សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការឃុំឃាំងជនអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ឡើងដល់កំណត់ត្រាខ្ពស់បំផុត ខណៈដែលច្បាប់មាត្រាទី៤២ បញ្ចប់

2023/05/12 10:46:51 am        100
អាមេរិក៖ សហរដ្ឋអាមេរិក បានលុបចោលច្បាប់រឹតបន្តឹងតាមព្រំដែន ដើម្បីទប់ស្កាត់ COVID-19 ដែលគេស្គាល់ថា ច្បាប់សុខភាពមាត្រាទី៤២ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា) ដែលជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការទាក់ទាញបាននូវជនអន្តោប្រវេសរាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលធ្វើឲ្យសហគមន៍មូលដ្ឋានមានភាពតានតឹង និងការបែកបាក់ខាងនយោបាយកាន់តែខ្លាំងឡើង។ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួន ពេលឆ្លងដែនខុសច្បាប់ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការចាប់បានប្រចាំថ្ងៃលើសពី ១០.០០០នាក់ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងជាប់ព្រំដែនរបស់សហរដ្ឋអាមេរិក បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ជម្រកដល់ជនចំណូលថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅបន្ត។នៅខាងក្រោយនៃទិដ្ឋភាពដ៏ច្របូកច្របល់នេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងបង្កើនបុគ្គលិក និងមូលនិធិទៅកាន់ព្រំដែន ខណៈពេលដែលកំពុងអនុវត្តបទប្បញ្ញត្តិថ្មី ដែលនឹងបដិសេធការផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការថ្មីនេះ នឹងចូលជាធរមាននៅពេលដែលច្បាប់សុខភាពមាត្រាទី៤២ បញ្ចប់រួមជាមួយនឹងគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃវីរុស COVID-19។រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយថា ច្បាប់ថ្មីនេះនឹងមានន័យថា មានផលវិបាកកាន់តែខ្លាំងជាងមុន សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវនិរទេស និងហាមឃាត់ ក្នុងការចូលមកកាន់ទឹកដីអាមេរិករយៈពេល ៥ឆ្នាំ ប្រសិនបើពួកគេមិនមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានសិទ្ធិជ្រកកោនទេនោះ៕

ក្នុងការបំផ្លាញនៅក្រុង Makhmut អ៊ុយក្រែននិយាយថាការវាយប្រហាររបស់ទាហានស៊ីឈ្មួល កំពុងកើនឡើង

2023/05/12 10:41:36 am        57
អ៊ុយក្រែន៖ មេបញ្ជាការកងពលតូចអ៊ុយក្រែន ដែលកំពុងប្រយុទ្ធក្នុងទីតាំងនៃការបំផ្លាញទីក្រុងBakhmut និយាយថា កងកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានបង្កើនការបាញ់ផ្លោង និងការវាយប្រហារដោយកាំភ្លើងធំក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយពុំមានប្រឈមនឹងកង្វះគ្រាប់រំសេវនោះទេ។ ប្រធានទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បានត្អូញត្អែរយៈពេលច្រើនសប្តាហ៍មកនេះថា ទាហានរុស្ស៊ីកំពុងប្រើប្រាស់អស់នូវគ្រាប់រំសេវដែលមានគ្រប់គ្រាន់របស់ទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner របស់លោក ដើម្បី     ដណ្តើមយកទីក្រុងរបស់អ៊ុយក្រែនភាគខាងកើត ជាកន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងរយៈពេលជាច្រើនខែមកនេះ ដែលត្រូវបានចាត់ទុកតាមរបៀបមួយថាជា «អ្នកចិញ្រ្ចាំសាច់»។លោកវរសេនីយឯក Roman Hryshchenko របស់អ៊ុយក្រែន ជាមេបញ្ជាការកងពលតូចការពារដែនដី ទី១២៧ របស់អ៊ុយក្រែន និយាយថាកងកម្លាំងរុស្ស៊ីកំពុងធ្វើការវាយលុកឥតឈប់ឈរនៅក្នុងទីក្រុងនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងវាយបកទៅលើពួកគេយ៉ាងសុំណំ។ លោកបានប្រាប់សារព័ត៌មានរ៉យទ័រ  ថា ស្ថានភាពមានការលំបាក។ សត្រូវកំពុងដាក់ពង្រាយកងកម្លាំងរបស់ខ្លួនយ៉ាងច្រើនមកលើពួកយើង ដែលកំពុងវាយប្រហារសន្ធាប់ឥតឈប់ឈរ។ លោកនិយាយថា លោកនិងទាហានកងពលតូចរបស់លោកទាំងអស់បានរស់នៅក្នុង ទីក្រុង Bakhmut ដែលត្រូវបានបំផ្លាញរយៈពេលជិត២ខែ។ កងកម្លាំងរុស្ស៊ីបានស្លាប់និងរងរបួសជាច្រើនលើក ដែលមានចំនួនច្រើនជាងអង្គភាពរបស់លោក ប៉ុន្តែពុំបានបញ្ជាក់ពីចំនួននោះទេ។ រុស្ស៊ីកំពុងបាត់បាត់ទាហានដ៏ច្រើនរបស់ខ្លួន ដែលទីក្រុង Bakhmut បានបំពេញភារកិច្ចដ៏សំខាន់របស់ខ្លួនហើយ និងបន្តបំពេញបន្ថែមទៀត៕

អតីតទាហានម៉ារីនអាមេរិកត្រូវចោទប្រកាន់ពីបទក្រៀកកដល់ថប់ដង្ហើមស្លាប់ លើរថភ្លើងក្រោមដី នាក្រុងញូវយ៉ក

2023/05/12 10:09:20 am        162
អាមេរិក៖មេធាវីតំបន់ Manhattan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតទាហានម៉ារីនអាមេរិកម្នាក់ ដែលបានសម្លាប់បុរសអនាថា ដោយការយកដៃរឹតកមនុស្សរហូតដល់ថប់ដង្ហើម នៅលើរថភ្លើងក្រោមដីនៃទីក្រុងញូវយ៉ក នឹងត្រូវចាប់ខ្លួននាថ្ងៃសុក្រនេះ ហើយនិងត្រូវកាត់ទោសពីបទមនុស្សឃាត។វីដេអូឃ្លីបដែលត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយមួយ បានបង្ហាញឲ្យឃើញពីអតីតទាហានម៉ារីន ដែលគេស្គាល់ថា ឈ្មោះលោក Daniel Penny បានប្រើដៃក្រៀកករបស់លោក Jordan Neely វ័យ ៣០ឆ្នាំយ៉ាងតឹង កាលពីថ្ងៃទី១ ខែឧសភា ខណៈដែលពួកគេ ជិះលើរថភ្លើង F ក្នុងស្រុក Manhattan។ គ្រូពេទ្យបាននិយាយថា លោក Neely បានស្លាប់ដោយសារការរឹតក ប៉ុន្តែមេធាវីរបស់លោក Penny បាននិយាយថា គាត់មិនមានចេតនាសម្លាប់ជនរងគ្រោះឡើយ។យោងតាមសាក្សី ឲ្យដឹងថា លោក Neely ដែលត្រូវបានគេស្គាល់ថា អ្នកសម្តែងត្រាប់អតីតអ្នកចម្រៀង Michael Jackson នៅតាមប្រព័ន្ធរថភ្លើងក្រោមដី បាននិយាយខ្លាំងៗអំពីការហេវហត់ និងប្រាប់ថាខ្លួនគេបានត្រៀមខ្លួនស្លាប់ នៅពេលដែលលោក Penny បានងាកទៅឃើញជនរងគ្រោះនៅពីក្រោយ ហើយបានចាប់រឹតករបស់ជនរងគ្រោះ។ លោក Penny បានទប់ជនរងគ្រោះមិនឲ្យរើនៅលើផ្ទៃកម្រាលរបស់រថភ្លើងក្រោមដីរហូតដល់លែងកម្រើក ហើយក្រោយមក លោក Neely ត្រូវបានប្រកាសថាបានស្លាប់។មេធាវី នៅស្រុក Manhattan លោក Alvin Bragg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងអាចបញ្ជាក់បានថា លោក Daniel Penny នឹងត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទមនុស្សឃាតក្នុងកម្រិតទី២។ យើងមិនអាចផ្តល់ព័ត៌មានបន្ថែមណាមួយបានទេ រហូតដល់ជនល្មើសត្រូវបានកាត់ទោសនៅក្នុងតុលាការព្រហ្មទណ្ឌ Manhattan ដែលយើងរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក»។ការស្លាប់ និងការពន្យារពេលរបស់រដ្ឋអាជ្ញាក្នុងការចោទប្រកាន់លើលោក Penny បានបង្កឲ្យមានការតវ៉ា ដោយអ្នកខ្លះនិយាយថា ហេតុការណ៍នេះ មានន័យស្មើនឹងការកាត់ទោសដោយមិនវិនិច្ឆ័យ និងគំរូនៃប្រវត្តិសាស្ត្រប្រឆាំងនឹងពណ៌សម្បុរ។ លោក Neely ជាជនជាតិស្បែកខ្មៅ ហើយលោក Penny ជាជនជាតិស្បែកស៕

កងកម្លាំងគូជម្លោះនៅស៊ូដង់ ព្រមព្រៀងឲ្យមានការការពារជនស៊ីវិល ប៉ុន្តែពុំមានបទឈប់បាញ់ទេ

2023/05/12 10:06:22 am        58
ស៊ូដង់់៖ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា គូជម្លោះរបស់ប្រទេសស៊ូដង់ នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ បានប្ដេជ្ញាការពារជនស៊ីវិល និងចលនាផ្ដល់ជំនួយមនុស្សធម៌ ប៉ុន្តែពុំបានព្រមព្រៀងឲ្យមានបទឈប់បាញ់ទេនិងនៅតែបន្តស្ថិតឆ្ងាយពីគ្នា។ ពួកគេនិយាយថាបន្ទាប់ពីការចរចារយៈពេលមួយសប្ដាហ៍នៅក្នុងទីក្រុងកំពង់ផែ Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា ហៅកាត់ថា (RSF) បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយថា ពួកគេនឹងធ្វើការរួមគ្នាឈានទៅការសម្រេចបានបទឈប់បាញ់រយៈពេលខ្លីក្នុងការពិភាក្សានានាបន្ថែមទៀត។មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភាគីទាំង២នៅមានការខ្វែងគំនិតគ្នាខ្លាំងណាស់។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ភាគីទាំង២នឹងផ្ដោតលើការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពរយៈប្រហែល១០ថ្ងៃ ។ មន្ត្រីអាមេរិកបាននិយាយថា អ្នកចរចាដែលធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិកនឹងពិភាក្សាបន្ទាប់អំពីវិធានការសន្តិសុខជាក់លាក់សម្រាប់ការការពារការផ្គត់ផ្គង់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថាវិធានការនានា នឹងរួមបញ្ចូលយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត និងអន្តរជាតិ។  អង្គការសុខភាពពិភពលោក បាននិយាយថា មនុស្សជាង៦០០នាក់ បានស្លាប់  និងជាង៥.០០០នាក់ បានរងរបួសក្នុងការប្រយុទ្ធគ្នានេះ ។ ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសនៅតំបន់អាហ្វ្រិកមួយនេះវិញបាននិយាយថា យ៉ាងហោចណាស់៤៥០នាក់បានស្លាប់ នៅក្នុងតំបន់ Darfur ភាគខាងលិច។ យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ មនុស្សកាន់តែច្រើនបានរត់ភៀសខ្លួនចេញពីរដ្ឋធានីកាទូម (Khartoum)និងតំបន់ Darfur ដែលមានមនុស្ស៧សែននាក់ នៅក្នុងប្រទេសនេះ និងបង្ខំឲ្យមនុស្សចំនួន១៥០.០០០នាក់ ក្លាយជាជនភៀសខ្លួនចូលទៅកាន់រដ្ឋក្បែរខាងនានា៕

ក្រុមតំណាងរាស្ត្រអាមេរិក ដាក់ចេញសេចក្តីស្នើច្បាប់ដើម្បីរារាំងប្រទេសនានាកុំឲ្យធ្វើប្រក្រតីភាពទំនាក់ទំនងល្អជាមួយប្រធានាធិបតីស៊ីរី

2023/05/12 10:02:55 am        70
ស៊ីរី់៖ ក្រុមតំណាងរាស្ត្រមកពីគណបក្សទាំង២ បានដាក់ចេញសេចក្តីស្នើច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ក្នុងចេតនារារាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកកុំឲ្យទទួលស្គាល់ លោក Bashar al-Assad ជាប្រធានាធិបតីរបស់ប្រទេសស៊ីរី និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្ម ជាការព្រមានមួយទៅដល់បណ្ដាប្រទេសផ្សេងទៀតដែលធ្វើប្រក្រតីភាពទំនាក់ទំនងជាធម្មតាជាមួយលោក Assad។ សេចក្តីស្នើច្បាប់ ដែលត្រូវបានរាយការណ៍លើកដំបូងដោយសារព័ត៌មាន Reuters នឹងហាមប្រាមរដ្ឋាភិបាលសហរដ្ឋអាមេរិក កុំឲ្យទទួលស្គាល់ឬ ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោក Assad ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានបន្ថែមលើច្បាប់ការពារជានស៊ីវិលCaesarរបស់ស៊ីរី ដែលបានដាក់ជុំទណ្ឌកម្មដ៏តឹងរ៉ឹងលើប្រទេសនេះ ក្នុងឆ្នាំ២០២០កន្លងទៅ។ ច្បាប់ដែលបានស្នើឡើងនេះ បានធ្វើឡើងបន្ទាប់ពីបណ្ដារដ្ឋនៅអារ៉ាប់ដូចជា អារ៉ាប៊ីសាអ៊ូឌីត កាតា និងប្រទេសជាច្រើនទៀត បានបិទចោលទំព័រប្រឈមដាក់គ្នាជាច្រើនឆ្នាំជាមួយលោក Assad កាលពីថ្ងៃអាទិត្យ ដោយអនុញ្ញាតឲ្យប្រទេសស៊ីរីត្រឡប់ចូលក្នុងក្រុមសម្ព័ន្ធអារ៉ាប់វិញ ជាប្រវត្តិសាស្ត្រមួយនៅក្នុងការស្តារនីតិសម្បទាតំបន់របស់លោក ទោះបីជាប្រទេសលោកខាងលិចនៅតែបន្តបដិសេធរូបលោក បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកនេះក៏ដោយ។     ក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី ពុំបានឆ្លើយតបចំពោះសំណើសុំសេចក្ដីអត្ថាធិប្បាយនេះទេ៕

មាត្រា៤២៖ តើច្បាប់អន្តោប្រវេសន៍ជាអ្វី ហើយហេតុអ្វីបានជាច្បាប់នេះបញ្ចប់?

2023/05/12 09:58:17 am        52
អាមេរិក៖ បន្ទាប់ពីរយៈពេលជាង៣ឆ្នាំ ច្បាប់សម័យលោក ដូ ណាល់ត្រាំ ដែលបានអនុញ្ញាតសម្រាប់ការបណ្តេញចេញភ្លាមៗចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន បានផុតកំណត់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា វានឹងមានភាពចលាចលមួយរយៈ នៅពេលដែលវិធានការនេះ ត្រូវបានដកចេញ១នាទីមុនពាក់កណ្តាលអាធ្រាតថ្ងៃទី១១ ខែ ឧសភា។    អ្វីទៅជាមាត្រា៤២? វាមានមកតាំងពីច្បាប់នៅក្នុងឆ្នាំ១៩៤៤ ដែលត្រូវបានគេស្គាល់ថា ច្បាប់សុខភាពសាធារណៈ ដែលបានផ្តល់ឲ្យអាជ្ញាធរអាមេរិកនូវអំណាចបន្ទាន់ដើម្បីការពារការរាលដាលជំងឺ។ នៅក្នុងខែមីនា ឆ្នាំ២០២០ រដ្ឋបាលរបស់លោក Trump បានយកច្បាប់នេះមកប្រើ ដោយលើកឡើងពីតម្រូវការដើម្បីបញ្ឈប់ការរាលដាលជំងឺ Covid-19 ឆ្លងកាត់ព្រំដែន។    ហេតុអ្វីបានជាមាត្រា៤២បញ្ចប់?បន្ទាប់ពីចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២១ លោក Joe Biden និងរដ្ឋបាលរបស់លោក បានរក្សាទុកគោលនយោបាយដែលមានស្រាប់នេះ និងបានបន្តការពារគោលនយោបាយនេះ ជាវិធានការសុខភាពសាធារណៈរយៈពេលជាង១ឆ្នាំ។ ដោយលើកឡើងពីហានីភ័យសុខភាពសាធារណៈដែលបានថយចុះ នៅខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក ដែលពិនិត្យមើលគោលនយោបាយសុខភាពសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាថាមជ្ឈមណ្ឌលនឹងបញ្ចប់គោលនយោបាយនេះ។        តើមានអ្វីកើតឡើងបន្ទាប់ពីមាត្រា៤២?រដ្ឋបាលលោក Biden បានណែនាំច្បាប់ថ្មីនៅសប្តាហ៍នេះ ដែលនឹងបដិសេធការសុំសិទ្ធជ្រកកោន ចំពោះជនអន្តោប្រវេសន៍ស្ទើរតែទាំងអស់ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការដ៏ដឹងរ៉ឹង នឹងហាមប្រាមយ៉ាងទូលំទូលាយជនអន្តោប្រវេសន៍ដែលធ្វើដំណើរកាត់តាមប្រទេសផ្សេងៗតាមផ្លូវធ្វើដំណើររបស់ពួកគេទៅកាន់ព្រំដែនម៉ិកស៊ិក-អាមេរិក មិនឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក ឬអ្នកដែលមិនបានដាក់ពាក្យស្នើសុំជាមុនតាមប្រព័ន្ធអនឡាញ។

ភាពអស់សង្ឃឹមនិងការយល់ច្រឡំ ជនអន្តោប្រវេសន៍ជាច្រើនជាប់ខ្លួននៅច្រកទ្វារសហរដ្ឋអាមេរិក ខណៈមាត្រា៤២ត្រូវបញ្ចប់

2023/05/12 09:28:32 am        49
អាមេរិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពីភពលោក កំពុងស្វែងរកជីវិតប្រសើរជាងនេះនៅក្នុងសហរដ្ឋអាមេរិក ដែលជំនួសមកវិញបានរកឃើញថាបានជាប់ខ្លួនក្នុងស្ថានភាពដ៏ស្មុគស្មាញនៅជិតព្រំដែនប្រទេសម៉ិកស៊ិក នៅជិតគោលដៅរបស់ពួកគេ និងជួបភាពអស់សង្ឃឹម។សហរដ្ឋអាមេរិក នឹងដកចេញវិធានការរឹត្បិតជំងឺ Covid-19 នៅព្រំដែន ដែលត្រូវគេស្គាល់ថាមាត្រា៤២ នៅយប់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែឧសភា ជាការផ្លាស់ប្តូរដ៍ធំ បាននាំមកនូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់មកកាន់ព្រំដែនប្រទេសម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលកំពុងធ្វើឲ្យមានតានតឹងដល់សហគមន៍ក្នុងតំបន់ និងកំពុងធ្វើឲ្យមានការបែកបាក់ខាងនយោបាយកាន់តែខ្លាំង។ ចំនួនជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួនពេលកំពុងឆ្លងកាត់ព្រំដែនខុសច្បាប់ បានកើនឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកើនលើស១ម៉ឺននាក់ជារៀងរាល់ថ្ងៃគួរឲ្យបារម្ភកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។ ទីក្រុងនានានៅព្រំដែនសហរដ្ឋអាមេរិក បានព្យាយាមផ្តល់ទីជម្រកដល់អ្នកមកដល់ថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅ។រូបភាពស្ថិតនៅពីក្រោយហេតុការណ៍នៃភាពចលាចល រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden កំពុងបង្កើនបុគ្គលិកនិងមូលនិធិទៅកាន់ព្រំដែន ខណៈកំពុងអនុវត្តច្បាប់ថ្មី ដែលនឹងច្រានចោលសិទ្ធិជ្រកកោនដល់ជនអន្តោនប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានាករថ្មីនេះ នឹងចូលជាធរមាននៅពេលដែលមាត្រា៤២ បញ្ចប់ រួមជាមួយវិធានការគ្រាអាសន្នសុខភាពសាធារណៈជំងឺCovid-19 ដ៏ទូលំទូលាយ។ រដ្ឋមន្ត្រីសន្តិសុខក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas និយាយថា ច្បាប់ថ្មី នឹងមានន័យថា មានផលវិបាកកាន់ខ្លាំងសម្រាប់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ សម្រាប់អ្នកទាំងនោះប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវបាននិរទេស និងរារាំងមិនឲ្យចូលមកសហរដ្ឋអាមេរិករយៈពេល៥ឆ្នំា ប្រសិនបើពួកគេពុំមានការចាំបាច់សម្រាប់សុំសិទ្ធិជ្រកកោន៕

អ៊ីស្រាអែលសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់នៅតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ូកែតបណ្ដាលឲ្យមានអ្នកស្លាប់ដំបូងនៅអ៊ីស្រាអែល

2023/05/12 09:09:27 am        243
អ៊ីស្រាអែល៖ យន្តហោះយោធារបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានទម្លាក់គ្រាប់បែកលើលំនៅឋានមួយកន្លែងក្នុងទីប្រជុំអគារលំនៅឋាន នៅក្នុងទីក្រុង Khan Yunis តំបន់ហ្កហ្សាភាគខាងត្បូង ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន៣នាក់ និង៧នាក់របួស។  ក្រុមអ៊ីស្លាមជីហាត បានប្រកាសពីការស្លាប់របស់លោក Ali Hassan Ghali  ជាមេបញ្ជាការរបស់កម្មវិធីគ្រាប់រ៉ូកែត Saraya Al-Quds  ដែលជាអង្គភាពយោធាមួយរបស់កម្មវិធីនេះ អំឡុងការវាយប្រហារ ជាមួយបង ប្អូនប្រុសរបស់លោក ឈ្មោះ Mahmoud និង ក្មួយប្រុសរបស់លោកម្នាក់។  លោក Ghali គឺជាមេបញ្ជាការយោធាដ៏លេចធ្លោទី៤ ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល អំឡុងការវាយប្រយុទ្ធគ្នា ដែលបានចាប់ផ្ដើមនៅពេលព្រឹកព្រហាម កាលថ្ងៃអង្គារសប្ដាហ៍នេះ។ ចំណែកអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៣០នាក់ និងរបួសជាង៩០នាក់ ក្នុងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ។ជនរងគ្រោះទាំងនោះរួមទាំងកុមារ៦នាក់ និងស្ត្រី៣នាក់ ព្រមទាំងប្រធានកងកម្លាំងរ៉ូកែតអ៊ីស្លាមជីហាតប៉ាឡេស្ទីន និងអនុប្រធានរបស់លោក។  ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បានបន្តបាញ់គ្រាប់រ៉ូកែតសងសឹកចេញពីតំបន់ឆ្នេរសមុទ្ររងការឡោមព័ទ្ធចូលទៅអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

សម្ដេចតេជោ ជំរុញឱ្យអាស៊ានរកវិធីសាស្រ្តមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

2023/05/11 02:21:41 pm        190
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ ដោយបាន ជំរុញឱ្យអាស៊ានរកវិធី​សាស្រ្ត​មានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានថ្លែងថា ចំពោះបញ្ហាមីយ៉ាន់ម៉ា វាមានសារៈសំខាន់ក្នុងការធានា​ឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេច​របស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នំា២០២២ កន្លងមក ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ សម្ដេចថ្លែងថា៖«លើសពីនេះ អាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិត​ខ្ពស់ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល ​អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅ​រកប្រក្រតីភាពឡើងវិញ»។សម្ដេចតេជោ បញ្ជាក់ថា នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ​និងសេដ្ឋកិច្ច អាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយ​ដែលដឹកនាំ​ដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល ​និងនាំមុខ ក្នុងការដោះស្រាយការ​ប្រឈមនានា ក្នុងតំបន់ និងសកលលោក។ សម្ដេចថ្លែងថា កម្ពុជាក៏បានរំលេចផងដែរថា អាស៊ានគួរស្វាគមន៍​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ណា​របស់ដៃគូខ្លួន ដរាបណាគំនិតផ្តួចផ្តើមទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍​នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ​នៅក្នុងតំបន់ ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ៕

សម្ដេចតេជោ៖ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ គួរតែតម្កល់ប្រជាជនជាស្នូល

2023/05/11 01:38:42 pm        181
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ថា អ្វីដែលសំខាន់ទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន។សម្តេចតេជោ នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ​ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀប​វារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប​ ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភាជាដើម ក្នុងបំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់ នៅពេលអនាគត។ សម្ដេចតេជោ ថ្លែងថា នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យ​សហគមន៍​អាស៊ានក្រោយឆ្នាំ២០២៥ ឲ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសំឡឹងឆ្ពោះទៅមុខ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់នូវតម្រូវការក្នុងការ​ធ្វើឲ្យ​មានតុល្យភាព រវាងភាពជាក់ស្តែងនិយម ​និងបំណងប្រាថ្នាដែលចង់បាន។ សម្ដេចតេជោថ្លែងថា៖«អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ាន​ក្រោយឆ្នាំ២០២៥នេះ ​គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំ​ប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM