សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាប្រមុខរដ្ឋនៃប្រទេសអាស៊ាន អញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទនៃក្រុងឡាប៊ូនបាចូ

2023/05/10 03:16:19 pm        190
ឥណ្ឌូណេស៊ី៖ក្នុងឱកាសនៃការអញ្ជើញអបដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងលោកជំទាវ ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីហ្វីលីពីន លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធនិងរាក់ទាក់បំផុត ពីលោកជំទាវ ចូកូ វីដូដូ ភរិយារបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់កំសាន្តឆ្នេរលំហែកាយមាត់សមុទ្ទដ៏ប្រណិតនោះ ភរិយាដ៏ឧត្តុង្គឧត្តមនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង។ សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុត នៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។ នៅក្នុងដំណើរទស្សនាកម្សាន្តក្រុងឡាប៊ូនបាចូ សម្ដចកិត្តិ និងភរិយាថ្នាក់ដឹកនាំរដ្ឋទាំងអស់បានអញ្ជើញទទួលទានតែពេលព្រឹក ជាមួយនិងការស្តាប់នូវបទចំរៀង និងរបាំដែលច្រៀងដោយក្រុមកុមារ នៃក្រុងឡាប៊ូនបាចូ ពិសេសទាក់ទិនទៅនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រុងឡាប៊ូនបាចូ។ នៅក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេច លោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្ទដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ។ លោកជំទាវភរិយា ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រសិទ្ធពរ និងជូនពរសម្តេច លោកជំទាវ ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពរឹងមាំ បញ្ញាញាណភ្លឺថ្លា និងមានសុខសុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូល ដ៏ស្រស់ស្អាតនេះ។ ជាការឆ្លើយតបទៅនិងប្រសាសន៍របស់លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវភរិយាឯកឧត្តមប្រធានាធិបតី ឥណ្ឌូណេស៊ី ដែលបានរៀបចំនូវកម្មវិធីដ៏ល្អនេះ ពិសេសសម្តេចលោកជំទាវទាំងអស់ មិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិពិតៗ នៃតំបន់ឆ្នេរសមុទ្ទរបស់ក្រុងឡាប៊ូនបាចូ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសំដែងរបាំនិងចំរៀងរបស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចកិត្តិព្រឹទួ្ធបណ្ឌិតមានអារម្មណ៍រីករាយបំផុត ដោយបានមានប្រសាសន៍ទៅកានលោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីមុនពេលជំរាបលាថា ថ្ងៃណាមួយសម្តេចនិងអញ្ជើញមកទស្សនាក្រុងឡាប៊ូនបាចូល ជាថ្មីម្តងទៀត ដោយសាសម្តេចមានអារម្មណ៍ដកជាប់និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ៕

សម្ដេច ស ខេង៖ ស្នងការរាជធានី-ខេត្ត គួរសុំលាចេញពីតំណែងបើរកឃើញមានការទម្លាក់មន្ដ្រីពីលើឲ្យបម្រើនៅមូលដ្ឋាន

2023/05/10 02:51:58 pm        314
ភ្នំពេញ៖ សម្ដេចក្រឡោហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ប្រសិនបើរកឃើញព័ត៌មានពិតប្រាកដថា មានការទម្លាក់មន្ដ្រីឲ្យទៅបម្រើការនៅមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនោះ គួរសុំលាចេញពីតំណែង ដោយសារការជ្រើរើសមន្រ្ដីនៅមូលដ្ឋាន គឺត្រូវជ្រើសរើសក្នុងមូលដ្ឋានផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាព ក្នុងការបំពេញកិច្ចការងារជាមួយប្រជាពលរដ្ឋ។សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។សម្ដេចរម្លឹកថា កន្លងមកការជ្រើសរើស នគរបាលប៉ុស្ដិ៍ ហើយមានការប្រឡងរួច ទើបបញ្ជូនឲ្យប៉ុស្ដិ៍ឃុំ-សង្កាត់ ប៉ុន្ដែមិនបានទទួល ជោគជ័យឡើយ ព្រោះមនុស្សដែលប្រឡងជាប់នោះ មិនមែនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ សម្ដេច បន្ដថា នាពេលបច្ចុប្បន្ននេះ មិនប្រឡងទៀតឡើយ គឺឲ្យជ្រើសរើសដោយផ្ទាល់នៅប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់តែម្តង ។សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ ទទួលព័ត៌មានថា រៀបចំទម្លាក់ពីខេត្តទៅតែម្ដង ដាក់ទៅកន្លែងណាប៉ុន្មាន ហើយមិនមែនជាមនុស្សនៅកន្លែងណុង បើខ្ញុំរកឃើញពិតប្រាកដមែន ស្នងការនគរបាលទទួលខុសត្រូវមុនគេ ។ បើជាការល្អ សុំដកខ្លួន សុំលាលែង កុំឲ្យដេញ ហើយអស់ស័ក្តទៀត ព្រោះយើងចង់បានថា បើកូនចៅប្រជាពលរដ្ឋ នៅកន្លែងណា ត្រូវដាក់កន្លែងណុង នៅឃុំ-សង្កាត់ ណុង»៕

សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង

2023/05/10 02:09:46 pm        411
ភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា ទោះបីកំពុងជាប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្ដែសម្ដេចតេបានបញ្ជាក់ថា សម្ដេចក៏នៅតែបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានដដែល ខណៈសម្ដេចបានចាប់អារម្មណ៍ការប្រកួតរបស់ កីឡាការិនី ប៊ូ សំណាង ដែលខិតខំរត់ទាល់តែដល់ទី ដូច្នេះសម្ដេច និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ សម្ដេចតេជោមានប្រសាសន៍ថា៖«បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែខ្ញុំក៍នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា យើងបានដែរ»។សម្ដេចតេជោ បញ្ជាក់ថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។សម្ដេចតេជោបញ្ជាក់ថា៖«ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ(10,000$)»។ សម្ដេច បានឱ្យ លោក សេង ទៀង យកថវិការជូន កីឡាការិនី ប៊ូ សំណាងដោយផ្ទាល់ដៃ៕

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ

2023/05/09 12:33:52 pm        198
ភ្នំពេញ៖ នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយ​សុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ​នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ក្នុង​ក្របខ័ណ្ឌ​អាស៊ាននេះក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ​ពីថ្ងៃទី១០ដល់ទី១១​ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ ​សាធារណរដ្ឋឥណ្ឌូនេស៊ី។នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន ​នឹងពិភាក្សាអំពីវិធីសាស្ត្រ និង​មធ្យោបាយនានាក្នុងការរក្សា​នូវសន្ទុះនៃការ​កសាង​សហគមន៍អាស៊ាន ​ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព​របស់​អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកប​ដោយបរិយាប័ន្ន ​ការចូលរួម និងកិច្ច​សហប្រតិបត្តិការព្រមទាំងពន្លឿន​ការអភិវឌ្ឍនូវចក្ខុវិស័យ​របស់​សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ​ជាសហគមន៍ដែលតម្រង់ទិសដៅ​អនាគត ​និងជាតំបន់ប្រកបដោយ​សន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះថ្នាក់ដឹកនាំអាស៊ាន ​ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ ​និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផល​ប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ស្ដីពីមីយ៉ាន់ម៉ា និងសេចក្តី​សម្រេចរបស់មេដឹកនាំអាស៊ាន​ និងការអនុវត្តលើ​ទស្សនវិស័យ​របស់​អាស៊ាន​ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕

សម្ដេចតេជោអបអរសាទរ «ទិវាអឺរ៉ុប» ខណៈឆ្នាំក្រោយជាខួប៣០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប

2023/05/09 10:56:56 am        198
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានអបអរសាទរនាឱកាសនៃ «ទិវាអឺរ៉ុប» ៩ ឧសភា ២០២៣នេះ ខណៈឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។តាមរយៈសាលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូន លោកជំទាវ អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប នៅទីក្រុង ព្រុចសែល សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរ​យ៉ាង​កក់ក្តៅ​បំផុតជូនលោកជំទាវ ​ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបាន​ប្រកប​នូវសុខភាពល្អ​បរិបូណ៌​ សុភមង្គល និងវិបុលភាព។សម្ដេចតេជោថ្លែអថា៖«នៅពេលខ្ញុំគិតអំពីទ្វីបអឺរ៉ុប ខ្ញុំមិនត្រឹមតែមើលឃើញអំពីសហគមន៍​នៃ​ប្រទេសរដ្ឋ​សមាជិក ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុប ផងដែរ»។ សម្ដេចតេជោ បានបន្តថា៖«ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺ​ជាខួបគម្រប់៣០ឆ្នាំ នៃការ បង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។ មិត្តភាព និងកិច្ច​សហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ»។ សម្ដេចតេជោ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយ​បណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំ​មកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។សម្ដេចតេជោ បញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈនៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និង​សង្រ្គាមដែលកំពុង បន្តមាននៅអ៊ុយក្រែនក៏ដោយ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបបានធ្វើឱ្យ​ប្រសើរឡើង​ភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការពង្រឹង​ពហុភាគីនិយមក៏ដូចជា សម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុបលើកទី១៣ ​ដែលកម្ពុជាមាន មោទនភាពបានរៀបចំកាលពីឆ្នាំ២០២១។ ភាពជោគជ័យដ៏ធំធេងនៃភាពជាប្រធានអាស៊ានរបស់ កម្ពុជាកាលពីឆ្នាំកន្លងទៅ គឺជាសក្ខីភាពដ៏រឹងមាំផងដែរនៃកិច្ចសហការនេះ ​ដើម្បីដោះស្រាយបញ្ហា ​តំបន់ ​និងសកល ក្នុង​គោលបំណង​ថែររក្សានូវសន្តិភាព​ និងស្ថិរភាព ​សម្រាប់តំបន់ទាំងពីរ។សម្ដេចតេជោថ្លែងថា៖«នៅចុងឆ្នាំនេះ កម្ពុជាទន្ទឹងរង់ចំាដល់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ​ចម្រុះកម្ពុជា-អឺរ៉ុប លើកទី១២ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាភាគីទាំងពីរនឹងនៅតែបន្តប្តេជ្ញាចិត្ត​ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អរបស់យើង ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់​ប្រជាជន និងប្រជាជាតិយើង»៕

ប្រជាពលរដ្ឋស៊ូដង់ផ្ញើក្ដីសង្ឃឹមខ្លាំងលើការចរចារវាងក្រុមជម្លោះនៅក្នុងទីក្រុង ជេដា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

2023/05/09 09:55:22 am        54
ស៊ូដង់៖ ប្រជាពលរដ្ឋស៊ូដង់កំពុងផ្ញើក្ដីសង្ឃឹមខ្លាំងនៅលើការចរចានៅក្នុងទីក្រុងជេដា(Jeddah) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រវាងក្រុមប្រតិភូររបស់ភាគីជម្លោះ ដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កឲ្យមានការរត់ភៀសខ្លួនចេញពីប្រទេសយ៉ាងធំសម្បើម។  គំនិតផ្ដួចផ្ដើមដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកគឺជាការប៉ុនប៉ងដ៏មុតមាំលើកដំបូងដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នា ដែលបានប្រែក្លាយផ្នែកជាច្រើននៃរដ្ឋធានីកាទូម(Khartoum)ទៅជាសមរភូមិសង្រ្គាម ធ្លាក់ចេញពីផែនការគាំទ្រជាអន្តរជាតិទៅរករបបដឹកនាំបែបស៊ីវិល បន្ទាប់ពីភាពរំជើបរំជួលជាច្រើនឆ្នាំ និងបានបង្កឲ្យមានវិបត្តិមនុស្សធម៌។  សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ការពិភាក្សាមុនឈានដល់ដំណាក់កាលចរចា បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍និងបន្តនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខក្នុងក្ដីរំពឹងថានឹងរកបានបទឈប់បាញ់រយៈពេលខ្លីប្រកបដោយប្រសិទ្ធភាពដើម្បីសម្របសម្រួលឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសនេះ ។ កម្លាំងនៃសេរីភាព និងការផ្លាស់ប្ដូររបស់ប្រទេសស៊ូដង់ ជាក្រុមនយោបាយដឹកនាំផែនការអន្តរកាលឈានទៅរករបបដឹកនាំបែបស៊ីវិល បានស្វាគមន៍ការពិភាក្សាទីក្រុងជេដាកាលពីថ្ងៃសៅរ៍។  បុគ្គលិករដ្ឋាភិបាលម្នាក់ឈ្មោះ Tamader Ibrahim វ័យ៣៥ ឆ្នាំ រស់នៅក្នុងទីក្រុង Bahri  បាននិយាយថា ប្រសិនបើការចរចាទីក្រុងជេដា បរាជ័យមិនអាចបញ្ឈប់សង្រ្គាមនេះ នោះមានន័យថាយើងនឹងមិនអាចវិលត្រឡប់ទៅផ្ទះរបស់យើង និងស្តារជីវភាពរស់នៅរបស់យើងវិញបានទេ។  វេជ្ជបណ្ឌិតម្នាក់ វ័យ២៨ឆ្នាំ លោក Mahjoub Salah បាននិយាយថា តំបន់រដ្ឋធានីនេះត្រូវបានរង្គោះរង្គើដោយអំពើហិង្សា ដែលបានកែប្រែជីវិតរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។ យើងកំពុងរង់ចាំការចរចាទាំងនោះព្រោះជាក្ដីសង្ឃឹមតែមួយគត់របស់យើង ៕

ជនភៀសខ្លួន នៅស៊ូដង់ ធ្វើដំណើរទៅលំនៅឋាន ទោះបីជាការប្រឈមនានានៅបន្ត ក្នុងប្រទេសស៊ូដង់ខាងត្បូង

2023/05/09 09:51:49 am        54
ស៊ូងង់៖ ខណៈការប្រយុទ្ធគ្នា រវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានកើនឡើងកាលពីខែមុន ជនភៀសខ្លួនស៊ូដង់ខាងត្បូងរាប់ពាន់នាក់ ត្រូវបានគេឃើញថាបានបង្ខំចិត្តត្រឡប់ទៅកាន់ប្រទេសកំណើតដែលរួបរឹតដោយជម្លោះ។ បរិវេណសាកលវិទ្យាល័យដែលទ្រុឌទ្រោមមួយកន្លែងកំពុងផ្តល់លំនៅដល់ជនភៀសខ្លួន ដែលមានស្នាមរន្ធគ្រាប់កាំភ្លើងដោយសារជម្លោះកាលពីពេលមុន ហើយប្រជាជនរបស់ខ្លួនបានសាងសង់ទីជម្រកជាមូលដ្ឋានពីកំណាត់ឈើ និងក្រណាត់។ ទីភ្នាក់ងារផ្តល់ជំនួយ រួមមានទាំងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) កំពុងផ្តល់ស្បៀងអាហារ ទឹក និងរបស់របរចាំបាច់ផ្សេងៗទៀតដល់ជនភៀសខ្លួន។ ចាប់តាំងពីការផ្ទុះឡើងអំពើហិង្សា នៅក្នុងប្រទេសស៊ូដង់ មនុស្សជាង៣ម៉ឺននាក់ បានឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែល៩០ភាគរយក្នុងចំណោមអ្នកទាំងនេះជាប្រជាជនស៊ូដង់ខាងត្បូង។ អង្គការ UNHCR ជឿថាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះច្រើន។លំហូរជនភៀសខ្លួន បានធ្វើឲ្យវិបត្តិមនុស្សធម៌ដែលកំពុងបន្តរឹតតែធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជាទីដែលមនុស្សជាង២លាននាក់បានភៀសខ្លួនចេញ ហើយ៣ភាគ៤នៃប្រជាជន ត្រូវការជំនួយ។ ដោយប្រទេសស៊ូដង់ខាងត្បូងស្ថិតក្នុងចំណោមប្រទេសជួបវិបត្តិខ្វះមូលនិធិច្រើនបំផុតរួចទៅហើយ អង្គការ UNHCR បានទទូចឲ្យសហគមន៍អន្តរជាតិ កុំបំភ្លេចប្រទេសដែលកំពុងតែតស៊ូក្នុងវិបត្តិមួយនេះ៕

មេធាវី៖ការអវត្តមានរបស់ Trump ក្នុងការជំនំជម្រះក្ដីលើបទចោទប្រកាន់រំលោភសេពសន្ថវៈនៅតុលាការ បង្ហាញថាលោកពិតជាបានប្រព្រឹត្តមែន

2023/05/09 09:41:17 am        302
អាមេរិក៖ មេធាវីរបស់អ្នកសរសេរបទអត្ថាធិប្បាយ បាននិយាយថា ការអវត្តមានរបស់លោក Donald Trump ពីការជំនំជម្រះក្ដីជាទីដែលអ្នកសរសេរបទអត្ថាធិប្បាយអ្នកស្រី E. Jean Carroll បានចោទប្រកាន់ លោកពីបទរំលោភសេពសន្ថវៈនិងបទបរិហារកេរ្តិ៍បង្ហាញថា លោកពិតជាបានប្រព្រឹត្តរឿងនេះមែន។  លោកមេធាវី Mike Ferrara បានប្រាប់ក្រុមចៅក្រមកាលពីថ្ងៃចន្ទ ខណៈការជំនំជម្រះក្ដីស៊ីវិលនៅតុលាការសហព័ន្ធក្នុងតំបន់ Manhattan ជិតបញ្ចប់ថ្ងៃទី៨ថា លោកមិនដែលមើលអ្នកនៅក្នុងក្រសែភ្នែកទេ និងបានទាត់ចោលបទចោទប្រកាន់ដោយថាលោកមិនបានរំលោភអ្នកស្រី Carrollទេ។  អ្នកស្រី Carroll វ័យ៧៩ ឆ្នាំ បានចោទប្រកាន់លោក Trump វ័យ៧៦ ឆ្នាំពីបទរំលោភអ្នកស្រី នៅក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់ក្នុងហាងលក់សម្លៀកបំពាក់ Bergdorf Goodman ក្នុងសង្កាត់ Manhattan កាលពីឆ្នាំ ១៩៩៥ ឬ ១៩៩៦ ហើយក្រោយមក បានបរិហារកេរ្តិ៍អ្នកស្រី ដោយត្រូវបានច្រានចោល កាលពីខែតុលាឆ្នាំ២០២២ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោក Trump។  លោក Trump ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៧ ដល់២០២១  និងជាបេក្ខជនជួរមុខសម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៤របស់គណបក្សសាធារណរដ្ឋ  បានដកសិទ្ធិរបស់លោកក្នុងការផ្ដល់សក្ខីកម្ម នៅតុលាការ និងបានជ្រើសរើសមិនបង្ហាញការការពារ ដោយផ្ទាល់ថា ក្រុមចៅក្រមនឹងរកឃើញ ថាអ្នកស្រី Carroll បានបរាជ័យក្នុងសំណុំរឿងដែលប្រឌិតឡើងដោយតុលាការ។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសអៀរឡង់ថា ប្រហែលជានឹងមិនបង្ហាញខ្លួននៅសវនការទេ ។ លោក Trump បានចោទប្រកាន់អ្នកស្រី Carroll ពីបទប្រឌិតរឿងដើម្បីបង្កើនការលក់វត្ថុអនុស្សាវរីយ៍ ឆ្នាំ២០១៩ ដែលអ្នកស្រីបានអះអាងជាសាធារណៈ។ ក្នុងការផ្ដល់សក្ខីកម្មតាមវីដេអូ ដែលបានចាក់ឲ្យតុលាការមើលកាលពីថ្ងៃទី៣ឧសភា លោក Trump បានច្រានចោលការចោទប្រកាន់ករណីរំលោភសេពសន្ថវៈលើអ្នកសរសេរបទអត្ថាធិប្បាយរូបនេះ ៕

រុស្ស៊ីចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះក្នុងពេលមានសន្តិសុខតឹងតែងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន

2023/05/09 09:34:13 am        176
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះប្រចាំឆ្នាំ នៅលើទីលានក្រហម(Red Square) នៅថ្ងៃទី៩ ខែ ឧសភានេះ ក្នុងពេលមានការរឹតបន្តឹងសន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីការវាយប្រហារដោយយាន ដ្រូនជាបន្តបន្ទាប់ រួមទាំងការវាយប្រហារទៅលើទីតាំងការពាររឹងមាំនៅវិមានក្រឹមឡាំង ដែលទីក្រុងមូស្កូ បានដាក់កំហុសទៅលើអ៊ុយក្រែន។ ទិវាជ័យជំនះ គឺជាខួបដ៏មានសារៈសំខាន់សម្រាប់លោក Vladimir Putin ដែលតែងតែរំលឹកដល់ដួងព្រលឹង និងការលះបង់ ដែលបានជួយសហភាពសូវៀតផ្តួលរំលំ របបណាស៊ីអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥ ដើម្បីបំផុសគំនិតស្នេហាជាតិរបស់រុស្ស៊ី។ ទោះជាយ៉ាងណា តំបន់ជាច្រើនរបស់រុស្ស៊ី បានកាត់បន្ថយព្រឹត្តិការណ៍ ដោយសារតែការេព្រួយបារម្ភអំពីការដាក់គោលដៅដោយក្រុមវិច្ឆេទករគាំទ្រអ៊ុយក្រែន។ទីក្រុងមូស្គូ បានបង្ហាញបុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍រតិចជាងមុន ដែលទាក់ទងទៅនឹងការហាត់សមសម្រាប់ព្យុហយាត្រា។ សហភាពសូវៀត បានបាត់បង់ប្រជាជន២៧លាននាក់ក្នុងសង្គ្រាមលោកលើកទី២ ច្រើនជាងប្រទេសដ៏ទៃទៀត។ ទោះជាយ៉ាងណា ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ពលរដ្ឋរុស្ស៊ី បានកើនឡើងកាលពីមួយសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដាក់គោលដៅលើឃ្លាំងស្តុកប្រេង និថងរថភ្លើងដឹកទំនិញ។ កាលពីថ្ងៃទី៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការផ្ទុះជាច្រើនលើក នៅទូទាំងតំបន់គ្រីមៀគ្រប់គ្រងដោយ  រុស្ស៊ី។ ការិយាល័យរបស់លោក Putin បាននិយាយភ្ជាប់ទៅនឹងអ្វី ដែលខ្លួនហៅថា ការវាយប្រហារភេរវកម្មដោយយានដ្រូន លើវិមានក្រឹមឡាំង កាលពីពេលព្រឹកថ្ងៃទី៣ ខែឧសភា ទៅនឹងក្បួនព្យុហយាត្រាទិវាជ័យជំនះ ដែលបានធ្វើឡើងនៅក្រោមកំពែងការពាររឹងមាំសម័យបុរាណ។ ខួបទិវាជ័យជំនះនៅឆ្នាំនេះ ធ្វើឡើងខណៈការស្លាប់និងរងរបួសរបស់រុស្ស៊ី បន្តកើនឡើងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលបច្ចុប្បន្នចូលដល់ខែទី១៥របស់ខ្លួន មុនពេលការវាយបកតាមផែនការធ្វើឡើងដោយអ៊ុយក្រែន ដើម្បីដណ្តើមយកមកវិញនូវទឹកដីដែលត្រូវបានគេចូលកាន់កាប់។ ចាប់តាំងពីឆ្នាំ២០០៨ ក្រោមរបបលោក Putin ខួបជ័យជំនះ បានក្លាយជាឱកាសដើម្បីរំលាយចោលរូបភាពរបស់ប្រទេសរុស្ស៊ីក្រោយរបបកុម្មុយនីស ដែលត្រូវស្តារឡើងវិញឲ្យឈានដល់ភាពអស្ចារ្យនៃឆ្នាំអតីតកាល៕

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

2023/05/09 07:42:16 am        511
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ឧសភានេះ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌ អាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ។ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយការហោះហើរអស់រយៈពេល៥ម៉ោង ពេលអញ្ជើញដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីលោក និងមានជំនួបជាបន្តបន្ទាប់ជាមួយមេដឹកនាំនៃប្រទេសមួយចំនួននិងអញ្ជើញ ចូលរួមក្នុងកិច្ច​ប្រជុំកំពូលអាស៊ាន ដែលនឹងពិភាក្សាលើបញ្ហាជាច្រើនដូចជាពិនិត្យមើលឡើងវិញ សមិទ្ធផលដែលអាស៊ានសម្រេចបានជាពិសេសបញ្ហាជម្លោះ នៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែនដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាសកល។ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការ​កសាង​សហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយ​អាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយ​សន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផល ប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជា​ឯកច្ឆន្ទ​ប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តី សម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ ។នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុង ឡាប៊ូល បាចូ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមាន ជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានរបស់សម្តេច និងឥស្សរជនអាស៊ាន មួយចំនួនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM