ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ទស្សនាការផ្សាយបន្តផ្ទាល់!! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដាប្រទេសខាងត្បូង

2023/01/12 11:38:35 am        39
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដា​ប្រទេស​ខាង​ត្បូង (Voice of South Summit) តាមបែបនិម្មិត​។ បងប្អូនជនរួមជាតិអាចទស្សនាបានលើកញ្ចក់ទូរទស្សន៍ព័ត៌មាន BTV ឬ តាមរយៈផេកផ្លូវការ BTV Cambodia (https://fb.watch/h-ic0Coe4n/)

សម្ដេចតេជោ ហ៊ុន សែន ស្នើ ACU ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

2023/01/12 08:32:03 am        354
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។ សម្ដេចបន្តថា ដី និងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺ​ជា​កម្មសិទ្ធិ​រប​ស់​ក្រសួង​ការ​បរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាម​គ្រប់​មធ្យោបាយ ដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

គ.ជ.ប ប្រាប់ពលរដ្ឋឱ្យត្រៀមប្តឹងក្នុងករណីមានភាពមិនប្រក្រតីលើបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/11 12:29:34 pm        472
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យ ប្រជាពលរដ្ឋប្តឹងក្នុងករណីមានភាពមិនប្រក្រតីលើបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែលនឹងបិទផ្សាយ នៅថ្ងៃទី១៣ ខែមករា នេះ ។បើតាម ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១១ ខែមករាថា គជ.ប នៅថ្ងៃទី១៣នេះ នឹងធ្វើការបិទ​ផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុប​ចេញ​ពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុង​បញ្ជី​បោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬ ប្តឹងជំទាស់។ ឯកឧត្តម បន្តថា ការប្តឹងតវ៉ាលើបញ្ជីឈ្មោះបោតះឆ្នោតដំបូងមានរយៈពេល១០ថ្ងៃ និងក្នុងគោល​បំណង​ឲ្យប្រជាពលរដ្ឋរូបណាដែលពិនិត្យឃើញទិន្នន័យរបស់ខ្លួនមិនត្រឹម​ត្រូវអាចប្តឹង​ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។ទន្ទឹងគ្នានេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ លើកឡើងថា ពួកគាត់នឹងទៅពិនិត្យ​បញ្ជី​ឈ្មោះបោះឆ្នោតដំបូង ដើម្បីប្រាកដថាឈ្មោះរបស់ពួកគាត់ត្រឹមត្រូវ និងមានក្នុងបញ្ជីរបស់ គ.ជ.ប។យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម 

សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល ស.ជ.ណ ពាក់ព័ន្ធលោកស្រី សៀង ចាន់ហេង សិន រង់ចាំការសម្រេចពេលក្រោយទៀត

2023/01/11 11:54:53 am        395
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចលុបចោ ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ ចាប់ពីម៉ោងនេះតទៅពាក់ព័ន្ធលោកស្រី សៀង ចាន់ហេង។យោងតាមសារសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅតាមFacebookផ្លូវការសម្តេចនៅមុននេះបន្តិចថា «១ថ្ងៃនេះ មានការផ្សាយយ៉ាងព្រោងព្រាត នូវ ស.ជ.ណទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើរ របស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ(សម្តេចតេជោ ហ៊ុន សែន )​កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់ មុនពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ ខ្ញុំសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត នឹងធ្វើក្រោយពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ»៕

សម្តេចតេជោ លើកទឹកចិត្តឱ្យតួគីជំរុញវិនិយោគលើវិស័យកសិកម្មមកកម្ពុជា

2023/01/11 11:11:12 am        423
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ក៏បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាហ៊ីត គីរីសស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ តួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ក្នុងជំនួបនៅវិមានសន្តិភាពនេះដែរ បើតាមឯឧ អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោថា ឯកឧត្តមវ៉ាហ៊ីត បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី​ឯកឧត្តមប្រធានាធិបតីតួគី​ជូន​ចំពោះ​សម្ដេចតេជោ ហើយក៏បានសូមសំដែងនូវការអបអរសាទរជូនចំពោះ​សម្ដេចតេជោ ចំពោះ​ប្រជាជនកម្ពុជា​ទាំងមូលដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំ​និងដឹកនាំកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងមក។​ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ គឺដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើគ្រប់វិស័យ ជាពិសេសជំរុញការអនុវត្ត​លើកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាកន្លងមក។ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសទាំងពីរកម្ពុជា តួគី គឺមានសក្តានុពល​យ៉ាង​ច្រើន​ដែលអាចធ្វើកិច្ចសហប្រតិបត្តិការ និងជំរុញទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កើន​ឡើង១ពាន់លានដុល្លារក្នុងមួយឆ្នាំ ​ក្នុងនោះរួមមានវិស័យកសិកម្ម ការកែច្នៃផលិតផល​កសិកម្ម​សម្រាប់ការនាំចេញ​ រួមមានវិស័យវារីវប្បកម្ម វិស័យគ្រឿងយន្តកសិកម្ម ​វិស័យសំណង់វិស័យ វិស័យអាយធី វិស័យកែច្នៃម្ហូបអាហារ និងអាហារ ហាឡាល់ វិស័យអប់រំ ការផ្ដល់អាហារូប​ករណ៍ឲ្យនិស្សិតកម្ពុជាបានទៅបន្តការសិក្សា​នៅប្រទេសតួគី ការហោះហើរត្រង់​ពី​ប្រទេសតួគីមកកម្ពុជា​និងវិស័យជាច្រើនទៀត។ជាការឆ្លើយតប សម្ដេចតេជោ ​បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខ​ទុក្ខអំ​ពីឯកឧត្តម​ប្រធានាធិបតី តួគី និងបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះឯកឧត្តមប្រធានាធិបតីវិញផងដែរ ហើយ​សម្ដេច​ក៏បានថ្លែងអំណរគុណ​ចំពោះការអបអរសាទរ​របស់​ឯកឧត្ដម​ចំពោះជោគជ័យភាពជាម្ចាស់ផ្ទះដែល​កម្ពុជា​បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។សម្តេច ក៏បានលើកទឹកចិត្តឲ្យមានការជំរុញកិច្ច​សហប្រតិបត្តិការលើវិស័យដែល​ជាសក្តានុពលដូច​ដែលឯកឧត្តម​បានលើកឡើងខាងលើហើយក៏បានផ្ដល់​អនុសាសន៍ជូនឯកឧត្តម វ៉ាហ៊ីតថា គប្បី​ណាជំរុញ​ឱ្យមានអ្នកវិនិយោគតួគីមកវិនិយោគនៅប្រទេសកម្ពុជា​តាមរយៈការដាក់ម៉ាស៊ីនកែច្នៃ សង់ឃ្លាំង​ស្តុក​និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីកសិករកម្ពុជា​យកមកកែច្នៃ ដើម្បីនាំ​ចេញ​ទៅទីផ្សារប្រទេសតួគីផង ​និងទីផ្សារដទៃទៀតផង។សម្តេចថា កម្ពុជាមានវត្ថុធាតុដើមច្រើនដែលរួមមានដូចជាស្វាយចន្ទី ដំឡូង កៅស៊ូ ស្រូវដែលអាច​កែច្នៃ​សម្រាប់ការនាំចេញ ​ហើយជាមួយគ្នានោះដែរ គប្បីណាពិចារណាឱ្យមានកិច្ចព្រមព្រៀង​មិន​មានការយកពន្ធត្រួតគ្នា​ដើម្បី​ជាការសម្រួលនិងលើកទឹក​ចិត្ត​ដល់​វិនិយោគ​រវាង​ប្រទេសទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

2023/01/11 09:46:42 am        393
ភ្នំពេញ៖ ប្រតិភូក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ លោកស្រី ម៉ាលីន បានសម្ដែងនូវសេចក្ដីរីករាយ ដោយបានដឹកនាំប្រតិភូមកកាន់កម្ពុជា។ លោកស្រី ម៉ាលីន បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយបានបើកប្រទេសជាតិ និងបើកសេដ្ឋកិច្ចឡើងវិញ។លោកស្រី ម៉ាលីន ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ហើយបានលើកទឹកចិត្តកម្ពុជាឲ្យនាំមុខប្រទេសដទៃទៀតលើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកស្រី ម៉ាលីន និងប្រតិភូទាំងមូលមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងបានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីកិច្ចផ្ដួចផ្ដើមការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាកន្លងមកនេះ៕

គ.ជ.ប ប្រកាសឲ្យពលរដ្ឋត្រៀមពិនិត្យឈ្មោះ ខណៈឈ្មោះជិត២៨ម៉ឺននាក់ នឹងត្រូវលុបចេញ

2023/01/09 01:52:36 pm        668
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យប្រជាពលរដ្ឋត្រៀមខ្លួនអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោតដំបូង​របស់ខ្លួន​តាម​បណ្តាឃុំ-សង្កាត់ ​ខណៈឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីចំនួនជិត ​២៨ម៉ឺននាក់។បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី៩ ខែមករា ថា គជ.ប នឹងធ្វើការបិទផ្សាយ​បញ្ជីបោះឆ្នោតដំបូង ​និងបញ្ជីឈ្មោះអ្នកបោះឆ្នោត​ដែលនឹងត្រូវលុបចេញ​ពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និងទិន្នន័យផ្សេងៗ​របស់ខ្លួនក្នុង​បញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវ ​តាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់។ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋបានអញ្ជើញចុះឈ្មោះជាង៩លាននាក់ នឹងមាន​ឈ្មោះ​ជិត ២៨ម៉ឺននាក់​ត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតដំបូង​ដែលនឹងត្រូវបិទផ្សាយ​នៅថ្ងៃទី១៣ ខែមករានេះ តាមបណ្តាសាលាឃុំ-សង្កាត់នៅទូទាំងប្រទេស។ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ថា ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬប្តឹង​ជំទាស់​ជា​លាយលក្ខណ៍​អក្សរ​ទាក់ទង​នឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹង​ត្រូវ​លុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ​ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃ​បិទផ្សាយ ហើយនឹងបិទការប្តឹងតវ៉ានៅត្រឹមថ្ងៃទី២៣​ ខែមករានេះ។ពាក់ព័ន្ធនឹងការប្តឹងតវ៉ា ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា ការប្តឹងអាចធ្វើឡើងបានក្នុងករណីបាត់​ឈ្មោះរបស់​អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែ​កត់ត្រា​មិនច្បាស់លាស់នូវ​ទិន្នន័យ​ពាក់ព័ន្ធ​ ឬព័ត៌មាន​ដែលបានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។ ចំណែកការ​ប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជន​នោះ​មិនមានលក្ខខណ្ឌគ្រប់គ្រាន់​ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ​និងចំពោះជនណាម្នាក់ ដែលមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើន​ជាងមួយកន្លែង៕ អត្ថបទ៖ សេក ឧត្តម 

សម្ដេចតេជោព្រមានចាត់វិធានការផ្លូវច្បាប់ លើអ្នកនយោបាយដែលវាយប្រហារបក្សប្រជាជនកម្ពុជា

2023/01/09 12:41:49 pm        564
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាត់វិធានការផ្លូវច្បាប់​លើ​អ្នកនយោបាយទាំងឡាយណា ដែលយកគណបក្សប្រជាជនកម្ពុជា ធ្វើជាគោលដៅវាយប្រហារ ដើម្បី​កេងចំណេញ ផ្នែកនយោបាយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងឈានមកដល់​នៅខែកក្កដា ឆ្នាំនេះ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក ​និងលើកគុណភាព ផ្លូវជាតិ​លេខ៧ ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ​ខែមករា នេះ បានលើកទឹកចិត្តឱ្យគណបក្ស​នយោបាយ ទាំងអស់​ ធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហារបស់ខ្លួន ដោយកុំយក​គណបក្សប្រជាជនធ្វើជារបៀប វារៈនៃការវាយប្រហារ ។លោក គង់ គាំ ក៏ជាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនកម្ពុជាផងដែរ ។ ថ្មីៗនេះ លោក គង់ គាំ បានវាយប្រហារមកលើបក្សប្រជាជន នៅក្នុងកិច្ចប្រជុំ១ នៅខេត្តសៀមរាប និងស្រុកជើងព្រៃ ដោយចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោត ជាដើម ។ដូច្នេះសម្តេចមិនទុកឱ្យពួកលោក គង់ គាំ ជាអ្នកប្រឆាំង ចោទថា​គណបក្សប្រជាជន​ជា​ចោរអស់មួយ​ជីវិតនោះទេ គឺត្រូវបញ្ចប់វប្បធម៌ឡាំប៉ា​ក្រោយការបោះឆ្នោត។ គណបក្សប្រជាជនមិនអាចទទួល​យកបាន​នូវពាក្យថា ជាចោរលួចបន្លំសន្លឹកឆ្នោតនោះទេ អ្នកណាហ៊ាន​និយាយ​យើងត្រូវតែប្តឹង​ព្រោះការ​វ៉ៃប្រហារ​បែបនេះ​មិនមែន​ជា​សិទ្ធិបញ្ចេញមតិទេ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ «គោលនយោបាយដែលសម្ដេចដាក់ចេញកាលពីជាង៣០ឆ្នាំមុន នៅតែត្រូវរហូតដល់ពេលនេះ»

2023/01/09 12:17:41 pm        522
កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា បើគ្មានផ្លូវ គ្មានស្ពាន គឺមិនអាចធ្វើការអភិវឌ្ឍបានទេ ដូច្នេះបានជាគោលនយោបាយ និងយុទ្ធសាស្រ្ដដែល​សម្ដេច​បានដាក់ចេញតាំងពីឆ្នាំ១៩៨៧​ នៅតែត្រូវរហូតមកដល់ពេលនេះ ហើយអាចត្រូវរយៈពេល ៣០ ឆ្នាំទៀត​ នោះគឺប្រមូលផ្ដុំទៅលើការវិនិយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះ ហៅថា មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលនៅតែជាអាទិភាពសម្រាប់ការវិនិយោគរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញធ្វើជាសហធិបតី​នៅក្នុងពិធីសម្ពោធ​បើកការដ្ឋាន​សាង​សង់ពង្រីក ​និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ​ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ ​រហូតដល់ទីរួមខេត្តកំពង់ចាម ​នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះថា ការ​ខិតខំវិនិយោគរបស់រាជរដ្ឋាភិបាល ​លើធ​នធានមនុស្ស ​និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក និងភ្លើង បន្ដិចម្ដងៗ​ដោយបន្តអនុវត្តតាមយុទ្ធសាស្រ្ដជាជំហានៗ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបាន​ស្ដារប្រទេស​ឡើងវិញ ​បន្ដិចម្ដងៗ​ដែលរហូតមកពេលនេះ​ ប្រទេសកម្ពុជា ​មានធនធានមនុស្ស និង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ទឹក និង​ភ្លើងអគ្គិសនីយគ្រប់គ្រាន់​គ្រប់​ទីកន្លែងទូទាំង​ប្រទេស​កម្ពុជា។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ​សម្ដេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នឹង​ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ​បានអញ្ជើញធ្វើជាសហធិបតី​នៅ​ក្នុងពិធី​សម្ពោធបើកការដ្ឋានសាងសង់ពង្រីក​ និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់​ពី​រង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។គម្រោងនេះ ​នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ​និងថ្នល់ចិន(CRBC) និង​ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា​ បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេល​សាងសង់​ចំនួន ៤០ ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦​ គ្រោងចំណាយថវិកាសរុបជាង ១១៧ លាន​ដុល្លារ​អាមេរិក ​ដែលជាឥណទាន​សម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់ការដោះស្រាយផលប៉ះពាល់ ​ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ អត្ថបទ វ៉ន ដារ៉ា 

ឯកឧត្តម លី ធុជ៖ មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទើបប្រជាជនរួចផុតពីរបបគុកឥតជញ្ជាំង ,មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ

2023/01/09 10:44:09 am        398
ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានបញ្ជាក់ថា មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទើបប្រជាជនរួចផុតពីរបបគុកឥតជញ្ជាំង ,មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ថ្លែងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ( ៧ មករា ឆ្នាំ១៩៧៩ ៧ មករា ឆ្នាំ២០២៣) ដែលប្រារពធ្វើឡើងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយមានប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន៦០០នាក់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា មុនថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ យើងបាត់បងអ្វីៗទាំងអស់ សូម្បីតែជិវីតផ្ទាល់ខ្លួនយើង ក៏មិនអាចការពារបានដែរ។ ឯកឧត្តមបន្តថា ក្រោយថ្ងៃដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាយើងបានរស់ឡើងវិញ និងចាប់ផ្តើមមានសិទ្ធសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់បានរងរបួស ក្នុងការបាញ់ប្រហារដ៏កម្រនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
10/06/2025 12:10 PM
ផ្ទុះការតវ៉ាទូទាំងអឺរ៉ុប ប្រឆាំងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅដែនដីហ្កាហ្សា
10/06/2025 12:10 PM
TOP STORY | សម្ដេចតេជោ ហ៊ុន ​សែន​ ហៅទង្វើរបស់ជនជាតិថៃ​ដាក់តាំង​រូប​សម្ដេច​បាញ់​យក​រង្វាន់​ជា​ទង្វើ​អ​មនុស្ស ​និងអន់ជាងសត្វ
10/06/2025 12:10 PM
នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី៖ ក្រុមបាតុករមានបំណងផ្តួលរំលំរដ្ឋាភិបាល ដោយចោទអឺរ៉ុបពីការចូលជ្រៀតជ្រែក
10/06/2025 12:10 PM
លោក Netanyahu រងសម្ពាធខ្លាំង ខណៈក្រុមចម្រុះខឹងសម្បារ ហើយលោក Trump គាបឱ្យបញ្ចប់សង្គ្រាមហ្កាហ្សា
10/06/2025 12:10 PM
ក្រុមគ្រួសារចំណាប់ខ្មាំងបានបង្កើត «តង់នៃក្តីសង្ឃឹម» នៅមុខលំនៅឋាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងក្រុងហ្សេរុយសាឡឹម
10/06/2025 12:10 PM
អ៊ីស្រាអែល ធ្វើពិធីរំលឹកដល់ជនរងគ្រោះថ្ងៃទី ៧ ខែតុលា នៅក្រុង Athens ខណៈបាតុករគាំទ្រប៉ាឡេស្ទីនធ្វើបាតុកម្ម
10/06/2025 11:10 AM
សកម្មជននាវាដឹកជំនួយទៅហ្កាហ្សាច្រើននាក់ចោទពីការធ្វើបាបនៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល
10/06/2025 11:10 AM
ព្យុះទីហ្វុង Matmo ចុះខ្សោយកម្លាំងក្រោយបោកបក់ក្នុងប្រទេសចិន ខណៈភ្លៀងធ្លាក់ខ្លាំងបន្តពាសពេញវៀតណាមភាគខាងជើង
10/06/2025 11:10 AM
អ៊ីរ៉ង់៖ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាមួយទីភ្នាក់ងារ IAEA «លែងពាក់ព័ន្ធទៀតហើយ»
10/06/2025 11:10 AM