សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាធម្មនុញ្ញប្រជុំលើបណ្តឹងគណបក្សនយោបាយចំនួនពីរ ដែលគ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ

2023/05/25 09:27:47 am        260
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយចំនួនពីរ ដែលត្រូវបាន គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

គណបក្សសាធារណរដ្ឋ និងសេតវិមានមើលឃើញភាពរីកចម្រើនក្នុងការពិភាក្សាស្ដីពីការបង្កើនកម្រិតប្រាក់បំណុល

2023/05/25 09:21:28 am        111
អាមេរិក៖ ក្រុមអ្នកចរចាតំណាងឲ្យលោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy បានរៀបចំឡើង នូវអ្វីដែលភាគីទាំង២បានហៅថាជាការពិភាក្សាប្រកបដោយផ្លែផ្កាកាលពីថ្ងៃពុធ ទី២៤ខែឧសភា ដើម្បីព្យាយាមឈានឲ្យដល់កិច្ចព្រមព្រៀងមួយក្នុងការបង្កើនកម្រិតកម្ចីប្រាក់បំណុលលើចំនួន៣១,៤សែនកោដិដុល្លាររបស់សហរដ្ឋអាមេរិក និងបញ្ចៀសការខកខានសងបំណុលដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចប្រទេសនេះ។បន្ទាប់ពីកិច្ចប្រជុំរយៈពេល៤ម៉ោង លោក McCarthy បាននិយាយថា ការចរចានានា បានរីកចម្រើនច្រើន និងបន្តនៅពេលល្ងាច ។ លោកបានព្យាការណ៍ថា ភាគីទាំង២នឹងឈានដល់កិច្ចព្រមព្រៀងមួយទោះបីជាបញ្ហាមួយចំនួននៅតែពុំទាន់ដោះស្រាយបាននៅឡើយក៏ដោយ។ លោក McCarthy បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងទទួលបានភាពរីកចម្រើនមួយចំនួនពីការពិភាក្សានោះ ។ដូច្នេះ នោះជាលទ្ធផលវិជ្ជាមានគួរឲ្យរីករាយ។ ខ្ញុំអាចមើលឃើញថាយើងកំពុងធ្វើការដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងនោះ។  អ្នកនាំពាក្យលោកសេតវិមានលោកស្រី Karine Jean-Pierre (ខារីន ហ្សង់ព្យែ) បាននិយាយថា ការពិភាក្សានានានៅតែប្រកបដោយផ្លែផ្កា។ លោកស្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ខណៈការពិភាក្សានានានៅតែកំពុងបន្ត ថា ប្រសិនបើការជជែកពិភាក្សាទាំងនេះដំណើរការទៅដោយភាពស្មោះត្រង់ ។ យើងអាចទទួលបានកិច្ចព្រមព្រៀងមួយនៅទីនេះ៕

ក្រុមកងកម្លាំងយោធាប៉ារ៉ាប្រឆាំងរុស្ស៊ី ប្ដេជ្ញាវាយឆ្មក់បន្ថែមទៀត ក្រោយវាយប្រហារឆ្លងព្រំដែនចូលក្នុងប្រទេសរុស្ស៊ី

2023/05/25 09:08:03 am        230
រុស្ស៊ី៖ ប្រធានក្រុមកងកម្លាំងយោធាប៉ារ៉ាប្រឆាំងប្រទេសរុស្ស៊ី ដែលបាននិយាយថា ខ្លួនជាអ្នកវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី ចេញពីប្រទេសអ៊ុយក្រែន នោះ បានប្ដេជ្ញាបន្តការវាយប្រហារបែបនេះបន្ថែមទៀតចូលក្នុងប្រទេសរុស្ស៊ី។  លោក Denis Kapustin ដែលដឹកនាំអង្គភាពកម្មស្ម័គ្រចិត្តរុស្ស៊ី (RDK) បាននិយាយថា ខ្ញុំគិតថា អ្នកនឹងមើលឃើញយើងជាថ្មីទៀត នៅខាងភាគីនោះ។ ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានកម្ទេចការវាយឆ្មក់នោះ ដោយបានសម្លាប់ក្រុមសត្រូវជាង៧០នាក់ ។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី  លោក Sergei Shoigu បានសន្យាឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះការវាយប្រហារទាំងឡាយនាពេលអនាគត។ អង្គភាពស្ម័គ្រចិត្តរុស្ស៊ី RDK រួមជាមួយក្រុមចលនារំដោះតំបន់រុស្ស៊ី ហៅកាត់ថា(LSR) បានអះអាងថាខ្លួនជាអ្នកបើកការវាយឆ្មក់កាលពីថ្ងៃចន្ទចូលក្នុងតំបន់បេលហ្គូរ៉ូត (Belgorod) ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ នៅខាងព្រំដែនរបស់ប្រទេសអ៊ុយក្រែន លោក Kapustin បាននិយាយថា យើងរីករាយនឹងលទ្ធផលនៃការវាយឆ្មក់នោះ។ មេដឹកនាំក្រុមប្រឆាំងរុស្ស៊ី រូបនេះ បាននិយាយថា ក្រុមកងកម្លាំងរបស់លោកបានរឹបអូសអាវុធមួយចំនួន រួមទាំងរថពាសដែកមួយគ្រឿង និងចាប់បានអ្នកទោសមួយចំនួន អំឡុងប្រតិបត្តិការនេះ មុនពេលចាកចេញពីទឹកដីរុស្ស៊ី ក្រោយរយៈពេល២៤ម៉ោង ។  ចំណែកក្រុម LSR បាននិយាថាអ្នកប្រយុទ្ធរបស់ខ្លួន២នាក់ បានស្លាប់ និង១០នាក់រងរបួស៕

អ្នកវិភាគនិយាយាថា ការចូលវាយឆ្មក់តំបន់បេលហ្គូរ៉ូតគឺជាការបង្ហាញការពង្រឹងកម្លាំងរបស់អ៊ុយក្រែនដើម្បីត្រៀមវាយបកនៅពេលខាងមុខ

2023/05/25 08:30:42 am        197
រុស្ស៊ី៖ អ្នកវិភាគឈាននាំមុខម្នាក់ បាននិយាយថា ការចូលវាយឆ្មក់របស់ពួកសកម្មប្រយុទ្ធក្នុងតំបន់បេលហ្គូរ៉ូត (Belgorod )គឺជាការបង្ហាញនូវកម្លាំងរបស់អ៊ុយក្រែន នៅមុនការវាយបកដែលអាចមានសន្ទុះខ្លាំងក្លា ខណៈដែលខ្លួនអាចបង្ខំឲ្យវិមានក្រឹមឡាំងត្រូវបង្វែរកងទ័ពចេញពីសមរភូមិមុខ។ទីក្រុងគីវ កំពុងត្រៀមវាយបកដ៏ធំមួយ ដែលខ្លួនសង្ឃឹមថា នៅទីបំផុត នឹងយកឈ្នះសង្គ្រាមបង្ករឿងរបស់រុស្ស៊ី។លោក គៀ ជីល(Keir Giles)ដែលធ្វើការជាមួយនឹងកម្មវិធីរុស្ស៊ី និងអឺរ៉ុបអាស៊ី នៅឯ វិទ្យាស្ថានកិច្ចការអន្តរជាតិ Chatham House បាននិយាយថា នេះបង្ហាញឲ្យឃើញថា ព្រំដែនរបស់រុស្ស៊ី មិនមានអ្នកការពារ ហើយសកម្មភាពនេះ តាមពិតទៅ នឹងធ្វើឲ្យរុស្ស៊ីត្រូវតែបង្វែរកងទ័ពចេញពីសមរភូមិទៅកន្លែងផ្សេងក្នុងប្រទេសអ៊ុយក្រែន ដែលចាំបាច់ត្រូវព្យាយាមបន្ថែមកម្លាំងនៅព្រំដែន។រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី លោកស៊ើហ្គេ សយហ្គូ កាលពីថ្ងៃពុធបានប្ដេជ្ញាថា ក្រុងមូស្គូ នឹងឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងកាត់ព្រំដែនណាមួយ ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែនឲ្យបានខ្លាំងក្លាបំផុត។ដោយឡែករដ្ឋាភិបាលអ៊ុយក្រែន បានបដិសេធការពាក់ព័ន្ធនឹងវាយប្រហារ ដែលត្រូវបានអះអាងដោយក្រុមប្រដាប់អាវុធពីរក្រុមប្រឆាំងវិមានក្រឹមឡាំងនោះ។

មូលនិធិជនពិការបច្ចុប្បន្នបានប្រគល់ផ្ទះជិត ៤០ខ្នងជូនជនពិការក្រីក្រ

2023/05/24 01:46:58 pm        196
ភ្នំពេញ៖ មូលនិធិជនពិការ ក្នុងការបំពេញបេសកកម្មការងាររបស់ខ្លួន មកទល់បច្ចុប្បន្ននេះ គឺបានសាងសង់ និងប្រគល់ផ្ទះជូនជនពិការមានជីវភាពក្រីក្របានជិត ៤០ផ្ទះមកហើយ។មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបន្តប្រគល់ផ្ទះជូន​ពិការមាន​ជីវភាពក្រីក្រ។ ជាក់ស្ដែងនៅថ្ងៃទី ២៣ ខែ ឧសភានេះ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ ​បានចុះប្រគល់ផ្ទះ ១ខ្នង ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ជឿន ធឿន រស់នៅ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ឯកឧត្តម ស៊ឹម សុធន បានលើកឡើងថា តាំងពីឆ្នាំ២០១៩មក មូលនិធិជនពិការ បានសាងសង់ផ្ទះ​ជូន​ជនពិការក្រីក្រចំនួន ៣៩ ខ្នងរួចមកហើយទូទាំងប្រទេស។ ចំពោះផ្ទះ១ខ្នង គឺប្រើប្រាស់ថវិកាអស់ចំនួន ២០លានរៀល ដែលជាថវិកាបដិភាគរបស់រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជាមួយនឹងថវិកាពីសប្បុរសជននានា​ដែលបានចូលរួមបរិច្ចាគថវិកា​ចូលហិបប្រាក់​វិភាគទានសប្បុរធម៌មូលនិធិជនពិការ​។ឯកឧត្តម ក៏បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​ដែលតែងតែគិតគូរដល់សុខទុក្ខ ​និងជីវភាពរបស់បងប្អូនជនមានពិការភាព។ផ្ទះថ្មី១ខ្នងនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា​ចំពោះជនមាន​ពិការភាពក្រីក្រ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការឱ្យទទួល​បានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។ក្នុងពិធីនេះដែរ ក៏មានការផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់​ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាមួយចំនួន ​អង្ករ និងគ្រឿង​ឧបភោគបរិភោគ​មួយចំនួនផងដែរ៕ អត្ថបទ៖ គឹមហុក 

ឯកគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំអាមេរិក ទទួលស្គាល់ភាពយ៉ាប់យ៉ឺនខ្លាំងក្នុងទំនាក់ទំនងនៃប្រទេសទាំង២

2023/05/24 11:16:32 am        140
អាមេរិក៖ ឯកគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនលោក(សៀ ហ្វឹង) Xie Feng បាននិយាយកាលពីថ្ងៃអង្គារទី២៣ឧសភាថា លោកនឹងព្យាយាមផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងចិន-អាមេរិក ប៉ុន្តែទំនាក់ទំនងនានា ជួបនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន។លោក Xie បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចុះពីយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ John F Kennedy របស់ទីក្រុង New York ថា ខ្ញុំមកកាន់ទីនេះ ដើម្បីការពារផលប្រយោជន៍របស់ចិន។ នេះជាទំនួលខុសត្រូវស្នូលរបស់ខ្ញុំ។លោក Xie ដែលទួលបានកេរ្តិ៍ឈ្មោះព្រោះតែរិះគន់យ៉ាងចាស់ដៃទៅលើសកម្មភាពនានារបស់សហរដ្ឋអាមេរិក ខណៈដែលទំនាក់ទំនងរវាងគូប្រជែងជាយុទ្ធសាស្ត្រ បានធ្លាក់ចុះយ៉ាងគំហុក បញ្ហានានាចាប់ពីកោះតៃវ៉ាន់ រហូតដល់ពាណិជ្ជកម្ម បាននិយាយថា ខ្ញុំក៏ជាបេសកជនរបស់ប្រជាជនចិនផងដែរ ដូច្នេះខ្ញុំបានមកទីនេះដើម្បីបង្កើនការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ។ លោក Xie វ័យ៥៩ ឆ្នាំ ថ្មីៗនេះ បានកាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេស ទទួលខុសត្រូវក្នុងការត្រួតពិនិត្យគោលនយោបាយចំពោះសហរដ្ឋអាមេរិក។ លោកXie បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំង២ប្រឈមនឹងភាពយ៉ាប់យ៉ឺន និងបញ្ហាប្រឈមដ៏លំបាកជាច្រើន។ លោកបានបន្ថែមថា យើងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា ផ្សះផ្សាការខ្វែងគំនិតគ្នា ក៏ដូចជាពង្រីកកិច្ចសហការរបស់យើងផងដែរ ទើបទំនាក់ទំនងរបស់យើងវិលទៅរកផ្លូវដ៏ត្រឹមត្រូវវិញ៕

សហរដ្ឋអាមេរិក ព្យាយាមលាងខ្លួនពីការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី

2023/05/24 11:09:36 am        203
រុស្ស៊ី៖ សហរដ្ឋអាមេរិកបានព្យាយាមដកខ្លួនឆ្ងាយពីការពាក់ព័ន្ធនឹងការវាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុង Moscow និយាយថា ខ្លួនបានកម្ទេចក្រុមបះបោរប្រដាប់អាវុធដែលបានជ្រៀតចូលពីប្រទេសអ៊ុយក្រែន។  ផ្នែកមួយចំនួននៃតំបន់ព្រំដែន បេលហ្គូរ៉ុត (Belgorod) រងការវាយប្រហារកាលពីថ្ងៃចន្ទជាការវាយប្រហារក្នុងចំណោមការវាយឆ្មក់ឆ្លងព្រំដែនដ៏ធំជាច្រើនលើក ចាប់តាំងពីរុស្ស៊ីបានវាយលុកចូលក្នុងប្រទេសជិតខាងរបស់ខ្លួនកាលពីឆ្នាំមុន។  ក្រោយមកប្រទេសរុស្ស៊ី បានបញ្ចេញរូបភាពរថយន្តយោធារបស់លោកខាងលិចដែលរងការខូចខាតនិងបានបោះបង់ចោល រួមទាំងរថយន្តយោធាម៉ាក Humvees ផលិតដោយសហរដ្ឋអាមេរិក។ចំណែកសហរដ្ឋអាមេរិក បានទទូចថា ខ្លួនពុំបានលើកទឹកចិត្ត ឬ បង្កលទ្ធភាពឲ្យវាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ីនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេស បានទទួលស្គាល់របាយការណ៍ដែលកំពុងរីកសុះសាយនៅលើបណ្ដាញសង្គមនិងកន្លែងផ្សេងទៀតថា អាវុធដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ឲ្យនោះ ត្រូវបានយកប្រើប្រាស់ ប៉ុន្តែសហរដ្ឋអាមេរិក ពុំទាន់ដឹងច្បាស់នៅឡើយអំពីរបាយការណ៍ទាំងនេះទេ។ នៅក្នុងសន្និសីទសារព័ត៌មានថ្មីមួយ កាលពីថ្ងៃអង្គារ លោក Matthew Miller បានបន្ថែមថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចបែបណាក្នុងសង្គ្រាមនេះ ។ភូមិឋាននានាស្ថិតនៅក្នុងតំបន់ បេលហ្គូរ៉ុត (Belgorod) ជិតព្រំដែន ត្រូវបានជម្លៀស បន្ទាប់ពីរងការបាញ់ផ្លោង ។ ប្រទេសរុស្ស៊ី និយាយថាខ្មាន់វាយប្រហារចំនួន៧០ នាក់ ត្រូវបានសម្លាប់ និងនិយាយដដែលៗថា ក្រុមអ្នកប្រយុទ្ធទាំងនោះជាទាហានអ៊ុយក្រែន។  ប៉ុន្តែទីក្រុង Kyiv ច្រានចោលរាល់ការពាក់ព័ន្ធនេះ ហើយក្រុមទាហានប៉ារ៉ារុស្ស៊ីចំនួន ២ ក្រុមដែលបានប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថា ពួកគេជាអ្នកវាយប្រហារ៕

សម្ដេចតេជោ ប្រកាសលុបចោលទាំងអស់ចំពោះបុគ្គលភ្ជាប់តេឡេក្រាម ផ្ញើព័ត៌មានមិនល្អមកសម្ដេច

2023/05/24 10:37:11 am        411
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួនដែលបានភ្ជាប់បណ្ដាញតេឡេក្រាមមកសម្ដេចផ្ទាល់ ប៉ុន្ដែតែងតែផ្ញើសារ និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច ដែលករណីនេះជាការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពេលវេលាការធ្វើកិច្ចការងារផ្ទាល់របស់សម្ដេច។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែបើកទូលាយចំពោះការផ្ដល់ និងទទួលព័ត៌ដល់ប្រជាពលរដ្ឋ និងសាធារណៈជន តាមរយៈបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ដូចជាបណ្ដាញហ្វេសប៊ុក និងតេឡេក្រាមជាដើម។តាមរយៈបណ្ដាញសង្គមទាំងនេះ ពលរដ្ឋអាចទទួលបានព័ត៌មានផ្សេងៗជាច្រើន ពីសកម្មភាពផ្ទាល់របស់សម្ដេច និងព័ត៌មានសំខាន់ៗនានាពីបណ្ដាញព័ត៌មានដែលទុកចិត្ត ក្នុងល្បឿនលឿនរហ័ស។ ជាមួយគ្នានេះពលរដ្ឋក៏អាចផ្ដល់ព័ត៌មាន និងសូមណូមពរមកកាន់សម្ដេចវិញតាមបណ្ដាញសង្គមទាំងនេះផងដែរ។ សូមជម្រាបថា បច្ចុប្បន្ននេះបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការចូលគាំទ្រ និងចូលចិត្តពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះប្ចុប្បន្នទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ មានពលរដ្ឋចូលចិត្ត និងគាំទ្ររហូតជាង ១៤ លាននាក់ ចំណែកបណ្ដាញសង្គមតេឡេក្រាមមានជាង ៧២ ម៉ឺននាក់៕

សម្តេចតេជោ៖ ការឈ្លានពានវប្បធម៌ពីខាងក្រៅមិនជឿទេ ប៉ុន្តែខ្លាចតែការទទួលយកវប្បធម៌ពីគេ

2023/05/24 10:27:12 am        331
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅសង្កាត់ជ្រោយចង្វា និងប្រគល់សញ្ញាបត្រជូនដល់និស្សិតចំនួន ៨៨៨នាក់ នៅ​ព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេច បានផ្តល់ការណែនាំឱ្យរួមគ្នាថែរក្សាមរតកសិល្បៈវប្បធម៌ខ្មែរ ឱ្យបានល្អត្រឹមត្រូវតាមទម្រង់របស់ខ្មែរ។សម្តេច បានមានប្រសាសន៍ថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនឹងផ្តល់កញ្ចប់​ថវិកា​អាហារូបករណ៍សម្រាប់និស្សិតក្រីក្រសិក្សានាពេលខាងមុខដល់យុវជន ១លាន៥សែននាក់ ក្នុងនោះក៏មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលផ្តោតលើជំនាញមរតកដូនតាក៏ទទួលបានពី ២ទៅ៤ភាគរយដែរ ។ ដូច្នេះសម្តេចក៏បានស្នើឱ្យមានការប្រុងប្រយ័ត្នលើការបណ្តុះបណ្តាល ជាពិសេសរូបចំលាក់បដិមានានាឱ្យបានត្រឹមត្រូវ ព្រោះការឈ្លានពានវប្បធម៌សម្តេចមិនជឿទេ ប៉ុន្តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្តពីគេ។ទាក់ទងនឹងការថែរក្សាវប្បធម៌ សម្តេចបានលើកឡើងថា វត្តអារ៉ាមក៏ជាទីកន្លែងរក្សាទុកអក្សរសាស្ត្រ វប្បធម៌ ជាពិសេសសម័យអាណានិគមបារាំង អត់មានលទ្ធភាព ដើម្បីកែនូវវប្បធម៌ខ្មែរទេ។ខ្មែរនៅតែបន្តរក្សាទុកនៅតាមវត្តអារ៉ាម ។អ៊ីចឹងបញ្ហាដែលត្រូវប្រុងប្រយ័ត្នតទៅមុខសម្តេច បានសូមអង្វករ ធ្វើយ៉ាងម៉េចការចាក់រូបបដិមា ដូចជាព្រះពុទ្ធបដិមាជាដើម ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់ខ្មែរ ព្រោះកាលណា​បានធ្វើអភិសេក​ហើយមិនអាចមានអ្នកណាហ៊ានវាយចោលទេ៕

មិត្តភក្តិមហាសេដ្ឋីរបស់ចៅក្រម Thomas បដិសេធក្រុមប្រឹក្សាព្រឹទ្ធសភា ជុំវិញបញ្ជីអំណោយ

2023/05/24 10:15:13 am        340
អាមេរិក៖ យោងតាមលិខិតដែលបានឃើញដោយសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ បានឲ្យដឹងថា មហាសេដ្ឋីរដ្ឋតិចសាស់ លោក Harlan Crow បានច្រានចោលសំណើសុំរបស់គណៈកម្មាធិការព្រឹទ្ធសភា ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីអំណោយ ដែលរូបលោក ឬក្រុមហ៊ុនរបស់លោក បានផ្ដល់ជូនចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក លោក Clarence Thomas។លិខិតពីក្រុមមេធាវីរបស់លោក Crow មានខ្លឹមសារថា៖ «យើងមិនជឿថា គណៈកម្មាធិការមានសិទ្ធិក្នុងការស៊ើបអង្កេតមិត្តភាពផ្ទាល់ខ្លួនរបស់លោក Crow ជាមួយចៅក្រម លោក Clarence Thomas នោះទេ។ អ្វីដែលសំខាន់បំផុត នោះគឺសភាមិនមានអំណាចតាមរដ្ឋធម្មនុញ្ញ ក្នុងការកំណត់ច្បាប់ និងក្រមសីលធម៌ លើតុលាការកំពូលនោះទេ»។ប្រធានគណៈកម្មាធិការ សមាជិកព្រឹទ្ធសភា លោក Dick Durbin បាននិយាយថា ក្រុមមេធាវីរបស់លោក Crow មិនបានផ្តល់យុត្តិកម្មដែលគួរឲ្យជឿបានសម្រាប់ការបដិសេធ ក្នុងការឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមប្រឹក្សានោះទេ។ លោកថា គណៈកម្មាធិការនឹងតបតចំពោះលិខិតនោះ ហើយដំណើរការស្វែងរកចម្លើយ សម្រាប់សំណួររបស់សមាជិកនានាបន្តទៀត។លោក Durbin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លិខិតរបស់លោក Crow ពឹងផ្អែកលើការបែងចែកអំណាចការពារដាច់ពីគ្នា នៅពេលដែលលោក Crow មិនដំណើរការ ហើយមិនដែលដំណើរការសម្រាប់តុលាការកំពូល។ លោក Harlan Crow ជឿថា អាថ៌កំបាំងនៃអំណោយដ៏ថ្លៃថ្លារបស់លោក ចំពោះលោកចៅក្រម Thomas គឺសំខាន់ជាងកេរ្តិ៍ឈ្មោះរបស់ច្បាប់តុលាការកំពូល នៅទឹកដីនេះ គឺគាត់យល់ច្រឡំហើយ»។គណបក្សប្រជាធិបតេយ្យ នៅក្នុងគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា កាលថ្ងៃទី៩ ខែឧសភា បានស្នើសុំឲ្យលោក Crow ផ្ដល់ព័ត៌មានលម្អិតអំពីអំណោយ ដែលជូនទៅលោក Thomas ដោយពួកគេបានលើកឡើងថា ការរាយការណ៍ បានបង្ហាញនូវករណីជាច្រើនដែលលោក Crow ឬក្រុមហ៊ុនដែលលោកកាន់កាប់ ឬគ្រប់គ្រង បានធ្វើការបង់ប្រាក់ ទិញអចលនទ្រព្យ ឬផ្តល់អំណោយ ការធ្វើដំណើរ ឬរបស់មានតម្លៃផ្សេងទៀតដល់លោក Thomas៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១២នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅរដ្ឋ Missouri សហរដ្ឋអាមេរិក
06/15/2026 06:06 PM
បុត្រារបស់ម្ចាស់ក្សត្រីយ៍ន័រវ៉ែស​ ត្រូវបានរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈ ២ករណី
06/15/2026 06:06 PM
ពលរដ្ឋអ៊ីស្រាអែលបង្ហាញការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
លីបង់ព្រមានជនភៀសខ្លួនកុំឲ្យប្រញាប់វិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
ពលរដ្ឋលីបង់សង្ឃឹមថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ នឹងនាំបទឈប់បាញ់យូរអង្វែងជាមួយអ៊ីស្រាអែល
06/15/2026 06:06 PM
ពលរដ្ឋជម្លៀសខ្លួនលីបង់និយាយថា ពួកគេត្រូវការពេលពេញមួយជីវិតដើម្បីកសាងទីក្រុងរបស់ខ្លួនឡើងវិញ
06/15/2026 06:06 PM
នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
06/15/2026 06:06 PM
Ebola កើនឡើងដល់ ៧៨២ករណី នៅកុងហ្គោ ខណៈការផ្ទុះឡើងនៃ​ជំងឺ រាលដាលដល់តំបន់សុខភាពផ្សេង​​ទៀត
06/15/2026 06:06 PM
សារព័ត៌មាន FT៖ BBC នឹងកាត់ការងាររាប់រយ នៅអង់គ្លេស ជា​ការ​បន្ថយផ្នែក​​ព័ត៌មានឲ្យ​កាន់តែតូច​​
06/15/2026 06:06 PM
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
06/15/2026 05:06 PM