សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

2023/05/08 12:59:54 pm        445
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ាន​ សូរស័ក្តិ រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​និងធុរជនមួយចំនួននសភា ពាណិជ្ជកម្មកម្ពុជា ។ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការ​កសាង​សហគមន៍អាស៊ាន ​ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម ​និងកិច្ចសហប្រតិបត្តិការ ព្រមទាំង​ពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយ​អាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផល ប្រយោជន៍រួម ​រួមទាំងការអនុវត្តលើការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ស្ដីពីមីយ៉ាន់ម៉ា​ និងសេចក្តី សម្រេចរបស់មេដឹកនាំអាស៊ាន ​និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ ។នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុង ឡាប៊ូល បាចូ សម្តេចតេជោនាយករដ្ឋមន្ត្រី ​ក៏នឹងមាន ជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានរបស់សម្តេច ​និងឥស្សរជនអាស៊ាន​ មួយចំនួនផងដែរ។នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន​ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) ​លើកទី២៦ និងកិច្ច ប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC) ​ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ កំពូលអាស៊ានខាងលើនេះ៕

សម្តេចតេជោ៖ លើកទឹកចិត្តឲ្យកម្ពុជាសិង្ហបុរី ជំរុញអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសលើវិស័យថាមពល និងទីផ្សារកាបោន

2023/05/08 11:17:19 am        195
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យភាគីទាំង២ កម្ពុជា-សិង្ហបុរី ជំរុញអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយគ្នា ជាពិសេសលើវិស័យថាមពល និងទីផ្សារកាបោន និងពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវ​អនុសាសន៍យ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យឯកឧត្តម ធាវ ឈីហ៊ាន (Teo Chee Hean) ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ឧសភានេះ។បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន​ថា នៅក្នុងជំនួបនេះឯកឧត្តម ធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់​សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​បានយ៉ាង​អស្ចារ្យ និងជោគជ័យ។ឯកឧត្តម បានប្រសាសន៍ថា៖ កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ឯកឧត្តមក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ នៅក្នុងការប្រយុទ្ធ​ប្រឆាំង ​នឹងជំងឺកូវីដ-១៩ បានជោគជ័យ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ។ ឯកឧត្តម ធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួន​សម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​ឱ្យឈាន​ឡើងមួយជំហ៊ានទៀត។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន​សិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនី​មកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា​ដែល​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ​កាន់​តែ​មានភាព​អធិកអធម។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ​ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា​ក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណា​ចក្រ​កម្ពុជា​ហើយពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនង​រវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហាន​ថែមទៀតនោះ ​ជាបឋមសម្ដេចតេជោ បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដែល មាន​ស្រាប់​រវាង​ប្រទេសទាំងពីរ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំង​ពីរ​ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន។ ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ​ ដទៃទៅទៀត ដែលអាចធ្វើទៅបាន៕

ប្រមុខ UN ជំរុញឲ្យភាគីប្រដាប់អាវុធទាំងអស់នៅកុងហ្គោទម្លាក់អាវុធចុះ

2023/05/07 09:25:52 am        470
អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានជំរុញឲ្យភាគីប្រដាប់អាវុធទាំងអស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទម្លាក់ចុះអាវុធរបស់ពួកគេ ដោយលោកបានលើកឡើងថា វត្តមានរបស់ពួកគេ បណ្តាលឲ្យកើតមានសោកនាដកម្មមនុស្សធម៌ និងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។   លោក Guterres បានថ្លែងបែបនេះ នៅឯជំនួបមេដឹកនាំក្នុងតំបន់ ក្នុងទីក្រុង Bujumbura គឺជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសប៊ូរុនឌី ដោយរូបលោកបានកោះប្រជុំ ដើម្បីពិភាក្សាលើស្ថានភាពសន្តិសុខក្នុងប្រទេសកុងហ្គោ ជាទីដែលក្រុមប្រដាប់អាវុធរងការស្តីបន្ទោសសម្រាប់អំពើហិង្សា និងការជម្លៀសជនស៊ីវិលទ្រង់ទ្រាយធំ ។  អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតំបន់ភាគខាងកើតកុងហ្គោ បានញាំញីដោយសារអំពើហិង្សាទ្រង់ទ្រាយធំ ដែលរួមទាំងករណីកាប់សម្លាប់ ចាប់រំលោភសេពសន្ថវៈដោយក្រុមបះបោរប្រដាប់អាវុធមកពីក្រុមជាច្រើន រួមទាំងក្រុមចលនា ២៣ឧសភា (M23) និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ។  លោក Guterres និយាយថា លោកសូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀតឲ្យមានការបន្ធូរបន្ថយភាពតានតឹង ភាពធូរស្រាល និងការអត់ធ្មត់របស់ក្រុមប្រដាប់អាវុធ មិនថាក្រុមក្នុងស្រុក ឬក្រៅស្រុកនោះទេ ពួកគេត្រូវតែទម្លាក់អាវុធចុះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ មានក្រុមប្រដាប់អាវុធជាង១០០ក្រុម នៅតំបន់ភាគខាងកើតកុងហ្គោ ហើយវត្តមានរបស់ពួកគេ បានគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។   លោក Guterres បន្តិថា ការក្រោកឈរឡើងវិញរបស់ក្រុមឧទ្ទាម M23 ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១រហូតមក បានជម្លៀសមនុស្សយ៉ាងហោច ៥០ម៉ឺននាក់ ។   កុងហ្គោ បានចោទប្រកាន់ប្រទេសជិតខាងរ៉្វាន់ដា ថាបានគាំទ្រក្រុមឧទ្ទាម M23 ដែលត្រូវបានបង្កើតឡើងពីជនជាតិភាគតិច Tutsiនៅភាគខាងកើតកុងហ្គោ ប៉ុន្តែរ៉្វាន់ដា បានច្រានចោលការចោទប្រកាន់បែបនេះ ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ាររ៉ាហ្គេមលើកទី១២

2023/05/05 07:05:48 pm        1117
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសាហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ (SEA GAMES 2023)

2023/05/05 11:12:34 am        525
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈមន្រ្ដីតេឡេក្រាមនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ (SEA GAMES 2023) ដោយសម្ដេចបានបញ្ជាក់ថា ០៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ សម្ដេចតេជោបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕

សម្ដេចតេជោ ស្នើឱ្យឡាវរួមគ្នាពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគឱ្យកាន់តែច្រើន

2023/05/04 01:08:32 pm        509
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគី នៅវិមាន​សន្តិភាព​ទីស្តីការនាយករដ្ឋមន្ត្រី ​នាព្រឹកថ្ងៃទី៤ ខែឧសភា ខណៈឯកឧត្តម ​បានអញ្ជើញមក​បំពេញទស្សនកិច្ចផ្លូវរដ្ឋតបតាមការយាងពីព្រះមហាក្សត្រកម្ពុជា ​ដើម្បីចូលរួមបើកការប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ នៅនៅល្ងាចថ្ងៃស្អែកនេះ។នៅក្នុងជួបទ្វេភាគីរវាងសម្តេចតេជោ និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត សម្ដេចតេជោ ក៏បាន​ស្នើ​ឱ្យភាគីឡាវរួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀង​មិនយកពន្ធត្រួតគ្នា​ដើម្បីជំរុញការវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ឱ្យដឹងថា ​ក្នុងជំនួបទ្វេភាគី ឯកឧត្តម ថងលុន ស៊ីសូលីត​ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តមមកចូលរួម ក្នុងពិធីបើកកីឡាស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំ​ដ៏ល្អរបស់​កម្ពុជា។ ឯកឧត្តម ថងលុន ស៊ីសូលីត ​មានជំនឿជឿជាក់ថា កម្ពុជា និងទទួលបាន ជោគជ័យ​និង​មេដាយមាសច្រើន។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយឡាវដ៏ធំធេង ​នឹងដ៏ថ្លៃថ្នូរកន្លងមក​ រួមទាំងវិស័យសុខាភិបាល​ វិស័យសេដ្ឋកិច្ច ។ ឯកឧត្តម ​បានមានប្រសាសន៍បន្តថា ​ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុង តែស្ថិតដល់ចំណុច​កំពូល ហើយៗអ្វីដែលត្រូវធ្វើបន្តគឺ រួមគ្នាបន្តសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះឈាន​ឆ្ពោះឡើង​មួយកម្រិតទៀត តាមរយៈរួមគ្នា​ អនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ច​សហប្រតិបត្តិការ ដទៃបន្ថែមទៀត ​ដូចជាវិស័យទេសចរណ៍ ​វិនិយោគ វិស័យសន្តិសុខរួមគ្នា​ដោះស្រាយ គ្រោះមហន្តរាយ ជាយថាហេតុ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណជូនចំពោះ ឯកឧត្តមថងលុន ស៊ីសូលីត ដែលបានទទួល​ ការអញ្ជើញមកចូលរួមបើកកីឡាស៊ីហ្គេមលើកទី៣២ ។ សម្តេច ក៏បានឯកភាពជាមួយឯកឧត្តម ថងលុន ស៊ីសូលីត លើទំនាក់ទំនងរវាង​ប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត ​ហើយលើសពីនេះទៀតសម្ដេចតេជោ ​បានស្នើសុំឲ្យភាគីឡាវរួមគ្នាពិនិត្យលើ​ការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ​ដើម្បីធ្វើយ៉ាង​ណាជំរុញការវិនិយោគ​រវាង​ប្រទេសទាំងពីរ ​ឱ្យបានកាន់តែច្រើន​ឡើងថែមទៀត។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ​ថងលុន ស៊ីសូលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ដ៏ល្អប្រពៃដែលមានស្រាប់​ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព ​និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ និងយូរអង្វែង ដើម្បីផល​ប្រយោជន៍នៃប្រជាជនទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋឡាវ

2023/05/04 11:17:08 am        509
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សា អំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ​បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ​នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ ​នៃដំណើរទស្សនកិច្ចផ្លវរដ្ឋពីថ្ងៃទី០៤-០៦ ខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ​ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ​ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏មានជំនួបដាច់ដោយ​ឡែកពី​គ្នាជាមួយសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ។ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ​និងកីឡាជន ពិការ អាស៊ាន ​លើកទី១២ នៅពហុកីឡដ្នានជាតិមរតកតេជោ ​ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹងពង្រឹង បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់​ ភាពជាអ្នកជិតខាងល្អ ​ចំណង ភាតរភាព និង​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ​និងយូរអង្វែង ​ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

វិមានក្រឹមឡាំង៖ អ៊ុយក្រែនព្យាយាមសម្លាប់លោក Putinដោយប្រើយានដ្រូន ខណៈអ៊ុយក្រែនច្រានចោល

2023/05/04 09:45:00 am        389
រុស្ស៊ី៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ បានចោទប្រកាន់ប្រទេសអ៊ុយក្រែនពីបទប៉ុនប៉ងធ្វើឃាតពុំបានសម្រេចលើលោកប្រធានាធិបតី Vladimir Puin តាមរយៈការវាយប្រហារដោយយានដ្រូន និងបានប្ដេជ្ញាសងសឹក។ប៉ុន្តែលោក Zelenskyy បានបដិសេធថា អ៊ុយក្រែនពុំបានវាយប្រហារទៅលើលោក Putinឬ ក្រុងមូស្គូទេ។  ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធទី៣ឧសភាថា លោក Putin បរាជ័យក្នុងការបង្ហាញជ័យជម្នះក្នុងសង្រ្គាមនេះទើបចោទប្រកាន់ទីក្រុង Kyiv ថាបានវាយប្រហារដោយយានដ្រូនលើវិមានក្រឹមឡាំង។ វីដេអូបង្ហាញពីវត្ថុហោះជិតកំពូលរាងក្រឡូមឬដោមរបស់វិមានក្រឹមឡាំង មុនពេលផ្ទុះ ។ សារព័ត៌មាន Reuters មិនអាផ្ទៀងផ្ទាត់រូបភាពនេះបានទេ។ វិមានក្រឹមឡាំងនិយាយថា រុស្ស៊ី បានត្រៀមសិទ្ធិក្នុងការសងសឹក ហើយក្រុមអ្នកប្រកាន់តឹងរបស់ប្រទេសនេះ បានទាមទារឲ្យផ្ដន្ទាទោសភ្លាមៗ លើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានក្រឹមឡាំងនិយាយថា យានហោះគ្មានមនុស្សបើកបរចំនួន២គ្រឿង បានដាក់គោលដៅលើវិមានក្រឹមឡាំង។ដោយសារតែចាត់វិធានការទាន់ពេលវេលាពីសំណាក់យោធា និងសេវាពិសេស ដោយប្រើប្រាស់ប្រព័ន្ធរ៉ាដាសង្រ្គាម ឧបករណ៍ទាំងនោះមិនអាចធ្វើប្រតិបត្តិការចំគោលដៅបានឡើយ។  សេចក្ដីថ្លែងការណ៍ដដែលនេះ បាននិយាយថា បំណែកយានដ្រូនត្រូវធ្លាក់រាយប៉ាយក្នុងបរិវេនវិមានក្រឹមឡាំង តែពុំបណ្ដាលឲ្យមនុស្សរងរបួសឬ ខូចខាតអ្វីឡើយ ហើយលោក Putin ក៏មានសុវត្ថិភាពដែរ ៕

ប្រធានរដ្ឋឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាព្រឹកនេះ

2023/05/04 08:06:25 am        495
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ​ នៃដំណើរទស្សនកិច្ចផ្លវរដ្ឋពីថ្ងៃទី០៤-០៦ ខែឧសភា ឆ្នាំ២០២៣។ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សា​អំពីការ​ធ្វើ​ឱ្យស៊ីជម្រៅ​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា​អំពីបញ្ហាតំបន់ និងអន្តរជាតិមួយ ចំនួនដែល ជាក្តីបារម្ភរួម។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជន ពិការ អាស៊ាន លើកទី១២ នៅពហុកីឡដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹង ពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណង​ភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

សម្តេចតេជោ ហ៊ុន​​​ សែន​​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា

2023/05/04 07:50:29 am        533
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​​​ សែន​​ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០២៣នេះ​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ១៥កើត ខែពិសាខ។សម្តេចតេជោ​ ហ៊ុន សែន តាមរយៈFacebookផ្លូវការ​នៅព្រឹកថ្ងៃទី០៤​ ខែឧសភានេះបានបញ្ជាក់ថា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សម្តេចតេជោ​ ហ៊ុន​ សែន សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM