សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ទំនាក់ទំនងក្រៅតំបន់មេដឹកនាំអាស៊ានសង្កត់ធ្ងន់លើមជ្ឈភាព និងឯកភាពអាស៊ានតាមរយៈយន្តការអាស៊ានបូក

2023/05/11 11:20:40 am        251
ភ្នំពេញ៖ ទាក់ទងនឹងទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់​អំពីសារៈសំខាន់​នៃមជ្ឈភាព និងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក្រៅ តាមរយៈយន្តការអាស៊ាន​បូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។នេះបើតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពី​សារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជា​ក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ​សម្រាប់​រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់​អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន និងរំពឹងដល់ការបញ្ចប់របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញា​ស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម៕

មេដឹកនាំអាស៊ាន អំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់

2023/05/11 11:14:39 am        200
ភ្នំពេញ៖ មេដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការរួមមួយដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។ការចេញសេចក្ដីថ្លែងការណ៍នេះ តាមរយៈកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើក​ទី៤២ នៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក៏បានគាំទ្រ​សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ​និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះត្រូវតែ​ទទួលខុសត្រូវ។ ទន្ទឹមនេះមេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់​បទឈប់បាញ់​រាល់ទម្រង់ ​និងការប្រើប្រាស់កម្លាំងទ័ព ​ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនង​ជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់​ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo ខេត្ត East Nusa Tenggara រួចមកនៅព្រឹកថ្ងៃដដែលនោះដែរ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ​ព្រះរាជាណាចក្រកម្ពុជា៕

មេដឹកនាំអាស៊ាន ប្តេជ្ញាអនុវត្តដោយពេញលេញនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

2023/05/11 10:52:37 am        216
ភ្នំពេញ៖ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការ​អនុវត្ត​ដោយពេញលេញ និងប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ​ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្ន​ជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់​ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាន ​ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអះអាងជាថ្មីបែបនេះក្នុងឱកាស កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានប្រជុំលើ សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន រួមមាន ១ ការស្តារ និងការកសាងឡើងវិញ ២ សេដ្ឋកិច្ចឌីជីថល និង ៣ ចិរភាពដើម្បីដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវ​ការស្តារ និងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ាន​ដែល​ជាស្នូលនៃកំណើន​ តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព​ ស្ថិរភាពហិរញ្ញវត្ថុ ថាមពល​ និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕

មេដឹកនាំអាស៊ានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

2023/05/11 10:46:10 am        139
ភ្នំពេញ៖ តាមរយៈលទ្ធផលរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នា​ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេចលើក្របខ័ណ្ឌ​ពេល​វេលារយៈពេល ២០ ឆ្នាំ សម្រាប់ចក្ខុវិស័យ​សហគមន៍អាស៊ាន ​ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្ត​ឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្ត រៀបចំចក្ខុវិស័យ​សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខ។ទាក់ទងនឹង ការកសាងសហគមន៍អាស៊ាន មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ អំពីកិច្ច​ខិតខំ​ប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានានូវការ​អនុវត្ត​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ ​និងប្រកបដោយប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍អាស៊ាន​ ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិត​ក្នុងស្ថានភាព។ សេចក្តីថ្លែងការណ៍អាស៊ាន ​ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ។ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូននិងការគាំពាអ្នកនេសាទចំណាកស្រុក។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ​ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់​ការផ្ទេររូបីយវត្ថុក្នុងស្រុក។ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ាន​ពេញសិទ្ធិរបស់​ទីម័រឡេស្ត។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារដែលកំពុងបន្តដោយកិច្ចប្រជុំរដ្ឋ​មន្ត្រីការ​ពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន​ ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ​ខាងទិដ្ឋភាពការពារប្រទេស ​ដោយមានគោលដៅ លើកកម្ពស់តួនាទីស្នូល​និង​យុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម​ ក្នុងតំបន់​ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ​ដើម្បីជំរុញវិធានការកសាងជំនឿទុកចិត្តគ្នា៕

ឯកឧត្តម ប្រាក់ សុខុន ទទូចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន

2023/05/11 09:50:40 am        219
ភ្នំពេញ៖ ឯកឧត្តម  ប្រាក់  សុខុន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៦ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានទទូចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC)។ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន តាមរយៈការពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីបញ្ហាសន្តិសុខប្រពៃណីនិងមិនប្រពៃណីសំខាន់ៗបំផុតមួយចំនួន ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការលាងលុយកខ្វក់ និងគ្រឿងញៀនខុសច្បាប់ ជាដើម។នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានកោតសរសើរចំពោះវឌ្ឍនភាព ក្នុងការអនុវត្តបន្ទាត់សកម្មភាពនៃផែនការលម្អិតស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ដែលសម្រេចបានប្រមាណ ៩៩% ហើយក៏បានលើកទឹកចិត្តដល់អង្គភាពតាមវិស័យនានា ដើម្បីសម្រេចឲ្យបាននូវអាទិភាពផ្សេងៗទៀតដែលនៅសល់។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានកត់សម្គាល់ឃើញផងដែរថា ចាប់តាំងពីឆ្នាំ២០២១ មក លេខាធិការដ្ឋានអាស៊ានបានតាមដានលើបញ្ហាថ្មីៗ ដែលកំពុងកើតមានផងដែរ ដូចជា ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការឆ្លើយតបរបស់អាស៊ានចំពោះជំងឺរាតត្បាតកូវីដ-១៩ របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ (YPS) ដែលបានកំណត់ដោយក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន៕

រដ្ឋមន្ត្រីការបរទេសអាស៊ានស្វាគមន៍ដៃគូខាងក្រៅក្នុងការស្វែងរកការបង្កើតទំនាក់ទំនងជាមួយអាស៊ាន

2023/05/11 09:40:13 am        303
ភ្នំពេញ៖ តាមរយៈលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការចាប់អារម្មណ៍ខ្លាំងរបស់ដៃគូខាងក្រៅ ក្នុងការស្វែងរកការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការបន្តកើនឡើងនូវការចាប់អារម្មណ៍នៃបណ្តាប្រទេសទាំងឡាយ នៅខាងក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ហើយដែលការណ៍នេះ។រដ្ឋមន្ត្រីការបរទេសអាស៊ានទន្ទឹងរង់ចាំការចុះហត្ថលេខា ដោយប្រទេសម៉ិកស៊ិក ប៉ាណាម៉ា និងអារ៉ាប៊ីសាអូឌីត ជាមួយនឹងអេស្ប៉ាញ លើលិខិតុបករណ៍នៃការចូលជាភាគីនៃ TAC នៅក្នុងឆ្នាំនេះ ហើយក៏រំពឹងផងដែរនូវការវាយតម្លៃឡើងវិញលើសំណើរបស់ប្រទេសស៊ែប៊ី។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា អាស៊ាននឹងអាចសម្រេចបាននូវកុងសង់ស៊ីសក្នុងការគាំទ្រលើសំណើរបស់ម៉ាល់ឌីវសុំជាភាគីសន្ឋិសញ្ញានៃ TAC។អំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ានបានគាំទ្រសំណើរបស់កាណាដាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ក្នុងឆ្នាំនេះ និងបានគាំទ្រការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា តាមរយៈការចេញសេចក្តីថ្លែងការណ៍រួម នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយ កាណាដា នៅក្នុងខែកក្កដា  ឆ្នាំ២០២៣ ខាងមុខនេះ។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏ទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី។រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរយោបល់គ្នាលើវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC) របស់ប្រមុខដឹកនាំអាស៊ាន រួមទាំងការពិនិត្យឡើងវិញនិងសេចក្តីសម្រេច ១៥ចំណុច របស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅរាជធានីភ្នំពេញ កាលពី ឆ្នាំកន្លងទៅ។ កម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា សោកនាដកម្មទាំងឡាយបង្កឡើងដោយអំពើហិង្សាដែលកំពុងបន្តកើនឡើង នៅតាមតំបន់ជាច្រើន នៅមីយ៉ាន់ម៉ា គឺជាការរំលឹកដ៏ឃោរឃៅមួយដែលតម្រូវឲ្យយើងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នៅចំពោះមុខការប្រឈមដ៏ស្មុគស្មាញនេះ អាស៊ានចាំបាច់ត្រូវមានភាពបត់បែន ការបង្កើតគំនិតថ្មី និងភាពច្នៃប្រឌិត ក្នុងការស្វែងរកអភិក្រមនានាដែលអាចជំរុញការអនុវត្តកិច្ចព្រមព្រៀង 5PC នេះបាន៕

AI របស់ Google កំពុងអូសទាញក្រុមហ៊ុនកាន់តែច្រើនមកជិតលោកអ្នក

2023/05/11 09:27:05 am        153
អាមេរិក៖ របាយការណ៍ហិរញ្ញវត្ថុដែលអ្នកបានអាន ទីផ្សារសម្លៀកបំពាក់ដែលអ្នកឃើញ និងជំនួយការជជែកកម្សាន្ត ដែលអ្នកចូលរួមអាចនឹងឆ្លុះបញ្ចាំងពីប្រភពដើមទូទៅ នោះគឺ បញ្ញាសិប្បនិម្មិត្តបានមកពីក្រុមហ៊ុន Google ។ផ្នែកប្រព័ន្ធសើវ័រ(servers) ឬ ខ្លោដ ( cloud) នៅខាងក្នុង Alphabet Inc កំពុងចងក្រងអតិថិជនឲ្យដាក់បច្ចេកវិទ្យាថ្មីបំផុតរបស់ខ្លួនក្នុងការសាកល្បង ដែលហៅកាត់ថា AI ជំនាន់ថ្មីដែលផលិតចេញពាក្យសំដីដូចមនុស្ស ឬខ្លឹមសារផ្សេងទៀតពីទិន្នន័យកាលពីកន្លងទៅ។  ក្រុមហ៊ុននេះ បានប្រាប់ សារព័ត៌មាន Reuters សម្រាប់សន្និសីទព័ត៌មានស្ដីពី Google I/O 2023កាលពីថ្ងៃពុធ នៅក្នុងទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិក ថា ធនាគារ Deutsche Bank AG  ក្រុមហ៊ុន Uber Technologies Inc និងអង្គភាពនៃក្រុមហ៊ុន Victoria's Secret & Co ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលកំពុងផ្ដល់ការសាកល្បងឧបករណ៍របស់ក្រុមហ៊ុន Google  ។  អតិថិជនកំពុងអនុវត្តបច្ចេកវិទ្យារបស់ Google តាមវិធីទាំងពីរដែលរំពឹងទុក ដូចជា chatbot សេវាអតិថិជនសម្រាប់ Uber និងមានលក្ខណៈខុសប្លែកពីធម្មតា រួមទាំង AI ដើម្បីគ្រប់គ្រងសេវាការបញ្ជាទិញនៅភោជនីយដ្ឋានអាហារទាន់ចិត្ត Wendy's Co ក្នុងរដ្ឋ Ohio ។ ចំណាប់អារម្មណ៍របស់ពួកគេ ស្តែងឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់ក្រុមហ៊ុន Google ។ ផ្នែកគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន បានប្រកាសប្រាក់ចំណេញប្រតិពីបត្តិការលើកដំបូងរបស់ខ្លួន កាលពីត្រីមាសមុន ហើយបច្ចេកវិទ្យា AI ដែលក្រុមហ៊ុន Google បានត្រួសត្រាយអាចជួយក្រុមហ៊ុននេះ បង្ខិតគម្លាតជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Amazon.com Inc និង Microsoft Corp ជាដើម ៕

ឆ្លងកាត់ព្រំដែនកើនលើស១ម៉ឺននាក់រៀងរាល់ថ្ងៃ ខណៈជនអន្តោប្រវេសន៍ព្យាយាមចូលមកអាមេរិក មុនមាត្រាទី៤២ត្រូវបិទបញ្ចប់

2023/05/11 09:23:36 am        49
អាមេរិក៖ ក្រុមជនអន្តោប្រវេសន៍ បានមកប្រមូលផ្តុំគ្នានៅព្រំដែនដោយមានកាន់អីវ៉ាន់របស់ពួកគេ និងកំពុងឈរនៅក្រោមកម្តៅថ្ងៃក្តៅខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពីឆ្លងកាត់ចូលមកសហរដ្ឋអាមេរិកពីប្រទេស ម៉ិកស៊ិក មកក្នុងទីក្រុង El Paso រដ្ឋតិចសាស់។ជនអន្តោប្រវេសន៍រាប់ពាន់នាក់ កំពុងឆ្លងកាត់ចូលមកសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ មុនពេលច្បាប់ថ្មីចូលជាធរមាន ដែលអាចរារាំងជនអន្តោប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ដោយខុសច្បាប់មិនឲ្យស្វែងរកសិទ្ធិជ្រកកោន ខណៈអ្នកផ្សេងទៀត បានប្រមូលផ្តុំគ្នានៅខាងទឹកដីនៃប្រទេសម៉ិកស៊ិកក្នុងពេលមានការយល់ច្រឡំអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ចាប់ផ្តើមច្បាប់ថ្មីកាលពីថ្ងៃពុធ ដែលបានសន្មត់ថា ជនអន្តោប្រវេសន៍ភាគច្រើនគឺគ្មានសិទ្ធសម្រាប់សិទ្ធិជ្រកកោននោះទេ ប្រសិនបើពួកគេបានឆ្លងកាត់តាមប្រទេសផ្សេងៗដោយគ្មានការស្វែងរកការការពារនៅកន្លែងផ្សេងទៀតជាដំបូង ឬប្រសិនបើពួកគេមិនបានប្រើប្រាស់ផ្លូវធ្វើដំណើរស្របច្បាប់សម្រាប់ការចូលមកសហរដ្ឋអាមេរិក។ច្បាប់ថ្មីនេះ គឺជាផ្នែកដ៍សំខាន់សម្រាប់ផែនការអនុវត្តន៍ច្បាប់ព្រំដែនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ខណៈវិធានការរឹតត្បិតជំងឺ Covid-19 ដែលគេដឹងថាជាមាត្រាទី៤២ ដល់ពេលបញ្ចប់មុនកណ្តាលអធ្រាត្រនៅថ្ងៃព្រហស្បតិ៍។ ស្ថិតនៅក្រោមមាត្រាទី៤២ ដែលត្រូវបានអនុវត្តន៍ចាប់តាំងពីខែមីនា ឆ្នាំ២០២០ អ្នកឆ្លងកាត់ព្រំដែនភាគច្រើន ត្រូវបានបណ្តេញចេញយ៉ាងរហ័សទៅកាន់ប្រទេសម៉ិកស៊ិកដោយគ្មានឱកាសស្វែងរកសិទ្ធិជ្រកកោនឡើយ ដែលកំពុងនាំទៅរកការព្យាយាមធ្វើបែបនេះម្តងទៀត។ រដ្ឋមន្ត្រីសន្តិសុខក្រសួងមហាផ្ទៃលោក Alejandro Mayorkas និយាយថា ច្បាប់ថ្មីនេះ នឹងមានន័យថា មានផលវិបាកកាន់តែខ្លាំងសម្រាប់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវបាននិរទេស និងរារាំងមិនឲ្យចូលសហរដ្ឋអាមេរិករយៈពេល៥ឆ្នាំ ប្រសិនបើពួកគេពុំមានលក្ខណៈចាំបាច់សម្រាប់សិទ្ធិជ្រកោន។ លោក Brandon Judd ប្រធានសហព័ន្ធទីភ្នាក់ងារល្បាតព្រំដែន បាននិយាយថា ជនអន្តោប្រវេសន៍ជាង១ម៉ឺននាក់ ត្រូវបានចាប់ខ្លួនដែលកំពុងឆ្លងកាត់ព្រំដែនម៉ិកស៊ិក-អាមេរិកដោយខុសច្បាប់កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី

2023/05/11 09:16:46 am        239
ឥណ្ឌូនេស៊ី៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ "សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។ នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការចូលរួមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកម្រិតប្រមុខដឹកនាំអាស៊ាន នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ ដែលជាគោលការណ៍ក្នុងនាមជាសមាជិកទី១១ របស់អាស៊ាន។ មេដឹកនាំអាស៊ានបានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ លើការកសាងសហគមន៍អាស៊ាន - មេដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានា នូវការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេលវេលារយៈពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្តឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្ត រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ។ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូននិងការគាំពាអ្នកនេសាទចំណាកស្រុក។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបីយវត្ថុក្នុងស្រុក។ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារដែលកំពុងបន្តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ខាងទិដ្ឋភាពការពារប្រទេស ដោយមានគោលដៅ លើកកម្ពស់តួនាទីស្នូលនិងយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម ក្នុងតំបន់ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីជំរុញវិធានការកសាងជំនឿទុកចិត្តគ្នា។ លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ដែលជាក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើសន្ធិសញ្ញាបត្យាប័នអាស៊ាន និងរំពឹងដល់ការបញ្ចប់ របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញាស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម។ លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន រួមមាន១ ការស្តារនិងការកសាងឡើងវិញ២ សេដ្ឋកិច្ចឌីជីថល និង ៣ចីរភាព ដើម្បី ដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវការស្តារនិងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ានដែលជាស្នូលនៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការអនុវត្តដោយពេញលេញនិងប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្នជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។ សហគមន៍សង្គម-វប្បធម៌អាស៊ាន ប្តេជ្ញាធ្វើឱ្យអាស៊ានក្លាយជាចំណុចស្នូលនៃកំណើន តាមរយៈការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍ ធន ធានមនុស្ស ឱ្យកាន់តែមានភាពប្រកួតប្រជែងនិងមុតស្រួច ឆ្ពោះទៅរកអនាគតនៃការងារ និងត្រៀមខ្លួនរួចជាស្រេចចំពោះការវិវឌ្ឍឌីជីថលដ៏លឿនរហ័ស។ មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការនាំមកនូវសន្តិភាពនិងភាពសុខដុមរមនា ក្នុងចំណោមសហគមន៍នានាដែលពាក់ព័ន្ធ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពក្នុងរដ្ឋរ៉ាឃីន។ ចំពោះទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក តាមរយៈយន្តការអាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ, ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានធ្វើជំនួបពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥។ ក្នុងជំនួបជាមួយនិងតំណាងទាំងអស់ បានជជែកពិភាក្សាអំពីបញ្ហាប្រឈមនានាដែលវិស័យរបស់តំណាងអន្តរសភា តំណាងយុវជន និងផ្នែកឯកជនទូទាំងតំបន់អាស៊ាន ដែលកំពុងជួបប្រទះ។ ជាមួយគ្នានេះតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ទាំងអស់ រួមទាំងផ្នែកធុរកិច្ចអាស៊ាន បានដាក់ជូននូវរបាយការណ៍អនុសាសន៍ និងវឌ្ឍនភាពការងារជូនប្រមុខដឹកនាំអាស៊ានទាំង១០ប្រទេស ជាពិសេសការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យខ្លាំងក្លាជាងមុន។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្ម ភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅថ្ងៃទី១ មេដឹកនាំអាស៊ានបានអញ្ជើញធ្វើដំណើរតាមទូក កំសាន្តថ្ងៃលិចលើផ្ទៃសមុទ្រ នៃក្រុង Labuan Bajo ខេត្ត East Nusa Tenggara ។ មេដឹកនាំអាសានបានសំដែងនូវភាពស្និទ្ធស្នាល រ៉ាក់ទាក់ចំពោះលទ្ធផលដែលសំរេចបានក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលបានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន៕

មនុស្ស៦នាក់ស្លាប់ក្នុងការតវ៉ាដោយហិង្សានៅប៉ាគីស្ថាន ខណៈអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ឡើងតុលាការជាថ្មី

2023/05/11 09:05:01 am        53
ប៉ាគីស្ថាន ៖ មនុស្សចំនួន៦នាក់ បានស្លាប់ ខណៈអំពើហិង្សា បានផ្ទុះឡើង កាលពីពាក់កណ្ដាលអធ្រាត្រ នៅក្នុងប្រទេសប៉ាគីស្ថាន ក្រោយ ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Imran Khan។លោក Khan បានឡើងតុលាការ កាលពីថ្ងៃពុធ បន្ទាប់ពីលោកត្រូវបានចាកចេញពីបន្ទប់សវនការមួយផ្សេងទៀត កាលពីថ្ងៃអង្គារ និងត្រូវបាននាំចូលរថយន្តមួយគ្រឿងដោយកងទ័ពប៉ារ៉ាដែនសមុទ្រ។ រូបភាពបង្ហាញពីលោក Khan ដែលជាអតីតប្រធានក្រុមកីឡាគ្រីឃីតរបស់ប្រទេសប៉ាគីស្ថាន បានបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងការផ្ដល់សក្ខីកម្មនៅក្នុងប៉ុស្តិ៍នគរបាល ត្រូវបានផ្សាយដោយទូរទស្សន៍ GEO របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។  ចៅក្រុមត្រូវបានស្នើឲ្យអនុម័តបន្តឃុំខ្លួនលោក Khan រយៈពេល១៤ថ្ងៃ ដោយតុលាការនិយាយថា ក្រុមអាជ្ញាធរអាចឃុំខ្លួនលោករយៈពេល៨ថ្ងៃ។  កាលពីយប់អធ្រាត្រថ្ងៃអង្គារ ក្រុមអ្នកគាំទ្រលោក Khan ដែលពោរពេញដោយកំហឹងបានប៉ះទង្គិចជាមួយនគរបាលទូទាំងប្រទេសក្រោយការចាប់ខ្លួនលោក។ មនុស្សយ៉ាងហោចណាស់៦នាក់ បានស្លាប់ ក្នុងអំពើហិង្សានេះ ក្នុងនោះ ម្នាក់នៅក្នុងភាគនិរតីនៃ ទីក្រុងក្វេតា និង អ្នកផ្សេងទៀតនៅភាគឦសានប្រទេសប៉ាគីស្ថាន។មនុស្ស៤នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃពុធ។ មនុស្សរាប់សិបនាក់ ត្រូវបានរងរបួសនៅក្នុងតំបន់ផ្សេងៗនៃប្រទេសនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM