ និងអឺរ៉ុប ដាក់ញត្តិប្តឹងទៅរដ្ឋាភិបាលឲ្យស្វែងរកដំណោះស្រាយភ្លាមៗចំពោះវិបត្តិមួយនេះ ៕

កូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ បន្ទាប់ពីព្រមានឆ្លើយតបទៅនឹងសមយុទ្ធសម្ព័ន្ធមិត្ត

2023/06/16 11:49:58 am        145
កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ដោយការបាញ់នេះមានរយៈពេលមិនដល់មួយម៉ោងផង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានថា នឹងមានការឆ្លើយតបដោយ «ជៀសមិនរួច» ចំពោះសមយុទ្ធយោធា ដែលធ្វើឡើង កាលពីថ្ងៃមុន ដោយកូរ៉េខាងត្បូង និងទាហានសហរដ្ឋអាមេរិក។សកម្មភាពចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានកើតឡើងក្នុងខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden គឺលោក Jake Sullivan បានទៅដល់ទីក្រុងតូក្យូ ដើម្បីប្រជុំជាមួយសមភាគីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។យោងតាមខ្លឹមសារនៃកិច្ចប្រជុំ ដែលចេញផ្សាយដោយប្រទេសជប៉ុន បានឲ្យដឹងថា នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Cho Tae-yong និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសជប៉ុន Takeo Akiba កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់ទាំង៣រូប បានពិភាក្សាគ្នាអំពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ហើយបានបញ្ជាក់ថា ភាគីទាំងបី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធ្វើឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានប្រាប់ថា មីស៊ីលបាលីស្ទិកពីរគ្រាប់ បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដោយប្រហែលជាគ្រាប់នោះ បានហោះមិនប្រក្រតីក្នុងគន្លងបាញ់៕

ការសើរើទិដ្ឋាការរបស់អូស្ត្រាលី ធ្វើឲ្យសេដ្ឋីចិនស្ថិតក្នុងសភាពមិនច្បាស់លាស់

2023/06/16 11:42:46 am        178
អូស្ត្រាលី៖ ក្នុងឆ្នាំ២០១៨ លោក Paul Wang បានចាកចេញពីគេហដ្ឋានរបស់លោក ក្នុងទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមជីវិតថ្មី នៅប្រទេសអូស្ត្រាលី ដោយបានបណ្តាក់ទុនចំនួន ១លានដុល្លារអូស្ត្រាលី (៦៨០.០០០ដុល្លារអាមេរិក) ក្នុងអាជីវកម្មកែច្នៃម្ហូបអាហារ ដោយសង្ឃឹមថា នឹងទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ក្រោមគម្រោងទិដ្ឋាការវិនិយោគរបស់ប្រទេសនេះ។ប្រាំឆ្នាំក្រោយមក ក្តីសង្ឃឹមរបស់លោក សម្រាប់គ្រួសាររបស់លោកដែលមានកូនបីនាក់ នៅតែជាប់គាំង ដោយសាររដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី «ទិដ្ឋាការមាស» ដ៏ចម្រូងចម្រាស ដែលនាំឲ្យពេលវេលាដែលកំពុងប្រព្រឹត្តទៅ រលាយបាត់ ដោយធ្វើឲ្យជនអន្តោប្រវេសន៍ ដែលមានទ្រព្យសម្បត្តិដូចជាលោក Wang ស្ថិតក្នុងស្ថានការណ៍មិនច្បាស់លាស់។លោក Wang វ័យ ៤៤ឆ្នាំ បាននិយាយថា៖ «យើងមិននឹកស្មានថា វានឹងចំណាយពេលយូរនោះទេ ហើយជីវិតរបស់យើង គឺមានភាពរញ៉េរញ៉ៃដោយសារតែរឿងនោះ។ យើងមិនអាចរៀបចំផែនការជាមុនជាមួយនឹងភាពមិនច្បាស់លាស់ទាំងអស់នោះទេ»។នៅពេលដែលប្រទេសអូស្ត្រាលី បានដាក់ចេញនូវកម្មវិធីការកែច្នៃអាជីវកម្ម និងការវិនិយោគ (BIIP) ក្នុងឆ្នាំ២០១២ ក្តីសង្ឃឹមគឺថាម្ចាស់អាជីវកម្មដែលមានទ្រព្យសម្បត្តិ វិនិយោគិន និងសហគ្រិននឹងជួយជំរុញសេដ្ឋកិច្ច ដោយការនាំចូលមកនូវដើមទុន និងការជំរុញនុវានុវត្តន៍។បន្ទាប់ពីចូលកាន់តំណែងកាលពី ១៣ខែមុន រដ្ឋាភិបាលគណបក្សពលករងាររបស់ប្រទេសអូស្ត្រាលី បានផ្លាស់ប្តូរអាទិភាព ដើម្បីកាត់បន្ថយការខ្វះខាតកម្មករជំនាញសំខាន់ៗ។ ជាលទ្ធផលមួយផ្នែក ទិដ្ឋាការអចិន្ត្រៃយ៍ BIIP ភាគច្រើន ចំណាយពេលជិត ៣ឆ្នាំ ដើម្បីដំណើរការ ដោយឡើងពីមធ្យមភាគពេលមុនប្រហែល ១២ខែ ហើយបន្ថែមលើខួបនៃការវិនិយោគពី ៤ឆ្នាំ ទៅ ៥ឆ្នាំ៕

កូរ៉េខាងត្បូង រកឃើញចំណែកនៃរ៉ុក្កែត ដែលប្រើក្នុងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង

2023/06/16 11:39:25 am        169
កូរ៉េខាងត្បូង៖ នាយសេនាធិការចម្រុះ បាននិយាយ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានទាញយកពីសមុទ្រមកវិញនូវចំណែកនៃគ្រាប់រ៉ុក្កែត ដែលប្រើនៅក្នុងការប៉ុនប៉ងមិនជោគជ័យរបស់ប្រទេសកូរ៉េខាងជើងក្នុងការបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួន កាលពីខែមុន។យោធាបាននិយាយថា បំណែកត្រូវបានស្រង់យក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា ពួកគេបានបន្តស្វែងរកវត្ថុផ្សេងបន្ថែមពីអ្វីដែលកូរ៉េខាងជើងអះអាងថា ជាយានបាញ់បង្ហោះទៅកាន់ទីអវកាស។កាលពីថ្ងៃទី៣១ ខែឧសភា ប្រទេសកូរ៉េខាងជើង បានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួន ប៉ុន្តែការហោះហើរបានបញ្ចប់ដោយបរាជ័យ ហើយឧបករណ៍ជំរុញ និងបន្ទុក ធ្លាក់ចូលទៅក្នុងសមុទ្រ។ភ្លាមៗ កូរ៉េខាងត្បូង បានរកឃើញបំណែកនៅម្ដុំឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះ ហើយបានចាប់ផ្តើមប្រតិបត្តិការទាញយកមកវិញ ក្នុងក្តីសង្ឃឹម ដើម្បីសិក្សាពីរ៉ុក្កែតថ្មីនេះ។រូបថតដែលចេញផ្សាយដោយយោធាកូរ៉េខាងត្បូង បានបង្ហាញវត្ថុរាងស៊ីឡាំងដ៏ធំមួយ ដែលមានសញ្ញាសម្គាល់ថា «Chonma» ដែលមានន័យថា សេះមានស្លាប ក្នុងភាសាកូរ៉េ។ កូរ៉េខាងជើងបានហៅរ៉ុក្កែតនោះថា «Chollima-1»៕

សម្ដេចតេជោ បន្តអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់ថែរក្សាសន្តិភាព ខណៈសន្តិភាពនេះ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

2023/06/16 11:12:27 am        314
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី រួមទំាងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សានូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូនកម្មករ-កម្មការិនី នៅរោងចក្រឡឺក្រោនស៊ូអ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY)នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញ​វិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស ដូច្នេះបងប្អូនទាំងអស់ត្រូវរក្សាសន្តិភាពនេះឲ្យបានមិនថា កាលៈទេសៈណានោះទេ។នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសរំលឹកដល់បងប្អូនកម្មក-កម្មការិនីរួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់​សូមកុំធ្លោយ និងលង់លក់នឹងការសន្យាខ្យល់របស់អ្នកណា ឬគណបក្សណាឲ្យសោះ​គប្បីត្រូវមើលឃើញតថភាពជាក់ស្តែងដែលកំពុងមានបច្ចុប្បន្ននេះ។ សម្តេច បានបន្តថា រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទាញអ្នកវិនិយោគិន​បរទេសឲ្យមកដាក់​ទុនវិនិយោគ​នៅកម្ពុជាបន្ថែម​ ដើម្បីផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើន ហើយការដែលបរទេសគេសម្រេចមករកស៊ីនៅប្រទេសយើងក៏ដោយសារតែកម្ពុជា យើងមានសុខសន្តិភាព ​និងស្ថិរភាពនយោបាយនេះដែរ៕អត្ថបទ៖ បានចក់

ប្រធានាធិបតីគុយបា និងអ៊ីរ៉ង់ យល់ព្រមធ្វើការក្នុងការផលិតអគ្គិសនី និងការធ្វើអាជីវកម្មរ៉ែ

2023/06/16 11:06:51 am        95
គុយបា៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានជួបជាមួយសមភាគីគុយបាលោក Miguel Diaz-Canel កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការឈប់សំចតចុងក្រោយរបស់លោក ក្នុងដំណើរទស្សនកិច្ច នៅប្រទេសចំនួនបីនៃតំបន់អាមេរិកឡាទីន ក្នុងគោលបំណងបង្កើនការគាំទ្រក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តអាមេរិកឡាទីនដែលរងទុក្ខដូចជាប្រទេសអ៊ីរ៉ង់ដែរ ដោយសារការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។លោក Raisi បានប្រាប់អ្នកយកព័ត៌មាននៅក្នុងវេទិកាពាណិជ្ជកម្មមួយ ក្នុងទីក្រុងឡាហាវ៉ាន (Havana) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រទេសគុយបា និងអ៊ីរ៉ង់ នឹងស្វែងរកឱកាស ដើម្បីធ្វើការរួមគ្នា ក្នុងការផលិតអគ្គិសនី បច្ចេកវិទ្យាជីវសាស្រ្ត និងការធ្វើអាជីវកម្មរ៉ែ ក្នុងចំណោមវិស័យផ្សេងៗទៀត។លោក Raisi បាននិយាយនៅក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ថា៖ «លក្ខខណ្ឌ និងកាលៈទេសៈ ដែលគុយបា និងអ៊ីរ៉ង់ រកឃើញថា បច្ចុប្បន្ននេះប្រទេសយើងមានរឿងដូចគ្នាច្រើនណាស់។ ជារៀងរាល់ថ្ងៃទំនាក់ទំនងរបស់យើងកាន់តែរឹងមាំខ្លាំងឡើង»។មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរដ្ឋបាល ដោយប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ និងភ្នាក់ងារគយរបស់ប្រទេស ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍ផងដែរ។សូមបញ្ជាក់ថា លោក Raisi នៅដើមសប្តាហ៍នេះ បានធ្វើទស្សនកិច្ចជាមួយមេដឹកនាំនៃប្រទេសដៃគូផលិតប្រេងវ៉េណេហ្ស៊ុយអេឡា ដែលនៅទីនោះ លោកបានសន្យាថា នឹងបង្កើនពាណិជ្ជកម្មទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឥន្ធនៈគីមី ហើយមុនពេលទៅដល់ប្រទេសគុយបា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានជួបជាមួយលោក Daniel Ortega របស់ប្រទេសនីការ៉ាហ្គ័រ នៅក្នុងប្រទេសអាមេរិកកណ្តាល៕

ក្រសួងយុត្តិធម៌និយាយថា គណៈវិនិច្ឆ័យអាមេរិក ចោទប្រកាន់បុគ្គលិកឆ្មាំអាកាសជាតិ Jack Teixeira ពីបទទម្លាយឯកសារសន្តិសុខជាតិ

2023/06/16 10:54:40 am        185
អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឆ្មាំអាកាសជាតិក្នុងរដ្ឋ Massachusetts លោក Jack Teixeira ដែលត្រូវបានចោទប្រកាន់ពីបទបែកធ្លាយឯកសារសម្ងាត់សំខាន់បំផុតរបស់យោធា ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធ។គណៈវិនិច្ឆ័យសហព័ន្ធនៅទីក្រុងបូស្តុន(Boston)បានចោទប្រកាន់លោកក្នុងបទចោទចំនួន ៦ករណី ពីបទលាក់ទុកដោយចេតនា និងការបញ្ជូនព័ត៌មានដែលត្រូវបានផ្ទៀងផ្ទាត់ទាក់ទងនឹងផ្នែកការពារជាតិ ។ ពាក្យចោទប្រកាន់នីមួយៗត្រូវផ្តល់ការកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរហូតដល់៣ឆ្នាំក្រោយបញ្ចប់ការអនុវត្តន៍ទោស និងពិន័យជាប្រាក់រហូតដល់ ២៥០.០០០ដុល្លារ ។ ការចោទប្រកាន់នេះគឺបន្ថែមពីលើការចោទប្រកាន់ចំនួនពីរដែលដាក់ដោយរដ្ឋអាជ្ញាប្រឆាំងនឹងលោក Teixeira បន្ទាប់ពីការចាប់ខ្លួនរបស់លោកកាលពីខែមេសា។អ្នកជំនាញផ្នែក ITនៅអង្គភាពឆ្មាំជាតិអាមេរិក វ័យ ២១ ឆ្នាំ រូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ដោយចោទប្រកាន់ពីបទចែកចាយឯកសារយោធាដែលមានចំណាត់ថ្នាក់ខ្ពស់អំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខជាតិធំៗ ផ្សេងទៀតនៅក្នុងបន្ទប់ពិភាក្សាការងារឬ chat room នៅលើ Discord ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានចាប់ផ្តើមជាការជជែកកម្សាន្តសម្រាប់អ្នកលេងបណ្ដាញសង្គម៕

កងកម្លាំងសន្តិសុខ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈផ្ទុះអំពើហិង្សាថ្មីជុំវិញជម្លោះជនជាតិភាគតិចក្នុងរដ្ឋម៉ាន់ពួ ប្រទេសឥណ្ឌា

2023/06/16 10:28:29 am        108
ឥណ្ឌា៖ អំពើហិង្សាថ្មីៗបានផ្ទុះឡើងនៅក្នុងតំបន់មួយចំនួននៃរដ្ឋម៉ានីពួ (Manipur) ភាគឦសានរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ខណៈកងកម្លាំងសន្តិសុខបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលកំពុងតវ៉ាចំពោះការស្លាប់ជនស៊ីវិល៩នាក់ ក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រាវងក្រុមជនជាតិភាគតិចគូប្រជែងកាលពីមួយថ្ងៃមុន។ នគរបាល និងកងកម្លាំងប៉ារ៉ាប្រចាំរដ្ឋ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ក្នុងតំបន់  ឆេកខុនថ្មី (New Checkon) នៃស្រុកអ៊ីមផាល់ខាងកើត(Imphal East)។ អភិបាលរដ្ឋ លោក បៃរិន ស៊ីញ (Biren Singh)បានអំពាវនាវឲ្យមានសន្តិភាព និងបាននិយាយថា ដំណោះស្រាយអចិន្ត្រៃយ៍មួយមិនអាចដើរទៅដល់ ដោយគ្មានកិច្ចសហប្រតិបត្តិការជាសាធារណៈនោះទេ។អំពើហិង្សារវាងក្រុមសមាជិកជនជាតិភាគតិច គូគី (Kuki) ដែលភាគច្រើនរស់នៅតាមជើងភ្នំ និង ក្រុមជនជាតិភាគតិចម៉ីតី (Meiteis) ជាសហគមន៍ដ៏មានឥទ្ធិពលមួយក្នុងដែនដីវាលទំនាប បានផ្ទុះឡើងកាលពីថ្ងៃទី៣ខែឧសភា ដែលបង្កឡើងដោយសារភាពលម្អៀងជុំវិញផលប្រយោជន៍សេដ្ឋកិច្ច និងកូតាក្នុងវិស័យការងាររបស់រដ្ឋាភិបាល  និងការអប់រំដែលបានត្រៀមបម្រុងសម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ភ្នំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy ចង់​មានកិច្ចប្រជុំទល់មុខគ្នាជាមួយ​លោក​ Putin ខណៈកិច្ច​ចារចារុស្ស៊ី-អ៊ុយក្រែន ជាប់គាំង​
06/05/2026 04:06 PM
លោក Trump និយាយថា លោកគិតថា វឌ្ឍនភាពកំពុងកើត​មាន​ឡើង នៅ​​ប្រទេសលីបង់
06/05/2026 04:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧នាក់នៅក្នុងទីក្រុង Tyre ភាគខាងត្បូងប្រទេស លីបង់
06/05/2026 04:06 PM
ប្រមុខការទូតទួរគីសម្តែងការសាទរចំពោះវឌ្ឍនភាពក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/05/2026 04:06 PM
លោក LAVROV ៖ អាជ្ញាធរហ្ស៊កហ្ស៊ីដឹងច្បាស់ពីផលវិបាកនៃការចូលរួមជាមួយសហភាពអឺរ៉ុប
06/05/2026 04:06 PM
UN៖ កង្វះការផ្តល់មូលនិធិជំនួយ គំរាមកំហែងដល់ជីវិតរស់នៅរបស់ពលរដ្ឋក្នុងតំបន់ហ្កាហ្សា
06/05/2026 04:06 PM
ប្រទេសហុងគ្រី បើកភ្លើងខៀវការចរចាដំណើរការចូលសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន
06/05/2026 04:06 PM
កុងហ្គោ រាយការណ៍ពីការវាយប្រហារលើក្រុមបញ្ចុះសពអ្នកជំងឺអេបូឡា ខណៈករណីកើនឡើង
06/05/2026 04:06 PM
ទារកទើបកើតប្រឈមហានិភ័យ ខណៈមានកង្វះអុកស៊ីសែនក្នុងរដ្ឋធានីដែលត្រូវបានបិទផ្លូវនៅបូលីវី
06/05/2026 04:06 PM
ឯកអគ្គរដ្ឋទូត៖ បារាំងត្រៀមផ្តល់យន្តហោះចម្បាំង Rafale និង Mirage 2000-5 ដល់អ៊ុយក្រែន
06/05/2026 04:06 PM