សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

អតីតអនុប្រធានាធិបតីអាមេរិក Mike Pence ផ្ដល់សក្ខីកម្មដល់គណៈវិច្ឆ័យសហព័ន្ធដែលស៊ើបអង្កេតលើTrump

2023/04/28 09:51:40 am        79
អាមេរិក៖ ប្រភពពីអ្នកដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន CNN ថា លោក Mike Pence អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ដល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ចំពោះគណៈវិច្ឆ័យសហព័ន្ធដែលស៊ើបអង្កេត រឿងរ៉ាវក្រោយការបោះឆ្នោតឆ្នាំ២០២០ និងសកម្មភាពផ្សេងៗរបស់អតីតប្រធានាធិបតី Donald Trump និងបុគ្គលផ្សេងទៀត។ការផ្ដល់ការបំភ្លឺនេះបានក្លាយជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនើបដែលអនុប្រធានាធិបតីមួយរូបនោះ ត្រូវបានបង្ខំឲ្យផ្ដល់សក្ខីកម្មអំពីប្រធានាធិបតី ដែលលោកបានធ្វើការនៅជិតគ្នាបំផុត។   ប្រភពពីអ្នកដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន CNN ថា លោក Pence បានផ្ដល់សក្ខីកម្មរយៈពេលជាង៥ម៉ោង  ហើយខណៈទីប្រឹក្សាលោក Marc Short ពុំបានបញ្ជាក់ពីការបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍នោះទេ លោកបានបញ្ជាក់ពីការអះអាងទៅវិញទៅមកលើការផ្ដល់សក្ខីកម្មនេះ ។លោក Pence  ត្រូវបានរៀបចំដើម្បីរៀបរាប់ឡើងវិញជាលើកដំបូង ទាក់ទងការសន្ទនាដោយផ្ទាល់របស់លោកជាមួយលោក Trump ដែលបានដឹកនាំឲ្យមានការសម្រុកចូលវិមានកាពីតូលយ៉ាងច្របូកច្របល់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ លោក Trump បានដាក់សម្ពាធម្តងហើយម្តងទៀតដោយមិនបានជោគជ័យក្នុងការរារាំងលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ រួមទាំងនៅព្រឹកថ្ងៃទី ៦ ខែមករាតាមរយៈការហៅទូរស័ព្ទឯកជនមួយ ហើយចៅក្រមសហព័ន្ធពីមុនបានសម្រេចថា Pence អាចត្រូវបានបង្ខំឱ្យរាប់ឡើងវិញរាល់ការសន្ទនាដែលបុរសទាំងពីរមានជាទីដែល Trump អាចត្រូវបានប្រព្រឹត្តអំពើពុករលួយ។ជំនួបរបស់លោក Pence ជាមួយក្រុមអ្នកស៊ើបអង្កេតកើតឡើង ខណៈលោក កំពុងស្វែងរកបញ្ហាប្រឈមដែលអាចកើតមានចំពោះលោក Trump សម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ដោយសក្ខីកម្មរបស់លោកទំនងជាបង្ហាញពីប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងពីអតីតចៅហ្វាយនាយរបស់លោក៕

វិបត្តិនៅស៊ូដង់៖ បទឈប់បាញ់ត្រូវបានបន្ថែមពេលវេលា ប៉ុន្តែការប្រយុទ្ធនៅតែបន្ត

2023/04/28 09:38:40 am        285
ស៊ុដង់៖ ក្រុមគូប្រជែងនៃកងទ័ពស៊ូដង់ បានព្រមព្រៀងបន្តបទឈប់បាញ់ថ្មីរយៈពេល៣ថ្ងៃ ភ្លាមៗ មុនពេលបទឈប់បាញ់នេះផុតកំណត់។ ការបន្ថែមពេល សម្រាប់រយៈពេល ៧២ម៉ោង កើតមានឡើងបន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូតដ៏ខ្លាំងក្លាដោយបណ្តាប្រទេសជិតខាង ព្រមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅតែមានការរាយការណ៍ស្តីពីការបន្តប្រយុទ្ធគ្នាខ្លាំង នៅក្នុងរដ្ឋធានី Khartoum ។ បទឈប់បាញ់កាលពីពេលមុន បានអនុញ្ញាតឲ្យពលរដ្ឋរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈប្រទេសជាច្រើន បានព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលវេលាបទឈប់បាញ់ ហើយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាជាគូប្រជែងរបស់ខ្លួន ក៏បានធ្វើតាមប៉ុន្មានម៉ោងក្រោយមក។ ប្រទេសស៊ូ  ដង់ខាងត្បូង បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព ហើយកងទ័ពស៊ូដង់ បានព្រមព្រៀងបញ្ជូនអ្នកតំណាងទៅចូលរួមកិច្ចចរចានេះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការយ៉ាងសកម្មដើម្បីបន្ថែមពេលបទឈប់បាញ់ បើទោះជាពុំបានអនុវត្តន៍ពេញលេញ វាក៏បានកាត់បន្ថយអំពើហិង្សាខ្លះដែរ។ ទន្ទឹមនឹងនេះ កងកម្លាំងគាំទ្ររហ័ស និងសាក្សី បាននិយាយថា កងទ័ពកំពុងបាញ់ផ្លោងមកលើទីតាំងរបស់ខ្លួន ក្នុងរដ្ឋធានី Khartoum ។ ការប្រយុទ្ធគ្នា ក៏ត្រូវបានរាយការណ៍ នៅក្នុងទីក្រុង Darfur ភាគខាងលិច និងខេត្តផ្សេងទៀត។ មនុស្សយ៉ាងហោចណាស់ ៥១២នាក់ បានស្លាប់ ក្នុងការប្រយទ្ធគ្នា ហើយមនុស្សជិត៤.២០០នាក់ បានរងរបួស ទោះបីជាចំនួនពិតប្រាកដនៃអ្នកស្លាប់ អាចមានចំនួនខ្ពស់ជាងនេះក៏ដោយ។អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់ច្រើនបន្ថែមទៀត ដោយសារតែការផ្ទុះឡើងជំងឺ និងខ្វះសេវានានា។ មន្ត្រីសុខភាពនិយាយថា មន្ទីរពេទ្យភាគច្រើននៅក្នុងតំបន់ជម្លោះ មិនដំណើរការ ហើយមណ្ឌលសុខភាពជាង៦០ភាគរយ ក្នុងរដ្ឋធានី Khartoum មានភាពអសកម្ម។ សេចក្តីថ្លែងការណ៍របស់កងទ័ពដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា ខ្លួនទទួលបានការគ្រប់គ្រងភាគច្រើននៃតំបន់នៅស៊ូដង់ ប៉ុន្តែស្ថានភាពជួបភាពស្មុគស្មាញខ្លះ នៅក្នុងតំបន់មួយចំនួននៅរដ្ឋធានី៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

2023/04/28 08:44:59 am        126
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖១. សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ២. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

លោក Biden ព្រួយបារម្ភអំពីអាយុរបស់លោក បន្ទាប់ពីប្រកាសបំណងប្រជែងក្នុងយុទ្ធនាការបោះឆ្នោតថ្មីឆ្នាំ២០២៤

2023/04/27 01:39:24 pm        115
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីភាពជឿជាក់ក្នុងឱកាសរបស់លោកនៃការទទួលបានជ័យជំនះលើអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងឆ្នាំ២០២៤ និងបានបញ្ជាក់ពីក្តីបារម្ភអំពីអាយុរបស់លោក កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីលោកបានបង្ហាញការចូលរួមប្រកួតប្រជែងជាផ្លូវការក្នុងយុទ្ធការបោះឆ្នោតថ្មី។ដោយត្រូវបានសួរដោយក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងសន្និសិទសារព័ត៌មាន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នូវអ្វីដែលលោកនិយាយទៅកាន់ប្រជាជនអាមេរិកដែលបានបង្ហាញពីក្តីបារម្ភរបស់ពួកគេអំពីអាយុរបស់លោកក្នុងការបោះឆ្នោតប្រជាមតិកាលពីពេលថ្មីៗនេះ លោក Biden ដែលមានអាយុ៨០ឆ្នាំ បាននិយាយថា អាយុរបស់លោកមិនបានកំណត់ពីសមត្ថភាពរបស់លោកនោះទេ។លោក Biden បានថ្លែងពីសួន Rose Garden នៅសេតវិមានថា លោកមិនអាចសូម្បីតែនិយាយទាយថាលោកមានអាយុប៉ុន្មាន លោកមិនអាចនិយាយសូម្បីតែថា វាគ្រាន់តែជាតួលេខក៏ដោយ។ អាយុមិនបានកំណត់ពីសមត្ថភាពរបស់លោកនោះទេ។ លោកព្យាយាមគិតពីអាយុយ៉ាងខ្លាំងពីមុនមក មុនពេលបានសម្រេចចិត្តឈរឈ្មោះ ហើយគិតថា វាពិតជាល្អ។លោក Biden និយាយថាបើនិយាយពីអាយុគឺទាំងអស់គ្នាដឹងស្រាប់ហើយដោយរួមទាំងទិន្នន័យនៃការស្ទង់មតិ លោកកត់សំគាល់ថាទិន្នន័យនៃការស្ទង់មតិ លោកនៅតែលឺថាមានការគាំទ្រចន្លោះ៤២% និង៤៦%។ មនុស្សគ្រប់គ្នា កំពុងព្យាយាមឈរឈ្មោះបោះឆ្នោតថ្មីនៅពេលនេះ ក្នុងតំណែងតែមួយ។ដោយត្រូវបានសួរថាតើ លោកគិតថាអាចយកជ័យជំនះលើលោកTrump ឬទេ លោក Biden និយាយថា លោកបានគិតរឿងនេះពីមុនមករួចហើយ ហើយខ្ញុំក៏ពុំមែនជាមនុស្សតែម្នាក់នោះដែរ ប៉ុន្តែលោកស្គាល់គាត់ច្បាស់។ លោក Biden បានប្រកាសជាផ្លូវការការចូលរួមប្រកួតប្រជែងក្នុងយុទ្ធនាការបោះឆ្នោតថ្មីឆ្នាំ២០២៤របស់លោក ដោយមានសារកាលពីពីថ្ងៃអង្គារ ដោយបញ្ចប់រយៈពេលជាច្រើនខែនៃការសន្និដ្ឋានជុំវិញផែនការរបស់លោក៕

លោក Zelenskiy ៖ ចិនតំណាងឲ្យឱកាសនៃដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន

2023/04/27 01:06:54 pm        144
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyបាននិយាយថា ចិនតំណាងឲ្យឱកាសពង្រឹងច្បាប់បង្កើតសន្តិភាពនៅក្នុងប្រទេសរបស់លោក ក្រោយរូបលោកនិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping តាមទូរស័ព្ទ ។  លោក Zelenskiy និយាយនៅក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា អ៊ុយក្រែន និងចិន ប្រៀបបាននឹងសំឡេងភាគច្រើនដាច់មុខគេរបស់ពិភពលោក ដែលចាប់អារម្មណ៍ដូចគ្នាលើកម្លាំងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។  មេដឹកនាំទាំង ២ បាននិយាយគ្នាជាលើកដំបូងកាលពីថ្ងៃពុធ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែន ដើម្បីបំពេញបំណងជាយូររបស់ទីក្រុងគីវ ដែលបានស្វែងរកជាសាធារណៈនូវការជជែកគ្នាបែបនេះអស់រយៈពេលជាច្រើនខែមកហើយ ។  សារព័ត៌មានរដ្ឋចិន រាយការណ៍ថា លោក Xi បាននិយាយប្រាប់លោក Zelenskiy ថា ចិននឹងបញ្ជូនក្រុមតំណាងពិសេសទៅកាន់អ៊ុយក្រែន និងចូលរួមកិច្ចប្រជុំជាមួយភាគីទាំងអស់ ដើម្បីស្វែងរកសន្តិភាព ។  លោក Zelenskiy បាននិយាយផងដែរថា លោក Xiបង្ហាញការគាំទ្រឲ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ពួកគេ ។ ទីក្រុងម៉ូស្គូ និយាយថា កិច្ចព្រមព្រៀងមួយនេះ នឹងមិនបន្តនោះទេ រហូតដល់ថ្ងៃទី ១៨ ខែឧសភា លុះត្រាតែលោកខាងលិចដកចេញឧបសគ្គការនាំចេញគ្រាប់ធុញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ី ។  លោក Xi ដែលជាមេដឹកនាំដ៏មានអំណាចបំផុតរបស់ពិភពលោក បដិសេធន៍ពុំព្រមថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននោះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែមុន ។ ចាប់តាំងពីខែកុម្ភៈរហូតមក លោកបានជំរុញផែនការសន្តិភាព ១២ចំណុច ដែលត្រូវបានស្វាគមន៍បែបស្រពិចស្រពិលដោយលោកខាងលិច តែស្វាគមន៍បែបប្រុងប្រយ័ត្នដោយទីក្រុងគីវ និងជាសញ្ញានៃចំណាប់អារម្មណ៍របស់ចិនក្នុងការបញ្ចប់សង្រ្គាមមួយនេះ ។  សារព័ត៌មានរដ្ឋចិនរាយការណ៍ទៀតថា លោក Xiនិយាយប្រាប់លោក Zelenskiy ថា ចិននឹងផ្តោតសំខាន់លើការលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាព ហើយពួកគេនឹងប្រឹងប្រែងឲ្យមានបទឈប់បាញ់ ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ៕

មនុស្សជាង១ម៉ឺននាក់ បានចូលទៅក្នុងប្រទេសអេហ្ស៊ីប រយៈពេល៥ថ្ងៃ ខណៈអំពើហិង្សានៅស៊ូដង់កំពុងបន្ត

2023/04/27 12:21:34 pm        174
អេស្ស៊ីប៖ ប្រធានអាជ្ញាធរសរិយោដី និងផែស្ងួតរបស់ប្រទេសអេហ្ស៊ីបហៅកាត់ថា GALDP បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី២៦ ខែមេសាថា ជនជាតិផ្សេងៗជាង១ម៉ឺននាក់ បានរត់គេចពីជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ូដង់ និងបានទៅដល់ប្រទេសជិតខាងអេហ្ស៊ីបតាមព្រំដែនគោកឆ្លងកាត់តាមច្រក Qastal និងArqeen ក្នុងរយៈពេល៥ថ្ងៃ ។ សេចក្ដីថ្លែងការណ៍នេះ និយាយថា ចន្លោះថ្ងៃទី២១ និង២៥មេសា មនុស្សចំនួន ១.២៩៧នាក់ បានទៅដល់ប្រទេសអេហ្ស៊ីប តាមច្រក Qastal និង៨.៨៩៧នាក់ ផ្សេងទៀត បានឆ្លងកាត់តាមច្រក Arqeen ចូលទៅអេហ្ស៊ីប ។ សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមថា GALDP  បានកំពុងសម្របសម្រួល ជាមួយអង្គការពាក់ព័ន្ធនានាដើម្បីធានាថា ពលរដ្ឋអេហ្ស៊ីប និងជនបរទេសដែលរត់គេចចេញពីស៊ូសង់ បានចូលទៅដល់ទីតាំងទាំងអស់។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលស៊ូដង់ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើងរវាងទាហានស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា កាលពីថ្ងៃទី១៥មេសា នៅក្នុងរដ្ឋធានីកាទូម និងតំបន់ផ្សេងៗរបស់ប្រទេសស៊ូដង់ មនុស្សជាង៤០០ នាក់ បានស្លាប់ ខណៈមនុស្សជាង៤ពាន់នាក់ផ្សេងទៀត បានរងរបួសនៅក្នុងប្រទេសស៊ូដង់ ។  ភាគីជម្លោះទាំង២ បានព្រមព្រៀងគ្នាឲ្យមានបទឈប់បាញ់គ្នារយៈពេល៣ថ្ងៃ ចាប់ពីយប់ជ្រៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈប្រទេសជាច្រើន កំពុងប្រញាប់ប្រញាល់ជម្លៀសក្រុមអ្នកការទូត និងពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់ស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ ៕

អាមេរិក និងកូរ៉េខាងត្បូង ឯកភាពលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរដ៏សំខាន់

2023/04/27 12:14:02 pm        140
អាមេរិក៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទទួលបាននូវកិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីទប់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងដាក់ពង្រាយជាទៀងទាត់នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងចូលរួមជាមួយទីក្រុងសេ អ៊ូល ក្នុងដំណើរការផែនការនុយក្លេអ៊ែររបស់ខ្លួន។ជាការឆ្លើយតប ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេ។ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តក្នុងការរារាំងការវាយប្រហាររបស់ប្រទេសកូរ៉េខាងជើង។ការព្រួយបារម្ភកំពុងកើនឡើងលើភាគីទាំងពីរ អំពីការគំរាមនុយក្លេអ៊ែរដែលបង្កដោយប្រទេសកូរ៉េខាង ជើង។ទីក្រុងព្យុងយ៉ាង កំពុងផលិតអាវុធនុយក្លេអ៊ែរតាកទិក ដែលអាចដាក់គោលដៅលើប្រទេសកូរ៉េខាងត្បូង និងកំពុងធ្វើឲ្យប្រសើរឡើងអាវុធរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចនៃសន្ធិសញ្ញារួចហើយក្នុងការការពារប្រទេសកូរ៉េខាងត្បូង ហើយកាលពីពេលមុន បានសន្យាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើចាំបាច់។ ប៉ុន្តែមនុស្សមួយចំនួន នៅកូរ៉េខាងត្បូងចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនិងការអំពាវសម្រាប់ប្រទេសនេះក្នុងការបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានទៅដល់សេតវិមានសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីការប្តេជ្ញាចិត្តដែលមិនធ្លាប់មានពីមុនមកធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារ ទប់ទល់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

សម្តេចតេជោ រម្លឹកមន្រ្ដីជៀសវាងឱ្យនូវពាក្យ «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥»

2023/04/27 11:28:12 am        289
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយថា «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥» ដែលករណីនេះធ្លាប់កើតមានឡើងហើយ បាននាំបញ្ហាដល់ការបម្រើ​ការងារ​របស់មន្រ្ដីរាជការផងដែរ បន្ទាប់ពីប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ និងទៅធ្វើមុខរបររកស៊ី ទីបំផុតឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯង​នាពេលខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់នេះ និងបានណែនាំដល់មន្រ្ដីរាជការ និងក្រុមគ្រួសារមន្រ្ដីរាជការទាំងអស់ថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស ត្រូវនាំគ្នាប្រព្រឹត្តអំពើល្អដល់ប្រជាពលរដ្ឋ។ សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរបស់គណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេ​ដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យទៅវិញទេ ដែលកំពុងធ្វើការងារដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។ ក្នុងឱកាសនេះសម្តេចតេជោ ក៏បានជំរុញឱ្យមន្រ្ដីរាជការទាំងអស់ ខិតខំទទួលយកនូវព័ត៌មានពិត​ដែលមន្រ្ដីក្រោមឱវាទផ្ដល់ដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បានចំពោះព័ត៌មាននានា» ហើយជៀវឱ្យឆ្ងាយចំពោះមន្រ្ដីដែលអុចអាលពីរឿងអ្នកដទៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

វិបត្តិស៊ូដង់៖ ការប្រយុទ្ធគ្នាផ្ទុះឡើង ទោះបីមានបទឈប់បាញ់ ខណៈអ្នកស្លាប់កើនដល់៤៥៩នាក់

2023/04/27 11:16:37 am        90
ស៊ូដង់៖ ការប្រយុទ្ធគ្នាកំពុងតែបន្តនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់ ទោះបីមានបទឈប់បាញ់រយៈពេល៧២ម៉ោងកំពុងត្រូវគោរពភាគច្រើនក៏ដោយ។ ឆ្លើយឆ្លងតាមរយៈទូសរ័ព្ទពីទីក្រុង Omdurman ជាទីក្រុងនៅជាប់រដ្ឋធានី Khartoum លោក Mohamed Osman របស់សារព័ត៌មាន BBC បាននិយាយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅជិតអគារស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងពុំមានប្រេងឥន្ធនៈ និងខ្វះវេជ្ជបណ្ឌិត ហើយពលរដ្ឋជាច្រើនកំពុងតស៊ូដើម្បីទទួលបានស្បៀងអាហារ និងថវិកា។តាមសេចក្តីរាយការណ៍ មេបញ្ជាការកងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់ដោយសារតែហួសកាលបរិច្ឆេទនៅត្រឹមថ្ងៃសុក្រ សម្រាប់រយៈពេល៧២ម៉ោង។សារព័ត៌មានរ៉យទ័ររាយការណ៍ថា ឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan បានផ្តល់ការឯកភាពដំបូងចំពោះសំណើមកពីអាជ្ញាធរអន្តររដ្ឋាភិបាលប្លុកតំបន់អាហ្វ្រិកលើស្ថានការណ៍វិវឌ្ឍន៍។ សំណើនោះ បានស្នើឲ្យមានការបញ្ជូនបេសកជនពីកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រហ័សជាក្រុមប្រឆាំង ទៅកាន់ទីក្រុង Juba ក្នុងប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីបញ្ហាលម្អិត។បទឈប់បាញ់បច្ចុប្បន្ន បានចាប់ផ្តើមកាលពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទម៉ោងក្នុងតំបន់ នាំឲ្យមានការផ្អាកជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ក្នុងពេលការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំកងទ័ព និងកងកម្លាំងគាំទ្ររហ័ស(RSF)។ អ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា ពលរដ្ឋនៅក្នុងទីក្រុង Khartoum និង Omdurman កំពុងជួបការលំបាកខ្លាំងក្នុងស្វែងរកទឹកស្អាត ស្បៀងអាហារ និងលទ្ធភាពប្រើប្រាស់លុយកាក់។ការផ្ទុះ និងការបាញ់កាំភ្លើង នៅតែត្រូវបានលាន់ឭកាលពីថ្ងៃពុធ ដោយមានយន្តហោះចម្បាំងនៅលើអាកាសទោះបីវាមានសភាពស្ងប់ស្ងាត់ជាងមុនពេលមានបទឈប់បាញ់ក៏ដោយ ហើយស្ថានភាពប្រសើរគ្រប់គ្រាន់សម្រាប់ការបន្តជម្លៀសប្រជាជន។ ភាគីជម្លោះទាំងពីរ បានអះអាងការគ្រប់គ្រងទីតាំងសំខាន់ៗដូចជាអាកាសយានដ្ឋាន និងទីបញ្ជាការកងទ័ព។ មនុស្សយ៉ាងហោចណាស់៤៥៩នាក់ បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ទោះបីជាចំនួនពិតប្រាកដ ត្រូវបានគេគិតថាខ្ពស់ជាងនេះក៏ដោយ។ កាលពីពេលមុន អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់កាន់តែច្រើនដោយសារជំងឺ ខ្វះលទ្ធភាពទទួលបានអាហារ ទឹក និងការរំខានដល់មណ្ឌលសុខភាពនានា៕

សម្តេចតេជោ ជំរុញឱ្យជ្រើសរើសមន្រ្ដីនៅមូលដ្ឋានដោយផ្ទាល់ ដើម្បីបម្រើការងារនៅតាមខេត្ត

2023/04/27 11:10:00 am        199
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យមានការជ្រើរើសមន្រ្ដីរាជការសម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសចេញពីមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីរូបនោះផងដែរ។សម្ដេចបញ្ជាក់ថា សម្ដេចនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ​ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីពិសេស។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលធនធានមន្រ្ដីនៅសាលាភូមិន្ទរដ្ឋបាល ដែលធនធានមនុស្សទាំងមនេះបានបំពេញតម្រូវការដល់ក្របខណ្ឌមន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ ជាពិសេសគឺតម្រូវការមន្រ្ដីនៅថ្នាក់ក្រោមជាតិ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា​គឺបានទទួលផលរួចទៅហើយក្នុងនោះជាតិទាំងមូល គឺបានទទួលផលពីការផ្ទេរអំណាពីថ្នាក់ជាតិ​ទៅ​ថ្នាក់មូលដ្ឋាន។ សម្ដេចលើកឡើងថា បើសិនជាមិនមានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ គឺរាជរដ្ឋាភិបាលមានការលំបាកណាស់ក្នុងការគ្រប់គ្រងកូវីដ១៩ នៅថ្នាក់មូលដ្ឋាន។សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួង ស្ថាប័នក្នុងការស្នើ​តែងតាំង​មន្រ្ដីនៅតាមបណ្ដាក្រសួង​ ស្ថាប័នរបស់ខ្លួនផងដែរ ដោយសម្ដេចបញ្ជាក់ថា មិនដែល​ជំទាស់ ចំពោះការស្នើនោះទេពីព្រោះធ្វើបែបនេះគឺជាការបង្ហាញនូវការទទួលខុស​ត្រូវរបស់​ក្រសួងស្ថាប័ននីមួយៗ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM
មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM
បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM