សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់

2023/03/06 09:05:53 am        450
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គិតត្រឹមថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។សម្តេចតេចជោ ហ៊ុន សែន បានប្រកាសថា ក្នុងស្ថានភាពកូវីដ-១៩ ការសិក្សាអប់រំ បណ្តុះបណ្តាល ត្រូវបានធ្វើឡើងតាមរបត់ថ្មី ជាពិសេសតាមអនឡាញ។ទោះជាបែបនេះក្តី ដំណើរការបណ្តុះបណ្តាលនៅតែបន្ត រហូតដល់កម្ពុជាអាចមានលទ្ធភាពបើកប្រទេសឡើង និងដំណើរការប្រក្រតីភាព នៃការអប់រំបណ្តុះបណ្តាល។សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរដល់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែង ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលពេលនោះយើងហៅថា «ចាក់ស្រោចវ៉ាក់សាំង» ដែលពេលនេះសម្តេចសូមហៅថា «មុជវ៉ាក់សាំង»តែម្តង ដែលធ្វើឱ្យកម្ពុជា មានលទ្ធផលបើកប្រទេសឡើងវិញ ដំណើរការសង្គម និងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បរទេសខ្លះ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ សូមកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ភាពអត់ឃ្លាន ក្លាយជាប្រទេសដែលមានផលិតកម្មកសិកម្មខ្ពស់ ដូចជា៖ ស្រូវ ពោត ដំបូង... ដែលកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស ក្រៅពីផ្គត់ផ្គង់តម្រូវនៅក្នុងស្រុក។សម្ដេចតេជោ បានបញ្ជាក់ថា ពេលខ្មែរស្លាប់ ពួកអ្នកក្រៅប្រទេសទាំងនោះ មិនបានមកស្លាប់ជាមួយខ្មែរទេ ប៉ុន្ដែនៅពេលខ្មែរមានសន្ដិភាព ពួកគេបែរជាមកខ្វល់ខ្វាយជាមួយកម្ពុជាទៅវិញ។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់បរទេសទាំងឡាយថា « សូមកុំបង្កសង្គ្រាមកម្ពុជាបន្តទៀត...[] សូមកុំតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែបែរជាគាំទ្រសង្គ្រាមទៅវិញ»។សម្ដេចតេជោ បានបញ្ជាក់ថា ក្រុមបរទេសមួយចំនួននោះ សូម្បីតែរឿងកំពង់ផែសមុទ្ររាម បែរជាក្លាយទៅជាកង្វល់របស់ពួកគេ ដោយពួកគេបានបង្ហាញនៅភាពអសន្ដិសុខរបស់ខ្លួន ប៉ុន្ដែពួកគេមិនដែលខ្វល់ពីកម្ពុជានៅអំឡុងពេលរងគ្រោះដោយសារសង្គ្រាមឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមគិតគូរ ប្រុងប្រយ័ត្នខ្ពស់បញ្ហាសុខភាព ខណៈដែលពិភពលោកកំពុងមានការប្រែប្រួលអាកាសធាតុ ដែលនាំដោយមានជំងឺច្រើន។សម្តេចតេជោ ហ៊ុន សែន ប្រកាសដាស់តឿនដល់ជនមួយចំនួន ដែលមានចេតនាចង់បង្កសង្គ្រាមនៅកម្ពុជា។ សម្តេចប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ មិនថា ខ្មែរ ឬបរទេសឡើយ ដែលចង់បង្កសង្គ្រាម និងបំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចបញ្ជាក់ថា «កម្ពុជាមានសង្គ្រាមឆ្អែតឆ្អន់ហើយ...»។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បរទេសដែលគាំទ្រឱ្យមានរដ្ឋប្រហារទម្លាក់សម្តេចឪ និងគាំទ្រខ្មែរក្រហមវាលពិឃាត សូមកុំបង្កើតកំហុសជាថ្មីដល់ប្រទេសកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានឆ្លងកាត់វាល៣ ដែលជាទុក្ខលំបាក ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ ប៉ុន្ដែវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបង្សី ជំងឺសាជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់អ្នកដទៃ សូមកុំធ្វើសកម្មភាពណាមួយដែលធ្វើឱ្យកម្ពុជាកើតឡើងនូវសង្គ្រាមឡើងវិញឱ្យសោះ។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជាមិនអត់ឱនដល់សកម្មភាពណាមួយ ទោះបីតម្លៃណាក៏ដោយ ដែលបានសកម្មភាពបំផ្លាញកម្ពុជានោះទេ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញទៀតថា ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក កម្ពុជាកំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ននិស្សិតក្រីក្រចំនួន ១,៥ លាននាក់។សម្តេចតេជោ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពជា កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះមាននយោបាយគាំពារសង្គម និងប្រជាពលរដ្ឋ ដែលគោលបយោបាយទាំងនោះត្រូវបានអនុវត្តន៍ និងទទួលផលរួចមកហើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះគឺជាពេលតថ្លៃ នៃនយោបាយ ដោយគណបក្សខ្លះសន្យាហួសហេតុ ទោះពួកគេដឹងថា មិនអាចធ្វើបានតាមសន្យាក៏ដោយ។ ការសន្យានោះមានដូចជា៖ បញ្ចុះតម្លៃសាំងឱ្យទាប ខណៈដែលកម្ពុជាមិនមែនជាប្រទេសផលិតប្រេង, សន្យាទិញទិញឡាន ម៉ូតូ ធ្វើផ្ទះថ្មឱ្យប្រជាពលរដ្ឋ ខណៈដែលខ្លួនគ្មានទាំងកង់ជិះ និងនៅផ្ទះស្លឹក ឬស្បូវ។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រី ដែលបានផ្ញើសារជូនសម្តេច សូមសរសេរឱ្យខ្លី និងចំៗចំណុច ព្រោះសម្តេចគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អាន និងមើលសារដ៏វែងអន្លាយទាំងនោះទេ។សម្តេចតេជោ បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ បើមិនចាំបាច់ទេ សូមកុំផ្ញើសារជូនសម្តេចនាពេលព្រឹក ជាពិសេសសារអាក្រក់ៗ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក និងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបនេះតែម្ដង។ សម្ដេចថ្លែងថា ថ្វីត្បិតពេលនេះ មិនបង្កនូវបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែស្ថានភាពនេះបានធ្វើឱ្យ ប៉ះពាល់ដល់អតិផរណានៅគ្រប់ប្រទេសទាំងអស់។សម្តេចតេជោ ហ៊ុន សែន បានទទួលនូវរបាយការណ៍ពីសហជីពមួយ ដែលបានសំណូមពរពាក់ព័ន្ធរោងចក្រព្យួរការងារ ដោយសម្ដេច បានបញ្ជូនបញ្ហានេះទៅរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ និងអន្តរាគមន៍បន្ទាន់រួចហើយ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលកូវីដ-១៩ផ្ទុះឡើង មានកម្មកររាប់លានដាក់អត់ការងារធ្វើ នៅទូទាំងពិភពលោក។ សម្តេចតេជោ បញ្ជាក់ថា «កម្មករមួយចំនួននៅកម្ពុជាអត់ការងារធ្វើរាប់ឆ្នាំ តែមានលទ្ធភាពធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងរោងចក្រ»។ សម្តេចបញ្ជាក់ថា «លុយធ្វើបាតុកម្មនោះបានមកពីណា? ចែកដល់បាតុករកន្លែងណា?ក៏សម្តេចដឹងដែរ...[]កម្ពុជាមិនល្ងង់ទេ»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កន្លងមានការសម្របសម្រួលចង់ទិញការប្រមូលពន្ធគយនៅកម្ពុជា តែសម្តេចបានបដិសេធចោលភ្លាមៗតែម្តង និងសម្តែងការហួសចិត្តយ៉ាងខ្លាំង។សម្តេចបញ្ជាក់ថា «គយជាសេវាអធិបតេយ្យរបស់ជាតិ មិនអាចឱ្យក្រុមហ៊ុន ឬបរទេសណា មកប្រមូលជំនួសកម្ពុជាបានឡើយ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំពារដល់កម្មករ ដែលត្រូវរោងចក្រព្យួរ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ រហូតដល់ពួកគេ មានលទ្ធភាពកសាងលទ្ធកម្មជីវភាពល្អប្រសើរឡើងវិញ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ទោះធ្លាប់ជេរប្រមាថ រិះគន់ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល និងសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួន ដោយមិនមានការចាប់ចង ឬធ្វើទុក្ខម្នេញ ដូចការបំផុសព័ត៌មានបំពុលរបស់ក្រុមអគតិមួយចំនួនឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាខាបក្សនៅអាមេរិកឱ្យទទួលយកលោក ធី ចចា ជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់លោក ធី ចចា បានសូមទោស និងដឹងកំហុសរបស់ខ្លួន ដែលធ្លាប់ធ្វើកន្លងមកលើសម្តេច និងគណបក្សប្រជាជនកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់ប្រជាពលរដ្ឋខ្មែររបស់នៅឯនាយសមុទ្រ សូមធ្វើដំណើរមកលេងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ដោយសម្តេចចាត់ទុកជាឆ្នាំទស្សនាកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាលារាជធានីភ្នំពេញ សូមបន្តផ្តល់រថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃទៅតាមបណ្តាខេត្ត-ក្រុង និងគោលដោនានា ដោយត្រូវបន្ថែមខ្សែរត់ជាង២០០គ្រឿងទៀត លើចំនួនដែលមានស្រាប់៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់

2023/03/06 07:31:10 am        514
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។សិស្ស និស្សិត​ដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានសិស្សវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញា​បត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរ​ជំនាន់ថ្មី សរុប​ចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា​២០២១​-២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតចំនួន ១៥៣នាក់ផងដែរ។វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះ បណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូច​ជាកម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕

គិតត្រឹមថ្ងៃនេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៦២%ហើយ

2023/03/04 04:15:23 pm        1211
គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេច​បាន​ប្រមាណ ៦២%ហើយ។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានី​ភ្នំពេញ។តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពាននេះ ជា​ការ​ភ្ជាប់​ចរាចរ​កណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ ហើយនឹង​កាត់​បន្ថយការកកស្ទះ​ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ទាំង២ផងដែរ។ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានី​ភ្នំពេញ

ចិនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បណ្តាប្រទេសជាច្រើនក្នុងអាស៊ី

2023/03/01 03:05:59 pm        676
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ថ្លែងថា ចិនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ ដល់បណ្តាប្រទេសជាច្រើនក្នុងអាស៊ី។ការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្នុងពេលអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ​ធ្វើឡើងនាទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងដើមសតវត្សទី២១នេះ ការងើបឡើងយ៉ាង​ជាក់ច្បាស់​របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល មានទម្ងន់ខាងភូមិសាស្ត្រ​នយោបាយ ការទូត និងយោធាកាន់តែធំឡើង ដំណាលពេលអាមេរិកជាប់ផុងក្នុងសង្គ្រាមនៅ​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការងើបឡើងរបស់ប្រទេសចិនបាន​បង្កទៅ​ជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក ចំពោះការរក្សា​ឋានៈជា​មហា​អំណាច​ទីមួយនៃពិភពលោក ​ហើយ​ទំនាក់ទំនង​កាន់​តែ​ស្មុគស្មាញ​រវាង​សហរដ្ឋអាមេរិក និង ចិន ជះ​ឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច​ និងសណ្តាប់ធ្នាប់សកល។ឯកឧត្តម ​ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការប្រកួតប្រជែងនេះ បានស្តែងឡើងតាមរូបភាពចម្រុះ និង​តាមការដាក់ចេញនូវគំនិត​ផ្តួចផ្តើម​ជាច្រើន ដែលជាការតបតគ្នាមិនដាច់។ ​យ៉ាងណាមិញ ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ​ចំពោះអាស៊ីចិន​ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ស្ទើរគ្រប់បណ្តាប្រទេស​ដែល​ត្រូវការគ្នាទៅវិញទៅមក។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ចាប់តាំងពីបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ នៃពិភពលោកនៅឆ្នាំ២០១៣ ​ប្រទេសចិនកាន់តែមានទំនុកចិត្តលើសមត្ថភាព​ អំណាច និង​ឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការតំបន់ ​និងពិភពលោក ខណៈចិនប្រកាសនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ​ក្នុងការកសាងនូវ «មហាប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ» ​តាមលក្ខណៈពិសេសរបស់ចិន ដែល គ្មាននរណាអាចរារាំងបានឡើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើកឡើងថា ឆ្លើយតបនឹងការងើបឡើងនៃអំណាច និងឥទ្ធិពលរបស់​ចិន ចាប់តាំងពីប្រទេសនេះបានដាក់ចេញនូវគំនិត​ផ្តួចផ្តើម​ខ្សែរក្រវ៉ាត់ និងផ្លូវនៅឆ្នាំ២០១៣មក សហរដ្ឋអាមេរិកក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហរ» សដៅពង្រឹង​ឡើងវិញ​នូវសម្ព័ន្ធភាពរបស់ខ្លួននៅអឺរ៉ុប ​និងនៅអាស៊ី ព្រមទាំងកសាងឡើងនូវអង្គការភូមិ​សាស្ត្រនយោបាយ ​ដើម្បី​ហ៊ុមព័ទ្ធ​ចិ​ន តួយ៉ាង «កិច្ចសន្ទនាសន្តិសុខចតុភាគី» (QUAD), «កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី» (AUKUS), និង «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក» (IPEF) ជាដើម។ ជាក់ស្តែង «យុទ្ធសាស្ត្រសន្តិសុខជាតិ» របស់សហរដ្ឋអាមេរិក កាលពីថ្មីៗនេះ បានបង្ហាញឲ្យឃើញ​កាន់តែច្បាស់​នូវការប្តេជ្ញារបស់អាមេរិកក្នុងការប្រឆាំងចិន ដោយយកការប្រកួតប្រជែង​ផ្នែកយុទ្ធសាស្រ្ត​ជាមួយចិនជាអាទិភាពទី១៕ 

ស្ពានអាកាសឬស្សីកែវ បើកឱ្យធ្វើចរាចរណ៍បណ្តោះអាសន្នចាប់ពីថ្ងៃនេះទៅហើយ

2023/03/01 12:58:08 pm        260
ភ្នំពេញ ៖ ស្ពានអាកាសឫស្សីកែវ ដែលត្រូវធ្វើដំណើរនៅលើផ្លូវជាតិលេខ៥ ក្នុងទិសដៅចរាចរណ៍ពីជើងទៅត្បូង និងពីត្បូងទៅជើង ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែមីនានេះតទៅហើយ។រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ឱ្យប្រេីប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឬស្សីកែវ ។នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ។ គេបានមើលឃើញថា នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនកកស្ទះចរាចរណ៍នោះទេ។ ស្ពានអាកាសនេះបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ដែលបាននឹងកំពុងសាងសង់ជិតរួចរាល់ផងដែរ។ គម្រោងនៃការសាងសង់ស្ពានអាកាសឫស្សីកែវ បានប្រើប្រាស់រយៈពេលសាងសង់១៥ខែ។(ដោយ៖ ប្រាក់ វ៉ាន់ដា)

ឯកឧត្តម វេង សាខុន៖ សុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំកម្ពុជាឱ្យរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

2023/03/01 12:32:19 pm        181
កឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានប្រសាសន៍ថា សុខសន្តិភាព នាំឱ្យរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ថ្លែងក្នុងពីធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃពុធទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា អតីតកាល ដែលប្រទេសជាតិយើងបានឆ្លងកាត់ពីដំណាក់កាលដ៏សែនលំបាកក្នុងភ្លើងសង្រ្គាម ហើយបានចាប់ដំណើរការពីបាតដៃទទេ និងបោះជំហ៊ានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពសង្គម ដែលជាពិសេសស្រុកតំបែរនេះ បានទទួលនូវការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារ សារ៉ាវជាដើម។ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរ តែងតែគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តមក៏បានលើកឡើងពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្ រនិងងាយរងគ្រោះ ជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ក្រៅពីនេះរាជរដ្ឋាភិបាលកំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏កំពុងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលជួយសម្រួល និងពន្លឿនដល់ការអភិវឌ្ឍន៍ ជាពិសេសប្រជាជនគ្រប់ទីកន្លែងងាយស្រួលទំនាក់ទំនង និងទទួលព័ត៌មានឆាប់រហ័ស។ ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលានេះ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ជាង ១៩លានរៀល ប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តកំពង់រាំងសម្រាប់បន្តការកសាងវត្ត៕

ភាពតានតឹងរវាងចិន-អាម៉េរិក បន្តជះឥទ្ធិពលដល់ទំនាក់ទំនងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

2023/03/01 11:37:07 am        496
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ថ្លែងថា ភាពតានតឹងរវាងចិន-អាម៉េរិក បន្តជះឥទ្ធិពលដល់ទំនាក់ទំនងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការថ្លែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពេអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ធ្វើឡើងនាទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា ក្នុងរយៈពេលប៉ុន្មានចុងឆ្នាំក្រោយនេះ ពិភពលោកកាន់តែវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិ ដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគស្មាញ។ ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា ការវិវត្តន៍នេះបានកើតឡើងតាមរូបភាពចមម្រុះ បង្កជាភាពតានតឹងរវាងចិន និងសហរដ្ឋអាម៉េរិក ហើយភាពតានតឹងក៏​បន្តជះឥទ្ធិពលដល់ទំនាក់ទំនង់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ឯកឧត្តម ប្រាក់ សុខុន គូសបញ្ជាក់ថា ការប្រកួតប្រជែងនេះបានបង្កើតឡើងនូវស្ថានភាពដ៏លំបាក​សម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងបន្តថា ជាមួយគ្នានេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមក​លើ​ដំណើរ​វិវត្តន៍នេះ តួយ៉ាងផលប៉ះពាល់ធ្ងន់ធ្ងរ និងចំម្រុះដែលបណ្តាលមកពីជម្ងឺរាលដាលកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ភ្នក់នៃភាពតានតឹងដែលមានស្រាប់ ឬកំពុងធ្លាក់ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់ បន្តធ្វើឲ្យសហគមន៍អន្តរជាតិខ្វល់ខ្វាយ និងចំណាយ​ធនធាន ពេលវេលាសន្ធឹកសន្ធាប់ ក៏ដូចជាវិបត្តិ និងសង្គ្រាមនៅតំបន់ខ្លះនាំឲ្យ​រង្គោះរង្គើ​ដល់របៀប​របបសកលលោកផ្អែកលើច្បាប់អន្តរជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថេរភាពនៃតំបន់ទាំងនោះ៕

សម្តេចតេជោផ្ញើសារជាថ្មី ទៅប្រទេសមួយចំនួនសូមកុំសាងកំហុសទី៣ ចំពោះកម្ពុជា

2023/03/01 09:44:18 am        555
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារជាថ្មី ទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ចំពោះយើងខ្ញុំអី។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារសិក្សាថ្មី២ខ្នងនិងប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនាព្រឹក ថ្ងៃទី១ ខែ មីនា ឆ្នាំ២០២៣ ជាមួយនឹងការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនៅដល់តែ៦៥ថ្ងៃទៀត​ព្រមជាមួយនឹងការរំលឹកពីអតីតកាល នៃការលំបាករបស់កម្ពុជាដែលបន្សល់ទុក ដោយរបួសស្នាម​នៃសង្គ្រាមពីអតីតកាល សម្តេចក៏បានរំលឹកជាថ្មីទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ ចំពោះយើងខ្ញុំអី!។ វាលំបាកណាស់សម្រាប់យើងដែល​ការចាប់ផ្តើមចេញពីបាតដៃទទេ…..រហូតដល់៥:០៩ត្រង់ពាក្យសុំកុំសាងកំហុសទី៣នៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នេះគឺជាពាក្យដែលហ៊ុនសែននិយាយ ជាមួយ ប្រទេសមួយចំនួនដែលបានមកជួបជាមួយសម្ដេច ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែអ្នកខ្លះបានទទួលស្គាល់ថា នេះជាកំហុសដ៏ធំដែលប្រទេសខ្លួនឲ្យធ្វើមក​លើកម្ពុជាក៏ប៉ុន្តែមិនបាន​និយាយជាចំហរក្នុងអង្គប្រជុំនោះទេគ្រាន់តែជាការខ្សឹបប្រាប់សម្ដេច ក្នុងពេលជូនដំណើរចេញតែប៉ុណ្ណោះ។ សម្ដេចថារឿងនេះគឺជាកំហុសដ៏ធំរបស់ពួកគេដែលបានធ្វើមកលើយើងប៉ុន្តែពួកគេមិនដែលបានសុំទោស ឬក៏សម្ដែងការសោកស្ដាយនោះទេ។ សូមបញ្ជាក់ថា ក្នុងបញ្ហានេះហើយ ទើបរាល់វេទិកានានាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​តែងតែរំលឹកឲ្យជនរួមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវ រួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក មកដល់ពេលនេះឲ្យខាងតែបាន៕ មុត សុត

សម្តេចតេជោ អំពាវនាវដល់បណ្ដាបក្សនយោបាយគោរពសិទ្ធិពលរដ្ឋ និងប្រជាធិបតេយ្យ

2023/03/01 09:38:26 am        675
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់បណ្ដាបក្សនយោបាយឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ ខណៈពួកគេបានបន្តរិះគន់ និងប្រមាថទៅលើក្រុមយុវជនសង្គមស៊ីវិលដែលធ្លាប់គាំទ្របក្សប្រឆាំងរិះគន់រដ្ឋាភិបាល ប៉ុន្ដែពេលនេះបែរមកគាំទ្រគណបក្សប្រជាជន បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់ និងប្រមាថទៅវិញដែលសកម្មភាពនេះបានបង្ហាញពីការមិនគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ ខ្នង និងប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅនេះ ក្រុមយុវជនសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្លាប់គាំទ្របក្សប្រឆាំង និងធ្វើសម្មភាពរិះគន់រាជរដ្ឋាភិបាលលើបញ្ហាផ្សេងៗ បាននាំគ្នាមកគាំទ្រសម្មភាព និងការងារជាមួយរាជរដ្ឋាភិបាល ប៉ុន្ដែក្រុមយុវជនសង្គមស៊ីវិលទាំងនេះត្រូវបានទទួលការប្រមាថ ពីគណបក្ស និងបុគ្គលមួយចំនួនទៅវិញ។សម្ដេចតេជោ បានអំពាវនាវដល់បណ្ដាបក្សប្រឆាំង និងបុគ្គលដែលរិះគន់ទាំងនោះ សូមគោរព​សិទ្ធប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គោរពនូវការសម្រេចចិត្តរបស់​ប្រជាពលរដ្ឋ ទើបមិនមានបញ្ហា។ សម្ដេចតេជោ ស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងប្រតិកម្មរបស់ក្រុមយុវជន ដែលក្រុមយុវជនទាំងនេះ ធ្លាប់ធ្វើសកម្មភាពបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដូច្នេះប្រយ័ត្នក្រុមយុវជនសង្គមស៊ីវិលទាំងនេះធ្វើបាតុកម្មប្រឆាំងត្រលប់ទៅវិញខណៈបច្ចុប្បន្ននេះក្រុមយុវជនគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបប៉ុណ្ណោះ។សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រុមយុវជន សង្គមស៊ីវិលដែលបានចេញពីបក្សប្រឆាំង ហើយមកគាំទ្ររាជរដ្ឋាភិបាល សូមកុំមានប្រតិកម្មណាមួយបែបហិង្សា ប៉ុន្ដែអាចចេញសេចក្ដីថ្លែងការណ៍ពន្យល់៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2023/03/01 07:24:07 am        626
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកទី១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ លើកស្ទួយផលិតផលក្នុងស្រុក និងទាក់ទាញទេសចរ
06/24/2026 11:06 AM
ព្រឹទ្ធសភាអាមេរិក ចូលរួមជាមួយសភា ក្នុងការបោះឆ្នោតបញ្ឈប់សង្គ្រាមនៅអ៊ីរ៉ង់ ដោយស្តីបន្ទោសលោក Trump
06/24/2026 11:06 AM
វឿន វាសនា ទទួលបានតម្លៃពលកម្មជាង ១០ម៉ឺនដុល្លារ ពីការបន្ដកុងត្រារដូវកាលទី៤ ជាមួយក្លិបតៃវ៉ាន់ Win Streak
06/24/2026 11:06 AM
Cristiano Ronaldo បង្កើតប្រវត្តិសាស្ត្រ! ក្លាយជាកីឡាករដំបូងស៊ុតបញ្ចូលទីនៅ World Cup ៦លើក
06/24/2026 11:06 AM
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
06/24/2026 10:06 AM
លោក Putin៖ រុស្ស៊ីត្រៀមរួចរាល់សម្រាប់ការចរចាជាមួយអ៊ុយក្រែន លុះត្រាផ្អែកលើកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២
06/24/2026 10:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា
06/24/2026 10:06 AM
សមាគមរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
06/24/2026 10:06 AM
សល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
06/24/2026 10:06 AM
រលកកម្ដៅដ៏ក្ដៅបំផុតមិនធ្លាប់មាន បង្កឱ្យមានការព្រមានពីសុខភាពនៅទូទាំងទ្វីបអឺរ៉ុប
06/24/2026 10:06 AM