សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

កងកម្លាំងទ័ពអាកាស ផ្អាកតំណែងមេដឹកនាំ២រូបរបស់អង្គភាពចារកម្មសម្ងាត់ពាក់ព័ន្ធការលេចធ្លាយឯកសាររបស់មន្ទីរបញ្ចកោន

2023/04/27 10:56:22 am        202
អាមេរិក៖ យោងតាមកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក អង្គភាពនេះ បានផ្អាកតំណែងមេដឹកនាំ២រូបជាបណ្ដោះអាសន្ន នៅអង្គភាពនេះ ជាកន្លែងធ្វើការរបស់បុគ្គលឈ្មោះJack Teixeira ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកទម្លាយឯកសាររបស់មន្ទីរបញ្ចកោន។  មេបញ្ជាការកងអនុសេនាធំជំនួយផ្នែកចារកម្មទី១០២ និងមេបញ្ជាការកងពលដែលត្រួតពិនិត្យការគាំទ្រផ្នែករដ្ឋបាលត្រូវបានផ្អាក ពីមុខតំណែងដឹកនាំរបស់ពួកគេ ជាបណ្តោះអាសន្ន ហើយបានបាត់បង់សិទ្ធិប្រើប្រាស់ប្រព័ន្ធទទួលព័ត៌មានសម្ងាត់ និងព័ត៌មានទូទៅ ជាបណ្តោះអាសន្ន។លោក Jack Teixeira វ័យ២១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថា បានបង្ហោះឯកសារដែលបានផ្ទៀងផ្ទាត់រួចរបស់មន្ទីរបញ្ចកោនតាម online រយៈពេលជាច្រើនខែមកនេះ បានបម្រើការជាប្រធានប្រព័ន្ធរដ្ឋបាល ក្នុងកងអនុសេនាធំជំនួយផ្នែកអង្គភាពចារកម្មទី១០២ នៅក្នុងកងឆ្មាំជាតិអាកាសក្នុងរដ្ឋ Massachusetts។ មេបញ្ជាការទាំង២ ត្រូវបានផ្អាក ដោយរង់ចាំការស៊ើបអង្កេតបន្ថែមដោយអគ្គាធិការកិច្ចរបស់កងកម្លាំងទ័ពអាកាស។ ខណៈដែលមានព័ត៌មានបញ្ជាក់កាន់ច្រើន សមាជិកជាច្រើនទៀតនៅអង្គភាពរបស់ លោក Teixeira អាចប្រឈមនឹងការបញ្ឈរជើង ឬ ដកចេញពីតំណែង។ អង្គភាពកងកម្លាំងទ័ពអាកាសនេះ បានចាត់តាំងជាថ្មីនូវបេសកកម្មចារកម្មរបស់អង្គភាពនេះទៅកាន់អង្គភាពនានា ផ្សេងទៀតកាលពីដើមខែនេះ និងបានបញ្ជាឲ្យអគ្គាធិការកិច្ចស៊ើបអង្កេតគោលនយោបាយ និងនិតិវិធី របស់អង្គភាពនេះ ទាក់ទងនឹងការគ្រប់គ្រងព័ត៌មានសន្តិសុខជាតិ៕

សម្តេចតេជោ៖ «មន្រ្ដីត្រូវរម្លឹកខ្លួនឯងថាជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយប្រជាជនទេ»

2023/04/27 10:56:19 am        151
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីទាំងអស់ថា មន្រ្ដីត្រូវរម្លឹកខ្លួនឯងជានិច្ចថា មន្រ្ដីគឺធ្វើជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិសឱ្យសោះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងាររបស់​មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័នសាធារណៈព្រោះជាធាតុដ៏សំខាន់ក្នុង​ការងារអភិបាលកិច្ចរបស់រដ្ឋ។សម្តេចតេជោ ក៏ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលផងដែរហើយសម្ដេច​តែងតែ​ឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការរៀបចំដោយ​សាលាភូមិន្ទរដ្ឋបាល។ ក្នុងឱកាសនេះ សម្ដេចតែងតែផ្តល់នូវឱវាទ និងអនុសាសន៍នានាដល់មន្ត្រីរាជការក្នុងការបំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយឱ្យបានល្អប្រសើរដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួងស្ថាប័ន បន្តពង្រឹងសមត្ថភាពធនធានមនុស្ស​ថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីរាជការនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជា នៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់​ត្រូវធ្វើការងារ​តាមឱ្យទាន់សភាពការណ៍ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិត​ដល់ផល​ប្រយោជន៍ប្រជាជនជាចំបង ជាពិសេសមន្រ្ដីរាជការ គឺត្រូវខិតខំពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌របស់ខ្លួនឱ្យបានល្អដើម្បីបម្រើប្រជាជន៕អត្ថបទ៖ វ៉ន ដារ៉ា

អ៊ីរ៉ង់៖ សកម្មភាពជាឯកតោភាគីរបស់អាមេរិក ធ្វើឲ្យធម្មនុញ្ញអង្គការសហប្រជាជាតិចុះខ្សោយ និងគំរាមដល់ពហុភាគីនិយម

2023/04/27 10:50:16 am        64
អ៊ីរ៉ង់៖ អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និយាយថា ការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មដោយខុសច្បាប់ឡើងវិញមកលើទីក្រុងតេអេរ៉ង់ គឺជាការកើតមានជាក់ស្តែងនៃឯកតោភាគីនិយមដែលធ្វើឲ្យប៉ះពាល់ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមដល់ពហុភាគីនិយម។យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា លោក Amir Saeid Iravani បាននិយាយដូច្នេះកាលពីថ្ងៃចន្ទ ក្នុងសុន្ទរកថាទៅកាន់កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីពហុភគីនិយម។បេសកជនអ៊ីរ៉ង់ បានលើកឡើងថា គំរូជាច្រើនដងនៃឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក ដែលរួមទាំងការបង្ខំឲ្យប្រទេសនានាគាំទ្រ និងចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ខ្លួន និងផ្គើនការចេញសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដោយកត់សំគាល់ថាសកម្មភាពជាឯកតោភាគីបែបនេះ បានធ្វើឲ្យប្រព័ន្ធអង្គការសហប្រជាជាតិចុះខ្សោយ។កាលពីថ្ងៃទី៣០ ខែមីនា តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេចថា សហរដ្ឋអាមេរិក បានអនុញ្ញាតដោយខុសច្បាប់ឲ្យតុលាការរបស់ខ្លួនបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៊ីរ៉ង់ជាច្រើន និងបានបញ្ជាឲ្យទីក្រុងវ៉ាស៊ីនតោនបង់សំណងដល់ប្រទេសអ៊ីរ៉ង់ ដែលចំនួននៃការបង់នឹងត្រូវបានកំណត់នៅពេលក្រោយ។អ្នកការទូតអ៊ីរ៉ង់ និយាយថា ការប្រើប្រាស់វិធានការដោយបង្ខំជាឯកតោភាគី រួមទាំងការអនុវត្តន៍ក្រៅដែនដី គឺជាគំរូនៃការព្រួយបារម្ភមួយផ្សេងទៀតនៃសកម្មភាពជាឯកតោភាគីធ្វើឲ្យមានផលប៉ះពាល់ ដែលផ្ទុយទៅនឹងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋាន។កាលពីខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានដកខ្លួនចេញជាឯកតោភាគី ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលគេស្គាល់ជាផ្លូវការថាជា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម ដែលបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកក្នុងខែកក្កដា ឆ្នាំ២០១៥ និងបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញភាគីផ្សេងទៀត កាត់បន្ថយការប្តេជ្ញាចិត្តផ្នែកនុយក្លេអ៊ែររបស់ខ្លួនមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕

ប្រទេសចិនបញ្ជាក់ថា ខ្លួនតែងតែឈរនៅខាងសន្តិភាពជានិច្ចជុំវិញវិបត្តិនៅអ៊ុយក្រែន

2023/04/27 10:43:52 am        161
ភ្នំពេញ៖ ការប្ដេជ្ញាចិត្តរបស់ប្រទេសចិនជុំវិញជំហរនៅខាងសន្តិភាពពាក់ព័ន្ធវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជាក់ជាថ្មី។  អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធបាននិយាយថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់សម្រាប់វិបត្តិអ៊ុយក្រែន ហើយថាគ្មានអ្នកឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរទេ។ លោក Xi បាននិយាយថា ប្រទេសចិន នឹងបញ្ជូនតំណាងពិសេសមួយរូបរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុបអាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសផ្សេងទៀត ដើម្បីបង្កើតទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីទាំងអស់ស្តីពីដំណោះស្រាយខាងនយោបាយនៃវិបត្តិនេះ។ អំឡុងជំនួបតាមទូរស័ព្ទនោះដែរ ប្រធានាធិបតីចិន បានបញ្ជាក់ថា ចំពោះវិបត្តិអ៊ុយក្រែន ជំហរស្នូលរបស់ចិន មានតែការសម្របសម្រួលឲ្យមានការចរចាសន្តិភាព ប៉ុណ្ណោះ ។លោកថា ប្រទេសចិន មិនដែលបង្កើតវិបត្តិឡើយ ហើយក៏មិនដែលបង្កើតបក្សពួកធ្វើរឿងបែបនេះដែរ។ លោកបានសន្យាថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន នឹងមិនអង្គុយឱបដៃឈរមើលឡើយ ហើយក៏នឹងមិនយកសាំងចាក់លើភ្លើងដែរ ផ្ទុយទៅវិញ នៅតែមិនយកស្ថានភាពនេះដើម្បីរកផលចំណេញសម្រាប់ខ្លួនដែរ៕

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើមន្ត្រីត្រូវខិតខំដោះស្រាយទំនាស់នានា ក្រៅប្រព័ន្ធតុលាការ

2023/04/27 10:36:15 am        179
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំផ្ញើទៅកាន់មន្ត្រី អាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់នានាក្រៅប្រព័ន្ធតុលាការ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើបែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ ​និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល​នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៧មេសានេះ។សម្តេច បានមានប្រសាសន៍ថា អ្វីៗ​ក្ដីក្ដាំ​ដែលឡើងដល់តុលាការហើយយើងមិនអាច​បន្ទោស​តុលាការបានទេ ព្រោះរឿងដែលចូលដល់តុលាការហើយ ច្បាប់មិនអាចកាត់ឱ្យស្មើគ្នាបានទេ គឺត្រូវតែមានម្ខាងឈ្នះ និងម្ខាងចាញ់។សូមបញ្ជាក់ថា ទាក់ទិននឹងដំណោះស្រាយទំនាស់នានាក្រៅប្រព័ន្ធតុលាការកន្លងមក នេះត្រូវបាន​គេមើលឃើញឯកឧត្ដម ម៉ៅ ធនិន បានចាប់ផ្តើមធ្វើកិច្ចការងារនេះតាំង​ពី​ឯកឧត្តម នៅ​ជា​អភិបាលខេត្តពោធិ៍សាត់ និងបន្តរហូតមកជាអភិបាលខេត្តកំពត ដែលទទួលបាននូវការពេញ​ចិត្តពីថ្នាក់ដឹកនាំនិងមហាជនជាច្រើន៕

សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីទាំងឡាយត្រូវធ្វើកិច្ចការតាមច្បាប់កុំចាំតែបទបញ្ជា

2023/04/27 10:19:12 am        144
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបញ្ជាក់ណែនាំថា មន្ត្រីទាំងឡាយ ត្រូវធ្វើកិច្ចការងាររបស់ខ្លួនទៅតាមច្បាប់ កុំចាំតែបទបញ្ជា។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានផ្តាំផ្ញើជាថ្មីបែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៧មេសានេះ។សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា មន្ត្រីទាំងឡាយត្រូវធ្វើតាមច្បាប់កុំចាំតែបទបញ្ជា។សូមបញ្ជាក់ថា ការដែលសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល នៅតែដាស់តឿនទៅកាន់មន្ត្រីបែបនេះ ដោយសារកន្លងមកគេតែងតែមើលឃើញ និងរិះគន់ទៅលើមន្ត្រីមួយចំនួនពេលមានកិច្ចការងារជា​បន្ទាន់​ណាមួយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបានដឹងបានឮហើយ ប៉ុន្តែនៅតែ​ស្ពឹកស្រពន់​មិនបានចាត់ចែងដោះស្រាយភ្លាមៗ បំរើផលប្រយោជន៍ជូនប្រជាជនឱ្យបានទាន់ពេលវេលានោះទេ ជាពិសេសតែងតែយកហេតុផលរង់ចាំបទបញ្ជាពីនាយករដ្ឋមន្ត្រី។ក្នុងបញ្ហាដែលនៅតែបន្តកើតមានបែបនេះហើយ ទើបសម្តេចតេជោ នៅតែរំលឹកឱ្យមន្ត្រី​អនុវត្ត​ការងារ​ភ្លាមៗទៅតាមច្បាប់កុំចាំតែបទបញ្ជា៕

ចិនទទួលតំណែងឈានមុខរបស់ពិភពលោកនៃចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងដំណើរការអភិវឌ្ឍ

2023/04/27 10:10:33 am        65
ចិន៖ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃពុធ បានឲ្យដឹងថា ប្រទេសចិនបន្តនាំមុខពិភពលោកក្នុងចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍ។សៀវភៅខៀវបាននិយាយថា ប្រទេសនេះមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ កំពុងស្ថិតក្រោមការសាងសង់មានសមត្ថភាពដែលត្រូវបានដំឡើងសរុប២៦,៨១លានគីឡូវ៉ាត់។ សៀវភៅខៀវបានបង្ហាញថា ប្រទេសចិន បានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនក្នុងលក្ខណៈស្ថិរភាព និងសុវត្ថិភាព មានរយៈពេលយូរអង្វែង ខណៈកំពុងបង្កើតវឌ្ឍនភាពស្ថិតស្ថេរ ក្នុងដំណើរការអភិវឌ្ឍ។ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសចិន បានអនុម័តរោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន១០ ដែលកំពុងដាក់រោងចក្រថ្មីចំនួន៣ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងកំពុងចាប់ផ្តើមសាងសង់រោងចក្រចំនួន៦ផ្សេងទៀត។រហូតមកដល់ពេលនេះ ប្រទេសនេះ មានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មចំនួន៥៤    ខណៈមានសមត្ថភាពដំឡើងសរុប៥៦.៨២ លានគីឡូវ៉ាត់ ដែលទទួលបានចំណាត់ថ្នាក់ទី៣លើពិភពលោក។ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសចិនបានធ្វើប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់ខ្លួនដោយការបំពេញមុខងារដោយសុវត្ថិភាព ដែលនៅតែរក្សាបានក្នុងកម្រិតឈានមុខជាអន្តរជាតិ៕

មេដឹកនាំចិនអំពាវនាវសម្រាប់សហគមន៍ចិន-វៀតណាម មានអនាគតរួមគ្នា

2023/04/27 10:02:55 am        105
ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ បាននិយាយថា ប្រទេសចិន និងប្រទេសវៀតណាម បានប្តេជ្ញាចិត្តខ្លួនឯងក្នុងការកសាងប្រទេសទាំងពីរចូលទៅក្នុងសហគមន៍មួយមានអនាគតរួមគ្នា។លោក ប្រធានាធិបតី Xi ជាអគ្គលេខាធិការគណកម្មាធិការកណ្តាលបក្សគុម្មុយន្នីស្តចិន(CPC) បានថ្លែងដូច្នេះក្នុងអំឡុងជំនួបមួយជាមួយលោកស្រី ទ្រុងធិម៉ៃ(Truong Thi Mai ) សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលបក្សគុម្មុយន្នីស្តវៀតណាម(CPV) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។ លោកXi បានបញ្ជាក់ថា ដោយប្រឈមមុខទៅនឹងស្ថានភាពអន្តរជាតិខ្លាំង និងត្រូវបានផ្តល់ឲ្យប្រទេស ទំាងពីរនូវការតព្វកិច្ចក្នុងការកែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាព ប្រទេសចិននិងវៀតណាម នឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃស្ថិរភាពយូរអង្វែង ទិសដៅនៅពេលអនាគត មិត្តភាពជាប្រទេសជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្មារតីនៃប្រទេសជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងជាដៃគូល្អ។កិច្ចប្រឹងប្រែងគួរតែត្រូវបានធ្វើឡើង ដើម្បីឈានឆ្ពោះទៅរកការកសាងសហគមន៍ចិន-វៀតណាម មានអនាគតរួមគ្នាដែលប្តេជ្ញាបង្កើតបុព្វហេតុសន្តិភាពនិងភាពរីកចម្រើនសម្រាប់មនុស្សជាតិ។នៅឆ្នាំនេះជាឆ្នាំប្រារព្ធខួបលើកទី១៥ នៃការបង្កើតភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងវៀតណាម។ លោក Xi កាលពីថ្ងៃពុធ បានជំរុញឲ្យ ប្រទេសទាំងពីរ ធ្វើឲ្យប្រសើឡើងការពូនផ្តុំកម្លាំង រវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងគម្រោង និងឈានទៅរកទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ កិច្ចប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងកិច្ចការអន្តរជាតិ និងច្រានចោលអនុត្តរភាព ឬការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍នៃសន្តិភាពក្នុងតំបន់និងការអភិវឌ្ឍន៍៕

សម្តេចតេជោ បញ្ជាឱ្យមានការពិនិត្យច្បាស់លាស់ចំពោះការដាក់មង នៅតំបន់មានសត្វផ្សោត

2023/04/27 09:52:26 am        179
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវពិនិត្យ និងគ្រប់គ្រងឲ្យបានច្បាស់លាស់​ចំពោះបងប្អូននេសាទ ដែលធ្វើការនេសាទ​នៅតំបន់មានសត្វផ្សោត ខណៈបងប្អូននេសាទខ្លះនៅបន្តដាក់មងក្រឡាធំ និងប្រើឧបករណ៍ឆក់ កត្តានេះ បានធ្វើសត្វផ្សោតងាប់ជារឿយៗ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គ​បណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចបានអនុញ្ញាតឲ្យបងប្អូន​ប្រជានេសាទ​ធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាត​ការរាយ​មងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឲ្យបាត់បង់សត្វផ្សោតដែលជាសត្វជិត​ផុតពូជ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់​ឱ្យមាន​ការការគិតគូរឡើងវិញ ពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាសករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែងពីកត្តាផ្សេងៗនោះ។សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសត្វផ្សោតបានងាប់ជាបន្តបន្ទាប់ ដោយកត្តាផ្សេងៗគ្នា ជាពិសេសគឺដោយសារមង និងសន្ទូចដែលបានរាយ និងដាក់ដោយអ្នក​នេសាទខុសច្បាប់។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រទះឃើញកូន​ផ្សោត​ដែលមាន​អាយុទើបតែបាន ៤ថ្ងៃបានងាប់ក្នុងសភាពរបកស្បែក ដាច់កន្ទុយ ខណៈដាក់ការ​សន្និដ្ឋានក្រោយ​ធ្វើកោសល្យវិច្ឆ័យថា ការងាប់របស់កូនផ្សោតឈ្មោលនេះ ដោយសារជាប់មង៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ និស្សិតខ្មែរ​ដែលសិក្សានៅស៊ូដង់​បានជម្លៀសខ្លួនមកដល់​ប្រទេសអារ៉ាប៊ីអាសាអូឌីត​ហើយ

2023/04/27 09:22:10 am        209
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា និស្សិតខ្មែរ-អ៊ីស្លាម ដែលបានសិក្សានៅប្រទេសស៊ូដង់ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងនោះ បាន​ធ្វើការ​ជម្លៀស​ខ្លួន​មកដល់ប្រទេស អារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពហើយ បន្ទាប់ពីមានការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាលម៉ាឡេស៊ី។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និង​បើក​វគ្គ​បណ្តុះ​បណ្តាល​ឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣​នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមឱពុកម្តាយ និងក្រុម​គ្រួសារ​របស់​និស្សិត​ដែលកំពុងសិក្សានៅប្រទេសស៊ូដង់នោះសូមកុំភ័យ និងព្រួយបារម្ភដល់​កូន​ៗ​បន្ត​ទៀត​អី ខណៈពេលនេះពួកគាត់បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ហើយពួកគាត់​នឹង​បន្ត​មក​ប្រទេស​ម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះផងដែរ។ជាមួយនឹងការមកដល់ទីសុវត្ថិភាពរបស់បងប្អូនជានិស្សិតខ្មែរ-អ៊ីស្លាមទាំងនោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី ដែល​បាន​បញ្ជូន​នាវា​ទៅជម្លៀសប្រ​ជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ហើយ​ក៏​បាន​ជួយ​ដល់និស្សិតខ្មែរផងដែរនោះ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM