សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ​ ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុនចិន សិក្សាគម្រោងផ្លូវល្បឿនលឿនធនស្រាលពីភ្នំពេញទៅព្រលានយន្តហោះថ្មី

2023/02/10 09:57:38 am        430
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited ធ្វើការេសិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ការស្នើនេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុនធំៗចំនួនបីនៅចិនចូលជួបសម្តែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគបន្ថែមនៅកម្ពុជា គ្រាដែលសម្តេចអញ្ជើញទៅកាន់រដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលនេះ។ សម្តេចតេជោនាយករដមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ ហើយទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកផងដែរ។ នៅក្នុងកិច្ចជំនួបពិភាក្សានេះដែរម្ចាស់ក្រុមហ៊ុនទាំងបីនោះ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧នេះដែរ។ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន ក៏បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូលនូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត ហើយជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាមជាដើម។សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគធំៗចំនួន៣របស់ប្រទេសចិន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនោះ រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited។ ក្រុមហ៊ុនទាំងបីនេះបាន មានវត្តមាននៅកម្ពុជារួចហើយ ដោយពួកគេបានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមកផងដែរ៕ ដោយ៖ បាន ចក់

ក.អ.ក បង្កើតគណៈកម្មការចំពោះកិច្ចមួយចាប់ផ្តើមពិនិត្យ និងពិភាក្សា​​​ឆ្ពោះទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានកម្ពុជា

2023/02/10 09:50:23 am        380
ភ្នំពេញ៖ ដោយយោងលើសេចក្តីប្រកាសព័ត៌មានរួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា អនុសាសន៍របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) បង្កើតគណៈកម្មការចំពោះកិច្ចមួយ ចាប់ផ្តើមពិនិត្យ និងពិភាក្សា​​​ឆ្ពោះទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា គណៈកម្មាធិការនាយក ក.អ.ក យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឲ្យស្របតាមការវិវត្តន៍នៃយុគ្គសម័យឌីជីថល។សូមអានសេចក្តីប្រកាសព័ត៌មានរបស ក.រ.ក ទាំងស្រុងដូចខាងក្រោម ៖

តំណាងឯកឧត្តម វេង សាខុន និងលោកជំទាវ នាំយកអំណោយសប្បុរសធម៌ផ្តល់ជួនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅស្រុកកំពង់សៀម

2023/02/09 01:53:11 pm        139
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងនាមឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមជាមួយព្រះសង្ឃ និងដោយមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម លន់ លឹមថៃ បានចុះសួសុខទុក្ខ និងនាំយកអំណោយ និងថវិការបស់ឯកឧត្តម វេង សាខុន និងលោកជំទាវ ព្រមទាំងសប្បុរសជន ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះទាំងស្រុង និងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។អំណោយទាំងនោះរួមមាន៖ ថវិកា,សម្ភារៈសម្រាប់រៀបចំធ្វើផ្ទះឡើងវិញ និងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព

2023/02/09 01:01:21 pm        132
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១៣ និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងនៅកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕

កម្ពុជា-ថៃ គ្រោងសាងសង់ស្ពានឆ្លងព្រំដែន សម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងពាណិជ្ជកម្ម ជំនួសស្ពានចាស់ដែលតូច និងចាស់ទ្រុឌទ្រោម

2023/02/09 11:07:44 am        219
ប៉ៃលិន៖ ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា ដឹកនាំដោយលោក ហុក សុផល អភិបាលរងខេត្ត និងរដ្ឋបាលខេត្តចាន់បុរី ប្រទេសថៃ ដឹកនាំដោយលោក មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី ចុះត្រួតពិនិត្យ និងវាស់វែង ក្នុងគម្រោងសាងសង់ស្ពានថ្មី ដើម្បីសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកទំនិញចេញ-ចូល តំបន់ព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ។ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទល់មុខស្រុកពោណាមរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។លោក ហុក សុផល មានប្រសាសន៍ដឹងថា គម្រោងសាងសង់ស្ពានថ្មីនេះ គឺជាផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការធ្វើពាណិជ្ជកម្មព្រំដែន រវាងប្រទេសជាប់ព្រំដែនគ្នាកម្ពុជា-ថៃ ។លោកអភិបាលរងខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្តប៉ៃលិន មានគម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះជាយូរមកហើយ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយសហការជាមួយភាគីប្រទេសថៃ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា-ថៃ ពិសេសការធ្វើពាណិជ្ជកម្មព្រំដែន រវាងប្រទេសទាំងពីរ។ ភាគីប្រទេសថៃ ក៏បានឯកភាពក្នុងការសាងសង់ផងដែរ ហើយគម្រោងសាងសង់ស្ពានថ្មីនេះមានទទឹង១៥ម៉ែត្រ បណ្តោយ៤០ម៉ែត្រ ជំនួសស្ពានប៉ាឡេចាស់ ដែលមានទំហំតូច ចាស់ទ្រុឌទ្រោម៕ អត្ថបទ៖ សេង សុវណ្ណារិទ្ធ

ឯកឧត្តម ហ៊ុន ម៉ានី សោកស្ដាយចំពោះជនអាក្រក់គ្មានសាសនានៅក្រៅប្រទេស ឆ្លៀតឱកាសគ្រួសារឯកឧត្តមកំពុងមានទុក្ខមកប្រមាថដើម្បីកេងចំណេញនយោបាយ

2023/02/09 09:24:23 am        623
ភ្នំពេញ៖ ៖ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការហួសចិត្ត និងសោកស្ដាយ ចំពោះក្រុមជនអាក្រក់នៅក្រៅប្រទេស ដែលគ្មានសីលធម៌ វប្បធម៌ និងសាសនា នៅក្នុងខ្លួន ឆ្លៀតឱកាសដែលគ្រួសារឯកឧត្ដមកំពុងមានទុក្ខធ្វើពិធីបុណ្យសព មកធ្វើការប្រមាថ និងកេងចំណេញនយោបាយទៅវិញ។ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី៩ ខែកុម្ភៈនេះថា កាលដែលគ្រួសាររបស់ជនអាក្រក់នៅក្រៅប្រទេសមានទុក្ខ ឯកឧត្ដម បានតំណងឱ្យក្រុមគ្រួសារ ទៅចូលរួមគោរពវិញ្ញាណខន្ធ និងរំលែកទុក្ខ។ ប៉ុន្ដែក្នុងអំឡុពេលគ្រួសារឯកឧត្ដមមានទុក្ខ បែរជាក្រុមជនអាក្រក់នៅក្រៅប្រទេសបានយកឱកាសនេះប្រមាថដើម្បីតែកេញចំណេញនយោបាយទៅវិញ។  ឯកឧត្ដមបានសរសេរថា៖«ពេលគ្រួសារគេមានទុក្ខ ខ្ញុំតំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។ វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ»។ទាក់ទងនឹងការប្រមាថ និងការឆ្លៀតឱកាសដោយគ្មានសីលធម៌របស់ជនអាក្រក់ នៅក្រៅប្រទេសនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានសរសេរលើហ្វេសប៊ុក ប្រាប់ទៅក្រុមជនអាក្រក់ទាំងនោះឱ្យរក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពជាជាងមករករឿងគ្រួសាររបស់សម្ដេច។ សម្ដេចតេជោបានសរសេរថា៖ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិង ខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ»។   សម្ដេចតេជោ ចាត់ទុកការប្រមាថ និងឆ្លៀតឱកាសរបស់ក្រុមជនអាក្រក់ក្រៅប្រទេសនេះ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះឡើយ៕

មន្រ្តីនាំពាក្យ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុកទើបបង្កើតថ្មី នឹងធ្វើឡើងជាអសកល

2023/02/08 01:39:25 pm        310
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុក ទើបបង្កើតថ្មី ក្នុងខេត្តចំនួន៣ នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឡើងនៅអំឡុងខែមេសា ឆ្នាំ២០២៣ ដោយការបោះឆ្នោតធ្វើជាអសកល។ នេះបើតាមមន្រ្តីនាំពាក្យគ.ជ.ប។មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី០៨ខែកុម្ភៈនេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា តាមការគ្រោងទុក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុក លើកទី១ ទើបបំបែក និងបង្កើតថ្មី រួមមាន៖ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ​ ស្រុកសាមគ្គីមុនីជ័យ នៃកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ​នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ​ដោយការបោះឆ្នោតធ្វើជាអសកល ​ពោលគឺក្រុមប្រឹក្សាឃុំ/សង្កាត់ ជាអ្នកតំណាង​ឱ្យប្រជាពលរដ្ឋ​មានសិទ្ធទៅបោះឆ្នោត។ ឯកឧត្តម បន្តថា សម្រាប់ការបោះឆ្នោតនេះ គឺ​មានគណបក្សនយោបាយ​ចំនួន៣ប៉ុណ្ណោះ ដែលបាន​ចុះឈ្មោះបញ្ជីគណបក្ស និង​ដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង ​ដែលគណបក្សទាំង៣នោះ រួមមាន៖ ​គណបក្សប្រជាជនកម្ពុជា ​គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន។ ហើយ គ.ជ.ប បានត្រៀមល្ខណៈខ្លួនរួចរាល់ទៅតាមប្រតិទិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុក ទើបបង្កើតថ្មីនេះ។នៅថ្ងៃទី៥ខែមករា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញអនុក្រឹត្យ ​កំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង/ ស្រុក​ ដែលបំបែក ​និងបង្កើតថ្មី ស្ថិតនៅ​ក្នុងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ​និងខេត្តក្រចេះ សម្រាប់អាណត្តិទី១។ក្នុងអនុក្រឹត្យនោះ បានបញ្ជាក់ថា ក្រុងអរិយក្សត្រ ​មានសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់ និង​ក្រុងសំពៅពូន នៃខេត្តកណ្តាល មានសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់។​ ក្រុងឧដុង្គម៉ែជ័យ មានសមាជិកក្រុមប្រឹក្សា១៧នាក់​ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្កកំពង់ស្ពឺ មាន​សមាជិក​ក្រុមប្រឹក្សាចំនួន១៩នាក់។ដោយឡែកស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ត្រូវមានចំនួនសមាជិកក្រុមប្រឹក្សា ១៥នាក់៕អត្ថបទ៖ទូច សោភ័ណ

កម្ពុជាផ្តល់ជំនួយមនុស្សធម៌មួយសែនដុល្លារអាមេរិកដល់តួកគី ដើម្បីប្រតិបត្តិការសង្គ្រោះករណីរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់

2023/02/08 12:31:35 pm        224
ភ្នំពេញ៖ កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិក ដល់តួកគី បន្ទាប់ពីប្រទេសនេះរងនូវសោកនាថកម្មដោយគ្រោះរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់។

លោកតាអាយុជាង៨០ឆ្នាំ សម្រេចក្តីបំណងប្រាថ្នាចង់ជួបសម្តេច និងប្រគល់វត្ថុបុរាណអាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សារវីយ៍

2023/02/08 11:39:50 am        615
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ញាតឱ្យកុងទ្រី និងក្រុមគ្រួសារជួបសម្តែងការគួរសម តាមបំណងប្រាថ្នារបស់លោកតា ដែលចង់ជួបសម្តេចដោយផ្ទាល់ និងប្រគល់វត្ថុបុរាណ(ប៉ាន់តែ)អាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍។លោកតាកុងទ្រី ដែលមានអាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក៏មានបំណងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកតា និងក្រុមគ្រួសារ ដែលបានជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដល់សម្តេច។ សម្តេចតេជោបានប្រគល់វត្ថុបុរាណ(ប៉ាន់តែ) ដែលមានអាយុកាលជិត៣០០ឆ្នាំនោះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្ស និងជាមូលដ្ឋានសម្រាប់សិក្សាស្រាវជ្រាវនាពេលក្រោយ៕

ជប៉ុនបន្តជួយជំរុញការវិនិយោគទេសចរណ៍ និងគាំទ្រកម្ពុជាដែលទទួលជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

2023/02/08 11:25:40 am        263
ភ្នំពេញ៖ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានបានអះអាងថា នឹងបន្តគាំទ្រជួយដល់កម្ពុជា ក្នុងការជំរុញវិនិយោគទេសចរណ៍ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២និងប៉ារ៉ាហ្គេមលើកទី១២ តាមរយៈការជួយឱ្យមានអ្នកទេសចរណ៍ជប៉ុនមកទស្សនានៅកម្ពុជា និងកិច្ចការចំពោះមុខមួយចំនួនទៀត។នៅក្នុងជំនួបសំដែងការគួរសម រវាងទូតថ្មីជប៉ុនប្រចាំកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨កុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងថា ជាមួយនឹងការចូលរួមសំដែងនូវការគោរពរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីរបស់សម្ដេច និងសូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព។ឯកឧត្តម អាត់ ស៊ូស៊ី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងមានស្ថិរភាព និងមានសន្តិភាព។ក្នុងន័យនេះ ឯកឧត្តមសូមសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោចំពោះភាពដឹកនាំជាទីគោរព ហើយក៏បានសាទរចំពោះសម្ដេចដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យ។ជាការឆ្លើយតបសម្ដេចតេជោបានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់កម្ពុជា និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម អាត់ស៊ូស៊ី ចំពោះការចូលរួមរំលែកមរណទុក្ខហើយសម្ដេចក៏បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម អាត់ស៊ូស៊ីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ឯកឧត្តមក្នុងការអំអាងជួយដល់កម្ពុជា។សម្ដេចតេជោបានមានប្រសាសន៍ថា ជប៉ុនអាចជួយគាំទ្រដំណើរការ sea games របស់កម្ពុជាតាមរយៈឲ្យមានអ្នកមកទស្សនានិងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ។ដោយឡែកលើវិស័យសេដ្ឋកិច្ចនិងវិនិយោគសម្ដេចបានសុំឲ្យឯកអគ្គរាជទូតជប៉ុនជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត៕(ដោយ៖ មុត សុទ្ធ)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM