សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២

2023/03/08 11:11:49 am        383
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារ អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣។ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូននារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ៕

សម្ដេចតេជោ៖ រឿងវប្បធម៌ជាតិ អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវ មិនដូច្នោះវាស្មើនឹងការបំផ្លាញទៅវិញ

2023/03/08 10:15:20 am        255
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា ការបង្ហាញនូវវប្បធម៌ សិល្បៈខ្មែរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង​សម្រាប់​ក្មេងជំនាន់ក្រោយ តៗជំនាន់ គឺជារឿងល្អ ប៉ុន្ដែប្រសិន​បើការ​បង្ហាញ​នោះ​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​តាមរយៈ​សារសំឡេង​លើ​បណ្ដាញ​តេឡេក្រាម ពាក់ព័ន្ធការមិនយល់គ្នារវាងលោកលោកស្រី ទ្រី ដាណា ដែល​មាន​គោល​បំណង​ចូល​រួម​ក្នុង​ការផ្សព្វផ្សាយវប្បធម៌ខ្មែរជាមួយនឹងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។ សម្ដេច​មាន​ប្រសាសន៍ថា សម្ដេចពិតជាមានការសប្បាយរីករាយ ដោយឃើញប្រជាពលរដ្ឋខ្មែរ​ដែល​មាន​បំណង​បង្ហាញនូវវប្បធម៌របស់ខ្មែរ។ សម្ដេចតេជោមានប្រសាសន៍ថា ការបង្ហាញ​នូវ​វប្បធម៌ សិល្បៈខ្មែរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​តៗ​ជំនាន់ គឺជារឿងល្អ ប៉ុន្ដែប្រសិនបើការបង្ហាញនោះមិនបានត្រឹមត្រូវតាមក្បួនខ្នាត ស្មើ​នឹង​ការ​បំផ្លាញ​នូវ​វប្បធម៌ខ្មែរទៅវិញ។ សម្ដេចតេជោបញ្ជាក់ថា ករណីនេះមិនអាចខ្ជីខ្ជាបានទេ ពីព្រោះគ្រោះថ្នាក់ខ្លាំង​ណាស់​នៅ​ពេល​ដែល​វប្បធម៌​ខ្មែរដែលមានអ្វីដែលជាចំណាំច្បាស់លាស់ហើយបែរជាធ្វើឱ្យក្លាយទៅវិញ តាម​រយៈ​ការ​តាំង​បង្ហាញដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវម៉ត់ចត់ ដែលអាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្លួន​ឯងផង និងប៉ះពាល់ដល់វប្បធម៌ប្រទេសដទៃផង ហើយប្រទេស​ដទៃ​អាច​ចោទ​ប្រកាន់​ប្រទេស​កម្ពុ​ជាថាលួចបន្លំវប្បធម៌របស់គេជាដើម។ សម្ដេចតេជោបញ្ជាក់ថា នៅតាមបណ្ដាប្រទេសជុំវិញតំបនអាស៊ាននេះ មានសម្លៀក​បំពាក់​ទម្រង់​ប្រហាក់​ប្រហែល​គ្នា ដែលនោះគឺជា​រឿង​ដែល​ត្រូវ​ជៀសវាង​ដែល​កម្ពុជា​អាច​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់។ ប៉ុន្ដែ អ្វីដែលសំខាន់ គឺវប្បធម៌របស់ខ្មែរនឹងក្លាយ ហើយបញ្ហានេះ កាលពីជាង ១០ ឆ្នាំមុនសម្ដេចតេជោ ក៏ធ្លាប់បាន​ប្រតិកម្ម​ជា​មួយ​នឹង​ការ​ថត​ខ្សែ​ភាព​យន្ត​ទាក់​ទិន​ជាមួយ​នឹង​សម្លៀក​បំពាក់​ដែលពេលនោះសម្ដេចបានចោទសួរថា តើសម្លៀកបំពាក់នោះ ពីសម័យកាល​ណា​ទើប​បាន​ជា​ចេញក្នុងការថតខ្សែភាពយន្ត?៕ស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ៖ https://fb.watch/j7KgPqMDEx/

អ្នកនាំពាក្យ អំពាវនាវបញ្ឈប់ប្រើពាក្យតំបន់ស តំបន់មិនច្បាស់លាស់ ឬតំបន់ត្រួតស៊ីគ្នា

2023/03/07 02:43:26 pm        213
ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវសូមមានការ ប្រុងប្រយ័ត្នកុំប្រើពាក្យតំបន់ស តំបន់មិនច្បាស់លាស់ ឬតំបន់ត្រួតស៊ីគ្នា ព្រោះជាសម្តីរបស់ អ្នកនយោបាយថៃ ប្រើប្រាស់ចង់រំលោភយកដីនៅតាមព្រំដែនរបស់កម្ពុជា ។ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យសម្រេចបានរយៈពេល ៥ឆ្នាំ របស់ខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ផៃ ស៊ីផាន ​បាមមានប្រសាសន៍ថា​ គ្មានពាក្យតំបន់ស តំបន់មិនច្បាស់លាស់ ​ឬត្រួតស៊ីគ្នានោះទេ គឺមានតែតំបន់​ដែល​មិនទាន់មានការ​សម្រេច​របស់​គណៈកម្មាធិការព្រំដែនចម្រុះ កម្ពុជា-ថៃ ដែលជាអ្នកត្រួតពិនិត្យមើលបង្គោលព្រំដែន ។ឯកឧត្តម អំពាវនាវដល់អភិបាលខេត្ត ​នៅជាប់នឹងព្រំដែន ​ឬកងកម្លាំងការពារព្រំដែន សូមមាន​ការប្រុងប្រយ័ត្ន កុំប្រើពាក្យទាំងអស់នេះ ​ហើយសូមប្រាប់បន្តទៅពលរដ្ឋផ្សេងទៀត ដែលការ​លើកឡើងទាំងអស់នេះ ​មិនមែនចង់ឲ្យកម្ពុជា​ និងថៃ ​មានវិវាទនឹងគ្នានោះដែរ ។ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមថា ពាក្យទាំងអស់នេះ ​ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយថៃ គឺលោក អាប់ ភីស៊ីត វាចាយជីវ៉ា អតីតនាយករដ្ឋមន្ត្រី​ ប៉ុន្តែយ៉ាងណាប្រទេសកម្ពុជា ​និងប្រទេសថៃ គឺជាមិត្តល្អនឹងគ្នា​ ដោយមានតែអ្នកនយោបាយមួយចំនួនប៉ុណ្ណោះ​ មានចិត្តអប្រិយ បានប្រើនូវ​ពាក្យទាំងនេះ ។គួរបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន ក្រុមជ្រុលនិយម ​ឬអ្នកនយោបាយថៃ បានបង្ករឿងនៅ​តាមព្រំដែន ​និងរហូតដល់មានការប៉ះទង្គិចអាវុធ​ រវាងកងទ័ពកម្ពុជា​ និងថៃ នៅក្នុងតំបន់​ប្រាសាទព្រះវិហារ ​និងតំបន់មួយចំនួនទៀត ៕អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញពង្រឹងអំណាចស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច

2023/03/07 01:00:47 pm        565
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គោលដៅធំជាអាទិភាព របស់សម្ដេច គឺពង្រឹងអំណាចសេដ្ឋកិច្ចស្ត្រីឲ្យខាងតែបាន ព្រោះស្ត្រីត្រូវបានចាត់ទុកជាឆ្អឹងខ្នង នៃសង្គម និងសេដ្ឋកិច្ចជាតិ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៧ ខែមីនា នេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពស្ត្រី គឺនៅតែបន្តជា អាទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្ត្រី និងក្មេងស្រី កាន់តែទទួល​បានកាលានុវត្តភាពពេញលេញ និង ប្រកបដោយសមភាពនៅគ្រប់ទិដ្ឋភាព។សម្ដេចក៏បានស្នើឲ្យគ្រប់ក្រសួង ស្ថាប័នដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រម ទាំងប្រជាជនចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រនិងបង្កើតភាពអង់អាចដល់ស្ត្រី ។គោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ​បានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការបញ្ជ្រាបយេនឌ័រជាអន្តរវិស័យក្នុងការធានានូវចីរភាព នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍​ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការ​កសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០-២០៥០ ផែនការយុទ្ធសាស្ត អភិវឌ្ឍជាតិ ២០១៩-២០២៣ និងគោលដៅ អភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ៕អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញប្រារព្ធទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២

2023/03/07 09:31:10 am        292
ភ្នំពេញ៖ ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីអបអរសាទរទិវានារី អន្តរជាតិ ៨មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងម៉េចឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះ គឺជាការសម្រេចដ៏ធំរបស់ស្ត្រី។សម្តេចតេជោ បានប្រកាសថា កិច្ចការដែលត្រូវបន្តនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន។ សម្តេចក៏បានអំពាវនាវដល់សប្បុរសជនជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភចំពោះទម្ងង់ នៃអំពើហិង្សា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធ កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត។សម្តេចតេជោ បានលើកឡើង ពីការហែកហួរគ្នារវាងប្តី-ប្រពន្ធ លែងលះគ្នាតាមបណ្តាញសង្គមFacebook ដែលជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម។សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែក បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា សម្ដេចនឹងគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោសដល់ជនអាក្រក់ដែលប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចដាច់ខាត។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២០០០ នាក់ ក្នុងនោះមានស្រ្ដី ២៦០០០ នាក់ នឹង ទទួលបានប្រាក់ឧបត្ថម្ភដូចអំឡុងសម័យកាលកូវីដ-១៩ដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងមិនត្រូវផ្លាស់ប្តូរឡើយ។សម្តេចតេជោ បានប្រកាសថា យោងតាមការស្ទង់មតិដោយឯករាជ្យមួយបានបញ្ជាក់ថា អត្រារបស់ស្ត្រីគាំទ្រសម្តេចតេជោ ហ៊ុន សែន មានចំនួនច្រើនជាងបុរស។សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា «ជួយស្ត្រី គឺជួយខ្លួនឯង»។ ជួយប្រពន្ធ ជួយបងស្រី ជួយប្អូនស្រី ជួយកូនស្ត្រី និងជួយស្ត្រីឯទៀត គឺជួយខ្លួនឯង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

2023/03/07 08:42:59 am        209
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រារព្ធអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ទិវាដ៏សំខាន់នេះ ប្រារព្ធធ្វើឡើង ជារៀង រាល់ ឆ្នាំ ដើម្បីរំលឹកដល់ការតស៊ូ និងគំរូវីរភាពរបស់នារី ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។គួរបញ្ជាក់ថា៖ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ ក្រសួងកិច្ចការនារីបានសម្រេចយកមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្នុងការរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈ ឱ្យតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុង ការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថល ក្រោយវិបត្តិកូវីដ-១៩ និងកសាងភាពធន់ រឹងមាំ និងអភិវឌ្ឍប្រកបដោយចីរភាព។ប្រធានបទនេះបានគូសបញ្ជាក់ពីសារៈសំខាន់លើការលើកកម្ពស់ និងបន្តជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការ បញ្ជ្រាបយេនឌ័រជាអន្តរវិស័យក្នុងការធានានូវចីរភាព នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០-២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០។ មានសន្តិភាព គឺ មានអ្វីៗគ្រប់យ៉ាង។ក្រសួងកិច្ចការនារី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មបង្កលក្ខណៈឱ្យស្ត្រី ពង្រីកសក្តានុពលរបស់ខ្លួន ក្នុង កិច្ចការពារ និងបន្តស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងកសាងប្រទេសជាតិលើគ្រប់វិស័យ៕

សម្ដេចតេជោ ណែនាំឱ្យសាខាបក្សនៅអាមេរិក បើកទ្វារស្វាគមន៍ក្រុមប្រឆាំងឱ្យចូលរួមនឹងបក្សប្រជាជន

2023/03/06 01:24:05 pm        453
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការណែនាំដល់សាខាបក្សប្រជាជន នៅអាមេរិក ឱ្យបើកទ្វារស្វាគមន៍ក្រុមប្រឆាំង ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេ បានសូមទោស និងដឹងកំហុសរបស់ខ្លួន ។ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅ ព្រឹកថ្ងៃទី៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាខាបក្សនៅអាមេរិក ឱ្យទទួលយក លោក ធី ចចា ជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់លោកបានសូមទោស និងដឹងកំហុសរបស់ខ្លួន ដែលធ្លាប់ធ្វើកន្លងមកលើសម្តេច និងគណបក្សប្រជាជនកម្ពជា ។គួរបញ្ជាក់ថា កន្លងមកតែងតែមានអ្នករិះគន់ ឬសមាជិកបក្សប្រឆាំងជាច្រើននៅឯក្រៅប្រទេស បន្ទាប់ពីបានយល់ និងមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានងាកមកចូលរួម​ជាមួយ​បក្សប្រជាជន កម្ពុជាជាហូរហែ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ​ គឺក្រុមយុវជនជាច្រើន ដែល​ពីមុនក៏ធ្លាប់បានរិះ គន់រាជរដ្ឋាភិបាល បានងាកមកចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ៕អត្ថបទ៖ មុត សុទ្ធ 

សម្ដេចតេជោ ហ៊ុន សែន៖ «កម្ពុជាបានឆ្លងកាត់វាល៣ដ៏លំបាកដូច្នេះត្រូវរក្សាឱ្យបាននូវសន្ដិភាព»

2023/03/06 01:05:18 pm        237
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវវាល៣ ដែលជាទុក្ខលំបាកបំផុតជាប្រវត្តិសាស្រ្ដ ក្នុងនោះមាន ទី១ វាលសង្គ្រាម, ទី២ វាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លានប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ និងវាលទី៣ គឺជំងឺដង្កាត់ដែលកម្ពុជាកំពុងហែលឆ្លង ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសសម្ដេចអញ្ជើញ​ជា​អធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ ​និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ ពាន់នាក់ ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ ​នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់អ្នកដទៃ ​ពិសេសបរទេស កុំធ្វើសកម្មភាពណាមួយ​ដែល​ធ្វើឱ្យ​កម្ពុជាកើតឡើងនូវសង្គ្រាមដែលជាទុក្ខលំបាកបែបនេះដល់កម្ពុជាឡើងវិញឱ្យសោះ។ សម្ដេចតេបញ្ជាក់ថា កម្ពុជាមិនអត់ឱនដល់សកម្មភាពណាមួយដែលបំផ្លាញកម្ពុជាឡើង។ សម្ដេចសង្ឃឹមថា ក្រុមប្រទេសដែលធ្វើកម្មភាពគាំទ្រឱ្យមានសង្គ្រាមនៅកម្ពុជា​នា​ពេលកន្លង​មក​នោះ នឹងមិនដុតកម្លោចជួយដល់ក្រុមប្រឆាំងរហូតឈាន​ទៅ​បង្កើត​បដិវត្ដន៍ពណ៌​នៅកម្ពុជាម្ដង​ទៀតនោះទេ ពីព្រោះប្រទេសកម្ពុជាបានរងការឈឺចាប់ខ្លាំងណាស់​ជាមួយសង្រ្គាមនេះ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលខ្មែរស្លាប់ ពួកបរទេសទាំងនោះ មិនបានមកស្លាប់​ជាមួយខ្មែរនោះទេ ប៉ុន្ដែនៅពេលខ្មែរមានសន្ដិភាព ពួកគេបែរជាមកខ្វល់ខ្វាយជាមួយកម្ពុជា​ទៅវិញ។ ដូច្នេះសម្ដេចតេជោ សង្ឃឹមថា អ្នកទាំងនោះនឹងមិនបង្ករសង្គ្រាមលើកទី៣​នៅ​កម្ពុជានោះទេ។ សម្ដេចតេបញ្ជាក់ថា អ្នកទាំងនោះ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែពួកអ្នកទាំងនោះបែរ​ជា​គាំទ្រ​សង្គ្រាមទៅវិញ។ សម្ដេចតេជោ បញ្ជាក់ថា ក្រុមបរទេសទាំងនោះ សូម្បីតែរឿងកំពង់​ផែ​សមុទ្ររាម បែរជាក្លាយទៅជាកង្វល់របស់ពួកគេ ដោយពួកគេ​បានបង្ហាញនៅភាព​អសន្ដិសុខ​របស់ខ្លួន ប៉ុន្ដែពួកគេមិនដែលខ្វល់ពីកម្ពុជានៅអំឡុងពេលរងគ្រោះដោយសារសង្គ្រាមឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ចំអកឲ្យសកម្មជនគណបក្សមួយចំនួនខ្លួនពុំមានអ្វីសោះ សន្យាឱ្យនេះឱ្យនោះ ដល់ប្រជាជន

2023/03/06 10:34:54 am        350
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឱ្យសកម្មជន​គណបក្សមួយ​ចំនួន ខណៈខ្លួនឯងជិះកងសោះ ទៅឃោសនាទិញម៉ូតូឲ្យប្រជាពលរដ្ឋ និងផ្ទះខ្លួនឯងប្រក់ស្បូវ និងស្លឹកសោះបែរជាទៅសន្យាធ្វើផ្ទះឲ្យគេសុទ្ធតែប្រក់ក្បឿងទៅវិញ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដូវនេះដល់រដូវដេញថ្លៃទៀតហើយ ចំពោះគណបក្សនយោបាយ ព្រោះជារដូវឈានទៅរកការបោះឆ្នោតនៅក្នុងខែកក្កដា ខាងមុខ។ ប៉ុន្តែសម្តេចចង់តែអស់សំណើច​គឺអ្នកនយោបាយខ្លះជិះកង់ទេ តែហ៊ានសន្យាផ្តល់ម៉ូតូដល់ប្រជាពលរដ្ឋ រស់នៅផ្ទះស្បូវទេ តែហានសន្យាផ្តល់ផ្ទះក្បឿងដល់ប្រជាពលរដ្ឋនៅពេលដែលគណបក្សខ្លួនជាប់ឆ្នោតនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺពុំដែលសន្យាខ្យល់នោះទេ។ ករណីនេះគឺសម្តេច​មិនបន្ទុចបង្អាប់ឲ្យគណបក្សណាដែរ ប៉ុន្តែជាក់ស្តែងការអនុវត្តរបស់គណបក្សប្រជាជន គឺបានធ្វើពិតប្រាកដដូច​បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-កម្មការិនី​ពេលជួប​វិបត្តិផ្សេងដូចជាបញ្ហាកូវីដ១៩ក្តី គឺសម្តេចបានចេញបទបញ្ជាភ្លាមៗឲ្យក្រសួង​ពាក់ព័ន្ធ​ធ្វើការដោះ​ស្រាយជូនពួកគាត់ ជាពិសេសគឺករណីផ្តល់ថវិកាប្រចាំខែជូនពូកគាត់តែម្តង។ នេះហើយ​គឺជាការគិតគូរពីសំណាក់សម្តេចជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនោះ៕ អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ គ្មានបរទេសណាមកស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងនោះទេ

2023/03/06 09:47:46 am        456
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គ្មានបរទេសណាមកស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងនោះទេ ខណៈពេលខ្មែរមានសង្រ្គាម ពួកគេទាំងនោះរត់ចោលខ្មែរអស់ហើយ ទុកឱ្យខ្មែររងទុក្ខ និងស្លាប់យ៉ាងច្រើន ប៉ុន្តែពេលខ្មែរមានសុខសន្តិភាពពួកទាំងនោះ បែជាមកតាំងខ្លួនកង្វល់នេះកង្វល់នោះទៅវិញ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រទេសខ្លះនាពេលបច្ចុប្បន្ននេះបានសម្តែង​កង្វល់នេះកង្វល់​នោះដល់កម្ពុជា ខណៈកម្ពុជាយើងកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ​ស្ទើគ្រប់វិស័យ ប៉ុន្តែពេលដែលកម្ពុជាមានសង្រ្គាមពួកគេទាំងនោះមិនបាននៅក្បែរកម្ពុជាឡើយថែមទាំងជួយគាំទ្រទៅវិញ ជាក់ស្តែងដូចជាការធ្វើរដ្ឋប្រហារយោធាពីសំណាក់ លោក លន់ នល់ ក្នុងទសវត្សន៍៧០ និងគាំទ្ររបស់កម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម)នៅក្នុងអង្គការសហប្រជាជាតិដើមនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងជាថ្មីម្តងទៀតផងដែរថា សម្តេចនឹងមិនលើកលែងឲ្យអ្នកណាក៏ដោយដែលចង់បំផ្លិតបំផ្លាញសុខសន្តិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃគឺមិនអាចទៅរួចនោះឡើយ ខណៈសុខសន្តិភាពនេះគឺកម្ពុជា​បានរកមកដោយកម្រនោះ។នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា មានប្រទេសមួយ​គ្រាន់​តែទាក់ទងរឿងបញ្ហាសមុទ្ររាម គេបានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រទេសគេ ខណៈដែលប្រទេសនោះ មានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា ប៉ុន្តែគេមិនបានកង្វល់​អំពី​សន្តិសុខនៅកម្ពុជាដែរនោះទេ ដោយបញ្ហាសមុទ្ររាមនេះគេបានចោទ​ប្រកាន់នេះប្រកាន់នោះ​មកលើកម្ពុជាម្តងហើយម្តងទៀតនោះ៕ អត្ថបទ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
06/24/2026 10:06 AM
សល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
06/24/2026 10:06 AM
រលកកម្ដៅដ៏ក្ដៅបំផុតមិនធ្លាប់មាន បង្កឱ្យមានការព្រមានពីសុខភាពនៅទូទាំងទ្វីបអឺរ៉ុប
06/24/2026 10:06 AM
ប្រធានាធិបតីរុស្ស៊ី លោក Putin និយាយថា ទីក្រុងគីវ ចង់បង្កអស្ថិរភាពដល់រុស្ស៊ី
06/24/2026 09:06 AM
សហរដ្ឋអាមេរិក ជំរុញសន្តិភាពយូរអង្វែង ខណៈកិច្ចចរចារវាងអ៊ីស្រាអែលនិងលីបង់ ចាប់ផ្តើម
06/24/2026 09:06 AM
កម្ពុជាសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពានបានលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ
06/24/2026 09:06 AM
អង្គការសហប្រជាជាតិ ចាប់ផ្តើមជម្លៀសនាវិកជាង១១.០០០នាក់ ដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz
06/24/2026 09:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក ច្រានចោលការទាមទារឲ្យបង់ប្រាក់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ខណៈភាពតានតឹងនៃកិច្ចព្រមព្រៀងកើនឡើង
06/24/2026 09:06 AM
មេដឹកនាំកំពូលកូរ៉េខាងជើង បង្ហាញផែនការសម្រាប់នាវាចម្បាំងកងទ័ពជើងទឹកបំពាក់អាវុធនុយក្លេអ៊ែរទម្ងន់១០.០០០តោន
06/24/2026 09:06 AM
លោកTrump និងអ៊ីរ៉ង់ខ្វែងគំនិតគ្នាជុំវិញការធ្វើអធិការកិច្ចនុយក្លេអ៊ែរនិងទ្រព្យសកម្មបង្កកក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
06/24/2026 08:06 AM