ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមយុវជន​សង្គម​ស៊ីវិល​អំពាវនាវ​សារព័ត៌មាន​ដែល​ប្រកាស​ឯករាជ្យ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី

2023/02/25 09:10:05 am        344
ភ្នំពេញ៖​ ក្រុម​យុវជន​សង្គម​ស៊ីវិល​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស​មួយ​ចំនួន​ដែល​តែងតែ​ប្រកាសថា​ ឯករាជ្យ​នោះ​ចូលរួម​ថ្កោល​ទោស​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ជា​ម្លប់​នៃ​ប្រជា​រាស្ដ្រ​ខ្មែរ​។​​ក្រុមយុវជន​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ ដល់​ស្ថាប័ន​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស ហើយ​តែងតែ​តាំងខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ​ទាំងនោះ មេត្តា​តាមដាន​ព័ត៌មាន​អំពី​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ហើយ​គួរតែ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ជាជាង​អង្គុយ​យក​ពេលវេលា​មានតម្លៃ​របស់ខ្លួន​ មក​ប្រឌិត​វាយប្រហារ​យុវជន​សង្គម​ស៊ីវិល​ដែល​ឈប់​គាំទ្រ​ស្ថាប័ន​ខ្លួន​ទៅវិញ​។ ​ក្រុមយុវជន​លើកឡើងថា ការបង្កើត​ព័ត៌មាន​តែមួយ​ជ្រុង ហើយ​ប្រឌិត​ផ្សេងៗ មិន​អាច​ផ្តល់​ផលប្រយោជន៍​ជូន​សង្គមជាតិ​បានទេ​។ ម្យ៉ាងទៀត​បែរជា​បណ្ដុះ​ការឈឺចាប់ និង​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទៅវិញ ដោយ​គ្រាន់តែ​ពួកគេ​ឈប់​ចូលរួម​ប្រឆាំង ​ឬ​មាន​ទស្សនៈ​ផ្សេង​ខុស​ពី​ស្ថាប័ន​ព័ត៌មាន​ខ្លួន ​រួច​ក៏​ចាប់ផ្តើម​វាយប្រហារ​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទាំងនោះ រូបភាព​នេះ​ហាក់បីដូចជា​ស្ថាប័ន​ព័ត៌មាន​ខាងលើ​កំពុង​ធ្វើ​វិធង្សនា​មិន​ឱ្យ​យុវជន​អង្គការ សមាគម​ផ្សេង​ទៀត​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ក៏ដូចជា​ធ្វើការ​រួមគ្នា​បាន​។​​ក្រុម​យុវជន​បាន​ចោទ​សួរ​ថា តើ​សារព័ត៌មាន​ទាំងនោះ​ធ្វើ​ក្នុង​គោលបំណង​អ្វី​? យ៉ាងណាមិញ​ការ​ចូល​រួម​សាង​ទង្វើ​ល្អ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ជាតិ និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ គឺ​ប្រសើរ​ជាង​ការផ្សាយ​បំបែកបំបាក់​ក្រុម​យុវជន​នានា​។ ក្រុម​យុវជន​ស្នើ​ទៅ​សារព័ត៌មាន​ទាំងនោះ​បញ្ឈប់​ការ​បង្ក​រឿងរ៉ាវ​ផ្សេងៗ ហើយ​ត្រូវ​ផ្សព្វផ្សាយ​បង្រួបបង្រួម​យុវជន​ឱ្យ​ចេះ​ស្រឡាញ់គ្នា និង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ទើប​យើង​អាច​បណ្ដុះ​ស្មារតី​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​។​ ​ក្រុម​យុវជន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​មានការ​ឈឺចាប់​នៅ​ពេល​ដែល​មាន​អគតិ​ជន​ម្នាក់ ប្រមាថ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើង​។ ពួកគេ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សារព័ត៌មាន​ដែល​អះអាង​ថា ​ខ្លួន​ឯករាជ្យ​ទាំងនោះ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ដើម្បី​ការពារ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ និង​ជាតិខ្មែរ​ទាំងមូល​៕​អត្ថបទ​៖ វ៉ន ដា​រ៉ា

សម្តេចតេជោរង់ចាំមើលជំហរប្រទេសនានាលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈថ្ងៃនេះជាខួបមួយឆ្នាំ

2023/02/24 01:59:35 pm        443
ភ្នំពេញ៖ ថ្ងៃនេះជាខួប១ឆ្នាំ នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងរង់ចាំមើលជំហររបស់ប្រទេសនានា ​ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង លើកឡើងថា ថ្ងៃនេះ ជាខួប១ឆ្នាំ ដែលរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន​ ដែលវិបត្តិ នៃសង្គ្រាមនេះ បានជះផលប៉ះពាល់ដល់កម្ពុជាផងដែរ​ ហើយសម្តេច ក៏កំពុងរង់ចាំមើលថា​តើ​ប្រទេសណាខ្លះ ជាពិសេសប្រទេសមហាអំណាច ចេញសេចក្តីថ្លែងការណ៍ទាក់ទង​នឹងបញ្ហា​សង្គ្រាមរុស្ស៊ី អ៊ុយក្រែននេះឬទេ ។សម្ដេចតេជោ បានបញ្ជាក់ថា ឥឡូវនេះ សភាពការណ៍ពិភពលោក ​គឺពោរពេញដោយភាពស្មុគ ស្មាញ ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តែទោះជាមានវិបត្តិ ដែលបង្កឡើងដោយសង្គ្រាម នេះ តែលកម្ពុជា ​មិនស្ថិតក្នុងស្ថានភាពលំបាកលើបញ្ហាស្បៀងនោះទេ ។ កម្ពុជា មានការ​គ្រប់គ្រងស្បៀង អត្រាប្តូរប្រាក់​ មានស្ថិរភាព ​និងអតិផរណា ​នៅអាចគ្រប់គ្រងបាន ៕សម្រួល៖ យន់ វ៉ាន់

សម្តេចតេជោផ្តាំទៅ ស៊ន ដារ៉ា កុំវាយប្រហារអ្នកដទៃរួមទាំងឪពុកម្តាយឯងជារឿងអគុណធម៌ក្នុងសង្គម

2023/02/24 01:52:07 pm        406
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្តាំទៅបុគ្គលឈ្មោះ ស៊ន ដារ៉ា ឱ្យធ្វើសកម្មភាពល្មមៗ បានហើយ កុំវាយប្រហារអ្នកដទៃរួមទាំងឪពុកម្តាយគ្រួសារខ្លួនឯង ដែលជារឿងអគុណធម៌ខ្លាំងណាស់ក្នុងសង្គម។សម្ដេចតេជោ នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងពេលធ្វើជាអធិបតី ពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ ពាន់នាក់ ​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ មានប្រសាសន៍ថា មិនមែនជាការចំឡែកនោះទេ ដែលបុគ្គល ស៊ន ដារ៉ា ប្រមាថថា ឪពុកម្ដាយខ្លួនឯងថា «កុំចេះខ្ញុំចេះជាងប៉ាឯង»។ សម្ដេចបន្តថា បើ ស៊ន ដារ៉ា ប្រើពាក្យបែបនេះមែន គឺគ្មានអ្វីចំឡែកឡើយដោយគេអាចចាត់ទុកថា «ទម្រាំឪពុកម្ដាយខ្លួនឯងនៅ ស៊ន ដារ៉ា វាយប្រហារ ចុះទម្រាំអ្នកដទៃ»។សម្តេចតេជោ បានបញ្ជាក់ថា តាមអាយុរបស់ ស៊ន ដារ៉ា អាចសន្និដ្ឋានបានថា ឪពុកម្តាយរបស់ស៊ន ដារ៉ា ជាអ្នកដែលបានរួចរស់ពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ហើយ ស៊ន ដារ៉ា គឺជាមរកតចេញ​ពីឪពុកម្តាយរបស់ខ្លួន ដូចអ្វីដែល ស៊ន ដារ៉ា ធ្លាប់និយាយថា «ហ៊ុន ម៉ាណែត ជាមរកតរបស់ហ៊ុនសែន» ដូច្នេះដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វាជារឿងអគុណធម៌​ និងអសីលធម៌ខ្លាំងណាស់ ដែល​ឪពុកម្តាយរបស់ខ្លួនប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះឪពុកម្តាយជាមនុស្សល្ងង់ទៅវិញ៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីទី២ នៃជំងឺផ្ដាសាយបក្សី H5N1 (ជាឪពុកក្មេងស្រីដែលស្លាប់)

2023/02/24 12:33:52 pm        202
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សីH5N1 នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងចំណោមករណីសង្ស័យ១២នាក់ នៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង គឺជាឪពុកក្មេងស្រីដែលស្លាប់ ដោយសារជំងឺនេះ។

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ២៤ កុម្ភៈ គឺជាថ្ងៃសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដោយសារមីន និងសំណល់ជាតិផ្ទុះ

2023/02/24 11:51:06 am        240
ក្រចេះ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» ប្រព្រឹត្តិទៅនៅវិមាន២ធ្នូ ដែលជាតំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ ឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ពិធីនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងប្រទេសម្ចាស់ជំនួយ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ និងអង្គពិធីទាំងមូល។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា សារលិខិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍។រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់បំផុត និងប្រកបដោយទស្សនវិស័យ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជំរុញឥតឈប់ឈរ ដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន ព្រមទាំងបានដាក់ចេញនូវគោលដៅយ៉ាងច្បាស់លាស់ គឺ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» និងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ដែលក្នុងនោះការដោះស្រាយផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គឺជាការងារអាទិភាពទី២ដែលត្រូវដោះស្រាយ បន្ទាប់ពីការដោះស្រាយបញ្ហាមីន។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍ ដែលអាជ្ញាធរមីន សហការជាមួយប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ក្នុងលើកកម្ពស់ឲ្យប្រជាពលរដ្ឋយើងមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។លោកបន្តទៀតថា ដោយយល់ឃើញពីសារៈសំខាន់នេះ និងដើម្បីបន្តលើកកម្ពស់ការអប់រំស្តីពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគ្រប់រូបភាព ទើបរាជរដ្ឋាភិបាលកម្ពុជារៀបចំឲ្យមាន ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ មក។ ថ្ងៃ២៤ កុម្ភៈ នេះជា៖- ថ្ងៃ ដែលយើងទាំងអស់គ្នា បានជួបជុំគ្នា ដើម្បីសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងមានអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដែលបងប្អូនយើងបានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល- ថ្ងៃ ដែលផ្តល់ការលើកទឹកចិត្តឲ្យយើងទាំងអស់គ្នា ធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល- ថ្ងៃ ដែលយើងមានការប្តូរផ្តាច់ និងតាំងចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និង- ថ្ងៃ ដែលយើងសំណូមពរឲ្យបណ្តាប្រទេស ដែលផលិតគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឈប់ផលិត និងឈប់ប្រើប្រាស់ទៀត។យើងទាំងអស់គ្នា ត្រូវរួមគ្នា ដើម្បីលប់បំបាត់ចោលឲ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ គឺជាតួនាទីរបស់យើងទាំងអស់គ្នា៕

សម្តេចតេជោ៖ ពិភពលោកកំពុងរងវិបត្តិថាមពលធ្វើឱ្យតម្លៃប្រេងឥន្ធនៈប្រែប្រួលជាប់ជានិច្ច

2023/02/24 10:53:15 am        226
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុ បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងរងផលប៉ះពាល់ដោយសារ ការដណ្ដើមភូមិសាស្រ្ដនយោបាយ សង្គ្រាមនៅអ៊ុយក្រែន បញ្ហាទណ្ឌកម្ម បាននាំទៅដល់វិបត្តិថាមពល និងវិបត្តិស្បៀងជាពិសេស វិបត្តិថាមពល ប្រេងឥន្ធនៈនេះឯង។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បែបបញ្ជាក់បែប​នេះក្នុងពេលធ្វើជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ ពាន់នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានមានប្រសាសន៍ថា វិបត្តិថាមពលនេះបានធ្វើឱ្យប្រទេសនានា កើនឡើងនូវអតិផរណា។សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បើនិយាយពីតម្លៃប្រេងឥន្ធនៈ មានការ​ថមថយតម្លៃបន្ដិចបើធៀបទៅនឹងប៉ុន្មានថ្ងៃមុនដែលមានតម្លៃជាង ៨៥ ដុល្លារ ក្នុង ១ ប៉ារ៉ែល ខណៈដែលតម្លៃនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះតម្លៃប្រេងនៅត្រឹម ៨២,៨៩ ក្នុង១ប៉ារ៉ែល។ សម្ដេចតេជោ បញ្ជាក់ថា ដូច្នេះតម្លៃប្រេងឥន្ធនៈ មានការឡើងចុះៗនៅក្នុងដំណាក់កាល​បច្ចុប្បន្ននេះ។ សម្ដេចបន្តថា តម្លៃប្រេងឥន្ធនៈបើឋិតនៅចន្លោះ ៥០ ដល់ ៧០ ដុល្លារ ក្នុង ១ ប៉ារ៉ែល គឺអាចចាត់ទុកថាតម្លៃល្អសម្រាប់អ្នកប្រើប្រាស់ផង និងសម្រាប់អ្នកផលិតផង។ ប៉ុន្ដែបើអ្នកផលិតជួបការលំបាក ពួកគេកាត់បន្ថយការផលិតនោះតម្លៃប្រេងឥន្ធនៈក៏កើនឡើងដែរ។ ប៉ុន្ដែតម្លៃប្រេងឥន្ធនៈ បច្ចុប្បន្ននេះមានតម្លៃលើសពី ៨០ ដុល្លារ ក្នុង១ប៉ារ៉ែល។ សម្ដេចតេជោ បញ្ជាក់ថា អត្រាប្ដូរប្រាក់នៅក្នុងប្រទេសកម្ពុជាមានស្ថេរភាពល្អ អតិផរណា នៅគ្រប់គ្រងបាន ប៉ុន្ដែរាជរដ្ឋាភិបាលចង់ឱ្យអតិផរណា នៅទាបជាងនេះថែមទៀត។ ប៉ុន្ដែបច្ចុប្បន្ន មិនអាចចុះទាបជាងនេះបានដោយសារមូលហេតុបញ្ហាពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់នេះតែម្ដង។ សម្ដេចបញ្ជាក់ថា មូលហេតុសំខាន់ជាងគេគឺពាក់ព័ន្ធទៅនឹងតម្លៃប្រេងនេះឯង នៅពេលតម្លៃប្រេង​ឥន្ធនៈកើនឡើង គឺទាក់ទងទាំងអស់។ សម្ដេចមានប្រសសន៍ថា សម័យនេះមិនមែនជាសម័យ​ដឹកទំនិញតាម រទេះគោ រទេះក្របី ឬរទេះសេះទៀតទេ គឺសម័យដឹកទំនិញចូលទីផ្សារ​តាមយានយន្ត​ដោយប្រើប្រាស់ប្រេងឥន្ធនៈ។ដូច្នេះតម្លៃនៃការដឹកជញ្ជូន​បាននាំឱ្យមានការឡើងថ្លៃ​នៃទំនិញ​ដែលលក់នៅតាមទីផ្សារ។ ដូច្នេះផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា គឺផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចតំបន់ និងពិភពលោក៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង៧ពាន់នាក់

2023/02/24 09:27:26 am        208
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។សម្តេចតេជោ ប្រកាសថា ការប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នាព្រឹកនេះ គឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន ដែលសម្តេចបានជួបសំណេះសំណាល និងប្រគល់សញ្ញាបត្រនៅរាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំកែទម្រង់វិស័យអប់រំសិក្សាធិការរយៈពេល ២អាណត្តិមកនេះ ប្រកបផ្លែផ្កាល្អប្រសើរ ហើយសម្តេចសង្ឃឹមថា កំណែទម្រង់នេះនឹងនៅតែបន្តទៅមុខទៀត សំដៅពង្រឹងការអប់រំ និងធានាគុណ នៃការបណ្តុះបណ្តាល។សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្រានចោល និងពន្យល់ពលរដ្ឋឱ្យយល់ ពីការរិះគន់របស់ក្រុមមួយក្តាប់តូច ខណៈដែលពួកគេទាំងនោះ បានចេះដឹងដោយសារការបណ្តុះបណ្តាល និងរៀនក្រោមសាលាដែលសាងសង់ឡើងដោយអ្នកដែលខ្លួនបានរិះគន់។សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យនិស្សិតសិក្ខាកាមសិក្សាទាំងអស់ ប្រឹងប្រែងស្វ័យសិក្សា និងស្វែងរកប្រភពចំណេះដឹងផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ ដោយមិនរង់ចាំការតែការបណ្តុះបណ្តាលក្នុងសាលានោះទេ។សម្តេចតេជោ ប្រកាសថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាធំជាងគេ និងចំណាស់ជាងគេ ក្រោមព្រះរាជស្នាព្រះហស្ថរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនៅតែបន្តរៀនគ្រប់បែបយ៉ាង ជាពិសេសទៅលើបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ការងាររាជរដ្ឋាភិបាល។ សម្តេច បានជំរុញដល់មន្ត្រី ឱ្យបន្តប្រឹងរៀនសូត្រជាប់ជានិច្ច ដែលយ៉ាងហោចណាស់ក៏ត្រូវចេះប្រើ Telegram facebook Zoom និងការកែ ,ចារ ឬចុះហត្ថលេខាតាមSoft PDF ជាដើម។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិភពលោកកំពុងតែរងនូវវិបត្តិថាមពល ខណៈដែលតម្លៃប្រេងឥន្ធនៈ មានតម្លៃប្រែប្រួលជាប់ជានិច្ច ដែលជាកត្តាហុចផលមិនល្អដល់កំណើនសេដ្ឋកិច្ចសកលនោះទេ។សម្តេចតេជោ ប្រកាសថា ពិភពលោក នាពេលបច្ចុប្បន្ននេះពោរពេញដោយភាពស្មុគស្មាញ។ ថ្ងៃនេះជាខួប១ឆ្នាំ ដែលរុស្ស៊ី បានលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន ហើយសម្តេចក៏កំពុងរង់ចាំមើលសេចក្តីថ្លែងការណ៍ ឬជំហររបស់ប្រទេសនានាពាក់ព័ន្ធសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការលំបាករបស់និស្សិត,សិក្ខាកាមកម្ពុជាកំពុងសិក្សានៅប្រទេសឡាវ ពាក់ព័ន្ធនឹងអត្រាប្តូរប្រាក់ ដែលបច្ចុប្បន្ននេះអត្រាប្តូរប្រាក់នៅឡាវមានការធ្លាក់ចុះ ហើយសម្តេចក៏បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា បើកប្រាក់ឧបត្ថម្ភ​ដល់និស្សិត, សិក្ខាកាមនៅឡាវជាប្រាក់ដុល្លារតែម្តងដើម្បីភាពងាយស្រួល។សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្កើនប្រាក់ឧបត្ថម្ភដល់វេនប្រចាំការនៅបណ្ណាល័យហ៊ុនសែន នៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ពី៥លានរៀល ទៅ១០លានរៀល ចាប់ពីខែមីនា ឆ្នាំ២០២៣តទៅ ដើម្បីចាត់ចែងដល់អ្នកប្រចាំការនៅទីនោះចំនួន២៦នាក់។សម្ដេចតេជោ ហ៊ុន សែន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែល​មានវ័យ​ចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងតាំងពីទស្សវត្សឆ្នាំ១៩៦០ និងបើកឱ្យប្រើប្រាស់ តាំងពីពេលនោះមក។ ប៉ុន្ដែសាកលវិទ្យាល័យនេះ បានបោះបង់ចោលនៅសម័យប៉ុលពត ហើយរាជរដ្ឋាភិបាលក៏បានចាប់​ផ្ដើមបើកឡើងវិញក្រោយការរំដោះពីរបបប៉ុលពត។សម្ដេចតេជោ ហ៊ុន សែន៖ ផ្ដាំទៅលោក ស៊ន ដារ៉ា វាមិនចំឡែកទេ ដែលបានប្រមាថថា ប៉ាឯងកុំចេះ ខ្ញុំចេះជាង ប៉ាឯង។ បើ ស៊ន ដារ៉ា ប្រើពាក្យបែបនេះមែន គឺគ្មានអ្វីចំឡែកទេ ដោយគេចាត់ទុកដាក់ ទម្រាំឪពុកម្ដាយខ្លួនឯងនៅ ស៊ន ដារ៉ា វាយប្រហារ ចុះទម្រាំអ្នកដទៃ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើយោងតាមអាយុរបស់ស៊ន ដារ៉ា យើងអាចសន្និដ្ឋានថា ឪពុកម្តាយរបស់ស៊ន ដារ៉ា ជាអ្នករួចរស់ពីការកាប់សម្លាប់របស់ប៉ុលពត ហើយ ស៊ន ដារ៉ា គឺជាមរកតចេញពីឪពុកម្តាយរបស់ខ្លួន ដូចអ្វីដែល ស៊ន ដារ៉ា ធ្លាប់និយាយថា «ហ៊ុន ម៉ាណែត ជាមរកតរបស់ហ៊ុនសែន»ដូច្នេះដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វាជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ ដែលឪពុកម្តាយរបស់ខ្លួនប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះ​ឪពុកម្តាយជាមនុស្សល្ងង់ទៅវិញ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយើងមិនជឿលើរឿងចាប់ជាតិ ក៏មិនបានដែរ ព្រោះរឿងនេះ បានកើតឡើងស្តែងពេកចំពោះសម្តេច គឺចៅស្រីទី១ របស់សម្តេចឈ្មោះ«ស្រីពេជ្រ» ដែលបច្ចុប្បន្នកំពុងបន្តការសិក្សានៅទីក្រុងឡូងដ៍ ប្រទេសអង់គ្លេស គឺជាម្តាយបង្កើតរបស់សម្តេចចាប់ជាតិ។សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅកម្សាន្តសប្បាយអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ ដោយសម្តេចក៏នឹងទៅចូលរួមកម្សាន្តសប្បាយអង្គរសង្ក្រាន្តនៅសៀមរាបផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអសាទរដល់និស្សិតជ័យលាភីទាំងជាង៧ពាន់នាក់ នៅព្រឹកនេះ និងសូមអបអរសាទរ និងថ្លែងការកោតសរសើរដោយស្មោះ អស់ពីដួងចិត្ត ដល់និស្សិតពិការភាព ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ និងជំនះការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យនាពេលនេះ ។សម្តេចបញ្ជាក់ថា «ក្មួយៗ ពិការតែរាងកាយ តែមិនពិការចិត្តទេ»។សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការទស្សនាសម្ភាសន៍និស្សិតឥស្លាមតាម BTV News ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការផ្តល់ឱកាស និងសេរីភាព នៃស្លៀកពាក់ព្រមទាំងមានបន្ទប់សម្រាប់ការថ្វាយបង្គំតាមជំនឿសាសនាឥស្លាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

2023/02/24 07:47:29 am        237
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។ គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបាន បញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិត អាហារូបករណ៍ សរុប ១៩,៧៨៦នាក់ (នារី ៦,១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)៕

ជប៉ុននឹងបញ្ជូនអាជ្ញាកណ្តាល៤០នាក់ មកជួយកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/02/23 10:27:24 am        298
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការរីករាយ និងអរគុណការដែលភាគីជប៉ុន បានសន្យាថា នឹងបញ្ជូនអាជ្ញាកណ្តាល៤០នាក់​មកជួយកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រួមនឹងកិច្ចការជួយដល់កុមារកំព្រាជាបន្តទៀត។នៅក្នុងជំនួប សំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣កុម្ភៈនេះ លោក តាកេ ហ្សឹសឺកិ (TAKEI Shunsuke )រដ្ឋលេខាធិការ​ក្រសួងការបរទេសជប៉ុននិង លោកស្រី មីណាមីណុ យូកូ (MINAMINO Yuko ) ម្ចាស់បទចម្រៀង”ឥន្ទធនូ​សម្រាប់ថ្ងៃស្អែក” ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ខួប៧០ឆ្នាំមិត្តភាព​រវាងកម្ពុជា-ជប៉ុន បានគោរពជំរាបជូនសម្តេចថា ជប៉ុននឹងបញ្ជូនអាជ្ញាកណ្តាលចំនួន ៤០នាក់​មកជួយកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រួមនឹងកិច្ចការជួយដល់កុមារកំព្រាផងដែរ។សូមជម្រាបជូនថា លោកស្រី មីណាមីណុ ជាតារាសម្ដែងនិងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់​នៅ​ប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ជាការឆ្លើយតប សម្ដេចតេជោ ក៏បានសំដែងនូវសេចក្តី រីករាយជាមួយនឹងទំនាក់ទំនងកិច្ច​សហប្រតិបត្តិការរវាង​ប្រទេសទាំងពីរនិងបានថ្លែងអំណរគុណដល់ភាគីជប៉ុន​ដែលបានលើក​ទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា បញ្ជូនអាជ្ញាកណ្ដាលមកពិនិត្យការប្រកួតកីឡា sea games និងជំនួយដទៃទៀត។សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះលោកស្រីមីណាមីណុ ដែលបាននិពន្ធ និងសម្ដែង​បទ​ចម្រៀងឥន្ធនូរសម្រាប់ថ្ងៃស្អែកដែល​ឆ្លុះបញ្ចាំង​អំពីតថភាពរបស់កម្ពុជាពីអតីតកាល។លោកស្រីធ្លាប់បានអញ្ជើញមកប្រទេសកម្ពុជាចំនួន ០២ លើក តាមរយៈកម្មវិធី «ទូរទស្សន៍២៤ម៉ោង» នៅឆ្នាំ ១៩៨៩ (មុនពេលជប៉ុនបើកស្ថានទូតឡើងវិញ) និងកម្មវិធី «មេឃមួយទៀត» នៅឆ្នាំ ២០១៣។ លោកស្រី និងក្រុមការងារបានបង្កើតបទចំរៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» ដើម្បីបញ្ចូនសារ និងចាក់ បញ្ចាំងនៅក្នុងមហោស្រពប្រចាំឆ្នាំ ជប៉ុន-កម្ពុជាគីហ្សូណា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់អបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅឆ្នាំ ២០២៣។ លោកស្រីជាបុគ្គល ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា និងមានបំណងធ្វើអ្វីមួយពិសេស ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន និង ហេតុនេះ លោកស្រីបាននិពន្ធបទចំរៀង «ឥន្ទធនូ សម្រាប់ថ្ងៃស្អែក នេះឡើង ដោយផ្អែកលើការចងចាំរបស់ខ្លួនជាមួយនឹងកុមារី ដែលជាក្មេង កំព្រាមួយក្រុម នៅពេលលោកស្រីបានអញ្ជើញមកកម្ពុជា ជាលើកតំបូងនៅឆ្នាំ ១៩៨៩៕

សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម

2023/02/22 11:01:49 am        326
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លទ្ធផល នៃការចុះឆែកឆេរឃ្លាំងនៅស្ទឹងមានជ័យ កម្លាំងចម្រុះរកឃើញទំនិញនាំចូលពីថៃ និងចិនជាង៧០តោន មិនបង់ពន្ធ
10/04/2025 08:10 PM
រដ្ឋមន្ត្រីការបរទេសតាលីបង់អាហ្វហ្គានីស្ថាន គ្រោងនឹងបំពេញទស្សនកិច្ចនៅឥណ្ឌា ជាលើកដំបូង
10/04/2025 05:10 PM
ទួរគីចាប់ឃុំខ្លួនមនុស្សជាង ៩១នាក់ ក្នុងការវាយឆ្មក់ទូទាំងប្រទេស ជុំវិញការពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ ២០១៦
10/04/2025 05:10 PM
ផ្សែងហុយពេញតំបន់ហ្កាហ្សានៅពេលព្រឹកព្រលឹម បន្ទាប់ពីក្រុមហាម៉ាសឆ្លើយតបនឹងផែនការរបស់លោក Trump
10/04/2025 05:10 PM
ពលរដ្ឋខ្មែរនៅក្រៅប្រទេសលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-ថៃ
10/04/2025 05:10 PM
ទស្សនាវដ្តីអាមេរិក៖ អ៊ុយក្រែនទំនងជាមិនទទួលបានមីស៊ីល Tomahawk ទេ
10/04/2025 05:10 PM
ប្រជាជនស៊ីរីជាច្រើន មិនបានដឹងពីការបោះឆ្នោតសភាលើកដំបូង ចាប់តាំងពីការដួលរលំរបបរបស់ លោក Assad
10/04/2025 05:10 PM
សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោល​លើការងារ​មហាជន​រាជធានី-ខេត្ត»
10/04/2025 04:10 PM
ប៊ុលហ្គារី ទទួលបានយន្តហោះចម្បាំង F-16ថ្មី ចំនួន ២គ្រឿង
10/04/2025 03:10 PM
កងកម្លាំងសហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ៤នាក់ ក្នុងការវាយប្រហារថ្មីលើទូករត់ពន្ធគ្រឿងញៀន
10/04/2025 03:10 PM