ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

2023/05/19 09:30:54 am        287
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព។ របៀបវារៈដែលត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹកនេះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម២- សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ៣- របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់៤- បញ្ហាផ្សេងៗ។សូមបញ្ជាក់ថា ច្បាប់ស្ដីពី«អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ៕

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ស៊ីហ្គេម​លើក​ទី៣២ គឺជាព្រឹត្តិការណ៍​រំលេចពី​អច្ឆរិយភាព​នៃ​កម្ពុជា»

2023/05/19 09:23:29 am        93
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយក្រោមចំណងជើងថា «ស៊ីហ្គេម លើកទី៣២ គឺ​ជា​ព្រឹត្តិការណ៍រំលេច​ពីអច្ឆរិយភាព នៃ​កម្ពុជា »។ វីដេអូនេះ គឺជាការសរុប​នៃព្រឹត្តិការណ៍​ដ៏​មហាស្ចារ្យ​ដែល​​បាន​កើត​មាន​នៅកម្ពុជា​ទឹកដី​សុវណ្ណភូមិ​​ដ៏ប្រណិត។ខ្លឹមសារ នៃ​វីដេអូដ៏​ពិសេសនេះបានប្រាប់ពិភពលោកថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវ​រូបភាពកាន់​តែច្បាស់​តាម​រយៈ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើកទី៣២ ដែល​​កម្ពុ​ជា​​ធ្វើ​ជាម្ចាស់ផ្ទះ។ ការរៀបចំ​បាន​យ៉ាង​ល្អប្រសើរដែលមិននឹកស្មាន ដល់​នេះ ពិតជាបានធ្វើឲ្យបរទេសលាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យ»។ ភាពអស្ចារ្យរបស់កម្ពុជាដែលបានស្តែងឡើង តាមរយៈ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កីឡា​ស៊ីហ្គេម​មាន​ច្រើន​ទម្រង់ ហើយដែលជនបរទេសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ការ​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះជា​លើក​ដំបូងរបស់កម្ពុជាអាចធ្វើបានល្អដល់ម្លឹងសោះ។ មហាទស្សនីយភាពដែលលើកយកមកសម្តែងក្នុងពិធីនោះ មិន​ត្រឹម​តែ​មាន​រូប​ភាព​គួរ​ឲ្យ​ស្ញប់​ស្ញែង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែវាក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោត​ចំបេះដូងខ្មែរ​គ្រប់​រូប​ឲ្យ​បាន​ឃើញ​ពី​អច្ឆរិយភាព នៃ​ដូ​នតារបស់ខ្លួនពីអតីតកាល ដោយមិនភ្លេចពីការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​យ៉ាង​សម្បើម​បន្ទាប់​ពី​បាន​ឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម របបប្រល័យពូជសាសន័ ប៉ុល ពត និង​ការ​បែក​បាក់​ជាតិ​អស់ជាច្រើនទសវត្សរ៍។ភាពអស្ចារ្យរបស់កម្ពុជាក៏បានស្តែងឡើងតាមរយៈសមត្ថភាពដែលមិនស្មានដល់របស់អត្តពលិកខ្មែរដែលអាចដណ្តើមបានមេដាយរហូតដល់ ២៨២គ្រឿង​ក្នុង​នោះ​មាន​មេដាយ​មាស​រហូត​ដល់​ ៨១​គ្រឿង, មេដាយប្រាក់៧៤គ្រឿង និង​មេដាយសំរឹទ្ធចំនួន ១២៧រឿង។ នេះ​គឺ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រថ្មី​របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សរ៍ទី២១។ កំណត់ត្រានេះ​ពិត​ជា​បាន​បង្ហាញ​អំពី​សក្តានុពលដ៏អស្ចារ្យ នៃវិស័យកីឡាកម្ពុជា។ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល ៦៤ ឆ្នាំ កម្ពុជា​ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោកមា​ន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ព្រះរាជាណាចក្រ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​បាន​បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡាស៊ីហ្គេម នោះគឺការទទួល​អត្តពលិក​បរទេស​ដោយ​មិន​គិតប្រាក់ ទាំងអាហារ ការស្នាក់នៅ និងដឹកជញ្ជូន។ ចំណែក​ឯ​សំបុត្រ​ចូល​ទស្សនា និង​ការ​ផ្សព្វ​ផ្សាយ​ក៏​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកប្រាក់សូម្បីតែមួយសេន ពោលគឺ​កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រថ្មីដែលភាសាបរទេសហៅថា Free Games ក្រោមស្មារតី «ប្រទេសតូច តែបេះដូងធំ»។ទន្ទឹមនឹងភាពអស្ចារ្យដែលបានបង្ហាញឲ្យឃើញ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក្នុងនោះអត្ថន័យ​ដ៏​លេច​ធ្លោរ​ចំនួនពីរ គឺសន្តិភាពនិងការអភិវឌ្ឍន៍ បាននិង​កំពុង​ផ្តល់ផល​ជាក់ស្តែង​ជូនដល់​ប្រទេស​ជាតិ​ ​និង​ប្រជា​ពលរដ្ឋខ្មែរ។ បើគ្មានសន្តិភាព គ្មានការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ និងគ្មាន​ការកើន​ឡើង​ នៃ​​ជីវភាព​របស់ប្រជាពលរដ្ឋខ្មែរទេនោះ កម្ពុជាក៏មិន​អាចរៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​បែប​នេះ​បាន​ដែរ។ ស្មារតី​ជាតិ សាមគ្គីភាព​​និឯកភាព​ផ្ទៃក្នុងរវាង​ខ្មែរនិង​ខ្មែរបានស្តែង​ឡើងយ៉ាងច្បាស់​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២​នេះ ​តាមរយៈ​ការគាំទ្រ និងសាទរ​យ៉ាងគគ្រឹក​គគ្រេង​ពី​សំណាក់​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និង​ក្រៅប្រទេស ក្រោមស្មារតី «ខ្មែរអាច​ធ្វើបាន»។ សូមទស្សនាវីដេអូ៖ https://t.me/btvnewscambodia/94932

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឈានដល់ចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន

2023/05/18 01:43:14 pm        336
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មកដល់ពេលនេះ បានឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន ដែលគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ រដ្ឋនឹងសាងសង់ស្ពានធំ១ សម្រាប់ឆ្លងទន្លេមេគង្គ និងឯកជនសាងសង់ផ្លូវដែលមានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ។ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានឈានដល់ដំណាក់កាលចុះហត្ថលេខា​លើ​កិច្ចសន្យាជាដៃគូររវាងរដ្ឋ ​និងឯកជន ដើម្បីចាប់ផ្ដើមសាងសង់ រដ្ឋនឹងសាងសង់ស្ពានឆ្លង​ទន្លេមេគង្គ​ភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣​ និងក្រុមហ៊ុនឯកជនត្រូវចេញថវិកា​សាងសង់ផ្លូវបន្ត។នេះបើតាមឯកឧត្ដម ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីឯកឧត្ដមអញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន នាព្រឹកថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០២៣​ នាទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបន្ថែមថា ​ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា​ ដោយសារកម្ពុជា​ជា​ប្រទេសនៅចំ​កណ្ដាលមហា​អនុតំបន់​មេគង្គ ដែលមានកម្ពុជា ឡាវ ថៃ វៀតណាម ភូមា និងចិន។ ប្រទេសថៃ និងវៀតណាម បាន​ធ្វើ​ពាណិជ្ជកម្មរាប់ពាន់លានក្នុងមួយឆ្នាំ ​ប៉ុន្តែមិនបានដឹកទំនិញឆ្លងកាត់កម្ពុជាទេ ​ដោយប្រើផ្លូវផ្សេង ប៉ុន្តែនៅពេលកម្ពុជាសាងសង់ល្បឿនលឿនទី២នេះរួចរាល់ ផ្លូវជាតិលេខ៥ ពី​ប៉ោយប៉ែត​មកភ្នំពេញ នឹង​អាចក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់​សម្រាប់​ប្រទេសថៃ ដឹកទំនិញឆ្លងកាត់​ឡើងមក​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​ឆ្ពោះទៅកាន់ប្រទេសវៀតណាមបាន ពេលនោះកម្ពុជា​នឹងក្លាយជាឃ្លាំងស្តុកទុក​ និងបង្កើតការងារជួយពលរដ្ឋកម្ពុជាបានថែមទៀត។ ដូច្នេះហើយទើប​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំជំរុញកិច្ចការនេះ​ និងចាប់ដំណើរការឱ្យបានឆាប់។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ​ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ​សាងសង់ជា៤ គន្លង ​ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ​ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់៤ឆ្នាំ ​ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ ​ហៅកាត់ថា BOT ដូចគ្នាទៅ​នឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការ​រយៈពេល៥០ឆ្នាំ ​មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិតនេះ ​នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣​ ភ្នំពេញ-សៀមរាប គ្រោង​នឹង​បញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ ហើយគ្រោងនឹងចុះអនុស្សារណៈនៃការ​យោគយល់​ក្នុងពេលឆាប់ៗនេះផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជាបិទបញ្ចប់ព្រឹត្តិការស៊ីហ្គេមដោយជោគជ័យ និងពុំមានឧបទ្ទវហេតុណាមួយកើតឡើងឡើយ

2023/05/18 01:13:57 pm        255
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអបអរសាទរលទ្ធផលជោគជ័យ​ប្រកបដោយមោទនភាពជាមួយប្រជាពលរដ្ឋនូវទូទាំងប្រទេសកម្ពុជា ចំពោះលទ្ធផល​នៃការ​រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ ទាំងក្នុងពេល​បើក​ ក្នុងពេលប្រកួតកីឡា និងអំឡុងពេលបិទព្រឹត្តិការណ៍​ គឺពុំមានឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​ណាមួយកើតឡើងចំពោះប្រជាពលរដ្ឋ ប្រតិភូកីឡា និងក្រុមអត្តពលិកមកពីបណ្ដាប្រទេសនានានោះទេ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរបែបនេះ នាឱកាសអញ្ជើញជាអធិបតីពិធី​ប្រគល់សញ្ញាបត្រ​ដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាលជាង ១ ពាន់នាក់ ​នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានបិទបញ្ចប់ដោយជោគជ័យនៅការប្រកួតស៊ីហ្គេម​កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ​ហើយក្រុមប្រតិភូកីឡា កីឡាករ កីឡាការិនី​ ដែលបានមកចូលរួមពីបណ្ដាប្រទេសអាស៊ាននានា ក៏បានត្រលប់ទៅដល់ប្រទេស​របស់ខ្លួនវិញប្រកបដោយសុវត្ថិភាពផងដែរ។ ​ក្រៅពីនេះ ​ក៏មានប្រតិភូកីឡា ​អត្តពលិក និងអ្នកគាំទ្រ​បរទេសតិចតួចបន្តកម្សាន្តនៅតាមតំបន់ទេសចរណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។សូមជម្រាបថា កម្ពុជាបានធ្វើពិធី បិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ កាល​ពីល្ងាចថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០២៣ ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ​ក្រោមអធិបតីភាព សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ពិធីនេះ ​ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង ​១១ ប្រទេស ព្រមទាំងភ្ញៀវជាតិ ​អន្តរជាតិមហាជនសរុបប្រមាណជាង ៦ ម៉ឺននាក់។បន្ទាប់ពីកម្ពុជាបិទបញ្ចប់កាតព្វកិច្ចម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កម្ពុជាក៏បានប្រគល់ទង់ស៊ីហ្គេម​ទៅ​ឲ្យព្រះរាជាណាចក្រថៃ​ ដើម្បីបន្តរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចតេជោ ណែនាំឱ្យចងក្រងទុកជាឯកសារនូវសកម្មភាពគ្រប់គ្រងកូវីដ-១៩ ដោយជោគជ័យនៅកម្ពុជា

2023/05/18 12:47:04 pm        231
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ​ឱ្យ​ធ្វើការចងក្រងទុកជាឯកសាររាល់សកម្មភាព ការអនុវត្តការងារផ្សេងរបស់កម្ពុជាក្នុងការ​គ្រប់គ្រង​ជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ​ខណៈកាលពីជំងឺនេះរាតត្បាតដំបូងប្រទេសកម្ពុជា ឡាវ និង​ប្រទេសមានការអភិវឌ្ឍ​តិចតួចមួយចំនួនទៀតត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួន វាយប្រហារថា​មានវិស័យសុខាភិបាលខ្សោយមិនអាចគ្រប់គ្រងការឆ្លងរីករាលដាលជំងឺនេះបាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានមានប្រសាសន៍ណែនាំបែបនេះ ក្នុង​ឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពី​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ ពាន់នាក់ ​នាព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។សម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏បានក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ​មួយ​ចំនួន​នៅលើពិភពលោក​ ចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាល ដើម្បី​លុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ​ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម ខណៈបច្ចុប្បន្ន​កម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺមួយចំនួនទៀត​ឱ្យអស់ពីប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានកោតសរសើរដល់និស្សិតពេទ្យ ​ដែលក្នុងពេលកម្ពុជា ប្រឈមនឹងជំងឺ​រាតត្បាតកូវីដ-១៩ ក្រុមនិស្សិតពេទ្យ ​បានស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារតាមជំនាញរៀងៗខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះជួយដល់ប្រជាពលរដ្ឋទូទាំង​ប្រទេសរហូតទទួល​បានការ​ប្រសិទ្ធនាមថា «កងទ័ពអាវស»។គួរបញ្ជាក់ថា ការគ្រប់គ្រងបានដោយជោគជ័យនូវសមរភូមិកូវីដ-១៩ នៅកម្ពុជា និងសមិទ្ធផល​ដ៏ធំធេងជាច្រើន​ គឺកើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាស​វៃ​របស់សម្តេចតេជោ ហ៊ុន សែន ដោយ រក្សាបានសន្តិភាព​ ស្ថិរភាពនយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រក្សាកំណើន​សេដ្ឋកិច្ច ​លំនឹងជីវភាពប្រជាជន ការលើកកម្ពស់​កិត្យានុភាពកម្ពុជានៅលើឆាកតំបន់​ និងអន្តរជាតិតាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទកភាពដែលកម្ពុជាបានវិនិយោគច្រើនលើវិស័យសុខាភិបាល

2023/05/18 12:37:02 pm        317
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ពាន់នាក់។ ក្នុងពិធីនេះ ប្រគល់សញ្ញាបត្រនៅសណ្ឋាគារសុខាភ្នំពេញសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគជាច្រើនទៅលើវិស័យសុខាភិបាល។ជាមួយនឹងការថ្លែងសរសើរចំពោះក្រសួងសុខាភិបាល សាកល វិទ្យាល័យសុខាភិបាល សាស្ត្រាចារ្យ និងនិស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យលើការបណ្តុះបណ្តាលធនធានមនុស្ស សម្តេចតេជោ បានរំលឹកថា វាច្បាស់ណាស់ថា​បើយើងវិលត្រឡប់ ទៅមើលរូបភាពដើម​ដេក​ស្ថានភាព​សង្គមសេដ្ឋកិច្ច កម្ពុជា ជាពិសេសសុខភាពប្រជាជនរបស់យើងគួរឱ្យ​សង្វេកកាល​ពី​ពេលនោះ ប៉ុន្តែឥឡូវយើងបានដើរឆ្ងាយចេញពីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្តែ​វាមិនទាន់អស់ទេ នៅមានរឿងច្រើនដែលយើងត្រូវដោះស្រាយ។សូមបញ្ជាក់ថា ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ គឺជាគ្រឹះស្ថានអប់រំមួយរបស់រដ្ឋបណ្តុះ បណ្តាល​ចំណេះជំនាញផ្នែកសុខាភិបាល។ ​សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខា ភិបាល ទទួល​បានការទទួលស្គាល់គុណភាពពេញសិទ្ធិរយៈពេល០៥ឆ្នាំ ពីឆ្នាំ ២០១៩​ ដល់ឆ្នាំ២០២៣ ពី​គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា។ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យ​ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ជាង៣ម៉ឺននាក់ ។ គិតមកដល់​ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ១,២០៧ នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិត ឯកទេស និងបណ្ឌិតនៅក្រៅប្រទេសដូចជា នៅបារាំង បែលហ្សិក អាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េផងដែរ។ទន្ទឹមនឹងនោះ សាកលវិទ្យាល័យក៏បានទទួលនិសិ្សតបរទេសជិត ​១,០០០នាក់ មកធើ្វកម្ម​សិក្សារយៈពេលខ្លីនៅកម្ពុជាផងដែរ។ ​តាមរយៈកម្មវិធីថ្នាក់ បណ្តុះបណ្តាល រួមគ្នា រវាង​សាកល​វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ និងសាកលវិទ្យាល័យ Paris Saclay​ នៃប្រទេសបារាំង ចាប់តាំង​ពីឆ្នាំ២០១៩មក សាកលវិទ្យាល័យ​ បានទទួល ​និស្សិតបរទេស មកសិក្សានៅសាកល​វិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល បានចំនួន ៣១នាក់​ ដែលមកពីប្រទេសបារាំង ​អេស្បាញ ​ព័រទុយហ្គាល់ ស៊ុយអែត ស្វីស កូរ៉េ ឥណ្ឌា ហា្គណា កាម៉េរូន ​បង់ក្លាដេស ម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ៕អត្ថបទ៖ មុត​ សុទ្ធ

ការស្ទង់មតិរបស់ទូរទស្សន៍CGTN ៖ការកើនឡើងចំនួនប្រជាជនពិភពលោកជួយដល់ការងាររបស់ចិនលើអរិយធម៌អេកូឡូស៊ី

2023/05/18 11:54:26 am        68
ចិន៖ កាលពី៥ឆ្នាំមុន លោក Xi Jinping ប្រធានាធិបតីចិនបានប្រកាសពីគោលការណ៍ទូទៅនៃអរិយធម៌អេកូឡូស៊ីក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់លើការផ្តល់ផលិតផលអេកូប្រកបដោយគុណភាពបន្ថែមទៀត ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជនសម្រាប់បរិស្ថានអេកូដ៏ស្រស់ស្អាត។យោងតាមការស្ទង់មតិដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋចិន CGTN សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក ជាង ៩១,៦ %នៃអ្នកឆ្លើយតបបានគាំទ្រខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិរក្សនិងគាំទ្រជាទូទៅចំពោះការតស៊ូមតិផ្នែកបរិស្ថានរបស់ប្រទេសចិន។ប្រទេសចិន បានលាយបញ្ចូលគ្នាយ៉ាងច្បាស់រវាងមនុស្សជាតិនិងធម្មជាតិចូលទៅក្នុងតម្រូវការដ៏សំខាន់នៃសម័យទំនើបរបស់ចិននិងបានលើកកម្ពស់ការអភិវឌ្ឍន៍បៃតងដើម្បីកសាងប្រទេសចិនឲ្យកាន់តែស្រស់ស្អាត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការគ្រប់គ្រងអេឡូស៊ី និងការអភិវឌ្ឍន៍បៃតង។ ការប្រមូលផ្តុំសន្ទស្សន៍គុណភាពខ្យល់ PM2,5 នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនបានធ្លាក់ចុះ ៥៦ % ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយចំនួនថ្ងៃដែលមានការបំពុលខ្លាំងបានថយចុះ៨៧%។ ការបំភាយកាបូនឌីអុកស៊ីតក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបត្រូវបានកាត់បន្ថយចំនួន៣៤.៤ % ហើយសមាមាត្រនៃផ្នែកគុណភាពលើផ្ទៃទឹកដ៏ល្អឈានដល់ ៨៧.៩%៕

កងកម្លាំងអែលសាល់វ៉ាឌ័រឡោមព័ទ្ធទីក្រុងនៅភាគខាងជើង បន្ទាប់ពីនគរបាលបានស្លាប់

2023/05/18 11:29:41 am        265
អែលសាល់វ៉ាឌ័រ៖ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានថ្លែងកាលពីថ្ងៃពុធថា ទាហានយ៉ាងហោចណាស់ ៥.០០០នាក់ និងនគរបាលចំនួន ៥០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឡោមព័ទ្ធទីក្រុងមួយនៅភាគពាយព្យប្រទេស ក្នុងការខ្នះខ្នែង ដើម្បីចាប់ខ្លួនអ្នកនៅពីក្រោយក្រុមអន្ធពាលជាប់សង្ស័យពីបទសម្លាប់មន្រ្តីនគរបាល។អាជ្ញាធរសន្តិសុខ បានឲ្យដឹងថា មន្ត្រីរូបនេះត្រូវបានសម្លាប់ ក្នុងខណៈពេលកំពុងល្បាតក្នុងទីក្រុង Nueva Concepcion ចម្ងាយប្រហែល ៤២ម៉ាយល៍ (៦៧គីឡូម៉ែត្រ) ភាគពាយព្យនៃរដ្ឋធានី កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយសមាជិកក្រុមអន្ធពាល។លោក Bukele បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «តាំងពីព្រឹកព្រលឹមមក យើងបានកំណត់បរិវេណសន្តិសុខជុំវិញទីក្រុង Nueva Concepcion»។ លោកប្រធានាធិបតី បានបន្ថែមថា ការធ្វើបែបនេះនឹងអាចឲ្យស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះឃាតកម្មនេះ ហើយរចនាសម្ព័ន្ធទាំងមូលនៃសមាជិកក្រុមអន្ធពាលនេះ និងអ្នករួមដៃនៅតែលាក់ខ្លួននៅទីនោះ។ប្រទេសអែលសាល់វ៉ាឌ័រ បានព្យួរសិទ្ធិតាមរដ្ឋធម្មនុញ្ញ នៅក្នុងអ្វីដែលហៅថាស្ថានភាពលើកលែង ដែលអនុញ្ញាតឲ្យនគរបាលចាប់ខ្លួន និងដាក់ពន្ធនាគារយ៉ាងឆាប់រហ័ស ចំពោះសមាជិកក្រុមអន្ធពាល ខណៈពេលដែលព្យួរសិទ្ធិរបស់ពួកគេ ក្នុងការមានមេធាវី និងការយល់ព្រមពីតុលាការ សម្រាប់ការឃុំខ្លួនបឋម។ជនសង្ស័យជាង ៦៨.០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំមុន ហើយរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារធំថ្មី។ ក្រុមសិទ្ធិមនុស្សលើកឡើងថា មនុស្សស្លូតត្រង់មួយចំនួនត្រូវបានចាប់ខ្លួន ដោយហេតុផលនយោបាយ ក្នុងនោះរួមទាំងមនុស្សរាប់សិបនាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង៕

សហភាពអឺរ៉ុប បន្តដំណើរការវេទិកាក្រោយ Brexit សម្រាប់និយ័តករហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស

2023/05/18 11:08:42 am        51
អឺរ៉ុប៖ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ឬEU បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានអនុម័តជាផ្លូវការនូវសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដើម្បីអាចឲ្យនិយ័តករហិរញ្ញវត្ថុពីចក្រភពអង់គ្លេស និងប្លុកសហការគ្នាកាន់តែជិតស្និត ទោះបីជាមានការបញ្ឈប់ភ្លាមៗនៃការចូលទៅកាន់ទីផ្សារក៏ដោយ។ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរុប (Brexit) បាននាំឲ្យវិស័យហិរញ្ញវត្ថុរបស់ខ្លួនមិនអាចចូលទៅក្នុងប្លុកបានដោយទូលំទូលាយទេ ដោយបង្កើនឲ្យមានការព្រួយបារម្ភខ្លាំងឡើងអំពីតួនាទីរបស់ទីក្រុងឡុងដ៍ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។គណៈកម្មការអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នេះហើយ ទោះបីជាពង្រាងនេះ នៅតែត្រូវការការអនុម័តផ្នែកនយោបាយចុងក្រោយពីបណ្តាប្រទេសសហភាពអឺរ៉ុបក៏ដោយ។លោកស្រី Mairead McGuinness ស្នងការសេវាកម្មហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងរបស់យើង និងការចូលរួមនាពេលអនាគត នៅក្នុងសេវាកម្មហិរញ្ញវត្ថុ នឹងត្រូវបានបង្កើតឡើងនៅលើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ សមាហរណកម្មទីផ្សារ និងការការពារអ្នកប្រើប្រាស់ និងអ្នកវិនិយោគ»។អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នឹងបង្កើតវេទិកានិយតកម្មហិរញ្ញវត្ថុរួមសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស (EU-UK) ដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀងមានស្រាប់របស់សហភាពអឺរ៉ុប ឬ EU ជាមួយសហរដ្ឋអាមេរិក៕

អ្នកជំនាញUN និយាយថា រុស្ស៊ី និងចិនបញ្ជូនជំនួយដ៍គ្រោះថ្នាក់ទៅឲ្យយោធាមីយ៉ាន់ម៉ា

2023/05/18 11:04:14 am        80
រុស្ស៊ី៖ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍ថ្មីដែលបានបន្ទោស   រុស្ស៊ីនិងចិន សម្រាប់ការផ្តល់ជំនួយដល់យុទ្ធនាការដ៏គ្រោះថ្នាក់របស់យោធាដើម្បីបំបាក់ក្រុមប្រឆាំងរបស់ខ្លួន ថាយោធារបស់សហភាពមីយ៉ាន់ម៉ា បាននាំចូលអាវុធមានតម្លៃយ៉ាងហោចណាស់១ពាន់លានដុល្លារ និងសម្ភារៈផ្សេងទៀតចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភះ ឆ្នាំ២០២១។ចាប់តាំងពីយោធា ដណ្តើមអំណាច នឹងចាប់ដាក់ពន្ធនាគារនូវមេដឹកនាំលទ្ធិប្រជាធិបតេយ្យ ក្រុមអ្នកប្រឆាំងរបបយោធាមួយចំនួនបានចាប់កាន់អាវុធនៅតាមទីកន្លែងជាច្រើនដែលកំពុងចូលរួមជាមួយក្រុមប៉ះបោជនជាតិភាគតិច ហើយយោធាបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ជនស៊ីវិលរស់នៅ។ របាយការណ៍ដែលរៀបចំដោយលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធមនុស្សនៅមីយ៉ាន់ម៉ា បាននិយាយថា ឧទ្ធម្ភាគចក្រ Mi-35 យន្តហោះប្រយុទ្ធMIG-29 និងយន្តហោះធុនស្រាល Yak-130 ផលិតនៅរុស្ស៊ី និងយន្តហោះK-8 របស់ចិន ត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីវាយប្រហារតាមអាកាស ដែលបានបាញ់ទៅលើសាលារៀន មណ្ឌលវេជ្ជសាស្ត្រ លំនៅឋាន និងទីតាំងជនស៊ីវិលផ្សេងទៀត។របាយការណ៍បាននិយាយថា ក្នុងការវាយប្រហារតែមួយលើកទៅលើការជួបជុំ ដែលត្រូវបានរៀបចំដោយអ្នកប្រឆាំងរបបយោធាក្នុងតំបន់ Sagaing កាលពីថ្ងៃទី១១ ខែមេសា គ្រាប់បែក២គ្រាប់បានទម្លាក់ចេញពីយន្តហោះ Yak-130 បណ្តាលឲ្យមនសុ្សយ៉ាងហោចណាស់១៦០នាក់ស្លាប់ ដែលតាមសេចក្តីរាយការណ៍ រួមមានទាំងកុមារ៤០នាក់។យោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងដាក់គោលដៅលើក្រុមប៉ះបោរ ហើយបន្ទាប់ពីការវាយប្រហារនៅតំបន់ Sagaing ពួកគេនិយាយថាជនស៊ីវិលដែលបានស្លាប់ប្រហែលជាអ្នកគាំទ្រក្រុមប្រឆំាង ដែលខ្លួនចាត់ទុកថាជា«ក្រុមភេរវជន»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំង EUចុះប្រតិបត្តិការជួយសង្រ្គោះនាវាដោតទង់ជាតិហូឡង់នៅឈូងសមុទ្រអាដែន
10/01/2025 06:10 PM
មានកូដកម្មតវ៉ាបញ្ហាម៉ោងធ្វើការ នៅក្រិក ដោយនាំឲ្យសេវាកម្មស្រឡាង និងរថភ្លើងត្រូវបានផ្អាក
10/01/2025 06:10 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំស្ដីពីដំណើរទៅកាន់គំនិតផ្ដួចផ្ដើមនូវយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ
10/01/2025 05:10 PM
មេបញ្ជាការ IRGC បង្ហើបពីការបង្កើនសមត្ថភាពមីស៊ីល នាពេលខាងមុខ
10/01/2025 05:10 PM
ប្រធានាធិបតីនីហ្សេរីយ៉ាប្រកាសថ្ងៃដ៏អាក្រក់បំផុតបានកន្លងផុតទៅ ខណៈការលំបាកនៅតែមាន
10/01/2025 05:10 PM
វ៉េណេហ្ស៊ុយអេឡា ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយរុស្ស៊ី
10/01/2025 05:10 PM
ជនប៉ាឡេស្ទីនជម្លៀសខ្លួន បោះជំរំបណ្តោះអាសន្នលើចិញ្ចើមផ្លូវនៅភាគកណ្តាលតំបន់ហ្កាហ្សា
10/01/2025 05:10 PM
ប្រភព៖ ក្រុមហាម៉ាស ចាប់ផ្តើមការពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីសិក្សាផែនការសន្តិភាព Gaza របស់លោក Trump
10/01/2025 05:10 PM
ឥណ្ឌា និងរុស្ស៊ីនឹងធ្វើសមយុទ្ធកងកម្លាំងជើងគោករួមគ្នា Indra 2025
10/01/2025 05:10 PM
ក្រុមតាលីបង់ ច្រានចោលរបាយការណ៍អំពីការហាមប្រាមអ៊ីនធឺណិត នៅអាហ្វហ្គានីស្ថាន
10/01/2025 05:10 PM