ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ប្រកាសជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយ

2023/05/22 09:31:50 am        539
ព្រះសីហនុ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា កម្ពុជាប្រកាន់គោលជំយ៉ាងម៉ឺងម៉ាត់ជានិច្ចចំគោលនយោបាយចិនតែមួយ ខណៈកម្ពុជា បានប្រកាន់គោលនយោបាយចិនតែមួយបែបនេះ តាំងតែពីយូរណាស់មកហើយ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនចូលចិត្តធ្វើនយោបាយ ចាប់ដៃជាន់ជើងដូចប្រទេសខ្លះនោះទេ ខណៈកម្ពុជាបានចាប់ដៃជាមួយចិនដីគោកហើយ មិនទៅ​រញ៉េរញ៉ៃជាមួយនិងកោះតៃវ៉ាន់នោះដែរ។ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវីធីចំនួន៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមមាន៖ទី១.កម្មវិធីសំណេះសំណាលជាមួយបងប្អូន​កម្មករ​និយោជិត, ទី២.ទស្សនាពិព័រណ៍សមិទ្ធផល ទី៣.ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រ​ផលិត​សំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិត​ផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជាផងដែរ៕អត្ថបទ៖ បានចក់

មនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធ នៅតំបន់ឆ្នេរប្រទេសអេក្វាឌ័រ

2023/05/22 09:29:13 am        74
អេក្វាឌ័រ​៖ រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងនៅក្នុងប្រទេសអេក្វាឌ័រ បានបើកការបាញ់ប្រហារនៅក្នុងភោជនីដ្ឋានមួយ នៅទីក្រុងឆ្នេរសមុទ្រសំបូរដោយភ្ញៀវទេសចរ បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។ការិយាល័យរដ្ឋអាជ្ញាបាននិយាយលើបណ្តាញTwitter ថា ការវាយប្រហារនោះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងតំបន់កម្សាន្តពេលយប់ដ៏មមាញឹកនៅទីក្រុង Montanita នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ ព័ត៌មានពុំត្រូវបានផ្តល់ឲ្យនោះទេអំពីអាយុឬការកំណត់អត្តសញ្ញាណនៃមនុស្សដែលត្រូវបានបាញ់ប្រហារទាំងនោះ។ ដោយមានទីតាំងរវាងប្រទេសកូឡំប៊ី និងប្រទេសប៉េរូ ជាប្រទេសផលិតកូកាអ៊ីនឈានមុខមួយរបស់ពិភពលោក ប្រទេសអេក្វាឌ័រទប់ស្កាត់ការកើនឡើងធំបំផុតក្នុងបទឧក្រិដ្ឋនៅក្នុងប្រវត្តិសាស្ត្រនានាពេលថ្មីៗនេះរបស់ខ្លួន។ ស្ត្រីម្នាក់នៅជិតភោជនីយដ្ឋាននៅពេលការបាញ់ប្រហារចុងក្រោយ បានប្រាប់សារព័ត៌មានថា យើងបានលឺសំឡេងអ៊ូអរ ហើយមនុស្សបានស្រែកឲ្យរត់ វាជាការបាញ់ប្រហារ។ នាងពុំបានប្រាប់ឈ្មោះរបស់នាងនោះទេ ដោយនាងបាននិយាយថា នាងព្រួយបារម្ភថាជាការបាញ់សងសឹក។ វាជាការបាញ់ប្រហារទ្រង់ទ្រាយធំលើកទី២ក្នុងរយៈពេលច្រើនថ្ងៃមកនេះ នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ប្រទេសអេក្វាឌ័រ។ ប្រធានាធិបតីគណបក្សអភិរក្សនិយម លោក Guillermo Lasso បានព្យាយាមប្រយុទ្ធប្រឆាំងរលកឧក្រិដ្ឋកម្មដោយការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នក្នុងខេត្តដែលរងការវាយប្រហារខ្លាំងបំផុត ដូចជាខេត្ត Santa Elena ដែលរួមទាំងក្រុង Montanita ។ វិធានការនេះ បានអនុញ្ញាតឲ្យដាក់ពង្រាយទាហាននៅតាមដងផ្លូវ និងប្រកាសបម្រាមគោចរ។ រដ្ឋាភិបាល បានដាក់កំហុសអំពើហិង្សាលើការប្រយុទ្ធគ្នារវាងជនអន្ធពាលថ្នាំញៀនដែលទាមទាមឥទ្ធិពល និងការគ្រប់គ្រងផ្លូវដើម្បីដឹកជញ្ជូនកូកាអ៊ីន និងគ្រឿងញៀនផ្សេងទៀតពីឆ្នេរសមុទ្រប៉ាស៊ីហ្វិក ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

អ៊ុយក្រែន មានបំណងវាយហ៊ុមព័ទ្ធទីក្រុង Bakhmut ខណៈរុស្ស៊ីនិយាយថា ខ្លួនបានដណ្ដើមគ្រប់គ្រងទីក្រុងនេះ

2023/05/22 09:21:26 am        101
អ៊ុយក្រែន៖ អ៊ុយក្រែន និយាយថា កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួននៅតែកំពុងវាយរុលទៅមុខជុំវិញក្បែរទីក្រុង Bakhmut  ដើម្បីឡោមព័ទ្ធទីក្រុងភាគខាងកើត ដែលរងការបំផ្លិចបំផ្លាញមួយនេះ បន្ទាប់ពីទីក្រុង Moscow បានអបអរសាទរកងកម្លាំងទាហានស៊ីឈ្នួលវ៉េកណាគ្រុប (Wagner)  និងកងទ័ពរុស្ស៊ី ដែលដណ្ដើមយកទីក្រុងនេះបាន។  ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានដណ្ដើមយកបានទីក្រុង Bakhmut ទាំងស្រុង ហើយប្រសិនបើមានការបញ្ជាក់ដូច្នេះពិតមែន នោះនឹងក្លាយជាការបញ្ចប់សមរភូមិប្រយុទ្ធដ៏យូរនិង បង្ហូរឈាមបំផុត នៃសង្គ្រាមរយៈពេល១៥ខែមកនេះ ។ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានកោតសរសើរដល់ទាហាននៃកងទ័ពជាតិ និងក្រុមទាហានស៊ីឈ្នួលវ៉េកណារបស់លោក។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ឧត្ដមសេនីយ៍ជាន់ខ្ពស់អ៊ុយក្រែនមួយរូប បាននិយាយថា កងកម្លាំងរបស់ក្រុង Kyiv នៅតែបន្តគ្រប់គ្រងអ្វីដែលលោកបានទទួលស្គាល់ថា ជាផ្នែកមិនសំខាន់នៃទីក្រុង Bakhmut ទោះបីថា នឹងនាំឲ្យពួកគេចូលទៅកាន់ទីក្រុងនេះ នៅពេលស្ថានភាពបានប្រែប្រួលយ៉ាងណាក៏ដោយ។ លោកឧត្ដមសេនីយ៍ Oleksandr Syrskyi បាននិយាយនៅក្នុងសារបង្ហោះតាម Telegram ថា កងទ័ពរបស់ ទីក្រុង Kyiv កំពុងវាយសម្រុករុលទៅមុខ លើកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ជាយក្រុងនានានិងកំពុងរុលចូលរទៅកាន់តែជិតក្នុងការឡោមព័ទ្ធជាយុទ្ធសាស្ត្រនៃទីក្រុងដែលធ្លាប់មានប្រជាពលរដ្ឋរស់នៅប្រមាណ៧ម៉ឺននាក់មួយនេះ។ សេចក្ដីថ្លែងការណ៍មួយចេញដោយអគ្គសេនាធិការចម្រុះរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ការវាយសម្រុករបស់រុស្ស៊ី នៅជុំវិញទីក្រុង Bakhmut បានចុះខ្សោយរួមទាំងការវាយប្រហារតាមអាកាសលើទីក្រុងនេះ និងភូមិ Ivanivske នៅតំបន់ភាគខាងលិច៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ​ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅក្រុងព្រះសីហនុ

2023/05/22 08:37:23 am        243
ព្រះសីហន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមមាន៖ ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត, ទី២-ទស្សនាពិព័រណ៍សមិទ្ធផល ,ទី៣-ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលនឹងផ្តល់ការឧបត្ថម្ភបន្ថែមទៀត ដល់កម្មការិនីទាំងអស់ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។សម្តេចតេជោ ហ៊ុន សែន ប្រកាសក្របខណ្ឌគោលនយោបាយចំពោះកម្មការិនីមានផ្ទៃពោះថា បច្ចុប្បន្នរាជរដ្ឋាភិបាលមានកម្មវិធីមួយដែលកំពុងអនុវត្តដោយក្រសួងសង្គមកិច្ច ដែលមកដល់ពេលនេះ មានស្រ្ដីចំនួនជិត៥សែនគ្រួសារ ដោយបានប្រើថវិកាអស់ចំនួន ១៥០០០ លានដុល្លាររួចហើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេរោគកូវីដ១៩ហាក់បីដូចជាបានចាប់ផ្តើមរើឡើងវិញ បន្តិចហើយ ដូច្នេះបងប្អូនទាំងអស់គប្បីត្រូវបន្តប្រុងប្រយ័ត្នចំពោះករណីនេះ។សម្តេចតេជោ បានចំអកឲ្យគណបក្សនយោបាយមួយចំនួន ដែលតែងតែអួតអាង និងសន្យា ខ្យល់ក្នុងការដំឡើងប្រាក់ខែដល់បងប្អូនកម្មករ-កម្មការិនី ខណៈការសន្យាបែបនេះ រាជរដ្ឋាភិបាលពុំដែលបាននិយាយនោះទេ គឺមានតែដំឡើងជូនដល់ពួកគាត់តាមជាក់ស្តែង តាមរយៈគោលនយោបាយបន្តិចម្តងៗ។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ។សម្តេចតេជោ ហ៊ុន សែន អរគុណដល់ប្រធានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលបានទាក់ទាញរោងចក្រមកក្នុងខេត្តនេះដល់បច្ចុប្បន្នមានចំនួន ១៧៥ រោងចក្រ ដែលបានផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់។ ដូច្នេះសម្ដេចណែនាំឱ្យការពារតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យបាន ដើម្បីជំរុញដល់ការទាក់ទាញរោងចក្រមកបន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រវាងកម្មករ និងម្ចាស់រោងចក្រ គឺត្រូវមានការបំពេញឱ្យគ្នាទៅវិញទៅមក ត្រូវតែធ្វើការជាមួយគ្នា មិនអាចមើលគ្នាជាសត្រូវទេ។ ថៅកែត្រូវយកចិត្តទុកដាក់ សុខទុក្ខជាមួយកម្មករ ព្រោះនៅពេលកម្មករមានសុខភាពល្អនឹងធ្វើការដែលផ្ដល់អត្ថប្រយោជន៍ល្អដល់រោងចក្រវិញដូចគ្នា។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិននឹងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន និងខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយនៅកម្ពុជា។ សម្រាប់ខួបលើកទី៦៥ឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរហូតបង្កើតបាននូវមិត្តភាពដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តភាពដែកថែម ហើយឈានមកដល់ពេលនេះ ឈានដល់ការបង្កើតទំនាក់ទំនងត្បូងពេជ្របន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពរឹងមាំបែបនេះ ដោយសារគោលនយោបាយរបស់ប្រទេសទាំងពីរដូចគ្នា គឺបានប្រកាន់ភ្ជាប់នូវរាល់គំនិតផ្ដួចផ្ដើមទាំងអស់ដោយបម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចយកខេត្តបាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤របស់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជាទៅមិត្តិចិនថា មានចំនួនពីរ គឺការកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ និងវត្ថុធាតុដើមផ្សេងទៀតដែលកម្ពុជាមានដើម្បីបង្កើនតម្លៃបន្ថែម។ ទី២ គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា ដែលគោនយោបាយទាំងនេះនឹងអាចទាក់ទាញវិនិយោគបន្ថែមមកកាន់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្រ្ដីពាក់ព័ន្ធចំពោះការផ្ដល់របាយការណ៍នានាដល់សម្ដេច ត្រូវសរសេរភ្ជាប់នូវអក្សរខ្មែរផង និងអង់គ្លេសផង ចាំយកមក ជូនសម្ដេច ដូចជាករណីឈ្មោះក្រុមហ៊ុន ឬឈ្មោះបុគ្គលដែលជាបរទេសជាដើម។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2023/05/22 07:21:53 am        262
ព្រះសីហន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមមាន៖ ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត, ទី២-ទស្សនាពិព័រណ៍សមិទ្ធផល ,ទី៣-ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន "ឆ្នាំមិត្តភាពចិន-កម្ពុជា" ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ "គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។ទាក់ទងនឹងការអបអរសាទរក្នុងការដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ។ ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត។ ឯកឧត្តម អ៊ិត សំហេង បានអោយដឹងទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានតាំងបង្ហាញក្នុងពិព័ណ៌ខួបលើកទី១០ឆ្នាំ នៃ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ-ផ្លូវមួយ” ដែលឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន៕

ស្អែកនេះសម្តេចតេជោ នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2023/05/21 08:57:01 pm        375
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺ៖ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទី២-ទស្សនាពិព័រណ៍សមិទ្ធផល ទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ តាមការឲ្យដឹងពីឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន "ឆ្នាំមិត្តភាពចិន-កម្ពុជា" ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ "គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។ទាក់ទងនឹងការ អបអរសាទរក្នុងការដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ។ ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត។ ឯកឧត្តម អ៉ិត សំហេង បានអោយដឹងទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានតាំងបង្ហាញក្នុងពិព័ណ៌ខួបលើកទី១០ឆ្នាំ នៃ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ-ផ្លូវមួយ” ដែលឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន៕

សម្ដេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសរបស់ ជា ប៉ូច ដែលប៉ុនប៉ង​ផ្ដួលរំលំ​រាជ​រដ្ឋាភិបាល

2023/05/21 05:20:42 pm        653
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញសារតាមបណ្ដាញតេឡេក្រាមភ្ជាប់នូវលិខិត និងសារសំឡេងទទួលស្គាល់ របស់លោក ជា ប៉ូច មេដឹកនាំបក្សភ្លើងទៀនមួយរូប ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេច​តេជោ​បញ្ជាក់ថា សម្ដេចមិនទទួលយកការសុំទោសរបស់ ជា ប៉ូច បានឡើយ។សម្ដេចតេជោ បានសរសេរថា «រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរ​លិខិត​មក​សុំទោស ខ្ញុំកាលពីថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣​។ ទាំងសារសំឡេង ជា ប៉ូច ទាំង​លិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែនឲ្យបាន។»សម្ដេចតេជោ បានប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាង តាមរបៀបបោះឆ្នោត ដូច​ការ​ពន្យល់​របស់ ប៉ូច ក្នុងលិខិតថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាម​ការ​ប្រើ​ប្រាស់ប​ដិវត្តពណ៌​ដែលគេប្រើនៅច្រើនកន្លែង ច្រើន​ប្រទេ​ស​ដែល​មាន​ឈ្មោះខុ​ស​គ្នា​តែ​មាន​គោ​ល​ដៅទ​ម្លាក់ ឬផ្តួលរលំដូចគ្នា រហូត​ដល់​ការ​ធ្វើ​ឃាត​ ឬគ្រ​ប់​សកម្មភាព​ឲ្យ​តែ​កម្ចាត់​មនុស្ស​ដែល​ខ្លួន​ត្រូវកំចាត់ឲ្យខាងតែបាន។សម្ដេចបញ្ជាក់ថា «ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែ ប៉ូច និងបក្សរបស់ខ្លួន វា​មាន​ចរិត​បែប​នេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌​សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំ​មិន​ទទួល​យកការ​សុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និង​ក្រុម​គ្រួសារ​ ឬ​សុខចិត្តសែងខ្មោចអាក្បត់ជាតិ ៣ជំនាន់យកទៅកប់»។សម្ដេចតេជោបានង្ហាញថា នៅមានរឿង​ដែល​អាក្រក់​មួយ​ទៀត​ដែល​មនុស្ស​ក្នុង​បក្ស​រៀប​ចំ​ឡើង​ជា​លិខិត បដិសេធលើការផ្សាយរបស់ហ្វ្រេសញូ ដែលដាក់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឲ្យ ជា ប៉ូច ចុះហត្ថលេខា។យោងតាមពង្រាងលិខិតនេះ គេមាន គោលបំណងវាយប្រហារលើអង្គភាព Fresh news និង​រក្សា​កិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។ តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​លិខិត​នេះត្រូ​វ​បានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើ​ការ​ពន្យល់​។សម្ដេចបានថ្លែងថា «ខ្ញុំសុំ​មេធាវីរបស់ខ្ញុំ ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ ទាំង​ពីរ​ករណី​ទាំង​ករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធ តែត្រូវរង់ចាំរហូតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ»។

ឯកឧត្តម ហ៊ុន ម៉ាណែត៖ សមាគមអតីតយុទ្ធជនកម្ពុជាជាតួអង្គសំខាន់ចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ

2023/05/21 01:25:49 pm        243
ឧត្តរមានជ័យ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ដែលជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម។ ក្រៅពីនេះសមាគមននេះក៏ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈផងដែរ។ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ឯកឧត្ដម ហ៊ុន ម៉ាណែត ថ្លែងថា ការជួបជុំថ្ងៃនេះគឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយអ៊ំពូមីងអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង, គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន។ឯកឧត្ដមបានមានប្រសសាន៍ថា ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ ២ សំខាន់ គឺជីវភាព និងកិត្តិយស។ ជីវភាព គឺរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម, សេវាសុខាភិបាល, ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។ កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង៕

ឯកឧត្ដម វេង សាខុន៖ ប្រជាពលរដ្ឋទូទាំងប្រទេសរីករាយ កក់ក្តៅ ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ដឹកនាំសម្តេចតេជោ ហ៊ុន សែន

2023/05/21 10:12:39 am        274
នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធពិធីជាតិចងចាំ ២០ ឧសភា និងសំណេះសំណាលជាមួយប្រធាន អនុ​ប្រធាន​ក្រុម​បក្ស និងសមាជិកបក្សឃុំកោះរកាចំនួន ១ ៥០០នាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីដ៏សំខាន់មួយនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រី ជា​អនុប្រធាន និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានភូមិ និងឃុំ​ផង​ដែរ​។ មានមតិសំណេះសំណាលទៅកាន់ប្រជាជន ឯកឧត្តម​បាន​ពាំនាំនូវ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និង​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តមក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម និងទូទាំង​ប្រទេស​ដែល​កំពុង​រស់នៅក្នុងស្ថានភាពសប្បាយរីករាយ មានភាពកក់ក្តៅ ជួបជុំ​បងប្អូន​គ្រួសារ​ក្រោម​ម្លប់​ នៃ​សុ​ខសន្តិភាព និងស្ថិរភាពសង្គម ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ ឯកឧត្តមបន្ថែមថា ថ្ងៃទី២០ ឧសភា នេះគឺជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ និង​ការ​រម្លឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់ប្រជាជនយើងជាង ៣លាននាក់ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩)។ ដោយ​សារ​ការ​ហ៊ាន​លះ​បង់​អាយុ​ជីវិត​ពីសំណាក់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ដើម្បីជាថ្នូរដោះដូរ​មក​វិញ​នូវ​សុខ​សន្តិភាព សេរីភាព និងអាយុជីវិតរបស់ប្រជាជនយើង សម្តេច​តេជោបា​ន​ផ្តួល​រំលំ​របប​ដ៏​ឃោរ​ឃៅ​បំផុត​នេះយ៉ាងជោគជ័យ។ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ បាន​ប្រែ​ក្លាយ​ប្រទេសយើងពីប្រទេសដែលមានភ្លើងសង្គ្រាម ការកាប់សម្លាប់ដោយមិនញញើតដៃ ការ​បំផ្លិច​បំផ្លាញ ការជម្លៀសប្រជាជនចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល ជារួមគ្មានសិទ្ធិរស់រានមានជីវិនោះ មក​ជា​ប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងសង្គម សុវត្ថិភាព​ស្បៀង​អាហារ​ជូន​ប្រជាជន​យើង ការអភិវឌ្ឍលើគ្រប់វិស័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរដូចជាផ្លូវថ្នល់ ផ្លូវ​ល្បឿនលឿន ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលាន​យន្ត​ហោះ​អន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារជាដើម។ ឯកឧត្តមបន្ត​ទៀត​ថា មិនត្រឹមតែមានការអភិវឌ្ឍក្នុងប្រទេសនោះទេ គឺសម្តេចបា​ន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ និងទទួលបានការកោតសរសើរទាំងក្នុងថ្នាក់តំបន់ និងលើពិភពលោក តាម​រយៈ​ភាព​ជា​ថ្នាក់​ដឹកនាំក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង​ជា​ពិសេស​ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ និងជោគជ័យបំផុតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ។ ការគាំទ្រដល់កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូច​ជា​ការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ យើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយ​ផ្តល់​កន្លែង​ស្នាក់​នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលបាន​ផ្តល់​ការ​គាំទ្រ​របប​សន្តិសុខ​សង្គម​ជូន​ដល់​បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់​ការ​ការពារ​សិទ្ធិ​ក្នុង​ការងារ​តាម​រយៈ​មេធាវី​សម្តេច​តេជោ​ផង​ដែរ​។ ទាំងអស់នេះ សរបញ្ចាក់ថា មានតែការបោះឆ្នោតជូនសម្តេចតេជោ និងគណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ទើបអាចបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាព​សង្គម​ទូទាំង​ប្រទេស​បាន​គង់​វង្ស និងបន្តការអភិវឌ្ឍឥតឈប់ឈរបន្ថែមទៀត។ ហេតុនេះ ឯកឧត្តម​បាន​អំពាវ​នាវ​ដល់​សមាជិក និងប្រជាជនទូទាំងស្រុកកំពង់សៀម ត្រូវ​គាំទ្រសម្តេចតេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ។មុននឹងបញ្ចប់ ឯកឧត្តមក៏បានអរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀមទាំងអស់ ឯក​ឧត្តម​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​មូល​ដ្ឋានឃុំ លោក លោកស្រីជាសមាជិកបក្សទាំងអស់ ដែលបានលះបង់អស់កំលាំងកាយចិត្ត និង​ថវិកាផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងបំរើគណបក្ស និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ពិសេ​ស​ជួយសម្រួល និងដោះស្រាលបញ្ហា ក្តីបារម្ភ និងទុក្ខ​លំបាក​របស់​ប្រជាជន​យើង​ក្នុង​ស្រុក​កំពង់​សៀម។ដើម្បីចូលរួមដល់ការអភិវឌ្ឍនៅមូលដ្ឋាន ឯកឧត្តម និង​ក្រុមកា​រងារ​បាន​ឧបត្ថម្ភ​ថវិ​កា​មួយ​ចំនួន​ដល់​គណបក្ស​មូលដ្ឋានឃុំកោះរកា កងកម្លាំងសមត្ថកិច្ច សមាជិកបក្ស​ដែល​បាន​ចូល​រួម​ពិធី​នា​ព្រឹក​នេះ និងឯកសណ្ឋានប្រជាការពារចំនួន ៥០ឈុតផងដែរ៕

ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធបុណ្យឆ្លងឧបដ្ឋានសាលា និងប្រារឰពិធីជាតិចងចាំ២០ឧសភា នៅស្រុកតំបែរ

2023/05/20 07:17:30 pm        155
ត្បូងឃ្មុំ៖​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រឆានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់ សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងនិងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ ទិវា២០ ឧសភា ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែ ឧសភា ឆ្នាំ២០២៣។ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធ បរិស័ទចំណុះជើងវត្ត សរុបប្រមាណជាជាង ៦០០នាក់។ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឯកឧត្តមបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីជីវភាព និងស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស។ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកើតសរសើរ ជំពោះព្រះតេជគុណព្រះសង្ឃ គណៈកម្ម ការ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែក ដល់ការកសាងទីសេនាសេនៈ នៅក្នុងភូមិតារាមនេះ។ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងពីថា្នក់ដឹកនាំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និងប្រជាជនយើងដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដោយបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដ៏ធំធេង។ឯកឧត្តមបានគូសបញ្ជាក់ថា ថ្ងៃ ២០ ឧសភា១៩៧៥ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិកម្ពុជា។សង្កមកម្ពុជាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ប្ញសគល់គ្មានស្នាមញញឹម គ្មានសំណើចគ្មានការអប់រំ គា្មនសេចក្តីស្រលាញ់គឺមានតែការភ័យខ្លាចរន្ធត់ ការអត់ឃ្លាន ការធ្វើទារុណកម្ម និង ការកាប់សម្លាប់តែប៉ុណ្ណោះ ។ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទីបានក្រោកឈរឡើងប្រយុទ្ធតស៊ូផ្ដួលរលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិអោយឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ហើយបានខិតខំប្រឹងប្រែងធ្វើការស្ដារនិងកសាងសេដ្ឋកិច្ចកម្ពុជា ជាជំហ៊ានៗ ទទួលបានការរីកចំរើនយ៉ាងធំធេងដូចសព្វថ្ងៃនេះ ហើយបានរស់នៅស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុង តំបន់។ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលា និងការប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នេះ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ចំនួនជាង ២៦,៨ លានរៀល សម្រាប់សងថ្លៃជំពាក់ជាងក្នុងការសាងសង់ និងថវិកាមួយចំនួន ទៀតសម្រាប់ឧបត្ថម្ភដល់ក្នុងការរៀបចំពិធី និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមជាង៦០០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់ប្រមុខទ័ពថា ទីក្រុងនានារបស់សហរដ្ឋអាមេរិក គួរតែក្លាយជាកន្លែងហ្វឹកហ្វឺនយោធា
10/01/2025 01:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក​ជំនន់​រហ័ស និងគ្រួសារកងទ័ពជួរមុខចំនួន ១០៤គ្រួសារ
10/01/2025 12:10 PM
ភ្លៀងធ្លាក់ នៅតែបន្តទូទាំងប្រទេសវៀតណាម ខណៈអូ្នកស្លាប់ពីព្យុះ Bualoi ឡើងដល់ជិត ៣០នាក់
10/01/2025 12:10 PM
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធាចារ្យកីឡា កែវ សារិន
10/01/2025 12:10 PM
អ្នកស្រុកនៅម៉ិកស៊ិកភាគកណ្តាល ជម្នះបញ្ហាលំបាកក្នុងការបាត់បង់សម្ភារៈបន្ទាប់ពីទឹកជំនន់
10/01/2025 12:10 PM
UN អំពាវនាវឲ្យអាជ្ញាធរតាលីបង់នៅអាហ្វហ្គានីស្ថាន ស្តារឡើងវិញអ៊ីនធឺណិតនិងទូរគមនាគមន៍ ក្នុងប្រទេស
10/01/2025 12:10 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍៥ចំណុច ដើម្បី​ជំរុញឲ្យ​ការរៀន និង​បង្រៀន​គណិត​វិទ្យា​នៅបឋមសិក្សាទទួលបានប្រសិទ្ធភាព
10/01/2025 12:10 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ស្ថានភាព «ធ្ងន់ធ្ងរខ្លាំង» នៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia
10/01/2025 12:10 PM
ក្រុមប្រឹក្សាសន្តិសុខUN អនុម័តបន្ថែម «កងកម្លាំងបង្ក្រាបក្រុមជនអន្ធពាល» សម្រាប់ប្រទេសហៃទី
10/01/2025 12:10 PM
ក្រុមហ៊ួទីនៅយេម៉ែន គំរាមកំហែងដល់ក្រុមហ៊ុនប្រេងធំៗរបស់អាមេរិក ទោះបីជាមានបទឈប់បាញ់ក៏ដោយ
10/01/2025 12:10 PM